អន្តរកាល: រដ្ឋកម្ពុជា (១៩៨៩-១៩៩៣)
អន្តរកាល: រដ្ឋកម្ពុជា (១៩៨៩-១៩៩៣)
ថ្ងៃ២៩ មេសា ឆ្នាំ១៩៨៩
រដ្ឋសភានៃស.ប.ក. បានធ្វើជាអធិបតីដោយលោកហ៊ុន-សែនដែលប្រកប ដោយស្នាមញញឹម
បានប្រារព្ធធ្វើជំនួបវិសាមញ្ញមួយត្រៀមបង្កើតអ្វីមួយ នៅពេលដំបូង
គឺការផ្លាស់ប្ដូររដ្ឋធម្មនុញ្ញដែលមានតាក់តែងយ៉ាងច្រើន។ ឈ្មោះសាធារណរដ្ឋប្រជាមានិតកម្ពុជាគឺត្រូវបានផ្លាស់ប្ដូរជាផ្លូវការទៅជារដ្ឋកម្ពុជា (រ.ក.)ដែលឈ្មោះនោះធ្លាប់បានប្រើពីមុនស្របច្បាប់បន្ទាប់ពីរដ្ឋប្រហារ១៩៧០ដោយការបញ្ចូលពណ៌ខៀវចូលក្នុងទង់កម្ពុជាវិញ និងនិមិត្តសញ្ញារដ្ឋផ្សេងៗទៀត។
ភ្លេងជាតិ និងនិមិត្តសញ្ញាកងទ័ពក៏ត្រូវបានផ្លាស់ប្ដូរដែរ។
កងកម្លាំងប្រដាប់អាវុធក.ប.ប.ក.ត្រូវបានដាក់ឈ្មោះជាថ្មីថា កងទ័ពប្រជាជនកម្ពុជា (ក.ប.ក.)។
ទោសប្រហារជីវិតត្រូវបានលុបបំបាត់ចោលជាផ្លូវការ និងព្រះពុទ្ធសាសនាដែលត្រូវបានបង្កើតវិញជាអន្លើៗ ដោយស.ប.ក.នៅឆ្នាំ១៩៧៩
ត្រូវបានបញ្ចូលជាផ្លូវការឡើងវិញជាសាសនាជាតិ ដោយក្នុងនោះការកំណត់ត្រូវបានលើកឡើងឱ្យមានការឧបសម្ប័ទប្រុសៗក្រោមអាយុ៥០ឆ្នាំ។
បន្តបន្ទាប់ពីប្រក្រតីនីយកម្មនៃជីវិតសាសនាតាមប្រពៃណីទាំងស្រុង ព្រះពុទ្ធសាសនាបានប្រែជាមានប្រជាប្រិយលើសលប់នៅកម្ពុជា
ដែលមានការថ្នឹកឱ្យមានការរស់ឡើងវិញទូទាំងប្រទេស។
ការតាំងចិត្តដើម្បីធ្វើសេរីកម្មសេដ្ឋកិច្ចរបស់កម្ពុជា
គឺការកំណត់ច្បាប់លើភាពជាម្ចាស់ផ្ទាល់ខ្លួន និងការបន្សាំខ្លួនចូលទីផ្សារសេរី ត្រូវបានប្រកាសឱ្យចេញដូចគ្នា។
រដ្ឋធម្មនុញ្ញថ្មីបានចែងថាកម្ពុជាគឺជារដ្ឋអព្យាក្រឹត្យ និង មិនចូលបក្សសម្ព័ន្ធ។ បក្សកាន់អំណាចក៏បានប្រកាសថានឹងមានការចរចារជាច្រើនជាមួយពួកក្រុមប្រឆាំង។[៣៨]
រដ្ឋកម្ពុជាបានរស់រានឆ្លងកាត់សម័យអន្តរកាលនៃវិនាដកម្មដែលបានកើតឡើងដោយការលិចលង់នៃលទ្ធិកុម្មុយនិស្តនៅសហភាពសូវៀត និងអឺរ៉ុបខាងកើត។
មានការកាត់បន្ថយជំនួយសូវៀតទៅវៀតណាមដែលបានបញ្ចប់បង្ហើយការដកកងកម្លាំងដែលកំពុងកាន់កាប់របស់វៀតណាមចេញ។
កងទ័ពវៀតណាមចុងក្រោយត្រូវបានគេនិយាយថាបានចាកចេញពីកម្ពុជានៅថ្ងៃ ២៦កញ្ញា ១៩៨៦
ក៏ប៉ុន្តែប្រហែលជាពួកគេមិនបានចាកចេញរហូតដល់ឆ្នាំ១៩៩០។[៣៩] អសេនិកជនយួនជាច្រើនក៏បានត្រឡប់ទៅវៀតណាមវិញដែរ
នៅប៉ុន្មានខែបន្តបន្ទាប់ ដែលកង្វះភាពទុកចិត្តនៅក្នុងសមត្ថភាពនៃអវតារថ្មីរបស់ស.ប.ក.ដើម្បីគ្រប់គ្រងស្ថានភាពបន្ទាប់ពីយោធាវៀតណាមបានចាកចេញហើយ។
ទោះបីជាមានការផ្លាស់ប្ដូរជាដាច់ខាតមែនទែនដែលបានប្រកាសដោយហ៊ុន-សែន
រដ្ឋរ.ក.បានក្រោកឈរយ៉ាងរឹងប៉ឹងនៅពេលនោះ វាបានក្លាយជាបញ្ហាការដឹកនាំដោយគណបក្សតែមួយ។
រចនាសម្ព័ន្ធអ្នកដឺកនាំ និងនីតិប្រតិបត្តិបានបន្សល់ដូចគ្នាក្រោមស.ប.ក.
រួមមានគណបក្សនេះកាន់អំណាចយ៉ាងរឹងមាំជារដ្ឋអំណាចជាន់ខ្ពស់។ តាមអនុលោម រ.ក.
មិនអាចស្ដារប្រពៃណីរាជាធិបតេយ្យរបស់កម្ពុជាឡើងវិញទេ។
ទោះបីជារ.ក.បានបង្កើតឡើងវិញនូវភាពធ្លេចធ្លោនៃនិមិត្តរូបរាជាធិបតេយ្យក៏ដោយ
ដូចជាមហាព្រះបរមរាជវាំងនៅភ្នំពេញ ដែលដរាបណាវានឹងកន្លងទៅរយៈពេលដ៏យូរ
ជាពិសេសដោយហេតុថាព្រះនរោត្តម-សីហនុបានភ្ជាប់ខ្លួនព្រះអង្គយ៉ាងពិតប្រាកដជាមួយរ.ច.ក.ប. គឺជាក្រុមចម្រុះប្រឆាំងនឹងស.ប.ក.ដែលរួមមានខ្មែរក្រហមផងដែរ។
នៅពាក់កណ្ដាលឆ្នាំ១៩៩១ យ៉ាងណាៗ ដោយបង្អោនតាមសម្ពាធមួយចំនួនទាំងក្នុង
និងខាងក្រៅប្រទេសនេះ
រដ្ឋាភិបាលរដ្ឋកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលបានទទួលស្គាល់សម្ដេចនរោត្តម-សីហនុជាព្រះប្រមុខរដ្ឋ។
នៅចុងឆ្នាំ១៩៩១ ព្រះសីហនុបានធ្វើទស្សនកិច្ចជាផ្លូវការមួយទៅកាន់រ.ក.
និងទាំងលោកហ៊ុន-សែន និងជា-ស៊ីមបានកាន់តួនាទីនាំមុខក្នុងពិធីស្វាគមន៍នោះ។[៤០]
តែយ៉ាងណាក៏ដោយ
ក៏ចន្លោះប្រហោងជាច្រើនបានលេចឡើងនូវរចនាសម្ព័ន្ធឯកសិលាដែលរដ្ឋកម្ពុជាកំពុងព្យាយាមការពារ។
មនោគមនិយមបដិវត្តន៍ត្រូវបានជំនួសមកវិញដោយសុនខនិយមដែលអនុវត្ត
ជាលំដាប់ដោយអំពើពុករលួយបានកើនឡើង។
ធនធានរបស់រដ្ឋកម្ពុជាត្រូវបានលក់ដោយគ្មានការជួយដល់រដ្ឋ
និងបុគ្គលអសេនិកម្នាក់ៗដែលមានតំណែងខ្ពស់ និងយោធាក្នុងឋានៈសំខាន់ៗក្នុងរដ្ឋអំណាចបានធ្វើអោយខ្លួនឯងមានដោយការញាត់ប្រយោជន៍អ្វីគ្រប់យ៉ាងចូលក្នុងហោប៉ៅដែលពួកគេអាចចាប់ច្បាមបាន។[៤១] លទ្ធផលនៃដំណើរខូចសីលធម៌
ដែលនោះហើយពួកនិស្សិតបានបះបោរនៅតាមផ្លូវនៅភ្នំពេញក្នុងខែ ធ្នូ ១៩៩១។
នគរបាលបានបាញ់ប្រហារ និងមនុស្សប្រាំបីនាក់បានស្លាប់ក្នុងការប្រឈមមុខគ្នា។[៤២]
ស្ថានភាពនានាចំពោះជនជាតិចិនបានកើនឡើងយ៉ាងច្រើនបន្ទាប់ពីឆ្នាំ១៩៨៩។ ការដាក់កំហិតជាច្រើនបានដាក់លើពួកគេដោយអតីតស.ប.ក.បានសាបសូន្យបន្តិចៗម្ដង។ រដ្ឋកម្ពុជាបានអនុញ្ញាតឱ្យជនជាតិចិនឱ្យប្រកាន់ទំនៀមទម្លាប់សាសនាដោយឡែក និងសាលាភាសាចិនរបស់ខ្លួនត្រូវបានបើកឡើងវិញ នៅឆ្នាំ១៩៩១ ពីរឆ្នាំបន្ទាប់ពីការស្ថាបនាឡើងនៃរ.ក. បុណ្យចូលឆ្នាំចិនត្រូវបានប្រារព្ធឡើងជាផ្លូវការនៅកម្ពុជាជាលើកទីមួយហើយ ចាប់តាំងពីឆ្នាំ១៩៧៥។[៤៣]
កិច្ចព្រមព្រៀងសន្តិភាព
ការចរចារសន្តិភាពរវាងរបបដែលមានវៀតណាមនៅពីក្រោយខ្នងនៅកម្ពុជា
និងពួកក្រុមប្រឆាំងប្រដាប់អាវុធបានចាប់ផ្ដើមជាផ្លូវការ និងក្រៅផ្លូវការបន្ទាប់ពីពាក់កណ្ដាលទសវត្សឆ្នាំ១៩៨០។
ការចរចារពិបាកមែនទែន
ចំពោះពួកខ្មែរក្រហមបានទទូចដោយរឹងរូសក្នុងការរុះរើរដ្ឋការស.ប.ក./រ.ក.ចេញមុនពេលកិច្ចព្រមព្រៀងណាមួយអាចត្រូវសម្រេចបាន
ដែលកាលណោះពួកមេដឹកនាំស.ប.ក./រ.ក.បានបញ្ជាក់ឱ្យច្បាស់ឱ្យមានការដកចេញខ្មែរក្រហមពីរដ្ឋាភិបាលបណ្ដោះអាសន្ននៅពេលខាងមុខណាមួយ។[៤៤] ចុងក្រោយ
វានឹងមានព្រឹត្តិការណ៍ប្រវត្តិសាស្ត្រខាងក្រៅជាច្រើនទៀត ក្នុងទម្រង់នៃការធ្លាក់នៃលទ្ធិកុម្មុយនិស្ត និងការហុចជាផលនៃការលិចលង់របស់សូវៀតដែលជាអ្នកឧបត្ថម្ភដល់វៀតណាម
និងស.ប.ក. ដែលនឹងនាំស.ប.ក./រ.ក.មកកាន់តុចរចា។
កិច្ចប្រឹងប្រែងដែលឥតព្រាងទុកចំពោះការផ្សះផ្សា
នៅកម្ពុជាដែលបានបញ្ចប់បង្ហើយក្នុងកិច្ចព្រមព្រៀងប៉ារីសនៅឆ្នាំ១៩៩១
ដែលនៅក្នុងនោះការបោះឆ្នោតសេរី និងយុត្តិធម៌បានគាំទ្រដោយអង្គការសហប្រជាជាតិគឺត្រូវបានគ្រោងទុកសម្រាប់ឆ្នាំ១៩៩៣។[៤៥] ជាលទ្ធផលមួយ អាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា (អ.អ.ស.ប.ក. រឺ
អ៊ុនតាក់)ត្រូវបានបង្កើតឡើងនៅចុងខែ កុម្ភៈ ឆ្នាំ១៩៩២ ដើម្បីត្រួតពិនិត្យបទឈប់បាញ់ និងការបោះឆ្នោតជាសកលដែលកំពុងចេញជាលទ្ធផល។[៤៦]
ប្រព័ន្ធបក្សតែមួយក្នុងស.ប.ក./រ.ក.
បក្សបដិវត្តន៍ប្រជាជនកម្ពុជា (ប.ប.ប.ក.)
គឺជាបក្សដែលកំពុងដឹកនាំតែមួយគត់នៅកម្ពុជាចាប់តាំងពីការស្ថាបនានៃសាធារណរដ្ឋនិយមវៀតណាមនៅឆ្នាំ១៩៧៩
ដូចគ្នាដែរកំឡុងសម័យអន្តរកាលក្រោមរ.ក.នៅឆ្នាំ១៩៩១
នៅពេលនោះវាត្រូវបានដាក់ឈ្មោះជាថ្មីថាគណបក្សប្រជាជនកម្ពុជា (គ.ប.ក.)
កំឡុងដំណើរការសន្តិភាព និងការផ្សះផ្សាឡើងវិញដែលគាំទ្រដោយស.ប.។
សមាជិកភាគច្រើននៃបក្សបដិវត្តន៍ប្រជាជនកម្ពុជាគឺជាអតីតសមាជិកខ្មែរក្រហមដែលបានរត់គេចទៅវៀតណាមបន្ទាប់ពីការឃើញហេតុការណ៍វិនាសកម្មទ្រង់ទ្រាយធំនៃសង្គមកម្ពុជាជាលទ្ធផលមួយនៃគោលនយោបាយម៉ៅនិយមដាច់ខាត
និងសំអប់បរទេសរបស់របបនេះ។ ពួកសមាជិកប.ប.ប.ក.ដែលលេចធ្លោជាច្រើន ដោយរួមមានហេង-សំរិន និងហ៊ុន-សែន ធ្លាប់ជាពួកកម្មាភិបាលខ្មែរក្រហមនៅ ភូមិភាគបូព៌ាជិតព្រំដែនកម្ពុជា-វៀតណាមដែលបានចូលរួមក្នុងការលុកលុយរបស់វៀតណាម
បានផ្ដួលរំលំពួកខ្មែរក្រហម។
បានបង្កើតឡើងនៅខែ មិថុនា
១៩៨១ ប.ប.ប.ក.បានចាប់ផ្ដើមជាបក្សម៉ាក្ស៍និយម-លេនីននិយមយ៉ាងតឹងរឹងក្នុងស.ប.ក.។ យ៉ាងណាមិញ ក្នុងពាក់កណ្ដាលទសវត្សឆ្នាំ១៩៨០
វាបានចាប់យកទស្សនវិស័យកំណែទម្រង់និយមបន្ថែមទៀត
នៅពេលពួកសមាជិកខ្លះបានចង្អុលបង្ហាញបញ្ហាមួយចំនួនជាមួយសមូហភាវូបនីយកម្ម និងរួមបញ្ចូលកម្មសិទ្ធិឯកជនគួរតែដើរតួនាទីក្នុងសង្គមកម្ពុជា។
សមហភាវូបនីយកម្មហួសហេតុនៃខ្មែរក្រហមបានបង្កឱ្យមានការអស់កម្លាំងចិត្តកាយ
និងការមិនទុកចិត្តក្នុងចំណោមពួកកសិករ ដែលបានបដិសេធធ្វើការជាសមូហភាពភ្លាមៗ
បន្ទាប់ពីការគំរាមកំហែងនៃខ្មែរក្រហមបានសាបសូន្យពីតំបន់រំដោះ។ ដូច្នេះគោលនយោបាយរដ្ឋាភិបាលស.ប.ក.ត្រូវបានអនុវត្តយ៉ាងប្រុងប្រយ័ត្នដើម្បីយកឱ្យបានការជឿជាក់របស់ប្រជាជនជនបទឡើងវិញ
និងដើម្បីសម្រាលស្ថានភាពភាពក្រីក្រជាទូទៅ។[៤៧] នេះបានដឹកនាំជាឱវសានដល់មុនស្ថាប័ននីយកម្មឱ្យមានប្រសិទ្ធិភាពនៃសេដ្ឋកិច្ចគ្រួសារកម្ពុជាតាមបែបប្រពៃណី
និងឱ្យមានការផ្លាស់ប្ដូរជាដាច់ខាតបន្ថែមទៀតនៃគោលនយោបាយដែលចាត់ទុកថាជាឯកជននីយកម្មកំឡុងសម័យរដ្ឋកម្ពុជា
(១៩៨៩-១៩៩៣)។ ទោះបីជាមនោគមវិជ្ជាបានធ្វើឱ្យចុះខ្សោយក៏ដោយ ក៏ប.ប.ប.ក./គ.ប.ក.បាននៅមានអំណាចរឹងមាំនៅកម្ពុជារហូតដល់ឆ្នាំ១៩៩៣។
ក្នុងចំណោមការផ្លាស់ប្ដូរគោលនយោបាយដ៏សំខាន់បំផុតនៃរ.ក.កំពុងដាក់លទ្ធិម៉ាក្ស៍និយម-លេនីននិយមទៅម្ខាងពីមនោគមវិជ្ជារបស់បក្សនៅឆ្នាំ១៩៩១។
ចលនានេះបានកត់សំគាល់ទីបញ្ចប់នៃរដ្ឋបដិវត្តន៍សង្គមនិយមទាំងស្រុងនៅកម្ពុជា
ទម្រង់រដ្ឋាភិបាលមួយដែលបានចាប់ផ្ដើមនៅឆ្នាំ១៩៧៥ នៅពេលដែលខ្មែរក្រហមបានដណ្ដើមបាន។
ហ៊ុន-សែន
នាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជា គឺជាតួអង្គគន្លឹះក្នុងប.ប.ប.ក.
និងក៏ជាមេដឹកនាំថ្មីៗនៃបក្សស្នងបន្តរបស់បក្សនេះ គឺគ.ប.ក.
ជាបក្សមួយដែលមិនធ្វើការអះអាងសារតាំងខ្លួនជាសង្គមនិយមណាមួយទៀតឡើយ។[៤៨]
ទំនាក់ទំនងអន្តរជាតិ
ប្លុកខាងកើត
បន្ទាប់ពីក.ប.ប.ក.បានប្រកាសនៅខែ
មករា ១៩៧៩ ឈ្មោះផ្លូវការថ្មីកម្ពុជាថាជាសាធារណរដ្ឋប្រជាមានិតកម្ពុជា (ស.ប.ក.)
រដ្ឋាភិបាលដែលបានបង្កើតថ្មីបានធ្វើវិញ្ញត្តិទៅកាន់ក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិថាខ្លួនគឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់នៃប្រជាជនកម្ពុជា។
វៀតណាមគឺជាប្រទេសដំបូងគេដែលបានទទួលស្គាល់របបថ្មីនេះ
ហើយភ្នំពេញក៏បានស្ដារទំនាក់ទំនងទូតភ្លាមៗជាមួយហាណូយដែរ។
ថ្ងៃ ១៨កុម្ភៈ ហេង-សំរិនក្នុងនាមនៃស.ប.ក. និងផាំ-វ៉ាន់ដុងក្នុងនាមនៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាព មិត្តភាព
និងសហប្រតិបត្តិការម្ភៃប្រាំឆ្នាំ។[៤៩]
សហភាពសូវៀត សាធារណរដ្ឋប្រជាធិបតេយ្យអាល្លឺម៉ង់ សាធារណរដ្ឋប្រជាមានិតប៊ុលហ្គារី សាធារណរដ្ឋសង្គមនិយមរ៉ូម៉ានី សាធារណរដ្ឋប្រជាមានិតប៉ូឡូញសាធារណរដ្ឋសង្គមនិយមឆែកកូស្លាវ៉ាគីសាធារណរដ្ឋប្រជាមានិតហុងគ្រីលាវ សាធារណរដ្ឋប្រជាមានិតម៉ុងហ៊្គោលី គុយបា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតយេមែន សាធារណរដ្ឋប្រជាធិបតេយ្យអាហ្វហ្គានីស្ថាន សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអេត្យូពី សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកុងហ៊្គោ និងរដ្ឋប្លុកខាងកើតដទៃទៀត
ដូចគ្នាដែរប្រទេសកំពុងអភិវឌ្ឍនិយមមូស្គូមួយចំនួន
ដូចជាឥណ្ឌា បានធ្វើតាមវៀតណាមក្នុងការទទួលស្គាល់របបថ្មីនេះ។
នៅខែ មករា ១៩៨០ ប្រទេសម្ភៃប្រាំបួនបានទទួលស្គាល់ស.ប.ក.
នៅឡើយប្រទេសជិតប៉ែតសិបបានបន្តទទួលស្គាល់ខ្មែរក្រហម។[៥០]
ទោះបីជាមានការប្រឆាំងយ៉ាងខ្លាំង
និងការព្រួយបារម្ភរបស់អន្តរជាតិជុំវិញការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងររបស់របបក.ប.របស់ប៉ុលពតយ៉ាងណាក្ដី
ក៏ការជេរប្រមាថយ៉ាងខ្លាំងមួយក្នុងពេលនោះនឹងមិនបានបង្កឱ្យមានជាសកម្មភាពណាមួយទេ
ក្រោយពីការថ្លែងការណ៍នៃអ្នកតំណាងស.ស.ស.សនៅស.ប.ដែលរដ្ឋាភិបាលក.ប.បានបង្កើតឡើងនូវប្រព័ន្ធទាសភាពបែបថ្មីមួយ ជាមួយការសមគំនិតគ្នានៃចិន
និងស.រ.អា.[៥១]វានឹងបង្ហាញឱ្យឃើញការលំបាកចំពោះរដ្ឋាភិបាលស.ប.ក./រ.ក.ដើម្បីទទួលបានការទទួលស្គាល់អន្តរជាតិក្រៅពីមណ្ឌលប្លុកសូវៀត។
សហប្រជាជាតិ
ក្រុមប្រឹក្សាសន្តិសុខស.ប.បាននឹងផ្ដន្ទាទោសវៀតណាម
បន្ទាប់ពីការលុកលុយរបស់ខ្លួនចំពោះសកម្មភាពការឈ្លានពានរបស់ខ្លួនប្រឆាំងនឹងកម្ពុជាប្រជាធិបតេយ្យ ... សកម្មភាពជាច្រើនដែលបង្កជាការបំផ្លាញដល់ជីវិត
និងទ្រព្យសម្បត្តិនៃប្រជាជនកម្ពុជា។[៥២]
ជាលទ្ធផលមួយនៃយុទ្ធនាការដ៏ខ្លាំងក្លាប្រឆាំងនឹងស.ប.ក.
ខ្មែរក្រហមក៏ទទួលបានអាសនៈស.ប.របស់ខ្លួន ថ្វីបើមានកំណត់ត្រាប្រល័យពូជសាសន៍ក៏ដោយ។
កម្ពុជានឹងត្រូវបានតំណាងនៅស.ប.ដោយជួន-ប្រសិទ្ធិ មិត្តជិតស្និទរបស់ប៉ុល-ពត
និងអៀង-សារីតាំងតែពីសម័យនិស្សិតនៅប៉ារីស។ អាសនៈនៃរបបកម្ពុជាប្រជាធិបតេយ្យបានបន្តអស់រយៈពេលបីឆ្នាំនៅសហប្រជាជាតិ
បន្ទាប់ពីការធ្លាក់នៃរបបប៉ុល-ពតនៅកម្ពុជា។ គ្រាន់តែនៅឆ្នាំ១៩៨២
វានឹងត្រូវបានដាក់ឈ្មោះសាជាថ្មីថា'រដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ'។[៥៣] រ.ច.ក.ប.នឹងកាន់កាប់អាសនៈនេះរហូតដល់ឆ្នាំ១៩៩៣
នៅពេលដែលរ.ក.បានផ្ដល់មធ្យោបាយដល់ការស្ដាររាជាធិបតេយ្យកម្ពុជាឡើងវិញ។
ដើម្បីចាត់ទុកកម្ពុជាជារដ្ឋមួយ មហាសន្និបាតសហប្រជាជាតិបានបន្តប្រើពាក្យ កម្ពុជាប្រជាធិបតេយ្យ និងកម្ពុជា អស់ជាងមួយទសវត្ស។
ខ្លួនបានសម្រេចចាប់ផ្ដើមប្រើពាក្យ កម្ពុជា តែនៅក្នុងសម័យប្រជុំលើកទី៤៥ប៉ុណ្ណោះនៅឆ្នាំ១៩៩០
នៅពេលដែលដំណាក់កាលអន្តរកាលនៃរ.ក.បានបើកផ្លូវរបស់ខ្លួនយ៉ាងល្អ។[៥៤]
ចិន អាស៊ីខាងកើត
និងលោកខាងលិច
រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ដែលបានគាំទ្រខ្មែរក្រហមជានិច្ច
បានបិទស្លាកស.ប.ក.ភ្លាមជា រដ្ឋអាយ៉ងរបស់វៀតណាម និងបានប្រកាសខ្លួនមិនទទួលស្គាល់។
ថៃ[៣៤] និងសិង្ហបុរីបាននឹងបញ្ចេញសំឡេងខ្លាំងមែនទែនក្នុងការប្រឆាំងរបស់ពួកខ្លួនទល់នឹងការវាតទី
និងឥទ្ធិពលរបស់វៀតណាម អ្នកតំណាងសិង្ហបុរីដែលថ្លែងថាការទទួលស្គាល់ស.ប.ក.នឹងរំលោភបំពានគោលការអ-អន្តរាគមន៍របស់ស.ប.។[៥៥] វេទិកា
(សមោសរដ្ឋ)អន្តរជាតិនានាដូចជា ជំនួបអាស៊ាន និងមហាសន្និបាតស.ប.នឹងត្រូវប្រើដើម្បីស្ដីបន្ទោសស.ប.ក.
ហើយនិងការប្រល័យពូជសាសន៍របស់ខ្មែរក្រហមត្រូវបានគេដកចេញពីកណ្ដាលឆាកនៃការផ្ដោតការយកចិត្តទុកដាក់
ហើយប៉ុល-ពតបានយកបានការគាំទ្រយ៉ាងមានប្រសិទ្ធិភាពពីស.រ.
និងអឺរ៉ុបភាគច្រើនបំផុតដែលប្រឆាំងនឹងវៀតណាម។[៥៦]
ចិន
និងរដ្ឋាភិបាលលោកខាងលិចភាគច្រើនបំផុត ដូចគ្នាដែររដ្ឋអាហ៊្វ្រិក អាស៊ី
និងអាមេរិកឡាតាំងមួយចំនួន[៥៧] ជាដដែលបាននៅពីក្រោយខ្នងខ្មែរក្រហមនៅស.ប.
និងបានបោះឆ្នោតយល់ព្រមឱ្យក.ប.ទទួលបានអាសនៈកម្ពុជានៅក្នុងអង្គការនេះ។
នាយករដ្ឋមន្ត្រីប៊្រីតធិឝម៉ាហ្គ្រេត-តាច់ឆឺរបានថ្លែងថាមានក្នុងចំណោមខ្មែរក្រហម អ្នកខ្លះជាមនុស្សមានហេតុផល
និងពួកគេត្រូវតែចូលរួមក្នុងរដ្ឋាភិបាលអនាគតនៅកម្ពុជា។
រដ្ឋាភិបាលស៊ុយអែត យ៉ាងណាៗ
ត្រូវបានផ្លាស់ប្ដូរសំឡេងរបស់ខ្លួនក្នុងស.ប.និងដកការគាំទ្រដល់ខ្មែរក្រហម
បន្ទាប់ពីប្រជាពលរដ្ឋស៊ុយអែតមួយចំនួនធំបានសរសេរសំបុត្រជាច្រើនទៅកាន់ពួកអ្នកតំណាងដែលបានជ្រើសតាំងរបស់ខ្លួនទាមទារឱ្យមានការផ្លាស់ប្ដូរគោលនយោបាយចំពោះរបបប៉ុល-ពត។[៥៨] បារាំងនៅតែអព្យាក្រឹត្យលើបញ្ហានេះ
ដែលអះអាងថាមិនថាខាងណាទេក៏មានសិទ្ធិតំណាងឱ្យកម្ពុជានៅស.ប.ដែរ។[៥៩]
ក្នុងប៉ុន្មានឆ្នាំបន្តបន្ទាប់មក សហរដ្ឋ ក្រោមយុទ្ធសាស្ត្រ ដំណកថយ នៃលទ្ធិរីហ៊្គែនប្រឆាំងសូវៀតដ៏រឹងមាំនឹងប្រើប្រាស់មូលនិធិហឺរិថេខដើម្បីគាំទ្រអ្វីដែលខ្លួនដឹងថាជាចលនាតស៊ូប្រឆាំងកុម្មុយនិស្តក្នុងប្រជាជាតិសម្ព័ន្ធមិត្តសូវៀត។ តាមរយៈតក្កសាស្ត្រសម័យរបស់រ៉ណលដ៍-រីហ៊្គែន សត្រូវណាមួយនៃពួកសូវៀត
គ្មានបញ្ហាថាតើងាករេយ៉ាងម៉េចឡើយ ដែលកំពុងតែទទួលបានជំនួយ និងការគាំទ្ររបស់ស.រ.
ហើយការឆ្លើយតបរបស់អាមេរិកចំពោះការលុកលុយកម្ពុជាដោយវៀតណាមនៅពីក្រោយខ្នងដោយសូវៀតត្រូវបានតម្រូវតាមរយៈតក្កសាស្ត្រនោះ។[៦០] កម្ពុជាត្រូវបានតម្រង់គោលដៅដោយដំណកថយ
(រ៉ូលប៊ែខ) និងចលនាប្រឆាំងប្រយុទ្ធទល់នឹងស.ប.ក.ដែលបានទទួលការផ្ដល់មូលនិធិរបស់ស.រ.
ភាគច្រើនមានលក្ខណៈដូចគ្នា
ដូចជាចលនានានាដែលបានប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាលនិយមសូវៀតនៅអាហ្វហ្គានីស្ថាននិងអង់ហ៊្គោឡាដែរ។[៦១]
រដ្ឋធម្មនុញ្ញ
ពង្រាងលើកទីមួយ
ថ្ងៃ ១០មករា ១៩៨០
ក្រុមប្រឹក្សាបដិវត្តន៍ប្រជាជនបានដាក់ឈ្មោះរស់-សម័យឱ្យដឹកនាំក្រុមប្រឹក្សាដើម្បីឱ្យព្រាងរដ្ឋធម្មនុញ្ញនេះ។
លោកបានសរសេរវាយ៉ាងប្រយ័ត្នប្រយែងជាភាសាខ្មែរដោយប្រើភាសាច្បាស់ៗ និងងាយៗ
ពេលណាក៏អាចទៅរួច គិតដិតដល់ ដែលរាល់ជនកម្ពុជាគួរតែយល់វាបាន។
លោកបានយករដ្ឋធម្មនុញ្ញវៀតណាម អាល្លឺម៉ង់ខាងកើត ស.ស.ស.ស. ហុងគ្រី និងប៊ុលហ្គារី ដូចគ្នាដែររដ្ឋធម្មនុញ្ញកម្ពុជាមុនៗ (ព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋខ្មែរ) ជាឯកសារយោង។
ដោយហេតុថាពង្រាងរបស់រស់-សម័យបានបរាជ័យដើម្បីផ្គាប់ចិត្តពួកវៀតណាម
លោកក៏ត្រូវបានបង្ខូចកិត្យានុភាពជាសាធារណៈ និងពង្រាងរបស់លោកបានត្រូវគេបោះបង់ចោល។[៣]
រដ្ឋធម្មនុញ្ញដែលបានយល់ស្របដោយវៀតណាម
ការប្រើពាក្យនៃរដ្ឋធម្មនុញ្ញរបស់ស.ប.ក.បានសង្កត់លើទំនាក់ទំនងរវាងរបបស.ប.ក.
និងវៀតណាម។ លោកនាយករដ្ឋមន្ត្រីប៉ែន-សុវណ្ណបានទទួលស្គាល់ថាពួកយួនបានទទូចឱ្យមានការផ្លាស់ប្ដូរឃ្លាខ្លះៗដែលខ្លួនមិនយល់ស្របជាមួយ។
ជាចុងក្រោយ នៅថ្ងៃ ២៧ មិថុនា ១៩៨១ រដ្ឋធម្មនុញ្ញថ្មីត្រូវបានប្រកាសឱ្យប្រើដែលបានបំពេញចិត្តពួកយួន។
វាបានបញ្ជាក់ កម្ពុជាជារដ្ឋប្រជាធិបតេយ្យមួយ...បន្តិចម្ដងកំពុងជឿនលឿនទៅជាសង្គមនិយម។ អន្តរកាលទៅកាន់សង្គមនិយមត្រូវបានចូលរួមក្រោមពួកមេដឹកនាំនៃប.ប.ប.ក.ម៉ាក្ស៍និយម-លេនីននិយម។
រដ្ឋធម្មនុញ្ញបានដាក់កម្ពុជាយ៉ាងច្បាស់លាស់ចូលក្នុងគន្លងរបស់សហភាពសូវៀត។
សត្រូវទីមួយរបស់ប្រទេសនេះ តាមរយៈរដ្ឋធម្មនុញ្ញនេះគឺពួកវាតទីនិយម
និងពួកអនុត្តរនិយមចិននៅប៉ីជិង
ដែលកំពុងដើរតួក្នុងការឃុបឃិតគ្នាជាមួយចក្រពត្តិនិយមសហរដ្ឋ និងពួកមហាអំណាចដទៃៗទៀត។
គ្រានោះការធានាជាបច្ចេកទេសនូវកម្រិតសេរីភាពរដ្ឋប្បវេណីដ៏ទូលំទូលាយ
និងសិទ្ធិជាមូលដ្ឋាន រដ្ឋធម្មនុញ្ញនេះបានដាក់កំហិតមួយចំនួន។
ជាគំរូ អំពើមួយអាចមិនធ្វើឱ្យខូចកិត្តិយសបុគ្គលដទៃផ្សេងទៀត
រឺក៏មិនគួរឱ្យវាផ្ទុយមកវិញប៉ះពាល់បន្ថែមទៀត និងទំនៀមទម្លាប់សង្គម
រឺក៏សណ្ដាប់ធ្នាប់សាធារណៈ រឺ សន្តិសុខជាតិឡើយ។ ក្នុងមាគ៌ាជាមួយគោលការនៃសមូហភាពនិយមសង្គមនិយម
ប្រជាពលរដ្ឋត្រូវមានកាតព្វកិច្ចដើម្បីអនុវត្តតាមមាគ៌ានយោបាយរដ្ឋ
និងការពារកម្មសិទ្ធិសមូហភាព។
រដ្ឋធម្មនុញ្ញនេះក៏បានថ្លែងគោលការនានាអភិបាលវប្បធម៌
ការអប់រំ សុខមាលភាពសង្គម និងសុខភាពសាធារណៈ។ ការរីកចម្រើនខាងភាសា អក្សរសាស្ត្រ
សិល្បៈ និងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាត្រូវបានសង្កត់ធ្ងន់
រួមជាមួយតម្រូវការសម្រាប់ការថែរក្សាទុកវប្បធម៌ ការជម្រុញទេសចណ៍ និងសហប្រតិបត្តិការវប្បធម៌ជាមួយប្រទេសក្រៅ។
មាត្រាជាច្រើនសម្រាប់អង្គរដ្ឋគឺនៅក្នុងជំពូកជាច្រើនដែលវែកញែកក្នុងរដ្ឋសភា
ក្រុមប្រឹក្សារដ្ឋ ក្រុមប្រឹក្សារដ្ឋមន្ត្រី គណៈកម្មាធិការបដិវត្តន៍ប្រជាជនដែនដី
និងអង្គចៅក្រម។ គោលការសំខាន់ចំពោះប្រតិបត្តិការនៃអង្គសាធារណៈទាំងអស់ជាគោលការដែលប.ប.ប.ក.ម៉ាក្ស៍និយម-លេនីននិយមប្រើធ្វើជាស្ថាប័ននយោបាយរដ្ឋដ៏សំខាន់បំផុត។
ទំនាក់ទំនងអន្តរការីរវាងការិយាធិបតេយ្យរដ្ឋ
និងសកម្មភាពជាមូលដ្ឋានចាំបាច់ត្រូវបានផ្ដល់ ដោយអង្គការជាច្រើនបានបញ្ចូលគ្នាជាមួយរណសិរ្សសាមគ្គីកសាងនិងការពារជាតិកម្ពុជា (រ.ស.ក.ក.ជ.ក.)។
រដ្ឋធម្មនុញ្ញត្រូវបានរំលឹកឡើងវិញនៅឆ្នាំ១៩៨៩
ដើម្បីជ្រោមជ្រែងគោលនយោបាយតម្រង់ទិសដៅទីផ្សារនៃរដ្ឋកម្ពុជាដែលបានបង្កើតថ្មី។
រដ្ឋនេះក្នុងឋានៈជាការបន្តនៃរបបស.ប.ក.ដែលផ្សាំនឹងតថភាពថ្មីតម្រូវតាមរយៈការលិចលង់នៃប្លុកសូវៀត
នៅពេលដែលលោកមីខាអ៊ិវ-ហ្គ៊រ្បាឆកបានកាត់បន្ថយជំនួយសូវៀតអប្បបរមាដល់វៀតណាម
និងកម្ពុជា។
មួយរំពេចនោះពួកមេដឹកនាំកម្ពុជាបានរកបានដោយការប្រវេប្រវាសរបស់ខ្លួនចំពោះការអនុគ្រោះនៅក្រៅប្រទេស
ដែលរួមបញ្ចូលតម្រូវឱ្យបើកទីផ្សាររបស់ខ្លួន ការបោះបង់បន្តិចម្ដងៗនៃជំហរនិយមសូវៀតតាំងពីដើមរបស់ខ្លួន
និងការរុញច្រានឱ្យស្វែងរកការសម្រុះសម្រួលខ្លះជាមួយបក្សពួកដែលកំពុងតែធ្វើសង្គ្រាមប្រឆាំងខ្លួន។
រដ្ឋធម្មនុញ្ញស.ប.ក.មិនបានធ្វើការវែកញែកណាមួយអំពីប្រមុខរដ្ឋទេ
ប្រហែលជាទុកតួនាទីសម្រាប់ព្រះសីហនុ។[៣] រដ្ឋធម្មនុញ្ញរដ្ឋកម្ពុជា
យ៉ាងណាមិញបានថ្លែងថាប្រធានក្រុមប្រឹក្សារដ្ឋនឹងក្លាយជាប្រមុខរដ្ឋកម្ពុជា។
រចនាសម្ព័ន្ធរដ្ឋាភិបាល
ហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាលដែលកំពុងដើរក្រោមក.ប.ប.ក.ម៉ាក្ស៍និយម-លេនីននិយមត្រូវបានជំនួសច្រើន
រឺ តិចរវាងឆ្នាំ១៩៧៩ និង១៩៨០។ ជាមួយការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនេះក្នុងខែ
មិថុនា ១៩៨១ អង្គចាត់តាំងថ្មី ដូចជារដ្ឋសភា ក្រុមប្រឹក្សារដ្ឋ
និងក្រុមប្រឹក្សារដ្ឋមន្ត្រី (គណៈរដ្ឋមន្ត្រី)
បានក្ដោបក្ដាប់មុខងារខ្លះដែលក.ប.ប.ក.បានផ្ដល់ឱ្យ។ អង្គថ្មីទាំងនេះបានវិវត្តយឺតៗ។
វាមិនដល់ខែកុម្ភៈ ១៩៨២នោះទេ
រដ្ឋសភាបានអនុម័តច្បាប់ច្បាស់លាស់ជាច្រើនសម្រាប់អង្គការទាំងនេះ។
ទោះបីជាមានវត្តមាននៃពួកទីប្រឹក្សាវៀតណាមក៏ពិតមែនក្ដី
ក៏រដ្ឋាភិបាលនៃស.ប.ក.ត្រូវបានបង្កើតឡើងទាំងស្រុងដោយសមាជិករ.ស.ស.ជ.ក.របស់កម្ពុជា។
ដើមឡើយ ពួកទីប្រឹក្សាវៀតណាម ដូចជា ឡេ-ដឹកថបានសន្យាថាពួកខ្លួននឹងមិន
ជ្រៀតជ្រែកជាមួយកិច្ចការផ្ទៃក្នុងរបស់កម្ពុជាឡើយ។ យ៉ាងណាមិញ ភ្លាមៗនោះដែរ
ស.ប.ក.ត្រូវបានបង្កើតឡើង និងរ.ស.ស.ជ.ក.បានស្ថិតក្នុងអំណាច ឡេ-ដឹកថ
ដើរតួជាប្រធានសម្ព័ន្ធការរវាងហាណូយ និងភ្នំពេញ មិនបានគោរពតាមសន្យារបស់គាត់ទេ។
ចាប់ពេលនោះមក
ពួកសមាជិកនៃរដ្ឋាភិបាលនៃស.ប.ក.ត្រូវបានដើរលើផ្លូវចង្អៀតរវាងជាតិនិយមកម្ពុជា
និងសាមគ្គីភាពឥណ្ឌូចិនជាមួយវៀតណាម
ដែលមានន័យថាកំពុងធ្វើឱ្យច្បាស់ថាខ្លួនមិនធ្វើឱ្យបរិបាលវៀតណាមរបស់ខ្លួនខឹងឡើយ។[៣] ពួកសមាជិករដ្ឋាភិបាលស.ប.ក.
គ្មានបញ្ហាថាតើបានដាក់ជំនួសយ៉ាងច្រើនយ៉ាងម៉េចទេ
ក៏ពួកអ្នកដែលបានអាក់អន់ចិត្តនឹងពួកវៀតណាម ទោះជាមានចេតនា រឺ ក៏មិនមាន
ត្រូវបានប្រកាសដកចេញ និងបន្សុទ្ធកម្មយ៉ាងឆាប់រហ័ស។ ក្នុងចំណោមអ្នកទាំងនេះគឺ
លោករស់-សម័យ ប៉ែន-សុវណ្ណ និងចាន់-ស៊ី។
ចុងក្រោយមែនទែន សមាជិកស្ថាបនានៃរ.ស.ស.ជ.ក.ដែលបានឈោងចាប់យកតំណែងនាយករដ្ឋមន្ត្រី
បានស្លាប់ក្នុងកាលៈទេសៈអាថ៌កំបាំងនៅឆ្នាំ១៩៨៤នៅមូស្គូ។[៦២]

រដ្ឋសភា
អង្គអំណាចរដ្ឋជាន់ខ្ពស់គឺរដ្ឋសភា
ដែលពួកតំណាងរបស់ខ្លួនត្រូវបានជ្រើសតាំងដោយផ្ទាល់សម្រាប់ពេលប្រាំឆ្នាំម្ដង។
អាសនៈ១១៧របស់សភាត្រូវបានបំពញនៅថ្ងៃ ១ឧសភា ឆ្នាំ១៩៨១
កាលបរិច្ឆេទនៃការបោះឆ្នោតលើកទីមួយរបស់ស.ប.ក.។
(រ.ស.ស.ជ.ក.បានដាក់ឈ្មោះបេក្ខជន១៤៨រូប) ចំនួនអ្នកទៅបោះឆ្នោតត្រូវបានរាយការណ៍ថាមាន៩៩,១៧ភាគរយនៃអ្នកបោះឆ្នោត
ដែលត្រូវបានបែងចែកជា២០មណ្ឌលបោះឆ្នោត។
កំឡុងសម័យប្រជុំដំបូង
បានប្រារព្ធចាប់ពីថ្ងៃ ២០មិថុនា ដល់ ៣០មិថុនា សភាបានអនុម័តរដ្ឋធម្មនុញ្ញថ្មី
និងបានជ្រើសតាំងពួកសមាជិកអង្គការចាត់តាំងរដ្ឋដែលបានបង្កើតឡើងក្រោមរដ្ឋធម្មនុញ្ញនេះ។
សភានេះត្រូវបានអនុញ្ញាតឱ្យអនុម័ត រឺ វិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ និងដើម្បីមើលលើការអនុវត្តច្បាប់
ដើម្បីកំណត់គោលនយោបាយក្នុងស្រុក និងការបរទេស
ដើម្បីអនុវត្តតាមកម្មវិធីសេដ្ឋកិច្ចនិងវប្បធម៌និងថវិការដ្ឋ និងដើម្បីជ្រើសតាំង រឺ
ដកចេញពួកមន្ត្រី និងសមាជិកនៃក្រុមប្រឹក្សារដ្ឋ
និងក្រុមប្រឹក្សារដ្ឋមន្ត្រីរបស់ខ្លួន (គណៈរដ្ឋមន្ត្រី)។ សភានេះក៏ត្រូវបានអនុញ្ញាតសិទ្ធិដើម្បីដកហូត
បន្ថែមបន្ថយ រឺ លុបចោលពន្ធ ដើម្បីសម្រេចចិត្តលើការលើកលែងទោស និងដើម្បីធ្វើសច្ចាប័ន
រឺដើម្បីទុកជាមោឃៈសន្ធិសញ្ញាអន្តរជាតិណាមួយ។ ដូចជាក្នុងរដ្ឋសង្គមនិយមដទៃទៀតដែរ
មុខងារពិតរបស់សភានេះគឺដើម្បីផ្ដល់ការគាំទ្រដល់វិធានការច្បាប់ និងរដ្ឋបាលដែលបានផ្ដើមធ្វើដោយក្រុមប្រឹក្សារដ្ឋ
និងដោយក្រុមប្រឹក្សារដ្ឋមន្ត្រី
ទាំងពីរក្នុងនោះដែលបម្រើជាពួកភ្នាក់ងារនៃប.ប.ប.ក.ដែលកំពុងដឹកនាំ។
រដ្ឋសភាជាធម្មតាបានប្រជុំពីរដងក្នុងមួយឆ្នាំ។
កំឡុងសម័យរវាងសម័យប្រជុំរបស់ខ្លួន
មុខងារនីតិបញ្ញត្តិត្រូវបានកាន់ដោយក្រុមប្រឹក្សារដ្ឋ។ សេចក្ដីព្រាងច្បាប់ត្រូវបាននាំទៅបញ្ចូលដោយក្រុមប្រឹក្សារដ្ឋ
ក្រុមប្រឹក្សារដ្ឋមន្ត្រី គណៈកម្មាការជាច្រើនរបស់សភានេះ
(គណៈកម្មាធិការនីតិបញ្ញត្តិ) ប្រធាននៃរ.ស.ក.ក.ជ.ក. និងប្រមុខនៃអង្គការផ្សេងៗទៀត។
ពួកអ្នកតំណាងម្នាក់ៗមិនត្រូវបានផ្ដល់សិទ្ធិដើម្បីបញ្ចូលសេចក្ដីព្រាងច្បាប់ឡើយ។
ភ្លាមៗ សេចក្ដីព្រាងច្បាប់ជាច្រើន
ផែនការនិងថវិការដ្ឋ និងវិធានការដទៃទៀតត្រូវបានដាក់បញ្ចូល
សេចក្ដីព្រាងទាំងនោះត្រូវបានគេសិក្សាដំបូងដោយគណៈកម្មការរបស់សភា។
ក្រោយមកទៀតសេចក្ដីព្រាងបានត្រូវដាក់ទៅសភាដើម្បីការអនុម័ត។
កាលណោះសេចក្ដីព្រាងច្បាប់ធម្មតាៗត្រូវបានឆ្លងកាត់ដោយសំឡេងភាគច្រើនជាធម្មតា
វិសោធនកម្មរដ្ឋធម្មនុញ្ញត្រូវការសំឡេងភាគច្រើនពីរភាគបី។
ក្រុមប្រឹក្សារដ្ឋត្រូវបានប្រកាសឱ្យប្រើសេចក្ដីព្រាងច្បាប់ដែលបានអនុម័តហើយក្នុងរយៈពេលសាមសិបថ្ងៃនៃការចេញរបស់ខ្លួន។
មុខងារមួយទៀតនៃសភាគឺដើម្បីមើលលើកិច្ចការនៃក្រុមប្រឹក្សារដ្ឋមន្ត្រី
ដែលមានមុខងារជាគណៈរដ្ឋមន្ត្រី។
សមាជិកសភាមិនត្រូវបានអនុញ្ញាតឱ្យកោះហៅការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តក្នុងគណៈរដ្ឋមន្ត្រីទេ។
ច្រាសមកវិញ ក្រុមប្រឹក្សារដ្ឋមន្ត្រីមិនមានអំណាចដើម្បីរំលាយសភាឡើយ។
ធម្មនុញ្ញនេះបានចែងថាក្នុងករណីនៃ
រឺក្រោមកាលៈទេសៈដែលមិនអាចរំពឹងផ្សេងៗ អាយុនៃសភាប្រាំឆ្នាំអាចនឹងត្រូវបានពន្យារដោយបទបញ្ជា។
នៅក្នុងឆ្នាំ១៩៨៦ កាលវេលារបស់សភានេះត្រូវបានពន្យារសម្រាប់ពេលប្រាំឆ្នាំទៀត
រហូតដល់ឆ្នាំ១៩៩១។
ក្រុមប្រឹក្សារដ្ឋ

រដ្ឋសភាបានជ្រើសរើសសមាជិកក្រុមប្រឹក្សារដ្ឋរបស់ខ្លួនប្រាំពីររូប។
ប្រធាននៃក្រុមប្រឹក្សានេះបម្រើការជាប្រមុខរដ្ឋ
ក៏ប៉ុន្តែអំណាចនេះត្រូវប្រើជាមេបញ្ជាការជាន់ខ្ពស់នៃមុខតំណែងមុននៃកងទ័ពដែលត្រូវបានគេលុបចោលពីពង្រាងចុងក្រោយនៃរដ្ឋធម្មនុញ្ញ។
សមាជិកប្រាំពីររូបនៃក្រុមប្រឹក្សានេះស្ថិតក្នុងចំណោមពួកមេដឹកនាំដែលមានឥទ្ធិពលក្នុងស.ប.ក.។
រវាងសម័័យប្រជុំច្រើនលើកនៃរដ្ឋសភានេះ
ក្រុមប្រឹក្សារដ្ឋបានធ្វើបន្តកិច្ចការរបស់សភា។ វាអាចតែងតាំង
រឺដកចេញអនុសាសន៍នៃក្រុមប្រឹក្សារដ្ឋដែលមានរដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រី ឯកអគ្គរដ្ឋទូត
និងប្រេសិតទទួលស្គាល់ជាផ្លូវការនូវរដ្ឋាភិបាលបរទេសណាមួយ។
ពួកប្រេសិតការទូតបរទេសបានអត្ថាធិប្បាយលិខិតននានារបស់ខ្លួននូវការទទួលស្គាល់ជាផ្លូវការដល់ក្រុមប្រឹក្សារដ្ឋនេះ។

ក្រុមប្រឹក្សារដ្ឋមន្ត្រី
រឺ គណៈរដ្ឋមន្ត្រី
អង្គនីតិប្រតិបត្តិកំពូលរបស់រដ្ឋាភិបាលគឺជាក្រុមប្រឹក្សារដ្ឋមន្ត្រី
រឺ គណៈរដ្ឋមន្ត្រី ដែលនៅចុងឆ្នាំ១៩៨៧ត្រូវបានដឹកនាំដោយលោកហ៊ុន-សែន
(ពេលនោះដែរគឺចាប់តាំងពីខែ មករា ១៩៨៥)។ ក្រៅពីនាយករដ្ឋមន្ត្រី (ត្រូវគេហៅថាប្រធាន)
ក្រុមប្រឹក្សារដ្ឋមន្ត្រីមានឧបនាយករដ្ឋមន្ត្រីពីររូប (អនុប្រធាន)
និងរដ្ឋមន្ត្រីម្ភៃរូប។ រដ្ឋសភាបានជ្រើសតាំងពួករដ្ឋមន្ត្រីរបស់ក្រុមប្រឹក្សានេះសម្រាប់រយៈពេលប្រាំឆ្នាំ។
ក្រុមប្រឹក្សារដ្ឋមន្ត្រីបានជួបគ្នារាល់សប្ដាហ៍ក្នុងសម័យប្រជុំនីតិប្រតិបត្តិមួយ។
ការសម្រេចចិត្តនានាបានឱ្យមានការប្រជុំនីតិប្រតិបត្តិជាច្រើនលើកជាសមូហភាព រីឯការសម្រចចិត្តទាំងនោះក្នុងសម័យប្រជុំពេញអង្គគឺត្រូវធ្វើឡើងដោយសំឡេងភាគច្រើន។
ពួកអ្នកតំណាងនៃរ.ស.ក.ក.ជ.ក.និងអង្គការជាច្រើនដទៃទៀត
ក្នុងនោះប្រជាពលរដ្ឋទាំងអស់អាចជាម្ចាស់
គឺជួនកាលត្រូវបានអញ្ជើញឱ្យចូលរួមសម័យប្រជុំពេញអង្គនៃក្រុមប្រឹក្សានេះ នៅពេលដែល[ខ្លួនកំពុង]ពិភាក្សាបញ្ហាសំខាន់ៗ។ ពួកអ្នកតំណាងទាំងនេះអាចបញ្ចេញទស្សនៈរបស់ខ្លួន ប៉ុន្តែពួកគេមិនត្រូវបានអនុញ្ញាតឱ្យបោះឆ្នោតទេ។
ពួករដ្ឋមន្ត្រីរដ្ឋាភិបាលគឺទទួលបន្ទុកខាង
កសិកម្ម គមនាគមន៍ ដំណឹកជញ្ជូន និង ប្រៃសណីយ៍ អប់រំ ហិរញ្ញវត្ថុ កិច្ចការបរទេស
គេហដ្ឋាននិងពាណិជ្ជកម្មបរទេស ឧស្សាហកម្ម ព័ត៌មាន និងវប្បធម៌ មហាផ្ទៃ យុត្តិធម៌
ការពារជាតិ ផែនការ និងសង្គមកិច្ច និងអតីតយុទ្ធជន។ ជាការបន្ថែម
គណៈរដ្ឋមន្ត្រីនេះរួមមានរដ្ឋមន្ត្រីមួយរូបសម្រាប់កិច្ចការកសិកម្ម
និងការដាំដុះកៅស៊ូ ដែលត្រូវបានភ្ជាប់ទៅកាន់ការិយាល័យនៃក្រុមប្រឹក្សារដ្ឋមន្ត្រី
រដ្ឋមន្ត្រីទទួលបន្ទុកការិយាល័យនៃក្រុមប្រឹក្សារដ្ឋមន្ត្រី គឺជាអគ្គលេខាធិការនៃការិយាល័យក្រុមប្រឹក្សារដ្ឋមន្ត្រី
ក៏ជាអ្នកដែលធ្លាប់ទទួលបន្ទុកខាងដឹកជញ្ជូន និងបណ្ដាញការពារព្រំដែនខ្មែរ-ថៃដែរ
ជានាយកនៃអធិការកិច្ចកិច្ចការរដ្ឋមួយរូប
និងជាប្រធាននាយកទូទៅនៃធនាគារជាតិប្រជាជនកម្ពុជាទៀត។

អង្គចៅក្រម
ការស្ដារច្បាប់និងបទបញ្ជាគឺជាអ្វីមួយក្នុងចំណោមកិច្ចការជាបន្ទាន់ថែមទៀតនៃរបបហេង-សំរិន។
ចាប់តាំងពីឆ្នាំ១៩៧៩មក
រដ្ឋបាលតុលាការគឺស្ថិតនៅក្នុងកណ្ដាប់ដៃនៃតុលាការបដិវត្តន៍ប្រជាជនដែលត្រូវបានបង្កើតឡើងយ៉ាងរួសរាន់នៅភ្នំពេញ
និងតាមទីក្រុងខេត្តធំផ្សេងៗទៀត។ ច្បាប់ថ្មីដែលទាក់ទងនឹងការរៀបចំនៃតុលាការ
និងជាមួយការិយាល័យនៃរដ្ឋអាជ្ញាគឺត្រូវបានប្រកាសឱ្យប្រើនៅខែ កុម្ភៈ ឆ្នាំ១៩៨២។
ក្រោមច្បាប់នេះ តុលាការជាន់ខ្ពស់ប្រជាជនបានក្លាយជាតុលាការជាន់ខ្ពស់បំផុតនៃដែនដី។
ប្រព័ន្ធតុលាការបានផ្សំប្រកបដោយតុលាការបដិវត្តន៍ប្រជាជនជាច្រើន
តុលាការយោធានានា និងការិយាល័យរបស់ពួករដ្ឋអាជ្ញា។ ក្រុមប្រឹក្សារដ្ឋមន្ត្រី
នៅលើអនុសាសន៍នៃអង្គរដ្ឋបាលដែនដីបានហៅថាគណៈកម្មាធិការបដិវត្តន៍ប្រជាជន
បានតែងតាំងពួកចៅក្រម និងពួករដ្ឋអាជ្ញា។
បំណែងចែករដ្ឋបាល
នៅចុងឆ្នាំ១៩៨៧
ប្រទេសនេះត្រូវបានបែងចែកទៅជាដប់ប្រាំបីខេត្ត និងក្រុង (municipality)ពិសេសពីរ ភ្នំពេញ និងកំពង់សោម ដែលស្ថិតនៅក្រោមការគ្របគ្រងរបស់រដ្ឋាភិបាលកណ្ដាលដោយផ្ទាល់។
ខេត្តនានាត្រូវបានបែងចែកជាបន្ទាប់ទៀតទៅប្រហែល១២២ស្រុក
១៣២៥ឃុំ និង៩៣៨៦ភូមិ
បំណែងចែករងនៃក្រុងគឺសង្កាត់ (ward)។

គណៈកម្មាធិការបដិវត្តន៍ប្រជាជនដែនដី
អង្គជ្រើសតាំងមួយ
ប្រកបដោយប្រធានមួយរូប អនុប្រធានមួយ រឺ ច្រើនរូប និងសមាជិកគណៈកម្មាធិការមួយចំនួន
បានដំណើរការគណៈកម្មាធិការបដិវត្តន៍ប្រជាជននីមួយៗ។
អង្គជ្រើសតាំងទាំងនេះត្រូវបានជ្រើសរើសដោយពួកអ្នកតំណាងនៃគណៈកម្មាធិការបដិវត្តន៍ប្រជាជនថ្នាក់ទាបជាងបន្ទាប់នៅថ្នាក់ខេត្ត
និងស្រុក។
នៅថ្នាក់ខេត្តនិងស្រុក
ដែលរយៈពេលនៃតំណែងនាទីគឺប្រាំឆ្នាំ
សមាជិកគណៈកម្មាធិការត្រូវការការយល់ព្រមបន្ថែមពីពួកមន្ត្រីរដ្ឋការដែលតំណាងឱ្យរ.ស.ក.ក.ជ.ក.និងអ្នកផ្សេងទៀតដែលបានបញ្ចូលការរៀបចំជាច្រើន។
នៅថ្នាក់ឃុំនិងសង្កាត់
សមាជិកនៃគណៈកម្មាធិការបដិវត្តន៍ប្រជាជនត្រូវបានជ្រើសតាំងដោយផ្ទាល់ដោយពួកអ្នកស្រុកក្នុងតំបន់រយៈពេលបីឆ្នាំម្ដង។
មុនការបោះឆ្នោតក្នុងស្រុកលើកទីមួយ
ដែលត្រូវប្រារព្ធឡើងនៅខែកុម្ភៈ និង មីនា ឆ្នាំ១៩៨១ រដ្ឋាភិបាលកណ្ដាលបានតែងតាំងពួកមន្ត្រីគណៈកម្មាធិការដែនដីជាច្រើន។
នៅចុងឆ្នាំ១៩៨៧
វាមិនច្បាស់លាស់ទេថាតើពួកប្រធាននៃគណៈកម្មាធិការបដិវត្តន៍ដែនដីបានរាយការណ៍ទៅកាន់ការិយាល័យក្រុមប្រឹក្សារដ្ឋមន្ត្រី
រឺទៅកាន់ក្រសួងមហាផ្ទៃ។

កងកម្លាំងប្រដាប់អាវុធ
អត្ថបទដើមចំបង: កងទ័ពបដិវត្តន៍ប្រជាជនកម្ពុជា
កងកម្លាំងប្រដាប់អាវុធជាទៀងទាត់នៃសាធារណរដ្ឋប្រជាមានិតកម្ពុជាគឺកងទ័ពបដិវត្តន៍ប្រជាជនកម្ពុជា (ក.ប.ប.ក.)។ ទាំងនេះគឺត្រូវបានគ្រោងទុកជាអន្តរជាតិនូវរូបភាពនៃរដ្ឋការនិយមវៀតណាមថ្មីនៅភ្នំពេញជារដ្ឋអធិបតេយ្យស្របច្បាប់។ ដោយការលើកស្ទួយកងកម្លាំងក្នុងស្រុកដូច្នេះគឺមិនមែនពិបាកណាស់ណាទេ សម្រាប់ពួកអ្នកកាន់កាប់វៀតណាមនៅពេលនោះ ពីព្រោះពួកយួនធ្លាប់មានបទពិសោធន៍រួចទៅហើយក្នុងការបង្វឹក និងសម្របសម្រួលកងទ័ពនៅលាវដែលជាប្រទេសជិតខាង។
ក.ប.ប.ក.ត្រូវបានបង្កើតឡើងដើមឡើយពីពួកកងជីវពល
អតីតពួកសមាជិកខ្មែរក្រហម និងពួកទាហានកំណែន។[៦៣] កងទ័ពក.ប.ប.ក.ត្រូវបានបង្វឹក
និងផ្គត់ផ្គង់ដោយកងទ័ពវៀតណាម។ ប៉ុន្តែដោយហេតុកង្វះនៃការហ្វឹកហ្វឺន
និងសព្វាវុធសមរម្យ ប្រាក់បៀរវត្ស៍ស្ដួចស្ដើង និងការរត់ចោលជួរច្រើន
ក.ប.ប.ក.ដែលកំពុងតែដុះស្លាបមិនមែនជាកងកម្លាំងប្រយុទ្ធដែលមានប្រសិទ្ធិភាពទេ
និងភាគច្រើននៃការប្រយុទ្ធប្រឆាំងនឹងកងកម្លាំងរ.ច.ក.ប.ត្រូវបានទុកជាចុងក្រោយបង្អស់ឱ្យកងទ័ពនៃពួកអ្នកកាន់កាប់
គឺកងទ័ពប្រជាជនវៀតណាម។
ពួកខ្មែរក្រហមបានបង្ខំពួកយួនឱ្យរវល់សង្គ្រាមកិច្ចទ័ពព្រៃជាអ្វីមួយនៃកលយុទ្ធរបស់ខ្លួន។
ជាច្រើនឆ្នាំបានកន្លងផុត
ដោយពួកវៀតណាមបានរងការឈឺចាប់នូវសហេតុភាពដែលកំពុងធ្វើឱ្យអន្តរាយ
និងសង្គ្រាមរដ្ឋប្បវេណីរ៉ាំរ៉ៃបានធ្វើឱ្យកម្ពុជាចុះទន់ខ្សោយ
និងបានរំខានដល់កិច្ចប្រឹងប្រែងកសាងខ្លួនឡើងវិញ។
ខ្មែរក្រហមបានទទួលបានទំនុកចិត្តថាពួកគេអាចបន្តការវាយកងទ័ពវៀតណាមឱ្យទៅឆ្ងាយ
ហើយយួនបានយល់នូវរបៀបដ៏ងាយដែលខ្លួននឹងក្លាយជារំពា ជាជាងសត្វរំពា។
ជាការពិតសៀវភៅខ្លះបានហៅនេះគឺ សង្គ្រាមវៀតណាមរបស់វៀតណាម។
ក.ប.ប.ក.ដែលអាចឆ្លើយតបទៅនឹងអង្គការពីរខាងក្រោមក្រុមប្រឹក្សារដ្ឋ ដែលមានឈ្មោះថា
ក្រសួងការពារជាតិ និងសេនាធិការទូទៅ។ ពួកទាហានចាស់ៗមកពីបដិវត្តន៍ភូមិភាគបូព៌ា
ជាពិសេសអ្នកទាំងនោះមកពីកំពង់ចាម ស្វាយរៀង ដូចគ្នាដែរ
មនុស្សដែលត្រូវបានអប់រំនៅវៀតណាមបន្ទាប់ពីសន្និសីទសឺណែវ១៩៥៤ បានកាន់តំណែងស្រាប់ក្នុងក្រសួងការពារជាតិ។[៣៨] ការគ្រប់គ្រងក្នុងការបង្កើតយោធាក.ប.ប.ក.និងការមិនលះបង់ចំពោះការប្រកាន់នយោបាយរបស់បក្សបដិវត្តន៍ប្រជាជនកម្ពុជា
(ប.ប.ប.ក.) ត្រូវបានធានាដោយបណ្ដាញគណបក្ស ដោយបានដាក់ពីលើរចនាសម្ព័ន្ធការពារជាតិ
ដែលបានពង្រីកពីលើចុះក្រោមដល់អង្គភាពជាច្រើនគ្រប់ជាន់ថ្នាក់ទាំងអស់។
ក.ប.ប.ក.បានអភិវឌ្ឍផងដែរនូវប្រព័ន្ធយុត្តិធម៌យោធា ជាមួយនិងតុលាការយោធានានា
ក៏ដូចជាបណ្ដាញនៃពន្ធនាគារយោធាជាច្រើនទៀតដែរ។[៦៤]
នៅឆ្នាំ១៩៨៩
ដោយបានចាប់ផ្ដើមសម័យអន្តរកាលនោះដែលបានឈានដល់កម្រិតកំពូលកិច្ចព្រមព្រៀងសន្តិភាពប៉ារីសនៅឆ្នាំ១៩៩១។
បន្ទាប់ពីឈ្មោះសាធារណរដ្ឋប្រជាមានិតកម្ពុជាត្រូវបានផ្លាស់ប្ដូរជាផ្លូវការទៅកាន់រដ្ឋកម្ពុជា (រ.ក.)
ក.ប.ប.ក.ត្រូវបានប្ដូរឈ្មោះជាកងទ័ពប្រជាជនកម្ពុជា (ក.ប.ក.)។
បន្តបន្ទាប់ពីការបោះឆ្នោតឆ្នាំ១៩៩៣
ក.ប.ក.ត្រូវបានស្រូបទាញទៅជាកងទ័ជាតិថ្មីនៃកងទ័ពរាជានិយម ជាតិនិយម និងក.ប.ក.វិញ។
No comments:
Post a Comment