‹‹មេរៀនស្រាវជ្រាវ បង្កើតឡើងក្នុង គោលបំណង ដើម្បើប្រមូល ព័ត៌មាន និង កំណត់ត្រាព្រឹត្តិការណ៍ និងប្រវត្តិសាស្រ្ត ផ្សេងៗ ដូចជា ចំណេះដឹងទូទៅ សេដ្ឋកិច្ច កសិកម្ម ប្រវត្តិសាស្រ្ត សុខភាពជាដើមចេញពីប្រភពផ្សេងៗ ដូចជា កាសែត ទស្សនាវដ្តី វិទ្យុ ទូរទស្សន៍ គេហទំព័រ ជាដើម សម្រាប់ មិត្តអ្នកអាន ទាំងអស់ ទុកជាដំណឹង បទពិសោធន៍ ចំណេះដឹងថ្មី ។ ទំព័រនេះគឺជាប្រភេទ បណ្តាល័យ អេឡិកត្រូនិកតូច មួយ ដែល ចារឹក ប្រមូលផ្តុំ រក្សាទុក និង ចែករំលែក ឯកសារ ដែលបាន ចេញផ្សាយ ជាសាធារណៈ ដល់ មិត្តអ្នកអានទូទៅ ទុកជា ចំណេះដឹង ឯកសារយោងសម្រាប់ ការសិក្សា ការងារ និង បុព្វហេតុត្រឹមត្រូវ ។ ខ្ញុំសង្ឃឹមថាគេហទំព័រនេះអាចជាជ្រុងមួយសម្រាប់ជាជំនួយដល់បងប្អូនរួមជាតិក្នុងការសិក្សាស្រាវជ្រាវ សូមអរគុណ!

Thursday, November 1, 2018

ប្រវត្តិ និងការកសាងប្រាសាទ សម្បូរព្រៃគុក

ប្រាសាទសំបូរព្រៃគុក

Jump to navigationJump to search
ប្រាសាទសម្បូរព្រៃគុក
Sombor prey kok.jpg
ឈ្មោះ:ប្រាសាទសម្បូរព្រៃគុក
អ្នកកសាង:ព្រះបាទឥសានវរ្ម័នទី១
កាលបរិច្ឆេទកសាង:គ្រិស្តសតវត្សរ៍ទី៧
ឧទ្ទិសថ្វាយ:ព្រាហ្មញ្ញសាសនា
ស្ថាបត្យកម្ម:រចនាបថសំបូរព្រៃគុក
ទីតាំង:ភូមិសម្បូរ ឃុំសម្បូរស្រុកសម្បូរ ខេត្តកំពង់ធំ

ទីតាំងភូមិសាស្រ្ត[កែប្រែ]

ប្រាសាទសម្បូរព្រៃគុកមានទីតាំងស្ថិតនៅក្នុងភូមិសម្បូរ ឃុំសម្បូរ ស្រុកសម្បូរ ខេត្តកំពង់ធំ។ ប្រាសាទសម្បូរព្រៃគុកជាប្រភេទរមណីយដ្ឋានវប្បធម៌ និងប្រវត្តិសាស្រ្ត ដែលមានមានចម្ងាយប្រមាណ ៣៧គីឡូម៉ែត្រ បត់តាមផ្លូវជាតិ៦៤ បត់ស្តាំតាមសាលាវិស័យ កាត់តាមផ្លូវបុសស្រមោច ផ្លូវនេះពេលរដូវវស្សាលិចទឹក តែយើងអាចធ្វើដំណើរឆ្ពោះទៅស្រុកសំបូរបានតែម្តង។ ដែលសង់លើដី រាបស្មើមានទំហំ ៣,០០០ ហិកតា ។ រមណីដ្ឋានសំបូរព្រៃគុក ជារាជធានីចាស់ឈ្មោះថា ឥសានបុរៈ ពីសម័យនោះជាមជ្ឈមណ្ឌលនៃព្រាហ្មញ្ញសាសនា ដើម្បីឧទ្ទិសថ្វាយដល់ ព្រះសិវៈ ឬព្រះឥសូរនិយម។ ក្រុមប្រាសាទនេះសាងសង់អំពីឥដ្ឋតាន់ និង ថ្មបាយក្រៀមលំអរទៅដោយចម្លាក់ពីលើឥដ្ឋ ចាក់ពុម្ភដោយបាយអ ជាផ្ទាំងៗអំពីឥដ្ឋ តែបច្ចុប្បន្នរបេះអស់មួយចំនួន។ ក្បាច់ផ្តែរ និងការសរសេរជាពាក្យពេជ្រ ប្រអប់ទ្វារធ្វើអំពីថ្មភក់ទាំងអស់។ប្រាសាទនេះកសាងឡើងនៅរជ្ជកាលព្រះបាទឥសានវរ្ម័នទី១ នៅក្នុង សតវត្សរ៍ទី៧ (គ.ស៦១៦-៦៣៥) នាសម័យចេនឡាក្រុមប្រាសាទសំបូរព្រៃគុកនេះ ត្រូវបានបោះបង់ចោលតាំងពីឆ្នាំ១៩៧១មកម្លេះ ហើយត្រូវបានរៀបចំសារជាថ្មីនៅឆ្នាំ១៩៨០។ ក្នុងការកាប់ស្ការព្រៃគេរកឃើញមាន ប្រាសាទទាំងអស់ចំនួន ១៤០ប្រាសាទ ហើយនៅប្រាសាទទៅពីទៀត រកមិនទាន់ឃើញ[១]។ រមណីយដ្ឋានសម្បូរព្រៃគុកចែកចេញជា៤ក្រុមធំៗគឺ៖ ក្រុមប្រាសាទខាងជើង ក្រុមប្រាសាទកណ្តាល ក្រុមប្រាសាទខាងត្បូង ក្រុមប្រាសាទក្រោលរមាស។
ទីរួមខេត្តកំពង់ធំ

ប្រវត្តិប្រាសាទ[កែប្រែ]

រាជធានីបុរាណដែលប្រាសាទសម្បូរព្រៃគុក ត្រូវបានរកឃើញនាពេលបច្ចុប្បន្ននេះត្រូវបានគេកំណត់ថាជាឥសានបុរៈដែលជារាជធានីនៃសម័យចេនឡានៅសតវត្សទី៧ ។ ចេនឡាជាអតីតសាមន្តរដ្ឋនៃនគរវ្នំនោះគឺជាការមួយនៃរដ្ឋដំបូងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែវាបានបាត់បង់ទៅវិញ ដោយសារមានធ្វើចម្បាំងជាមួយអាណាចក្រភ្នំ និងការកើនឡើងជាបណ្តើរអំណាចរបស់អាណាចក្រចេនឡា ដោយព្រះបាទភវវរ្ម័នទី១ និងបងប្អូន ព្រះបាទមហេន្ទ្រវរ្ម័នទី១ ឬចិត្រសេនា រហូតដល់បុត្ររបស់ព្រះអង្គគឺ ព្រះបាទឥសានវរ្ម័នទី១ ដែលជាបុត្ររបស់ព្រះបាទមហេន្ទ្រវរ្ម័នទី១ ដែលជាព្រះមហាក្សត្របានដណ្តើមអំណាចពីនគរភ្នំដោយជោគជ័យ ដោយវាយបែកនគរភ្នំនៅរាជធានីចុងក្រោយគឺ រាជធានីនរវនគរ ឬភាសាចិនហៅថា ណាហ្វូណា បច្ចុប្បន្ននៅភ្នំអង្គរបូរី ខេត្តតាកែវ។ លក្ខណៈពិសេសបុរាណវិទ្យាក្រុមចម្បងវិមានទាំងនេះត្រូវបានគេនិយាយថាបានបង្កើតឡើងដោយព្រះបាទឥសានវរ្ម័នទី១ដែលជាបុត្រារបស់ស្ដេចចិត្រសេនបាន។ ការតុបតែងដែលមានស្ថាបត្យកម្មខ្មែរ និងចម្លាក់ដែលត្រូវបានចាត់ថ្នាក់ជារចនាបថសម្បូរព្រៃគុក ឈ្មោះនេះបានមកពីវិមានទាំងនេះចុះថ្ងៃទីក្នុងឆមាសទីមួយនៃសតវត្សទី៧ ។ ពីពេលនេះតទៅនេះគឺជារដ្ឋនគរ។ លើសពីនេះទៀតស្នងបន្តជាច្រើនរជ្ជកាលស្ដេចប្រហែលជាបានរក្សាវិមានទាំងនេះជារាជធានីស្តេចគ្រប់ព្រះអង្គ។ សតវត្សរ៍បន្ទាប់ពីការស្លាប់របស់ព្រះបាទជ័យវរ្ម័នទី១ ដែលជាស្ដេចចុងក្រោយនៃនគរនៅក្នុងឆមាសទី២នៃសតវត្សទី៧ នេះគឺជារយៈពេលងងឹតមួយនៅក្នុងប្រវត្តិសាស្ត្រនៃចេនឡា។ ទោះជាយ៉ាងណា ត្រូវបានឆ្លុះបញ្ចាំងជាថ្មីម្តងទៀតដោយមានការចូលរបស់ព្រះបាទជ័យវរ្ម័នទី២ ដែលបានបង្កើតទំរង់នៃការគ្រប់គ្រងរដ្ឋថ្មីមួយ និងនៅសម័យអង្គរមានការបង្កើតរាជធានីផ្សេងៗទៀត បានសំដៅជាប្រាសាទអង្គរនៅដើមសតវត្សទី៩នេះ។ ការតុបតែងនៃប្រាសាទតោ (ក្រុមកណ្តាល) មានលក្ខណៈស្រដៀងគ្នាទៅនឹងរចនាបថនៃប្រាសាទជាកម្មសិទ្ធិរបស់អំឡុងពេលនៃព្រះបាទជ័យវរ្ម័នទី២ នេះជាពិសេសរូបចំលាក់សត្វតោលក្ខណៈប្រហាក់ប្រហែលនឹងរូបចម្លាក់នេះបានរកឃើញនៅរាជធានីភ្នំពេញ។ មកពីហេតុផលទាំងនេះស្មុគស្មាញនេះត្រូវបានឱ្យដឹងថាស្ថាបត្យកម្មត្រូវបានសាងសង់នៅក្នុងការរយៈពេលនេះ។ លើសពីនេះសិលាចារឹកមួយចំនួននៅក្នុងប្រាសាទសម្បូរ (ភាគខាងជើងគ្រុប) ត្រូវបានចុះកាលបរិច្ឆេទនៅសតវត្សទី១០ ក្រោមរជ្ជកាលរបស់ស្តេចនោះ ព្រះបាទរាជិន្ទ្រវរ្ម័នទី២ ។ និងក្រុមប្រាសាទរមាសដែលត្រូវទីតាំងប្រហែល ៣គីឡូម៉ែត្ រខាងជើងពីតំបន់ប្រាសាទសំខាន់ៗ មានសិលាចារឹកផ្សេងទៀតរយៈពេលរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១។ ការតុបតែងនិងរូបសំណាកមួយចំនួនផ្សេងទៀតៗជាកម្មសិទ្ធិរបស់រចនាបថចុងសម័យអង្គរត្រូវបានបញ្ជាក់ពីប្រាសាទទាំងនេះ។ ភស្តុតាងជាប្រវត្តិសាស្រ្តនេះបានបង្ហាញថាបូជនីយដ្ឋានទាំងនេះត្រូវតែជាកម្មសិទ្ធិរបស់ទីក្រុងគោលការណ៍ខេត្តសំខាន់បន្ទាប់ពីរយៈពេលជាមុនអង្គរ។ ពីខាងលើទស្សនៈប្រវត្តិសាស្រ្ត ក្រុមនៃប្រាសាទនេះគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសកម្ពុជាដែលមិនត្រឹមតែប៉ុណ្ណោះទេប៉ុន្តែថែមទាំងសម្រាប់តំបន់ទាំងមូលនៃតំបន់អាស៊ីអាគ្នេយ៍, សម្រាប់ពួកគេគឺជាសំណង់ស្ថាបត្យកម្មសំឡេងតែមួយគត់ដែលនៅសល់ដែលជាគំរូស្ថាបត្យកម្មនិងចម្លាក់នៃរយៈពេលដំបូងនៅក្នុងបរិមាណច្រើនគួរសម។

ក្រុមប្រាសាទ[កែប្រែ]

រមណីយដ្ឋានសម្បូរព្រៃគុកត្រូវបានបែងចែកជាបួបក្រុមធំដូចជា៖
  1. ក្រុមប្រាសាទខាងជើង ៖ហៅថាប្រាសាទសំបូរនៅកណ្តាល និងពទ្ធ័ជុំវិញដោយប្រាសាទតូចៗ
ហើយប្លែកៗគ្នា។
  1. ប្រាសាទកណ្តាល ៖ ហៅថាប្រាសាទតោ ប្រាង្គប្រាសាទកណ្តាលមានទ្វារចូលពីទិសចាងជើង
ឯទ្វារបើកពីទិសមួយទៀតជាទ្វារបញ្ឆោត។នៅត្រង់ក្បាលជណ្តើរទាំង ៤ មានរូបតោអង្គុយបញ្ឈរជង្គង់ពីរ ក្នុងទិសនីមួយៗហៅថា ទេវកថា ។នៅភាគខាងលិចនៃប្រាសាទតោ មានក្រុមប្រាសាទតូចៗជាច្រើនទៀត។
  1. ក្រុមប្រាសាទខាងត្បូង ៖ ហៅថា ប្រាសាទយាយពន្ធ័ ដែលស្ថិតនៅចំកណ្តាលហ៊ុំពន្ធ័ដោយប្រាសាទ
ជាច្រើន មានកំពែងពីរជាន់ ដែលកំពែងខាងក្នុងមាន តោបុរៈ ចូលទាំងបួនទិស។ក្រុមប្រាសាទទាំងនេះជា អតិតរាជធានី។
  1. ក្រុមប្រាសាទក្រោលមាស ៖ មានទីតាំងនៅខាងជើងប្រាសាទសំបូរព្រៃគុក មានប្រាសាទតូចៗធ្វើ
អំពីឥដ្ឋ និងខាងលិចមានប្រាសាទមួយធ្វើអំពីថ្មបាយក្រៀម។
ប្រាសាទតោ

កំណត់ព្រំប្រទល់ការពារប្រាសាទ[កែប្រែ]

ប្រាសាទដ៏ច្រើនសន្ធឹកសន្ធាប់នេះគេបានកំណត់ ៣ តំបន់សំរាប់ការពារដូចខាងក្រោម ៖
  1. ចំងាយ ៣០ម ពទ្ធ័ជុំវិញកំពែងខាងក្រោមនិងមាត់ស្រះ
  2. ចំងាយ៣០០មពទ្ធ័ជុំវិញតំបន់ទី១
  3. ចំងាយ១៥០០មពទ្ធ័ជុំវិញតំបន់ទី២
ប្រាសាទសំបូរព្រៃគុក មានដើមឈើតូចធំ រុក្ខជាតិ សត្វផ្សេងៗ គួរអោយចាប់អារម្មណ៏។ ម្យ៉ាងវិញទៀត ប្រាសាទសំបូរព្រៃគុកបានទាក់ទាញភ្ញៀវទេសចរណ៏ បរទេសនិងក្នុងស្រុកជាច្រើន អោយមកទស្សនាកំសាន្ត ដែលជាហេតុជួយបង្កើនកម្ពស់ ជីវភាពប្រជាជនរស់នៅតាមតំបន់នោះ និងជួយផ្សព្វផ្សាយនូវវប្បធម៌ របស់ខ្មែរអោយកាន់តែច្រើន ទៀតផង ។ ប្រាសាទសំបូរព្រៃគុហ៍ ក៏ជួយចូលរួមចំណែកក្នុងការ អភិវឌ្ឈន៏ប្រទេសជាតិ ក្នុងគ្រប់រូបភាពផងដែរ។

សម្បត្តិបេតិកភណ្ឌពិភពលោក[កែប្រែ]

សូមបញ្ជាក់ថា ការសម្រេចបញ្ចូល «ប្រាសាទសំបូរព្រៃគុក» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មាការបេតិកភណ្ឌ ពិភពលោក ដែលប្រារព្ធឡើងនៅពីថ្ងៃទី០២-១២ ខែកក្កដា ឆ្នាំ២០១៧ ដែលមាន១៩៣ ប្រទេសជាសមាជិក និង២១ប្រទេស ជាគណៈកម្មាធិការអចិន្ត្រៃយ៍ បានសម្រេច អនុម័តបញ្ចូល «ប្រាសាទសំបូរព្រៃគុក» ជាសម្បត្តិបេតិកភណ្ឌពិភពលោក នាវេាម៉ោង៩៖៤០នាទី (ម៉ោងនៅកម្ពុជា) យប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុង Cracovie ប្រទេសប៉ូឡូញ។

សិលាចារឹក[កែប្រែ]

ប្រាសាទនេះមានឈ្មោះដើមថា ឦសានបុរៈជាភាសាបាលីឬសំស្រ្តឹត ដែលមានន័យថា ទីក្រុងរបស់ព្រះសិវៈ តាមសិលាចារឹកប្រាសាទរបរមាសលេខ K-១៥១ នៅក្នុងសតវត្សរ៍ទី៦-៨នៃគ្រិស្តសករាជ។ ប្រវត្តិវិទូកំណត់ថារាជធានីសំបូរព្រៃគុក ដែលមានព្រះមហាក្សត្រចំនួនបីសោុរាជ្យនៅទីនោះ ទើបជារាជធានីនេះចន្លោះពីសតវត្សរ៍ទី៦-៨[២]

ប្រវត្តិ និងការកសាង ប្រាសាទបន្ទាយស្រី

ប្រាសាទបន្ទាយស្រី

Jump to navigationJump to search
ប្រាសាទបន្ទាយស្រី
Banteay Srey temple.jpg
ឈ្មោះ:ប្រាសាទបន្ទាយស្រី
អ្នកកសាង:ព្រាហ្មណ៍យជ្ញវរាហៈ
កាលបរិច្ឆេទកសាង:គ.ស ៩៦៧
ឧទ្ទិសថ្វាយ:ព្រាហ្មញ្ញណ៍សាសនា
ស្ថាបត្យកម្ម:រចនាបថបន្ទាយស្រី
ទីតាំង:ភូមិបន្ទាយស្រី ឃុំបន្ទាយស្រីស្រុកបន្ទាយស្រី ខេត្តសៀមរាប

ទីតាំងភូមិសាស្រ្ត[កែប្រែ]

ប្រាសាទបន្ទាយស្រីស្ថិតនៅក្នុងភូមិបន្ទាយស្រី ឃុំបន្ទាយស្រី ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលចម្ងាយប្រមាណ ៣៩គីឡូម៉ែត្រភាគខាងជើងទីរួមខេត្តសៀមរាប ឃ្លាតពីស្រះស្រង់ ២៧គីឡូម៉ែត្រនិងមានចំងាយ៣២គីឡូម៉ែត្រពីប្រាសាទអង្គរវត្តតាមផ្លូវឆ្ពោះទៅ ភ្នំគូលេន ។ប្រាសាទបន្ទាយស្រីគឺជាប្រាង្គប្រាសាទមួយក្នុងចំណោមប្រាសាទជាច្រើននៅ ខេត្តសៀមរាប អង្គរដ៏ល្បីល្បាញនៅក្នុង ប្រទេសកម្ពុជា ក៏ដូចជានៅលើ ពិភពលោកដែរ ដែលបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករមកពីតំបន់ជាច្រើន។ ក្រុមភ្ញៀវទេសចរដែលបានទៅទស្សនាប្រាង្គ ប្រាសាទអង្គរវត្ត និងប្រាសាទដទៃទៀតនៅក្នុងទឹកដីនៃ ខេត្តសៀមរាប តែងតែឆ្លៀតចំណាយពេល ធ្វើដំណើរក្នុងរយៈចម្ងាយដ៏ឆ្ងាយពីទីរួមខេត្ត ។

ប្រវត្តិប្រាសាទ[កែប្រែ]

ប្រាសាទបន្ទាយស្រីមានឈ្មោះល្បី ព្រោះវាត្រូវបានសាងសង់ឡើងពី ថ្មផ្កាឈូកជាមួយ នឹងក្បាច់ចម្លាក់ យ៉ាងល្អិតឆ្មាររស់រវើកជាងគេ ដោយមានតួប្រាង្គបី ដែលមានសភាពល្អឆើតឆាយដូចស្រីគ្រប់លក្ខណ៍។ ប្រាសាទនេះសង់លើដីរាបស្មើមានរាងតូចច្រឡឹងដោយថ្មភក់ផ្កាឈូក និង ឥដ្ឋរាង៤ជ្រុងទ្រវែង ហើយមានគូទឹកព័ទ្ធជុំវិញ ប្រាង្គទាំងបីនៃ ប្រាសាទសង់បែរមុខទៅទិសខាងកើត ហើយប្រាង្គកណ្តាលមានតម្កល់ លិង្គព្រះឥសូរ ខាងត្បូងឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា និងខាងជើងឧទ្ទិសថ្វាយដល់ព្រះវិស្ណុ។ ប្រាសាទបន្ទាយស្រីកាលដើមឡើយមានឈ្មោះថា "ឥសូរបុរៈ" ប្រែថា "បុរីនៃឥសូរ" ប៉ុនែ្តសម័យក្រោយៗមកទៀតគេហៅថា ប្រាសាទបន្ទាយស្រី ទៅវិញដោយសារតែរាងតូចច្រឡឹង និងក្បូរក្បាច់រចនាដ៏ស្រស់ស្អាត និងរស់រវើកនៅ លើផ្ទាំងថ្មពណ៌ផ្កាឈូក។ មិនត្រឹមតែប៉ុណ្ណោះ ប្រាសាទនេះបានទទួលការកោតសរសើរពីភ្ញៀវទេសចរសឹងគ្រប់រូបថា ពិតជាស្រស់ស្អាត ទោះបីមានបរិវេណតូចចង្អៀត បន្តិចមែនតែទ្រង់ទ្រាយ ប្រាសាទលំអទៅដោយចម្លាក់ផ្កាភ្ញី នៃរឿងរ៉ាវដែលទាក់ទងទៅនឹងលទ្ធិទេវរាជ "រឿងរាមកេរ្តិ៏ខែ្មរ" មិនត្រឹមតែប៉ុណ្ណោះចម្លាក់នីមួយៗ សុទ្ធតែមានលក្ខណៈរស់រវើកបើប្រៀបធៀបទៅ នឹងប្រាសាទដទៃ។តាមឯកសារប្រវត្តិសាស្រ្តអាណាចក្រខ្មែរបានកត់ត្រាថា ប្រាសាទបន្ទាយស្រីបានកសាងឡើងក្នុងគ្រិស្តសករាជ ៩៦៧ ក្នុងរជកាលព្រះបាទរាជេន្រ្ទវរ្ម័នគឺមុនការកសាងប្រាសាទអង្គរវត្តនិងអង្គរធំ ដោយព្រហ្មណ៍ម្នាក់ឈ្មោះ យជ្ញវរាហៈ ដែលជាព្រះគូ្ររបស់ព្រះបាទជ័យវរ្ម័នទី៥ ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា ។ ប្រាសាទបន្ទាយស្រីធ្វើពីថ្មភក់ពណ៌ស៊ីជម្ពូ និងរំលេចដោយទេពអប្សរាចំនួន១៥០០ ដែលទេពអប្សរទាំងអស់សុទ្ធតែខុសគ្នា ហើយលើសពីនេះសិលាចារឹក ផ្កាភ្ញីនៅប្រាសាទបន្ទាយស្រីមានក្បាច់ល្អលើសពីក្បាច់ចម្លាក់នៅលើ ប្រាសាទអង្គរវត្តទៅទៀតគឺដូចជាក្បាច់ដែលបានឆ្លាក់លើប្រាក់លើ ស្ពាន់ដូច្នេះដែរ ។ បើតាមមគ្គុទេសក៏វិញបញ្ជាក់ថា ព្រះបាទជ័យរ្ម័នទី៥ ទ្រង់ជាអ្នកកសាងប្រាសាទនេះដែលតាមសិលាចារឹថា "ឥសូរបុរៈ" ឈ្មោះត្រីភុវតមហេស្វរៈប្រែថា "ស្ពាននព្រះឥសូរជាធំត្រៃភព" ប្រែថា "បុរីព្រះឥសូរ" មិនមែនឈ្មោះបន្ទាយស្រីដូចយើងស្គាល់ទេ ។ ប្រាសាទនេះមានកំពែងថ្មបាយក្រៀមព័ទ្ធ៣ជាន់មានទីលានក្រាលថ្មវែងទៅ ទិសខាងកើត មានគោបុរៈប្រកបដោយក្បាច់វិចិត្រ នៅចំកណ្តាលទីលានមានរោងទងខ្វាត់ខ្វែងក្រឡាចត្រង្គចេញទៅខាង ជើងមួយ ចេញទៅខាងត្បូងបីសុទ្ធសឹងប្រកបដោយក្បាច់រចនាល្អវិចិត្រ ។ សព្វថ្ងៃនេះបាក់ធ្លាក់អស់ហើយសល់តែសរសរច្រូងច្រាងគួរអោយស្តាយ ។ ប្រាសាទបន្ទាយស្រីជាប្រាសាទមួយដែលមានក្បាច់រចនាយ៉ាងបញ្ចង់ឆើត ឆាយ មានសន្ទឹកភ្ញីវល្លិវិលវង់ល្អិតឆ្មាស្រស់រស់រវីក ដែលមើលទៅគួរអោយនឹកគិតឥតមានក្តីង្ស័យថា " ទេវតានិមិ្មត " ។ សន្លឹកក្បាច់មួយទងៗដែលវិលវង់មូលក្រឡង់អាចទាញភ្នែកគយគន់មើល ម្តងហើយម្តងទៀតនិងអោយឈរទ្រឹងភាំងភ្លេចខ្លួនជញ្ជក់មាត់ដោយ សេចក្តីស្ងើចថ្វីដៃសម្តែងអោយឃើញថា សម័យកសាងប្រាសាទបន្ទាយស្រីនេះជាសម័យនៃការចេះដឹងស្ទាត់ជំនាញ របស់បុព្វបុរស់ខ្មែរនាសម័យនោះ ។ ប្រាសាទបន្ទាយស្រីកន្លងមកត្រូវរងនូវភាពមហន្តរាយ ដោយសារតែសង្គ្រាមបានធ្វើអោយប្រាសាទបុរាណមួយនេះខូចខាតខ្ទេច ខ្ទីអស់យ៉ាងច្រើន ។ របងកំពែងការពារខាងក្រៅត្រូវបានគេធ្វើការជីកគាស់កាយរុករក វត្ថុបុរាណកាលពីអំឡុងប្រទេសស្ថិតនៅក្នុងសង្គ្រាម ។ គំនរដុំថ្មប្រាសាទត្រូវទុករាយប៉ាយនៅមុខប្រាសាទ ។ តួប្រាសាទខាងក្នុងមួយភាគត្រូវបាក់បែកស្រុតទ្រុឌដែលមើលទៅគួរអោយសង្វេគ ។

សិលាចារឹក[កែប្រែ]

ប្រាសាទបន្ទាយស្រីមានឈ្មោះថាត្រីភូវនមហេស្វរៈ ដែលមានន័យថាម្ចាស់នៃលោកទាំងបី ស្ថាបនាឡើងក្នុងឆ្នាំ៩៦៧នៃគ្រិស្តសករាជក្នុងរាជព្រះបាទរាជេន្ទ្រវរ្ម័នទី២(៩៤៤-១០០១) តាមសិលាចារឹកលេខ K-៨៤២ នាចុងសតវត្សរ៍ទី១០[១]

ប្រវត្តិ និងការកសាង ប្រាសាទបាយ័ន

ប្រាសាទបាយ័ន

Jump to navigationJump to search
ប្រាសាទបាយ័ន
Angkor Head1.jpg
ឈ្មោះ:ប្រាសាទបាយ័ន
អ្នកកសាង:ព្រះបាទជ័យវរ្ម័នទី៧
កាលបរិច្ឆេទកសាង:ចុងគ្រិស្តសតវត្សរ៍ទី ១២
ឧទ្ទិសថ្វាយ:ព្រះពុទ្ធសាសនាមហាយាន ព្រះពោធិសត្វលោកេស្វរៈ
ស្ថាបត្យកម្ម:ខ្មែរ
ទីតាំង:ក្រុងអង្គរធំ ខេត្តសៀមរាប
ប្រាសាទបាយ័នស្ថិតនៅចំកណ្តាលនៃក្រុងអង្គរធំ។ ប្រាសាទនេះកសាងនៅចុងគ្រិស្តសតវត្សរ៍ទី ១២ និងដើមគ្រិស្តសតវត្សរ៍ទី ១៣ ដោយព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទនេះមាន តួប៉មនីមួយៗ មានមុខបួន ដែលមានកំពូល ៤៩ និងកំពូលក្លោងទ្វារចូល៥ ទៀត សរុបទាំងអស់ ៥៤ កំពូល ដែលតំណាងឲ្យខេត្តក្រុងខ្មែរ ទាំង ៥៤ នៅសម័យកាលនោះ។ មានអ្នកប្រាជ្ញមួយចំនួនបានគិតថា មុខទាំង ៤ នោះតំណាងឲ្យព្រះពោធិសត្វលោកេស្វរៈនៃព្រះពុទ្ធសាសនាមហាយាន អ្នកខ្លះទៀត គិតថា ជារូបតំណាងព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទបាយ័នមានប្លង់បីជាន់។ ជាន់ទី១ និងទី ២ មានថែវដែលមានចម្លាក់ដ៏ល្វិចិត្រអ។ ប្រាង្គនៅកណ្តាល ១៦ និងស្ថិតនៅជាន់ទី ៣ មានរាងកាកបាទ។ សំណង់ប្រាសាទបាយ័នមានលក្ខណៈស្មុគស្មាញ ទាំងថែវ ផ្លូវដើរ និងជណ្តើរ។ ក្រៅពីទឹកមុខញញឹមនៃរូបបាយ័ន ប្រាសាទនេះមានចម្លាក់ដ៏ល្អប្រណីត ដែលរៀបរាប់ពីរឿងទេវកថានៅថែវខាងក្នុង និងខាងក្រៅ រៀបរាប់ពីជីវភាពរស់នៅរបស់ប្រជាជននៅសម័យអង្គរ មានទាំងផ្សារ ការនេសាទ ពិធីបុណ្យ ល្បែងប្រដាល់ ជល់មាន់ ។ល។ និងថែមទាំងមានការរៀបរាប់ពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្តចម្បាំង និងព្យុហយាត្រាជាដើម។ ចម្លាក់នោះឆ្លាក់បានជ្រៅជាងនៅ ប្រាសាទអង្គរវត្ត តែ​មាន​លក្ខណៈ​សាមញ្ញ។ ទិដ្ឋភាព​នៃ​ចម្លាក់ បង្ហាញដោយផ្ទាំងតាមជួរ ពីរឬបីជួរ[១]
ប្រាសាទ បាយ័ន
ប្រាសាទ បាយ័ន

ប្រវត្តិនៃឈ្មោះបាយ័ន[កែប្រែ]

ពាក្យ​ថា​បាយ័ន អ្នក​គ្រូ ពៅ សាវរស បាន​លើក​យក​គំនិត​របស់​លោក ប្វាស្សឺលីយ៉េរ៍ (Boisselier) ដែល​បាន​កំណត់​លើ​ឫស​នៃ​ពាក្យ​នេះ ដោយ​បាន​លើក​ឡើង​ថា បាយ័ន​ជា​ស្នា​ដៃ​របស់ ព្រះ​បាទ​ជយវរ្ម័ន ទី ៧ ដែល​បាន​កសាង​នៅ​ក្នុង​ប្លង់​ខុស​គេ មាន​រាង​មូល ដែល​រំលឹក​ដល់​យន្ត្រ។ គំនិត​ខាង​លើ​នេះ​មិន​អាច​យក​ជា​ការ​បាន​ទេ ហើយ​អ្នក​គ្រូ ពៅ សាវរស បាន​បន្ថែម​ទៅ​គំនិត​របស់​លោក សេដែស (Cœdès) ដែល​បាន​ឲ្យ​យោបល់​ប្រៀប​ធៀប​នៃ​ពាក្យ​បាយ័ន ជា​មួយ វជយន្ត ដែល​និយាយ​នៅ​ក្នុង​សិលាចារឹក។ វជយន្ត គឺ​ជា​វាំង​របស់​ព្រះ​ឥន្ទ បើ​តាម​អត្ថបទ ល្បើក​អង្គរវត្ត ដែល​បាន​សរសេរ​ឡើង​នៅ​ក្នុង​សម័យ​កណ្តាល គឺ​ព្រះ​ឥន្ទ​បាន​ឲ្យ​ព្រះ​ពិស្ណុការ (វិឝ្វកម៌ន៑) ចុះ​មក​ឋាន​កណ្តាល​ ដើម្បី​ក​សាង​ប្រាសាទ​ឲ្យ​ព្រះ​កេតុ​មាលា ដែល​រំលឹក​ដល់​វាំង​របស់​ព្រះ​អង្គ​ក្នុង​គំនិត​ខ្មែរ គឺ​ពេជយន្តរត្ន ឬ ទេវ​ជយន្ត។ ឈ្មោះ​មក​ពី​ការ​ធ្វើ​ឡើង​វិញ​ជា​ច្រើន និង​ការ​បង្ហាញ​ពី​ការ​ធ្វើ​ឲ្យ​ដូច​ទៅ​នឹង​ស្នា​ដៃ​ នៅ​លើ​ផែន​ដី​របស់​វិឝ្វកម៌ន៑។[២]
ប្រាសាទបាយ័ន

ព្រះពុទ្ធរាជនៅប្រាសាទបាយ័ន[កែប្រែ]

គេ​បាន​ប្រទះ​ឃើញ​ចម្លាក់​ព្រះ​ពុទ្ធ​អង្គ​ប្រក់​នាគ ស្ថិត​នៅ​ក្នុង​ឥរិយាបថសមាធិ នៅ​បាត​អណ្តូង ដែល​ស្ថិត​នៅ​ចំ​កណ្តាល​ប្រាសាទ​បាយ័ន កាល​ពី​ឆ្នាំ ១៩៣២ ។ ចម្លាក់​ព្រះ​ពុទ្ធ​អង្គ​នេះ បង្អាញ​ឲ្យ​យើង​ដឹង​នូវ​ផ្នត់​គំនិត​នយោបាយ​នា​សម័យ​ព្រះ​បាទ​ជយវរ្ម័នទី ៧ កាល​ពី​ចុង​គ្រិស្តសតវត្សរ៍ទី១២ ដើម​គ្រិស្តសតវត្សរ៍​ទី ១៣ ។ បណ្ឌិត មីសែល ត្រាណេ អ្នក​ឯកទេស​ខាង​វប្បធម៌‌​ប្រវត្តិសាស្រ្ត បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្រៅ​ពី​ការ​បង្ហាញ​នូវ​ផ្នត់​គំនិត​នយោបាយ​របស់ ព្រះ​បាទ​ជយវរ្ម័ន ទី ៧ នា​សតវត្សរ៍​នោះ ចម្លាក់​ថ្ម​បុរាណ​នេះ​នៅ​មាន​សារៈ​សំខាន់​មួយ​ទៀត គឺ​បង្ហាញ​ពី​ការ​ផ្លាស់​ប្តូរ​ពី​លទ្ធិ​ទេវរាជ​មក​លទ្ធិ​ពុទ្ធរាជ​ក្នុង​រជ្ជកាល​របស់​ព្រះ​បាទ​ជយវរ្ម័ន ទី ៧ ។ ពី​ព្រោះ​ថា​ បល្ល័ង្ក ឬ​ព្រះ​អាទិទេព​ខាង​ព្រហ្មញ្ញសាសនា ត្រូវ​បាន​ជំនួស​ដោយ​ព្រះ​បដិមា​តំណាង​ឲ្យ​ព្រះ​សម្មាសម្ពុទ្ធ​អង្គ ឬ​ព្រះ​អវលោកេស្វរៈ​ទៅ​វិញ ដូច​ករណីច​ម្លាក់​ព្រះ​ពុទ្ធ​អង្គ​ខាង​លើ​នេះ ជាដើម ។ លោក​បណ្ឌិត​បាន​បន្ត​ឲ្យ​ដឹង​ថា ការ​ផ្លាស់​ប្តូរ​ប្រព័ន្ធ​សាសនា​ខាង​លើ​នេះ អាច​គូស​បញ្ជាក់​តាម​រយៈ​ព្រះ​ភក្រ្ត​របស់​ព្រះ​អង្គ ដែល​តំណាង​ឲ្យ​ព្រះ​រូប​របស់​ព្រះ​មហាវីរក្សត្រ គឺ​ព្រះ​បាទ​ជ័យវរ្ម័ន ទី ៧ តែ​ម្តង នេះ​ជា​ចំណុច​យ៉ាង​សំខាន់​បំផុត ។ តាម​ការ​ស្រាវ​ជ្រាវ​ខាង​បុរាណវិទ្យា និង ខាង​សិលាចារឹក លោក​សាស្រ្តាចារ្យ​បាន​ឲ្យ​ដឹង​ថា ការ​ដែល​គេ​ឆ្លាក់​ព្រះ​រូប​ព្រះ​មហាក្ស​ក្រោម​រូបភាព​របស់​ព្រះ​ពុទ្ធ ឬ​គេ​ថ្វាយ​ព្រះ​នាម​ព្រះ​មហាក្សត្រ​ទៅ​ជា​ព្រះ​ពុទ្ធរូប គឺ​ជា​ប្រពៃណី​ទូទៅ​ក្នុង​សង្គម​ខែ្មរ​បុរាណ ។ លោក​ ត្រាណេ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា កត្តា​ទាំង​នេះ​ហើយ​ដែល​បង្ហាញ​ឲ្យ​យើង​ដឹង​ថា ព្រះ​ពុទ្ធអង្គ​នៃ​ប្រាសាទ​បាយ័ន ដែល​សព្វ​ថៃ្ង គេ​បាន​យក​ទៅ​ទុក​នៅ​ក្នុង​អគារ​កែ្បរ លាន​ព្រះ​គម្លង់ ពិត​ជា​តំណាង​ឲ្យ​ព្រះ​ពុទ្ធរាជ​ ជំនួស​ឲ្យ​ទេវរាជ​យ៉ាង​ប្រាកដ​មែន។ ចំពោះ​ចលនា​បន្លាស់​ប្រព័ន្ធ​គំនិត​ពី​ទេវរាជ មក​ពុទ្ធរាជ​ បាន​ទទួល​ការ​​គាំទ្រ​ពី​អ្នក​ប្រាជ្ញ​ធំៗ ដូច​ជា ហ្គ្រោស៍លីយ៉េរ៍ និង សេដែស ជា​ដើម ។ គួរ​រំឭក​ថា ព្រះ​ពុទ្ធ​ដ៏​ធំ​របស់​យើង ត្រូវ​បាន​គេ​ជួល​ជុល​ឡើង​វិញ ព្រោះ​ត្រូវ​បាន​គេ​កមេ្ទច​ជា​ច្រើន​ចំណែក ហើយ​ទម្លាក់​ចោល​ក្នុង​បាត​អណ្តូង ​ក្រោយ​ពី​ប្រតិកម្ម​សិវនិយម​ចំពោះ​លទ្ធិ​ព្រះ​ពុទ្ធសាសនា ក្រោយ​ពី ព្រះ​បាទ​ជយវរ្ម័ន ទី ៧ បាន​សោយ​ទិវង្គត​ទៅ​នោះ [៣]
ប្រាង្គកណ្តាល

ចម្លាក់ត្រីប្រាសាទបាយ័ន្តនិងអង្គរវត្ត[កែប្រែ]

ចម្លាក់ក្រឡោតទាបនៅលើជញ្ជាំងរោងំខាងកើត ស្លាបខាងត្បូង ប្រាសាទអង្គវត្ត បង្ហាញពីរឿងទេវកថាមួយបរិយាអំពី”ការកូរសមុទ្រទឹកដោះ”។ផ្ទាំងចម្លាក់នេះមានបណ្តោយប្រវែង ៥០ មែត្រ ចែកជាបីផ្នែក ផ្នែកខាងលើនៃផ្ទាំងចម្លាក់ បង្ហាញនូវពូកទេពអប្សរា កំពុងហោះរេរាំនៅលើផ្ទៃ អាកាស។ ផ្នែកកណ្តាល បង្ហាញពសកម្មភាពកូរសមុទ្រទឹកដោះដោយពូកអាសូនិងទេវតាដែលមានព្រះនារាយណ៍ជាអាជ្ញាកណ្តាល។ពួកអាសូរដែលឈរនៅផ្នែក ខាងក្រោមបង្ហាញពី ពពួកសត្វទឹកជាច្រើនប្រភេទដែលមានរូបរាងប្លែកៗ។ ក្នុងនោះ ត្រីខ្លះមានរូបរាងចម្លែកណាស់ ហើយមិនដែលប្រទះឃើញក្នុងធម្មជាតិទៀតផង។ តាមរយៈដំណើររឿងខាងលើ ការកូសមុទ្រទឹកដោះប្រព្រឹត្តទៅ អស់រយៈពេល១.០០០ឆ្នាំ ហើយលេចចេញនូវបាតុភូត ផ្សេងៗជាច្រើនដូចជា ពួកទេពអប្សរា ដំរីព្វរ៉ាវ័ន្ត សេះ ឧច្ច័យស្រព នាងលក្សីនិងអ្វីៗជាច្រើនទៀត ។ចុងក្រោយបង្អស់គឺទឹកអម្រឹតដែលជាទឹកមន្តពិសិដ្ឌសម្រាប់ធ្វើអោយជីវិតលែងស្លាប់។ ក្រៅពីប្រាសាទអង្គវត្ត ចម្លាក់ត្រីក៍មានបង្ហាញនៅលើជញ្ជាំងប្រាសាទដទៃដែរ។ ប្រាសាទបាយ័ន ដែលសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័ន (ទី៧)នៅអំពីរឿងរ៉ាវប្រវត្តិសាស្រ្តទេវកថានិងជីវកថាប្រចាំថ្ងៃរបស់ប្រជាជន។ ចម្លាក់នៅរោងទងខាងត្បូង ស្លាបខាងកើតនៃប្រាសាទនេះបង្ហាញអំពីការប្រើប្រាស់ឧបករណ៍នេសាទដូចជាធ្មុកដៃ និងសំណាញ់ ។លើសពីនេះ ចម្លាក់ហាក់ដូចជា បង្ហាញពីផល់ប្រយោជន៍ត្រីក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជននាសម័យអង្គរ។ ម្យ៉ាងទៀត ចម្លាក់ទាំងនេះមើលទៅហាក់ ដូចជាត្រីកំពុងហែលក្នុងទឹកតាមបែបធម្មជាតិ។ តាមរយៈសារណាបញ្ចាប់បរិញ្ញាប័ត្ររបស់ លោក ជ័យ ឈន (១៩៧៣) យើងអាច ស្គាល់ ឈ្មោះត្រី ខ្លះដែល ឆ្លាក់នៅលើជញ្ជាំង ប្រាសាទបាយ័នវិភាគរក ប្រភេទពូជត្រីទាំអស់នេះទេ។ ដោយមានការជួយជ្រោមជ្រែងពីរលោក ទូច សៀង តាណា អ្នកឯកទេសត្រីប្រចាំគណៈកម្មាធិការជាតិទន្លេ មេគង្គ និងអ្នកស្រី Barbara Albrecht យើងអាចបញ្ចាក់ អំពីអំបូរត្រី ឬជួនកាលថែមទាំងអាចស្គាល់ប្រភេទពូជ ត្រីដែលឆ្លាក់នៅលើជញ្ជាំងរោងទងខាងត្បូងនៃប្រាសាទបាយ័ន និងរោងទងខាងកើតនៃប្រាសាទអង្គរវត្តទៀតផង ។
រូបគំនូរ
ក្នុងចំណោមប្រភេទត្រីចំនួន១៦ដែល ឆ្លាក់បង្ហា្ញញនៅលើជញ្ជាំងនៃរោងទងប្រាសាទអង្គវត្ត និងបាយ័ន យើងអាចវិភាគស្គាល់ពូជត្រីចំនួន១៣ ការសង្កេតពិនិត្យផ្ទាល់លើចម្លាក់នៃប្រាសាទទាំងពីនេះ យើងរាប់ឃើញមានត្រីចំនួន ១.១៩៣។ ចំនូននេះយើងរាប់ចំពោះត្រីដែលអាចមើលឃើញច្បាស់ប៉ុណ្ណោះ។ ក្រៅពីនេះ មានត្រីជាច្រើនទៀតដែលយើងពុំមានលទ្ធភាពវិភាគបាន ដោយហេតុថាចម្លាក់ខ្លះឆ្លាក់មិនទាន់រូច ហើយផ្នែកខ្លះពុកផុយដោយសារធម្មជាតិនិងការបំផ្លាញដោយទង្វើមនុស្ស។ ចម្លាក់មច្ឆជាតិមិនត្រឹមតែឆ្លាក់ទៅលើប្រាសាទទាំងពីរខាងលើទេ។ នៅលើជញ្ជាំងស្រះស្រី(ឈ្មោះបុរាណគេហៅ “សិលាតដាក”) ដែលស្ថិតក្នុង បរិវេណព្រះបរមរាជ្យវាំងអង្គរ និងជញ្ជាំងលានស្តេច គម្លង់ចម្លាក់ត្រីច្រើនដែរ។ តែនៅទីនេះយើងសូមលើកយកតែចម្លាក់ត្រីនៅប្រាសាទអង្គរវត្តនិងបាយ័នមកសិក្សាតែប៉ុណ្ណោះ។ ចម្លាក់នៅប្រាសាទអង្គវត្តមាន បង្ហាញអំបូរត្រីមានស្រកាច្រើន ។គេចាត់ទុកថាប្រភេទត្រីមានស្រកានេះប្រហែល ៧៨%នៃប្រភេទត្រីទាំងអស់ ។ក្រៅពីនោះ អំបូរត្រីស្លាតមាន៧%អំបូរត្រីរាស់មាន៤%និងអំបូរត្រីផ្ទូងមាន៤.៦។