​ហេតុអ្វីប្រារព្ធទិវាសិទ្ធិនារីអន្ដរជាតិ? នៅក្នុងទិវាសិទ្ធិនារីអន្តរជាតិ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩នេះ យើងខ្ញុំសូមគោរព ជូនពរដល់ ស្រ្ដី គ្រប់ៗរូបសូមជួបប្រទះតែសេចក្ដីសុខសេចក្ដីចម្រើន រកទទួលទានមានបាន មានសុខភាពល្អ ប្រាជ្ញាវៀងវៃ បើប្រាថ្នាអ្វីសូមឱ្យបានសម្រេចដូចសេចក្ដីប្រាថ្នា ជាពិសេសសូមឱ្យសម្រស់កាន់តែស្រស់ស្អាត សូមអរគុណ!! ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី ៨ ខែមីនាដើម្បីអបអរសាទរចំពោះសមិទ្ធផលសម្រេចបានរបស់ស្ត្រីទូទាំងប្រវត្តិសាស្ត្រ និងទូទាំងប្រទេសលើពិភពលោក។ ទិវានេះ ត្រូវបានគេស្គាល់ផងដែរថា ជាទិវាអង្គការសហប្រជាជាតិ ដើម្បីសិទ្ធិស្ត្រី និងសន្តិភាពអន្តរជាតិ។ ប្រវត្តិ ទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ការប្រជុំគ្នាថ្ងៃទី៨ ខែមីនា នៅទីក្រុងដាកា ប្រទេសបង់ក្លាដេស ទិវានារីអន្តរជាតិ (៨មីនា) គឺជាទិវាមួយដែលនារីជុំវិញពិភពលោកប្រារព្ធពិធីដើម្បីរំលឹកអប អរសាទរ។ជាឱកាសមួយ ត្រូវអបអរ ដោយមានពិធីបុណ្យរំលឹកខួបប្រារព្ធធ្វើដោយនារីជុំវិញ ពិភពលោក។ អង្គការសហប្រជាជាតិ ក៏ប្រារព្ធពិធីអបអរសាទរទិវានេះ និងប្រទេសជាច្រើន បានកំណត់ទិវានេះ ថាជាថ្ងៃបុណ្យជាតិរបស់ខ្លួនផងដែរ នៅពេលនារីក្នុងទ្វីបទាំងអស់ ដែលជាញឹកញាប់តែងត្រូវបែងចែក ដោយព្រំដែនជាតិ និងដោយជាតិពន្ធខុសគ្នា ដោយភាពខុសគ្នាខាងភាសា វប្បធម៌ សេដ្ឋកិច្ច និងនយោបាយ មកជួបជុំគ្នាដើម្បីធ្វើពិធីបុណ្យរំលឹកខួបទិវារបស់ខ្លួន គេអាចរំលឹកឡើងវិញអំពីប្រពៃណីដែលតំណាងឲ្យយ៉ាងតិចប្រាំបួនទសវត្ស នៃការតស៊ូដើម្បី សមភាព យុត្តិធម៌ សន្តិភាព និង អភិវឌ្ឍន៍។ ទិវានារីអន្តរជាតិ គឺជារឿងរបស់នារីសាមញ្ញ ដែលជាអ្នកកសាងប្រវត្តិសាស្ត្រ។ វាបានចាក់ឫស ក្នុងការតស៊ូរបស់នារី អស់ពេលរាប់សតវត្ស ដើម្បីចូលរួមក្នុងសង្គមដោយស្មើភាពជាមួយបុរស។ នៅក្នុងប្រទេសក្រិចដែលជាប្រទេសចំណាស់ លីស៊ីស្ត្រាតា (Lysistrata) បានផ្ដើមគំនិតធ្វើកូដកម្មផ្លូវភេទ ប្រឆាំងនឹងបុរសដើម្បីបញ្ចប់ សង្គ្រាម និងនៅអំលុងបដិវត្តន៍បារាំង នារីក្នុងទីក្រុងប៉ារីស បានអំពាវនាវរក "សេរីភាព សមភាព ភាតរភាព" ដោយដើរជាក្បួនឆ្ពោះទៅកាន់ទីក្រុងវែរសៃ ដើម្បីទាមទារសិទ្ធិបោះឆ្នោតសម្រាប់នារី។ គំនិតនៃទិវានារីអន្តរជាតិបានលេចឡើងជាដំបូងនៅរបត់នៃសតវត្ស ដែលក្នុងពិភពឧស្សាហូបនីយកម្ម គឺជារយៈពេលនៃដំណើរវាតទី និងចលាចល កំណើនប្រជាជនយ៉ាងឆាប់រហ័ស និងមនោគមវិជ្ជា មូលវិវឌ្ឍនិយម។ ប្រវត្តិសង្ខេប នៃព្រឹត្តិការណ៍នេះរៀបតាមលំដាប់នៃកាលវេលា ដូចខាងក្រោម៖ ឆ្នាំ១៩០៩ យោងតាមសេចក្ដីថ្លែងការណ៍របស់បក្សសង្គមនិយមអាមេរិក ទិវានារីជាតិលើកទីមួយត្រូវបានគេគោរពអបអរសាទរទូទាំងសហរដ្ឋ អាមេរិក នៅថ្ងៃទី២៨ ខែកុម្ភៈ។ នារីបានបន្តធ្វើបុណ្យរំលឹកខួបទិវានេះ រហូតទៅដល់ថ្ងៃអាទិត្យចុងក្រោយនៃខែនោះនាឆ្នាំ១៩១៣។ ឆ្នាំ១៩១០ សមាគមសង្គមនិយមអន្តរជាតិ ជួបប្រជុំគ្នានៅទីក្រុង Copenhagen បានបង្កើតជាទិវានារីមួយដែលមានលក្ខណៈជាអន្តរជាតិ ដើម្បីអបអរចលនា ដើម្បីសិទ្ធិនារី និងដើម្បីជួយសម្រេចឲ្យបាននូវសិទ្ធិបោះឆ្នោតជាសកល សម្រាប់នារី។ សំណើនេះត្រូវបានទទួលអបអរដោយមានការអនុមតិជាឯកច្ឆន្ទដោយសន្និសីទ របស់នារីជាង១០០នាក់មកពីប្រទេស១៧ដែលរួមមាននារីដំបូងគេ បីនាក់ត្រូវបានជាប់ឆ្នោតជាតំណាងរាស្ត្រ សភាហ្វាំងឡង់។ ពុំមានកាលបរិច្ឆេទជាក់លាក់ណាមួយត្រូវបានជ្រើសរើសសម្រាប់ធ្វើ ពិធីអបអរនិងគោរពទិវានេះទេ។ ឆ្នាំ១៩១១ ជាលទ្ធផលនៃកិច្ចពិភាក្សាដែលបានសម្រេចនៅទីក្រុង Copenhagen កាលពីឆ្នាំមុន ទិវានារីអន្តរជាតិ ត្រូវបានគេធ្វើពិធីទទួលអបអរជាលើកដំបូង (នៅ ថ្ងៃទី១៩ខែមិនា) នៅប្រទេសអូទ្រីស ប្រទេសដាណឺម៉ាក ប្រទេសអាល្លឺម៉ង់ និង ប្រទេសស្វីស ដែលក្នុងប្រទេសទាំងនោះ មាននារីនិងបុរសជាងមួយលាននាក់បានមកចូល រួមគាំទ្រទាំងអស់គ្នា។ ជាបន្ថែមទៅលើសិទ្ធិក្នុងការបោះឆ្នោតនិងសិទ្ធិបម្រើការងាររដ្ឋ នារីទាំងនោះបានទាមទារឲ្យមានសិទ្ធិក្នុងការធ្វើការងារសិទ្ធិ ទទួលការបណ្ដុះបណ្ដាល និងសិទ្ធិក្នុងការបញ្ចប់ការរើសអើងចំពោះ ការងារ។ ជិតមួយសប្ដាហ៍ក្រោយមក នៅថ្ងៃទី២៥ខែមិនា សោកនាដកម្មដ៏ខ្លោចផ្សាបណ្ដាលមកពីអគ្គីភ័យ ឆាបឆេះរោងចក្រត្រីកោណផលិតអាវម៉ាដាំ រឹបរាង នៅទីក្រុងញីវយ៉កថ្មី បានផ្ដាច់អាយុជីវិតនារីបម្រើការរោងចក្រនោះអស់ជាង១៤០នាក់ ដែលភាគច្រើនជានារីអន្តោប្រវេសន៍ អ៊ីតាលី និង ជ្វីហ្វ។ ព្រឹត្តិការណ៍នេះមានផលប៉ះពាល់យ៉ាងធំធេងលើច្បាប់ការងារក្នុង សហរដ្ឋអាមេរិក ហើយលក្ខខណ្ឌការងារដែលនាំឲ្យមានគ្រោះមហន្តរាយនេះត្រូវបានគេ ស្មិងស្មាធិ៍ រំលឹកប្រតិស្ឋ អធិស្ឋានក្នុងអំឡុងពិធីបុណ្យជាបន្តបន្ទាប់ដើម្បីរំលឹកទិវានារី អន្តរជាតិ។ ឆ្នាំ១៩១៣-១៩១៤ ជាផ្នែកមួយនៃចលនាសន្តិភាពដែលកំពុងប្រុងប្រៀបដំណើរការនៅពេល មុនព្រឹត្តិការណ៍សង្គ្រាមលោកលើកទី១ នារីរុស្សីបានធ្វើពិធីរំលឹកខួបទិវានារីអន្តរជាតិរបស់គេជាលើក ទីមួយ នៅថ្ងៃអាទិត្យចុងក្រោយក្នុងខែកុម្ភៈឆ្នាំ១៩១៣។ នៅតំបន់ផ្សេងទៀតក្នុង[អឺរ៉ុប] នៅថ្ងៃ ឬប្រហែលថ្ងៃទី៨ខែមិនា នៃឆ្នាំបន្ទាប់មក នារីបានមកមូលផ្ដុំជុំគ្នាដើម្បី ឬមួយតវ៉ាប្រឆាំងនឹងសង្គ្រាម ឬមួយដើម្បីសម្ដែងសាមគ្គីភាពជាមួយបងប្អូននារីៗរបស់គេ។ ឆ្នាំ១៩១៧ ជាមួយនឹងទាហានរុស្សី២លាននាក់ នារីរុស្សីជាថ្មីម្ដងទៀតបានជ្រើសរើសយកថ្ងៃអាទិត្យចុងក្រោយ ក្នុងខែកុម្ភៈ ដើម្បីធ្វើកូដកម្ម ទាមទារ "ចំណីអាហារហូបចុក និង សន្តិភាព"។ មេដឹកនាំនយោបាយបានជំទាស់នឹងការកំណត់ពេលធ្វើកូដកម្មនេះ ប៉ុន្តែទោះជាយ៉ាងណាក្ដី ក៏នារីទាំងនោះនៅតែបោះជំហានទៅមុខជានិច្ច។ ប្រវត្តិបន្ទាប់មកទៀតគឺ បួនថ្ងៃក្រោយមកស្ដេចរុស្សី (The Czar) ត្រូវបង្ខំឲ្យដាក់រាជ្យ ហើយរដ្ឋាភិបាលបណ្ដោះអាសន្នបានផ្ដល់សិទ្ធិបោះឆ្នោតដល់នារី។ ថ្ងៃអាទិត្យប្រកបដោយអត្ថន័យសំខាន់ជាប្រវត្តិសាស្ត្រនោះបាន ប្រព្រឹត្តឡើងចំថ្ងៃទី២៣ខែកុម្ភៈ តាមប្រតិទិន ជូល្យ៉ិនៀ [Julian Calendar =ប្រតិទិនបង្កើតដោយរដ្ឋបុរស Julius Caesar ក្នុងឆ្នាំ៤៦មុនគ្រិស្តសករាជ ដែលកំណត់ពេល១ឆ្នាំម្ដង មាន១២ខែ មួយខែៗមាន៣០ឬ ៣១ថ្ងៃ លើកលែងតែខែកុម្ភៈចេញ] ដែលកាលនោះត្រូវបានគេប្រើប្រាស់ក្នុងប្រទេសរុស្សី ប៉ុន្តែវាត្រូវចំថ្ងៃទី៨មិនា តាមប្រតិទិន Gregorian [(គឺប្រតិទិនជូល្យ៉ិន ដែលត្រូវគេ កែទម្រង់និងដែលគេប្រើប្រាស់សព្វថ្ងៃ] ដែលត្រូវគេប្រើនៅទីដទៃទៀត។ |ចាប់តាំងពីឆ្នាំដំបូងៗនោះមក ទិវានារីអន្តរជាតិ មានទំហំធំធេងថ្មីជាសកលសម្រាប់នារីទាំងឡាយ ទាំងនៅក្នុងប្រទេសអភិវឌ្ឍន៍ ទាំងនៅក្នុងប្រទេសកំពុងអភិវឌ្ឍ។ ការរីកធំធាត់នៃចលនារីអន្តរជាតិ ដែលត្រូវពង្រឹងដោយសន្និសីទនារីជាសកលរបស់អង្គការសហប្រជាជាតិ ចំនួនបួន បានជួយធ្វើឲ្យពិធីបុណ្យរំលឹកខួប ទិវានេះជាចំណុចប្រមូលផ្ដុំមួយសម្រាប់សម្របសម្រួលកម្លាំងដើម្បី ទាមទារសិទ្ធិនារី និងទាមទារឲ្យនារីអាចចូលរួមក្នុងដំណើរការនយោបាយ និងសេដ្ឋកិច្ច។ ទិវានារីអន្តរជាតិកាន់តែប្រែក្លាយទៅជាពេលវេលាមួយសម្រាប់ឆ្លុះ បញ្ចាំង លើការរីកចម្រើនដែលទទួលបាន ដើម្បីអំពាវនាវឲ្យមានការប្រែប្រួល និងធ្វើពិធីអបអរសាទរសកម្មភាពទាំងឡាយដែលធ្វើដោយសេចក្ដីក្លាហាន និងការប្ដេជ្ញាចិត្តដោយនារីសាមញ្ញដែលបានបំពេញតួនាទីវិសាមញ្ញ ក្នុងប្រវត្តិសាស្ត្រនៃសិទ្ធិរបស់នារី។

Recent Comments

នៅក្នុងថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩នេះ យើងខ្ញុំសូមគោរព ជូនពរដល់ ស្រ្ដី គ្រប់ៗរូបសូមជួបប្រទះតែសេចក្ដីសុខសេចក្ដីចម្រើន រកទទួលទានមានបាន មានសុខភាពល្អ ប្រាជ្ញាវៀងវៃ បើប្រាថ្នាអ្វីសូមឱ្យបានសម្រេចដូចសេចក្ដីប្រាថ្នា ជាពិសេសសូមឱ្យសម្រស់កាន់តែស្រស់ស្អាត សូមអរគុណ!! On International Women's Day, March 8, 2019, we would like to wish everyone a happy, healthy, prosperous, healthy, wise person if they wish. Special wishes, let's be beautiful, thank you !!

Tuesday, July 31, 2018

តួនាទី និងភារកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ


ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
     

                                         

វិទ្យាស្ថានក្រុងអង្គរ
Angkor City Intitute


មហាវិទ្យាល័យនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច
Faculty of Law

កិច្ចការស្រាវជ្រាវ
 Assignment

ប្រធានបទ
តួនាទី និងភារកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ

ស្រាវជ្រាវដោយសិស្សនិស្សិត

ទីន សុភ័ក្រមន្នី TIN  SOPEAKMONY
ជួន ពិសី CHOUR N PISEY


មាតិកា

អារម្ភកថា................................................................................................................. ០២

              I.              ប្រវត្ដិក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា

១.   ប្រវត្តិក្រុមប្រឹក្សាធម្មនុញ្ញ.......................................................................................... ០៤

    ២.   សាធារណរដ្ឋខ្មែរ..................................................................................................... ០៤

    ៣.  កម្ពុជាប្រជាធិបតេយ................................................................................................ ០៤

៤.   រដ្ឋកម្ពុជា.................................................................................................................. ០៥

៥.   ព្រះរាជាណាចក្រកម្ពុជាទី២..................................................................................... ០៥


           II.              ក្រុមប្រឹក្សាធម្មនុញ្ញជាអ្វី?............................................................................................ ០៦


        III.              និមិត្តសញ្ញា និងរចនាសម្ព័ន្ធក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា

១.   និមិត្តសញ្ញា.............................................................................................................. ០៦

២.   រចនាសម្ព័ន្ធនៃក្រុមប្រឹក្សាធម្មនុញ្ញ.............................................................................០៦

     ក )    ព្រះមហាក្សត្រ និងក្រុមប្រឹក្សាធម្មនុញ្ញ.............................................................. ០៦

     ខ )    ក្រុមប្រឹក្សាធម្មនុញ្ញ និងប្រជានុរាស្រ្ដ................................................................. ០៧

     គ )    ក្រុមប្រឹក្សាធម្មនុញ្ញ និងគណបក្សនយោបាយ................................................... ០

     ឃ )   ក្រុមប្រឹក្សាធម្មនុញ្ញបកស្រាយ.......................................................................... ០៨

     ង)     ក្រុមប្រឹក្សាធម្មនុញ្ញ និងអធិបតេយ្យជាតិ........................................................... ០៩


        IV.              សមាសភាព និងនីតិវិធី របស់ក្រុមប្រឹក្សាធម្មនុញ

១.   សមាសភាព............................................................................................................. ០៩
២.   នីតិវិធី...................................................................................................................... ១១
៣. តួនាទី និងភារកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ.................................................................... ១២
       ក)   សិទ្ធិ​ដាក់​សំណើសុំ​ពិនិត្យ​ធម្មនុញ្ញភាព​នៃ​ច្បាប់................................................. ១២
       ខ )​  សិទ្ធិ​ដាក់​បណ្ដឹងតវ៉ា​ដែល​ទាក់ទង​នឹង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ... ១៣

អារម្ភកថា

ស្ថិតក្នុងបរិបទនៃការក៏សាងប្រទេសជាតិឡើងវិញលើគ្រប់វិស័យ បន្ទាប់ពីមានមហាវិនាសកម្មដែលបង្កឡើង ដោយរបបខ្មែរក្រហមរយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ នាពេលកន្លងមកនេះ កម្ពុជាបានជួបប្រទះនូវឧបសគ្គជាច្រើនឥតគណនាបាន។
រដ្ឋធម្មនុញ្ញ​ថ្មី​ដែល​បានអនុម័ត​នៅ​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ ដោយ​សភាធម្មនុញ្ញ​ដែល​កើតចេញពី​ការបោះឆ្នោត​រៀបចំ​ដោយ​អង្គការ សហប្រជាជាតិ ពី​ឆ្នាំ ១៩៩៣ ត្រូវបាន​ប្រកាស​ឱ្យប្រើ​នៅ​ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ១៩៩៣ ។ នេះ​គឺជា​ការវិល​ត្រលប់​ទៅរក​ឥទ្ធិពល​ប​ស្ចឹ​ម​ប្រទេស​ជា ថ្មី​ម្ដងទៀត ។
គួរ​កត់​សំគាល់​ដែរ​ថា រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ត្រូវបានធ្វើ​វិសោធនកម្ម ចំនួន២លើក​មកហើយ លើក​ទី១ នៅ​ថ្ងៃទី ១៤ ខែ ​កក្ដ​ដា ឆ្នាំ ១៩៩៧ ដើម្បី​ធ្វើប្រតិភូកម្ម​ព្រះ​ហ​ស្ថ​លេខា​ព្រះមហាក្សត្រ​ទៅជូន​ប្រមុខរដ្ឋស្ដីទី និងលើក​ទី ២ នៅ​ថ្ងៃទី ៨ ខែ សីហា ឆ្នាំ ១៩៩៩ ដើម្បី​ប​ងើ់្ក​ត ព្រឹទ្ធសភា ។

តួនាទី និងភារកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ


              I.     ប្រវត្តិក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា

១. ប្រវត្តិក្រុមប្រឹក្សាធម្មនុញ្ញ

នៅក្នុង​ប្រ​វ​ត្ដិ​សាស្ដ្រ​កម្ពុជា​ ពុំ​ដែលមាន​ប្រព័ន្ធ​ត្រួតពិនិត្យ​ធម្មនុញ្ញភាព​ទេ ។ រដ្ឋធម្មនុញ្ញ​ថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ១៩៤៧ ដែល​បាន​កែប្រែ​បន្ដបន្ទាប់ រហូតដល់ ថ្ងៃទី ៣១ ខែ​មិនា ឆ្នាំ១៩៦៤ ក៏បាន​និយាយ​នៅក្នុង​មាត្រា ១១៩ តែ​ពី​សិទ្ធិ​បកស្រាយ​អត្ថបទ​ធម្មនុញ្ញ ហើយ​មិនមាន​និយាយ​ពី​ការត្រួត ពិនិត្យ​ធម្មនុញ្ញភាព​ទេ ។ សិទ្ធិ​បកស្រាយ​ចុងក្រោយ​ជា​របស់​រដ្ឋសភា 

២. សាធារណរដ្ឋខ្មែរ
រដ្ឋធម្មនុញ្ញសាធារណរដ្ឋខ្មែរ ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩៧២ បានបង្កើតឲ្យមាន​ប្រព័ន្ធ ត្រួតពិនិត្យធម្មនុញ្ញភាពមួយដែរ ដែលដាក់ឈ្មោះថា តុលាការធម្មនុញ្ញ។ ទោះបី​ជា​មានឈ្មោះជាតុលាការធម្មនុញ្ញយ៉ាងណាក៏ដោយ ក៏អង្គការនេះស្ថិតដោយឡែកពីអង្គការ​តុលាការដែរ ។ ការបង្កើតនេះ គឺពិតជាទទួលឥទិ្ធពលពីបស្ចឹមប្រទេសយ៉ាងប្រត្យក្ស​ ។
តុលាការធម្មនុញ្ញនេះមានសមាជិក ៦ រូប និងមានអាណត្តិ ៦​ ឆ្នាំ ។​ សមាជិក​តុលាការ ធម្មនុញ្ញទាំងអស់ចងអាណត្តិមិនព្រមគ្នាទេ សមាជិកចំនួនពាក់កណ្តាលត្រូវផ្លាស់​ប្តូរថ្មី ក្នុងរយៈ ពេល ៣​​ ឆ្នាំម្តងៗ មុនផុតឆ្នាំទី ៣ នៃអាណត្តិទី ១ ត្រូវចាត់ការបោះឆ្នោត​ដើម្បី​ជ្រើសតាំងសមាជិក តុលាការធម្មនុញ្ញ ដែលត្រូវផុតអាណត្តិមុនគេ ។
សមាជិកតុលាការធម្មនុញ្ញត្រូវចាត់តាំងតាមរបៀបដូចតទៅ៖
·  ២ រូប ដោយប្រធានាធិបតី
·  ២ រូប ដោយសភាជាតិ
·  ២ រូប ដោយព្រឹទ្ធសភា
ប្រធានតុលាការធម្មនុញ្ញត្រូវជ្រើសតាំងក្នុងចំណោមសមាជិករបស់ខ្លួន ។ ការបោះ​ឆ្នោតនេះ ត្រូវធ្វើឡើងនៅពេលផ្លាស់សមាជិកពាក់កណ្តាលចំនួន ។
មុខងារសមាជិកតុលាការធម្មនុញ្ញ មានវិសមិតភាពនឹងមុខងារដូចជា៖ ប្រធានាធិបតី អនុ ប្រធានាធិបតី សមាជិករដ្ឋាភិបាល សមាជិកសហសភា សមាជិកតុលាការជាន់ខ្ពស់ និងសមាជិកតុលាការកំពូល ។

៣. កម្ពុជាប្រជាធិបតេយ្យ
ការមកដល់នៃរបបខ្មែរក្រហមនា ឆ្នាំ១៩៧៥ បាននាំមកនូវការសំលាប់ប្រជាជន និង​កំទេច បំផ្លាញ រចនាសម្ព័ន្ធទាំងអស់ ព្រមទាំងជាន់ឈ្លីក្បួនច្បាប់ទាំងឡាយគ្មានសល់រហូត​ដល់ដំណាច់ ឆ្នាំ១៩៧៨ ។

៤. រដ្ឋកម្ពុជា
ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩ ទន្ទឹមនឹងការកសាងប្រទេសជាតិឡើងវិញ​នូវគ្រប់វិស័យ ការស្តារប្រព័ន្ធច្បាប់ក៏មានសកម្មភាពខ្លាំងក្លាណាស់ដែរ ។ រដ្ឋធម្មនុញ្ញ​សាធារណរដ្ឋ ប្រជាមានិតកម្ពុជាឆ្នាំ ១៩៨១ អនុញ្ញាតឲ្យមានការបកស្រាយច្បាប់ដោយក្រុម​ប្រឹក្សារដ្ឋ ក្នុងឋានៈ ជាអង្គការ
អចិន្រ្តៃយ៍របស់រដ្ឋសភា ។ ចាប់តាំងពីឆ្នាំ ១៩៨៩ ដល់ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ១៩៩៣ រដ្ឋធម្មនុញ្ញនៃរដ្ឋកម្ពុជាបានចែងអំពី ការបកស្រាយច្បាប់ ដោយ​គណៈកម្មាធិការអចិន្រ្តៃយ៍នៃ រដ្ឋសភា ។ ប៉ុន្តែនៅពេលនោះ ការបកស្រាយធម្មនុញ្ញ និងការ​ត្រួតពិនិត្យធម្មនុញ្ញភាពនៃច្បាប់ ពុំទាន់មានឡើយ ។

៥. ព្រះរាជាណាចក្រកម្ពុជាទី២
រដ្ឋធម្មនុញ្ញថ្មីដែលបានអនុម័តនៅថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ១៩៩៣ ដោយសភា​ធម្មនុញ្ញ ដែលកើតចេញពីការបោះឆ្នោតរៀបចំដោយអង្គការសហប្រជាជាតិពីឆ្នាំ ១៩៩៣ ត្រូវបាន​ប្រកាស​ឲ្យ​ប្រើនៅថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ១៩៩៣ ។ នេះគឺជាការវិលត្រឡប់ទៅរក​ឥទ្ធិពល​បស្ចឹមប្រទេសជាថ្មីម្តងទៀត ។ ជំពូកទី ១២ ថ្មី នៃរដ្ឋធម្មនុញ្ញនិយាយអំពី ក្រុម​ប្រឹក្សាធម្មនុញ្ញដែលមានចំណុចជាច្រើនធ្វើឲ្យគេនឹកគិតដល់ក្រុមប្រឹក្សាធម្មនុញ្ញនៃ​ ប្រទេសបារាំង ។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏នៅមានចំណុចខុសគ្នាពីបែបបារាំងដែរ ពិសេស​ការពិនិត្យធម្មនុញ្ញភាពនៃច្បាប់ ក្រោយពេលដែលច្បាប់នោះត្រូវបានប្រកាសឲ្យប្រើហើយ និង សវនាការសាធារណៈ នៅក្នុងការជំនុំជំរះវិវាទទាក់ទងទៅនឹង ការបោះឆ្នោតជ្រើសតាំង​តំណាង រាស្រ្ត ។ សវនាការសាធារណៈនេះមានចែងនៅក្នុងច្បាប់ ស្តីពី ការបោះឆ្នោត​ជ្រើសតាំង តំណាង រាស្រ្ត ដែលប្រកាសឲ្យប្រើនៅថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ១៩៩៧ ។
គួរកត់សំគាល់ផងដែរថា ព្រះរាជាណាចក្រកម្ពុជា បានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ចំនួន ៦ លើក ៖
·  លើកទី ១ នៅថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ១៩៩៤ ៖ ការផ្ទេរសិទ្ធិរបស់ព្រះមហាក្សត្រ​ពេលទ្រង់អវត្តមាន
·  លើកទី ២ នៅថ្ងៃទី ០៨ ខែ មិនា ឆ្នាំ ១៩៩៩ ៖ បង្កើតស្ថាប័នព្រឹទ្ធសភា
·  លើកទី ៣ នៅថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០០១ ៖​ ព្រះមហាក្សត្រទ្រង់បង្កើត និង​ប្រទានគ្រឿងឥស្សរិយយសជាតិ
·  លើកទី ៤ នៅថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០០៥ ៖ កែប្រែកូរ៉ុមប្រជុំ និងសម្លេងអនុម័ត​របស់រដ្ឋសភា ព្រឹទ្ធសភា
·  លើកទី ៥ នៅថ្ងៃទី ០៩ ខែ មិនា ឆ្នាំ ២០០៦ ៖ កែប្រែកូរ៉ុមប្រជុំ និងសម្លេងអនុម័ត​របស់រដ្ឋសភា ព្រឹទ្ធសភា
·  លើកទី ៦ នៅថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០០៨ ៖ ផ្លាស់ប្តូរប្រព័ន្ធគ្រប់គ្រងរដ្ឋបាល


           II.     ក្រមប្រឹក្សាធម្មនុញ្ញជាអ្វី?
គឺជា​ស្ថាប័ន​កំពូល​មួយ ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ សម្រាប់​ការពារ​ការគោរព​រដ្ឋ​ធម្មនុញ្ញ បកស្រាយ​រដ្ឋធម្មនុញ្ញ និង  ច្បាប់​ដែល​រដ្ឋសភា​បានអនុម័ត  និង ព្រឹទ្ធសភា​បាន​ពិនិត្យ​ចប់សព្វគ្រប់​ហើយ  និង សម្រេច​អំពី​ករណី​វិវាទកម្ម​ទាក់ទង​នឹង​ការបោះ​ឆ្នា​ត​ជ្រើសតាំង​
តំណាងរាស្ដ្រ  និង​ការបោះឆ្នោត ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា 
        III.     និមិត្តសញ្ញា និងរចនាសម្ព័ន្ធក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រម្ពុជា
១. និមិត្តសញ្ញា
និ​មិត្ដ​សញ្ញា​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ​មាន​រូប​ព្រះព្រហ្ម​មាន​ ព្រះភ័ក្ដ្រ៤ និង ព្រះ​ហ​ស្ថ៤ កាន់​កេតនភណ្ឌ គង់​លើ​បល្ល័ង្ក។ ព្រះព្រហ្ម ជា​និ​មិ​ត្ដ​រូប​នៃ​អ្នកបង្កើ់ត​លោក ។ ព្រះភ័ក្ដ្រ​ព្រះព្រហ្ម តំណាងឱ្យ​ព្រហ្ម​វិហារធម៌​ទាំង​បួន​គឺ មេ​ត្ដា ករុណា មុទិតា និង ឧបេក្ខា ។ ព្រះ​ហ​ស្ថ ឆ្វេង ខាងលើ​កាន់​ផ្កាឈូក តំណាង​ការកកើត ព្រះ​ហ​ស្ថ ឆ្វេង ខាងក្រោម​កាន់​សាស្ដ្រា តំណាង​គម្ពីរ​ក្បួន ច្បាប់ ព្រះ​ហ​ស្ថ សាំ្ដ ខាងលើ​កាន់​ផ្គាំ តំណាងឱ្យ​ការ​រំងាប់​អារម្មណ៍ ការ​ឧទ្ទិស​កុសល ការ​ចំរើន​ភាវនា រក​អំពើ​ល្អ ផ្លូវធម៌ ផ្លូវលោក ព្រះ​ហ​ស្ថ ស្ដាំ ខាងក្រោម​កាន់​ពួច​ទឹក តំណាង​ទឹក​អ​ម្រិ​ត​ប្រោះព្រំ ឱ្យ​សុខ​សប្បាយ​ត្រជាក់ត្រជុំ ឱ្យ​រស់ ។
និ​មិត្ដ​សញ្ញា​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ​មាន​រូប​ព្រះព្រហ្ម​មាន​ ព្រះភ័ក្ដ្រ៤ និង ព្រះ​ហ​ស្ថ៤ កាន់​កេតនភណ្ឌ គង់​លើ​បល្ល័ង្ក



២. រចនាសម្ព័ន្ធនៃក្រុមប្រឹក្សាធម្មនុញ្ញ
ក) ព្រះមហាក្សត្រ និង​ក្រុមប្រឹក្សាធម្មនុញ្ញ
ព្រះមហាក្សត្រ​ទ្រង់​ពិគ្រោះ​មតិ​ក្រុមប្រឹក្សាធម្មនុញ្ញ ចំពោះ​សេចក្ដីស្នើ​ទាំងឡាយ​ដែល​សុំ​ធ្វើ​វិសោធនកម្ម​លើ​រដ្ឋធម្មនុញ្ញ។
ការផ្ដើមគំនិត​សើរើ​ ឬ​ការផ្ដើមគំនិត​ធ្វើ​វិសោធនកម្ម​លើ​រដ្ឋធម្មនុញ្ញ​ ជា​សិទ្ធិ​របស់​ព្រះមហាក្សត្រ របស់​នាយករដ្ឋមន្ដ្រី  និង​របស់​ប្រធានរដ្ឋសភា​តាម​សេចក្ដី ស្នើ​របស់​តំណាងរាស្ដ្រ​មួយ​ភាគ​បួន​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល។



ខ) ក្រុមប្រឹក្សាធម្មនុញ្ញ និង ប្រជារាស្ដ្រ
ប្រជារាស្ដ្រ​អាច​លើកឡើង​ប្ដឹងទៅ​តុលាការ អំពី​បញ្ហា​អធម្មនុញ្ញភាព​នៃ​ច្បាប់  សេចក្ដីសម្រេចរបស់​ស្ថាប័ន​នានា​របស់​រដ្ឋ ដូចជា​ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស និងសេចក្ដីសម្រេច​រដ្ឋបាលផ្សេងៗតាមរយៈ​រឿងក្ដី​របស់ខ្លួន​នៅ​តុលាការ  តុលាការ​ថ្នាក់ក្រោម​បញ្ជូន​ពាក្យបណ្ដឹង​ខាងលើនេះ ​ទៅ​តុលាការ កំពូល  តុលាការ​កំពូល​ជា​អ្នក​បញ្ជូន​បណ្ដឹង​នោះ​បន្ដ​មក​ក្រុមប្រឹក្សាធម្មនុញ្ញ បើសិនជា​តុលាការ​កំពូល ​យល់ឃើញ​ថា​សម​ហេតុ​សម​ផល  បញ្ហា​ដែល​កើត ឡើង​នោះ  ជា​បញ្ហា​បន្ទាន់​បង្ខំ​ដែល​តុលាការ​ទទួលបន្ទុក​ជំនុំជម្រះ​ត្រូវ​ផ្អាក​សិន  ដោយ​រង់ចាំ​ចម្លើយ​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​ជាមុន 
ក្រុមប្រឹក្សាធម្មនុញ្ញ ជា​អ្នក​ជួយ​ពិនិត្យ​ធម្មនុញ្ញភាព​ជូន​ប្រជារាស្ដ្រ​ក្នុងករណីនេះ 
ក្នុងករណី​គ្មាន​រឿងក្ដី​ក៏ដោយ ប្រជារាស្ដ្រ​មាន​សិទ្ធិ​ប្ដឹង​សុំឱ្យ​ពិនិត្យ​ធម្មនុញ្ញភាព​ នៃ​ច្បាប់​ណា​ដែល​ប្រកាស​ឱ្យប្រើ​ហើយ  ប្រជារាស្ដ្រ​ត្រូវ​ប្ដឹង​តាមរយៈ  ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភាសមាជិក​ព្រឹទ្ធសភា​ចំនួន​មួយ​ភាគ​បួន  ឬតំណាងរាស្ដ្រ​ចំនួន​មួយ​ភាគ​ដប់ 
ក្រុមប្រឹក្សាធម្មនុញ្ញ​មាន​សិទ្ធិ​ពិនិត្យ និង សម្រេច​ជូន​ ប្រជារាស្ដ្រ​អំពី​ករណី​វិវាទកម្ម​ទាក់ទង​នឹង​រឿង​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ និង  សមាជិក ព្រឹទ្ធសភា​ក្នុងករណី​ដែល​ប្រជារាស្ដ្រ​មិន​សុខ​ចិ​ត្ដ​នឹង​សេចក្ដីសម្រេច​របស់​ គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (..) 

គ) ក្រុមប្រឹក្សាធម្មនុញ្ញ និង គណបក្សនយោបាយ
ក្រុមប្រឹក្សាធម្មនុញ្ញ​ពិនិត្យ និង សម្រេច​លើ​បណ្ដឹង​របស់​គណបក្សនយោបាយ ដែល​ក្រសួង មហាផ្ទៃ​បាន​បដិសេធ​មិន​ព្រម​ចុះបញ្ជី​គណបក្សនយោបាយ 
ក្រុមប្រឹក្សាធម្មនុញ្ញ​ពិនិត្យ និង សម្រេច​ជូន​គណបក្សនយោបាយ  តាម​បណ្ដឹងផ្ទាល់
 (បណ្ដឹង​នេះ​ធ្វើ​បានតែ​ក្នុង​រយៈពេល ៧២ ម៉ោង  យ៉ាងយូរ​បន្ទាប់ពី​ការ ប្រកាស​លទ្ធផល​បោះឆ្នោត​បណ្ដោះអាសន្ន)   តាម​បណ្ដឹងឧទ្ធរណ៍​មិន​សុខ​ចិ​ត្ដនឹង​សេចក្ដីសម្រេច​របស់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត  ក្នុង វិវាទកម្ម​ទាក់ទង​នឹង​ការបោះឆ្នោត​ជ្រើសតាំង តំណាងរាស្ដ្រ និង  ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា 
ក្នុងការ​ដោះស្រាយ​វិវាទកម្ម​ទាក់ទង​នឹង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ  ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ការដោះស្រាយ​បណ្ដឹងតវ៉ា   បណ្ដឹង​ជំទាស់​នឹង​បញ្ជី​ដំបូង​នៃ​ការចុះឈ្មោះ​បោះឆ្នោត និង ការដោះស្រាយ​បណ្ដឹង ​ក្នុងពេល​ឃោសនាបោះឆ្នោត​ក្រុមប្រឹក្សាធម្មនុញ្ញ បំពេញ​តួនាទី​ដូច តុលាការ 




ឃ) ក្រុមប្រឹក្សាធម្មនុញ្ញ​បកស្រាយ
ក្រុមប្រឹក្សាធម្មនុញ្ញ​បកស្រាយ​រដ្ឋធម្មនុញ្ញ និង​ច្បាប់ ក្នុង​ក្របខ័ណ្ឌ​នៃ ​ការត្រួតពិនិត្យ​ធម្មនុញ្ញភាព​តាម​សំណើ​ពី ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា  ប្រធានរដ្ឋសភា នាយករដ្ឋមន្ដ្រី សមាជិក​ព្រឹទ្ធសភា​ចំនួន​មួយ​ភាគ​បួន  ឬ​អ្នកតំណាងរាស្ដ្រ​មួយ​ភាគ​ដប់ ឬ​តុលាការ (តុលាការ​ចំពោះតែ​ច្បាប់​ណាដែល​ប្រកាស​ឱ្យប្រើ​ហើយ)
ក្រុមប្រឹក្សាធម្មនុញ្ញ​អាច​ពិនិត្យ​ជា​អាទិកាល() ឬបច្ឆាកាល()  នូវ​ធម្មនុញ្ញភាព​នៃ​ច្បាប់ ក្នុង​ល័ក្ខខ័ណ្ឌ​ខាងលើនេះ លើកលែងតែ​ច្បាប់រៀបចំ​អង្គការ  បទបញ្ជាផ្ទៃក្នុង​ព្រឹទ្ធសភា និង បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា ដែល​ត្រូវតែ​ពិនិត្យ​មុននឹង ​ប្រកាស​ឱ្យប្រើ ( មុននឹង​ដាក់អោយ​អនុវត្ដ​ន៍) 



ង) ក្រុមប្រឹក្សាធម្មនុញ្ញ និង អធិបតេយ្យ​ជាតិ
ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​អង្គការ​ តែមួយគត់ ដែលមាន​សមត្ថកិច្ច​ស​ម្រេច​ពី​មោឃភាព​ នៃ​ការអនុម័ត​ទាំងឡាយ​របស់​រដ្ឋសភា ដែល​ផ្ទុយ​នឹង​គោលការណ៍ ​រក្សាការពារ ឯករាជ្យ អធិបតេយ្យ បូរណភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា  ហើយ​ដែលនាំឱ្យ​ប៉ះពាល់​ដល់​ឯកភាព​នយោបាយ
 ការគ្រប់គ្រង​រដ្ឋបាល​ របស់ប្រទេសជាតិ។
សេចក្ដី​សំ​ម្រេច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ ជា​សេចក្ដីសម្រេច​បិទផ្លូវ​តវ៉ា  ហើយ​មាន​អានុភាព​អនុវត្ដ​ទៅលើ​គ្រប់​អំណាច​ទាំងអស់ ដែល​មានចែង​ក្នុងរដ្ឋធម្មនុញ្ញ 

        IV.        សមាសភាព និងនីតិវិធី
 ១. សមាសភាព
·  ចំនួនសមាជិកទាំងអស់ ៖ ៩រូប
·  ស្ថាប័នមានអំណាចតែងតាំង និង ជ្រើសតាំង
- ព្រះមហាក្សត្រតែងតាំង ៣រូប តាមព្រះរាជក្រឹត្យ
 - ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម បោះឆ្នោតជ្រើសតាំង ៣រូប ដែលបន្ទាប់មក ត្រូវបានតែងតាំង ដោយព្រះរាជក្រឹត្យ
- រដ្ឋសភា បោះឆ្នោតជ្រើសតាំង ៣រូប ដែលបន្ទាប់មកត្រូវបានតែងតាំងដោយ ព្រះរាជក្រឹត្យ
·  ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ
   ប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវបានជ្រើសតាំងទ្បើងតាមការបោះឆ្នោត ដោយសមាជិក ក្រុមប្រឹក្សាធម្មនុញ្ញរៀងរាល់ ៣ឆ្នាំម្ដង តាមមតិភាគច្រើនដាច់ ខ ាតនៃសមាជិកទាំងមូល បន្ទាប់ពីសមាជិកថ្មី ៣រូប ចូលកាន់តំណែង ។ ប្រ ធានក្រុមប្រឹក្សាធម្មនុញ្ញចាស់អាចត្រូវបានជ្រើសតាំងជាថ្មីបាន ។
·  លក្ខណៈសម្បត្ដិរបស់សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ
សមាជិកសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវបានជ្រើសរើសក្នុងចំណោមឥស្សរជនដែល
- មានសញ្ជាតិខ្មែរពីកំណើត
- មានអាយុយ៉ាងតិច ៤៥ ឆ្នាំ
- មានបទពិសោធន៍ក្នុងកាងារយ៉ាងតិច ១៥ ឆ្នាំ
- មានសញ្ញាប្រ័តចាប់ពីឧត្ដមសិក្សាទ្បើងទៅខាងច្បាប់ រដ្ឋបាលខាងការទូត ឬខាងសេដ្ឋកិច្ច ។
·  អណត្ដិ ៩ ឆ្នាំ
·  ការតែងតាំង និង ជ្រើសតាំងជាថ្មី
ក្នុងរយៈពេល ៣ឆ្នាំម្ដង សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ៣រូប ត្រូវផ្លាស់ប្ដូរ និង តែងតាំង ជាថ្មី គឺតែងតាំងដោយព្រះមហាក្សត្រ ១រូប ជ្រើសតាំងដោយ ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ១រូប និង ជ្រើសតាំងដោយរដ្ឋសភា ១រូប ។ នៅអាណត្ដិទី១ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសមាជិក ៣រូប តែងតាំង និង ជ្រើសតាំងសម្រាប់រយៈពេល ៣ឆ្នាំ ៣រូប តែងតាំង និង ជ្រើសតាំងសម្រាប់ រយៈពេល ៦ឆ្នាំ និង ៣រូបតែងតាំង និង ជ្រើសតាំងសម្រាប់ រយៈពេល ៩ ឆ្នាំ ។ សមាជិកមកជំនួសថ្មី ដែលអាណត្ដិ មានរយៈពេលតិចជាង ឬ ស្មើនឹង ៣ឆ្នាំ អាចត្រូវតែងតាំង ឬ ជ្រើសតាំងសម្រាប់មួយអាណត្ដិ ទៀតបាន។
·  មុខងារសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ មានវិសមិតភាពជាមួយសកម្មភាព ទាំងអស់នៅក្នុងមុខងារសាធារណៈ និង មុខងារជា ៖
- សមាជិកព្រឹទ្ធសភា
- តំណាងរាស្ដ្រ
- សមាជិករាជរដ្ឋាភិបាល
- ប្រធាន និង អនុប្រធានគណបក្សនយោបាយ
- ប្រធាន និង អនុប្រធានសហជីព
- ចៅក្រមក្នុងមុខតំណែង
នៅក្នុងអាណត្ដិរបស់ខ្លួន សមាជិកក្រុមប្រឹក្សាធម្មនុញ្ញមិនត្រូវបំពេញតំណែង ឬ មុខរបរណា មួយផ្សេងទៀតទ្បើយ។
·  អភ័យឯកសិទ្ធិ
សមាជិកក្រុមប្រឹក្សាធម្មនុញ្ញមិនត្រូវទទួលខុសត្រូវខាងបទព្រហ្មទណ្ឌ ឬបទរដ្ឋប្បវេណីណាមួយ ចំពោះការសម្រេចដែលបានធ្វើទ្បើងនៅពេលបំពេញ ភារកិច្ចជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញទ្បើយ ។
·  ឋានៈ និងបុព្វសិទ្ធិ
- ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានឋានៈ និង បុព្វសិទ្ធិស្មើនឹងប្រធានរដ្ឋសភា
- សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ មានឋានៈ និង បុព្វសិទ្ធិស្មើនឹងអនុប្រធានរដ្ឋសភា
  • ការដកចេញពីតំណែង
ការសម្រេចដកសមាជិកក្រុមប្រឹក្សាធម្មនុញ្ញណាមួយពីតំណែង តម្រូវឱ្យមានការយល់ព្រមពី សមាជិកក្រុមប្រឹក្សាធម្មនុញ្ញចំនួន ពីរភាគបី នៃចំនួន សមាជិកក្រុមប្រឹក្សាធម្មនុញ្ញទាំងមូល នៅក្នុង សវនាការមិនសាធារណៈ និង ដោយមានវត្ដមានរបស់សាមីខ្លួន ។ ក្រុមប្រឹក្សាធម្មនុញ្ញអាចដកចេញពី តំណែងនូវសមាជិកណាដែលមាន វិសមិតភាពមុខតំណែង ឬ ដែលមិនបានមកប្រជុំលើសពី៣ដងផ្ទួនៗគ្នា ដោយឥតជូនដំណឹងជាមុន ឬ ដែលមិនអាច បំពេញមុខងារជារៀងរហូតបាន ដោយបាត់បង់សមត្ថភាព ខាងបញ្ញា ឬ រូបកាយជាអចិន្ដ្រៃយ៍ ។
·  ប្រាក់សោធននិវត្ដន៍
អតីតសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ទទួលប្រាក់សោធននិវត្ដន៍ប្រចាំខែ ស្របតាមលក្ខខណ្ឌ និង រូបមន្ដសម្រាប់គណនារៀបចំរបបសោធននិវត្ដន៍ របស់អតីតតំណាងរាស្ដ្រ ។
២. នីតិវិធី
·  កូរ៉ុម:៥ លើ ៩រូប យ៉ាងតិច កិច្ចប្រជុំនៃក្រុមប្រឹក្សាធម្មនុញ្ញអាចចាត់ទុកជាបានការ លុះត្រាតែមានសមាជិកចំនួន ៥រូប យ៉ាងតិច ចូលរួមប្រជុំតាមការ កោះអញ្ជើញរបស់ប្រធាន ក្រុមប្រឹក្សាធម្មនុញ្ញ ឬ ដោយសមាជិកដែលមាន អាយុច្រើនជាងគេ បើប្រធានមានធុរៈមិនអាចធ្វើបាន ។ ការកោះប្រជុំ និង ការដឹកនាំអង្គប្រជុំលើកទី១ របស់ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវធ្វើឡើងដោយសមាជិក ដែលមានអាយុច្រើនជាងគេ ដែលបានធ្វើសច្ចា ប្រណិធាន និង ដែលមានអវត្ដមាន (ដើម្បីជ្រើស តាំងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ) ។
·  បទបញ្ជាផ្ទៃក្នុងៈ
បទបញ្ជាផ្ទៃក្នុងត្រូវបានអនុម័តដោយមតិភាគច្រើនដាច់ខាត នៃសមាជិកក្រុមប្រឹក្សា ធម្មនុញ្ញ ទាំងមូល។ បទបញ្ជានេះកំណត់អំពី នីតិវិធីផ្ទៃក្នុងរបស់ ក្រុមប្រឹក្សា ធម្មនុញ្ញ។ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ចែកជា ៣ក្រុម ដែលមួយក្រុមមានសមាជិក ៣រូប មកពីប្រភពតែងតាំង និង ជ្រើសតាំងទាំង៣ ។ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ចាត់តាំងសមាជិកម្នាក់ នៃក្រុមណាមួយជាសមាជិករាយការណ៍សម្រាប់ករណី នីមួយៗ ។
·  សម័យប្រជុំបឋម និងសម័យប្រជុំពេញអង្គ
- ក្រុមនៃក្រុមប្រឹក្សាធម្មនុញ្ញដែលបានទទួលការចាត់តាំង ធ្វើការពិភាក្សាអំពី ការវិភាគ និង ទស្សនៈដែលសមាជិករាយការណ៍បានលើកជូន ។ ក្រោយពី ក្រុមបានពិភាក្សា ចប់សព្វគ្រប់ហើយ ទោះបីការពិភាក្សានោះ ពុំបានចុះសម្រុង គ្នាក៏ដោយ សមាជិករាយការណ៍ ត្រូវដាក់របាយការណ៍របស់ខ្លួនជូន សម័យប្រជុំបឋម នៃក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានកំណត់ កាលបរិច្ឆេទដោយ ប្រធានរួចហើយ
-សម័យប្រជុំបឋមគឺជាការប្រជុំរៀបចំសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលសមាជិក ម្នាក់ៗ អាចបញ្ចេញយោបល់របស់ខ្លួនប៉ុន្ដែពុំមានការ អនុម័តទេ ។ នៅក្នុងអង្គប្រជុំនេះគេអាចដឹងបានអំពី និន្នាការស្រប ឬ មិនស្របទៅនឹង សំណុំរឿងដែលបានពិនិត្យ ។
- ដំណាក់កាលចុងក្រោយគឺសម័យប្រជុំពេញអង្គនៃក្រុមប្រឹក្សាធម្មនុញ្ញ ដែលនឹងចេញសេចក្ដីសម្រេចតាមមតិភាគច្រើនដាច់ខាត នៃចំនួនសមាជិក ទាំងមូល ។ សម័យប្រជុំពេញអង្គនេះក៏អាចប្រែរូប ទៅជាសវនការជំនុំជម្រះជាសាធារណៈដែរ នៅក្នុងករណីខ្លះ ដែលមានចែងដោយច្បាប់ស្ដីពីការ បោះឆ្នោត ជ្រើសតាំង តំណាងរាស្ដ្រ
- គ្រប់កិច្ចពិភាក្សាទាំងអស់នៅក្នុងអង្គប្រជុំទាំងនោះ ត្រូវចុះក្នុងកំណត់ហេតុ រៀបចំដោយ
 គណៈលេខាធិការ ដែលដឹកនាំដោយអគ្គលេខាធិការ ឬ អគ្គលេខាធិការរង ។
·  ការសម្ងាត់នៃការពិភាក្សាអនុម័ត
សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវរក្សាការសម្ងាត់ក្នុងការពិភាក្សា និងការបោះឆ្នោតហើយមិនត្រូវបញ្ចេញយោបល់របស់ខ្លួននៅក្រៅអង្គប្រជុំទេ ។
·  សុពលភាពនៃសេចក្ដីសម្រេច
ក្រុមប្រឹក្សាធម្មនុញ្ញត្រូវសម្រេចសេចក្ដីតាមមតិភាគច្រើនដាច់ខាត នៃសមាជិកទាំងមូល (៥ សម្លេង ) លើកលែងតែការដកតំណែង សមាជិក ក្រុមប្រឹក្សាធម្មនុញ្ញ ដែលត្រូវសម្រេចតាមមតិភាគ ច្រើនពីរភាគបីនៃសមាជិកទាំងមូល (៦ សម្លេង ) ។
·  នីតិវិធីអនុវត្ដចំពោះមុខភាគី : គឺអនុវត្ដនៅតែក្នុងសវនាការជាសាធារណៈទេ ។
·  មធ្យោបាយការពារខ្លួន ៖ផ្ទាល់មាត់ ឬ លាយលក្ខអក្សរ ។
·  គ្រប់ករណីទាំងអស់ដែលប្ដឹងតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញ មិនតម្រូវឱ្យបង់ប្រាក់ទេ។ 

៣. តួនាទី និងភារកិច្ច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ
- ព្រះមហាក្សត្រ​ទ្រង់​ពិគ្រោះ​មតិ​ក្រុមប្រឹក្សាធម្មនុញ្ញ​ចំពោះ​សេចក្ដីស្នើ​ទាំងឡាយ ដែល​សុំ​ធ្វើ​វិសោធនកម្ម​លើ​រដ្ឋធម្មនុញ្ញ
- ក្រុមប្រឹក្សាធម្មនុញ្ញ​មាន​សមត្ថ​កិច្ចធានា​ការពារ​ការគោរព​រដ្ឋ​ធម្មនុញ្ញ បកស្រាយ​រដ្ឋធម្មនុញ្ញ និង​ច្បាប់ ដែល​រដ្ឋសភា​បានអនុម័ត និង​ព្រឹទ្ធសភា​បាន​ពិនិត្យ​ចប់សព្វគ្រប់​ហើយ ក្នុង​ក្របខ័ណ្ឌ​នៃ​ការត្រួតពិនិត្យ ធម្មនុញ្ញភាព ។ 
- ក្រុមប្រឹក្សាធម្មនុញ្ញ​មាន​សិទ្ធិ​ពិនិត្យ និង​សំរេច​អំពី​ករណី វិវាទកម្ម​ទាក់ទង​នឹង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ
និង ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ។
- ក្រុមប្រឹក្សាធម្មនុញ្ញ​ពិនិត្យ និង​សំរេច​លើ​បណ្ដឹងតវ៉ា ការចុះបញ្ជី​គណបក្សនយោបាយ​នៅ​ក្រសួងមហាផ្ទៃ ។
- ការអនុម័ត​ទាំងឡាយ​របស់​រដ្ឋសភា ដែល​ផ្ទុយ​នឹង​គោលការណ៍​រក្សា​ការពារ​ឯករាជ្យ អធិបតេយ្យភាព បូរណភាព​ទឹកដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ដែលនាំឱ្យ​ប៉ះពាល់​ដល់​ឯកភាព​នយោបាយ ឬ​ការគ្រប់គ្រង​រដ្ឋបាលរ​បស់​ប្រទេសជាតិ នឹងត្រូវ​ចាត់ទុកជា​អាសា​សូន្យ ។ ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​អង្គការ​តែមួយគត់ ដែលមាន​សមត្ថកិច្ច​សំរេច ពី​មោឃភាព​នេះ ។
-ក្រោយពី​ច្បាប់​ណាមួយ​ត្រូវ​បានប្រកាស​ឱ្យប្រើ ប្រជារាស្ដ្រ​មាន​សិទ្ធិ​ប្ដឹង​អំពី​អធម្មនុញ្ញភាព នៃ​ច្បាប់​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ​បាន តាមរយៈ​ប្រធានរដ្ឋសភា ឬ​តំណាងរាស្ដ្រ​ចំនួន​មួយ​ភាគ​ដប់
- បុគ្គល​ដែលជា​ប់​ពាក់ព័ន្ធ​ក្នុង​រឿងក្ដី​ណាមួយ ហើយ​រឿងក្ដី​នោះ​ឡើងដល់​តុលាការ បុគ្គល​នោះ​អាច​លើក​អំពី​អធម្មនុញ្ញភាព នៃបទ​ប្ប​ញ្ញ​ត្ដិ​ណាមួយ​នៃ​ច្បាប់ ឬ​សេចក្ដីសំរេច​របស់​ស្ថាប័ន​នា នា ដែល​គេ​អះអាងថា ប៉ះពាល់​ដល់​សិទ្ធិសេរីភាព​ជា​សារវន្ដ​ណាមួយ​របស់គេ​ជូន​តុលាការ​បាន ។
អ្នកមាន​សិទ្ធិ​ដាក់សំណើ ឬ​បណ្ដឹង​មក​ក្រុមប្រឹក្សាធម្មនុញ្ញ
ក្រុមប្រឹក្សា​ធម្ម​នុ​ញ្ញ្ក​ទទួល​ពិនិត្យដោះស្រាយ​សំណើ ឬ​បណ្ដឹង​ជានិច្ច​ជា​កាល​តាមរយៈ​នៃ​ការ ស្នើសុំ​ពី​ខាងក្រៅ​មិនមែន​ក្រុមប្រឹក្សាធម្មនុញ្ញ​ខ្លួនឯង ចាប់​យកមក​ពិនិត្យ​វិនិច្ឆ័យ ដោយ​ឯក ឯង​នោះទេ ។ អ្នក​ដែលមាន​សិទ្ធិ​ក្នុងការ​ធ្វើបណ្ដឹង ឬ​លើកសំណើ​ត្រូវបាន​បែងចែកដោយឡែកៗ ទៅតាម​ប្រភេទ និង​កម្មវត្ថុ​នៃ​បណ្ដឹង រឺ​សំនើ​ដូច​មាន​ខាងក្រោម ៖

ក. សិទ្ធិ​ដាក់​សំណើសុំ​ពិនិត្យ​ធម្មនុញ្ញភាព​នៃ​ច្បាប់

អ្នកមាន​សិទ្ធិ​ដាក់​សំណើសុំ​ពិនិត្យ​ធម្មនុញ្ញភាព​នៃ​ច្បាប់ ការបកស្រាយ​រដ្ឋធម្មនុញ្ញ​និង​ច្បាប់ និង​បទបញ្ជាផ្ទៃក្នុង​របស់រ​ដ្ឋ​សភា ឬព្រឹទ្ធសភា
 
ប្រភេទ កម្មវត្ថុ​នៃ​សំណើ
សមាសភាព​អ្នកមាន​សិទ្ធិ​ដាក់សំណើ
១. ពិនិត្យ​ធម្មនុញ្ញជា​អតិ​កាល  (មុន​ពេលដែល​ច្បាប់​ប្រកាស​ឱ្យប្រើ)
ក. មិន​ដាច់ខាត
ច្បាប់​ស្ដីពី​ការផ្ដល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​អន្ដរជាតិអនុសញ្ញា​អន្ដរជាតិ
ច្បាប់​ធម្មតា
ព្រះមហាក្សត្រ
ប្រធានព្រឹទ្ធសភា
ប្រធានរដ្ឋសភា
នាយករដ្ឋមន្ដ្រី
តំណាងរាស្ដ្រ ចំនួន ១ ភាគ ១០
សមាជិក​ព្រឹទ្ធសភា ចំនួន ១ ភាគ ៤
ខ. ជាដាច់ខាត
បទបញ្ជាផ្ទៃក្នុង វិសោធនកម្ម​បទបញ្ជា​ផ្ទៃក្នុង​របស់​ព្រឹទ្ធសភា
បទ​បញ្ញា​ផ្ទៃក្នុង វិសោធន​កម្មបទ​បញ្ញា​ផ្ទៃក្នុង​របស់​រដ្ឋសភា
ព្រះរាជក្រម​ប្រកាស​ឱ្យប្រើ​ច្បាប់រៀបចំអង្គការ 
ប្រធាន​ព្រឺទ្ធសភា
ប្រធានរដ្ឋសភា
ប្រធានរដ្ឋសភា
២. ពិនិត្យ​ធម្មនុញ្ញភាព ជា​បច្ឆាកាល (ក្រោយ​ពេលដែល​ច្បាប់​ប្រកាស​ឱ្យប្រើ)
ព្រះរាជក្រម ក្រឹត្យ-ច្បាប់​ដែល​នៅ​ជា​ធរមាន
បទបញ្ជាផ្ទៃក្នុង​របស់​ព្រឹទ្ធសភា និង រដ្ឋសភា
៣. បកស្រាយ
រដ្ឋធម្មនុញ្ញ
 - ព្រះរាជក្រម ក្រឹត្យ-ច្បាប់​ដែល​នៅ​ជា​ធរមាន
បទបញ្ជាផ្ទៃក្នុង​ព្រឹទ្ធសភា និង រដ្ឋសភា 
ព្រះមហាក្សត្រ
ប្រធានព្រឹទ្ធសភា
ប្រធានរដ្ឋសភា
នាយករដ្ឋមន្ដ្រី
តំណាងរាស្ដ្រ ចំនួន  ភាគ ១០
សមាជិក​ព្រឹទ្ធសភា ចំនួន ១ ភាគ ៤
តុលាការ
ប្រជារាស្ដ្រ​ធ្វើសំណើ ប៉ុន្ដែ​ពុំ​ដោយផ្ទាល់​ទេ ត្រូវ​ឆ្លង​តាមរយៈ ​ប្រធាន​ព្រឹទ្ធសភា ប្រធានរដ្ឋសភាសមាជិក​ព្រឹទ្ធសភា១ភាគ៤ តំណាងរាស្ដ្រ១ ភាគ១០

ខ. ​សិទ្ធិ​ដាក់​បណ្ដឹងតវ៉ា​ដែល​ទាក់ទង​នឹង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ

អ្នកមាន​សិទ្ធិ​ដាក់​បណ្ដឹងតវ៉ា​ដែល​ទាក់ទង​នឹង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ ក្រុមប្រឹក្សា
ធម្មនុញ្ញពិនិត្យ​និង​សំរេច​លើ​បណ្ដឹងតវ៉ា​ពី​សេចក្ដីសំរេច​របស់​គណៈ​ ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះ ឆ្នោត (គជប)តែប៉ុណ្ណោះ​លើកលែងតែ ករណី​ប្ដឹង​អំពី​លទ្ធផល​បណ្ដោះអាសន្ន ទើប​បុគ្គល​គណ បក្សនយោបាយ​ដែល​ឈរឈ្មោះ ​បោះឆ្នោត​អាចដាក់​បណ្ដឹង​ដោយផ្ទាល់​មក​ក្រុមប្រឹក្សាធម្មនុញ្ញក្នុង​រយៈពេល ៧២ម៉ោង​បន្ទាប់ពី​ការប្រកាស​លទ្ធផល​បោះឆ្នោត​បណ្ដោះអាសន្ន ក្នុងករណី​ដែល​បណ្ដឹង​នេះ​មិន​បានដាក់​ប្ដឹងទៅ​គណៈកម្មាធិការ​ជាតិរៀបចំ​ការបោះឆ្នោត ។ ក្រុមប្រឹក្សាធម្មនុញ្ញ​ពិនិត្យ និងសំរេច​លើ​បណ្ដឹងតវ៉ា​ការចុះបញ្ជី​គណបក្សនយោបាយ​នៅ​ក្រសួងមហាផ្ទៃ ។

ប្រភេទ​កម្មវត្ថុ​នៃ​បណ្ដឹង
សមាសភាព​អ្នកមាន​សិទ្ធិ​ដាក់​បណ្ដឹង
១-ការចុះបញ្ជីគណបក្សនយោបាយនៅ​ក្រសួងមហាផ្ទៃ
គណបក្សនយោបាយ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា(៥ថ្ងៃ​យ៉ាងយូរបន្ទាប់​ពីថ្ងៃ​ទទួល​លិខិត​ជូនដំណឹង​បដិសេធពី​ក្រសួងមហាផ្ទៃ ក្រុមប្រឹក្សាធម្មនុញ្ញ ពិនិត្យ​សំរេច ក្នុង​រយៈពេល ៣០ថ្ងៃ​យ៉ាងយូរ បន្ទាប់ពី​ទទួល​បណ្ដឹង)
២-ការតវ៉ា​ពី​បេក្ខភាព បញ្ជីរាយនាម​បេក្ខជន
សាមីខ្លួន សាមី​គណបក្សនយោបាយ(៥ថ្ងៃ​យ៉ាងយូរ​ បន្ទាប់ ​ពី​ថ្ងៃ​ទទួល លិខិតជូនដំណឹង​បដិសេធ​ពី គជប។ ក្រុមប្រឹក្សាធម្មនុញ្ញ​ពិនិត្យ​សំរេច ក្នុង​រយៈពេល១០ថ្ងៃ យ៉ាងយូរ​បន្ទាប់ពី​ទទួល​បណ្ដឹង)
  ៣-ការសុំ​ចុះឈ្មោះ​បោះឆ្នោត
  - ការបាត់​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត
  - ជំទាស់​នឹង​ការចុះឈ្មោះ​ក្នុង​បញ្ជីបោះឆ្នោត
  - ការរក្សា​ទុក​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត
សាមីខ្លួន​អ្នកតំណាង​ឱ្យ​សាមីខ្លួន (៥ថ្ងៃ​យ៉ាងយូរ​បន្ទាប់​ពិ​ថ្ងៃ​ទទួល​លិខិត​ជូនដំណឹង​បដិសេធ​ពី គជប។ ក្រុមប្រឹក្សាធម្មនុញ្ញ​សំរេច​ក្នុង​រយៈពេល១០ថ្ងៃ យ៉ាងយូរ​បន្ទាប់ពី​ទទួល​បណ្ដឹង)
៤-លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការបោះឆ្នោត
  - បណ្ដឹងតវ៉ា​ដោយផ្ទាល់៧២ម៉ោង​ យ៉ាងយូរ​បន្ទាប់ ពីការប្រកាស​លទ្ធ​ផលប​ណ្ដោះ​អាសន្ន​របស់ គជប។
 - បណ្ដឹង​ជំទាស់​នឹង​សេចក្ដីសំរេច​របស់ គ ជ ប ៧២ម៉ោង​យ៉ាងយូរ​បន្ទាប់ពី​ការជូនដំណឹង​របស់ គជប
គណបក្សនយោបាយ​ដែល​បាន​ឈរឈ្មោះ​បោះឆ្នោតក្រុមប្រឹក្សាធម្មនុញ្ញ​ពិនិត្យ​សំរេច​ក្នុង​រយៈពេល១០ថ្ងៃ ទៅ២០ថ្ងៃ ​យ៉ាងយូរ​បន្ទាប់ ពី​ទទួល​បណ្ដឹង

ចប់ សូមអរគុណ!!! 



No comments:

Post a Comment