ទស្សនៈរបស់ Jean Jacques Rousseau (១៧១២-១៧៧៨ នៃគ.ស.)

លោក Jean Jacques Rousseau ជាទស្សនៈវិទូ និងជាអ្នកទ្រឹស្តីនយោបាយបារាំង កើតនៅថ្ងៃទី ២៨ ខែមិថុនា
១៧១២ នៃ គ.ស. នៅ Geneva ដែលជាទីក្រុងនៃសាធារណរដ្ឋ Geneva ប្រទេសស្វីស ហើយបានទទួលមរណកាលនៅថ្ងៃទី ២ ខែកក្កដា ១៧៧៨ នៃគ.ស. ក្នុងជន្មាយុ៦៦ ឆ្នាំក្នុងតំបន់ Ermenonville ដែលស្ថិននៅភាគខាងជើងនៃសាធារណរដ្ឋបារាំង
គាត់ក៏ជាស្ថាបនិកទ្រឹស្តីក្រមសីលធម៌ (Moralist) ម្នាក់ផងដែរ ។
លក្ខណៈទូទៅរបស់រុស្សូ
ជាការពិតណាស់ ដែលគេនិយាយថា Rousseau ជាមនុស្សដែលឆាប់មានអារម្មណ៍រំភើបស្រលាញ់ធម្មជាតិ ជាមនុស្សមិនទុកចិត្តដល់ វិទ្យាសាស្រ្ត និងបច្ចេកវិជ្ជាឡើយ
តែគាត់គឺជាអ្នកកែទម្រង់ (Reformist) និងជាអ្នកសនិទាននិយមធំមួយ
(Retionalizationist) ។ ស្នាដៃរបស់គាត់មួយផ្នែកធំ
ផ្តោតទៅលើការកែទម្រង់តាមបែបវិចារណញ្ញាណ។ នៅក្នុទ្រឹស្តីនយោបាយរបស់លោកបានរៀបរាប់ចំនុចដ៏សំខាន់មួយគឺ «កិច្ចព្រមព្រៀងសង្គម» ដែលបានសរសេរនៅឆ្នាំ១៧៦២។ នៅក្នុងស្នាដៃនេះ
បានយកចិត្តដាក់ទៅលើទស្សនទានពីរគឺ
ទី១. លោក Rousseau មិនឈរលើមូលដ្ឋាននៃច្បាប់ធម្មជាតិឡើយ
(រដ្ឋកើតចេញពីទំនោររបស់មនុស្សពីធម្មជាតិ ឬដោយសារសភាវៈបស់មនុស្សពីធម្មជាតិ)
លោកយល់ថាសមាគមន៍ដែលកកើតឡើងដោយការចុះកិច្ចព្រមព្រៀងគ្នាក្នុងសង្គមនោះ គឺជាអង្គរួមមួយដែលមានផ្ទុកទៅដោយក្រមសីលធម៌
និងបណ្តុំមនុស្ស។លោកហៅសមាគមន៍នោះម្យ៉ាងទៀតថា
«សង្គមមនុស្ស» ដែលបាននាំមកជាមួយនូវអត្តសញ្ញាណរួម ជីវភាពរួម ឆន្ទៈរួម និងអង្គឯកភាពរួមតែមួយ។ ដូចនេះឃើញថាសង្គមមនុស្សគឺជាអង្គរួមមួយដែលមានឆន្ទៈរបស់ខ្លួនច្បាស់លាស់ហើយយើងក៏មិនអាចធ្វើការប្រៀបប្រដូចអង្គរួមនេះទៅនឹងបុគ្គលណាម្នាក់បានឡើយ។ហើយជាលទ្ធផលសិទ្ធិរបស់ខ្លួនត្រូវបានរដ្ឋយកមកប្រើប្រាស់ដើម្បជាផលប្រយោជន៍ដល់អ្នកដែលបង្កើត។
រដ្ឋមានឆន្ទៈផ្ទាល់ខ្លួនដែលមិនមែនជាសញ្ញាណឆន្ទៈរបស់បុគ្គលណាមួយឡើយដោយឈរលើតំលៃជារួមនៅក្នុងឆន្ទៈបស់ខ្លួនគឺសមាជិកនីមួយៗនឹងក្លាយទៅជាផ្នែកមួយមិនអាចកាត់ផ្តាច់បានពីសង្គម
ឆន្ទៈនៃសង្គមមនុស្ស សមាគមន៍បុគ្គល
ឫសង្គមនេះ មិនមែនត្រឹមតែត្រូវបានបង្កើតឡីងដោយ
បណ្តុំមនុស្សដែលរៀបលំដាប់តាមច្បាប់និងកាតព្វកិច្ចសង្គមប៉ុណ្ណោះទេថែមទាំងរៀបលំដាប់តាមស្មារតីទទួលខុសត្រូវបែបសីលធម៌ទៀតផង
។
ទី២. ការបង្កើតក្រមសីលធម៌
និងស្ថាប័នទូទៅរបស់រដ្ឋ គឺត្រូវធ្វើឡើងក្នុងពេលជាមួយគ្នា
សីលធម៌គឺជាផ្នែកមួយចាំបាច់សម្រាប់អប់រំប្រជាពលរដ្ឋ
ហើយមានអត្ថិភាពយ៉ាងខ្លាំង មិនត្រឹមតែជាផ្នែកមួយនៃច្បាប់ប៉ុណ្ណោះទេ
និងជាកាតព្វកិច្ចទៀតផង ប៉ុន្តែក៏អាស្រ័យទៅនឹងស្ថានភាព និងអារម្មណ៍ផងដែរ
ដូច្នេះបុគ្គលរួមគ្នាបង្កើតរដ្ឋ បុគ្គលខ្លួនឯង
ជាធាតុរបស់រដ្ឋ ហើយសីលធម៌ និងសកម្មភាពសប្បុរសធម៌របស់គេ អាចកើតមានឡើងបាន
ក្នុងខណៈណា ដែលរដ្ឋបានបង្កើតហើយ ដើម្បើបង្កើតឲ្យមានឡើង
នូវឆន្ទៈរួម លោករុស្សូ បានគិតថាជាការចាំបាច់ត្រូវការលក្ខន្តិកៈមួយចំនួន
ហើយជាបឋម គឺសមភាពនៅក្នុងសង្គម លោកបានគិតថា «សម្បត្តិឯកជន
មិនមែនជាច្បាប់ធម្មជាតិ សម្បត្តិឯកជន គឺជាច្បាប់សង្គម» ។ លោករុស្សូ
មិនគាំទ្រទស្សនៈលុបបំបាត់សម្បត្តិឯកជនឡើយ ប៉ុន្តែក៏ប្រឆាំងទៅនឹងការបែងចែកសម្បត្តិ
មិនស្មើគ្នាដែរ លោកទទូចឲ្យមូលដ្ឋាននយោបាយ មានការបង្រួបបង្រួមតែមួយ
គឺចង់ឲ្យស្មារតីនយោបាយ នៅក្នុងសង្គមស្តែងឡើង ក្នុងរូបភាពជាឆន្ទៈរួម
ដោយតម្រូវឲ្យគ្រប់ប្រជាពលរដ្ឋទាំងអស់
រួមចំណែកយ៉ាងសកម្មក្នុងការបញ្ចញមតិរបស់ខ្លួងឯងផ្ទាល់ លោកថាប្រសិនបើសង្គមមានក្រុមហ៊ុនឯកជនច្រើន
នោះវានឹងនាំសង្គមទៅរកវិសមភាព និងការប្រះឆាឆន្ទៈសង្គមរួម ពិសេស
គឺមិនចង់ឲ្យវណ្ណៈណាមួយកាន់កាប់អំណាចរដ្ឋផ្តាច់មុខតែឯងឡើយ លោកបញ្ជាក់ថា ដោយឆន្ទៈមិនអាចប្តូរបាន និងមិនអាចលក់បាន
។ហេតុនេះឆន្ទៈ ក៏មិនអាចតំណាងបានដែរ អំណាចបែបតំណាង គឺជាអំណាចបែបទាសភាព
ចំពោះបញ្ហាទម្រង់រដ្ឋវិញ លោកមិនអនុញ្ញាតឲ្យមានរបបគ្រប់គ្រងបែបតំណាងឡើយ
តែលោកគាំទ្ររបបគ្រប់គ្រងបែបប្រជាធិបតេយ្យផ្ទាល់ ។
អប្បជនាធិបតេយ្យក្តី (Oligarchy) ឯកាធិបតេយ្យក្តី (Monocracy) សុទ្ធសឹងជាយុទ្ធសាស្រ្តនយោបាយដែលបង្ហាញថា
សេ្តចឬអ្នកកាន់អំណាចផ្តាច់ការ ឬមនុស្សភាគតិច (Minority)អាចគ្រប់គ្រងដឹកនាំប្រជាជនទាំងមូលបាន
ចំណែកប្រជាធិបតេយ្យ (Democracy) ជារបបមួយដែលនៅក្នុងរបបនោះ
ប្រជាជនមានអំណាចអធិបតេយ្យ បើគេនិយាយពីប្រជាធិបតេយ្យ
គឺគេនិយាយពីអធិបតេយ្យរបស់ប្រជាជន និងអំណាចរបស់ប្រជាជន ។
ការវិភាគរបស់រុស្សូ
រុស្សូបានធ្វើវិភាគ
មិនប្លែកពីអ្នកនិពន្ធដទៃទៀតនៅជំនាន់នោះទេ គឺការវិភាគដែលចេញពីធម្មជាតិជាមូលដ្ឋាន
ចំពោះ Hobbes នៅក្នុងសភាពធម្មជាតិ អ្នកខ្លាំងមានជ័យជំនះ លើអ្នកខ្សោយ
ហើយមានតែជម្លោះនិងសង្រ្គាមទាំងអស់ប្រឆាំងនឹងទាំងអស់ និងចលាចល
ដូច្នេះមនុស្សមានតែផ្លូវតែមួយគត់ គឺការរត់ទៅជ្រកកោនក្រោបដំបូលរបស់រដ្ឋឲ្យជួយការពារ
តែចំពោះ Rousseau វិញ សភាពធម្មជាតិ គ្មានជម្លោះគ្មានសង្រ្គាមអចិន្រ្តៃយ៍ទេ
សភាពធម្មជាតិ ជាសភាពមួយដែលមនុស្សរស់នៅដាច់ឆ្ងាយពីគ្នាតែឯកឯង
ហើយត្រូវដោះស្រាយបញ្ហាដោយខ្លួនឯង Rousseau បដិសេធគំនិតរបស់ Hobbes គាត់យល់ឃើញថាសភាពធម្មជាតិ មិនមែនជាសភាពដែលលូតលាស់
មិនមានកម្មវិធីឯកជន គេម្នាក់ៗ
អាចបះផ្លែឈើដែលមិនមែនជាកម្មសិទ្ធិរបស់អ្នកណាមួយឡើយ បើគ្មានកម្មសិទ្ធិឯកជន
ក៏គ្មានចោរដែរ នៅក្នុងសភាពធម្មជាតិគេម្នាក់ៗ ជាមួយនឹងគ្រួសារ
អាចធ្វើដំណើរទៅទីកន្លែងណា ដែលគេចង់ទៅ មិនមានព្រំដែនអ្វីឡើយ ។
លោក Rousseau យល់ថា សភាពធម្មជាតិ ជាសភាពសប្បាយក្រៃលែង
ជាសភាពនៃសុភមង្គលសម្រាប់មនុស្សជាតិ ជាសភាពដែលបង្ហាញពីមនុស្សធម៌របស់មនុស្ស
ដែលមានពីកំណើត ជាសភាពនៃសេរីភាព និងសភាពដែលមនុស្ស អាចរស់នៅជារហូត
ប៉ុន្តែដើម្បីធ្វើឲ្យមានសុភមង្គល គេមានពេញលេញ មនុស្សមានមធ្យោបាយពីរបែប
គឺសុខចិត្តតស៊ូ ឬធ្វើខ្លួនឲ្យកាន់តែប្រសើរឡើង នៅក្នុងសភាពធម្មជាតិ
មនុស្សប្រឈមមុខនឹងធម្មជាតិ ដែលច្រើនមិនផ្តល់អំណោយផល ហើយប្រឈមមុខនឹងការលំបាក
ពោលគឺគ្រោះធម្មជាតិ និងសត្រូវ លោក Rousseau ពិចារណាទៅដល់ការលេចចេញនូវការរកឃើញផ្នែកកសិកម្ម និងលោហកម្ម
សិល្បៈទាំងពីរនេះ នឹងបង្កើតឲ្យមានកម្មសិទ្ធិបុគ្គលលើដីធ្លីវិសមភាពភាពសម្បូរ
និងទុរគតភាពការប្រកួតប្រជែងគ្នាតណ្ហាជម្លោះ ផលវិបាក
ជាគ្រោះក្នុងសភាពធម្មជាតិ ជាកម្មវាសនា គេចមិនផុតដូច្នេះ
មនុស្សត្រូវតែប្រមូលគ្នាជាសមាគមន៍ ដើម្បីផលប្រយោជន៍រួម
មនុស្សរស់នៅដោយគ្មានសង្គម មនុស្សអាចរស់នៅដោយស្វែងរកអ្វីៗ ដោយខ្លួនឯង
ប៉ុន្តែមនុស្សយល់ឃើញថា វាមានអត្ថប្រយោជន៍ច្រើនបើគេរស់នៅជាមួយគ្នា និងធ្វើការជាមួយគ្នា ។ គាត់បានបង្កើតឲ្យមានសង្គមមួយ
ក្នុងស្នាដៃរបស់គាត់ដែលមនុស្សស្ថិតនៅចំណុះសង្គមនោះ
ពីព្រោះមនុស្សបានប្រគល់សិទ្ធិ និងសេរីភាពរបស់គេ
ប៉ុន្តែមនុស្សនៅតែរក្សាសេរីភាពរបស់គេ ពីព្រោះសង្គមជាសំណុំនៃមនុស្សទាំងអស់
ហើយគ្មានអ្នកណាម្នាក់ បាត់បង់សេរីភាពរបស់គេទេ សេរីភាព
និងសមភាពរបស់ពួកគេម្នាក់ៗ ត្រូវបានធានា សង្គមនយោបាយ ជាអ្នកសង្រ្គោះអ្វីដែលមនុស្ស ដែលមានកាលនៅក្នុងសភាពធម្មជាតិ គឺមានសេរីភាព
និងសមភាពដោយធានាសន្តិសុខរបស់បុគ្គលផងដែរ នៅពេលដែលរដ្ឋកើតមានឡើងបាតុភូតអំណាច
ក៏មានជាចាំបាច់ដែរ ស្តីអំពីអធិបតេយ្យ Rousseau ចង្អុលបង្ហាញថា «អធិបតេយ្យរបស់ប្រជាជន
ស្ថិននៅជារបស់ប្រជាជន អធិបតេយ្យនេះមិនអាចផ្ទេរទៅឲ្យនរណាម្នាក់បានឡើយ
នៅក្នុងកិច្ចសន្យា គេមិនអាចប្រគល់អំណាចទៅឲ្យស្តេចមួយអង្គ ពីព្រោះថា
ការនៅចំណុះស្តេច មិនប្រសើរជាងការរស់នៅក្នុងសភាពធម្មជាតិទេ» ។
តើប្រជារាស្រ្ត ប្រើប្រាស់អធិប្បតេយ្យរបស់ខ្លួនដូចម្តេច ប្រជារាស្រ្ត ប្រាស់អធិប្បតេយ្យតាមរយៈការបង្កើតច្បាប់ ច្បាប់ ជាសេចក្តីប្រកាសជាសាធារណៈ និងជាឱឡារិកនូវឆន្ទៈទូទៅ លើកម្មវត្ថុរួមួយ
គឺប្រកាសនូវឆន្ទៈ ជាឯកច្ឆន្ទ នេះជាជំនឿក្នុងច្បាប់ ហើយជាប្រភពនៃសេរីភាព
ប្រភពនៃច្បាប់ គឺឆន្ទៈទូទៅ ឆន្ទៈទូទៅ គឺជាចំនួយបូករួមឆន្ទៈរបស់ប្រជាពលរដ្ឋទាំងមូល
លោក Rousseau ផ្តល់ជាឧទាហរណ៍ថា
បើរដ្ឋមានពលរដ្ឋមានប្រជាជនចំនួន១០០០០នាក់នោះ សមាជិកម្នាក់ៗ
របស់រដ្ឋមានចំណែករបស់ខ្លួនមួយដែរ គឺ១/១០០០០នៃអំណាចកំពូល ស្តេចមួយអង្គ
សភាមួយរូប គណបក្សមួយ សមាគមន៍មួយ មានឆន្ទៈរបស់គេមួយៗ ប៉ុន្តែមិនមែនជាឆន្ទៈរួមរបស់មនុស្សទូទៅទេ
សេចក្តីសម្រេចដែលអាចយកជាការបាន
ទាល់តែមានប្រជារាស្ត្រទាំងមូលជាអ្នកសម្រេចគឺជាឆន្ទៈរបស់ប្រជារាស្រ្តទាំងមូល
ច្បាប់ ជាឆន្ទៈទូទៅ ច្បាប់ត្រូវធ្វើឡើងក្នុងគោលដៅទូទៅ សម្រាប់គោលការណ៍ធំៗ
នៅក្នុងការអនុវត្តន៍ច្បាប់ ក៏យ៉ាងដូច្នោះ
ដែរគឺច្បាប់សម្រាប់ពលរដ្ឋទាំងអស់អនុវត្តន៍ នេះជាទស្សនៈរបស់លោក Rousseau ហើយក៏ជាទស្សនៈដែលមាន អំណោយទានដល់ច្បាប់ សម័យទំនើបដែរ លោកRousseau ថា «អធិបតេយ្យ
មិនអាចតំណាងបានទេហើយក៏មិនអាចផ្ទេរបានដែរ តំណាងរាស្រ្ត
មិនមែនជាតំណាងរបស់រាស្រ្តទេ តំណាងរាស្រ្ត គឺគ្រាន់តែជាស្នងការរបស់រាស្រ្ត ។
តំណាងរាស្រ្ត មិនអាចធ្វើសេចក្តីសម្រេចជាស្ថាពរណាមួយទេ ។ច្បាប់ដែលរាស្រ្ត
មិនបានអនុម័ត មិនមែនជាច្បាប់ទេ ហើយបើរាស្រ្តខ្លួនឯង មិនបានធ្វើអន្តរាគមន៍
ដោយផ្ទាល់យ៉ាងហោចណាស់ ច្បាប់ ក៏មានប្រជាមតិ ឬការយល់ព្រមពីរាស្រ្តដែរ»
លោក Rousseau បានធ្វើការរិះគន់យ៉ាងខ្លាំង
ចំពោះប្រជារាស្រ្តអង់គ្លេសថា «ប្រជារាស្រ្តគិតថា
ខ្លួនមានសេរីភាពនោះគឺជាការភាន់ច្រឡំធំណាស់ ប្រជារាស្រ្តនោះ
មានសេរីភាពតែនៅពេលមុនការបោះឆ្នោតជ្រើសរើសសមាជិកសភាតែប៉ុណ្ណោះ
នៅពេលដែលគេជ្រើសរើសតំណាងរបស់គេរួចហើយ គេក៏ក្លាយជាទាសករ
របស់សជិកសភាទៅវិញ» រាស្រ្ត ជាអ្នកផ្តាច់មុខខាងធ្វើច្បាប់ ការផ្តាច់ខាងធ្វើច្បាប់នេះ
ត្រូវទុកឲ្យប្រជារាស្រ្ត ចំណុចនេះ លោក Rousseau បានធ្វើការរិះគន់យ៉ាងជូរចត់
ទៅលើលោក Montesquieu ដែលបានពោលថា«អធិប្បតេយ្យរួមមានតែមួយ
គឺអធិប្បតេយ្យជារបស់សង្គម» នៅក្នុងលក្ខខណ្ឌនេះ រាជាធិបតេយ្យក្តី (Monarchy) អភិជនាធិបតេយ្យក្តី
(Aristocracy) អប្បជនាធិបតេយ្យក្តី (Oligarchy) មិនមាននៅ
ក្នុងប្រព័ន្ធនយោបាយរបស់លោក Rousseau ទេ
បើប្រជារាស្រ្ត ជាអ្នកធ្វើច្បាប់ តាមធម្មតាច្បាប់នោះទៀតសោត
អាចសម្រេចរាល់បញ្ហាទាំងអស់ តើអាចមានគ្រោះថ្នាក់ចំពោះសេរីភាពរបស់បុគ្គលឬទេ ? ចំពោះករណីនេះ
លោកRousseau បានគិតថា «ច្បាប់ មិនអាចមានគ្រោះថ្នាក់ ចំពោះសេរីភាពរបស់បុគ្គលបានទេ
ពីព្រោះច្បាប់សម្រេចដោយមនុស្សទាំងអស់ ហើយអនុវត្តន៍ចំពោះមនុស្សទាំងអស់
ដូច្នេះមិនអាចមានបច្ច័យណា ដែលមនុស្សទាំងអស់សម្រេចអ្វីមួយ
ហើយឲ្យទោសដល់មនុស្សទាំងអស់នោះទេ ។
តាមរយៈនៃការរៀបចំប្រជាធិបតេយ្យឲ្យស្ថិតក្នុងដៃរបស់ប្រជាពលរដ្ឋបែបនេះច្បាប់ដែលកើតឡើងនោះមុខជាល្អ» ។
មនុស្សមួយចំនួន
បានធ្វើការរិះគន់ចំពោះទ្រឹស្តីខាងលើ របស់លោក Rousseau ថា «អ្នកភាគតិច
អាចក្លាយជាជនរងគ្រោះ ឬក្លាយជាទាសករ ពោលគឺអ្នកភាគច្រើន
ធ្វើអ្វីដែលបង្ខំដល់ឆន្ទៈ អ្នកភាគតិច ហើយប្រឆាំងនឹងឆន្ទៈអ្នកភាគតិច»
ចំពោះលោក Rousseau ថា«អ្នកភាគតិច ត្រូវគោរពសេចក្តីសម្រេចរបស់អ្នកភាគច្រើន
ប្រទេសស្វីល ជាប្រទេសតូច គេអាចអនុវត្តន៍ប្រជាធិបតេយ្យដោយផ្ទាល់បាន
ក៏ប៉ុន្តែសង្គមនិមួយៗ តែងវិវត្តន៍ធ្វើឲ្យចំនួន
ប្រជាពលរដ្ឋកើនឡើងជាលំដាប់។ដូច្នេះមានការលំបាកចំពោះការប្រើប្រព័ន្ធប្រជាធិបតេយ្យ
បែបផ្ទាល់នេះណាស់» ។
លក្ខណៈច្បាប់របស់រូស្សូ
ច្បាប់សំខាន់ៗរបស់រដ្ឋត្រូវតែប្រជារាស្រ្តជាអ្នកសម្រេចតាមការប្រើប្រជាមតិ
Referendum ចំពោះបញ្ហាដទៃទៀត
ប្រជារាស្ត្រប្រគល់ឲ្យតំណាងរាស្រ្តចុះ លោក Rousseau បានបង្ហាញឲ្យឃើញ
មានភាពខុសគ្នារវាងអំណាចអ្នកតំណាង និងកាតព្វកិច្ចអ្នកតំណាង ដែលជ្រើសតាំងសម្រាប់រយៈពេលយូរ
ច្រើនតែភ្លេចរាស្រ្ត ដែលជាអ្នកបោះឆ្នោតឲ្យនោះ ចំណែកតំណាងរាស្រ្ត
ដែលជ្រើសតាំងរយៈពេលខ្លី គេមិនទាន់មានទម្លាប់យកមុខងារ អ្នកតំណាងជាមុខរបរនៅឡើយ
ហើយស្ថិតនៅ ជាអ្នកតំណាងពិតៗ លោក Rousseau មានគំនិតថា «ចំនួននៃការជ្រើសរើស ត្រូវមានកំរិតពេលវេលា
ព្រោះថាអ្នកតំណាងរាស្រ្ត ដែលប្រជារាស្រ្តលើកច្រើនសារនោះ
នឹងយកតំណែងតំណាងរាស្រ្ត មកធ្វើជាមុខរបរមិនខាន គេនឹងមានទម្លាប់
ជាអ្នកមានមុខរបរធ្វើជាអ្នកតំណាងរាស្ត្រ ។ ដូច្នេះ
គេត្រូវមានការកម្រិតនៃការជ្រើសរើស ឲ្យមានតែម្តង ឬពីដង ហើយត្រូវរង់ចាំ២
ឬ៣ឆ្នាំទៀត ទើបអាចមកឈរឈ្មោះ ឲ្យគេជ្រើសសារជាថ្មីម្តងទៀត» លោក Rousseau ថា«ត្រូវបង្កើតច្បាប់
សម្រាប់ដាក់ទោស ចំពោះតំណាងរាស្ត្រ ឬត្រូវដាក់ទណ្ឌកម្ម
ចំពោះអ្នកតំណាងរាស្រ្តណាដែលមិនអនុវត្តន៍ តាមឆន្ទៈរបស់ប្រជាជន
និងមិនអនុវត្តន៍តាមកាតព្វកិច្ចរបស់ខ្លួន» ។
មិនត្រូវ
ឲ្យមានរបាំងរវាងឆន្ទៈទូទៅ និងពលរដ្ឋ ដូច្នេះប្រជាពលរដ្ឋ ត្រូវចូលរួមដោយខ្លួនឯង
មិនតាមរយៈអ្នកណាផ្សេងៗទៀតទេ ពលរដ្ឋម្នាក់ៗ ត្រូវយល់អ្វីដែលជាប្រយោជន៍រួមហើយ
គេមិនត្រូវធ្វើតាមរយៈក្រុមមនុស្សទេ ពលរដ្ឋ មានវិចារណញ្ញាណ មានបញ្ញា
ដូច្នេះគេមានមតិ គេអាចសម្រេច ដោយខ្លួនគេផ្ទាល់ ឆន្ទៈរួម ត្រូវតែបញ្ចញដោយផ្ទាល់
ពីប្រជារាស្រ្ត ទៅតាមផលប្រយោជន៍ផ្ទាល់ របស់ប្រជារាស្រ្ត នេះជាចំណុចសំខាន់
នៅក្នុងគំនិតប្រជាធិបតេយ្យ ។
អំពីការអនុវត្តន៍ច្បាប់
លោករុស្សូថា គេត្រូវអនុវត្តន៍ច្បាប់ឲ្យបានត្រឹមត្រូវនិងប្រិតប្រៀងបំផុត ពេលណា ដែលច្បាប់ត្រូវបានអនុម័តហើយ តាមមនសិការរបស់ពលរដ្ឋទាំងមូល ច្បាប់នោះក៏ត្រូវយកទៅ
អនុវត្តន៍យ៉ាងតឹងរឹងបំផុតដែរ អំណាចនិតិប្រតិបត្តិ គឺរដ្ឋាភិបាលជាអ្នកអនុវត្តន៍ច្បាប់ ។រដ្ឋភិបាលទាល់តែខ្លាំង
ពីព្រោះរដ្ឋាភិបាល ត្រូវប្រតិបត្តិចំពោះទាំងអស់ ។បើច្បាប់អនុវត្តន៍
មិនចំពោះមនុស្សទាំងអស់នោះ មិនមែនជាប្រជាធិបតេយ្យទេ នៅក្នុងរបបប្រជាធិបេយ្យ
រដ្ឋភិបាលត្រូវតែខ្លាំង ប៉ុន្តែជាអំណាចចំណុះ រដ្ឋាភិបាល
ជាអ្នកប្រតិបត្តិច្បាប់ មានប្រជាជនជាអធិបតី អត្ថិភាពរបស់រដ្ឋ
គឺធ្វើអធិបតេយ្យ ឲ្យមានដល់ប្រជារាស្រ្ត អធិបតេយ្យ របស់ប្រជារាស្រ្ត
ស្ថិតនៅក្នុងអំណាចនិតិបញ្ញត្តិ ដែលជាអំណាចធ្វើច្បាប់ និងលុបច្បាប់ អធិបតេយ្យ
របស់ប្រជារាស្រ្ត គឺប្រជារាស្រ្ត ជាអ្នកចាត់ចែង ដោយខ្លួនឯង ចំពោះអត្ថិភាព
របស់រដ្ឋាភិបាលគឺទាក់ទងនឹងការអនុវត្តន៍ច្បាប់ រដ្ឋាភិបាល
គ្រាន់តែជាតំណាងរបស់ប្រជារាស្រ្ត និងរបស់ច្បាប់ រដ្ឋមន្រី្តជា
ខ្ញុំបម្រើរបស់ប្រជារាស្ត្រ ហើយរដ្ឋមន្រ្តី ក៏អាចត្រូវ គេដកហូតងារបានដែរ ។
របបនយោបាយរបស់រុស្សូ
របបប្រជាធិបតេយ្យ (Democracy) ជារបបមួយដែលល្អឥតខ្ចោះ
ប្រសិនបើរបបនយោបាយនេះអាចធ្វើឲ្យអំណាចនិតិបញ្ញត្តិ និងអំណាចនិតិប្រតិបត្តិ
មានភាព Check and Balance នោះ របបប្រជាធិបតេយ្យ ជារបបមួយដែលល្អឥតខ្ចោះនោះ លោករុស្សូយល់ថា បើប្រជារាស្រ្តមានការយល់ដឹងកំរិតខ្ពល់
ទើបប្រជាធិបតេយ្យ តំណើរការទៅបានល្អ បើគេនិយាយថា រដ្ឋាភិបាលប្រជាធិបតេយ្យ
ជារដ្ឋភិបាលសម្រាប់ប្រជារាស្រ្តដែលជាបញ្ញាជន មានន័យថាមិនមែនជារដ្ឋាភិបាល
សម្រាប់មនុស្ស ឬពលរដ្ឋល្ងង់ខ្លៅនោះទេ ប្រសិនបើប្រជារាស្រ្តទាំងមូល
ជាអ្នកដឹកនាំរដ្ឋនោះអំណាចនិតិបញ្ញត្តិ នឹងស្រូបយកអំណាចនិតិប្រតិបត្តិអស់ ។
របបរាជធិបតេយ្យ (Monarchy) លោករុស្សូ
ក៏គាត់ទទួលស្គាល់ និងទទួលយកបានដែរ ប្រសិនបើរបបរាជាធិបតេយ្យ
ត្រូវទទួលស្គាល់ពីប្រជារាស្រ្តទាំងមូល មានន័យថា ប្រសិនបើរាជាធិប្បតេយ្យ
ត្រូវបានបោះឆ្នោតជ្រើសតាំងនោះ ក្នុងករណីនេះ រដ្ឋាភិបាលរាជាធិបតេយ្យ
ជារដ្ឋភិបាលពេញច្បាប់ ម្យ៉ាងទៀត រុស្សូយល់ឃើញថា អំណាចនិតិប្រតិបត្តិ
គួរមានមេដឹកនាំតែមួយ ដើម្បីងាយស្រួល ក្នុងការបំពេញតួនាទីរបស់ខ្លួន
ក៏ប៉ុន្តែវាក៏អាចមានគ្រោះថ្នាក់ផងដែរ កាលណា អំណាចនោះ ក្លាយទៅជាអំណាចផ្តាច់ការ ។
របបអភិជនាធិបតេយ្យ (Aristocracy) ដោយគេពុំមានការទុកចិត្ត
លើរបបរាជាធិបតេយ្យហើយវាមានគ្រោះថ្នាក់ចំពោះរបបរាជាធិបតេយ្យផ្តាច់ការ
ទើបលោករុស្សូមានចិត្តលំអៀងទៅលើ របបអភិជនាធិបតេយ្យ ពីព្រោះក្នុងរបបនេះ
អំណាចនិតិប្រតិបត្តិត្រូវប្រគល់ ទៅឲ្យមនុស្សមួយចំនួន ជាអ្នកប្រកបដោយគតិបណ្ឌិត
ដែលត្រូវជ្រើសតាំង តាមការបោះឆ្នោត ។
ដូច្នេះសរុបសេចក្តីទៅ
អ្វីដែលលោករុស្សូបានគិតនោះ គឺមាននៅក្នុងសៀវភៅរបស់លោក «កិច្ចសន្យាសង្គម» វាជាមូលដ្ឋានគ្រឹះ នៃទ្រឹស្តីប្រជាធិបតេយ្យ ប្រជាធិបតេយ្យ
នៅក្នុងសម័យរុស្សូ គ្រាន់តែជាការស្រមៃតែប៉ុណ្ណោះ ពីព្រោះថា សម័យនោះ
គឺរបបរាជានិយមផ្តាច់ការ កាន់អំណាច គេមិននឹកស្មានថា ថ្ងៃណាមួយមនុស្ស
នឹងសម្រេចចិត្ត ធ្វើតាមគោលការណ៍របស់លោករុស្សូនោះទេ ។នៅសម័យនោះ
ប្រហែលជាមានបញ្ហាកើតឡើង ក្នុងរបបប្រជាធិបតេយ្យ ឬមានតែឈ្មោះ តែមនុស្សមិនគោរពតាមគោលការណ៍របស់ខ្លួន
និងគោលការណ៍ របស់ប្រជាធិបតេយ្យហើយមើលទៅ !!! ៕
No comments:
Post a Comment