ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

វិទ្យាស្ថានក្រុងអង្គរ
ស្ថាប័នយុត្តាធិការ
មហាវិទ្យាល័យនីតិសាស្រ្ដ
និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច
Faculty of Law and
Economic
កិច្ចការស្រាវជ្រាវ
តួនាទី និងភារកិច្ច របស់ចៅក្រម និងព្រះរាជអាជ្ញា
អមសាលាដំបូងខេត្តព្រះវិហារ
បង្រៀនដោយលោកសាស្រ្ដាចារ្យ សួន កុសល
ស្រាវជ្រាវដោយសិស្សនិស្សិត
១-ទីន សុភ័ក្រមន្នី ២-ជួន ពិសី
និស្សិតឆ្នាំទី២
ឆមាសទី២ ជំនាន់ទី១៤ វគ្គសៅរ៍-អាទិត្យ ឆ្នាំសិក្សា២០១៦-២០១៧
ជំពូកទី១
តួនាទី និងភារកិច្ចរបស់ព្រះរាជអាជ្ញា
I. លក្ខណៈសម្បត្តិរបស់ព្រះរាជអាជ្ញា
១.១ ជំនាញវិជ្ជាជីវៈ
ព្រះរាជអាជ្ញា
គឺជាមន្រ្ដីដែលស្ថិតនៅក្នុងស្ថាប័នអយ្យការ ជាអ្នកទទួលបន្ទុកស្វែងរកបទល្មើសព្រហ្មទណ្ឌ ធ្វើការចោទប្រកាន់ និងសុំឱ្យអនុវត្តច្បាប់នៅចំពោះមុខយុត្តាធិការស៊ើបសួរ និងយុត្តាធិការជំនុំជំម្រះ
ក្នុងនាមផលប្រយោជន៍សង្គម ។
អង្គការអយ្យការក៏ធានារ៉ាប់រងការអនុវត្តន៍សេចក្ដីសម្រេចខាងបទល្មើសព្រហ្មទណ្ឌព្រមទាំងធានា
យកចិត្តទុកដាក់លើការផ្សព្វផ្សាយដីកាបង្គាប់ឱ្យចាប់ខ្លួន ។
១.២
ការជ្រើសរើស
ការជ្រើសរើស
និងការបណ្ដុះបណ្ដាលព្រះរាជអាជ្ញា ត្រូវអនុវត្តរួមគ្នាជាមួយនឹងការបណ្ដុះបណ្ដាលចៅក្រម
។
យោងតាមគោលការណ៍ណែនាំស្ដីពី
តួនាទីរបស់ព្រះរាជអាជ្ញា រដ្ឋត្រូវធានាថា បុគ្គលដែលត្រូវបានជ្រើសរើសឱ្យធ្វើជាព្រះរាជអាជ្ញាត្រូវតែ
ជាបុគ្គលដែលមានសុចរិត មានសមត្ថភាពមានការបណ្ដុះបណ្ដាលត្រឹមត្រូវ និងមានគុណសម្បត្តិ ។
១.៣
ការបណ្ដុះបណ្ដាល
ដូចគ្នាជាមួយនឹងចៅក្រមដែរមុននឹងក្លាយជាព្រះរាជអាជ្ញា
គឺត្រូវបណ្ដុះបណ្ដាលបឋមខាងវិជ្ជាជីវៈ ដែលមានរយៈពេល ២ឆ្នាំនៅសាលាភូមិន្ទចៅក្រម
ព្រមទាំងឆ្លងកាត់កម្មសិក្សាដែលត្រូវបានកំណត់ ។
១.៤
ការតែងតាំង
សិស្សព្រះរាជអាជ្ញា
ដែលបានបញ្ចប់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈប្រកបដោយជោគជ័យត្រូវតែងតាំងដោយព្រះរាជក្រឹត្យជាព្រះរាជអាជ្ញាកម្មសិក្សា
ក្នុងឋានន្ដរសក្ដិជាអនុព្រះរាជអាជ្ញាថ្នាក់ដំបូងគេ ។
បន្ទាប់ពីបំពេញកម្មសិក្សាចប់សព្វគ្រប់ហើយ
ព្រះរាជអាជ្ញាកម្មសិក្សាត្រូវតាំងស៊ុបក្នុងក្របខណ្ឌព្រះរាជអាជ្ញា
និងមានឋានន្ដរសក្តិជាអនុព្រះរាជអាជ្ញាថ្នាក់ដំបូងគេ។
II.រចនាសម្ព័ន្ទ
ព្រះរាជអាជ្ញាអមសាលាដំបូង
មានឋានន្ដរសក្ដិជាវរៈព្រះរាជអាជ្ញា ព្រះរាជអាជ្ញារងអមសាលាដំបូងទាំងអស់មានឋានន្ដរសក្ដិជាវរៈព្រះរាជអាជ្ញា ឬអនុព្រះរាជអាជ្ញាឡើងទៅ។
នៅអមសាលាដំបូងរាជធានីខេត្ត
ត្រូវមានអង្គការអយ្យការមួយហៅថា “អយ្យការអមសាលាដំបូង” ។ អយ្យការអមសាលាដំបូង ត្រូវដឹកនាំដោយព្រះរាជអាជ្ញា ១រូប
និងអមដោយព្រះរាជអាជ្ញារងមួយចំនួនតាមការចាំបាច់។ ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូង
ជាតំណាងអយ្យការអមសាលាដំបូងដែលខ្លួនបំពេញការងារ។
សមាសភាពអយ្យការអមសាលាដំបូងមាន៖
-ព្រះរាជអាជ្ញា
-ព្រះរាជអាជ្ញារង
-ក្រឡាបញ្ជី
-មន្រ្ដីរដ្ឋបាល
និងអាចមានមន្រ្ដីជំនាញផ្នែកច្បាប់ផ្សេងទៀត ដែលបម្រើការងារនៅអយ្យការអមសាលាដំបូង។
ចៅក្រមអយ្យការគ្រប់រូប
ត្រូវគោរពតាមធិបញ្ជាថ្នាក់លើរបស់ខ្លួនតាមឋានានុក្រមដែលរួមមាន ៖
-រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌
គឺជានាយឋានានុក្រមនៃអង្គការអយ្យការ
ហើយអាចធ្វើអធិបញ្ជាតាមការណែនាំជាលាយលក្ខណ៍អក្សរទៅអង្គការអយ្យការគ្រប់ជាន់ថ្នាក់ ។
-អគ្គនាយកដ្ឋានកិច្ចការអយ្យការ
និងព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌
ជាសេនាធិការឱ្យរដ្ឋមន្រ្ដីក្រសួងយុត្តិធម៌លើកិច្ចការនេះ។
-អគ្គព្រះរាជអាជ្ញាអមតុលាការកំពូល
គឺជានាយឋានានុក្រមនៃមហាអយ្យការអមតុលាការកំពូល
-ព្រះរាជអាជ្ញា
និងអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូលត្រូវធ្វើការក្រោមការដឹកនាំ
និងការទទួលខុសត្រូវរួមរបស់អគ្គព្រះរាជអាជ្ញាដែលជានាយឋានានុក្រមរបស់ខ្លួន។
-អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍
គឺជានាយឋានានុក្រមនៃមហាអយ្យការអមសាលាឧទ្ធរណ៍
-ព្រះរាជអាជ្ញា
និងអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្រូវធ្វើការក្រោមការដឹកនាំ
និងការទទួលខុសត្រូវរួមរបស់អគ្គព្រះរាជអាជ្ញា ដែលជានាយឋានានុក្រមរបស់ខ្លួន។
-ព្រះរាជអាជ្ញាអមសាលាដំបូង
គឺជានាយឋានានុក្រមនៃអយ្យការអមសាលាដំបូង។
ព្រះរាជអាជ្ញាទាំងអស់នៃអយ្យការអមសាលាដំបូង ត្រូវធ្វើការក្រោមការដឹកនាំ
និងការទទួលខុសត្រូវរួមរបស់ព្រះរាជអាជ្ញា ដែលជានាយឋានានុក្រមរបស់ខ្លួន។
សាលាដំបូង
និងអយ្យការអមសាលាដំបូង សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍
ព្រមទាំងតុលាការកំពូល និងមហាអយ្យការតុលាការកំពូល
មានកញ្ចប់ថវិកាដោយឡែកសម្រាប់ដំណើការ
ដែលស្ថិតនៅក្នុងកញ្ចប់ថវិការបស់ក្រសួងយុត្តិធម៌។ប្រធានសាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់
ជាអាណាប័កទទួលសិទ្ធិពីរដ្ឋមន្រ្ដីក្រសួងយុត្តិធម៌។
ការគ្រប់គ្រង
និងការចាត់ចែងថវិការបស់សាលាជម្រះក្ដី
និងអយ្យការអមសាលាជម្រះក្ដីត្រូវកំណត់ដោយអនុក្រឹត្យ។
៣.១
ទទួលពាក្យបណ្ដឹង
ព្រះរាជអាជ្ញា
ទទួលបណ្ដឹងទាមទារ ឬបរិហារ ពី៖
-នគរបាលយុត្តិធម៌
-ជនរងគ្រោះ
ព្រះរាជអាជ្ញាថ្លឹងថ្លែងអំពីចំណាត់ការលើពាក្យប្ដឹងនិងពាក្យបរិហារដែលខ្លួនបានទទួលដោយផ្ទាល់ ឬដែលមន្រ្ដីនគរបាលយុត្តិធម៌បញ្ជូនមក ។
នៅពេលព្រះរាជអាជ្ញា
ទទួលពាក្យបណ្ដឹងទាមទារ ឬបណ្ដឹងបរិហារដែលខ្លួនបានទទួលតាមរយៈមន្រ្ដីនគរបាលយុត្តិធម៌ ព្រះរាជអាជ្ញាត្រូវចុះ
ឬបង្គាប់ឱ្យក្រឡាបញ្ជីអយ្យការណាមួយឱ្យចុះពាក្យបណ្ដឹងក្នុងបញ្ជីនៃពាក្យបណ្ដឹងជាបន្ទាន់
ទោះជាបទល្មើសជាក់ស្ដែងក្ដីឬមិនជាក់ស្ដែងក្ដី វាខុសគ្នាត្រង់ថា
មានខ្លួនជនជាប់សង្ស័យ ឬគ្មាន ។
បើសិនជាបទល្មើសជាក់ស្ដែងមានខ្លួនជនជាប់សង្ស័យព្រះរាជអាជ្ញាអាចសួរចម្លើយបាន
ដោយគាត់អាចបង្គាប់ឱ្យក្រឡាបញ្ជីអយ្យការណាម្នាក់ សួរនាំយកចម្លើយជំនួសខ្លួន
ហើយព្រះរាជអាជ្ញាធ្វើដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរដោយចុះលេខពិសេស
ហើយបញ្ជូនទៅប្រធានតុលាការ ដើម្បីចាត់ចៅក្រមស៊ើបសួរ ។
បើសិនគ្មានជនជាប់សង្ស័យទេ
ក្រោយពីទទួលសំណុំរឿងពីមន្រ្ដីនគរបាលយុត្តិធម៌មកនោះ ព្រះរាជអាជ្ញា
ត្រូវធ្វើការស៊ើបសង្គេតបឋមរកវិមតិសង្ស័យតទៅទៀតនូវតម្រុយចំណុចត្រង់ណាដែសង្ស័យ
ដើម្បីធ្វើការចោទប្រកាន់ដោយសាកសួរ ដើមបណ្ដឹងរដ្ឋប្បវេណី ជនរងគ្រោះ ឬសាក្សី ។
ការផ្ដើមចោទប្រកាន់មិនទាន់ស្ថាពរទេ
ហើយធ្វើការផ្ដើមចោទប្រកាន់ដោយតម្រុយទៅចៅក្រមស៊ើបសួរ កាលណាបានដឹងអំពីអំពើដែលអាចជាបទឧក្រិដ្ឋ បទជ្ឈឹម ឬបទលហុ មន្រ្ដីនគរបាលយុត្តិធម៌
អាចធ្វើការស៊ើបអង្កេតបឋមដោយខ្លួនឯង ឬតាមការសុំរបស់ព្រះរាជអាជ្ញា។
IV. អំណាច
៤.១
ការតម្កល់រឿងទុកឥតចាត់ការ
ប្រសិនបើព្រះរាជអាជ្ញាយល់ឃើញថា
អំពើដែលគេប្ដឹងមកមិនមែនជាបទល្មើសព្រហ្មទណ្ឌ
ឬគ្មានភស្ដុតាងណាមួយឱ្យជឿថា ពិតជាមានបទល្មើសកើតឡើងមែននោះ មានន័យថាអំពើប្រព្រឹត្តមិនមែនជាបទឧក្រឹដ្ឋ បទមជ្ឈិម ឬបទលហុ ដែលច្បាប់កំណត់ផ្ដន្ទាទោស
ឬក៏គ្មានពិរុទ្ធភាពគ្រប់គ្រាន់សម្រាប់ធ្វើការចោទប្រកាន់
ឬគ្មានភស្ដុតាងដាក់បន្ទុកគ្រប់គ្រាន់លើជនត្រូវចោទដូច្នេះព្រះរាជអាជ្ញានឹងចេញដីកាតម្កល់រឿងទុកឥតចាត់ការដោយមានសំអាងច្បាប់
និងសំអាងហេតុ ទោះជាយ៉ាងណាក្ដី សេចក្ដីសម្រេចនេះពុំមានអាជ្ញាអស់ជំនុំទេដោយព្រះរាជអាជ្ញា
អាចរើកែប្រែសេចក្ដីសម្រេចរបស់ខ្លួនវិញ នៅពេលដែលបណ្ដឹងអាជ្ញាមិនទានរលត់។
សូមបញ្ជាក់ថាផងដែថា
ព្រះរាជអាជ្ញា អាចធ្វើការរំលត់បណ្ដឹងអាជ្ញាបានដែរ ក្នុងលក្ខខណ្ឌដូចខាងក្រោមនេះ ៖
-មរណភាពនៃជនល្មើស
-ការផុតអាជ្ញាយុកាល
-ការលើកលែងទោសជាទូទៅ
-អាជ្ញាអស់ជំនុំ។
នៅពេលដែលមានភស្ដុតាងធួនល្មមអាចជឿបានថា
ជនសង្ស័យអាចនឹងប្រព្រឹត្តអំពើដែលគេប្ដឹងមកនោះមែន
ព្រះរាជអាជ្ញានឹងចាប់ផ្ដើមធ្វើការចោទប្រកាន់ ដោយឡែកការផ្ដើមចោទប្រកាន់មានច្រើនសណ្ឋានក្នុងករណីមន្រ្ដីរាជការណាម្នាក់ត្រូវបានតុលាការចោទប្រកាន់ព្រះរាជអាជ្ញាត្រូវជូនដំណឹងអំពីការចោទប្រកាន់នោះទៅប្រធានស្ថាប័នសាមីក្នុងរយៈពេល៧២ម៉ោងយ៉ាងយូ។
ទាក់ទងទៅនឹងអនីតិជនដែលជាជនជាប់សង្ស័យ
សេចក្ដីណែនាំអំពីការអនុវត្តន៍គោលការណ៍នានាក្នុងច្បាប់ជាតិ
និងអន្ដរជាតិដែលកំពុងនៅជាធរមានទាក់ទងនឹងយុត្តិធម៌អនីតិជនចេញដោយរដ្ឋមន្រ្ដីក្រសួងយុត្តិធម៌
ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០០៩ បានកំណត់ថា “ប្រសិនបើមានភាពមិនច្បាស់លាស់អំពីអាយុរបស់អនីតិជនដែលជាប់សង្ស័យនោះ
ព្រះរាជអាជ្ញាគប្បីធ្វើការស៊ើបអង្គេតបន្ថែមដើម្បីស្វែងរកការពិតនៃអាយុរបស់អនីតិជនដែលជាប់សង្ស័យនោះ “។
-សេចក្ដីសង្ខេបនៃអង្គហេតុ
-ការកំណត់ឈ្មោះបទល្មើស
-ការបង្ហាញអត្ថបទច្បាប់ដែលកំណត់
និងបង្រ្កាបបទល្មើស
-ឈ្មោះបុគ្គលដែលត្រូវរងការស៊ើបសួរ
ប្រសិនបើអាចកំណត់បានក្នុងករណីមិនអាចកំណត់បានអាចបើកការស៊ើបសួរប្រឆាំងនឹង
អញ្ញាតជន ពោលគឺជនមិនស្គាល់
-ជនជាប់ចោទជានីតិជន
-រឿងក្ដីមានលក្ខណៈគ្រប់គ្រាន់ល្មមជំនុំជម្រះបាន។
គ-នីតិវិធីបង្ហាញខ្លួនភ្លាម ប្រសិនបើលក្ខខណ្ឌនៃមាត្រ៤៧
នៃក្រមនីតិវិធីព្រហ្មទណ្ឌ ត្រូវបានបំពេញ ព្រះរាជអាជ្ញាអាចប្រើប្រាស់នីតិវិធីនេះបាន
ដោយគ្រាន់តែធ្វើកំណត់ហេតុប៉ុណ្ណោះ ពុំមានចេញដីកាសន្និដ្ឋានអ្វីទេ
លក្ខខណ្ឌដែលអាចឱ្យប្រើប្រាស់នីតិវិធីនៃការបង្ហាញខ្លួនភ្លាមបាន មានដូចជា
-បទមជ្ឈិមជាក់ស្ដែង
-បទល្មើសត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារយ៉ាងតិ១ឆ្នាំ
និងយ៉ាងច្រើន៥ឆ្នាំ ។
ហេតុនេះប្រសិនបើជនល្មើសត្រូវចោទប្រកាន់
ពីបទប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់
នីតិវិធីនៃការបង្ហាញខ្លួនភ្លាមមិនអាចយកមកប្រើបានឡើយ ។
-ជនជាប់ចោទជានីតិជន
-រឿងក្ដីមានលក្ខណៈគ្រប់គ្រាន់ល្មមអាចជំនុំជម្រះបាន
។
V.មុខងារអង្គការអយ្យការ
៥.១
មុខងាររបស់អយ្យការនៅក្នុងរឿងព្រហ្មទណ្ឌ
យោងតាមមាត្រា
១៣០ថ្មី នៃរដ្ឋធម្មនុញ្ញ
នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ បានចែងថា “មានតែអង្គការអយ្យការទេ
ដែលមានសិទ្ធិធ្វើបណ្ដឹងអាជ្ញា” ។
យោងមាត្រា
៥កថាខណ្ឌ២ នៃច្បាប់ស្ដីពីការចាត់តាំង និងសកម្មភាពសាលាជម្រះក្ដី ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ១៩៩៣
បានចែងថាក្នុងរឿងព្រហ្មទណ្ឌក្រុមអយ្យការជាម្ចាស់នៃបណ្ដឹងអាជ្ញា
និងធ្វើការសន្និដ្ឋានទោសដោយតាំងខ្លួនជាគូក្ដីដើមជាដរាប។
យោងមាត្រា៤
នៃក្រមនីតិវិធីព្រហ្មទណ្ឌ ឆ្នាំ២០០៧
បានចែងបន្ថែមទៀតថា បណ្ដឹងអាជ្ញា ត្រូវអនុវត្តក្នុងនាមនៃផលប្រយោជន៍ដោយអយ្យការ
បានន័យថាព្រះរាជអាជ្ញាជាម្ចាស់បណ្ដឹងអាជ្ញា
និងជាគូក្ដីដើមក្នុងរឿងព្រហ្មទណ្ឌដើម្បីការពារ រក្សាសុវត្ថិភាព
សណ្ដាប់ធ្នាប់សង្គម
តាមរយៈការចោទប្រកាន់ប្រឆាំងនឹងបុគ្គលទាំងឡាយណាដែលបានរំលោភច្បាប់។
យោងមាត្រា ៨
កថាខណ្ឌ ៤ នៃសេចក្ដីព្រាងច្បាប់រៀបចំអង្គការតុលាការ និងមាត្រា ២៧ កថាខណ្ឌ ៣
នៃក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា
ឆ្នាំ២០០៧ បានចែងបញ្ជាក់ថា
ព្រះរាជអាជ្ញាត្រូវតែមានវត្តមាននៅគ្រប់សវនាការទាំងអស់នៃរឿងក្ដីព្រហ្មទណ្ឌ
ដែលក្នុងរឿងក្ដីព្រហ្មទណ្ឌនេះព្រះរាជអាជ្ញាជាអ្នកប្ដឹងទៅតុលាការ ហើយត្រូវតែបង្ហាញឱ្យបានច្បាស់នូវអ្វីដែលខ្លួនបានចោទប្រកាន់ ក្នុងពេលជំនុំជម្រះតំណាងអយ្យការត្រូវចូលរួម ជាចំបាច់ បើពុំដូច្នោះទេ
តុលាការមិនអាចធ្វើការជំនុំជម្រះ ឬកាត់ទោសជនល្មើសបានឡើយ ព្រះរាជអាជ្ញា
ធ្វើការចោទប្រកាន់ខាងព្រហ្មទណ្ឌ និងសន្និដ្ឋានឱ្យមានការអនុវត្តន៍ច្បាប់ ហើយព្រះរាជអាជ្ញា
ក៏ធានារ៉ាប់រងការអនុវត្តន៍សេចក្ដីសម្រេចខាងព្រហ្មទណ្ឌ និងសិទ្ធិធ្វើបណ្ដឹងអាជ្ញា
សិទ្ធិអំណាចធ្វើការស៊ើបអង្គេតបឋមក្នុងករណីកើតមានបទល្មើស ឧក្រិដ្ឋ
ឬបទល្មើសមជ្ឈិមជាក់ស្ដែង អំណាចធ្វើការចាប់ខ្លួន ការឃាត់ខ្លួន ចោទប្រកាន់
និងសិទ្ធិអំណាចច្រើនទៀតដែលច្បាប់បានផ្ដល់ឱ្យ ។
៥.២
មុខងារនៅក្នុងការអនុវត្តន៍សាលក្រម
សាលក្រមចូលជាស្ថាពរ
គឺមានន័យថាផុតរយៈពេលប្ដឹងទាស់ និងប្ដឹងឧទ្ធរណ៍ហើយគឺមិនអាចធ្វើការកែប្រែបានឡើយ
សូម្បីតែព្រះរាជអាជ្ញា
ហើយតុលាការសាមីដែលចេញសាលក្រមនោះក៏មិនអាចកែប្រែសេចក្ដីសម្រេចរបស់ខ្លួនបានដែរ។
ចំពោះសាលក្រមព្រហ្មទណ្ឌ
ដែលចូលជាស្ថាពរហើយតម្រូវឱ្យមានការដាក់ទោសជនសង្ស័យ
ឬជនត្រូវចោទទោះបីមិនមានការស្នើសុំពីភាគីដើមបណ្ដឹង
ក៏ព្រះរាជអាជ្ញាត្រវអនុវត្តភ្លាមដែរព្រោះគាត់ជាដើមបណ្ដឹងអាជ្ញា។
ការចុះអនុវត្តសាលក្រមនេះ
ត្រូចបែងចែកជាពីរផ្នែក គឺ៖
ក-សាលក្រមស្ថាពរចំពោះមុខ
ព្រះរាជអាជ្ញា
ជាអ្នកអនុវត្តសាលក្រមដោយក្នុងករណីចាំបាច់ព្រះរាចអាជ្ញា អាចកេណ្ឌកម្លាំងសាធារណៈបាន
បើសាលក្រមស្ថាពរសម្រេចត្រូវផ្ដន្ទាទោសជនជាប់ចោទដាក់ពន្ធនាគារ
ដូច្នេះព្រះរាជអាជ្ញា
ចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនជាប់ចោទដាក់ពន្ធនាគារតាមអំណាចរបស់សាលក្រម ។
ក្នុងករណីសាលក្រមមិនទាន់ចូលជាស្ថាបរ
ភាគីអាច៖
-ប្ដឹងទាស់ចំពោះសាលក្រមចំពោះមុខ
-ប្ដឹងឧទ្ធរណ៍ចំពោះសាលក្រមចំពោះមុខ
ខ-សាលក្រមកំបាំងមុខ
សាលក្រមកំបាំមុខក៏ជាអំណាចរបស់ព្រះរាជអាជ្ញាផងដែរ
ក្នុងការអនុវត្តន៍សាលក្រមនេះហើយការអនុវត្តន៍សាលក្រមនេះវាមានលក្ខណៈស្រដៀងគ្នាទៅនឹងការអនុវត្តន៍សាលក្រមចំពោះមុខដែរ។
បន្ទាប់ពីទទួលសម្រង់សាលក្រមព្រហ្មទណ្ឌរួចមក
ក្រឡាបញ្ជីត្រូវចុះហត្ថលេខាទទួលយកសម្រង់សាលក្រមនេះ
ប្រសិនបើត្រូវផ្ដន្ទាទោសឱ្យដាក់ពន្ធនាគារនោះជាមួយសម្រង់សាលក្រមរបស់ចៅក្រមជំនុំជម្រះមកដាក់ពន្ធនាគារតាមសាលក្រម
ហើយបញ្ជូនទៅស្នងការដ្ឋាននគរបាលគ្រប់ទីកន្លែងទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា
ដើម្បីស្វែងរកចាប់ខ្លួនជនល្មើស។
ចំណាំ
ក្នុងករណីសាលក្រមមិនទាន់ចូលជាស្ថាបរ
ភាគីអាច៖
-ប្ដឹងទាស់ចំពោះសាលក្រមកំបាំងមុខ
-ប្ដឹងឧទ្ធរណ៍ចំពោះសាលក្រមកំបាំងមុខ
តួនាទី និងភារកិច្ចរបស់ចៅក្រមស៊ើបសួរ
I. លក្ខណៈសម្បត្តិរបស់ចៅក្រម
១.១ ជំនាញវិជ្ជាជីវៈ
ចៅក្រម
គឺជាមន្រ្ដីសាធារណៈដែលទទួលការជ្រើសតាំងឱ្យដឹកនាំគ្រប់គ្រងកិច្ចការច្បាប់នៅតាមសាលាជម្រះក្ដី
។ មានតែចៅក្រមទេដែលមានសិទ្ធិជម្រះក្ដី
ដែលចៅក្រមត្រូវបំពេញភារកិច្ចនេះដោយគោរពយ៉ាងម៉ឺងម៉ាត់ឱ្យអស់ពីដូងចិត្ត
និងសម្បជញ្ញៈរបស់ខ្លួន ។
នៅក្នុងអាជីបរបស់ខ្លួនចៅក្រមអាចត្រូវបានតែងតាំងជាព្រះរាជអាជ្ញា
ហើយព្រះរាជអាជ្ញា ក៏អាចត្រូវតែងតាំងជាចៅក្រមវិញបានដែរ។
បុគ្គលដែលត្រូវការជ្រើសរើសសម្រាប់ឱ្យបំពេញមុខងារជាចៅក្រមត្រូវតែជាអ្នកមានសមត្ថភាព
និងជាអ្នកសុចរិតមានសីលធម៌ស្អាតស្អំ បើយោងតាមសេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្ដិកៈចៅក្រម
និងព្រះរាជអាជ្ញា បុគ្គលដែលត្រូវបានអនុញ្ញាតឱ្យប្រឡងជ្រើសរើសជាសិស្សចៅក្រម
ចាំបាច់ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម ៖
-ត្រូវមានសញ្ជាតិខ្មែរពីកំណើត
-មានអាយុ៣៥ឆ្នាំយ៉ាងច្រើន
ចំពោះបេក្ខជនជានិស្សិត និងមានអាយុ៤០ឆ្នាំយ៉ាងច្រើនចំពោះបេក្ខជនជាមន្រ្ដីរាជការ
គិតដល់ថ្ងៃប្រឡង
-ត្រូវមានសញ្ញាបត្រចាប់ពីបរិញ្ញាបត្រច្បាប់ឡើងទៅ
-មិនដែលមានទោសពីបទមជ្ឈិម
ឬបទឧក្រិដ្ឋ
-ត្រូវមានកាយសម្បទាគ្រប់គ្រាន់អាចបំពេញការងារបាន។
ការជ្រើសរើសបញ្ជូលក្នុងក្របខណ្ឌចៅក្រម
ក៏អាចធ្វើឡើងតាមរយៈការប្រឡងប្រជែងផ្ទៃក្នុងពីក្នុងចំណោមមន្រ្ដីរាជការ និងក្រឡាបញ្ជី
ដែលមានលក្ខខណ្ឌដូចខាងក្រោម៖
-ត្រូវមានសញ្ញាបត្រចាប់ពីបរិញ្ញាបត្រច្បាប់ឡើងទៅ
-មានបទពិសោធន៍ក្នុងវិស័យច្បាប់
ឬយុត្តិធម៌យ៉ាងតិច ៥ឆ្នាំ
-មានអាយុមិនលើសពី
៤៥ឆ្នាំ គិតដល់ថ្ងៃប្រឡង។
ចំពោះមេធាវី
ក៏អាចប្រឡងចូលក្របខណ្ឌនេះបានដែរតោយត្រូវគោរពតាមគោលការណ៍ទាំង ៣ ចំណុច ខាងលើនេះ ។
សាលាភូមិន្ទចៅក្រមជ្រើសរើស
និងធានារ៉ាបរង ការបណ្ដុះបណ្ដាលវិជ្ជាជីវៈចៅក្រម ការបណ្ដុះបណ្ដាលបន្ដ
និងវិក្រឹត្យការ ចៅក្រម និងព្រះរាជអាជ្ញាដែលកំពុងបំពេញការងារនៅតាមសាលាជម្រះក្ដីនៃព្រះរាជាណាចក្រកម្ពុជា។
សិស្សចៅក្រមទទួលការបណ្ដុះបណ្ដាលដែលមានរយៈពេល ២ឆ្នាំនៅសាលាភូមិន្ទចៅក្រម
ព្រមទាំងឆ្លងកាត់កម្មសិក្សាដែលត្រូវបានកំណត់ ។
សិស្សចៅក្រម ដែលបានបញ្ចប់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈប្រកបដោយជោគជ័យត្រូវតែងតាំងដោយព្រះរាជក្រឹត្យជាចៅក្រមកម្មសិក្សា
ក្នុងឋានន្ដរសក្ដិជាអនុចៅក្រមថ្នាក់ដំបូងគេ ។
បន្ទាប់ពីបំពេញកម្មសិក្សាចប់សព្វគ្រប់ហើយ
ព្រះរាជអាជ្ញាកម្មសិក្សាត្រូវតាំងស៊ុបក្នុងក្របខណ្ឌចៅក្រម
និងមានឋានន្ដរសក្តិជាអនុចៅក្រមថ្នាក់ដំបូងគេ។
សាលាដំបូងគឺជាសាលាជម្រះក្ដីថ្នាក់ទីមួយ
ដែលត្រូវបង្កើតឡើងឱ្យមាននៅគ្រប់រាជធានី-ខេត្តនៃព្រះរាជាណាចក្រកម្ពុជា ។
ការដាក់ឱ្យដំណើការសាលាដំបូងនានា ត្រូវធ្វើឡើយដោយព្រះរាជក្រឹត្យ សាលាដំបូង ត្រូវបែងចែកជាតុលាការជំនាញ
ហើយក៏ជាសាលាជម្រះក្ដីទូរទៅដែលមានសមត្ថកិច្ចជំនុំជម្រះក្ដីទៅលើរឿងក្ដីទាំងអស់ លើកលែងតែរឿងក្ដីដែលស្ថិតនៅក្រោមសមត្ថកិច្ចនៃសាលាជម្រះក្ដីពិសេស
ឬសាលាជម្រះក្ដីវិសមញ្ញដែលបង្កើតឡើងដោយច្បាប់ដោយឡែក។
សមាសភាពសាលាដំបូងរូមមាន
៖
-ប្រធាន
-អនុប្រធាន
-ចៅក្រម
-ក្រឡាបញ្ជី
-មន្រ្ដីរដ្ឋបាល
និងអាចមានមន្រ្ដីជំនាញផ្នែកច្បាប់ផ្សេងទៀត ដែលបម្រើការងារនៅអយ្យការអមសាលាដំបូង។
សាលាដំបូងនីមួយៗ
បែងចែកជាតុលាការជំនាញ ដូចខាងក្រោម ៖
-តុលាការរដ្ឋប្បវេណី
-តុលាការព្រហ្មទណ្ឌ
-តុលាការពាណិជ្ជកម្ម
-តុលាការការងារ
-តុលាការបរិស្ថាន
តុលាការជំនាញផ្សេងទៀតរបស់សាលាដំបូង ចេញសេចក្ដីសម្រេចរបស់ខ្លួនប្រកបដោយស្វ័យភាពក្នុងដែលសមត្ថកិច្ចរបស់ខ្លួន
ក្នុងនាមសាលាដំបូងដែលតុលាការជំនាញនោះស្ថិតនៅ។
សមាសភាពតុលាការជំនាញនីមួយៗរួមមាន៖
-ប្រធានតុលាករ
-ចៅក្រម
-ក្រឡាបញ្ជី
នៅសាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់ មានអង្គភាពរដ្ឋបាលមួយស្ថិតនៅក្រោមរដ្ឋបាលកណ្ដាលរបស់ក្រសួងយុត្តិធម៌សម្រាប់គាំទ្រដល់កិច្ចដំណើរការរបស់អង្គការតុលាការ
និងអង្គការអយ្យការ ។ នៅថ្នាក់សាលាដំបូង អង្គភាពរដ្ឋបាលនេះហៅហាថា “លេខាធិការដ្ឋានរដ្ឋបាលសាលាដំបូង” មានថ្នាក់ស្មើនឹងនាយកដ្ឋាន ។
សាលាដំបូង
និងអយ្យការអមសាលាដំបូង សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍
ព្រមទាំងតុលាការកំពូល និងមហាអយ្យការតុលាការកំពូល
មានកញ្ចប់ថវិកាដោយឡែកសម្រាប់ដំណើការ ដែលស្ថិតនៅក្នុងកញ្ចប់ថវិការបស់ក្រសួងយុត្តិធម៌។ប្រធានសាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់
ជាអាណាប័កទទួលសិទ្ធិពីរដ្ឋមន្រ្ដីក្រសួងយុត្តិធម៌។
ការគ្រប់គ្រង
និងការចាត់ចែងថវិការបស់សាលាជម្រះក្ដី
និងអយ្យការអមសាលាជម្រះក្ដីត្រូវកំណត់ដោយអនុក្រឹត្យ។
៣.១
សមត្ថកិច្ចរបស់ចៅក្រមស៊ើបសួរ
ចៅក្រមដែលមានសមត្ថកិច្ចគឺ
-ចៅក្រមស៊ើបសួរនាទីកន្លែងបទល្មើស
-ចៅក្រមស៊ើបសួរនាលំនៅដ្ឋាន
ឬ ទីសំណាក់របស់បុគ្គលដែលជាប់សង្ស័យថាបានប្រព្រឹត្តបទមើស
-ចៅក្រមស៊ើបសួរនាទីកន្លែងចាប់ខ្លួនបុគ្គលដែលជាប់សង្ស័យថាបានប្រព្រឹត្តបទល្មើស
៤.១
ទទួលពាក្យបណ្ដឹង
ចៅក្រមស៊ើបសួរ ទទួលពាក្យបណ្ដឹងអំពីអង្គហេតុដែលមានចែងនៅក្នុងដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួររបស់ព្រះរាជអាជ្ញា
។
ចៅក្រមស៊ើបសួរ
ត្រូវស៊ើបសួរតែអង្គហេតុតែប៉ុណ្ណោះ ប្រសិនបើលេចអង្គហេតុថ្មី
ដែលអាចជាបទល្មើសព្រហ្មទណ្ឌនៅក្នុងពេលស៊ើបសួរ
ចៅក្រមស៊ើបសួរត្រូវជូនព័ត៌មានអំពីអង្គហេតុថ្មីនោះទៅព្រះរាជអាជ្ញា
ហើយព្រះរាជអាជ្ញាអាចប្ដឹងសុំឱ្យចៅក្រមស៊ើបសួរបើកការស៊ើបសួរអំពីអង្គហេតុថ្មីនោះតាម
ដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរបន្ថែម បើគ្មានដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរបន្ថែមទេ
ចៅក្រមស៊ើបសួរគ្មានសិទ្ធិអំណាចស៊ើបសួរអំពីអង្គហេតុថ្មីនោះបានឡើយ ។
ប៉ុន្ដែចៅក្រមស៊ើបសួរ មិនចាំបាច់សុំដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរបន្ថែមទេ
ប្រសិនបើអង្គហេតុថ្មីនោះជាស្ថានទម្ងន់ទៅលើអង្គហេតុដែលមានចែងនៅក្នុងដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរដំបូង។
ចៅក្រមស៊ើបសួរ
អាចសុំឱ្យចៅក្រមផ្សេង ឬមន្រ្ដីនគរបាលយុត្តិធម៌
ឬអង្គភាពនគរបាលយុត្តិធម៌បំពេញកិច្ចខ្លះ តាមដីកាចាត់ឱ្យស៊ើបសួរជំនួស ។
ចៅក្រមស៊ើបសួរ
អាចចុះទៅដល់ទីកន្លែងជាមួយក្រឡាបញ្ជីរបស់ខ្លួននៅលើវិសាលភាពសមត្ថកិច្ចដែលដីនៃតុលាការជាន់ដំបូង
ដើម្បីបំពេញកិច្ចស៊ើបសួរដែលខ្លួនយល់ថាមានប្រយោជន៍ ជាអាទិ៍ ការពិនិត្យសម្ភារៈ
ការឆែកឆេរ និងការចាប់យកវត្ថុតាង
តែចៅក្រមស៊ើបសួរត្រូវជូនដំណឹងដល់ព្រះរាជអាជ្ញាអំពីការចុះទៅពិនិត្យនោះ ក្នុងករណីនោះ
ព្រះរាជអាជ្ញាអាចចុះទៅជាមួយចៅក្រមស៊ើបសួរនោះ។
សេចក្ដីសម្រេចរបស់ចៅក្រមស៊ើបសួរ
គឺគេចង់សំដៅទៅលើសេចក្ដីសម្រេចរបស់ចៅក្រមស៊ើបសួរដែលត្រូវបានគេឱ្យឈ្មោះថា “សេចក្ដីសម្រេច” វាជាការសម្រេចសេចក្ដីដែលតុលាការ
ឬចៅក្រមអាចធ្វើដោយមិនឆ្លងកាត់ការទាញហេតុផលដោយផ្ទាល់មាត់បានចៅក្រមស៊ើបសួរបិតការស៊ើបសួរតាមដីកាដំណោះស្រាយ
ដីកានេះអាចជាដីការបញ្ជូនទៅជំនុំជម្រះ ឬដីកាលើកលែងចោទប្រកាន់ ។
ចៅក្រមស៊ើបសួរ
ចេញដីការលើកលែងចោទប្រកាន់នៅក្នុងករណីដូចតទៅ៖
-អំពើប្រព្រឹត្តមិនមែនជាបទឧក្រិដ្ឋ
បទមជ្ឈឹម ឬបទលហុ
-ជនប្រព្រឹត្តអំពើនោះនៅតែមិនស្គាល់
-គ្មានភស្ដុតាងដាក់បន្ទុកគ្រប់គ្រន់លើជនត្រូវចោទ។
ករណីនេះចៅក្រមស៊ើបសួរ
មិនអាចដោះលែងជននោះភ្លាមបានទេ លុះត្រាតែផុតររយៈពេលប្ដឹងឧទ្ធរណ៍របស់ព្រះរាជអាជ្ញា
និងអគ្គព្រះរាជអាជ្ញា ដែលមានរយៈពេល១ខែ គិតពីពេលប្រកាសដីកា
សម្រាប់អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ និង៥ថ្ងៃ
គិតចាប់ពីថ្ងៃជូនដំណឹងពីដីកាសម្រាប់អគ្គព្រះរាជអាជ្ញា ជនត្រូវចោទ
ដើមបណ្ដឹងរដ្ឋប្បវេណី និងជនដែលសុំឱ្យប្រគល់វត្ថុចាប់យកឱ្យខ្លួនវិញ ។
ប្រសិនបើយល់ឃើញថា
អំពើនោះជាបទឧក្រិដ្ឋ បទមជ្ឈឹម ឬបទលហុ
ចៅក្រមស៊ើបសួរសម្រេចបញ្ជូនជនត្រូវចោទទៅមុខតុលាការជំនុំជម្រះ
ការបញ្ជូនជនត្រូវចោទទៅតុលាការជំនុំជម្រះនេះធ្វើឡើយតាមរយៈ “ដីកាបញ្ជូនសំណុំរឿងទៅជំនុំជម្រះ” ដោយដីកានេះត្រូវរៀបរាប់អំពើដែលត្រូវចោទប្រកាន់
និងឈ្មោះបទល្មើសតាមច្បាប់។
ដីកានេះ
ត្រូវជូនដំណឹងក្នុងរយៈពេលខ្លីបំផុតដល់ ព្រះរាជអាជ្ញា ជនត្រូវចោទ
និងដើមបណ្ដឹងរដ្ឋប្បវេណី។
ជំពូកទី៣
តួនាទី និងភារកិច្ចរបស់ចៅក្រមជំនុំជម្រះ
I. ចៅក្រមជំនុំជម្រះ
១.១
សមត្ថកិច្ចរបស់ចៅក្រមជំនុំជម្រះ
តុលាការដែលមានសមត្ថកិច្ចខាងដែនដី
គឺ៖
-តុលាការនាកន្លែងបទល្មើស
-តុលាការនាលំនៅឋានរបស់ជនជាប់ចោទ
-តុលាការនាទីកន្លែងចាប់ខ្លួនជនជាប់ចោទ។
ក្នុងករណីដែលមានតុលាការ
ពីរ ឬច្រើនដែលស្ថិតនៅក្នុងមណ្ឌលនៃសាលាឧទ្ធរណ៍តែមួយបានទទួលពាក្យបណ្ដឹងលើសំណុំរឿងតែមួយដូចគ្នា
ប្រធានសាលាឧទ្ធរណ៍ចាត់តាំងតុលាការដែលនឹងត្រូវទទួលបន្ទុកលើសំណុំរឿង។
វិវាទដែនដីរវាងតុលាការច្រើនដែលមានថ្នាក់ស្មើគ្នា ត្រូវសម្រេចដោយប្រធានតុលាការជាន់ខ្ពស់ដោយការសម្រេចនេះបិតផ្លូវតវ៉ា។
២.១
ទទួលពាក្យបណ្ដឹង
យោងតាមមាត្រ ២៩១
នៃក្រមនីតិវិធីព្រហ្មទណ្ឌ
នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៧ ចែងថាក្នុងរឿងក្ដីព្រហ្មទណ្ឌ
សាលាដំបូងត្រូវទទួលបណ្ដឹងដោយ៖
-ដីកាបញ្ជូនរបស់ចៅក្រមស៊ើបសួរ
ឬសាលដីកាបញ្ជូនរបស់សភាស៊ើបសួរ
-ដីកាបញ្ជូនទៅតុលាការជំនុំជម្រះដោយផ្ទាល់របស់ព្រះរាជអាជ្ញា
-កំណត់ហេតុស្ដីពីការចូលបង្ហាញខ្លួនភ្លាមដែលធ្វើដោយព្រះរាជអាជ្ញា។
នៅពេលដែលពាក្យបណ្ដឹងត្រូវបានដាក់ហើយ
ប្រធានតុលាការ ត្រូវធ្វើកំណត់កាលបរិច្ឆេទនៃសវនាការ ។
សាលាដំបូងជំនុំជម្រះបទឧក្រិដ្ឋ
បទមជ្ឈិម និងបទលហុ សាលាដំបូងសម្រេចជាក្រុមសមូហភាពដែលមានចៅក្រម៣រូប
ចំពោះបទឧក្រិដ្ឋ ព្រមទាំងបទមជ្ឈិម និងបទលហុ ដែលជាប់ទាក់ទង
សាលាដំបូងក៏អាចសម្រេចជាចៅក្រមទោលបានដែរ ចំពោះបទមជ្ឈិម និងបទលហុ។
មានតែសាលាជម្រះក្ដីតែប៉ុណ្ណោះទើបមានសិទ្ធិអំណាចកាត់សេចក្ដី
និងប្រកាសសេចក្ដីសម្រេចរបស់តុលាការបាន ចៅក្រម គឺជាបុគ្គលតែមួយគត់ដែលមានសិទ្ធិអំណាចក្នុងការជម្រះក្ដីផ្ដល់យុត្តិធម៌ជូនប្រជាពលរដ្ឋខ្មែរក៏ដូចជាសង្គមជាតិ។រាល់ការជម្រះក្ដីរបស់ចៅក្រមត្រូវធ្វើក្នុងនាមប្រជារាស្រ្ដខ្មែរ
តាមនីតិវិធី និងច្បាប់ជាធរមាន ដោយត្រូវគោរពច្បាប់យ៉ាងម៉ឺងម៉ាត់ឱ្យអស់ពីដូងចិត្ត
និងសម្បជញ្ញៈរបស់ខ្លួន។
ការពិភាក្សាដេញដោលប្រព្រឹត្តទៅនៅពេលសវនាការជាសាធារណៈ
ប៉ុន្ដែប្រសិនបើតុលាការយល់ឃើញថា
ភាពជាសាធារណៈនាំឱ្យមានគ្រោះថ្នាក់ដល់សណ្ដាប់ធ្នាប់សាធារណៈ ឬដល់ទំនៀមទម្លាប់ តុលាការអាចបង្គាប់ឱ្យធ្វើការពិភាក្សាដេញដោលជាសម្ងាត់ទាំងស្រុង
ឬមួយផ្នែកបានតាមសេចក្ដីសម្រេចដោយសំអាងហេតុ។
សេចក្ដីសម្រេចរបស់តុលាការជាន់ទាប់តូ្រវបានគេឱ្យឈ្មោះថា “សាលក្រម” ។
សាលក្រម គឺជាការសម្រេចសេចក្ដីដែលតុលាការធ្វើលិខិតសាលក្រមដែលមានលក្ខណៈ
គ្រប់គ្រាន់ទៅតាមទម្រង់ដែលច្បាប់បានកំណត់
ហើយកើតមានអានុភាពដោយសារការប្រកាសដោយផ្អែកលើលិខិតសាលក្រមនេះ ។ គ្រប់សាលក្រម ត្រូវតែប្រកាសនៅពេលសវនាការសាធារណៈ
ផ្នែកនៃសេចក្ដីសម្រេចត្រូវអានឱ្យខ្លាំងៗដោយប្រធានសវនាការ ។
ចំពោះការប្រកាសអំពីពិរុទ្ធភាពតុលាកាត្រូវពិនិត្យមើល
៖
-តើអំពើនោះជាបទឧក្រិដ្ឋ
បទមជ្ឈិម ឬបទលហុ
-ជនជាប់ចោទបានប្រព្រឹត្តអំពើដែលចោទប្រកាន់លើខ្លួន
ឬទេ?
ប្រសិនបើពិនិត្យឃើញពិរុទ្ធភាពលើជនជាប់ចោទ
តុលាការប្រកាសផ្ដន្ទាទោសតាមច្បាប់បញ្ញត្តិ ។
បើសិនតុលាការយល់ឃើញថាអំពើនោះមិនមែនជាបទល្មើសទេ ឬក៏ជនជាប់ចោទគ្មានកំហុសទេ
ជនជាប់ចោទនោះត្រូវបានសម្រេចឱ្យរួចផុតពីបទចោទ។
សាលក្រមអាចត្រូវបែងចែកជា
៣ប្រភេទ គឺ៖
-សាលក្រមចំពោះមុខ ៖
ប្រសិនបើជនជាប់ចោទចូលមកបង្ហាញខ្លួននៅពេលសវនាការនោះសាលក្រមជាសាលក្រមចំពោះមុខជនជាប់ចោទ
។
-សាលក្រមដែលត្រូវចាត់ទុកថាចំពោះមុខ ៖ ប្រសិនបើជនជាប់ចោទមិនចូលបង្ហាញខ្លួននៅពេលសវនាការទេ
ប៉ុន្ដែសាមីខ្លួនបានដឹងអំពីការបញ្ជូនខ្លួនទៅជំនុំជម្រះផ្ទាល់ ឬបានដឹងពីការកោះហៅហើយនោះ
សាលក្រមចាត់ទុកថា ជាសាលក្រមចំពោះមុខជនជាប់ចោទ ។
-សាលក្រមកំបាំងមុខ ៖ ប្រសិនបើជនជាប់ចោទមិនចូលបង្ហាញខ្លួននៅពេលសវនាការទេ ហើយគ្មានភស្ដុតាងបង្ហាញឱ្យឃើញថា
សាមីខ្លួនបានដឹងពីការបញ្ជូនខ្លួនទៅជំនុំជម្រះ ឬបានដឹងអំពីការកោះហៅនោះទេ
សាលក្រមនោះត្រូវបានប្រកាសកំបាំងមុខជនជាប់ចោទ។
សាលក្រមព្រហ្មទណ្ឌ
អាចត្រូវប្ដឹងទាស់ និងប្ដឹងឧទ្ធរណ៍ដោយភាគីបាន ។
៣.១
បណ្ដឹងទាស់
ក្រោយពីសាលក្រម
ត្រូវបានប្រកាស ភាគីនៅក្នុងរឿងក្ដីព្រហ្មទណ្ឌ មានពិរុទ្ធជន ដើមបណ្ដឹងរដ្ឋប្បវេណី
និងអ្នកទទួលខុសត្រូវរដ្ឋប្បវេណី
អាចប្ដឹងទាស់ក្នុងករណីដែលសាលក្រមនោះត្រូវបានសម្រេចដោយកំបាំងមុខខ្លួនបាន ។
ជនដែលអាចប្ដឹងឧទ្ធរណ៍បាន
គឺព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ពិរុទ្ធជន ដើមបណ្ដឹងរដ្ឋប្បវេណី
និងអ្នកទទួលខុសត្រូវរដ្ឋប្បវេណី ។
នៅពេលដែលផុតរយៈពេលប្ដឹងឧប្រាស្រ័យដែលបានកំណត់ដោយច្បាប់នោះសាលក្រមនឹងចូលជាស្ថាពរ
ហើយមានអានុភាពដូចខាងក្រោម៖
ក-ការបិតផ្លូវតវ៉ា ៖ ក្រោយពេលចូលជាសាលក្រមស្ថាពរ
ភាគីនៃរឿងក្ដីនោះមិនអាចធ្វើការប្ដឹងឧប្រាស្រ័យនឹងសាលក្រមនោះជាថ្មីម្ដងទៀតឡើយ
លើកលែងតែបណ្ដឹងសើរើក្នុងករណីពិសេសមួយ។
ខ-អានុភាពអនុវត្ត ៖ សាលក្រមដែលបានចូលជាស្ថាពររួចហើយ មានន័យថា សាលក្រមនោះមានអានុភាពអនុវត្តដោយព្រះរាជអាជ្ញា
ត្រូវចាប់ផ្ដើមអនុវត្តទៅតាមអំណាចនៃសាលក្រមនោះជាដាច់ខាត ។
គ-
អាជ្ញាអស់ជំនុំ ៖
នៅពេលសាលក្រមចូលជាស្ថាពរហើយ អានុភាពនៃអាជ្ញាអស់ជំនុំត្រូវកើតឡើង ។
យោងទៅតាមការបកស្រាយបំភ្លឺ
ទៅលើចំណុចជាច្រើនទាក់ទងទៅនឹងប្រធានបទស្ដីពី តួនាទី និងភារកិច្ចរបស់ចៅក្រម
និងព្រះរាជអាជ្ញា រួចមកធ្វើឱ្យយើងខ្ញុំអាចសន្និដ្ឋានបានថា អំណាច តួនាទី
និងភារកិច្ចចៅក្រម និងព្រះរាជអាជ្ញា ពិតជាមាសារៈសំខាន់មិនអាចខ្វះបានជាដាច់ខាត
ដើម្បីធានាការពារយុត្តិធម៌នៅក្នុងសង្គមជាតិ ការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ
ក៏ដូចជាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ
សម្រាប់ការប្រព្រឹត្តទៅនៅក្នុងរដ្ឋមួយស្ថិតនៅក្នុងនិរន្ដភាព។
ព្រះរាជអាជ្ញាជាអ្នកទទួលបន្ទុកស្វែងរកបទល្មើសព្រហ្មទណ្ឌ
ធ្វើការចោទប្រកាន់ពីបទល្មើសអាជ្ញាសុំឱ្យអនុវត្តច្បាប់ចំពោះមុខយុត្តាធិការស៊ើបសួរ
និងយុត្តាធិការជំនុំជម្រះ
ពិសេសធានារ៉ាប់រងការអនុវត្តន៍សេចក្ដីសម្រេចខាងព្រហ្មទណ្ឌក្នុងនាមផលប្រយោជន៍សង្គមជាតិ។
រីឯចៅក្រមវិញមានអំណាចក្នុងការស៊ើបសួរ
និងជម្រះក្ដីស្វែងរកយុត្តិធម៌ជូនប្រជាជាតិ ដោយគោរពតាមច្បាប់យ៉ាងម៉ឺងម៉ាត់ឱ្យអស់ពីដួងចិត្ត
និងសម្បជញ្ញៈនៃវិជ្ជាជីវៈឯករាជ្យភាពរបស់ខ្លួនទៅតាមនីតិវិធីច្បាប់ជាធរមាន ។
ដូច្នេះតួនាទី និងភារកិច្ចរបស់ចៅក្រម
និងព្រះរាជអាជ្ញា ជាឧបករណ៍តែមួយគត់សម្រាប់ច្រោះ ឬរាវរកយុត្តិធម៌ពិតប្រាកដ
ដែលជាយន្ដការមិនអាចខ្វះបានក្នុងការធានានូវយុត្តិធម៌ និងស្ថេរភាពនៅក្នុងសង្គមជាតិកម្ពុជាយើង
។
ឯកសារយោង
-រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣
-សារណាបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាបត្រ
នីតិសាស្រ្ដ ឆ្នាំ២០១៤ របស់លោក ឡោ ក្រឹម និងលោក លី កុសល ។
-សេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្ដិកៈចៅក្រម និងព្រះរាជអាជ្ញា
ដែលបានទទួលការឯកភាពពីគណៈរដ្ឋមន្រ្ដីក្នុងសម័យប្រជុំពេញអង្គ នាថ្ងៃទី១៨ ខែមេសា
ឆ្នាំ២០១៤ ។
-សេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំអង្គការតុលាការ
ដែលទទួលបានការឯកភាពពីគណៈរដ្ឋមន្រ្ដីសម័យប្រជុំពេញអង្គ នាថ្ងៃទី១៨ ខែមេសា
ឆ្នាំ២០១៤។
-សេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំអង្គការតុលាការ
ដែលទទួលបានការឯកភាពពីគណៈរដ្ឋមន្រ្ដីសម័យប្រជុំពេញអង្គ នាថ្ងៃទី១៨ ខែមេសា
ឆ្នាំ២០១៤។
-ព្រះរាជក្រមលេខ នស/រកម/០៨០៧ ចុះថ្ងៃទី១០ ខែសីហា
ឆ្នាំ២០០៧ ដែលប្រកាសឱ្យប្រើក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ។
-www.google.com.kh
-www.murielle-cahen.com
-www.google.translate.com
http://ravuthkhmerboy.blogspot.com
ចប់ សូមអរគុណ!

No comments:
Post a Comment