បុរេប្រវត្តិសាស្រ្ដខ្មែរ និង
ប្រវត្តិសាស្ត្រដើមដំបូង
ការចុះកាលបរិច្ឆេទកាបូន១៤ នៃរូងភ្នំនៅឯល្អាងស្ពាននៅភាគពាយព្យកម្ពុជា បានសឱ្យឃើញថាឧបករណ៍ធ្វើអំពីថ្មមានចាប់តាំងពី ៦០០០-៧០០០ឆ្នាំម.គ. និងគ្រឿងស្មូនមានចាប់តាំងពី ៤២០០ ឆ្នាំមគ. មកម៉្លេះ (មុនសម័យធម្មតា)។[១] ភស្តុតាងខាងបុរាណវត្ថុបន្ថែមទៀតបង្ហាញ ថាប៉ែកផ្សេងៗនៃតំបន់នេះ សព្វថ្ងៃត្រូវបានគេហៅថា កម្ពុជា ដែលមានមនុស្សរស់នៅចាប់តាំងពីប្រហែល ១០០០-២០០០ ឆ្នាំមគ. ស្ថិតក្នុងវប្បធម៌សម័យថ្មរំលីង លលាដ៍ក្បាល និងឆ្អឹងមនុស្សដែលបានរកឃើញ នៅសំរោងសែនក្នុងខែត្រកំពង់ឆ្នាំងបានចុះកាលបរិច្ឆេទចាប់ពីឆ្នាំ ១៥០០ មគ.[១]។
លោកហេង-សុផាឌី (២០០៧)
បានទាញនូវការប្រៀបធៀបរវាងស្ថានីយ៍បន្ទាយគូសំរោងសែន
និងស្ថានីយ៍បន្ទាយគូនៅភាគខាងកើតកម្ពុជា។
មនុស្សទាំងនេះទំនងជាបានធ្វើទេសន្តរប្រវេសន៍ ពី ចិនភាគអាគ្នេយ៍មកកាន់ទៀបកោះឥណ្ឌូចិន។
ពួកអ្នកប្រាជ្ញរកឃើញថាការធ្វើស្រូវ
និងសំរិទ្ធិដំបូងគេដែលធ្វើនៅតំបន់អាស៊ីអាគ្នេយ៍ត្រូវធ្វើឡើងដោយពួកមនុស្សអស់ទាំងនេះ។[១]នៅសតវត្សទី១ នៃគស. ពួកអ្នកស្រុកបានរីកចំរើនប្រកបដោយចេរភាពខាងទំនាក់ទំនង
ដោយបានរៀបចំសង្គម និង និយាយភាសាមួយចំនួន
ដែលមានទំនាក់ទំនងនឹងភាសាខ្មែរនៅសម័យបច្ចុប្បន្ននេះយ៉ាងស្អិតល្មួត។[១] វប្បធម៌
និង ជំនាញបច្ចេកទេសនៃមនុស្សទាំងនេះ នៅសតវត្សទី១ នៃគស.
បានចាកហួសឆ្ងាយពីដំណាក់កាលបុព្វកាលហើយ។
ពួកក្រុមដែលមានការវិវត្តរីកចំរើនមួយភាគធំបានរស់នៅតាមបណ្ដោយឆ្នេរ
ដងទន្លេមេគង្គក្រោម ហើយនិងតំបន់ដីសណ្ដដោយពួកគេបានរស់នៅក្នុងផ្ទះ សង់លើសសរខ្ពស់ៗ
ជាទីកន្លែងដែលពួកគេដាំស្រូវ នេសាទត្រី និងចិញ្ចឹមសត្វ។ ការស្រាវជ្រាវថ្មីៗនេះ
បានបង្ហាញឱ្យឃើញនូវរបកគំហើញនៃបន្ទាយគូរាងមូល ដែលចុះកាលកំណត់ទៅដល់សម័យយុគថ្មរំលីងរបស់កម្ពុជា។
ជនជាតិខ្មែរគឺជាក្រុមមនុស្សមួយក្រុមក្នុងចំណោម
ពួកអ្នកស្រុកដំបូងបង្អស់នៃតំបន់អាស៊ីអាគ្នេយ៍។
ពួកគេស្ថិតនៅក្នុងចំណោមមនុស្សដំបូងៗនៅ អាស៊ីអាគ្នេយ៍ ដែលទទួលយកគំនិតសាសនា
និងស្ថាប័ននយោបាយពីឥណ្ឌា និងបានបង្កើតឡើងជាបណ្ដារាជាអាណាចក្រមជ្ឈការដែលមានទីតាំងស្ថិតនៅពាសពេញទឹកដីដ៏ធំធេងនៃអាស៊ីអាគ្នេយ៍។
ការពិនិត្យនៃសំណាកគ្រោងឆ្អឹងឆ្នាំ២០១០យកចេញពីផ្នូរនៅភូមិស្នាយក្នុងប្រទេសកម្ពុជា ភាគ ពាយព្យបាននិយាយថាស្លាកស្នាមរបួសជាច្រើនខុសប្លែកពីធម្មតា
ជាពិសេសនៅត្រង់ក្បាល
ហាក់បីដូចជាត្រូវបានបង្កឡើងដោយអំពើហិង្សាកើតឡើងរវាងមនុស្សនឹងមនុស្ស។ ផ្នូរទាំងនេះក៏មានដាវមួយចំនួន
និងសាស្ត្រាវុធវាយប្រហារផ្សេងៗទៀតត្រូវបានគេប្រើក្នុងការប៉ះទង្គិចគ្នានេះដែរ។[២]
សម័យយុគដែកនៃអាស៊ីអាគ្នេយ៍បានចាប់ផ្ដើមនៅប្រហែល ម.គ. ៥០០ និង បន្តរហូតដល់ចុងបញ្ចប់នៃសម័យហ៊្វូណាន ប្រហែលគ.ស.៥០០ ខណៈដែលវាផ្ដល់ភស្តុតាងរឹងមាំលើកដំបូងអំពីពាណិជ្ជកម្មសមុទ្រដែលមិនចេះដាច់ និង អន្តរកម្មសង្គមនយោបាយជាមួយឥណ្ឌា និង អាស៊ីខាងត្បូង។ ជិតដល់សតវត្សទី១ ពួកអ្នកស្រុកបានវិវឌ្ឍខ្លួនកាន់តែសាំញ៉ាំ ដោយបានរៀបចំជាសង្គមៗ និង លោកធាតុវិទ្យាបែបសាសនាផ្សេងៗ ដែលតំរូវឱ្យមានភាសានិយាយរីកចំរើនកាន់តែខ្លាំងឡើងពាក់ព័ន្ធគ្នានឹងភាសាដែលគេនិយាយនាពេលបច្ចុប្បន្ននេះ។[៣][៤][៥]
No comments:
Post a Comment