‹‹មេរៀនស្រាវជ្រាវ បង្កើតឡើងក្នុង គោលបំណង ដើម្បើប្រមូល ព័ត៌មាន និង កំណត់ត្រាព្រឹត្តិការណ៍ និងប្រវត្តិសាស្រ្ត ផ្សេងៗ ដូចជា ចំណេះដឹងទូទៅ សេដ្ឋកិច្ច កសិកម្ម ប្រវត្តិសាស្រ្ត សុខភាពជាដើមចេញពីប្រភពផ្សេងៗ ដូចជា កាសែត ទស្សនាវដ្តី វិទ្យុ ទូរទស្សន៍ គេហទំព័រ ជាដើម សម្រាប់ មិត្តអ្នកអាន ទាំងអស់ ទុកជាដំណឹង បទពិសោធន៍ ចំណេះដឹងថ្មី ។ ទំព័រនេះគឺជាប្រភេទ បណ្តាល័យ អេឡិកត្រូនិកតូច មួយ ដែល ចារឹក ប្រមូលផ្តុំ រក្សាទុក និង ចែករំលែក ឯកសារ ដែលបាន ចេញផ្សាយ ជាសាធារណៈ ដល់ មិត្តអ្នកអានទូទៅ ទុកជា ចំណេះដឹង ឯកសារយោងសម្រាប់ ការសិក្សា ការងារ និង បុព្វហេតុត្រឹមត្រូវ ។ ខ្ញុំសង្ឃឹមថាគេហទំព័រនេះអាចជាជ្រុងមួយសម្រាប់ជាជំនួយដល់បងប្អូនរួមជាតិក្នុងការសិក្សាស្រាវជ្រាវ សូមអរគុណ!

Wednesday, December 6, 2017

រដ្ឋសភាកម្ពុជា នីតិកាលទី៥ (២០១៣-២០១៨)

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

វិទ្យាស្ថានក្រុងអង្គរ

មហាវិទ្យាល័យនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច
Faculty of Law and Economic


នីតិរដ្ឋបាលទូទៅ

កិច្ចការស្រាវជ្រាវ

រដ្ឋសភាកម្ពុជា នីតិកាលទី៥ (២០១៣-២០១៨)

បង្រៀនដោយលោកគ្រូ ណែត សារី
ស្រាវជ្រាវដោយសិស្សនិស្សិត

១-ទីន សុភ័ក្រមន្នី                        ២-ជួន ពិសី

និស្សិតឆ្នាំទី២ ឆមាសទី១ ជំនាន់ទី១៤ ក្រុមទី២ វគ្គសៅរ៍-អាទិត្យ
ឆ្នាំសិក្សា២០១៦-២០១៧




អារម្ភកថា
          ក្នុងនាមរូបខ្ញុំបាទជាសិស្សនិស្សិតថ្នាក់បរិញ្ញាបត្រ ផ្នែកនីតិសាស្ត្រ ជំនាន់ទី១៤ ឆ្នាំសិក្សា ២០១៦-២០១៧ នៃវិទ្យាស្ថានក្រុងអង្គរខេត្តកំពង់ធំ ស្រាវជ្រាវលើប្រធានបទស្តីពី រដ្ឋសភាកម្ពុជា នីតិកាលទី៥ (២០១៣-២០១៨) គឺប្រធានបទមុខវិជ្ជា នីតិរដ្ឋបាលទូទៅ ​នៃថ្នាក់បរិញ្ញាបត្រនីតិសាស្រ្ដ ឆ្នាំទី២ នៃវិទ្យាស្ថានក្រុងអង្គរ ខេត្តកំពង់ធំ ដែលសៀវភៅនេះស្រាវជ្រាវ ប្រមូលផ្តុំមកចង​ក្រង​ឡើងនូវខ្លឹមសារខ្លះៗដែលត្រូវបានដក់ស្រង់មកពីការសិក្សាផ្នែកទ្រឹស្តីនៅក្នុងសាលា និងការស្រាវ ជ្រាវតាមប្រព័ន្ធអ៉ីនធើណេត និងសៀវភៅច្បាប់ដែលបានកម្ពុជាបាន​អនុវត្ត​ និងកំពុងនៅជាធរមាន។
មិនត្រឹមតែ​ប៉ុណ្ណោះ សៀវភៅនេះក៏ជាជំនួយស្មារតី​ដល់​សិស្ស​និស្សិតជំនាន់ក្រោយក្នុងការសិក្សាពង្រឹងស្មារតី​ក្នុងការអនុវត្តច្បាប់នៅក្នុង​ស្ថាប័ន​តុលាការ មេធាវី អាជ្ញាសាលា និងមន្ត្រីអនុវត្តច្បាប់ផ្សេងៗ ។
          ខ្ញុំសង្ឃឹមថាស្នាដៃនេះនឹងត្រូវបានចូលរួមចំណែកក្នុងការការពារសន្តិសុខសាធារណៈ សណ្តាប់​ធ្នាប់សា​ធា​រណៈ អភិវឌ្ឍន៍សង្គមឱ្យមានការរីកចំរើនជឿនលឿនលើគ្រប់វិស័យ ដែលពុំឱ្យកើតមានអស្ថិរ​ភាពនត្ថិភាពនៃបទល្មើស និងពង្រឹងនីតិរដ្ឋក្នុងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋទៅអនាគត ដែល​ប្រជាពេលរដ្ឋជាក្តីសង្ឃឹមនៃសសរស្តម្ភទ្រទ្រង់ប្រទេសជាតិ ទើបគេចាត់ទុកជាសង្គមមួយបានស្រប​តាមធាតុផ្សំបណ្តាបទដ្ឋាន ឬទម្លាប់ គតិយុត្តិនានានៃសង្គម ដែលចាំបាច់ត្រូវមានប្រជាជន ទឹកដី លទ្ធិប្រជាធិបតេយ្យ និងបទបញ្ញត្តិច្បាប់ជាលំដាប់។
          ខ្ញុំសូមសំណូមពរដល់ជនរួមជាតិទាំងអស់ ពិសេសស្ថាប័នតុលាការ ឬស្ថាប័នអនុវត្តច្បាប់នានាផ្តល់ការគាំទ្រ និងចូលរួមចំណែកយ៉ាងសកម្មស្មើៗគ្នានូវ តួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយចលនា លេចចេញជាផ្លែផ្កានៃឧត្តមប្រយោជន៍ ក្នុងលំហូរសសៃឈាមនៃប្រព័ន្ធយុត្តិធម៌របស់ព្រះរាជាណាចក្រកម្ពុជាយើង។
          ក្នុងការជ្រើសរើសប្រធានបទដែលខ្ញុំបានសរសេរនេះ ពិតជាមានចំនុចខ្វះខាត និង​កំហុស​មួយ​ចំនួន​ដែលជាស្នាដៃសម្រិតសម្រាងធ្វើជាលើកដំបូងរបស់ខ្ញុំ ហេតុនេះខ្ញុំមានចិត្តសោមនស្សរីករាយ សម្រាប់ប្រិយមិត្ត អ្នកអាន សិក្សាស្រាវជ្រាវ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ក្នុងការរិះគន់ ក្នុងអត្ថន័យ​ស្ថាបនាចំពោះប្រធានបទនេះ ខ្ញុំទន្ទឹងរង់ចាំគ្រប់ពេលវេលា។
          ខ្ញុំសូមសម្ដែងទឹកចិត្តសមនោសដ៏ស្មោះស្ម័គ្រ និងសេចក្តីគោរពជូនពរដល់ជនរួមជាតិទាំងអស់នៅ​គ្រប់ទិសទីដែលផ្តល់ជំនឿ និងការគាំទ្រដល់ប្រធានបទនេះយ៉ាងធំធេង។ ដោយផ្អែកតាមការសន្និដ្ឋាន​នៃការគាំទ្របែបនេះ ខ្ញុំបានខិតខំស្រាវជ្រាវឯកសារដែលពាក់ព័ន្ធនានា រួមទាំងផ្នែកទ្រឹស្តី និង​ការ​អនុវត្តជាក់​ស្តែងក្នុងស្ថាប័នអនុវត្តច្បាប់ណាមួយ  ពិសេសស្ថាប័នតុលាការដែលជាស្ពានយុត្តិធម៌ ។
សូមអគុណ!


   
សេចក្តីថ្លែងអំណរគុណ

        ក្នុងនាមរូបខ្ញុំបាទជាសិស្សនិស្សិតថ្នាក់បរិញ្ញាបត្រ ផ្នែកនីតិសាស្ត្រ ឆ្នាំទី២ ជំនាន់ទី១៤ ឆ្នាំសិក្សា ២០១៦-២០១៧ នៃវិទ្យាស្ថានក្រុងអង្គរខេត្តកំពង់ធំ ។
 សូមសម្តែងនូវការគោរព​ដឹងគុណយ៉ាងជ្រាលជ្រាវបំផុតចំពោះ ៖

           លោកឪពុក អ្នកម្តាយ ដ៏មានគុណធ្ងន់ពុំអាចកាត់ថ្លៃបានចំពោះកូន ដែលលោកខិតខំចិញ្ចឹមបីបាច់ ថែរក្សា ផ្គត់ផ្គង់ ទូន្មាន​ប្រៀនប្រដៅកូនប្រកបដោយព្រហ្មវិហារធម៌ ទាំងកម្លាំងកាយ និងកម្លាំងចិត្ត ដោយក្តី​ស្រឡាញ់​តាំង​ពីកូនចាប់កំណើតរហូតដល់កូនពេញវ័យ ដោយមិនគិតពីការនឿយហត់ លំបាកយ៉ាងនោះទេ ដើម្បីឱ្យកូន​មានអនាគតភ្លឺស្វាង និងបញ្ចប់ការសិក្សាប្រកបដោយជោគជ័យ។
           លោក នាយក លោកនាយករង ព្រមទាំងលោក-លោកស្រី​សាស្ត្រា​ចារ្យ ​​ទាំងអស់ នៃវិទ្យាស្ថានក្រុងអង្គរខេត្តកំពង់ធំ ដែលបានប្រឹងប្រែងលះបង់ទាំងកម្លាំងកាយ និងកម្លាំងចិត្តខិតខំបង្ហាត់​បង្រៀន​ផ្ទេរចំណេះវិជ្ជាមកដល់រូបខ្ញុំបាទ នូវគ្រប់មុខវិជ្ជាដ៏មានតម្លៃ និងបានបង្ហាញផ្លូវបង្គាប់ដោយខ្លឹមសារនៃអត្ថបទ ដែលធ្វើឱ្យខ្ញុំបាទ​ទទួលបាន​ នូវចំនេះដឹងដ៏ខ្ពង់ខ្ពស់មានឧត្តមភាព រហូតរូបខ្ញុំបាទបានបញ្ចប់ការសិក្សាពីមុខវិជ្ជាមួយទៅមុខវិជ្ជាមួយទៀតប្រកបដោយជោគជ័យ ដើម្បី​ទុកជា​ទៀនសម្រាប់អុចបំភ្លឺផ្លូវនៃដំណើរជីវិតទៅថ្ងៃអនាគត់។
           ជាពិសេស លោកសាស្ត្រាចារ្យ ណែត សារី ដែលបានចំណាយ​ពេលយ៉ាងមមាញឹក​​ដ៏មាន​តម្លៃ​បង្ហាត់បង្រៀន ផ្តល់ជាយោបល់ណែនាំ តម្រង់ទិស ដល់ខ្ញុំបាទក្នុងការសរសេរកិច្ចការស្រាវ​ជ្រាវ​​នេះពោពេញដោយអត្ថន័យ និងមានខ្លឹមសារល្អតាមទម្រង់។
          លោកគ្រូអ្នកគ្រូ ដែលបានធ្វើការបង្ហាត់បង្រៀនដល់ខ្ញុំបាទតាំងពីបឋមសិក្សា អនុវិទ្យាល័យវិទ្យាល័យ រហូតដល់ខ្ញុំបាន បរិញ្ញាបត្រឆ្នាំទី២នេះប្រកបដោយជោគជ័យ។
           ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណ និងសូមបួងសួងដល់វត្ថុស័ក្តសិទ្ធិមានបារមីទាំងពួងនៅ​លើសកលលោកយើងនេះ សូមជួយតាមថែរក្សាជនរួមជាតិទាំងអស់ឱ្យសមប្រកប និងជួប​ប្រទះ​នូវសេចក្តីសុខ សេចក្តីចម្រើន ប្រកបដោយពុទ្ធិពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមអរគុណ!







មាតិកា

អារម្ភកថា................................................................................................................................. I

សេចក្ដីថ្លែងអំណរគុណ...............................................................................................................II​
សេចក្ដីផ្ដើម.................................................................................................................... V

              I.               ដើមកំណើតសភាកម្ពុជា................................................................................................ ០១


            II.              ចលនាតស៊ូដើម្បីរដ្ឋធម្មនុញ្ញ........................................................................................... ០១

       III.              ទីតាំងរដ្ឋសភា................................................................................................................... ០៣

       IV.              ការកកើតសភាធម្មនុញ្ញ................................................................................................... ០៤

                 ៤.១ សភាធម្មនុញ្ញ ឆ្នាំ១៩៤៦.................................................................................. ០៤

                 ៤.២ សភាធម្មនុញ្ញ ឆ្នាំ១៩៧២ (សម័យសាធារណរដ្ឋ).............................................. ០៤

            ៤.៣ សភាធម្មនុញ្ញ ឆ្នាំ១៩៧៦ (របបកម្ពុជាប្រជាធិបតេយ្យ).......................................... ០៥

                 ៤.៤ សភាធម្មនុញ្ញ ឆ្នាំ១៩៨១ (សាធារណៈរដ្ឋប្រជាមានិតកម្ពុជាក្រោយពីរដ្ឋកម្ពុជា) ០៥

                 ៤.៥ សភាធម្មនុញ្ញ ឆ្នាំ១៩៩៣................................................................................. ០៥ 

         V.              រដ្ឋសភាបច្ចុប្បន្ន................................................................................................................ ០៧

         VI.              រចនាសម្ព័ន្ធរបស់រដ្ឋសភា.............................................................................................. ០៧             ៦.១ តួនាទី និងភារកិច្ចរបស់ប្រធាន និងអនុប្រធានរដ្ឋសភា............................ ០៧


                        ក.ប្រធាន.......................................................................................................... ០៨

                        ខ.អនុប្រធាន.................................................................................................... ០៨

                 ៦.២ អង្គការលេខាធិកានៃរដ្ឋសភា........................................................................... ០៨

      VII.              សមត្ថកិច្ចរបស់រដ្ឋសភា................................................................................................... ០៩


       ៧.១ អំណាចនីតិប្បញ្ញាត្តិ......................................................................................... ០៩

       ៧.២ នីតិវិធីនៃការកសាងច្បាប់................................................................................ ១០

              ក.សេចក្ដីព្រាងច្បាប់......................................................................................... ១០

              ខ.សេចក្ដីស្នើច្បាប់របស់តំណាងរាស្រ្ដ ឬសមាជិកព្រឹទ្ធសភា.............................. ១០

       ៧.៣ នីតិវិធីពិនិត្យ និងអនុម័តច្បាប់នៅរដ្ឋសភា..................................................... ១១

              ក.គណៈកម្មាធិការអចិន្រ្ដៃយ៍.......................................................................... ១១
              ខ.គណៈកម្មការជំនាញ.................................................................................... ១១              គ.សម័យប្រជុំ.................................................................................................... ១១
      ៧.៤ ការបញ្ជូនទៅព្រឹទ្ធសភា ពិនិត្យ និងឱ្យយោបល់................................................ ១២
       ៧.៥ នីតិវិធីប្រកាសឱ្យប្រើ....................................................................................... ១៣

   VIII.              រដ្ឋសភា និងគណបក្សនយោបាយ.................................................................................... ១៤

       ៨.១ អំណាចរដ្ឋសភា.................................................................................................. ១៤
       ៨.២ តំណាងរាស្រ្ដ.................................................................................................... ១៤
       ៨.៣ ការធ្វើសច្ចាប្រណិធាន..................................................................................... ១៥

         IX.              គណកម្មាធិការអចិន្រ្ដៃនៃរដ្ឋសភា.................................................................................. ១៦

       ក. តួនាទី និងភារកិច្ចរបស់គណៈកម្មាធិការអចិន្រ្ដៃយ៍នៃរដ្ឋសភា............................. ១៦
       ខ. គណៈកម្មាធិការអចិន្រ្ដៃយ៍មានសិទ្ធិ និងមុខងារជាអាទិ៍....................................... ១៧

           X.              គណៈកម្មការជំនាញ...................................................................................................... ១៧

១០.១ គណៈកម្មការ សិទ្ធិមនុស្ស............................................................................ ១៨
១០.២ គណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម.............................. ១៨
១០.៣ គណៈកម្មការ សេដ្ឋកិច្ច ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឈន៍ជនបទបរិស្ថាន និងធនធានទឹក............................................................................................................... ១៨
១០.៤ គណៈកម្មការមហាផ្ទៃការពារជាតិអង្គេតបោសសំអាតនិងមុខងារសាធារណៈ ១៨
១០.៥ គណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការ អន្ដរជាតិ ឃោសនាការ និងព័ត៌​មាន............................................................................................................................១៩
១០.៦ គណៈកម្មការ នីតិកម្ម និងយុត្តិធម៌................................................................. ១៩
១០.៧ គណៈកម្មការ អប់រំ ធម្មការ វប្បធម៌ និងទេសចរណ៍....................................... ១៩
១០.៨ គណៈកម្មការ សុខាភិបាល សង្គមកិច្ច អតិតយុតជនយុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និងកិច្ចការនារី..................................................................... ១៩
១០.៩ គណៈកម្មការ សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសនីយ៍ ឧស្សាហកម្ម រ៉ែថាមពល និងពាណិជ្ជកម្ម ដែនដីនគរូបនីយកម្មនិងសំណង់................................... ១៩
១០.១០ គណៈកម្មការ អង្គេតបោសសំអាត និងប្រឆាំងអំពើពុករលួយ...................... ២០

         XI.              រដ្ឋសភា និងថវិការជាតិ................................................................................................. ១៩

      XII.              បុព្វសិទ្ធិសមាជិកសភា..................................................................................................... ២០

       ១២.១ សភា និងការប្រកាសសង្រ្គាម........................................................................ ២០
       ១២.២ ការទំលាក់រដ្ឋាភិបាល.................................................................................... ២១
       ១២.៣ បទបញ្ជាផ្ទៃក្នុង............................................................................................. ២១

     XIII.              សេចក្ដីសន្និដ្ឋាន........................................................................................................................... ២២

ឯកសារយោង............................................................................................................ ២៣


សេចក្ដីផ្ដើម

   ប្រទេសកម្ពុជា ជាព្រះរាជាណាចក្រ ដែលព្រះមហាក្សត្រទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងតាមលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត អចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ មានទីតាំងស្ថិតនៅក្នុង ភូមិភាគអាស៊ី-អាគ្នេយ៍ មានផ្ទៃក្រឡា ១៨១.០៣៥ គីឡូម៉ែត្រការ៉េ មានភ្នំពេញជារាជធានី និងមាន រាជធានី-ខេត្ត៖ ២៥ ក្រុង-ស្រុក-ខណ្ឌ៖ ១៩៧ ឃុំ-សង្កាត់៖ ១.៦៣៣ ភូមិ៖ ១៤.១៣៩ មានប្រជាពលរដ្ឋ ១៤ លាននាក់ ។
កម្ពុជាជាប្រទេស ដែលមានអាសធាតុក្ដៅសើម គឺជាតំបន់ដែលទទួលឥទ្ធិពលខ្យល់មូសុង ជាទូទៅមានរុក្ខជាតិលូតលាស់ខៀវស្រស់បំព្រងរយៈពេលពេញមួយឆ្នាំ ។
ភាសា និងអក្សរដែល ប្រើជាផ្លូវការ គឺភាសា និងអក្សរខ្មែរ ហើយព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ។
អំណាចទាំងអស់ជារបស់ប្រជាពលរដ្ឋ ហើយអំណាចបែងចែកដាច់ពីគ្នា​ រវាងអំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាច តុលាការ ។
ស្ថិតក្នុងបរិបទនៃការក៏សាងប្រទេសជាតិឡើងវិញលើគ្រប់វិស័យ បន្ទាប់ពីមានមហាវិនាសកម្មដែលបង្កឡើង ដោយរបបកម្ពុជាប្រជាធិបតេយ្យ ដែលខ្មែរយើងច្រើនហៅថា របបខ្មែរក្រហមពលពត ដែលគ្របដណ្ដប់លើកម្ពុជាអស់រយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ នាពេលកន្លងមកនេះ កម្ពុជាបានជួបប្រទះនូវឧបសគ្គជាច្រើនឥតគណនាបាន ។
ក្រោយថ្ងៃរំដោះ ៧ មករា​​ ឆ្នាំ១៩៧៩ កម្ពុជាបានកែប្រែមុខមាត់ថ្មី ដោយការកសាងប្រទេសជាតិលើគ្រប់វិស័យពីបាតដៃទទេ រហូតដល់ទទួលបានសមិទ្ធផល​ជាច្រើនទាំងផ្លូវសេដ្ឋកិច្ច ហិរញ្ញវត្ថុ ហេដ្ឋារចនសម្ព័ន ជាពិសេសវិស័យច្បាប់នៅកម្ពុជាក៏ចាប់ផ្ដើមរីកចម្រើនកើនឡើងជាលំដាប់គួរឱ្យកត់សម្គាល់ដែលអាចធ្វើឱ្យកម្ពុជាអាចប្រកួតប្រជែង នៅលើឆាក​អន្ដរជាតិជាមួយនឹងបណ្ដាប្រទេសដែលជាសម្ព័ន្ធមិត្តផងដែរ ។
 សូមអគុណ!



ប្រធានបទៈ  រដ្ឋសភាកម្ពុជា
នីតិកាលទី៥ (២០១៣-២០១៨)






No comments:

Post a Comment