សាធារណរដ្ឋខ្មែរ គឺជារដ្ឋាភិបាលសាធារណរដ្ឋកម្ពុជាដែលត្រូវបានប្រកាសឡើងជាផ្លូវការនៅថ្ងៃ៩តុលា
ឆ្នាំ១៩៧០ ។ សាធារណរដ្ឋខ្មែរត្រូវផ្ដួលរំលំនៅឆ្នាំ១៩៧៥ និងត្រូវបានបន្តដោយរដ្ឋកុម្មុយនិស្តផ្ដាច់ការ ដែលគេស្គាល់ថាជាកម្ពុជាប្រជាធិបតេយ្យ ។
មាតិកា
ផ្ទៃរឿង
បានប្រកាសជាផ្លូវការនៅ ថ្ងៃ៩តុលា
ឆ្នាំ១៩៧០ សាធារណរដ្ឋខ្មែរគឺជារដ្ឋាភិបាលដឹកនាំដោយយោធានិយមសហរដ្ឋខាងស្ដាំ ដឹកនាំដោយលោកឧត្តមសេនីយ៍លន់-ណុល និងព្រះអង្គម្ចាស់ស៊ីសុ-វត្ថិ សិរិមតៈ ដែលដណ្ដើមអំណាចបាននៅក្នុងរដ្ឋប្រហារ១៨មីនា១៩៧០ប្រឆាំងនឹងសម្ដេចនរោត្តម-សីហនុ គឺក្រោយមកក្លាយជាប្រមុខរដ្ឋរបស់ប្រទេសនេះ ។
ហេតុសំខាន់ៗនៃរដ្ឋប្រហារគឺការបណ្ដែបណ្ដោយដល់សកម្មភាពវៀតណាមខាងជើងនៅក្នុងព្រំដែនកម្ពុជា
ដែលអនុញ្ញាតអោយពួកកុម្មុយនិស្តវៀតណាមប្រដាប់អាវុធជាច្រើនផ្ដល់អោយមានការគ្រប់គ្រង តាមជាក់ស្ដែង លើតំបន់នានាដ៏ធំនៃកម្ពុជាភាគខាងកើត
។ កត្តាសំខាន់ផ្សេងមួយទៀតគឺសភាពបន្ទាន់នៃសេដ្ឋកិច្ចកម្ពុជា
គឺជាលទ្ធផលមិនចំពោះនៃគោលនយោបាយរបស់ព្រះសីហនុក្នុងការស្វែងរកអព្យាក្រឹតភាពតាមរយៈប្រឆាំងអាមេរិកនិយមដែលបានរីករាលដាល ។[១][ទំព័រត្រូវការ]
ដោយមានការដកព្រះសីហនុចេញ
ព្រះរាជាណាចក្រកម្ពុជាដែលកំពុងមានស្រាប់ក៏បានប្រែទៅជាសាធារណរដ្ឋ សូម្បីតែរាជបល្ល័ង្កត្រូវបានទំនេរជាផ្លូវការអស់រយៈពេលប៉ុន្មានឆ្នាំចាប់តាំងពីការសោយទីវង្គតនៃព្រះបាទនរោត្តម-សុរាម្រិតមក ។ ចរិកលក្ខណៈនៃរបបថ្មីនេះគឺមានលក្ខណៈស្ដាំនិយមនិងជាតិនិយម ដោយសំខាន់បំផុត
វាបានបញ្ចប់សម័យកាលរបស់ព្រះសីហនុក្នុងសហប្រតិបត្តិការបរិវត្តន៍ជាមួយនឹងរបបវៀតណាមខាងជើង និងពួកវៀតកុងហើយបានតម្រែតម្រង់អោយកម្ពុជាជាមួយវៀតណាមខាងត្បូងចូលទៅក្នុងសង្គ្រាមឥណ្ឌូចិនលើកទីពីរ ។
សាធារណរដ្ឋខ្មែរត្រូវបានប្រឆាំងនៅខាងក្នុងព្រំដែនកម្ពុជាដោយ រណសិរ្សរួបរួមជាតិកម្ពុជា (Front Uni National du Kampuchea) រឺ ផ្វាំង្ក (រ.រ.ជ.ក.)
សម្ព័ន្ធមិត្តធំមួយទាក់ទងរវាងព្រះសីហនុ ពួកអ្នកគាំទ្រទ្រង់ និងបក្សកុម្មុយនិស្តកម្ពុជា ។
កុបកម្មខ្លួនឯងត្រូវប្រព្រឹត្តទៅដោយ ក.អ.រ.ជ.ប.ក. (CPNLAF) កងទ័ពរំដោះជាតិប្រជាជនកម្ពុជា:
ពួកគេនៅពីក្រោយខ្នងដោយកងទ័ពប្រជាជនវៀតណាម (ក.ប.វ.ណ. រឺ PAVN)
និងរណសិរ្សរំដោះជាតិ (រ.រ.ជ. រឺ NLF ដែលគេស្គាល់ច្បាស់ថាជាពួកវៀតកុង)
ដែលបានកាន់កាប់ប៉ែកមួយចំនួននៃកម្ពុជាជាផ្នែកនៃសង្គ្រាមដែលកំពុងកើតឡើងរបស់ពួកគេជាមួយពួកវៀតណាមខាងត្បូង
។
ថ្វីបើចរិកលក្ខណៈនៃយោធានិយមដ៏ខ្លាំងក្លានៃសាធារណរដ្ឋខ្មែរ
និងចំនួននៃជំនួយយោធានិង ហិរញ្ញវត្ថុពីសហរដ្ឋច្រើនក៏ដោយ ក៏កងទ័ពខ្លួនគឺ (Force Armée Nationale Khmère, រឺ ក.ជ.ខ.)
មានការវឹកហាត់ខ្សត់ខ្សោយ និងមិនអាចកម្ចាត់ក.រ.ជ.ប.ក.
(កងទ័ពរំដោះជាតិប្រជាជនកម្ពុជា) រឺក៏ កងកម្លាំងវៀតណាមរបស់ ក.ប.វ.ណ
(កងទ័ពប្រជាជនវៀតណាម) និងរ.រ.ជ. ( រណសិរ្សរំដោះជាតិ)បានឡើយ ។
សាធារណរដ្ឋតាមយថាហេតុបានដួលរលំនៅ ថ្ងៃ១៧មេសា ឆ្នាំ១៩៧៥
នៅពេលនោះពួកកុម្មុយនិស្តកម្ពុជាបានដណ្ដើមបានភ្នំពេញ ។
រដ្ឋប្រហារ
សម្រាប់ព័ត៌មានលម្អិតអំពីប្រធានបទនេះ សូមមើលរដ្ឋប្រហារកម្ពុជា១៩៧០។
ព្រះសីហនុខ្លួនឯងបានអះអាងថារដ្ឋប្រហារនេះ
គឺជាលទ្ធផលនៃសម្ព័ន្ធភាពមួយរវាងសត្រូវដ៏យូរយាររបស់ទ្រង់ អ្នកជាតិនិយមស្ដាំនិរទេសខ្លួន
លោកសឺន-ង៉ុកថាញ់ អ្នកនយោបាយទ្រង់ស៊ីសុវត្ថិ-សិរិមតៈ
(ដែលបានពិពណ៌នាដោយព្រះសីហនុថាជាអ្នកទាមទារសិទ្ធិប្រកួតប្រជែងដែលមិនពេញចិត្តនឹងព្រះរាជបល្ល័ង្កខ្មែរ)
និងពួកសេអ៊ីអា (ទីភ្នាក់ងារសម្ងាត់កណ្ដាល)
ដែលប៉ុនប៉ងដើម្បីបន្តុបរបបមិត្តសំលាញ់ស.រ. (សហរដ្ឋ)មួយទៀត ។[២] មានការពិតតិចតួចថ្វីបើមានភស្តុតាងខ្លះនៃការជាប់ពាក់ព័ន្ធរបស់សេអ៊ីអា
(CIA)នៅក្នុងរដ្ឋប្រហារនេះ
ទោះបីយ៉ាងណាវាហាក់បីថាផ្នែកខ្លះនៃការបង្កើតយោធាស.រ. (សហរដ្ឋ) ដោយគួរអោយកត់សំគាល់ដែលកម្លាំងកងទ័ពពិសេស អាចប្រហែលមានការពាក់ព័ន្ធខ្លះនៅក្នុងរយៈពេលនៃការផ្ដល់ការឧបត្ថម្ភ
និងការហ្វឹកហ្វឺនអោយពួកផ្សំគំនិតក្រោយពីការបានចូលមកជិតដោយលន់-ណុល ។[៣]
គ្រានោះព្រះសីហនុនៅខាងក្រៅប្រទេសតាមផ្លូវធ្វើដំណើរទៅបារាំង
ការធ្វើកុប្បកម្មប្រឆាំងវៀតណាមបានធ្វើឡើងនៅភ្នំពេញ
កំឡុងពេលដែលស្ថានទូតពួកវៀតណាខាងជើង និង រ.រ.ជ.(រណសិរ្សរំដោះជាតិ)
ត្រូវបានបំផ្លិចបំផ្លាញ ។ [៤] វាហាក់បីដូចជាថាការធ្វើកុប្បកម្មនេះគឺយ៉ាងហោចណាស់ជាការបណ្ដែតបណ្ដោយ
និងអាចទៅរួច ដែលបានរៀបចំជាសកម្មដោយលន់-ណុល នាយករដ្ឋមន្ត្រី និងឧបៈរបស់គាត់
ទ្រង់សិរិមតៈ ។ នៅថ្ងៃ១២មីនា លោកនាយករដ្ឋមន្ត្រីបានបិទកំពុងផែក្រុងព្រះសីហនុ តាមដែលអាវុធជាច្រើនកំពុងតែលួចលាក់បញ្ជូនទៅរ.រ.ជ.
ទៅកាន់វៀតណាមខាងជើង និងបានចេញឧសានវាទដែលមិនអាចទៅរួចទេចំពោះពួកគេ ។
កងកម្លាំងក.ប.វ.ណ./រ.រ.វទាំងអស់ត្រូវតែដកចេញពីដីកម្ពុជាក្នុងរយៈពេល៧២ម៉ោង
(ថ្ងៃ១៥មីនា) រឺក៏ ប្រឈមនឹងសកម្មភាពយោធា ។[៥]
ទោះបីជាសកម្មភាពទាំងនេះ
ដែលក្នុងនោះបានជំទាស់គោលនយោបាយនៃការសណ្ដោសប្រណីដែលល្អៀងរបស់ព្រះសីហនុក្នុងសកម្មភាពរបស់វៀតណាមខាងជើងក៏ដោយ
ក៏វាបង្ហាញថាលន់-ណុលខ្លួនឯងមានភាពស្ទាក់ស្ទើរផ្ទាល់ខ្លួនយ៉ាងខ្លាំងដើម្បីទម្លាក់ព្រះប្រមុខរដ្ឋ:
គាត់ដើមឡើយប្រហែលគ្រាន់តែចង់អោយព្រះសីហនុដាក់សម្ពាធបន្ថែមទៅកាន់ពួកវៀតណាមខាងជើងប៉ុណ្ណោះទេ
។ គាត់ដើមដំបូងបានបដិសេធដើម្បីធ្វើផែនការនេះដែរ ដើម្បីល្បួងគាត់ ទ្រង់សិរិមតៈ
ដែលទ្រង់បង្ហាញអាការៈមានរដ្ឋប្រហារនៅក្នុងចិត្តតាំងពីដំបូងមកម៉្លេះ
ទ្រង់បានចាក់សន្និសីទសារព័ត៌មានពីប៉ារីសដែលបានថតដាក់ខ្សែអាត់អោយគាត់ស្ដាប់
នៅក្នុងនោះព្រះសីហនុបានគំរាមប្រហារជីវិតអ្នកទាំងពីរនៅពេលនៃការយាងត្រឡប់របស់ទ្រង់មកភ្នំពេញវិញ
។[៦] ក៏ប៉ុន្តែ
លោកនាយករដ្ឋមន្ត្រីនៅតែមិនប្រាកដប្រជាដដែល ដោយមានលទ្ធផលថាទ្រង់សិរិមតៈ
បានចូលដៃដោយមន្ត្រីកងទ័ពបីរូប
បានបង្ខំលន់-ណុលដែលស្ទើរតែស្រក់ទឹកភ្នែកអោយចុះហត្ថលេខាឯកសារចាំបាច់មួយចំនួននៅក្នុងពេលភ្ជង់កាំភ្លើង
។
ការបោះឆ្នោតមួយត្រូវបានប្រារព្ធឡើងនៅក្នុងសភាជាតិ
នៅថ្ងៃ១៨មីនា ក្រោមការដឹកនាំរបស់លោកអ៊ិន តាំ ដែលក្នុងនោះព្រះសីហនុត្រូវបានគេដកហូតអំណាចទ្រង់:
លន់ ណុល បានក្ដោបក្ដាប់អំណាចជាប្រមុខរដ្ឋលើមូលដ្ឋានបណ្ដោះអាសន្ន ។ ថ្ងៃ២៨ និង២៩មីនា
មានបាតុកម្មដ៏មានប្រជាប្រិយភាពទ្រង់ទ្រាយធំជាច្រើនគាំទ្រព្រះសីហនុនៅតាមទីក្រុងខេត្តនានា
ក៏ប៉ុន្តែកងកម្លាំងរបស់លន់-ណុលបានបង្ក្រាបជាមួយភាពព្រៃផ្សៃយ៉ាងខ្លាំងក្លា ដែលបង្កអោយមានការស្លាប់ច្រើនរយនាក់
។[៧] មន្ត្រីរដ្ឋាភិបាលមួយចំនួនត្រូវបានសម្លាប់ដោយពួកបាតុករ
រួមទាំងបងប្អូនរបស់លន់-ណុល គឺលន់-និល ។
របបបរទេសនានាដើមឡើយមិនប្រាកដប្រជាដូចគ្នាចំពោះកម្រិតនៃការគាំទ្រផ្ដល់អោយរបបថ្មីនេះទេ ។ ពួកវៀតណាមខាងជើងបានបន្តធ្វើការជជែកពិភាក្សាជាមួយលន់-ណុលអោយគិតពិចារណាការធ្វើអោយមានកិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្មដែលបានលុបចោលឡើងវិញ ទោះបីព្រឹត្តិការណ៍បន្តបន្ទាប់មានន័យថារឿងទាំងនេះវាឆាប់រហ័សមកដល់ទីបញ្ចប់ក៏ដោយ ។
ការប្រកាសសាធារណរដ្ឋ និងការបង្កើតកងទ័ពជាតិខ្មែរ (ក.ជ.ខ. រឺ FANK)
ឥទ្ធិពលភ្លាមៗដ៏សំខាន់បំផុតនៃរដ្ឋប្រហារគឺយុទ្ធនាការកម្ពុជានៅខែមេសា-កក្កដា ១៩៧០ នៅក្នុងនោះកងទ័ពវៀតណាមខាងត្បូង (ក.ស.វ.ណ. រឺ ARVN) បាននៅពីក្រោយខ្នងដោយកងទ័ពស.រ.
(សហរដ្ឋ) បានចូលកម្ពុជាភាគខាងកើតដើម្បីវាយប្រហារកងកម្លាំងវៀតណាមខាងជើង និងវៀតកុងដែលកំពុងប្រតិបត្តិការនៅទីនោះ
។ ថ្វីបើមានការប្រទុស្តវាយនេះក៏ដោយ ក៏ពួកកងកម្លាំងកុម្មុយនិស្តជាច្រើនបានភៀសខ្លួន
ទៅខាងលិចកាន់តែជ្រៅទៅក្នុងកម្ពុជា រឺក៏ចូលទៅតំបន់ជនបទនានានៅភាគឦសាន
ដែលពួកគេបាននឹងផ្ដល់ការឧបត្ថម្ភដល់កុបកម្មប្រឆាំងនឹងលន់-ណុលថែមទៀត ។
ប្រតិកម្មភ្លាមៗរបស់លន់-ណុលគឺដើម្បីផ្ដន្ទាទោសដល់សកម្មភាពពេលដែលមានការរំលោភបំពាននៅក្នុងទឹកដីកម្ពុជា
។ គាត់ក្រោយមកបានផ្ដល់ដំណឹងដល់លោកអេឡិចស៊ែនដឺរ-ហេហ្គថាប្រទេសរបស់គាត់ត្រូវបានប្រែទៅជាមានគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរជាលទ្ធផលមកវិញ
នៅពេលនោះលោកហេហ្គបានប្រាប់គាត់ថាកងទ័ពជើងគោកអាមេរិកនឹងមិនត្រូវបានប្រើប្រាស់ដើម្បីជួយកងទ័ពកម្ពុជាទេ
ក៏ប៉ុន្តែថា (ជាការអនុលោមជាមួយលទ្ធិនិច្សុន) កម្មវិធីជំនួយនឹងត្រូវបានផ្ដល់ជំនួសវិញ
លន់-ណុលបានសម្រក់ទឹកភ្នែកដោយបើកចំហ ។[៨]
ថ្ងៃ៩តុលា
ព្រះសីហនុត្រូវបានគេដាក់ទោសប្រហារជីវិត ក្នុងអវត្តមាន ដោយតុលាការយោធា
ព្រះមាតាទ្រង់ ព្រះមហាក្សត្រយានីកុសមៈ អ្នកតំណាងនិមិត្តរូបនៃរាជាធិបតេយ្យក្រោមរបបរបស់ទ្រង់
ត្រូវបានជំនួសក្រោមការឃុំម្ចាស់ក្សត្រីក្នុងដំណាក់
និងព្រះមហេសីរបស់ទ្រង់ត្រូវបានគេកាត់ទោសដាក់ទោសមួយជីវិត ។[៦]របបថ្មីនេះបានប្រកាសសាធារណរដ្ឋជាបន្តបន្ទាប់គ្នា
ហើយនិងនៅទីបញ្ចប់រដ្ឋធម្មនុញ្ញថ្មីដែលត្រូវបានគេយកមកប្រើនៅឆ្នាំ១៩៧២ ។ ព្រះសីហនុ
នៅក្នុងខណៈពេលនោះ បានបង្កើតរ.រ.រ.ជ.ក. (GRUNK) គឺរដ្ឋាភិបាលនិរទេសដែលមានមូលដ្ឋាននៅប៉ីជិង (ប៉េកាំង)
ដែលចូលរួមដោយពួកកុម្មុយនិស្តនិងបូជាដើម្បីការផ្ដួលរំលំសាធារណរដ្ឋ
ទ្រង់បានប្រកាសថាលន់-ណុលគឺជា មនុស្សលីលាពេញទី និងបានបង្ហាញចរិកលក្ខណៈទ្រង់សិរិមតៈជា មនុស្សអប្រិយស្មោកគ្រោក
ទុច្ចរិតពុតត្បុត និងអាក្រក់ ។[៩]
កងទ័ពហ្លួងតូចដែលជាប់ពាក់ព័ន្ធ
ដែលនៅក្នុងពេលរដ្ឋប្រហារនេះមានក្បែរៗ៣៥,០០០កង
(នៅក្នុងការយល់ស្របជាមួយគោលនយោបាយអព្យាក្រឹតភាព ដែលបានថ្លែងឡើងរបស់ព្រះសីហនុ)
ត្រូវបានពង្រីកកាន់តែធំ ។ ដោយបានរៀបចំឡើងវិញជាក.ជ.ខ. រឺ FANK កងទ័ពសាធារណរដ្ឋ បានកើនឡើងដល់ប្រហែល១៥០,០០០នាក់
នៅដើមក៏ដូចជានៅចុងនៃឆ្នាំ១៩៧០
ជាចំបងឆ្លងតាមរយៈការចូលធ្វើទាហានដោយស្ម័គ្រចិត្តពេលនោះលន់-ណុលបានប្រមើលមើលឃើញ
ហើយឆ្លៀតឱកាសលើរលកនៃការរំជើបរជួលប្រឆាំងវៀតណាម ។[១០] ស.រ.ក៏បានប្រតិបត្តិកម្មវិធីជំនួយយោធាដែលបានចងក្រង
និងជំនួយខាងហ្វឹកហ្វឺន ហើយបានបញ្ជូនកងឈ្លបខ្មែរសេរី និងខ្មែរកម្ពុជាក្រោមជាច្រើនពាន់នាក់តាមយន្តហោះ
ទៅហ្វឹកហ្វឺននៅក្នុងមូលដ្ឋានទ័ពវៀតណាមខាងត្បូង ។ ពួកនាយអគ្គរួម (នាយអគ្គសេនាធិការួម)បានទទូចលើការពង្រីកអោយច្រើននៃFANKរហូតលើស២០០,០០០នាក់
ថ្វីបើបារម្ភនូវឥទ្ធិពលអវិជ្ជមានដ៏ខ្លាំង ដែលនេះអាចនឹងមានលើសេដ្ឋកិច្ចកម្ពុជាក៏ដោយ
ក៏ពេលនោះក្រុមដឹកជញ្ជូនបរិក្ខារយោធា ដែលបានដឹកនាំដោយឧត្តមសេនីយ៍ ធៀដឺរស៊ី-មែធែខ្ស៊ីស (Theodore C. Mataxis) បានទាមទារអោយមាន 'អាមេរិកូបនីយកម្ម'នៃរចនាសម្ព័ន្ធខាងក្នុងដែលរងឥទ្ធិពលរបស់កងទ័ពបារាំង
ថ្វីត្បិតភាពច្របូកច្របល់នេះបានបង្កនៅក្នុងសង្វាក់ផ្គត់ផ្គង់ផង ។ [១១]
ទោះបីមានជំនួយស.រ.ក៏ដោយ ក៏FANK រឺ
កងទ័ពជាតិខ្មែរ (បានបញ្ជាការដោយឧត្តមសេនីយ៍សុសថេន-ផ្វឺរណាន់ដេហ្ស) ត្រូវមានឧបសគ្គយ៉ាងធ្ងន់ធ្ងរដោយអំពើពុករលួយ
ជាពិសេសដោយពួកមន្ត្រីដែលបានអះអាងប្រាក់ខែជាច្រើនដល់កងទ័ពដែលមិនមាន
និងអសមត្ថភាពខាងយោធា ។ ទោះបីជាម្នាក់ក្នុងចំណោមពួកមេបញ្ជាការកងទ័ពជាតិខ្មែរ
គឺជាអតីតអ្នកបះបោរទ្រង់នរោត្តម-ចន្ទរង្សី ដែលត្រូវបានគេបញ្ចុះបញ្ចូលអោយឈប់ចូលនិវត្តយោធាដោយលន់-ណុលដើម្បីលើកស្ទួយកងពលតូចទី១៣របស់កងទ័ពជាតិកម្ពុជា
ដែលត្រូវបានជោគជ័យជាដុំកំភួននៅក្នុងការធ្វើអោយស្ងប់ស្ងៀមតំបន់ដែលនៅក្បែរផ្លូវលេខ៤និងខ្ពង់រាបគីរីរម្យដែលជាចំណុចយុទ្ធសាស្ត្រក៏ដោយ
ក៏ភាគច្រើននៃពួកឧត្តមសេនីយ៍ខ្លួនឯងមានបទពិសោធន៍ និងសមត្ថភាពយោធានៅតិចតួចនៅឡើយ ។
ការវាយលុករបស់កងទ័ពជាតិកម្ពុជាទ្រង់ទ្រាយធំប្រឆាំងនឹងពួកវៀតណាម (យួន) ប្រតិបត្តិការចេនឡា១ និងប្រតិបត្តិការចេនឡា២ បានបញ្ចប់ដោយការបរាជ័យយ៉ាងធ្ងន់ធ្ងរ
ទោះបីជាសេចក្ដីក្លាហាននៃកងទ័ពថ្មើរជើងខ្មែរម្នាក់ៗដែលផុសឡើងជាក់ស្ដែងយ៉ាងណាក៏ដោយ
។
ប្រវត្តិនយោបាយសាធារណរដ្ឋខ្មែរ
សម្រាប់ព័ត៌មានលម្អិតអំពីប្រធានបទនេះ
សូមមើលសង្គ្រាមផ្ទៃក្នុងកម្ពុជា។
ការប្រយុទ្ធដូចគ្នាក្នុងសង្គ្រាមផ្ទៃក្នុងកម្ពុជាប្រឆាំងនឹងពួកកុបករគាំទ្រព្រះសីហនុ និងពួកកុម្មនិស្ត និងពួកយួនខាងជើង
សាធារណរដ្ឋខ្មែរបានប្រឈមមុខនឹងបញ្ហាផ្ទៃក្នុងជាច្រើនសន្ធឹកសន្ធាប់ ។
ការត្រួតត្រារបស់ព្រះសីហនុនៅក្នុងជីវិតនយោបាយកំឡុងទសវត្សឆ្នាំ១៩៥០
និង៦០បានសេចក្ដីថាមានពួកអ្នកនយោបាយកម្ពុជាដែលមានទំនុកចិត្ត
រឺក៏បទពិសោធន៍តិចតួចមែនទែន ។ ស្ទើរតែចាប់តាំងពីការចាប់ផ្ដើម
សាធារណរដ្ឋនេះត្រូវបានរុកគួនដោយការបែងចែកនយោបាយដូចគ្នាជាច្រើន
និងការវាយជិតៗដែលបានកត់សំគាល់ឃើញនៅក្នុងរបបព្រះសីហនុ
ដើមទីចំណោមអ្វីទាំងនេះគឺជាការដណ្ដើមអំណាចគ្នារវាងលន់-ណុល និងទ្រង់សិរិមតៈ ។
ទ្រង់សិរិមតៈធ្លាប់ដើរតួជានាយករដ្ឋមន្ត្រីកំឡុងពេលឆ្នាំដំបូងៗនៃសាធារណរដ្ឋនេះ
នៅពេលដែលសុខភាពរបស់លន់-ណុលមិនល្អខ្លាំង
ក៏ប៉ុន្តែបានបណ្ដាលអោយមានការអាក់អន់ចិត្តជាច្រើន ព្រោះតែរបៀបគ្រប់គ្រង
និងខ្សែរាជវង្សរបស់ទ្រង់
ក៏មានការប្រែជាមានការអស់ចិត្តចំណោមពួកខ្មែរនៅតាមទីក្រុងវ័យក្មេងៗ
ពេលអំពើពុករលួយបានបន្ត និងអប្រសិទ្ធិភាពនៃរបបនេះ ។[១២] ការត្រឡប់មកវិញរបស់លន់-ណុលពីមន្ទីរពេទ្យនៅហាវ៉ៃនៅខែមេសា១៩៧១
គាត់បានបណ្ដាលអោយមានវិបត្តិគណៈរដ្ឋមន្ត្រីដោយការលាលែងពីតំណែង
គឺជាការផ្ដល់អោយផ្លូវដើម្បីរំលាយរដ្ឋាភិបាល
ជាមួយការជម្រុញលើកចិត្តដែលប្រព្រឹត្តទៅដោយបងប្អូនរបស់គាត់គឺ លន់-ណុន (តួអង្គដែលមានឥទ្ធិពលយ៉ាងខ្លាំង
ជាពិសេសជាមួយពួកកងទ័ព) ។ បន្ទាប់ពីវិវាទកម្មនយោបាយជាច្រើនមក
គណៈរដ្ឋមន្ត្រីថ្មីត្រូវបង្កើតឡើង ទោះបីយ៉ាងណាក៏ទ្រង់សិរិមតៈដូចជាធ្វើជារដ្ឋមន្ត្រីប្រមុខដែលមានងារជា នាយករដ្ឋមន្ត្រីប្រតិភូ ។ ថ្ងៃ១៦តុលា១៩៧១
លន់-ណុលបានចូលរួមសកម្មភាពដើម្បីដកហូតរដ្ឋសភាពពីអំណាចនីតិបញ្ញត្តិ
និងបានបញ្ជាអោយសរសេររដ្ឋធម្មនុញ្ញថ្មី
ដោយមានការអះអាងថាសកម្មភាពទាំងនេះពិតជាចាំបាច់ដើម្បីទប់ស្កាត់អនាធិបតេយ្យ
នេះបានបង្កអោយមានការជំទាស់ប្រឆាំងមួយដោយអ៊ិន-តាំ និងពួកព្រះសង្ឃ ។[១៣]
១៩៧២: ការដកទ្រង់សិរិមតៈចេញ
នៅខែមីនា១៩៧២
លន់-ណុលនិងបងប្អូនគាត់បានរៀបចំដើម្បីបណ្ដេញទ្រង់សិរិមតៈចេញពីអំណាច ។
បន្ទាប់ពីទ្រង់សិរិមតៈបានបណ្ដេញ កែវ-អនចេញ
អ្នកបណ្ឌិតសភាប្រឆាំងម្នាក់ លន់-ណុលបានរៀបចំជាបន្តបន្ទាប់នូវបាតុកម្មបញ្ចេញមតិនិស្សិតនានាប្រឆាំងនឹងទ្រង់
ដែលប្រកាសអោយដកទ្រង់ចេញពីតំណែង ។[១៤] សិរិមតៈបានលាលែង ហើយ (ដោយស្ដែងអោយ 'ការការពារខ្លួន'
របស់ទ្រង់) ត្រូវជំនួសមកវិញក្រោមការឃុំខ្លួនក្នុងផ្ទះជាក់ស្ដែង ។[១៥] លន់-ណុលបានប្រើវិបត្តិនេះដើម្បីបណ្ដេញប្រមុខរដ្ឋ ឆេង-ហេង ហើយបានកាន់តួនាទីប្រមុខរដ្ឋដោយខ្លួនឯង
ដោយតែងតាំងអ្នកជាតិនិយមប្រឆាំងសីហនុជើងចាស់ សឺន-ង៉ុកថាញ់ជានាយករដ្ឋមន្ត្រីវិញ ។[១៦] លោកថាញ់ មេដឹកនាំខ្មែរសេរីបានកេណ្ឌទ័ពជំនួយកងទ័ពជាតិកម្ពុជាជាច្រើនក្នុងចំណោមពួកខ្មែរក្រោមនៅវៀតណាមខាងត្បូង
និងភក្ដីភាព លោកបានបញ្ជាចំណោមអ្នកទាំងនេះប្រៀបផ្ទឹមនឹងវរជន
កងទ័ពបានហ្វឹកហ្វឺនដោយស.រ.បានសេចក្ដីថាការគាំទ្ររបស់លោកដល់រដ្ឋាភិបាលដែលផុយស្រួយរបស់សាធារណរដ្ឋនេះនៅតែចាំបាច់
។ [១៧]
ក្រោយឆ្នាំនោះ
លន់-ណុលបានប្រកាសនឹងប្រារព្ធការបោះឆ្នោតប្រធានាធិបតី និងគួរអោយភ្ញាក់ផ្អើល
នៅពេលដែលអ៊ិន-តាំ និងកែវ-អន
ទើបនឹងថ្លែងថាជាអ្នកសីហនុនិយមដ៏ល្បី មិនតែប៉ុណ្ណោះបានប្រកាសថាពួកគេនឹងរត់
ក៏ប៉ុន្តែក្រោយមកបានបដិសេធច្រានចោលវិញ ។[១៨] ការបោះឆ្នោត ថ្វីត្បិតតែជ័យជំនះដែលមិនអាចជៀសបានដល់លន់-ណុលក៏ពិតមែន
គាត់ក៏បានដឹងថាមានការមិនសប្បាយចិត្តយ៉ាងខ្លាំងជាមួយរដ្ឋាភិបាលថ្វីត្បិតដូច្នេះក៏ដោយ
ក៏ពួកគេត្រូវតែផ្ដល់ការគាំទ្រដល់លន់ណុលដដែល:
បើពួកគេបោះឆ្នោតដោយត្រឹមត្រូវយុត្តិធម៌នោះ វាប្រហែលជាថាលោកអ៊ិន-តាំនឹងអាចឈ្នះឆ្នោត
។[១៨] កិច្ចការនេះបានបណ្ដាលអោយអ៊ិន-តាំផ្ដល់យោបល់ដែលពួកអាមេរិកឥឡូវអាចមួរម៉ៅលើសកម្មភាពរបស់លន់-ណុល ។[១៧]
ស្ថានភាពនយោបាយបានបន្តដោះស្រាយពេញមួយឆ្នាំ១៩៧២:
ទាំងគណបក្សប្រឆាំងទាំងពីរ (គណបក្សប្រជាធិបតេយ្យរបស់អ៊ិន-តាំ) និងគណបក្សសាធារណរដ្ឋរបស់សិរិមតៈបានបដិសេធប្រកែកការបោះឆ្នោតរដ្ឋសភាដែលប្រារព្ធនៅខែកញ្ញា
ដែលនាំទៅដល់ជ័យជំនះទាំងស្រុងដល់គណបក្សសង្គមសាធារណរដ្ឋ របស់លន់-ណុល ។
មានការកើនឡើងចំនួនភេរវករវាយប្រហារនៅក្នុងរដ្ឋធានី
មួយក្នុងនោះបានសំដៅទៅរកលោកសឺន-ង៉ុកថាញ់ ។[១៩] លោកថាញ់ដែលកិច្ចការនយោបាយចុងក្រោយរបស់គាត់ហាមឃាត់សារពត៌មានរបស់សិរិមតៈ
ដែលក្រោយមកទៀតត្រូវបង្ខំអោយលាលែង នឹងត្រឡប់ទៅជានិរទេសទៅវៀតណាមខាងត្បូង
និងត្រូវបានជំនួសមកវិញដោយអ្នកឆ្វេងនិយមកណ្ដាល លោកហង្ស-ធន់ហាក់ ។[២០] កាលណោះរដ្ឋាភិបាលសាធារណរដ្ឋខ្មែរដែលកំពុងតែចុះខ្សោយដោយការវាយជិតៗ
កងកម្លាំងវៀតណាមខាងជើង
ដែលបានបន្តយ៉ាងប្រញាប់ប្រញាល់ដែលមានការប្រយុទ្ធជាច្រើនប្រឆាំង នឹងកងទ័ពជាតិខ្មែរ
ដូចនៅក្នុងប្រតិបត្តិការចេនឡា១ និង២ បន្តិចម្ដងៗ
និងបានបកត្រឡប់មកក្នុងព្រំដែនកម្ពុជាយ៉ាងយឺតៗ
ដែលបន្សល់ទុកនៅអោយមានការដឹកនាំពស្តុភារសំខាន់ និងឧបត្ថម្ភដល់នាយទាហាន ។
កន្លែងរបស់ពួកគេត្រូវបានកាន់កាប់ដោយកងកម្លាំងកុម្មុយនិស្តកម្ពុជាក្នុងស្រុកនៃកងទ័ពរំដោះជាតិប្រជាជនកម្ពុជា
(CPNLAF) ដែលត្រូវបានកើនឡើងយ៉ាងខ្លាំងក្លា
នៅពេលព្រះសីហនុបានផ្ដល់ការគាំទ្ររបស់ទ្រង់ដល់កុបកម្ម
ពួកខ្មែរតាមជនបទដែលនៅតែមានការគាំទ្រព្រះសីហនុយ៉ាងលើសលុប ។
១៩៧៣: បទឈប់បាញ់
និងការព្យួររដ្ឋសភា
កិច្ចសម្រុះសម្រួលសន្តិភាពប៉ារីសនៅដើមឆ្នាំ១៩៧៣ ដូចជាផ្ដល់អោយការសម្រាកបណ្ដោះអាសន្នពីសង្គ្រាមក្នុងស្រុក
លន់-ណុលបានប្រកាសបទឈប់បាញ់ឯកតោភាគី
ទោះបីយ៉ាងណាក៏ទីតាំងរបស់កងទ័ពជាតិខ្មែរគឺខ្សោយណាស់នៅលើដី ។
មានការពិតដែលការទាក់ទងតិចតួចរវាងបក្សពួកកណ្ដាលខ្លះទៀតនៃពួកកុម្មុយនិស្តខ្មែរក្រហម ដោយគួរអោយកត់សំគាល់ គឺហ៊ូ-យុន និងសាធារណរដ្ឋ ។
ពួកវៀតណាមខាងជើងបានដាក់សម្ពាធពួកកុម្មុយនិស្តកម្ពុជាអោយទទួលយកលក្ខ័ណ្ឌកិច្ចសម្រុះសម្រួលសន្តិភាព
ផលប្រយោជន៍របស់ពួកគេដាក់បន្ថែមអោយសង្គ្រាមមានសកម្មភាពនូវកម្រិតទាប
(ដោយការចងភ្ជាប់កងទ័ពវៀតណាមខាងត្បូងនៅក្នុងការដំណើរការ) ជាជាងជ័យជំនះពេញទីរបស់ពួកខ្មែរក្រហម
។ ភាពដឹកនាំរបស់ខ្មែរក្រហម យ៉ាងណាៗ នៅតែដាច់អហង្ការ ។
ការប្រយុទ្ធគ្នាបានចាប់បន្តនៅយប់៧កុម្ភៈ១៩៧៣
នៅពេលនោះពួកកម្លាំងកុម្មុយនិស្តបានវាយប្រហារ បរិវេណកងទ័ពជាតិខ្មែរក្បែរៗទីក្រុង
ដែលបានឡោមព័ទ្ធកំពង់ធំ ។[១៩] នៅខែមេសា
របបសាធារណរដ្ឋគឺនៅក្នុងភាពច្របូកច្របល់ជាទូទៅ ជាមួយនឹងកងទ័ពជាតិខ្មែរបដិសេធដើម្បីប្រយុទ្ធ
និងការលួចយកទីរួមខេត្តផ្ទាល់ពួកគេ
ហើយកងទ័ពរំដោះជាតិប្រជាជនកម្ពុជាកំពុងតែលុកទៅកាន់ តំបន់ជាច្រើននៃប្រទេស ។
ក្នុងការឆ្លើយតប សហរដ្ឋជាចុងក្រោយបានគំរាមកាត់ផ្ដាច់ជំនួយទាំងអស់
វាលែងតែលន់-ណុលដើរតួដើម្បីពង្វាតមូលដ្ឋានអំណាចនិងគាំទ្រដល់រដ្ឋាភិបាលនេះ
អោយច្បាស់ទៅដើម្បីធ្វើអោយដូចដើមសម្ព័ន្ធមិត្តសហរដ្ឋវិញ គឺទ្រង់សិរិមតៈ
និងកាត់បន្ថយឥទ្ធិពលបងប្អូនរបស់គាត់លន់-ណុន ។ [២១] ដូច្នោះហើយ ថ្ងៃ២៤មេសា លន់-ណុលបានប្រកាសថារដ្ឋសភានឹងត្រូវព្យួរ
និងក្រុមប្រឹក្សានយោបាយបានបង្កើតឡើងដោយខ្លួនគាត់ សិរិមតៈ ឆេង-ហេង និងអ៊ិន-តាំ
នឹងដឹកនាំយ៉ាងមានប្រសិទ្ធិភាពដោយក្រឹត្យ ។
កងទ័ពរំដោះជាតិប្រជាជនកម្ពុជារុលទៅមុខដល់ភ្នំពេញនៅទីបំផុតត្រូវបានបញ្ឈប់ដោយការទម្លាក់គ្រាប់បែករបស់អាមេរិក
ដែលបង្កអោយមានការកម្រិតហេតុផលដល់អាក្រក់ចំណោមពួកកងទ័ពកុម្មុយនិស្ត។ ពួកអ្នកវិចារណកថាខ្លះ[នរណា?] ថ្លែងថាបទពិសោធន៍នេះប្រហែលបាននាំអោយមានភាពព្រៃផ្សៃដែលបង្ហាញដោយពួកកម្មាភិបាលខ្មែរក្រហមនៅក្នុងព្រឹត្តិការណ៍នានាក្រោយមកទៀត
។[២២]
១៩៧៤: ការធ្លាក់ឧដុង្គ
នៅដើមឆ្នាំ១៩៧៤
ក្រុមប្រឹក្សានយោបាយត្រូវបានបញ្ឈប់សកម្មភាព
ហើយលន់-ណុលក៏គ្រប់គ្រងតែម្នាក់ឯងម្ដងទៀត ។ ស្ថានភាពយោធា នៅក្នុងខណៈពេលនោះ
កំពុងតែកាន់តែយ៉ាប់យ៉ឺនថែមទៀត ។
កងកម្លាំងកុម្មុយនិស្តមកនៅពីចម្ងាយដែលកំពុងបកក្រោយពីភ្នំពេញ
ហើយបានកាន់កាប់អតីតរាជធានីឧដុង្គនៅខែមីនា:
ពួកគេបានជម្លៀសប្រជាជន ដោយបាញ់មន្ត្រីរដ្ឋការរដ្ឋាភិបាល និងពួកគ្រូបង្រៀន
ហើយបានកម្ទេច រឺក៏ដុតទីប្រជុំជនជាច្រើន ។
មានការប្រសើរឡើងមួយរយៈខ្លីដែលឆ្នាំនោះបានរីកចម្រើនដែរ យ៉ាងណាៗ
ពេលដែលកងទ័ពជាតិខ្មែរបានយកឧដុង្គត្រឡប់មកវិញបាន
និងអាចយកមកវិញនូវផ្លូវផ្គត់ផ្គង់ស្បៀងតាមរយៈបឹងទន្លេសាប ។
ការបញ្ចប់របប
ទោះបីដូច្នេះក៏ដោយ ក៏សាធារណរដ្ឋខ្មែរមិនមានជីវិតរស់រានដល់ការវាយលុកនៅរដូវប្រាំងឆ្នាំ១៩៧៥ទេ
។ កងកម្លាំងកុម្មុយនិស្តដែលមាននៅចំនុចនេះបានព័ទ្ធជុំវិញរដ្ឋធានី
ប្រជាជនរដ្ឋធានីបានត្រូវកើនឡើងយ៉ាងសន្ធឹកសន្ធាប់ដោយពួកអ្នកភៀសខ្លួនពីការប្រយុទ្ធគ្នា
លន់-ណុល ដែលមានជំនឿហួសហេតុ បានបញ្ជាអោយយកខ្សាច់ដែលបូជាពង្រាយជុំវិញទីក្រុងចាប់ពីឧទ្ធម្ភាគចក្រដើម្បីការពារទីក្រុង
។ ទោះបីយ៉ាងណាក៏កងទ័ពជាតិខ្មែរនៅពេលនេះកំពុងតែប្រយុទ្ធជាមួយភាពស្វិតស្វាញ
ហើយពួកទាហានខ្មែរក្រហមកំពុងតែរងទុក្ខដោយទឹកចិត្តខ្សត់ខ្សោយ គ្រុនចាញ់ និងអត្រាកាន់តែខ្ពស់ជាងនេះនៃទំនាក់ទំនងហេតុផលនានាជាងកងទ័ពជាតិខ្មែរទៀត
ការផ្គត់ផ្គង់អាវុធថ្មីៗ
និងអាវុធយុទ្ធភណ្ឌមកពីចិនដែលផ្ដល់អោយពួកគេនូវសន្ទុះកម្លាំងរុញច្រានដើម្បីលុកលុយរាតត្បាត
ទីតាំងទ័ពខាងក្រៅៗសេសសល់របស់សាធារណរដ្ឋនេះ ។[២៣] ការចរចារសន្តិភាពដែលបានស្នើដដែលៗបានបញ្ឈប់
ពេលដែលព្រះសីហនុបានបដិសេធដើម្បីទាក់ទងជាមួយលន់-ណុលដោយផ្ទាល់ ដោយស្នើអោយគាត់ដកចោលលក្ខ័ណ្ឌមុនៗមួយ
។ ផែនការមួយបានស្នើដោយលោកអេតៀងណេ-ម៉ង់ណាច់ (Étienne Manac'h) ឯកអគ្គរដ្ឋទូតបារាំងនៅចិន
នៅក្នុងនោះព្រះសីហនុនឹងត្រឡប់ទៅកម្ពុជាវិញក្លាយជាប្រមុខនៃរដ្ឋាភិបាលរួបរួមជាតិ
(ដែលនាំអោយមានការចុះចូលភ្លាមៗនៃទំហំដ៏ច្រើននៃពួកទាហានស្រុកស្រែចំការរបស់ពួកខ្មែរក្រហម)
បានបរាជ័យដើម្បីធ្វើឱ្យសម្រេច ។
ថ្ងៃ១មេសា ១៩៧៥ លន់-ណុលបានលាលែង
និងបានរត់គេចខ្លួននិរទេសចេញពីប្រទេស:
កងទ័ពជាតិខ្មែរភ្លាមៗស្ទើរតែបានបែកខ្ចាត់ខ្ចាយទាំងអស់ ។ គ្រានោះដែលទ្រង់សិរិមតៈ ឡុង-បូរ៉េត លន់-ណុល និងពួកអ្នកនយោបាយផ្សេងៗជាច្រើនទៀតបាននៅសេសសល់ក្នុងរដ្ឋធានីនេះនៅក្នុងការប៉ុនប៉ងដើម្បីចរចារបទឈប់បាញ់
ពួកខ្មែរក្រហមនៅទីបញ្ចប់បានចូលទីក្រុងនៅថ្ងៃ១៧មេសា ក្នុងរយៈពេលពីរបីថ្ងៃនេះ
ពួកខ្មែរក្រហមបានប្រហារជីវិតពួកអ្នកតំណាងរបបចាស់ៗ
ហើយនិងសាធារណរដ្ឋមួយនេះបានមកដល់ទីបញ្ចប់យ៉ាងជាក់ស្ដែងពិតមែន ។
កំឡុងពេលការស្ថិតនៅរយៈពេលដ៏ខ្លីរបស់ខ្លួន
របបនេះបានទទួលស្ទើរតែជាងមួយលានដុល្លារនៃជំនួយខាងយោធា និងសេដ្ឋកិច្ច ក្នុងមួយថ្ងៃៗ
។[២៤]
តំបន់ចុងក្រោយដែលបានកាន់កាប់ដោយសាធារណរដ្ឋនេះនៅក្នុងរបបគ្រប់គ្រងណាក៏ដោយនោះ
ក៏គឺជាប្រាសាទព្រះវិហារនៅជួរភ្នំដងរែក ដែលកងកម្លាំងកងទ័ពជាតិខ្មែរនៅតែកាន់កាប់នៅឡើយនៅចុងខែមេសា១៩៧៥
។ [២៥] ជាចុងក្រោយ
វាត្រូវបានយកមកវិញដោយពួកខ្មែរក្រហមនៅថ្ងៃ២២ឧសភា ។
No comments:
Post a Comment