​ហេតុអ្វីប្រារព្ធទិវាសិទ្ធិនារីអន្ដរជាតិ? នៅក្នុងទិវាសិទ្ធិនារីអន្តរជាតិ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩នេះ យើងខ្ញុំសូមគោរព ជូនពរដល់ ស្រ្ដី គ្រប់ៗរូបសូមជួបប្រទះតែសេចក្ដីសុខសេចក្ដីចម្រើន រកទទួលទានមានបាន មានសុខភាពល្អ ប្រាជ្ញាវៀងវៃ បើប្រាថ្នាអ្វីសូមឱ្យបានសម្រេចដូចសេចក្ដីប្រាថ្នា ជាពិសេសសូមឱ្យសម្រស់កាន់តែស្រស់ស្អាត សូមអរគុណ!! ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី ៨ ខែមីនាដើម្បីអបអរសាទរចំពោះសមិទ្ធផលសម្រេចបានរបស់ស្ត្រីទូទាំងប្រវត្តិសាស្ត្រ និងទូទាំងប្រទេសលើពិភពលោក។ ទិវានេះ ត្រូវបានគេស្គាល់ផងដែរថា ជាទិវាអង្គការសហប្រជាជាតិ ដើម្បីសិទ្ធិស្ត្រី និងសន្តិភាពអន្តរជាតិ។ ប្រវត្តិ ទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ការប្រជុំគ្នាថ្ងៃទី៨ ខែមីនា នៅទីក្រុងដាកា ប្រទេសបង់ក្លាដេស ទិវានារីអន្តរជាតិ (៨មីនា) គឺជាទិវាមួយដែលនារីជុំវិញពិភពលោកប្រារព្ធពិធីដើម្បីរំលឹកអប អរសាទរ។ជាឱកាសមួយ ត្រូវអបអរ ដោយមានពិធីបុណ្យរំលឹកខួបប្រារព្ធធ្វើដោយនារីជុំវិញ ពិភពលោក។ អង្គការសហប្រជាជាតិ ក៏ប្រារព្ធពិធីអបអរសាទរទិវានេះ និងប្រទេសជាច្រើន បានកំណត់ទិវានេះ ថាជាថ្ងៃបុណ្យជាតិរបស់ខ្លួនផងដែរ នៅពេលនារីក្នុងទ្វីបទាំងអស់ ដែលជាញឹកញាប់តែងត្រូវបែងចែក ដោយព្រំដែនជាតិ និងដោយជាតិពន្ធខុសគ្នា ដោយភាពខុសគ្នាខាងភាសា វប្បធម៌ សេដ្ឋកិច្ច និងនយោបាយ មកជួបជុំគ្នាដើម្បីធ្វើពិធីបុណ្យរំលឹកខួបទិវារបស់ខ្លួន គេអាចរំលឹកឡើងវិញអំពីប្រពៃណីដែលតំណាងឲ្យយ៉ាងតិចប្រាំបួនទសវត្ស នៃការតស៊ូដើម្បី សមភាព យុត្តិធម៌ សន្តិភាព និង អភិវឌ្ឍន៍។ ទិវានារីអន្តរជាតិ គឺជារឿងរបស់នារីសាមញ្ញ ដែលជាអ្នកកសាងប្រវត្តិសាស្ត្រ។ វាបានចាក់ឫស ក្នុងការតស៊ូរបស់នារី អស់ពេលរាប់សតវត្ស ដើម្បីចូលរួមក្នុងសង្គមដោយស្មើភាពជាមួយបុរស។ នៅក្នុងប្រទេសក្រិចដែលជាប្រទេសចំណាស់ លីស៊ីស្ត្រាតា (Lysistrata) បានផ្ដើមគំនិតធ្វើកូដកម្មផ្លូវភេទ ប្រឆាំងនឹងបុរសដើម្បីបញ្ចប់ សង្គ្រាម និងនៅអំលុងបដិវត្តន៍បារាំង នារីក្នុងទីក្រុងប៉ារីស បានអំពាវនាវរក "សេរីភាព សមភាព ភាតរភាព" ដោយដើរជាក្បួនឆ្ពោះទៅកាន់ទីក្រុងវែរសៃ ដើម្បីទាមទារសិទ្ធិបោះឆ្នោតសម្រាប់នារី។ គំនិតនៃទិវានារីអន្តរជាតិបានលេចឡើងជាដំបូងនៅរបត់នៃសតវត្ស ដែលក្នុងពិភពឧស្សាហូបនីយកម្ម គឺជារយៈពេលនៃដំណើរវាតទី និងចលាចល កំណើនប្រជាជនយ៉ាងឆាប់រហ័ស និងមនោគមវិជ្ជា មូលវិវឌ្ឍនិយម។ ប្រវត្តិសង្ខេប នៃព្រឹត្តិការណ៍នេះរៀបតាមលំដាប់នៃកាលវេលា ដូចខាងក្រោម៖ ឆ្នាំ១៩០៩ យោងតាមសេចក្ដីថ្លែងការណ៍របស់បក្សសង្គមនិយមអាមេរិក ទិវានារីជាតិលើកទីមួយត្រូវបានគេគោរពអបអរសាទរទូទាំងសហរដ្ឋ អាមេរិក នៅថ្ងៃទី២៨ ខែកុម្ភៈ។ នារីបានបន្តធ្វើបុណ្យរំលឹកខួបទិវានេះ រហូតទៅដល់ថ្ងៃអាទិត្យចុងក្រោយនៃខែនោះនាឆ្នាំ១៩១៣។ ឆ្នាំ១៩១០ សមាគមសង្គមនិយមអន្តរជាតិ ជួបប្រជុំគ្នានៅទីក្រុង Copenhagen បានបង្កើតជាទិវានារីមួយដែលមានលក្ខណៈជាអន្តរជាតិ ដើម្បីអបអរចលនា ដើម្បីសិទ្ធិនារី និងដើម្បីជួយសម្រេចឲ្យបាននូវសិទ្ធិបោះឆ្នោតជាសកល សម្រាប់នារី។ សំណើនេះត្រូវបានទទួលអបអរដោយមានការអនុមតិជាឯកច្ឆន្ទដោយសន្និសីទ របស់នារីជាង១០០នាក់មកពីប្រទេស១៧ដែលរួមមាននារីដំបូងគេ បីនាក់ត្រូវបានជាប់ឆ្នោតជាតំណាងរាស្ត្រ សភាហ្វាំងឡង់។ ពុំមានកាលបរិច្ឆេទជាក់លាក់ណាមួយត្រូវបានជ្រើសរើសសម្រាប់ធ្វើ ពិធីអបអរនិងគោរពទិវានេះទេ។ ឆ្នាំ១៩១១ ជាលទ្ធផលនៃកិច្ចពិភាក្សាដែលបានសម្រេចនៅទីក្រុង Copenhagen កាលពីឆ្នាំមុន ទិវានារីអន្តរជាតិ ត្រូវបានគេធ្វើពិធីទទួលអបអរជាលើកដំបូង (នៅ ថ្ងៃទី១៩ខែមិនា) នៅប្រទេសអូទ្រីស ប្រទេសដាណឺម៉ាក ប្រទេសអាល្លឺម៉ង់ និង ប្រទេសស្វីស ដែលក្នុងប្រទេសទាំងនោះ មាននារីនិងបុរសជាងមួយលាននាក់បានមកចូល រួមគាំទ្រទាំងអស់គ្នា។ ជាបន្ថែមទៅលើសិទ្ធិក្នុងការបោះឆ្នោតនិងសិទ្ធិបម្រើការងាររដ្ឋ នារីទាំងនោះបានទាមទារឲ្យមានសិទ្ធិក្នុងការធ្វើការងារសិទ្ធិ ទទួលការបណ្ដុះបណ្ដាល និងសិទ្ធិក្នុងការបញ្ចប់ការរើសអើងចំពោះ ការងារ។ ជិតមួយសប្ដាហ៍ក្រោយមក នៅថ្ងៃទី២៥ខែមិនា សោកនាដកម្មដ៏ខ្លោចផ្សាបណ្ដាលមកពីអគ្គីភ័យ ឆាបឆេះរោងចក្រត្រីកោណផលិតអាវម៉ាដាំ រឹបរាង នៅទីក្រុងញីវយ៉កថ្មី បានផ្ដាច់អាយុជីវិតនារីបម្រើការរោងចក្រនោះអស់ជាង១៤០នាក់ ដែលភាគច្រើនជានារីអន្តោប្រវេសន៍ អ៊ីតាលី និង ជ្វីហ្វ។ ព្រឹត្តិការណ៍នេះមានផលប៉ះពាល់យ៉ាងធំធេងលើច្បាប់ការងារក្នុង សហរដ្ឋអាមេរិក ហើយលក្ខខណ្ឌការងារដែលនាំឲ្យមានគ្រោះមហន្តរាយនេះត្រូវបានគេ ស្មិងស្មាធិ៍ រំលឹកប្រតិស្ឋ អធិស្ឋានក្នុងអំឡុងពិធីបុណ្យជាបន្តបន្ទាប់ដើម្បីរំលឹកទិវានារី អន្តរជាតិ។ ឆ្នាំ១៩១៣-១៩១៤ ជាផ្នែកមួយនៃចលនាសន្តិភាពដែលកំពុងប្រុងប្រៀបដំណើរការនៅពេល មុនព្រឹត្តិការណ៍សង្គ្រាមលោកលើកទី១ នារីរុស្សីបានធ្វើពិធីរំលឹកខួបទិវានារីអន្តរជាតិរបស់គេជាលើក ទីមួយ នៅថ្ងៃអាទិត្យចុងក្រោយក្នុងខែកុម្ភៈឆ្នាំ១៩១៣។ នៅតំបន់ផ្សេងទៀតក្នុង[អឺរ៉ុប] នៅថ្ងៃ ឬប្រហែលថ្ងៃទី៨ខែមិនា នៃឆ្នាំបន្ទាប់មក នារីបានមកមូលផ្ដុំជុំគ្នាដើម្បី ឬមួយតវ៉ាប្រឆាំងនឹងសង្គ្រាម ឬមួយដើម្បីសម្ដែងសាមគ្គីភាពជាមួយបងប្អូននារីៗរបស់គេ។ ឆ្នាំ១៩១៧ ជាមួយនឹងទាហានរុស្សី២លាននាក់ នារីរុស្សីជាថ្មីម្ដងទៀតបានជ្រើសរើសយកថ្ងៃអាទិត្យចុងក្រោយ ក្នុងខែកុម្ភៈ ដើម្បីធ្វើកូដកម្ម ទាមទារ "ចំណីអាហារហូបចុក និង សន្តិភាព"។ មេដឹកនាំនយោបាយបានជំទាស់នឹងការកំណត់ពេលធ្វើកូដកម្មនេះ ប៉ុន្តែទោះជាយ៉ាងណាក្ដី ក៏នារីទាំងនោះនៅតែបោះជំហានទៅមុខជានិច្ច។ ប្រវត្តិបន្ទាប់មកទៀតគឺ បួនថ្ងៃក្រោយមកស្ដេចរុស្សី (The Czar) ត្រូវបង្ខំឲ្យដាក់រាជ្យ ហើយរដ្ឋាភិបាលបណ្ដោះអាសន្នបានផ្ដល់សិទ្ធិបោះឆ្នោតដល់នារី។ ថ្ងៃអាទិត្យប្រកបដោយអត្ថន័យសំខាន់ជាប្រវត្តិសាស្ត្រនោះបាន ប្រព្រឹត្តឡើងចំថ្ងៃទី២៣ខែកុម្ភៈ តាមប្រតិទិន ជូល្យ៉ិនៀ [Julian Calendar =ប្រតិទិនបង្កើតដោយរដ្ឋបុរស Julius Caesar ក្នុងឆ្នាំ៤៦មុនគ្រិស្តសករាជ ដែលកំណត់ពេល១ឆ្នាំម្ដង មាន១២ខែ មួយខែៗមាន៣០ឬ ៣១ថ្ងៃ លើកលែងតែខែកុម្ភៈចេញ] ដែលកាលនោះត្រូវបានគេប្រើប្រាស់ក្នុងប្រទេសរុស្សី ប៉ុន្តែវាត្រូវចំថ្ងៃទី៨មិនា តាមប្រតិទិន Gregorian [(គឺប្រតិទិនជូល្យ៉ិន ដែលត្រូវគេ កែទម្រង់និងដែលគេប្រើប្រាស់សព្វថ្ងៃ] ដែលត្រូវគេប្រើនៅទីដទៃទៀត។ |ចាប់តាំងពីឆ្នាំដំបូងៗនោះមក ទិវានារីអន្តរជាតិ មានទំហំធំធេងថ្មីជាសកលសម្រាប់នារីទាំងឡាយ ទាំងនៅក្នុងប្រទេសអភិវឌ្ឍន៍ ទាំងនៅក្នុងប្រទេសកំពុងអភិវឌ្ឍ។ ការរីកធំធាត់នៃចលនារីអន្តរជាតិ ដែលត្រូវពង្រឹងដោយសន្និសីទនារីជាសកលរបស់អង្គការសហប្រជាជាតិ ចំនួនបួន បានជួយធ្វើឲ្យពិធីបុណ្យរំលឹកខួប ទិវានេះជាចំណុចប្រមូលផ្ដុំមួយសម្រាប់សម្របសម្រួលកម្លាំងដើម្បី ទាមទារសិទ្ធិនារី និងទាមទារឲ្យនារីអាចចូលរួមក្នុងដំណើរការនយោបាយ និងសេដ្ឋកិច្ច។ ទិវានារីអន្តរជាតិកាន់តែប្រែក្លាយទៅជាពេលវេលាមួយសម្រាប់ឆ្លុះ បញ្ចាំង លើការរីកចម្រើនដែលទទួលបាន ដើម្បីអំពាវនាវឲ្យមានការប្រែប្រួល និងធ្វើពិធីអបអរសាទរសកម្មភាពទាំងឡាយដែលធ្វើដោយសេចក្ដីក្លាហាន និងការប្ដេជ្ញាចិត្តដោយនារីសាមញ្ញដែលបានបំពេញតួនាទីវិសាមញ្ញ ក្នុងប្រវត្តិសាស្ត្រនៃសិទ្ធិរបស់នារី។

Recent Comments

នៅក្នុងថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩នេះ យើងខ្ញុំសូមគោរព ជូនពរដល់ ស្រ្ដី គ្រប់ៗរូបសូមជួបប្រទះតែសេចក្ដីសុខសេចក្ដីចម្រើន រកទទួលទានមានបាន មានសុខភាពល្អ ប្រាជ្ញាវៀងវៃ បើប្រាថ្នាអ្វីសូមឱ្យបានសម្រេចដូចសេចក្ដីប្រាថ្នា ជាពិសេសសូមឱ្យសម្រស់កាន់តែស្រស់ស្អាត សូមអរគុណ!! On International Women's Day, March 8, 2019, we would like to wish everyone a happy, healthy, prosperous, healthy, wise person if they wish. Special wishes, let's be beautiful, thank you !!

Monday, February 18, 2019

របបដឹកនាំសម័យសង្គមរាស្រ្តនិយម


របបដឹកនាំសម័យសង្គមរាស្រ្តនិយ



I. ការបង្កើតសង្គមរាស្ត្រនិយម
·         រដ្ឋធម្មនុញ្ញឆ្នាំ១៩៤៧ បានកំណត់ឲ្យកម្ពុជាជាប្រទេសរាជានិយមអាស្រ័យរដ្ឋធម្មនុញ
·         រាល់ទស្សនះនយោបាយព្រះមហាក្សត្រត្រូវធ្វើសេចក្ដីស្នើរសុំទៅសភាទើបមានសុពលភាព
·         គណបក្សក្នុងសភាជារបាំងជានិច្ចទោះបីកម្មវិធីព្រះមហាក្សត្រល្អយ៉ាងណាក៏ដោយ
·         ព្រះរាជតម្រិះរបស់ព្រះបាទនរោត្តមសីហនុ គឺចង់អោយគណបក្សនយោបាយមហាជនរស់ជុំវិញព្រះមហាក្សត្រ។ ព្រះអង្គមិនចង់ឃើញបញ្ហាផ្ទៃក្នុងដែលនៅតែប្រេះស្រាំ គ្មានឯកភាពជាតិ។

អាស្រ័យហេតុនេះទើបនៅថ្ងៃទី៣ ខែមិនា ឆ្នាំ១៩៥៥ ព្រះបាទនរោត្តម សីហនុ បានថ្វាយរាជបល្ល័ង្កទៅព្រះបិតានាម នរោត្តមសុរាម្រិត។ នៅថ្ងៃទី២៣ ខែមិនា ឆ្នាំ១៩៥៥ សម្ដេចនរោត្តមសីហនុ បានបង្កើតអង្គការនយោបាយ សង្គមរាស្រ្តនិយម ហៅកាត់ថាសង្គម។ អង្គការនេះចូលរួមបោះឆ្នោតនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ១៩៥៥ ដែលមានបក្សជាច្រើនចូលរួមប្រកួតប្រជែង។

II. កត្តាដែលធ្វើអោយប្រជាជនជឿជាក់លើសង្គមរាស្ត្រនិយម
·         សម្ដេចនរោត្តម សីហនុដែលជាស្ថាបនិក និង ជាប្រធានមានប្រជាប្រិយខ្លាំង ព្រោះប្រជារាស្ត្រទទួលស្គាល់ព្រះអង្គជាបិតាឯករាជ្យជាតិ និង សន្តិភាព
·         ភាពរឹងម៉ាំនៃរចនាសម្ព័ន្ធដឹកនាំរបស់សង្គមរាស្ត្រនិយម ថ្នាក់មូលដ្ឋាន៖ កត្តានេះធ្វើអោយមានការគាំទ្រពីមហាជនថ្នាក់មូលដ្ឋាន និង មន្ត្រីរាជការដែលជាកម្លាំងចលករធ្វើអោយមានជម្នះក្នុងការបោះឆ្នោត
·         ក្រៅពីសម្ដេចនរោត្តមសីហនុ ដែលអ្នកដឹកនាំ មានឥស្សរជននយោបាយសំខាន់ៗជាច្រើនទៀតបានចូលរួមក្នុងសង្គមរាស្ត្រនិយម ដូចជា លោក ស៊ឹម វ៉ារ សម្ដេច ស៊ឺន សាន ព្រះអង្គម្ចាស់ នរិន្ធដេត លោក​ យ៉ែម សំបូរ ជាដើម។
·         គណបក្សរាស្ត្រនិយមមានហិរញ្ញវត្ថុម៉ាំ ដែលបានមកពីការបរិច្ចាករបស់សមាជិក និង អ្នកមានព្រទ្យសម្បត្តិភាគច្រើនក្នុងស្រុក។
ក្នុងការបោះឆ្នោតថ្ងៃទី១១ ខែកញ្ញា  ឆ្នាំ១៩៥៥ គណបក្សសង្គមរាស្ត្រនិយម ដណ្ដើមបានជាង៨៣ភាគរយក្នុងសភាដែលបានបង្កើតរដ្ឋាភិបាលឯកតោភាគី។ ប្រព័ន្ធពហុបក្សត្រូវបានបញ្ចប់ និង ជំនួសដោយប្រព័ន្ធឯកបក្សសង្គមរាស្ត្រនិយម រហូតដល់ថ្ងៃទី១៨ ខែមិនា ឆ្នាំ១៩៧៩។

III. សមាជជាតិ
·         សមាជាតិគឺជាវេទិកានៃលទ្ធិប្រជាធិបតេយ្យដែលប្រជាជនគ្រប់ស្រទាប់វណ្ណះ គ្រប់និន្នាការនយោបាយ ជួបជាមួយរដ្ឋាភិបាលដើម្បីពិភាក្សាពីប្រយោជន៍របស់ជាតិ។
·         សមាជជាតិប្រារព្ធឡើងក្នុង១ឆ្នាំ ២ដង ដោយមានសម្ដេចនរោត្តមសីហនុជាព្រះប្រធាន។ សមាជជាតិត្រូវមានការចូលរួមពីមហាជនគ្រប់ស្រទាប់វណ្ណះ គ្រប់និន្នាការ​ និង តំណាបក្សផ្សេងៗ។ នៅថ្ងៃទី២៥-២៦ ខែកញ្ញា ឆ្នាំ ១៩៥៥ សមាជជាតិបានប្រារព្ធឡើងជាលើកទី២ដោយបានពិភាក្សាគ្នាពីការផ្ដល់សិទ្ធបោះឆ្នោតអោយស្រ្តី និង គោលការណ៍នៃការជ្រើសរើសសភាខេត្ត។
·         ក្រោយមក សមាជជាតិបានក្លាយជាស្ថាប័នរដ្ឋដែលមានចែងក្នុងរដ្ឋធម្មនុញ។
·         សមាជជាតិសម្រេចបានសមិទ្ធផលជាច្រើនដូចជា៖
ការប្រឆាំងនិងអំពើពុករលួយ
ការកំណត់ភាសាខ្មែរជាផ្លូវការ
សភាតំណាងរាស្ត្រមានសិទ្ធចូលរួមក្នុងការកែរលំអរ អសកម្មភាពរដ្ឋបាល និង ទាមទារអោយដាក់ទណ្ឌកម្មចំពោះមន្ត្រីអសកម្ម។
ផ្ដល់សិទ្ធដល់ស្ត្រីក្នុងការបោះឆ្នោត និង ឈរឈ្មោះអោយគេបោះឆ្នោត (ថ្ងៃទី៦ ខែកមរា ឆ្នាំ១៩៥៨)

IV. នយោបាយអព្យាក្រិត
នៅពេលដែលពិភពលោកកំពុងតែរងការគំរាមកំហែងពីការប្រណាំងប្រជែងរបស់មហាអំណាចសេរី និង លោកកុម្មុយនីស្ដ កម្ពុជាបានប្រកាន់យកនយោបាយអព្យាក្រិត និង ចូលរួមក្នុងចលនាមិនចូលបក្សសម្ព័ន្ធទាត់ចោលការចូលក្នុងអង្កការយោធាណាតូ។
១.មូលហេតុនៃការប្រកាន់នយោបាយអព្យាក្រិតនៅក្នុងរបបសង្គម​រាស្ត្រនិយម
នយោបាយអព្យាក្រិតជាស្មារតីនៃសន្និសិទ្ធក្រុងស៊ឺណែវឆ្នាំ១៩៥៤។ សេចក្ដីសម្រេចនេះគឺជាការទាមទាររបស់ចិន និង សូវៀតដើម្បីបញ្ចៀសមិនអោយសហរដ្ឋអាមេរិកកសាងមូលដ្ឋានទ័ពនៅកម្ពុជា។
ដើម្បីពង្រឹងនយោបាយអព្យាក្រឹតនៅកម្ពុជា សង្គមរាស្ត្រនិយមបានធ្វើកិច្ចការដូចតទៅ៖
·         នៅថ្ងៃទី១៨ ខែមិនា ឆ្នាំ១៩៥៥ ក្នុងដំណើរទស្សនៈកិច្ចនៅឥណ្ឌា សម្ដេចនរោត្តមសីហនុ បានចុះហត្ថលេខាជាមួយលោក នេរុ (នាយករដ្ឋមន្រ្តីឥណ្ឌា) លើសេចក្ដីប្រកាសរួមគឺការរួមរស់ជាមួយគ្នាដោយសុខសន្តិភាព
·         នៅថ្ងៃទី១៨-២៤ ខែមិនា ឆ្នាំ​១៩៥៥ ក្នុងសន្និសិទប្រទេសអាស៊ី-អាហ្រិចនាក្រុងបានឌុង (ឥណ្ឌូណេស៊ី) សម្ដេចនរោត្តមសីហនុ បានធ្វើសេចក្ដីអះអាងអំពីកម្មវិធីនយោបាយអព្យាក្រឹតរបស់កម្ពុជា និង ការរួមរស់ជាមួយគ្នាដោយសន្តិភាព។ ក្នុងឳកាសនោះទ្រង់បានជួបជាមួយមេដឹកនាំចិន ជួ អេនឡាយ និង មេដឹកនាំវៀតណាម ផាម វ៉ាន់ដុង ដលប្រទេសទាំពីរសុទ្ធតែបានប្រកាសពីការកសាងទំនាក់ទំនងជាមួយកម្ពុជា ដោយឈរលើគោលការណ៍គោរពសិទ្ធគ្នាទៅវិញទៅមក គោរពអធិបតេយ្យភាព បូរណភាពទឹកដី និងមិនលូកដៃចូលបញ្ហាផ្ទៃក្នុងរបស់ប្រទេសជិតខាង
·         នៅក្នុងឳកាសដែលកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៥៥ នោះតំណាងរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសពីការដើរលើមាគ៌ានយោបាយអព្យាក្រឹត។

២. លទ្ធផលនៃកាប្រកាន់នយោបាយអព្យាក្រឹត
ជំហានដំបូង
·         ធ្វើអោយកិត្យានុភាពកម្ពុជាល្បីសុះសាយក្នុងតំបន់
·         ក្រុមអ្នកប្រឆាំងពុំហានប៉ះពាល់ ហើយទទួលស្គាល់គុណសម្បត្តិនៃនយោបាយអព្យាក្រឹត
·         ប្រទេសកម្ពុជារស់ក្នុងសុខសន្តិភាពអស់រយះពេល១៥ឆ្នាំ ក្នុងខណះដែលប្រទេសជិតខាងដូចជាវៀតណាមស្ថិតនៅក្នុងភ្លើងសង្គ្រាម។
ដំណាក់កាលនៃសង្គ្រាមត្រជាក់
នយោបាយអព្យាក្រឹតរបស់កម្ពុជាចុះខ្សោយ ដោយសារតែប្រទេសជាមហាអំណាចនៃប្លុកទាំងពីរមិនទុកកម្ពុជាក្នុងមាគ៌ាសន្តិភាព ហើយគេបានធ្វើសកម្មភាពប្រឆាំងនិងនយោបាយអព្យាក្រឹតដូចជា
·         សហរដ្ឋអាមេរិក​ផ្ដល់ជំនួយដល់កម្ពុជា ពិសេសជំនួយផ្នែកយោធាដែលជំនួយនេះមានទិសដៅចិញ្ចឹមពួកស្ដាំនិយម
·         ប្រទេសថៃ បានគាំទ្រសកម្មភាពខ្មែរសេរី ដែលកងទ័ពប្រឆាំងរដ្ឋាភិបាល ដោយផ្ដល់ដីអោយកសាងជំរំហាត់ទ័ព កសាងស្ថានីយ៍វិទ្យុផ្សាយសំលេង ដើម្បីប្រឆាំងនយោបាយសង្គមរាស្រ្តនិយម
·         កងទ័ពវៀតណាមខាងត្បូងបានធ្វើសកម្មភាពឈ្លានពានលើទឹកដីខ្មែរតាមព្រំដែន
·         កងទ័ពវៀតណាមខាងជើង​ បានបង្កើតមូលដ្ឋានទ័ពលើទឹកដីខ្មែរនៅតាមព្រំដែន។ ពួកនេះបានបណ្ដុះបណ្ដាលកងកម្លាំងកងទ័ពក្រហមដើម្បីធ្វើការបដិវត្តន៍
សកម្មភាពរបស់ប្រទេសជិតខាងមានទិសដៅប្រឆាំនិងនយោបាយអព្យាក្រឹត។
ការបញ្ចប់នយោបាយអព្យាក្រឹត
នយោបាយអព្យាក្រឹតត្រូវបញ្ចប់ដោយសារកម្លាំងខាងក្នុង គឺការធ្វើរដ្ឋប្រហារនៅថ្ងៃទី ១៨ ខែមិនា ឆ្នាំ១៩៧០ ដោយលោក លន់ នល់ និង ព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរីមតៈ ដែលមាននិន្នាការទៅរកសហរដ្ឋអាមរិក ដើម្បីទម្លាក់សម្ដេចនរោត្តមសីហនុ ពីប្រមុខរដ្ឋ។

V. ការឡើងកាន់អំណាចជាប្រមុខរដ្ឋរបស់សម្ដេចសីហនុ
១. ការជ្រើសតាំងព្រះមហាក្សត្រថ្មី
នៅថ្ងៃទី៣ មេសា ១៩៦០​ព្រះមហាក្សត្រនរោត្តម សុរាម្រឹត សោយទីវង្គត។ ការជ្រើសរើសបន្តរាជ្យគឺជាបញ្ហាស្មុកស្មាញ។ តាមរដ្ឋធម្មនុញ្ញឆ្នាំ១៩៤៧ អ្នកបន្តរាជ្យសម្បត្តិត្រូវតែជាក្សត្រដែលមានខ្សែលោហិតព្រះបាទអង្គឌួង ដែលត្រូវជ្រើសរើសដោយក្រុមប្រឹក្សារាជសម្បត្តិ។
នៅថ្ងៃទី៦ មេសា ១៩៦០ ការប្រជុំក្រុមប្រឹក្សារាជ្យសម្បត្តិ ពុំអាចជ្រើសរើសបេក្ខជនណាមួយជាមហាក្សត្រថ្មីបាន។ គេក៏បង្កើតក្រុមប្រឹក្សារាជានុសិទ្ធ ដោយមានទ្រង់សស៊ីសុវត្ថិ មុន្នីរ៉េត ជាប្រធានតួនាទីបំពេញការងារជាប្រធានព្រះមហាក្សត្របណ្នោះអាសន្ន។
២. ការធ្វើប្រជាមតិ កម្មវិធីនយោបាយសង្គមរាស្រ្តនិយម
ដើម្បីពង្រឹងជំហរនយោបាយសង្គមរាស្រ្តនិយមក្រោយពីសម្ដេច នរោត្តមសីហនុ សុំលាលែងពីតំណៃងក្រុមប្រឹក្សារដ្ឋមន្ត្រី រាជរដ្ឋាភិបាលក៏បានក៏បានសម្រេចចិត្តរៀបចំធ្វើប្រជាមតិ។​ នៅថ្ងៃទី៥ ខែមីនា​ ឆ្នាំ១៩៦០ ការធ្វើប្រជាមតិត្រូវបានប្រព្រឹត្តឡើង។ ប្រជាជន៩៩.៩ ភាគរយបានបោះឆ្នោតអោយកម្មវិធីនយោបាយសង្គមរាស្ត្រនិយម និង សម្ដេចនរោត្តមសីហនុ។

៣. ការជ្រើសរើសប្រមុខរដ្ឋ
យោងតាមរដ្ឋធម្មនុញ្ញ នៅពេលដែលកម្ពុជាមិនទាន់មានព្រះមហាក្សត្រថ្មី ដូច្នេះតួនាទីព្រះមុខរដ្ឋត្រូវបានបំពេញដោយប្រធានរដ្ឋសភា។​ ក្រោយពីមានលទ្ធផលនៃការធ្វើប្រជាមតិ សម្ដេចនរោត្តមសីហនុ បានថ្លៃងសុន្ទរកថាចំពោះជាតិ ចំពោះមុខប្រជាជនកែប អំពីរបំណងរបស់ទ្រង់ចង់កាន់កាប់ជាព្រះប្រមុខរដ្ឋ បើប្រជាជនស្នើរសុំព្រះអង្គ។ សេចក្ដីថ្លែងការនេះធ្វើអោយមានព្យុះហយាត្រាគាំទ្ររបស់របស់ប្រជាជននៅកែប និង រាជធានីភ្នំពេញ។ សភាជាតិ និង ក្រុបប្រឹក្សារាជានោះសិទ្ទិសុំអោយសម្ដេច កាន់តំណែងជាប្រមុខរដ្ឋ ដោយបានបង្កើតមាត្រាពិសេសនៅក្នុងរដ្ឋធម្មនុញ។
ទំនាស់ជុំវិញបញ្ហានេះរាជបល្ល័ងបានបញ្ចប់ ហើយព្រះមហាក្សត្រីយ៍នីយ កុសមៈនារីរតន៍ គង់ប្រថាប់ជានិមិត្តរូបនៃព្ររាជបល្ល័ង្ក។

VI. សមិទ្ធិផលសង្គមរាស្ត្រនិយម

១. វិស័យសេដ្ឋកិច្ច
·         រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើវិស័យកសិកម្ម ដោយពង្រីកផ្ទៃដីកសិកម្ម ធ្វើការជ្រើសរើស ធ្វើនយោបាយ ប្រើប្រាស់ជី ចាក់ថ្នាំបង្ការដល់សត្វពាហនៈដែលកម្លាំង​អូស​ទាញ បង្កើតរុក្ខទិវាគ្រប់ខេត្ត-ក្រុង។
·         វិស័យនេសាទមានការរីកចម្រើន ដែលអាចបម្រើជីវភាពប្រជាជនប្រចាំថ្ងៃ និង នាំចេញទៅលក់នៅបរទេសថែមទៀត

២. វីស័យគមនាគមន៍
·         ពង្រីកកំពង់ផែភ្នំពេញ និង កសាងកំពង់ផែនៅក្រុងព្រះសីហនុកសាងផ្លូវជាតិ​លេខ៤ ប្រវែង២២៦គម
·         ពង្រីកអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង (បច្ចុប្បន្នអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ) និង កសាងអាកាសយានដ្ឋានអន្តរជាតិសៀមរាប
·         កសាងផ្លូវរថភ្លើងខ្សែរទី២ ពីភ្នំពេញទៅក្រុងព្រះសីហនុ ប្រវែង២៧០គម និង កសាងស្ពានជ្រោយចង្វារ (ស្ពានមិត្តភាពកម្ពុជា-ចិន)
·         ភ្ជាប់ខ្សែរទូរស័ព្ទជាមួយក្រុងតូក្សូ សាន់ហ្រាន់ស៊ីស្កូ ក្រុងអូសាកា……

៣. វិស័យពានិជ្ជកម្ម និង ឧស្សាហកម្ម
វិស័យពានិជ្ជកម្ម
·         ក្រុមហ៊ុនធំៗរបស់បារាំង និង សាខាក្រុមហ៊ុនសហរដ្ឋអាមេរិកជាច្រើនបានដាក់ទុនវិនិយោគនៅកម្ពុជា
·         នៅខែវិច្ឆិកា ១៩៦៣ រាជរដ្ឋាភិបាលបានសម្រេច និង អនុវត្តការកែប្រែប្រព័ន្ធធនាគារ និង ពានិជ្ចកម្មក្រៅប្រទេស ដោយធ្វើការហាមឃាត់ក្រុមហ៊ុនពានិជ្ជកម្មក្រៅប្រទេស និង ធនាគារឯកជនខាងពានិជ្ជកម្មនៅក្នុងស្រុក។ រដ្ឋាភិបាលបានអនុញ្ញាតិអោយក្រុមហ៊ុនបរទេសខ្លះបន្តសកម្មភាពរបស់ខ្លួនដូចជាក្រុមហ៊ុនសែល ក្រុមហ៊ុនអេសូ និង កាល់តិច។
·         រដ្ឋបានបង្កើតឈ្មោះក្រុមហ៊ុនអាហរ័ណនីហរ័ណជាតិ ហៅកាត់ថា សូណិចស៊ូម ដែលមានភាគរយជាទុនរបស់រដ្ឋ និង ៤០ភាគរយជា
ទុនពានិជ្ជកម្មកម្ពុជា
·         នៅឆ្នាំ១៩៦៤ ក្រុមហ៊ុនពានិជ្ជកម្មរដ្ឋពីរទៀតត្រូវបានបង្កើតឡើងគឺ៖ ក្រុមហ៊ុនខ្មែរនៃការទិញផលិតផលកសិកម្ម ហៅកាត់ថា សូរ៉ាប៉ា និង ក្រុមហ៊ុនជាតិនៃការចែករំលែកទំនិញនាំចូល ហៅកាត់ថា សូណាព្រីម។

វិស័យធនាគារ
ប្រាក់រៀលដែលជារូបិយវត្ថុក្នុងស្រុកត្រូវបានចរាចរណ៍ទូទាំងប្រទេស។ ចំពោះវិស័យធនាគារ គេឃើញមានក្រុមហ៊ុនបរទេសពីរគឺ៖
·         អង់គ្លេសមានធនាគារឆាទែរិច និង ហុងកុង ​សៀងហៃ
·         ជប៉ុនមានធនាគារអូហូតូត្យូ
ធនាគារទាំងនេះបានបញ្ចប់បេសកម្មរបស់ខ្លួនក្រោយពីរាជរដ្ឋាភិបាលអនុវត្តការកែប្រែប្រព័ន្ធធនាគារ។ ការផ្ដល់ឥណទានត្រូវបានធ្វើដោយធនាគារពានិជ្ជកម្មរដ្ឋឈ្មោះឥណទានជាតិ។

វិស័យឧស្សាហកម្ម
រាជរដ្ឋាភិបាលបានកសាងរោងចក្រជាច្រើនដូចជា រោងចក្រវាយនភ័ណ្ឌ រោងចក្រក្ដារបន្ទះ រោងចក្រកែវ រោងចក្រក្រដាស រោងចក្រស៊ូម៉ងត៍ រោងចក្របាក្រចៅ រោងចក្រដំឡើងត្រាក់ទ័រ រោងចក្រចម្រាញ់ប្រេងកាត និង រោងចក្រស្រាបៀរ
ទន្ទឹមនិងនោះ ក៏មានការកសាងទំនប់វារីអគ្គិសនីនៅស្ទឹងច្រាល​គីរីរម្យ និង នៅព្រែកត្នោត ក្នុងកំពង់ស្ពឺ។
៤. វិស័យវប្បធម៌
ការសិក្សា
រាជរដ្ឋាភិបាល​បានយកចិត្តទុកដាក់វិស័យសិក្សាធិការដោយបណ្ដុះបណ្ដាលគ្រូបង្រៀន និង កសាងសាលារៀន​ បឋមដល់សាកលវិទ្យាល័យ ព្រមទាំងធ្វើយុទ្ធនាការបំបាត់អនក្ខរភាព។
រាជរដ្ឋាភិបាលក៏បានបញ្ជូននិស្សិតទៅសិក្សានៅបរទេសពិសេសប្រទេសបារាំង ព្រមទាំងកសាងអន្តេវាសិកដ្ឋាននៅទីនោះផងដែរ។

វិស័យកីឡា
រាជរដ្ឋាភិបាលបានលើកស្ទួយវិស័យកីឡាអោយមានសន្ទុះខ្លាំងក្លា ដោយបណ្ដុះបណ្ដាលកីឡាគ្រប់ខេត្តក្រុង និង ជួលគ្រូមកពីបរទេសមកបង្ហាត់បង្រៀន និង កសាងពហុកីឡាដ្ឋានជាតិអូឡាំពិក។

សាសនា
រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះព្រះពុទ្ធសាសនា ដោយបង្កើតពុទ្ធិកបឋមសិក្សារហូតដល់ពុទ្ធិកមហាវិទ្យាល័យ។

សិល្បះ
រាជរដ្ឋាភិបាលបានចាត់វិធានការថែរក្សាសម្បត្តិវប្បធម៌ បេតិកភណ្ឌ​ ព្រមទាំងបង្កើតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បះ និង សាលមហាស្រពតាមខេត្ត-ក្រុង។

៥. វិស័យសុខាភិបាល
សុខភាពជាបញ្ហាចម្បង ដូចនេះរដ្ឋាភិបាលបាន៖
·         កសាងមន្ទីពេទ្យជាច្រើនដូចជា៖ មន្ទីពេទ្យកុមារគន្ធបុប្ផា ឳសថាល័យព្រះសុរាម្រឹត មហាវិទ្យាល័យភូម្ទវិជ្ជាពេទ្យ មន្ទីសម្ភពផះង៉ាង៉ា (មន្ទីពេទ្យព្រះកេតុមាលា) មន្ទីពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ)
·         ចាត់វិធានការការពារ ដោយចាក់ថ្នាំការពាររោគត្បាត ព្រមទាំងរក្សាអនាម័យតាមលំនៅដ្ឋាន ជីកអណ្ដូងទឹក សង់ផ្ទះ សង់ផ្ទះ ជីកស្រះ។

ការអនុវត្តច្បាប់
·         ទប់ស្កាត់អំពើរពេស្យាចារ និង បង្កើតបជ្ឈមណ្ឌលអប់រំស្រ្តីពេស្យានៅទួលគោគ
·         ផ្ដល់សិទ្ធអោយស្រីមានសិទ្ធបោះឆ្នោត និង ឈរឈ្មោះបោះឆ្នោត (៦មករា១៩៥៨)
ការអនុវត្តិគោលនយោបាយជាតូបនីយកម្មសេដ្ឋកិច្ច​ធ្វើអោយហិរញ្ញវត្ថុសាធារណៈជាពិសេសថវិកាជាតិជួបនិងឳនភាព រូបីយវត្ថុជាតិ ប្រាក់រៀល បាត់បង់តម្លៃបន្តិចម្ដងៗ និង ការគ្រប់គ្រងក្រុមហ៊ុនរដ្ឋគ្មានប្រសិទ្ធភាព។ រូវីយវត្ថុជាតិ ប្រាក់រៀល បាត់់បង់បន្តិចម្ដងៗ និង ការគ្រប់គ្រង់ក្រុមហ៊ុនក្រុមហ៊ុនរដ្ឋគ្មានប្រសិទ្ធភាព។ បរិបទនៃសង្គ្រាមត្រជាក់ និង សម្ពាធពីសង្គ្រាមវៀតណាមបានជំរុញអោយសម្ដេចព្រះនរោត្តមសីហនុ ចាប់ផ្ដើមងាកមករកប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិកនៅចុងទស្សវត្សរ៍ឆ្នាំ១៩៦០ ប៉ុន្តែការសម្រេចចិត្តនេះមិនបានធ្វើអោយស្ថានភាពនៅប្រទេសកម្ពុជាប្រសើរឡើងឡើយ។
របបសង្គមរាស្ត្រនិយមបានដួលរលំដោយសារវិបត្តិសេដ្ឋកិច្ច វិបត្តិនយោបាយផ្ទៃក្នុង វត្តមានកងទ័ពវៀតណាមខាងជើងលើទឹកដីខ្មែរ និង ការប្រឈមគ្នារវាងពួកមហាអំណាចសេរី និង កុម្មុយនីស្ដក្នុងបរិបនៃសង្គ្រាមត្រជាក់ ហើយរបបសាធារណះរដ្ឋខ្មែរក៏បានកើតឡើង។


No comments:

Post a Comment