​ហេតុអ្វីប្រារព្ធទិវាសិទ្ធិនារីអន្ដរជាតិ? នៅក្នុងទិវាសិទ្ធិនារីអន្តរជាតិ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩នេះ យើងខ្ញុំសូមគោរព ជូនពរដល់ ស្រ្ដី គ្រប់ៗរូបសូមជួបប្រទះតែសេចក្ដីសុខសេចក្ដីចម្រើន រកទទួលទានមានបាន មានសុខភាពល្អ ប្រាជ្ញាវៀងវៃ បើប្រាថ្នាអ្វីសូមឱ្យបានសម្រេចដូចសេចក្ដីប្រាថ្នា ជាពិសេសសូមឱ្យសម្រស់កាន់តែស្រស់ស្អាត សូមអរគុណ!! ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី ៨ ខែមីនាដើម្បីអបអរសាទរចំពោះសមិទ្ធផលសម្រេចបានរបស់ស្ត្រីទូទាំងប្រវត្តិសាស្ត្រ និងទូទាំងប្រទេសលើពិភពលោក។ ទិវានេះ ត្រូវបានគេស្គាល់ផងដែរថា ជាទិវាអង្គការសហប្រជាជាតិ ដើម្បីសិទ្ធិស្ត្រី និងសន្តិភាពអន្តរជាតិ។ ប្រវត្តិ ទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ការប្រជុំគ្នាថ្ងៃទី៨ ខែមីនា នៅទីក្រុងដាកា ប្រទេសបង់ក្លាដេស ទិវានារីអន្តរជាតិ (៨មីនា) គឺជាទិវាមួយដែលនារីជុំវិញពិភពលោកប្រារព្ធពិធីដើម្បីរំលឹកអប អរសាទរ។ជាឱកាសមួយ ត្រូវអបអរ ដោយមានពិធីបុណ្យរំលឹកខួបប្រារព្ធធ្វើដោយនារីជុំវិញ ពិភពលោក។ អង្គការសហប្រជាជាតិ ក៏ប្រារព្ធពិធីអបអរសាទរទិវានេះ និងប្រទេសជាច្រើន បានកំណត់ទិវានេះ ថាជាថ្ងៃបុណ្យជាតិរបស់ខ្លួនផងដែរ នៅពេលនារីក្នុងទ្វីបទាំងអស់ ដែលជាញឹកញាប់តែងត្រូវបែងចែក ដោយព្រំដែនជាតិ និងដោយជាតិពន្ធខុសគ្នា ដោយភាពខុសគ្នាខាងភាសា វប្បធម៌ សេដ្ឋកិច្ច និងនយោបាយ មកជួបជុំគ្នាដើម្បីធ្វើពិធីបុណ្យរំលឹកខួបទិវារបស់ខ្លួន គេអាចរំលឹកឡើងវិញអំពីប្រពៃណីដែលតំណាងឲ្យយ៉ាងតិចប្រាំបួនទសវត្ស នៃការតស៊ូដើម្បី សមភាព យុត្តិធម៌ សន្តិភាព និង អភិវឌ្ឍន៍។ ទិវានារីអន្តរជាតិ គឺជារឿងរបស់នារីសាមញ្ញ ដែលជាអ្នកកសាងប្រវត្តិសាស្ត្រ។ វាបានចាក់ឫស ក្នុងការតស៊ូរបស់នារី អស់ពេលរាប់សតវត្ស ដើម្បីចូលរួមក្នុងសង្គមដោយស្មើភាពជាមួយបុរស។ នៅក្នុងប្រទេសក្រិចដែលជាប្រទេសចំណាស់ លីស៊ីស្ត្រាតា (Lysistrata) បានផ្ដើមគំនិតធ្វើកូដកម្មផ្លូវភេទ ប្រឆាំងនឹងបុរសដើម្បីបញ្ចប់ សង្គ្រាម និងនៅអំលុងបដិវត្តន៍បារាំង នារីក្នុងទីក្រុងប៉ារីស បានអំពាវនាវរក "សេរីភាព សមភាព ភាតរភាព" ដោយដើរជាក្បួនឆ្ពោះទៅកាន់ទីក្រុងវែរសៃ ដើម្បីទាមទារសិទ្ធិបោះឆ្នោតសម្រាប់នារី។ គំនិតនៃទិវានារីអន្តរជាតិបានលេចឡើងជាដំបូងនៅរបត់នៃសតវត្ស ដែលក្នុងពិភពឧស្សាហូបនីយកម្ម គឺជារយៈពេលនៃដំណើរវាតទី និងចលាចល កំណើនប្រជាជនយ៉ាងឆាប់រហ័ស និងមនោគមវិជ្ជា មូលវិវឌ្ឍនិយម។ ប្រវត្តិសង្ខេប នៃព្រឹត្តិការណ៍នេះរៀបតាមលំដាប់នៃកាលវេលា ដូចខាងក្រោម៖ ឆ្នាំ១៩០៩ យោងតាមសេចក្ដីថ្លែងការណ៍របស់បក្សសង្គមនិយមអាមេរិក ទិវានារីជាតិលើកទីមួយត្រូវបានគេគោរពអបអរសាទរទូទាំងសហរដ្ឋ អាមេរិក នៅថ្ងៃទី២៨ ខែកុម្ភៈ។ នារីបានបន្តធ្វើបុណ្យរំលឹកខួបទិវានេះ រហូតទៅដល់ថ្ងៃអាទិត្យចុងក្រោយនៃខែនោះនាឆ្នាំ១៩១៣។ ឆ្នាំ១៩១០ សមាគមសង្គមនិយមអន្តរជាតិ ជួបប្រជុំគ្នានៅទីក្រុង Copenhagen បានបង្កើតជាទិវានារីមួយដែលមានលក្ខណៈជាអន្តរជាតិ ដើម្បីអបអរចលនា ដើម្បីសិទ្ធិនារី និងដើម្បីជួយសម្រេចឲ្យបាននូវសិទ្ធិបោះឆ្នោតជាសកល សម្រាប់នារី។ សំណើនេះត្រូវបានទទួលអបអរដោយមានការអនុមតិជាឯកច្ឆន្ទដោយសន្និសីទ របស់នារីជាង១០០នាក់មកពីប្រទេស១៧ដែលរួមមាននារីដំបូងគេ បីនាក់ត្រូវបានជាប់ឆ្នោតជាតំណាងរាស្ត្រ សភាហ្វាំងឡង់។ ពុំមានកាលបរិច្ឆេទជាក់លាក់ណាមួយត្រូវបានជ្រើសរើសសម្រាប់ធ្វើ ពិធីអបអរនិងគោរពទិវានេះទេ។ ឆ្នាំ១៩១១ ជាលទ្ធផលនៃកិច្ចពិភាក្សាដែលបានសម្រេចនៅទីក្រុង Copenhagen កាលពីឆ្នាំមុន ទិវានារីអន្តរជាតិ ត្រូវបានគេធ្វើពិធីទទួលអបអរជាលើកដំបូង (នៅ ថ្ងៃទី១៩ខែមិនា) នៅប្រទេសអូទ្រីស ប្រទេសដាណឺម៉ាក ប្រទេសអាល្លឺម៉ង់ និង ប្រទេសស្វីស ដែលក្នុងប្រទេសទាំងនោះ មាននារីនិងបុរសជាងមួយលាននាក់បានមកចូល រួមគាំទ្រទាំងអស់គ្នា។ ជាបន្ថែមទៅលើសិទ្ធិក្នុងការបោះឆ្នោតនិងសិទ្ធិបម្រើការងាររដ្ឋ នារីទាំងនោះបានទាមទារឲ្យមានសិទ្ធិក្នុងការធ្វើការងារសិទ្ធិ ទទួលការបណ្ដុះបណ្ដាល និងសិទ្ធិក្នុងការបញ្ចប់ការរើសអើងចំពោះ ការងារ។ ជិតមួយសប្ដាហ៍ក្រោយមក នៅថ្ងៃទី២៥ខែមិនា សោកនាដកម្មដ៏ខ្លោចផ្សាបណ្ដាលមកពីអគ្គីភ័យ ឆាបឆេះរោងចក្រត្រីកោណផលិតអាវម៉ាដាំ រឹបរាង នៅទីក្រុងញីវយ៉កថ្មី បានផ្ដាច់អាយុជីវិតនារីបម្រើការរោងចក្រនោះអស់ជាង១៤០នាក់ ដែលភាគច្រើនជានារីអន្តោប្រវេសន៍ អ៊ីតាលី និង ជ្វីហ្វ។ ព្រឹត្តិការណ៍នេះមានផលប៉ះពាល់យ៉ាងធំធេងលើច្បាប់ការងារក្នុង សហរដ្ឋអាមេរិក ហើយលក្ខខណ្ឌការងារដែលនាំឲ្យមានគ្រោះមហន្តរាយនេះត្រូវបានគេ ស្មិងស្មាធិ៍ រំលឹកប្រតិស្ឋ អធិស្ឋានក្នុងអំឡុងពិធីបុណ្យជាបន្តបន្ទាប់ដើម្បីរំលឹកទិវានារី អន្តរជាតិ។ ឆ្នាំ១៩១៣-១៩១៤ ជាផ្នែកមួយនៃចលនាសន្តិភាពដែលកំពុងប្រុងប្រៀបដំណើរការនៅពេល មុនព្រឹត្តិការណ៍សង្គ្រាមលោកលើកទី១ នារីរុស្សីបានធ្វើពិធីរំលឹកខួបទិវានារីអន្តរជាតិរបស់គេជាលើក ទីមួយ នៅថ្ងៃអាទិត្យចុងក្រោយក្នុងខែកុម្ភៈឆ្នាំ១៩១៣។ នៅតំបន់ផ្សេងទៀតក្នុង[អឺរ៉ុប] នៅថ្ងៃ ឬប្រហែលថ្ងៃទី៨ខែមិនា នៃឆ្នាំបន្ទាប់មក នារីបានមកមូលផ្ដុំជុំគ្នាដើម្បី ឬមួយតវ៉ាប្រឆាំងនឹងសង្គ្រាម ឬមួយដើម្បីសម្ដែងសាមគ្គីភាពជាមួយបងប្អូននារីៗរបស់គេ។ ឆ្នាំ១៩១៧ ជាមួយនឹងទាហានរុស្សី២លាននាក់ នារីរុស្សីជាថ្មីម្ដងទៀតបានជ្រើសរើសយកថ្ងៃអាទិត្យចុងក្រោយ ក្នុងខែកុម្ភៈ ដើម្បីធ្វើកូដកម្ម ទាមទារ "ចំណីអាហារហូបចុក និង សន្តិភាព"។ មេដឹកនាំនយោបាយបានជំទាស់នឹងការកំណត់ពេលធ្វើកូដកម្មនេះ ប៉ុន្តែទោះជាយ៉ាងណាក្ដី ក៏នារីទាំងនោះនៅតែបោះជំហានទៅមុខជានិច្ច។ ប្រវត្តិបន្ទាប់មកទៀតគឺ បួនថ្ងៃក្រោយមកស្ដេចរុស្សី (The Czar) ត្រូវបង្ខំឲ្យដាក់រាជ្យ ហើយរដ្ឋាភិបាលបណ្ដោះអាសន្នបានផ្ដល់សិទ្ធិបោះឆ្នោតដល់នារី។ ថ្ងៃអាទិត្យប្រកបដោយអត្ថន័យសំខាន់ជាប្រវត្តិសាស្ត្រនោះបាន ប្រព្រឹត្តឡើងចំថ្ងៃទី២៣ខែកុម្ភៈ តាមប្រតិទិន ជូល្យ៉ិនៀ [Julian Calendar =ប្រតិទិនបង្កើតដោយរដ្ឋបុរស Julius Caesar ក្នុងឆ្នាំ៤៦មុនគ្រិស្តសករាជ ដែលកំណត់ពេល១ឆ្នាំម្ដង មាន១២ខែ មួយខែៗមាន៣០ឬ ៣១ថ្ងៃ លើកលែងតែខែកុម្ភៈចេញ] ដែលកាលនោះត្រូវបានគេប្រើប្រាស់ក្នុងប្រទេសរុស្សី ប៉ុន្តែវាត្រូវចំថ្ងៃទី៨មិនា តាមប្រតិទិន Gregorian [(គឺប្រតិទិនជូល្យ៉ិន ដែលត្រូវគេ កែទម្រង់និងដែលគេប្រើប្រាស់សព្វថ្ងៃ] ដែលត្រូវគេប្រើនៅទីដទៃទៀត។ |ចាប់តាំងពីឆ្នាំដំបូងៗនោះមក ទិវានារីអន្តរជាតិ មានទំហំធំធេងថ្មីជាសកលសម្រាប់នារីទាំងឡាយ ទាំងនៅក្នុងប្រទេសអភិវឌ្ឍន៍ ទាំងនៅក្នុងប្រទេសកំពុងអភិវឌ្ឍ។ ការរីកធំធាត់នៃចលនារីអន្តរជាតិ ដែលត្រូវពង្រឹងដោយសន្និសីទនារីជាសកលរបស់អង្គការសហប្រជាជាតិ ចំនួនបួន បានជួយធ្វើឲ្យពិធីបុណ្យរំលឹកខួប ទិវានេះជាចំណុចប្រមូលផ្ដុំមួយសម្រាប់សម្របសម្រួលកម្លាំងដើម្បី ទាមទារសិទ្ធិនារី និងទាមទារឲ្យនារីអាចចូលរួមក្នុងដំណើរការនយោបាយ និងសេដ្ឋកិច្ច។ ទិវានារីអន្តរជាតិកាន់តែប្រែក្លាយទៅជាពេលវេលាមួយសម្រាប់ឆ្លុះ បញ្ចាំង លើការរីកចម្រើនដែលទទួលបាន ដើម្បីអំពាវនាវឲ្យមានការប្រែប្រួល និងធ្វើពិធីអបអរសាទរសកម្មភាពទាំងឡាយដែលធ្វើដោយសេចក្ដីក្លាហាន និងការប្ដេជ្ញាចិត្តដោយនារីសាមញ្ញដែលបានបំពេញតួនាទីវិសាមញ្ញ ក្នុងប្រវត្តិសាស្ត្រនៃសិទ្ធិរបស់នារី។

Recent Comments

នៅក្នុងថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩នេះ យើងខ្ញុំសូមគោរព ជូនពរដល់ ស្រ្ដី គ្រប់ៗរូបសូមជួបប្រទះតែសេចក្ដីសុខសេចក្ដីចម្រើន រកទទួលទានមានបាន មានសុខភាពល្អ ប្រាជ្ញាវៀងវៃ បើប្រាថ្នាអ្វីសូមឱ្យបានសម្រេចដូចសេចក្ដីប្រាថ្នា ជាពិសេសសូមឱ្យសម្រស់កាន់តែស្រស់ស្អាត សូមអរគុណ!! On International Women's Day, March 8, 2019, we would like to wish everyone a happy, healthy, prosperous, healthy, wise person if they wish. Special wishes, let's be beautiful, thank you !!

Thursday, November 1, 2018

សាធារណរដ្ឋប្រជាមានិតកម្ពុជា (ស.ប.ក.)

សាធារណរដ្ឋប្រជាមានិតកម្ពុជា (ស.ប.ក.) ត្រូវបានបង្កើតឡើងនៅកម្ពុជាដោយរណសិរ្សសង្គ្រោះ គឺជាក្រុមមួយនៃពួកឆ្វេងនិយមកម្ពុជាដែលមិនបានពេញចិត្តជាមួយនឹងខ្មែរក្រហម បន្ទាប់ពីការរំលំកម្ពុជាប្រជាធិបតេយ្យ ដែលជារដ្ឋាភិបាលរបស់ប៉ុល-ពត។ ដោយបានធ្វើឱ្យមានឡើងដោយការលុកលុយមួយពីសាធារណរដ្ឋសង្គមនិយមវៀតណាម បានរុញច្រានពួកកងទ័ពខ្មែរក្រហមចេញទៅ រដ្ឋនេះមានវៀតណាម និងសហភាពសូវៀតជាសម្ព័ន្ធមិត្តសំខាន់របស់ខ្លួន។
ស.ប.ក.បានបរាជ័យដើម្បីឱ្យបានការទទួលស្គាល់ដោយសហប្រជាជាតិ ដោយសារតែអន្តរាគមន៍ការទូតនៃសាធារណរដ្ឋប្រជាមានិតចិន សហរាជាណាចក្រសហរដ្ឋ និងប្រទេសអាស៊ានក្នុងនាមនៃរបបប៉ុល-ពតដែលបានបណ្ដេញចេញហើយ។ អាសនៈរបស់កម្ពុជានៅសហប្រជាជាតិត្រូវបានកាន់កាប់ដោយរដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ ដែលមានរបបខ្មែរក្រហមរបស់ប៉ុល-ពតនៅក្នុងក្រុមចម្រុះដែលមានពួកក្រុមទ័ពព្រៃមិនមែនកុម្មុយនិស្តពីរទៀត។ យ៉ាងណាមិញ ស.ប.ក.ត្រូវបានគេចាត់ទុកថាជារដ្ឋាភិបាល ជាក់ស្ដែង នៃកម្ពុជារវាងឆ្នាំ១៩៧៩ និង ១៩៩៣ ទោះបីជាមានការទទួលស្គាល់របស់អន្តរជាតិមានកំណត់ក៏ដោយ។
ស.ប.ក.ត្រូវបានដាក់ឈ្មោះសាជាថ្មីថា រដ្ឋកម្ពុជា (រ.ក.) កំឡុងបួនឆ្នាំចុងក្រោយនៃអត្ថិភាពរបស់ខ្លួននៅក្នុងការព្យាយាមដើម្បីទាក់ទាញការឈឺឆ្អើលរបស់អន្តរជាតិ។[១] ដោយបានបន្តកាន់កាប់ យ៉ាងណាមិញ ភាគច្រើននៃពួកមេដឹក និងរចនាសម្ព័ន្ធបក្សតែមួយរបស់រដ្ឋនេះ កាលណោះកំពុងតែឆ្លងកាត់សម័យអន្តរកាលមួយ និងនៅទីបំផុតក៏ផ្ដល់ផ្លូវដើម្បីការស្ដារឡើងវិញនូវព្រះរាជាណាចក្រកម្ពុជា។ ស.ប.ក./រ.ក.មានអត្ថិភាពជារដ្ឋសង្គមនិយមចាប់ពីឆ្នាំ១៩៧៩ រហូតដល់ ឆ្នាំ១៩៩១ ឆ្នាំនេះដែលនៅក្នុងនោះគណបក្សតែមួយដែលកំពុងតែដឹកនាំបានបោះបង់ចោលមនោគមវិជ្ជាម៉ាក្ស៍និយម-លេនីននិយមរបស់ខ្លួន។
ស.ប.ក.ត្រូវបានបង្កើតឡើងបន្តបន្ទាប់ពីវិនាសកម្មនៃស្ថាប័ននានា ហេដ្ឋារចនាសម្ព័ន្ធ និងបញ្ញាជននៃប្រទេសនេះដែលបានបង្កឡើងដោយការគ្រប់គ្រងរបស់ខ្មែរក្រហម។ ទោះបីជាមានភាពទន់ខ្សោយដែលជាប់មកជាមួយខ្លួន និងភាពទាស់ទែងប្រឆាំងខ្លួនក៏ពិតមែនក្ដី ដែលរួមមានការត្រូវបានគេបដិសេធដោយចោទថាជា រដ្ឋអាយ៉ង នៃវៀតណាម និងការត្រូវបានគេដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ដូចគ្នាសង្គ្រាមរដ្ឋប្បវេណីកំពុងតែធ្វើឱ្យទន់ខ្សោយដែរ ក៏ស.ប.ក./រ.ក.នៅតែខ្លាំងជាងពួកសត្រូវរបស់ខ្លួនដដែល។[២] ដោយជម្នះនឹងភាពក្រីក្រ និងការឃ្លាតឆ្ងាយដែលសង្កត់លើ រដ្ឋនេះក៏អាចសម្រេចបាននូវការកសាងកម្ពុជាឡើងវិញជាប្រទេសជាតិមួយ។ អ្នកនិពន្ធខ្លះបានប្រៀបធៀបសម័យស.ប.ក./រ.ក.ទៅនឹងប្រតិកម្មទាំរ-មី-ដគឺជាការបះបោរឆ្នាំ១៧៩៤ នៅក្នុងបដិវត្តន៍បារាំងប្រឆាំងនឹងភាពហួសហេតុនៃរជ្ជកាលនៃភេរវភាព[៣]

មាតិកា

សាវតារប្រវត្តិសាស្ត្រ[កែប្រែ]

ស.ប.ក.ត្រូវបានបង្កើតឡើងនៅខែ មករា ១៩៧៩ ជាលទ្ធផលនៃដំណើរការមួយដែលបានចាប់ផ្ដើមជាមួយភាពល្មោភសង្គ្រាមរបស់ខ្មែរក្រហម។

ខ្មែរក្រហមបាននាំឱ្យមានអរិភាពប្រឆាំងនឹងវៀតណាម[កែប្រែ]

ដើមឡើយ វៀតណាមកុម្មុយនិស្តគឺជាសម្ព័ន្ធមិត្តខ្មែរក្រហមដ៏រឹងមាំដែលកាលណោះកំពុងតែប្រយុទ្ធប្រឆាំងនឹងសាធារណរដ្ឋខ្មែររបស់​លន់-ណុលកំឡុងសង្គ្រាមរដ្ឋប្បវេណីឆ្នាំ១៩៧០-១៩៧៥។ គ្រាន់តែក្រោយពីខ្មែរក្រហមដណ្ដើមបានអំណាច អ្វីៗបានចាប់ផ្ដើមប្រែទៅជាអាក្រក់ឡើង នៅ​ពេលនោះថ្ងៃ ១ឧសភា ១៩៧៥ ពួកទាហានខ្មែរក្រហមបានវាយឆ្មក់កោះភូគុក និងថូកចឹវ ដែលសម្លាប់អសេនិកជនយួនច្រើនជាងប្រាំរយនាក់ បន្តបន្ទាប់ពីការវាយប្រហារ កោះទាំងនេះ ល្បីល្បាញដោយសារតែការផ្ដល់នូវ ម៉ាំតៃ ត្រីពុកមាត់ឆ្មា[៤] ដែលត្រូវបានកាន់កាប់ឡើងវិញយ៉ាងលឿនដោយហាណូយ។ ថ្វីត្បិតថាក្រោយមកទៀត ប្រតិកម្មដំបូងនៃពួកយួនមិនប្រាកដប្រជាក៏ពិតមែនក្ដី ហើយវាក៏បានធ្វើឱ្យវៀតណាមចំណាយពេលយូរដើម្បីធ្វើប្រតិកម្មជាមួយកម្លាំង ដោយសារកម្លាំងរុញច្រានលើកទីមួយបានរៀបចំឱ្យមានបញ្ហានានាខាងក្នុងមណ្ឌលគ្រួសារនេះ[៥]
ការសម្លាប់រង្គាលជនជាតិយួន និងពួកអ្នកគាំទ្រនយោបាយខ្លួន ក៏ដូចជាការបំផ្លាញព្រះវិហារកាតូលិកយួនដែរ[៦]តាមរយៈពួកខ្មែរក្រហមបានធ្វើឡើងដាច់ៗពីគ្នានៅកម្ពុជា ក្រោមរបបកម្ពុជាប្រជាធិបតេយ្យ ជាពិសេសនៅភូមិភាគបូព៌ាបន្ទាប់ពីខែ ឧសភា ១៩៧៥។ នៅដើមឆ្នាំ១៩៧៨ យ៉ាងណាៗ ពួកមេដឹកនាំវៀតណាមបានសម្រេចចិត្តដើម្បីគាំទ្រក្រុមតស៊ូនៅខាងក្នុងទល់នឹងរបបប៉ុល-ពត និងភូមិភាគបូព៌ារបស់កម្ពុជាបានក្លាយជាចំណុចប្រសព្វនៃបដិកម្បនា (ការបះបោរ)។ នៅក្នុងពេលចន្លោះគ្នា ដូចគ្នាឆ្នាំ១៩៧៨បានធ្វើឱ្យរឹតតែខ្លាំងឡើងៗ ភាពល្មោភសង្គ្រាមរបស់ខ្មែរក្រហមនៅតាមតំបន់ព្រំដែនបានហួសកម្រិតនៃការត្រាប្រណីរបស់ហាណូយ។ ការពុះកញ្ជ្រោលចិត្តនៃសង្គ្រាមប្រឆាំងវៀតណាមបានឈានដល់កម្រិតដ៏អាក្រក់មែនទែនក្នុងកម្ពុជាប្រជាធិបតេយ្យ ពេលនោះប៉ុល-ពតបានព្យាយាមដើម្បីបង្វែងការយកចិត្តទុកដាក់ពីបន្សុទ្ធកម្មបង្ហូរឈាមគ្នាផ្ទៃក្នុង។[៧] នៅខែឧសភា១៩៧៨ នៅមុនថ្ងៃនៃការបះឡើងភូមិភាគបូព៌ារបស់សោ-ភឹម វិទ្យុភ្នំពេញបានប្រកាសថាបើសិនជាទាហានខ្មែរម្នាក់ៗសម្លាប់បានយួនសាមសិបនាក់ ត្រឹមតែកងទ័ព២លាននាក់ដែលតម្រូវឱ្យលុបបំបាត់ប្រជាជនវៀតណាម៥០លាននាក់ទាំងស្រុងបាន។ វាបង្ហាញថាពួកមេដឹកនាំនៅភ្នំពេញបានឆ្លៀតឱកាសជាមួយមហិច្ឆតាទឹកដីដ៏ធំសម្បើម ឧ. ដើម្បីយកកម្ពុជាក្រោម តំបន់ដីសណ្ដមេគង្គវិញ ដែលពួកខ្លួនបានចាត់ទុកថាជាទឹកដីរបស់ខ្មែរ។ នៅខែវិច្ឆកា មេដឹកនាំខ្មែរក្រហមនិយមវៀតណាមវ៉ន-វេត[៨] បានដឹកនាំរដ្ឋប្រហារមួយមិនបានសម្រេច ហើយត្រូវបានគេចាប់ខ្លួន ធ្វើទារុណកម្ម និងប្រហារជីវិតចោលជាបន្តបន្ទាប់។ [៩] ឧប្បត្តិហេតុបានកើតរឹតតែខ្លាំងឡើងតាមបណ្ដោយព្រំដែនកម្ពុជាទាំងមូល។ កាលណោះ មានរាប់ម៉ឺននាក់នៃពួកនិរទេសជនកម្ពុជា និងវៀតណាមស្ថិតលើទឹកដីវៀតណាម និងទោះបីយ៉ាងណាក៏ផ្ទុយមកវិញការឆ្លើយតបមកវិញរបស់ហាណូយគឺមិនសូវជាពេញចិត្តប៉ុន្មានទេ។

រណសិរ្សសង្គ្រោះ[កែប្រែ]

រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា (រ.ស.ស.ជ.ក.) គឺជាអង្គការមួយដែលនឹងក្លាយជាស្នូលក្នុងការផ្ដួលរំលំរបបខ្មែរក្រហម និងការបង្កើតឡើងនូវរដ្ឋស.ប.ក./រ.ក.។ រណសិរ្សសង្គ្រោះគឺជាក្រុមវិសភាគមួយនៃពួកនិរទេសជនកុម្មុយនិស្ត និងមិនមែនកុម្មុយនិស្តដែលបានប្ដេជ្ញាចិត្តដើម្បីប្រយុទ្ធប្រឆាំងនឹងរបបប៉ុល-ពត និងកសាងកម្ពុជាឡើងវិញ។ បានដឹកនាំដោយលោកហេង-សំរិន និងប៉ែន-សុវណ្ណ គឺជាអ្នករត់ចោលខ្មែរក្រហមទាំងពីរនាក់[៦] ចូលទៅក្នុងភូមិភាគមួយដែលបានរំដោះពីខ្មែរក្រហមបន្ទាប់ពីបន្សុទ្ធកម្មនៃភូមិភាគបូព៌ា ការបង្កើតរណសិរ្សនេះត្រូវបានប្រកាសដោយវិទ្យុហាណូយនៅថ្ងៃ ៣ធ្នូ ១៩៧៨។ ក្នុងចំណោមពួកសមាជិកគណៈកម្មាធិការមជ្ឈិមទាំងដប់បួនរូបនៃរណសិរ្សសង្គ្រោះ ពួកមេដឹកនាំកំពូលទាំងពីរមានហេង-សំរិនជាប្រធាន និងហ្សឺហ្រង់-ប៉ូលីជាអនុប្រធានធ្លាប់ជា អតីត ពួកមន្ត្រីបក្សកុម្មុយនិស្តកម្ពុជា (ប.ក.ក.) ពួកអ្នកផ្សេងទៀតគឺជាអតីតខ្មែរឥស្សរៈ ដូចគ្នាក៏ជាពួកសមាជិកខ្មែរវៀតមិញដែរ[១០] ដែលបានរស់នៅនិរទេសនៅវៀតណាម។ រស់-សម័យ គឺជាអគ្គលេខានៃរ.ស.ស.ជ.ក.គឺជាអតីត ជំនួយការសេនាធិការប.ក.ក.ក្នុងអង្គភាពយោធា។
រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យមិនបានបាត់បង់ពេលវេលាក្នុងការបរិហាររ.ស.ស.ជ.ក. ជាអង្គការនយោបាយរបស់វៀតណាមដែលមានឈ្មោះខ្មែរ ពីព្រោះតែសមាជិកសំខាន់ៗភាគច្រើនរបស់វាត្រូវបានបញ្ចូលជាមួយប.ក.ក.។[១១] ទោះបីជាមានការពឹងផ្អែកការការពាររបស់វៀតណាម និងការគាំទ្រដោយសហភាពសូវៀតពីក្រោយឆាកក៏ពិតមែន[១២] ក៏រ.ស.ស.ជ.ក.មានជោគជ័យភ្លាមៗចំណោមពួកខ្មែរនិរទេសដែរ។ អង្គការនេះបានផ្ដល់ចំណុចរួបរួមតម្រូវច្រើនចំពោះពួកឆ្វេងនិយមប្រឆាំងនឹងការដឹកនាំរបស់ខ្មែរក្រហម ដែលផ្ដុំការប្រឹងប្រែងនានាឆ្ពោះទៅសកម្មភាពវិជ្ជមានជំនួសឱ្យការបរិហារឥតខ្លឹមសាររបស់របបប្រល័យពូជសាសន៍។ រ.ស.ស.ជ.ក.បានផ្ដល់ដូចគ្នានូវគ្រោងការណ៍នៃភាពស្របច្បាប់ចំពោះការលុកលុយកម្ពុជាជាបន្តបន្ទាប់ដោយវៀតណាម និងការបង្កើតឡើងតំណាលគ្នានៃរបបនិយមហាណូយនៅភ្នំពេញ។

ការលុកលុយរបស់វៀតណាម[កែប្រែ]

អ្នកបង្កើតគោលនយោបាយវៀតណាមបានរើសយកដំណោះស្រាយយោធា និងនៅថ្ងៃ ២២ធ្នូ វៀតណាមបានផ្ដើមការវាយលុករបស់ខ្លួនជាមួយ និងចេតនាក្នុងការផ្ដួលរំលំកម្ពុជាប្រជាធិបតេយ្យ។ កងកម្លាំងការលុកលុយក្នុងចំណោម១២០០០០នាក់ មានប្រកបផ្សំដោយអង្គភាពពាសដែក និងថ្មើរជើងដែលមានការគាំទ្រកាំភ្លើងធំដ៏ខ្លាំង បានធ្វើដំណើរទៅខាងលិចចូលទៅកាន់ទីជនបទរាបស្មើនៃខេត្តភាគអាគ្នេយ៍របស់កម្ពុជា។ បន្ទាប់ពីសង្គ្រាមផ្លេកបន្ទោរដប់ប្រាំពីរថ្ងៃមក ភ្នំពេញបានធ្លាក់ទៅឱ្យវៀតណាមដែលកំពុងតែរុលចូលមកនៅថ្ងៃ ៧មករា ១៩៧៩។ កងទ័ពកម្ពុជាប្រជាធិបតេយ្យ និងពួកកម្មាភិបាលខ្មែរក្រហមដែលកំពុងដកថយបានដុតជង្រុកស្រូវ ដែលក្នុងនោះរួមជាមួយហេតុផលផ្សេងៗទៀត បានបង្កឱ្យមានការអត់បាយយ៉ាងខ្លាំងទូទាំងកម្ពុជាដែលផ្ដើមនៅពាក់កណ្ដាលចុងក្រោយនៃឆ្នាំ១៩៧៩ និងបានបន្តរហូតដល់ពាក់កណ្ដាលឆ្នាំ១៩៨០។[១៣]
ថ្ងៃ ១មករា ១៩៧៩ គណៈកម្មាធិការមជ្ឈិមនៃរណសិរ្សសង្គ្រោះបានប្រកាសនូវការកំណត់ គោលនយោបាយភ្លាម ដើម្បីដាក់ឱ្យអនុវត្តនៅតំបន់ដែលបានរំដោះចេញពីខ្មែរក្រហម។ ដំបូងផ្ទះបាយរួមត្រូវបានលុបបំបាត់ចោល និងពួកព្រះសង្ឃពុទ្ធសាសនាខ្លះត្រូវបាននាំមកកាន់គ្រប់សហគមន៍ដើម្បីធ្វើឱ្យប្រជាជនទុកចិត្តឡើងវិញ។[១៤] មួយផ្សេងទៀតនៃគោលនយោបាយទាំងនេះគឺដើម្បីបង្កើតគណៈគ្រប់គ្រងខ្លួនឯងដោយប្រជាជនក្នុងគ្រប់តំបន់ទាំងអស់។ គណៈទាំងនេះនឹងត្រូវបង្កើតជារចនាសម្ព័ន្ធរដ្ឋបាលជាមូលដ្ឋានសម្រាប់ក្រុមប្រឹក្សាបដិវត្តន៍ប្រជាជនកម្ពុជា (ក.ប.ប.ក.) បានសម្រេចនៅថ្ងៃ ៨មករា ១៩៧៩ ជាអង្គរដ្ឋបាលកណ្ដាលសម្រាប់ស.ប.ក.។ ក.ប.ប.ក.បានបម្រើជាអង្គគ្រប់គ្រងដោយរបបហេង-សំរិនរហូតដល់ថ្ងៃ ២៧មិថុនា ១៩៨១ នៅពេលនោះរដ្ឋធម្មនុញ្ញថ្មីបានស្នើសុំថាវាត្រូវជំនួសដោយគណៈរដ្ឋមន្ត្រីដែលបានជ្រើសរើសថ្មី។ ប៉ែន-សុវណ្ណបានក្លាយជានាយករដ្ឋមន្ត្រីថ្មី។ លោកត្រូវបានជួយដោយឧបនាយករដ្ឋមន្ត្រីបីរូប ហ៊ុន-សែន ចាន់-ស៊ី និងជា-សុទ្ធ

ការបង្កើតនៃស.ប.ក. (១៩៧៩-១៩៨៩)[កែប្រែ]

ទង់សាធារណរដ្ឋប្រជាមានិតកម្ពុជា (១៩៧៩-១៩៨៩)
ថ្ងៃ ១០មករា ១៩៧៩ កងទ័ពក.ប.ត្រូវបានរុញច្រានចេញទៅ ហើយកងទ័ពវៀតណាមក៏បានកាន់កាប់រដ្ឋធានីភ្នំពេញ។ ក.ប.ប.ក.បានប្រកាសថាឈ្មោះផ្លូវការថ្មីនៃកម្ពុជាគឺ សាធារណរដ្ឋប្រជាមានិតកម្ពុជា (ស.ប.ក.)។ រដ្ឋការថ្មីគឺជារបបមួយដែលនិយមសូវៀតបានគាំទ្រដោយកិច្ចប្រឹងប្រែងខាងកម្លាំងយោធាវៀតណាម និងខាងទីប្រឹក្សាអសេនិកដ៏រឹងមាំ។ របបប្រល័យពូជសាសន៍បានបញ្ចប់ ក៏ប៉ុន្តែចំពោះចិនដែលជាអ្នកបានគាំទ្រក.ប.មិនប្រែប្រួល ទទូចឱ្យស.រ.ឱ្យយកចិត្តទុកដាក់ស្វែងរកមធ្យោបាយជាច្រើនដោយមានកំហឹងជាមួយវៀតណាមចំពោះការបរាជ័យដ៏អាម៉ាស់​ក្នុងសង្គ្រាមវៀតណាម ដូចជាមហាអំណាចសំខាន់ដទៃៗទៀតដែរ ការបរាជ័យយ៉ាងឆាប់នៃខ្មែរក្រហមបានកត់សំគាល់នូវការចាប់ផ្ដើមនៃ បញ្ហាកម្ពុជា[១៥]
ទោះបីជាមានការលុកលុយ និងការគ្រប់គ្រងដែលបានជួយដោយវៀតណាម និងការបាត់បង់ឯករាជ្យដែលបានទៅព្រមគ្នាពិតមែនក៏ដោយ[១៦] ក៏របៀបរបបថ្មីត្រូវបានស្វាគមស្ទើរទាំងអស់ដោយប្រជាជនខ្មែរទាំងមូល ដែលនឿយណាយនឹងភាពព្រៃផ្សៃរបស់ខ្មែរក្រហម។[១៧] យ៉ាងណាមិញ មានការលួចប្លន់ខ្លះស្ទើរតែអស់ពីរដ្ឋធានីភ្នំពេញដោយកងទ័ពវៀតណាម ដែលពួកគេនាំយកទំនិញដាក់រថដឹកត្រឡប់ទៅវៀតណាមវិញ។ ឥរិយាបថដ៏អាក្រក់នេះ និងនៅពេលនោះហើយដែលនាំឱ្យបង្កើតជារូបភាពអវិជ្ជមាននៃពួកលុកលុយ។[១៨] រូបភាពអវិជ្ជមាននេះបានផ្ដល់អត្ថប្រយោជន៍ដល់ពួកសត្រូវនៃរបបស.ប.ក. ដែលនឹងរៀបចំវាជាប្រយោជន៍របស់ពួកគេកំឡុងអត្ថិភាពនៃរបបស.ប.ក./រ.ក.ជាមិត្តវៀតណាម។[១៩] យ៉ាងណាមិញ តួនាទីនៃកងទ័ពប្រជាជនវៀតណាម (ក.ប.វ.ណ.)ក្នុងការផ្ដល់សន្តិសុខដែលតម្រូវអោយប្រទេសជាតិដែលខ្ទេចខ្ទាំស្ទើរតែទាំងស្រុងទៅហើយឱ្យកសាង និងអភិវឌ្ឍស្ថាប័ននានាឡើងវិញ ដែលមិនគួរត្រូវបានគេមើលងាយឡើយ។[២០]
ហេង-សំរិនត្រូវបានតែងតាំងជាប្រមុខរដ្ឋនៃស.ប.ក. និងពួកកុម្មុយនិស្តខ្មែរដទៃផ្សេងទៀតដែលបានបង្កើតបក្សបដិវត្តន៍ប្រជាជនកម្ពុជា ដូចជាលោកចាន់-ស៊ី និង ហ៊ុន-សែនបានលេចធ្លោចាប់តាំងពីការចាប់ផ្ដើម។ តាមរយៈព្រឹត្តិការណ៍នានានៅក្នុងទសវត្សឆ្នាំ១៩៨០​ដែលបានវិវត្តមក ការកាន់កាប់ដំបូងដ៏សំខាន់ៗនៃរបបថ្មីនឹងរស់រានឡើង កំពុងស្ដារឡើងវិញសេដ្ឋកិច្ច និងការប្រយុទ្ធប្រឆាំងនឹងកុបកម្មខ្មែរក្រហមដោយមធ្យោបាយយោធា និងនយោបាយ។
ស.ប.ក.គឺជារដ្ឋកុម្មុយនិស្ត។ វាបានបន្តបដិវត្តន៍សង្គមនិយមដែលត្រូវបានចាប់ផ្ដើមហើយដោយក.ប. ប៉ុន្តែការបោះបង់គោលនយោបាយដាច់ខាតរបស់ខ្មែរក្រហម និងការប្រមូលផ្ដុំកិច្ចប្រឹងប្រែងក្នុងការកសាងសង្គមនិយមតាមខ្សែរយៈយកការណ៍ជាមាគ៌ាជាមួយគោលនយោបាយ​ដែលបានសង្កេតដោយសហភាពសូវៀត និងកំមិនកុង។ ពិតជាឆាប់មែន ដែលប្រទេសនេះនឹងបានប្រែក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសទាំងប្រាំមួយដែលចាត់ទុកថាជាប្រទេសសង្គមនិយម និងក៏មិនមែនកំពុងធ្វើឱ្យលូតលាស់ដោយស.ស.ស.ស.ឡើយ។[២១]
ដោយការគោរពរាប់អានជនជាតិភាគតិច សាធារណរដ្ឋប្រជាមានិតកម្ពុជាត្រូវប្រព្រឹត្តិធ្វើដើម្បីគោរពដល់ភាពចម្រុះជាតិសាសន៍របស់កម្ពុជា ដែលនាំមកនូវការបន្ធូរបន្ថយដោយស្វាគមន៍ខ្លះៗដល់ជនជាតិថៃ យួនចាម និង ពួកអ្នកភ្នំ នៃភាគឦសាន។ ជនជាតិភាគតិចចិន យ៉ាងណាៗ បានដឹងថាជា សញ្ញានៃពួកអនុត្តរជនមួយ ដែលបានបន្តសង្កត់សង្កិន ទោះបីជាយ៉ាងណាក៏ភាគច្រើននៃសមាជិករបស់ខ្លួន ច្រើនតែនៅក្នុងចំណោមសហគមន៍អ្នកជួញដូរ បានស៊ូទ្រាំនឹងការឈឺចាប់យ៉ាងខ្លាំងក្រោមការដឹកនាំរបស់ខ្មែរក្រហម។ ការនិយាយកុកងឺ និងទាជីវគឺត្រូវបានដាក់កំហិតយ៉ាងខ្លាំង ភាគច្រើនមានលក្ខណៈដូចគ្នាក្រោមការដឹកនាំរបស់ប៉ុល-ពតដែរ។[២២]
យ៉ាងណាមិញ ក៏ដូចជារបបមុនខ្លួនដែរ សាធារណរដ្ឋប្រជាមានិតកម្ពុជានៅតែមានអំពើហិង្សាខ្ពស់។ រូដដផ្វ-រ៉ាំមាំល (Rudolph Rummel)ប៉ាន់ប្រមាណប្រជាឃាតរបស់របបនេះ (សម្លាប់ដោយរដ្ឋាភិបាល) ២៣០០០០នាក់ចាប់ពីឆ្នាំ១៩៧៩-១៩៨៧។ [២៣]

ការស្ដារជីវិតវប្បធម៌និងសាសនា[កែប្រែ]

ពួកនិស្សិតមាឃ-ចាន់ថន និងឌីម៉ា-យឹម (ទី៣ចាប់ពីឆ្វេង និងកំពុងឈរ) នៅភ្វ្រែងផ្វឺតអ៊ែនដឺរអូដឺរ (អាល្លឺម៉ង់ខាងកើត) នៅឆ្នាំ១៩៨៦។
មួយក្នុងចំណោមសកម្មភាពផ្លូវការដ៏សំខាន់នៃស.ប.ក.គឺការស្ដារការកាន់ព្រះពុទ្ធសាសនាឡើងវិញជាសាសនា​របស់រដ្ឋរបស់កម្ពុជា និងវត្តអារាមត្រូវបានបើកជាថ្មីបន្តិចម្ដងៗដើម្បីផ្ដល់ជាជម្រកដល់ពួកសង្ឃ និងដើម្បីបន្តផ្លូវជាក់ស្ដែងនៃជីវិតសាសនាតាមបែបប្រពៃណី។ នៅក្នុងខែ កញ្ញា ១៩៧៩ ព្រះសង្ឃចំណាស់ៗប្រាំពីរអង្គត្រូវបានបំបួសជាផ្លូវការឡើងវិញនៅវត្តឧណ្ណាលោម ភ្នំពេញ និងព្រះសង្ឃអស់ទាំងនេះបានបង្កើតឡើងវិញនូវសង្ឃកម្ពុជារវាងឆ្នាំ១៩៧៩ និង ១៩៨១។ ពួកលោកបានចាប់ផ្ដើមកសាងសហគមន៍ព្រះសង្ឃឡើងវិញនៅភ្នំពេញ និងក្រោយមកនៅតាមខេត្តនានា ដោយការបំបួសសង្ឃដែលមានកិត្តិនាមដែលធ្លាប់ជាពួកព្រឹទ្ធិសង្ឃកាលពីមុន។ ពួកលោកមិនត្រូវបានគេអនុញ្ញាតឡើយ យ៉ាងណាមិញ ដើម្បីឱ្យបំបួសពួកលោកនេនក្មេងៗ។ កិច្ចការងារជួសជុលត្រូវបានចាប់ផ្ដើមក្នុងប្រហែល៧០០នៃវត្តអារាមព្រះពុទ្ធសាសនាក្នុងចំណោមប្រហែល៣៦០០វត្ត ដែលត្រូវបានកម្ទេច រឺក៏បានបំផ្លាញយ៉ាងខ្លាំងដោយខ្មែរក្រហម។ នៅពាក់កណ្ដាលឆ្នាំ១៩៨០ ពិធីបុណ្យព្រះពុទ្ធសាសនាតាមបែបប្រពៃណីបានចាប់ផ្ដើមប្រារព្ធធ្វើឡើងវិញ។[២៤]
ក.ប.បានប្រល័យពួកបញ្ញវន្តខ្មែរជាច្រើន ដែលគឺជាឧបសគ្គមួយសម្រាប់ការសាងកម្ពុជាឡើងវិញ ដែលនៅពេលនោះពួកអ្នកដឹកនាំតាមតំបន់ និងអ្នកជំនាញបានត្រូវការយ៉ាងច្រើនបំផុត។ ក្នុងចំណោមពួកខ្មែរតាមទីក្រុងដែលចេះដឹងនៅរស់អាចជួយប្រទេសដែលកំពុងតែតស៊ូឱ្យក្រោកឈរឡើងវិញ ភាគច្រើនបានរើសយកដើម្បីរត់គេចពីរដ្ឋសង្គមនិយម និងបានប្រមូលគ្នានៅជំរុំជនភៀសខ្លួនដើម្បីធ្វើនិរប្រវេសន្តទៅលោកខាងលិចទៅវិញ។[២៥]
រដ្ឋការរបស់ស.ប.ក.មិនបានបំពាក់គ្រឿងបរិក្ខាបច្ចេកទេសទេ និងការិយាធិបតេយ្យរដ្ឋដែលត្រូវបានបំផ្លិចបំផ្លាញដោយខ្មែរក្រហមត្រូវបានកសាងឡើងវិញបណ្ដើរៗ។ ស.ប.ក.បានលកលៃបើកឡើងវិញនូវ Ecole de formation des cadres administratifs et judiciels ដែលនៅក្នុងឆ្នាំ១៩៨២ និង១៩៨៦កម្មវិធីសិក្សានានាត្រូវបានដំណើរការឡើងវិញ។[២៦] ដើម្បីកសាងបញ្ញាជនរបស់ជាតិឡើងវិញ ពួកខ្មែរមួយចំនួនត្រូវបានបញ្ជូនទៅកាន់ប្រទេសប្លុកខាងកើតដើម្បីសិក្សាកំឡុងសម័យកាល​ការកសាងឡើងវិញនៃស.ប.ក.។[៣] ទោះបីជាមានកិច្ចប្រឹងប្រែងរបស់ខ្លួនក្នុងវិស័យអប់រំយ៉ាងណាក៏ដោយ ក៏ស.ប.ក./រ.ក.បាននឹងពុះពារជាមួយកង្វះខាតនៃការអប់រំ និងជំនាញជាទូទៅនៃពួកកម្មាភិបាល អ្នកការិយាធិបតេយ្យ និងអ្នកបច្ចេកទេសបក្សកម្ពុជាចាប់ពីការមានអតិ្ថភាពរបស់ខ្លួនរហូតដល់ចប់។
ជីវិតវប្បធម៌កម្ពុជាក៏បានចាប់ផ្ដើមយឺតៗផងដែរ ដើម្បីកសាងឡើងវិញក្រោមការដឹកនាំរបស់ស.ប.ក.។ រោងភាពយន្តនៅភ្នំពេញត្រូវបានបើកសម្ភោធឡើងវិញ ដោយការបញ្ចាំងនូវខ្សែភាពយន្តដំបូងៗយកមកពីវៀតណាម សហភាពសូវៀត ប្រទេសសង្គមនិយមអឺរ៉ុបខាងកើត និងភាពយន្តហិណ្ឌីមកពីឥណ្ឌា។ ខ្សែភាពយន្តជាក់ស្ដែងដែលមិនសមជាមួយគំរូនៃស.ប.ក.ដែលនិយមសូវៀត ដូចជាភាពយន្តវ៉ៃគ្នាហុងកុង ត្រូវបានហាមប្រាមនៅកម្ពុជានៅពេលនោះ។
ឧស្សាហកម្មខ្សែភាពយន្តក្នុងស្រុកត្រូវរងការបក់បោកយ៉ាងខ្លាំង ដោយសារតែមួយចំនួនធំនៃអ្នកផលិតខ្សែភាពយន្តកម្ពុជា និងពួកអ្នកសំដែងចាប់ពីទសវត្សឆ្នាំ១៩៦០ និង១៩៧០ត្រូវបានសម្លាប់ដោយសារខ្មែរក្រហម ឬ បានរត់គេចចេញពីប្រទេសនេះ។ ភាពអវិជ្ជមាន និងរូបផ្ដិតនៃខ្សែភាពយន្តជាច្រើនត្រូវបានកម្ទេចចោល លួច រឺក៏បាត់បង់ និងខ្សែភាពយន្តដែលនៅសេសសល់គឺមានសភាពគុណភាពអន់ខ្សោយ។[២៧]ឧស្សាហកម្មខ្សែភាពយន្តរបស់កម្ពុជាបានចាប់ផ្ដើមការត្រឡប់មកវិញយឺតៗដែលចាប់ផ្ដើមជាមួយកូនអឺយ ម្ដាយអាប គឺជាភាពយន្តភ័យរន្ធត់ដែលផ្អែកទៅលើរឿងព្រេងខ្មែរ ជាកិត្តិយសដែលការមានភាពយន្តលើកដំបូងដែលបង្កើតនៅកម្ពុជាក្រោយសម័យខ្មែរក្រហម។ ការស្ដារឡើងវិញនូវការរស់រាននៃវប្បធម៌កំឡុងសម័យស.ប.ក.គ្រាន់តែភាគតិចតែប៉ុណ្ណោះ ទោះបីជាអញ្ជឹងមែន ក៏មានការរឹតត្បិតចិត្តដោយសង្គមនិយមដែលកំពុងតែរារាំងប្រឌិតញាណដែលនឹងត្រូវបានងើបឡើងនៅចុងទសវត្សឆ្នាំ១៩៨០​ក្រោមរបបរ.ក.ប៉ុណ្ណោះ។[១៨]

ការឃោសនា[កែប្រែ]

ស.ប.ក.បានពឹងផ្អែកយ៉ាងខ្លាំងលើការឃោសនាដើម្បីជម្រុញចិត្តប្រជាជនកម្ពុជាសម្រាប់ការកសាងឡើងវិញ ដើម្បីលើកទឹកចិត្តកងអង្គភាព និងដើម្បីបង្កើតវិន័យរបស់ខ្លួន។ ផ្ទាំងប្រកាសធំៗត្រូវបានបង្ហាញជាមួយពាក្យស្លោកស្នេហាជាតិ និងសមាជិកបក្សបានបង្រៀនដប់មួយចំណុចនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា (រ.ស.ស.ជ.ក.)ដើម្បីប្រមូលផ្ដុំពួកមនុស្សពេញវ័យ។
ពួកអ្នករស់រានពីការគ្រប់គ្រងកម្ពុជាប្រជាធិបតេយ្យបានរស់នៅក្នុងភាពភ័យខ្លាច និងការមិនប្រាកដប្រជា ខ្លាចក្រែងខ្មែរក្រហមដែលគួរឱ្យខ្លាចបានត្រឡប់មកវិញ។ ប្រជាជនកម្ពុជាភាគច្រើនបំផុតបានប៉ះពាល់ខាងចិត្តសាស្ត្រ និងបានប្រកាសថាដោយសង្កត់ធ្ងន់ថាពួកគាត់នឹងមិនអាចរស់ក្នុងរបបក.ប.មួយផ្សេងទៀតឡើយ។ រដ្ឋាភិបាលស.ប.ក.បានជម្រុញយ៉ាងខ្លាំងដោយមនោសញ្ចេតនាដូច្នេះ ចំពោះភាគច្រើននៃភាពស្របច្បាប់របស់ខ្លួនរៀបចំឱ្យកម្ពុជារំដោះដោយការផ្ដួលរំលំប៉ុល-ពត។ ជាផលវិបាកមួយ ការបង្ហាញគួរឱ្យភ័យខ្លាចនូវលលាដ៍ក្បាល និងឆ្អឹងជាច្រើន ដូចគ្នាដែររូបថត និងគំនូរនៃភាពឃោរឃៅរបស់ខ្មែរក្រហម ត្រូវបានគេបង្កើតឡើង និងប្រើជាឧបករណ៍ឃោសនាលំអៀងទៅខាងរដ្ឋាភិបាល។ សារមន្ទីរសំខាន់បំផុតអំពីសម័យខ្មែរក្រហមស្ថិតនៅគុកក.ប.ទួលស្លែង និងត្រូវបានគេដាក់ឈ្មោះជាថ្មីថា សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ឥឡូវសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង
ទិវាការចងចាំប្រចាំឆ្នាំ ក៏ត្រូវបានគេស្គាល់ដែលថាជា ទិវាសំអប់ ប្រឆាំងនឹងខ្មែរក្រហមត្រូវបានគេបង្កើតឡើងជាផ្នែកនៃការឃោសនានៃស.ប.ក.។ ចំណោមពាក្យស្លោកជាច្រើនដែលបានទន្ទេញនៅថ្ងៃរំលឹកការចងចាំ មួយក្នុងចំណោមភាគច្រើនដែលគេបានថាឡើងវិញជាញឹកញាប់គឺ យើងត្រូវទប់ស្កាត់ជាដាច់ខាតនូវការវិលត្រឡប់នៃភាពងងឹតខ្មៅកាលពីមុន ជាភាសាខ្មែរ។[២៨]

ការកសាងឡើងវិញបានធ្វើឱ្យស្មុគស្មាញ[កែប្រែ]

យ៉ាងហោចណាស់ប្រជាជនកម្ពុជា៦០០០០០នាក់មិនត្រូវបានជំនួសមកវិញកំឡុងសម័យប៉ុល-ពតឡើយ នៅពេលទីក្រុងនានាត្រូវបានទំនេរ។ បន្ទាប់ពីការលុកលុយរបស់វៀតណាមបានដោះលែងពួកគាត់ ប្រជាជនកម្ពុជាភាគច្រើនបំផុតដែលត្រូវបានតាំងលំនៅឡើងវិញ ដោយបង្ខំនៅកន្លែងផ្សេងនៅទីជនបទបានត្រឡប់ទៅទីក្រុង រឺ ផ្ទះកំណើតតាមជនបទវិញ។ ដោយហេតុថាគ្រួសារនានាត្រូវបានបង្ខាំង និងបែកគ្នា ប្រជាជនកម្ពុជាភាគច្រើនបានរួចខ្លួនពីឃុំរបស់ខ្លួន បានដើរត្រាច់ចរពាសពេញប្រទេសស្វែងរកសមាជិកគ្រួសារ និងមិត្តភក្ដិ។
កសិកម្មតាមបែបប្រពៃណីត្រូវបានអន្តរាគមយ៉ាងខ្លាំងមែនទែនជាមួយនោះវាបានចំណាយពេលត្រូវ​បង្កើតឡើងជាថ្មីម្ដងទៀត។ ខណៈពេលនោះប្រព័ន្ធឃុំខ្មែរក្រហមបានលិចលង់ទាំងស្រុងទៅហើយ ដែលបន្តបន្ទាប់មកក្នុងនោះគ្មានការងារ និងចំណីអាហារគ្រប់គ្រាន់ដើម្បីបរិភោគឡើយ។ វាចំណាយពេលប្រាំមួយខែដើម្បីចាប់ផ្ដើមប្រជាភិវឌ្ឍន៍ឡើងវិញយឺតៗនៅភ្នំពេញ ដូចជាប្រព័ន្ធអគ្គីសនី ទឹកនិងលូដែលត្រូវបានបង្កើតឡើងវិញ និងការជួសជុលផ្លូវ និងការយកសម្រាមចេញក៏ត្រូវបានចាប់ផ្ដើម។[១៨]
ការបំផ្លិចបំផ្លាញស្ថាប័នសង្គមកម្ពុជាកំឡុងសម័យ១៩៧៥-១៩៧៩ ឆ្នាំសូន្យត្រូវបានខ្ទេចខ្ទីទាំងអស់។ វាបានបន្សល់ឱ្យស.ប.ក.ជាមួយភាពតិចតួចដើម្បីចាប់ផ្ដើមរួមគ្នា ដោយគ្មាននគរបាល គ្មានសាលា គ្មានសៀវភៅ គ្មានមន្ទីរពេទ្យ គ្មានប្រៃសណីយ៍ និងទូរគមនាគមន៍ គ្មានប្រព័ន្ធច្បាប់ និងគ្មានបណ្ដាញពាណិជ្ជកម្ម ទោះជារបស់រដ្ឋ រឺ ឯកជន។[២៩]
ដើម្បីធ្វើឱ្យស្ថានភាពអស់សង្ឃឹមកាន់តែអាក្រក់សម្រាប់កម្ពុជានៅពេលនោះ ប្រជាជាតិលោកខាងលិច ចិន និងរដ្ឋអាស៊ានបានបដិសេដដើម្បីផ្ដល់ជំនួយការកសាងឡើងវិញដល់កម្ពុជា ទោះបីជាមានការបំផ្លិចបំផ្លាញប្រទេសនេះបានស្ថិតនៅមានក៏ដោយ។[៣០] ការជំពាក់ស.រ.និងការប្រឆាំងរបស់ចិនចំពោះការទទួលស្គាល់របស់អន្តរជាតិចំពោះស.ប.ក. ទីភ្នាក់ងារជំនួយសង្គ្រោះនិងនិតិសម្បទាសហប្រជាជាតិមិនត្រូវបានអនុញ្ញាតិឱ្យប្រតិបត្តិការក្នុងកម្ពុជាដោយ​អាជ្ញាធរស.ប.[៣០] ជំនួយអភិវឌ្ឍន៍តិចតួចដែលអាចប្រើការបានមកពីប្រជាជាតិប្លុកខាងកើតតែប៉ុណ្ណោះ ចំណោមប្រជាជាតិទាំងនេះមានតែរ៉ូម៉ានីមួយទេបាននឹងបដិសេធជំនួយដល់ស.ប.ក.។[២០] ភាគច្រើននៃជំនួយអន្តរជាតិនឹងត្រូវបានបង្វែរទៅជំរុំជនភៀសខ្លួនតាមបណ្ដោយព្រំដែនថៃវិញ។[៣១]

សហត្ថាករណ៍នៃពួកជនភៀសខ្លួន[កែប្រែ]

ជំរុំព្រំដែនដែលមានអរិភាពនឹងស.ប.ក. ១៩៧៩-១៩៨៤
ដោយប្រឈមនឹងប្រទេសបានខ្ទេចខ្ទី និងការបដិសេធជំនួយដើម្បីការកសាងជីវិតឡើងវិញរបស់ខ្លួននៅកម្ពុជាមួយដែលត្រូវបានគេបកកេរ្តិ៍ថាជា រដ្ឋអាយ៉ងវៀតណាមដែលជាមិត្តនឹងសូវៀត ចំនួនដ៏ធំនៃប្រជាជនកម្ពុជាដែលរងទុក្ខយ៉ាងខ្លាំងបានប្រមូលផ្ដុំគ្នានៅព្រំដែនថៃក្នុងប៉ុន្មានឆ្នាំបន្តបន្ទាប់។ ទីនោះជំនួយអន្តរជាតិដែលបានផ្ដល់ដោយអង្គការជំនួយអន្តរជាតិ ភាគច្រើននៃជំនួយនោះនៅពីក្រោយខ្នងដោយសហរដ្ឋ ដែលអាចប្រើការបាន។[៣២] ក្នុងចំណុចនោះ ច្រើនជាងប្រជាជនកម្ពុជា៥០០០០០នាក់ដែលកំពុងរស់នៅតាមបណ្ដោយព្រំដែនថៃ-កម្ពុជា ហើយច្រើនជាង១០០០០០នាក់ក្នុងមជ្ឈមណ្ឌលដែលកាន់កាប់ខាងក្នុងប្រទេសថៃ។ សហត្ថាករណ៍នយោបាយដ៏ច្រើនសន្ធឹកសន្ធាប់នៃប្រជាជនកម្ពុជាដែលគ្មានសីលធម៌ត្រូវបានបង្ហាញជាកិច្ចប្រឹងប្រែង​ជំនួយសង្គ្រោះមនុស្សធម៌[៣០] បានសម្របសម្រួលដោយសហរដ្ឋតាមររយៈម.ប.ក.អ.ស.ប. រឺ (យូនីសេផ្វ)និងកម្មវិធីស្បៀងអាហារពិភពលោក។ ច្រើនជាង$៤០០លានត្រូវបានផ្ដល់រវាងឆ្នាំ១៩៧៩ និង១៩៨២ ក្នុងនោះសហរដ្ឋ ជាផ្នែកនៃយុទ្ធសាស្ត្រនយោបាយសង្គ្រាមត្រជាក់របស់ខ្លួនប្រឆាំងនឹងវៀតណាមកុម្មុយនិស្ត បានបរិច្ចាគជិត$១០០លាន។ ក្នុងឆ្នាំ១៩៨២ រដ្ឋាភិបាលស.រ.បានផ្ដើមកម្មវិធីជំនួយបំលែងដល់ក្រុមតស៊ូមិនមែនកុម្មុយនិស្ត (ក.ម.ក.) ដែលមានចំនួនដល់$៥លានក្នុងមួយឆ្នាំ ជាការសំញ៉ែងសម្រាប់ជំនួយដែលទុកមិនឱ្យស្លាប់តែប៉ុណ្ណោះ។ ចំនួននេះគឺត្រូវបង្កើនដល់$៨លានក្នុងឆ្នាំ១៩៨៤ និង$១២លាននៅឆ្នាំ១៩៨៧ និង១៩៨៨។ នៅចុងឆ្នាំ១៩៨៨ សហរដ្ឋ បានដកចេញមកពីទីភ្នាក់ងារស៊ើបការណ៍កណ្ដាលវិញដែលផ្ដល់ប្រាក់ដល់$៨លាន របាយការណ៍បន្តបន្ទាប់ថា$៣,៥លានត្រូវបានបង្វែរដោយកងទ័ពថៃ។ នៅក្នុងពេលដូចគ្នា រដ្ឋការរីហ៊្គែនបានផ្ដល់នូវភាពប្រែប្រួលថ្មីដល់មូលនិធិទាំងនេះ ដែលអនុញ្ញាតឱ្យក្រុមតស៊ូមិនមែនកុម្មុយនិស្តដើម្បីទិញអាវុធដែលផលិតដោយស.រ.នៅសិង្ហបុរី និងទីផ្សារតំបន់ផ្សេងៗទៀត។ ក្នុងឆ្នាំ១៩៨៥ សហរដ្ឋបានបង្កើតកម្មវិធីជំនួយបែងចែក ដែលបញ្ចេញឱ្យឃើញដល់ក្រុមតស៊ូមិនមែនកុម្មុយនិស្តដែលទទួលបានមក ត្រូវបានគេស្គាល់ថាជាមូលនិធិសូឡាហ្ស តាមអ្នកក្នុងចំណោមអ្នកឧបត្ថម្ភធំរបស់វា លោករ៉ិប-ស្ទីវ៉ឹន-សូឡាហ្ស។ កម្មវិធីជំនួយបង្វែរបានបញ្ជូនប្រហែល$៥លានក្នុងមួយឆ្នាំដល់ក្រុមតស៊ូមិនមែនកុម្មុយនិស្តតាមរយៈទ.ស.រ.អ.អ. (យូសេដ រឺ USAID)។[៣៣]
ខណៈពេលនោះ ផ្នែកនៃកងកម្លាំងខ្មែរក្រហមរបស់ប៉ុលពតដ៏ធំគួរសមបានប្រមូលជាក្រុមឡើងវិញ និងទទួលបានការផ្គត់ផ្គង់បរិក្ខារយោធាបន្ត និងច្រើនក្រៃលែងពីចិន ដោយបានបញ្ជូនឆ្លងកាត់ប្រទេសថៃជាមួយនិងសហប្រតិបត្តិការនៃកងទ័ពថៃ[៣៤] រួមជាមួយគ្នា និងក្រុមប្រដាប់អាវុធផ្សេងៗទៀត ខ្មែរក្រហមបានផ្ដើមយុទ្ធនាការយោធាឥតស្រាកស្រាន្តប្រឆាំងនឹងរដ្ឋសាធារណរដ្ឋប្រជាមានិតកម្ពុជាដែលបាន​បង្កើតឡើងថ្មីចាប់ពីជំរុំជនភៀសខ្លួន និងចាប់ពីទីប្រចាំការក្រៅយោធាដែលលាក់កំបាំងតាមបណ្ដោយព្រំដែនថៃ។ ទោះបីជាខ្មែរក្រហមធ្លាប់មានអំណាចលើគេក៏ដោយ ក៏ក្រុមអ្នកតស៊ូមិនមែនកុម្មុយនិស្តរួមបញ្ចូលក្រុមមួយចំនួន ដើមឡើយបានកំពុងប្រយុទ្ធប្រឆាំងនឹងខ្មែរក្រហមបន្ទាប់ពីឆ្នាំ១៩៧៥។ ក្រុមទាំងនេះរួមមានពួកទាហានសម័យលន់-ណុលដែលបានពួតដៃគ្នាក្នុងឆ្នាំ១៩៧៩-៨០ដើម្បីបង្កើតកងទ័ពរំដោះជាតិប្រជាជនខ្មែរ(ក.រ.ជ.ប.ខ.) ដែលមានភក្ដីភាពចំពោះអតីតលោកនាយករដ្ឋមន្ត្រីសឺន-សាន និងម៉ូលីណាកា (Mouvement pour la Libération Nationale du Kampuchea) ដែលស្ម័គ្រស្មោះនឹងសម្ដេចនរោត្តម-សីហនុ។ នៅឆ្នាំ១៩៧៩ សឺន-សានបានបង្កើតរណសិរ្សរំដោះជាតិប្រជាជនខ្មែរ (រ.រ.ជ.ប.ខ.)ដើម្បីដឹកនាំការតស៊ូនយោបាយដើម្បីឯករាជ្យរបស់កម្ពុជា។ សម្ដេចសីហនុបានបង្កើតអង្គការផ្ទាល់ព្រះអង្គឯង ហ៊្វុនស៊ីនប៉ិច និងកងទ័ពយោធារបស់វា កងទ័ពជាតិសីហនុនិយម (Armée Nationale Sihanoukienne រឺ ANS រឺ ក.ជ.ស.) នៅឆ្នាំ១៩៨១។ ប្រកបដោយភាពមិនស្រុះស្រួលគ្នាទាំងខាងក្នុង និងទៅវិញទៅមក ពួកក្រុមមិនមែនកុម្មុយនិស្តកំពុងតែប្រឆាំងនឹងស.ប.ក. គឺមិនដែលបានមានប្រសិទ្ធភាពណាស់ណាទេ ដោយថាក្រុមទាំងអស់ឆ្លងកាត់សង្គ្រាមរដ្ឋប្បវេណីប្រឆាំងនឹងក.ប.ប.ក./ក.ប.ប.ខ. កម្លាំងប្រយុទ្ធដែលបានរៀបចំយ៉ាងខ្លាំងតែមួយគត់ប្រឆាំងនឹងរដ្ឋនេះដែលធ្លាប់ជាអតីតជីវពលខ្មែរក្រហម ដោយបានចាត់ជាពួកដោយចំអកថាជាក្រុមតស៊ូ។ ក្រុមប្រដាប់អាវុធនេះបាននឹងធ្វើអោយមានវិនាសកម្មដ៏ច្រើននៅកម្ពុជា ទោះបីជាបន្ទាប់ពីការស្ដារឡើងវិញនៃរាជាធិបតេយ្យក៏ដោយ មែនហើយនៅក្នុងទសវត្សឆ្នាំ១៩៩០។[៣៥]
នេះបានបន្តអូសបន្លាយសង្គ្រាមរដ្ឋប្បវេណីដែលនឹងបានបង្ហូរកម្លាំងថាមពលរបស់កម្ពុជាពេញមួយទសវត្សឆ្នាំ១៩៨០។ កងទ័ពកាន់កាប់របស់វៀតណាមដែលមានច្រើនស្មើនឹង២០០០០០នាក់បានគ្រប់គ្រងមជ្ឈមណ្ឌលប្រជាជនសំខាន់ៗ និងភាគច្រើននៃទីជនបទចាប់ពីឆ្នាំ១៩៧៩ដល់ខែ កញ្ញា ១៩៨៩ ក៏ប៉ុន្តែកងទ័ពក.ប.ប.ក.៣០០០០នាក់របស់របបលោកហេង-សំរិនត្រូវបានរំខានដោយទឹកចិត្តខ្សត់ខ្សោយ និងរមត់ទូទាំងប្រទេសដែលមានការជំពាក់ប្រាប់បៀរវត្ស៍ទាប និងភាពក្រីក្រ។ ប្រុសៗត្រូវការស្រែចម្ការជាគ្រួសាររបស់ខ្លួនជាបន្ទាន់ ដែលពេលនោះ ស្រែចម្ការទាំងនោះកំពុងត្រូវបានធ្វើឡើងវិញ និងមានការងារជាច្រើនដើម្បីធ្វើ។

ការចាក់ប្រេងចូលក្នុងសង្គ្រាមរដ្ឋប្បវេណី[កែប្រែ]

ភ្នំតាមបណ្ដោយព្រំដែនកម្ពុជា-ថៃភាគខាងជើងនៃផ្លូវរវាងស៊ីសុផុន និង​អារ៉ាញ់ប្រាថេត។ មួយក្នុងចំណោមតំបន់ដែលពួកកុបករខ្មែរក្រហម​បានលាក់ខ្លួននៅសម័យផែនការក៥
ពួកជនភៀសខ្លួនដែលវង្វេងពីជំរុំជនភៀសខ្លួននៅអរណ្យប្រទេស ប្រទេសថៃ ត្រូវបានគេបញ្ជូនត្រឡប់ដោយបង្ខំឆ្លងកាត់ព្រំដែននៅដើមឆ្នាំ១៩៨០ និងភាគច្រើននៃពួកគេបានទៅរហូតដល់តំបន់នានាក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម។[៣០]
ដំណើរនេះត្រូវបានរៀបចំឡើងដោយពួកកម្មាភិបាលនិយមកម្ពុជាប្រជាធិបតេយ្យ ក៏ប៉ុន្តែត្រូវបានបង្ហាញទៅមហាជនថាជាអ្នកស្ម័គ្រចិត្ត។ ការធ្វើអោយអន្តរាយដល់សាធារណរដ្ឋប្រជាមានិតកម្ពុជាត្រូវបានគាំទ្រដោយរដ្ឋាភិបាលសហរដ្ឋ ដែលនាំមកនូវទិដ្ឋភាពអវិជ្ជមាននៃរបបកម្ពុជានិយមវៀតណាមដែលកំពុងតែមាន ដូចគ្នាដែរ ប្រទេសនានាដូចជាម៉ាឡេស៊ី ថៃ និងសិង្ហបុរី ដែលពួកអ្នកតំណាងរបស់ខ្លួនបានជំរុញណែនាំពួកជនភៀសខ្លួនដែលរុញរាឱ្យត្រឡប់បកក្រោយ និងប្រយុទ្ធ។[៣៦]
សង្គ្រាមរដ្ឋប្បវេណីបានបន្តជាសង្វាក់រដូវវស្សា/រដូវប្រាំងបន្ទាប់ពីឆ្នាំ១៩៨០។ កងកម្លាំងវៀតណាមដែលបានប្រដាប់ដោយអាវុធធុនធ្ងន់បានធ្វើប្រតិបត្តិការការវាយលុកកំឡុងរដូវប្រាំង និងកុបកម្មដែលនៅពីក្រោយខ្នងដោយចិននិងស.រ.បានធ្វើឡើងកំឡុងដើមរដូវភ្លៀង។ នៅឆ្នាំ១៩៨២ វៀតណាមបានផ្ដើមការវាយលុកសំខាន់មួយប្រឆាំងនឹងមូលដ្ឋានទ័ពខ្មែរក្រហមសំខាន់មួយនៅភ្នំម៉ាឡៃនៅជួរភ្នំក្រវាញ។ ក៏ប៉ុន្តែប្រតិបត្តិការនេះទទួលបានជោគជ័យតិចតួច។
នៅក្នុងការវាយលុករដូវប្រាំង១៩៨៤-៨៥ ពួកយួនបានវាយប្រហារម្ដងទៀតនូវជំរុំមូលដ្ឋានទ័ពនៃក្រុមប្រឆាំងស.ប.ក.ទាំងបី។ ពេលនេះវៀតណាមបានជោគជ័យក្នុងការកម្ចាត់ចោលជំរុំខ្មែរក្រហមនានានៅកម្ពុជា និងបានរុញច្រានពួកកុបករទៅកាន់ប្រទេសថៃជិតខាង។ មុនពេលការដកថយ ខ្មែរក្រហមបានដាក់បង្កប់មីនដីជាច្រើន និងកាប់រំលំដើមឈើធំៗជាចើ្រនដើម្បីបិទផ្លូវក្នុងព្រៃស្បាតក្រាស់ៗតាមបណ្ដោយព្រំដែនថៃ-កម្ពុជាដែលបង្កជាការកាប់ព្រៃឈើដ៏ច្រើន។[៣០] ពួកវៀតណាមបានប្រមូលផ្ដុំគ្នាលើការប្រមែប្រមូលផលទទួលបានតាមរយៈផែនការក៥ ការព្យាយាមដ៏ហួសហេតុ និងប្រើកម្លាំងច្រើនដើម្បីរាំងខ្ទប់ផ្លូវជ្រៀតចូលរបស់ទ័ពព្រៃចូលទៅក្នុងប្រទេសនេះដោយមធ្យោបាយលេណដ្ឋាន របងខ្សែលួស និងចម្ការមីនតាមបណ្ដោយព្រំដែនថៃ-កម្ពុជាសំខាន់ៗទាំងអស់។[៣] គម្រោងការការពារព្រំដែនក៥នេះ បានរចនាឡើងដោយឧត្តមសេនីយ៍ឡេ-ឌឺកអាញ មេបញ្ជាការកងទ័ពវៀតណាមនៅកម្ពុជា បានធ្វើឱ្យពួកកសិករកម្ពុជាខឹង និងរហូតដល់ការប្រែជាខូចប្រយោជន៍តាមបែបចិត្តសាស្ត្រដល់ស.ប.ក.ទៀត។[៣៧] ការហ៊ុំព័ទ្ធដោយព្រៃនិវត្តន៍ដែលមិនអាចចូលបានកាលពីមុនត្រូវបានបំផ្លាញ ដែលបន្សល់ទុកនូវកេរ្តិ៍ដំណែលបរិស្ថានវិទ្យាអវិជ្ជមាន។
ទោះបីជាមានការជួយពីកងទ័ពវៀតណាម ក៏ដូចជាពួកទីប្រឹក្សាសូវៀត គុយបា និងវៀតណាម លោកហេង-សំរិនត្រឹមតែមានជោគជ័យដែលមានកម្រិតក្នុងការបង្កើតរបបស.ប.ក.ដោយការប្រឈមមុខនឹងសង្គ្រាមរដ្ឋប្បវេណី​ដែលកំពុងតែកើតឡើង។ សន្តិសុខក្នុងតំបន់ទីជនបទនានាគឺនៅមានតិចតួចស្ដួចស្ដើង និងផ្លូវដំណឹកជញ្ជូនសំខាន់ៗត្រូវបានស្ថិតនៅក្រោមការហាមឃាត់ដោយការវាយប្រហារយូរៗម្ដង។ វត្តមាននៃពួកយួនពាសពេញប្រទេស និងការរំលោភបំពានរបស់ខ្លួនចូលទៅក្នុងជីវិតជនជាតិខ្មែរដែលបានបណ្ដាលឱ្យបឆ្ឆេះដល់មនោសញ្ចេតនាប្រឆាំងយួន​របស់ខ្មែរ​តាំងពីបុរាណឡើងវិញ។ របាយការណ៍នៃចំនួននៃយួននៅស.ប.ក. ទាំងពួកអ្នកតាំងលំនៅជាអចិន្ត្រៃយ៍កាលពីមុន និងពួកអន្តោប្រវេសន៍ថ្មីៗ ប្រែប្រួលយ៉ាងធំរួមជាមួយការប៉ាន់ស្មានខ្លះថាមានចំនួនខ្ពស់ស្មើនឹង១លាននាក់។
នៅឆ្នាំ១៩៨៦ ហាណូយបានអះអាងដើម្បីផ្ដើមការដកទ័ពផ្នែកខ្លះនៃកងកម្លាំងកាន់កាប់របស់ខ្លួន។ នៅក្នុងពេលដូចគ្នា វៀតណាមបានបន្តកិច្ចប្រឹងប្រែងដើម្បីពង្រឹងរបបពឹងពាក់របស់ខ្លួន គឺស.ប.ក. និងកងទ័ពយោធារបស់របបនេះ គឺកងទ័ពបដិវត្តន៍ប្រជាជនកម្ពុជា (ក.ប.ប.ក.)។ ការដកទ័ពទាំងនេះបានបន្តជាងពីរឆ្នាំក្រោយមកទៀត ទោះបីជាចំនួនជាក់ស្ដែងពិបាកត្រួតពិនិត្យផ្ទៀងផ្ទាត់ក៏ពិតមែនក្ដី។ សំនើរបស់វៀតណាមដើម្បីដកកងកម្លាំងកាន់កាប់ដែលនៅសេសសល់របស់ខ្លួននៅឆ្នាំ១៩៨៩-៩០ គឺជារឿងមួយនៃចំណោមការរង្គោះរង្គើនៃការដកសមាជិកភាពពីប្លុកសូវៀត[៣០] ដូចគ្នាដែរ ជាលទ្ធផលនៃការដាក់សម្ពាធរបស់ស.រ. និងចិន ដែលបានបង្ខំស.ប.ក.ឱ្យចាប់ផ្ដើមកំណែទម្រង់សេដ្ឋកិច្ច និងរដ្ឋធម្មនុញ្ញក្នុងការព្យាយាមដើម្បីធានានូវភាពត្រូតត្រានយោបាយនាពេលអនាគត។ នៅខែ មេសា ១៩៨៩ ហាណូយ និងភ្នំពេញបានប្រកាសថាការដកទ័ពជាចុងក្រោយនឹងបានធ្វើឡើងនៅចុងខែកញ្ញា ឆ្នាំដដែល។

No comments:

Post a Comment