ទំព័រនេះបង្កើតឡើងក្នុង គោលបំណង ដើម្បើប្រមូល ព័ត៌មាន និង កំណត់ត្រាព្រឹត្តិការណ៍ និងប្រវត្តិសាស្រ្ត ផ្សេងៗ ដូចជា ចំណេះដឹងទូទៅ សេដ្ឋកិច្ច កសិកម្ម ប្រវត្តិសាស្រ្ត សុខភាពជាដើមចេញពីប្រភពផ្សេងៗ ដូចជា កាសែត ទស្សនាវដ្តី វិទ្យុ ទូរទស្សន៍ គេហទំព័រ ជាដើម សម្រាប់ មិត្តអ្នកអាន ទាំងអស់ ទុកជាដំណឹង បទពិសោធន៍ ចំណេះដឹងថ្មី ។ ទំព័រនេះគឺជាប្រភេទ បណ្តាល័យ អេឡិកត្រូនិកតូចមួយ ដែល ចារឹក ប្រមូលផ្តុំ រក្សាទុក និង ចែករំលែក ឯកសារ ដែលបាន ចេញផ្សាយ ជាសាធារណៈ ដល់មិត្តអ្នកអានទូទៅ ទុកជា ចំណេះដឹង ជាឯកសារយោងសម្រាប់ ការសិក្សា.....សូមអរគុណ!សម្រាប់ការគាំទ្រ🙏🤝
Showing posts with label ព្រឹត្តិការណ៍ប្រវត្តិសាស្រ្ដ. Show all posts
Showing posts with label ព្រឹត្តិការណ៍ប្រវត្តិសាស្រ្ដ. Show all posts

Sunday, October 5, 2025

ជីវប្រវត្តិរបស់វីរនារីក្លាហាន ឌៀប វណ្ណដារ៉ា ដែលបានពលីជីវិតដើម្បីជាតិ

         មកទល់បច្ចុប្បន្នមិនសូវជាអ្នកបានដឹងនោះទេថា  ជំនាន់មុន ​ទាំងយុវជន  និងយុវនារីទាំងអស់ សុទ្ធតែមានឈាមជ័រជាអ្នកក្លាហាន ស្រលាញ់ជាតិមាតុភូមិ ​និងទឹកដី ​រហូតហ៊ានពលីជីវិតនៅក្នុងសង្គ្រាមការពារខ្មាំងឈ្លានពាន ​គួរជាទីគោរព និងលើកតម្កើងមែនទែន។


នៅក្នុងនោះ កញ្ញាឌៀប វណ្ណដារ៉ា ត្រូវបានជាតិខ្មែរជំនាន់មុន សម័យសង្គ្រាមឆ្នាំ ៧០ ឱ្យឈ្មោះថាជាវីរនារីក្លាហានដែលបានពលីជីវិត ដោយកាន់កាំភ្លើងការ៉ាប៊ីនM2 នៅការពារវិទ្យាល័យសៀមរាប ជាមួយយុវសិស្សប្រមាណ៧នាក់ ពេលយៀកកុងវាយឆ្មក់កណ្តាលអាធ្រាត្រឆ្នាំ១៩៧០។

ក្រោមការសោកស្តាយដ៏ធំធេងនូវវីរនារីមួយរូបនេះ ​សពរបស់នាងត្រូវគេហែរមកទីក្រុងភ្នំពេញ រួចបូជានៅវិទ្យាល័យក្បាលថ្នល់។ ហើយសូម្បីតែរដ្ឋាភិបាលរបបលន់នល់ ក៏បំរុងនឹងបញ្ចេញក្រដាស់ប្រាក់ ១០០០រៀល ដែលមានរូបនាងក្នុងវ័យជំទង់ ដើម្បីរំលឹកដល់វីរភាពរបស់នាង។ តែកាលណោះ ខាងសហរដ្ឋអាមេរិកបានហាមការបញ្ចេញក្រដាសប្រាក់នេះ ដើម្បីការពារអតិផរណាកុំឱ្យធ្ងន់ធ្ងរពេក។  តែក្រដាសប្រាក់នេះក៏បានបោះពុម្ពបានសម្រេច​ និងចាយវាយបានខ្ទង់ឆ្នាំ  ១៩៧៥វិញ។

ដោយសារគុណបំណាច់របស់នាងពលីកម្មចំពោះជាតិ រដ្ឋាភិបាលសម័យសាធារណរដ្ឋខ្មែរ បានដាក់ឈ្មោះវិថីមួយក្នុងក្រុង ភ្នំពេញថាជាវិថី ឌៀប សុវណ្ណដារ៉ា (ផ្លូវតូចមួយជាប់និងវិទ្យាស្ថានវិក្រិតការជាតិ និងគរុកោសល្យខាងជើង ជាផ្លូវភ្ជាប់រវាងផ្លូវប៉ាស្ទ័រ និងមហាវិថីព្រះនរោត្តម ជិតវិមានឯករាជ្យសព្វថ្ងៃ )។

ចង់ជ្រាបច្បាស់ អាចរកអានប្រលោមលោករបស់លោក តាំងវស្សា ដែលជាប្រលោមលោក​រឿងធ្វើឱ្យដៃយើងញ័រ​ បេះដូង​យើង​រំជួល​ទឹកភ្នែក​យើង​​ហូរ​ ឧត្ដម​គតិ​​យើង​​កាន់​តែចូលជ្រៅ​ ។

លោកអ្នកអាចអានសៀវភៅពីប្រវត្តិរបស់វីរនារី បានដោយចុចលើតំណលីងមួយនេះ៖

http://www.elibraryofcambodia.org/diep-vanndara-ebook/


ខាងក្រោមនេះជាបទចម្រៀង « វិញ្ញាណក្ខ័ន្ធ នាង ឌៀប វណ្ណដារ៉ា (ផ្កាត្របែកព្រៃ) ​» ដែល កវី ម៉ា ឡៅពី បានសរសេរចំរៀងមួយបទអំពីនាងឱ្យលោក ស៊ិន ស៊ីសាមុត ច្រៀង តែបទនេះបានបាត់បង់ទៅហើយនៅបន្សល់ត្រឹមប៉ារូលចម្រៀង និងអ្នកចេះចាំច្រៀងថតទុកតែប៉ុណ្ណោះ។

I. ក្នុងសង្គមមនុស្សមានឈ្មោះជាស្រី

ស្រឡាញ់ទឹកដីដូចឌៀបវណ្ណដារ៉ា

វិញ្ញាណក្ខ័ន្ធនាងស្រែកផ្តាំខ្មែរថា

សូមជាតិខេមរាសងឈាមឱ្យផង។

 

II. រូបនាងស្លាប់ទៅសល់នៅកេរ្តិ៍ឈ្មោះ

ល្បីល្បាញពីរោះខ្ទរខ្ទារំពង

ទុកជាគំរូដល់ញាតិប្អូនបង

ដើរតាមគន្លងអ្នកស្នេហាជាតិ។

 

R. ទឹកចិត្តយុទ្ធជនជំនាន់ទៅមុខ

ប្រាថ្នាក្តីសុខទុកកេរ្តិ៍ឱ្យញាតិ

យៀកកុងឈ្លានពានកូនខ្មែរពិឃាដ

ឱ្យវាបាក់ស្បាតដោយដៃកូនខ្មែរ។

 

III. រូបនាងស្លាប់ពិតតែចិត្តនាងនៅ

ជួយប្រៀនប្រដៅឱ្យខ្លាំងពូកែ

អង្គផ្នត់គំនិតដួងចិត្តចាក់ខ្សែ

សូមវិលងាកបែរជួយថែទឹកដី។


Wednesday, March 6, 2019

ហេតុអ្វីប្រារព្ធទិវាសិទ្ធិនារីអន្ដរជាតិ? ប្រវត្តិ ទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា

ហេតុអ្វីប្រារព្ធទិវាសិទ្ធិនារីអន្ដរជាតិ?

     ទិវាសិទ្ធិនារីអន្តរជាតិ ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី ៨ ខែមីនាដើម្បីអបអរសាទរ ចំពោះសមិទ្ធផលសម្រេចបានរបស់ស្ត្រីទូទាំងប្រវត្តិសាស្ត្រ និងទូទាំងប្រទេសលើពិភពលោក។ ទិវានេះ ត្រូវបានគេស្គាល់ផងដែរថា ជាទិវាអង្គការសហប្រជាជាតិ ដើម្បីសិទ្ធិស្ត្រី និងសន្តិភាពអន្តរជាតិ។


ប្រវត្តិ ទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា

ការ​ប្រជុំ​គ្នា​ថ្ងៃ​ទី៨ ខែមីនា នៅ​ទីក្រុងដាកា ប្រទេសបង់ក្លាដេស

ទិវានារីអន្តរជាតិ (៨មីនា) គឺជាទិវាមួយដែលនារីជុំវិញពិភពលោកប្រារព្ធពិធីដើម្បីរំលឹកអប អរសាទរ។ជាឱកាសមួយ ត្រូវអបអរ ដោយ​មាន​ពិធី​បុណ្យ​រំលឹកខួបប្រារព្ធធ្វើដោយនារីជុំវិញ ពិភពលោក។ អង្គការសហប្រជាជាតិ ក៏ប្រារព្ធពិធីអបអរសាទរទិវានេះ និងប្រទេសជាច្រើន បាន​កំណត់​ទិវានេះ ថាជាថ្ងៃបុណ្យជាតិរបស់ខ្លួនផងដែរ នៅពេលនារីក្នុងទ្វីបទាំងអស់ ដែលជាញឹកញាប់តែងត្រូវបែងចែក ដោយព្រំដែនជាតិ និង​ដោយ​ជាតិពន្ធខុសគ្នា ដោយភាពខុសគ្នាខាងភាសា វប្បធម៌ សេដ្ឋកិច្ច និងនយោបាយ មកជួបជុំគ្នាដើម្បីធ្វើពិធីបុណ្យរំលឹកខួបទិវារបស់ខ្លួន គេ​អាច​រំលឹក​ឡើងវិញអំពីប្រពៃណីដែលតំណាងឲ្យយ៉ាងតិចប្រាំបួនទសវត្ស នៃការតស៊ូដើម្បី សមភាព យុត្តិធម៌ សន្តិភាព និង អភិវឌ្ឍន៍។......

Friday, March 1, 2019

ប្រធានាធិបតីអាមេរិក Abraham Lincoln ត្រូវគេសម្លាប់ខណៈពេលកំពុង …………



លោក Abraham Lincoln កើតនៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ១៨០៩ នៅរដ្ឋ Kentucky ប្រទេសអាមេរិក ហើយបានកាន់ដំណែងជាសមាជិកសភានៃរដ្ឋ Illinois ក្នុងកំឡុងឆ្នាំ ១៨៤៧-១៨៤៩ ហើយលោកបានក្លាយជាប្រធានាធិបតីអាមេរិកទី ១៦ នៅថ្ងៃទី ០៤ ខែមិនា ឆ្នាំ១៨៦១ រហូតដល់ថ្ងៃទី ១៥ ខែមេសា ឆ្នាំ១៨៦៥ តែគួរឱ្យស្តាយលោកត្រូវបានគេធ្វើឃាតខណៈពេលលោកកំពុងកាន់ដំណែងនៅឡើយ។
http://den-sharing.com/wp-content/uploads/2019/01/Picture4-55.jpg
(ពីឆ្វេងមកស្តាំ) ប្រធានាធិបតីអាមេរិក Abraham Lincoln និងឃាតក John Wilkes Booth
សូមបញ្ជាក់ថា លោក Abraham Lincoln ត្រូវបានគេធ្វើឃាតនៅថ្ងៃទី ១៤ ខែមេសា ឆ្នាំ១៨៦៥ ដែលឃាតកបាញ់ត្រូវក្បាលខាងក្រោយ នៅម៉ោង ១០ និង ១៥ នាទី យប់ ខណៈពេលដែលប្រធានាធិបតីរូបនេះកំពុងមើលរឿងឈ្មោះថា Our American Cousin ជាមួយនឹងប្រពន្ធរបស់លោក Mary Todd Lincoln និងភ្ញៀវពីរនាក់ផ្សេងទៀត  នៅរោងកុន Fords នៃក្រុងវ៉ាស៊ីនតោន ឌីស៊ី។ តាមពិតឃាតកដែល​បាញ់សម្លាប់ប្រធានាធិបតី គឺតារាភាពយន្ត John Wilkes Booth
http://den-sharing.com/wp-content/uploads/2019/01/Picture2-59.jpg
ឃាតកបានបាញ់សម្លាប់ Abraham Lincoln ខណៈពេលលោកកំពុងទស្សនារឿង
ក្នុងហេតុការណ៍នោះដែរ មេបញ្ជាការ Henry Rathbone បានព្យាយាមបញ្ឈប់លោក John Wilkes Booth ដើម្បីរំដោះលោក Abraham Lincoln ចេញពីកន្លែងកើតហេតុ ប៉ុន្តែ John Wilkes Booth បានព្យាយាមចាក់ដើមទ្រូងលោក Abraham Lincoln បន្ថែមទៀត ដោយកាំបិតស្នៀត។ បន្ទាប់មក Abraham Lincoln សន្លប់បាត់ស្មារតី ហើយភ្លាមៗនោះត្រូវបានគេដឹកឆ្លងកាត់តាមផ្លូវពីរោងភាពយន្តទៅផ្ទះ Petersen ជាកន្លែងដែលគាត់ស្នាក់នៅ។
http://den-sharing.com/wp-content/uploads/2019/01/Picture3-59.jpg
ឃាតក និងអាវុធទាំងពីរប្រភេទ ដែលបានសម្លាប់លោក Abraham Lincoln
ក្រោយពីគ្រូពេទ្យត្រួតពិនិត្យទៅលើមុខរបួស ត្រូវបានគេប្រកាសថា លោកមានគ្រោះថ្នាក់ដល់ជីវិត ដោយលោកបានសន្លប់អស់រយៈពេល ៩ ម៉ោង ក្រោយមកទៀតលោកបានស្លាប់នៅថ្ងៃទី ១៥ ខែមេសា នៅម៉ោង ៧ និង ២២ នាទី ព្រឹក។
http://den-sharing.com/wp-content/uploads/2019/01/Picture1-55.jpg
លោក Abraham Lincoln ត្រូវពិនិត្យដោយគ្រូពេទ្យក្រោយពេលកើតហេតុ
ដោយឡែកសម្រាប់ឃាតក John Wilkes Booth ត្រូវបានទាហានតាមស្វែងរក ហើយបានបាញ់សម្លាប់ដោយពលបាលត្រីឈ្មោះ Boston Corbett នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ១៨៦៥។ ឃាតក John Wilkes Booth ជឿជាក់ថា ការសម្លាប់លោក Abraham Lincoln នឹងអាចផ្លាស់ប្តូរយ៉ាងខ្លាំងចំពោះគោលនយោបាយរបស់អាមេរិកឆ្ពោះទៅភាគខាងត្បូង។
http://den-sharing.com/wp-content/uploads/2019/01/Picture5-51.jpg
ពលបាលត្រីឈ្មោះ Boston Corbett ដែលបានបាញសម្លាប់ John Wilkes Booth នៅក្នុងកសិដ្ឋាននេះ
ក្រោយពីបានសម្លាប់ John Wilkes Booth រួច ប៉ូលីសក៏បានសើបអង្កេត និងដឹងពីមេផ្សំគំនិតផ្សេងទៀតក្នុងការសម្លាប់ប្រធានាធិបតីលោក Abraham Lincoln មានដូចជាលោកស្រី Mary Surratt (អតីម្ចាស់ផ្ទះសំណាក់) និង លោក David Herold (អតីតអ្នកលក់ថ្នាំពេទ្យ)។
http://den-sharing.com/wp-content/uploads/2019/01/Picture7-54.jpg
លោកស្រី Mary Surratt និង លោក David Herold
ទន្ទឹមនឹងនោះដែរ ក៏មានការប៉ុនប៉ងធ្វើឃាតអនុប្រធានាធិបតី Andrew Johnson និងរដ្ឋមន្រ្តីក្រសួងការពារជាតិ​ William H. Seward ដោយឃាតកឈ្មោះ George Atzerodt និង Lewis Powell តែត្រូវបរាជ័យ ដោយបានត្រឹមតែធ្វើឱ្យរបួសស្នាមតិចតួចតែប៉ុណ្ណោះ ពីព្រោះបាញ់មិនចេញគ្រាប់ និងមានការជួយអន្តរាគមន៍ពីគ្រួសាររបស់ William H. Seward។ ឃាតក George Atzerodt និង Lewis Powell ត្រូវបានគេកាត់ទោសព្យួករផងដែរ៕
http://den-sharing.com/wp-content/uploads/2019/01/Picture6-53.jpg
ការព្យួកលោក Mary Surratt, Lewis Powell, David Herold និង George Atzerodt កាលពីថ្ងៃទី ៧ ខែកក្កដា ឆ្នាំ១៨៦៥


បញ្ជីរាយនាមឈ្មោះព្រះមហាក្សត្រខ្មែរចំនួន ១០៩ ព្រះអង្គ (ពីសម័យមុនមកដល់បច្ចុប្បន្ន)



បញ្ជីរាយនាមឈ្មោះព្រះមហាក្សត្រខ្មែរចំនួន ១០៩ ព្រះអង្គ (ពីសម័យមុនមកដល់បច្ចុប្បន្ន)


សម័យមុនព្រះមហាក្សត្រខ្មែរ មានតួនាទីសំខាន់ក្នុងការដឹកនាំប្រទេស ពីព្រោះព្រះអង្គសុទ្ធតែដើរតួនាទីជាប្រមុខរាជរដ្ឋាភិបាល ក្នុងការដឹកនាំប្រទេស។ តើអ្នកទាំងអស់គ្នាមានដឹងទេថា តើប្រទេសកម្ពុជាមានព្រះមហាក្សត្រប៉ុន្មានព្រះអង្គមានព្រះនាមអ្វីខ្លះដឹកនាំប្រទេសពីឆ្នាំណាដល់ឆ្នាំក្នុងខ្សែរាជវង្សណាខ្លះតោះអានទាំងអស់គ្នា៖


ល.រ
ព្រះនាមព្រះបាទ
រជ្ជកាលគ្រងរាជ្យ
ខ្សែរាជវង្ស
ហ៊ុនទៀន ឬកៅណ្ឌិន្យទី១
ស.វទី១
ព្រាហ្មណ៍ឥណ្ឌា
ហ៊ុនប៉ាន់ហួង
?
បុត្រាហ៊ុនទៀន
ប៉ានប៉ាន
៣ ឆ្នាំ
បុត្រាហ៊ុនប៉ាន់ហួង
ហ្វាន់ចេម៉ាន់ (ស្រីមារៈ)
?-២២៥
មេទ័ពរបស់ប៉ានប៉ាន
តិន ចេង
?
បុត្រាហ្វាន់ចេម៉ាន់
ហ្វាន់ឆាន
?
ក្មួយហ្វាន់ចេម៉ាន់
ហ្វាន់ចាន់ (ឆាង)
?
បុត្រាហ្វាន់ចេម៉ាន់
ហ្វាន់ស៊ីយុន
?-២៨៩
មេទ័ព
ចាន់ហ្វាន់
?
?
១០
ទៀនឈូឆានតាន
៣៥៧-?
រាជ្យវង្សឥណ្ឌា
១១
កៅណ្ឌិន្យទី ២ ឬកៅឆេយូ
?
ព្រាហ្មណ៍ឥណ្ឌា
១២
ស្រីឥន្ទ្រវរ្ម័ន ឬស្រេស្ទរវ្ម័ន
?
?
១៣
កៅណ្ឌិន្យជ័យវរ្ម័ន (ចោយេប៉ាម៉ោ)
៤៧០-៥១៤
?
១៤
រុទ្រវរ្ម័ន (លីវតោប៉ាម៉ោ)
៥១៤-៥៣៩
បុត្រាកៅណ្ឌិន្យជ័យវរ្ម័ន
១៥
ភវវរ្ម័នទី ១
៥៥០-៦០០
បុត្រាវីរវរ្ម័ន ជាចៅរុទ្រវរ្ម័ន
១៦
មហិន្ទ្រវរ្ម័នទី ១ (ចិត្រសេន)
៦០០-៦១៥
ប្អូនជីដូនមួយភវវរ្ម័នទី ១
១៧
ឥសានវរ្ម័នទី ១
៦១៥-៦៣៥
បុត្រាមហិន្ទ្រវរ្ម័ន
១៨
ភវវ្ម័នទី ២
៦៣៩-៦៥៥
?
១៩
ជ័យវរ្ម័នទី ១
៦៥៥-៦៨១
បុត្រាភវរ្ម័នទី ២
២០
ជ័យទេវី
?-៧១៣
បុត្រីជ័យវរ្ម័នទី ១
២១
ជ័យវរ្ម័នទី ២
៨០២-៨៥០
ជាប់រាជ្យវង្សបុស្តរាក្យ
២២
ជ័យវរ្ម័នទី ៣
៨៥០-៨៧៧
បុត្រាជ័យវរ្ម័នទី ២
២៣
ឥន្រ្ទវរ្ម័នទី ១
៨៧៧-៨៨៩
ប្អូនជីដូនមួយជ័យវរ្ម័នទី ៣
២៤
យសោវរ្ម័នទី ១
៨៨៩-៩០០
បុត្រាឥន្ទ្រវរ្ម័នទី ១