​ហេតុអ្វីប្រារព្ធទិវាសិទ្ធិនារីអន្ដរជាតិ? នៅក្នុងទិវាសិទ្ធិនារីអន្តរជាតិ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩នេះ យើងខ្ញុំសូមគោរព ជូនពរដល់ ស្រ្ដី គ្រប់ៗរូបសូមជួបប្រទះតែសេចក្ដីសុខសេចក្ដីចម្រើន រកទទួលទានមានបាន មានសុខភាពល្អ ប្រាជ្ញាវៀងវៃ បើប្រាថ្នាអ្វីសូមឱ្យបានសម្រេចដូចសេចក្ដីប្រាថ្នា ជាពិសេសសូមឱ្យសម្រស់កាន់តែស្រស់ស្អាត សូមអរគុណ!! ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី ៨ ខែមីនាដើម្បីអបអរសាទរចំពោះសមិទ្ធផលសម្រេចបានរបស់ស្ត្រីទូទាំងប្រវត្តិសាស្ត្រ និងទូទាំងប្រទេសលើពិភពលោក។ ទិវានេះ ត្រូវបានគេស្គាល់ផងដែរថា ជាទិវាអង្គការសហប្រជាជាតិ ដើម្បីសិទ្ធិស្ត្រី និងសន្តិភាពអន្តរជាតិ។ ប្រវត្តិ ទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ការប្រជុំគ្នាថ្ងៃទី៨ ខែមីនា នៅទីក្រុងដាកា ប្រទេសបង់ក្លាដេស ទិវានារីអន្តរជាតិ (៨មីនា) គឺជាទិវាមួយដែលនារីជុំវិញពិភពលោកប្រារព្ធពិធីដើម្បីរំលឹកអប អរសាទរ។ជាឱកាសមួយ ត្រូវអបអរ ដោយមានពិធីបុណ្យរំលឹកខួបប្រារព្ធធ្វើដោយនារីជុំវិញ ពិភពលោក។ អង្គការសហប្រជាជាតិ ក៏ប្រារព្ធពិធីអបអរសាទរទិវានេះ និងប្រទេសជាច្រើន បានកំណត់ទិវានេះ ថាជាថ្ងៃបុណ្យជាតិរបស់ខ្លួនផងដែរ នៅពេលនារីក្នុងទ្វីបទាំងអស់ ដែលជាញឹកញាប់តែងត្រូវបែងចែក ដោយព្រំដែនជាតិ និងដោយជាតិពន្ធខុសគ្នា ដោយភាពខុសគ្នាខាងភាសា វប្បធម៌ សេដ្ឋកិច្ច និងនយោបាយ មកជួបជុំគ្នាដើម្បីធ្វើពិធីបុណ្យរំលឹកខួបទិវារបស់ខ្លួន គេអាចរំលឹកឡើងវិញអំពីប្រពៃណីដែលតំណាងឲ្យយ៉ាងតិចប្រាំបួនទសវត្ស នៃការតស៊ូដើម្បី សមភាព យុត្តិធម៌ សន្តិភាព និង អភិវឌ្ឍន៍។ ទិវានារីអន្តរជាតិ គឺជារឿងរបស់នារីសាមញ្ញ ដែលជាអ្នកកសាងប្រវត្តិសាស្ត្រ។ វាបានចាក់ឫស ក្នុងការតស៊ូរបស់នារី អស់ពេលរាប់សតវត្ស ដើម្បីចូលរួមក្នុងសង្គមដោយស្មើភាពជាមួយបុរស។ នៅក្នុងប្រទេសក្រិចដែលជាប្រទេសចំណាស់ លីស៊ីស្ត្រាតា (Lysistrata) បានផ្ដើមគំនិតធ្វើកូដកម្មផ្លូវភេទ ប្រឆាំងនឹងបុរសដើម្បីបញ្ចប់ សង្គ្រាម និងនៅអំលុងបដិវត្តន៍បារាំង នារីក្នុងទីក្រុងប៉ារីស បានអំពាវនាវរក "សេរីភាព សមភាព ភាតរភាព" ដោយដើរជាក្បួនឆ្ពោះទៅកាន់ទីក្រុងវែរសៃ ដើម្បីទាមទារសិទ្ធិបោះឆ្នោតសម្រាប់នារី។ គំនិតនៃទិវានារីអន្តរជាតិបានលេចឡើងជាដំបូងនៅរបត់នៃសតវត្ស ដែលក្នុងពិភពឧស្សាហូបនីយកម្ម គឺជារយៈពេលនៃដំណើរវាតទី និងចលាចល កំណើនប្រជាជនយ៉ាងឆាប់រហ័ស និងមនោគមវិជ្ជា មូលវិវឌ្ឍនិយម។ ប្រវត្តិសង្ខេប នៃព្រឹត្តិការណ៍នេះរៀបតាមលំដាប់នៃកាលវេលា ដូចខាងក្រោម៖ ឆ្នាំ១៩០៩ យោងតាមសេចក្ដីថ្លែងការណ៍របស់បក្សសង្គមនិយមអាមេរិក ទិវានារីជាតិលើកទីមួយត្រូវបានគេគោរពអបអរសាទរទូទាំងសហរដ្ឋ អាមេរិក នៅថ្ងៃទី២៨ ខែកុម្ភៈ។ នារីបានបន្តធ្វើបុណ្យរំលឹកខួបទិវានេះ រហូតទៅដល់ថ្ងៃអាទិត្យចុងក្រោយនៃខែនោះនាឆ្នាំ១៩១៣។ ឆ្នាំ១៩១០ សមាគមសង្គមនិយមអន្តរជាតិ ជួបប្រជុំគ្នានៅទីក្រុង Copenhagen បានបង្កើតជាទិវានារីមួយដែលមានលក្ខណៈជាអន្តរជាតិ ដើម្បីអបអរចលនា ដើម្បីសិទ្ធិនារី និងដើម្បីជួយសម្រេចឲ្យបាននូវសិទ្ធិបោះឆ្នោតជាសកល សម្រាប់នារី។ សំណើនេះត្រូវបានទទួលអបអរដោយមានការអនុមតិជាឯកច្ឆន្ទដោយសន្និសីទ របស់នារីជាង១០០នាក់មកពីប្រទេស១៧ដែលរួមមាននារីដំបូងគេ បីនាក់ត្រូវបានជាប់ឆ្នោតជាតំណាងរាស្ត្រ សភាហ្វាំងឡង់។ ពុំមានកាលបរិច្ឆេទជាក់លាក់ណាមួយត្រូវបានជ្រើសរើសសម្រាប់ធ្វើ ពិធីអបអរនិងគោរពទិវានេះទេ។ ឆ្នាំ១៩១១ ជាលទ្ធផលនៃកិច្ចពិភាក្សាដែលបានសម្រេចនៅទីក្រុង Copenhagen កាលពីឆ្នាំមុន ទិវានារីអន្តរជាតិ ត្រូវបានគេធ្វើពិធីទទួលអបអរជាលើកដំបូង (នៅ ថ្ងៃទី១៩ខែមិនា) នៅប្រទេសអូទ្រីស ប្រទេសដាណឺម៉ាក ប្រទេសអាល្លឺម៉ង់ និង ប្រទេសស្វីស ដែលក្នុងប្រទេសទាំងនោះ មាននារីនិងបុរសជាងមួយលាននាក់បានមកចូល រួមគាំទ្រទាំងអស់គ្នា។ ជាបន្ថែមទៅលើសិទ្ធិក្នុងការបោះឆ្នោតនិងសិទ្ធិបម្រើការងាររដ្ឋ នារីទាំងនោះបានទាមទារឲ្យមានសិទ្ធិក្នុងការធ្វើការងារសិទ្ធិ ទទួលការបណ្ដុះបណ្ដាល និងសិទ្ធិក្នុងការបញ្ចប់ការរើសអើងចំពោះ ការងារ។ ជិតមួយសប្ដាហ៍ក្រោយមក នៅថ្ងៃទី២៥ខែមិនា សោកនាដកម្មដ៏ខ្លោចផ្សាបណ្ដាលមកពីអគ្គីភ័យ ឆាបឆេះរោងចក្រត្រីកោណផលិតអាវម៉ាដាំ រឹបរាង នៅទីក្រុងញីវយ៉កថ្មី បានផ្ដាច់អាយុជីវិតនារីបម្រើការរោងចក្រនោះអស់ជាង១៤០នាក់ ដែលភាគច្រើនជានារីអន្តោប្រវេសន៍ អ៊ីតាលី និង ជ្វីហ្វ។ ព្រឹត្តិការណ៍នេះមានផលប៉ះពាល់យ៉ាងធំធេងលើច្បាប់ការងារក្នុង សហរដ្ឋអាមេរិក ហើយលក្ខខណ្ឌការងារដែលនាំឲ្យមានគ្រោះមហន្តរាយនេះត្រូវបានគេ ស្មិងស្មាធិ៍ រំលឹកប្រតិស្ឋ អធិស្ឋានក្នុងអំឡុងពិធីបុណ្យជាបន្តបន្ទាប់ដើម្បីរំលឹកទិវានារី អន្តរជាតិ។ ឆ្នាំ១៩១៣-១៩១៤ ជាផ្នែកមួយនៃចលនាសន្តិភាពដែលកំពុងប្រុងប្រៀបដំណើរការនៅពេល មុនព្រឹត្តិការណ៍សង្គ្រាមលោកលើកទី១ នារីរុស្សីបានធ្វើពិធីរំលឹកខួបទិវានារីអន្តរជាតិរបស់គេជាលើក ទីមួយ នៅថ្ងៃអាទិត្យចុងក្រោយក្នុងខែកុម្ភៈឆ្នាំ១៩១៣។ នៅតំបន់ផ្សេងទៀតក្នុង[អឺរ៉ុប] នៅថ្ងៃ ឬប្រហែលថ្ងៃទី៨ខែមិនា នៃឆ្នាំបន្ទាប់មក នារីបានមកមូលផ្ដុំជុំគ្នាដើម្បី ឬមួយតវ៉ាប្រឆាំងនឹងសង្គ្រាម ឬមួយដើម្បីសម្ដែងសាមគ្គីភាពជាមួយបងប្អូននារីៗរបស់គេ។ ឆ្នាំ១៩១៧ ជាមួយនឹងទាហានរុស្សី២លាននាក់ នារីរុស្សីជាថ្មីម្ដងទៀតបានជ្រើសរើសយកថ្ងៃអាទិត្យចុងក្រោយ ក្នុងខែកុម្ភៈ ដើម្បីធ្វើកូដកម្ម ទាមទារ "ចំណីអាហារហូបចុក និង សន្តិភាព"។ មេដឹកនាំនយោបាយបានជំទាស់នឹងការកំណត់ពេលធ្វើកូដកម្មនេះ ប៉ុន្តែទោះជាយ៉ាងណាក្ដី ក៏នារីទាំងនោះនៅតែបោះជំហានទៅមុខជានិច្ច។ ប្រវត្តិបន្ទាប់មកទៀតគឺ បួនថ្ងៃក្រោយមកស្ដេចរុស្សី (The Czar) ត្រូវបង្ខំឲ្យដាក់រាជ្យ ហើយរដ្ឋាភិបាលបណ្ដោះអាសន្នបានផ្ដល់សិទ្ធិបោះឆ្នោតដល់នារី។ ថ្ងៃអាទិត្យប្រកបដោយអត្ថន័យសំខាន់ជាប្រវត្តិសាស្ត្រនោះបាន ប្រព្រឹត្តឡើងចំថ្ងៃទី២៣ខែកុម្ភៈ តាមប្រតិទិន ជូល្យ៉ិនៀ [Julian Calendar =ប្រតិទិនបង្កើតដោយរដ្ឋបុរស Julius Caesar ក្នុងឆ្នាំ៤៦មុនគ្រិស្តសករាជ ដែលកំណត់ពេល១ឆ្នាំម្ដង មាន១២ខែ មួយខែៗមាន៣០ឬ ៣១ថ្ងៃ លើកលែងតែខែកុម្ភៈចេញ] ដែលកាលនោះត្រូវបានគេប្រើប្រាស់ក្នុងប្រទេសរុស្សី ប៉ុន្តែវាត្រូវចំថ្ងៃទី៨មិនា តាមប្រតិទិន Gregorian [(គឺប្រតិទិនជូល្យ៉ិន ដែលត្រូវគេ កែទម្រង់និងដែលគេប្រើប្រាស់សព្វថ្ងៃ] ដែលត្រូវគេប្រើនៅទីដទៃទៀត។ |ចាប់តាំងពីឆ្នាំដំបូងៗនោះមក ទិវានារីអន្តរជាតិ មានទំហំធំធេងថ្មីជាសកលសម្រាប់នារីទាំងឡាយ ទាំងនៅក្នុងប្រទេសអភិវឌ្ឍន៍ ទាំងនៅក្នុងប្រទេសកំពុងអភិវឌ្ឍ។ ការរីកធំធាត់នៃចលនារីអន្តរជាតិ ដែលត្រូវពង្រឹងដោយសន្និសីទនារីជាសកលរបស់អង្គការសហប្រជាជាតិ ចំនួនបួន បានជួយធ្វើឲ្យពិធីបុណ្យរំលឹកខួប ទិវានេះជាចំណុចប្រមូលផ្ដុំមួយសម្រាប់សម្របសម្រួលកម្លាំងដើម្បី ទាមទារសិទ្ធិនារី និងទាមទារឲ្យនារីអាចចូលរួមក្នុងដំណើរការនយោបាយ និងសេដ្ឋកិច្ច។ ទិវានារីអន្តរជាតិកាន់តែប្រែក្លាយទៅជាពេលវេលាមួយសម្រាប់ឆ្លុះ បញ្ចាំង លើការរីកចម្រើនដែលទទួលបាន ដើម្បីអំពាវនាវឲ្យមានការប្រែប្រួល និងធ្វើពិធីអបអរសាទរសកម្មភាពទាំងឡាយដែលធ្វើដោយសេចក្ដីក្លាហាន និងការប្ដេជ្ញាចិត្តដោយនារីសាមញ្ញដែលបានបំពេញតួនាទីវិសាមញ្ញ ក្នុងប្រវត្តិសាស្ត្រនៃសិទ្ធិរបស់នារី។

Recent Comments

នៅក្នុងថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩នេះ យើងខ្ញុំសូមគោរព ជូនពរដល់ ស្រ្ដី គ្រប់ៗរូបសូមជួបប្រទះតែសេចក្ដីសុខសេចក្ដីចម្រើន រកទទួលទានមានបាន មានសុខភាពល្អ ប្រាជ្ញាវៀងវៃ បើប្រាថ្នាអ្វីសូមឱ្យបានសម្រេចដូចសេចក្ដីប្រាថ្នា ជាពិសេសសូមឱ្យសម្រស់កាន់តែស្រស់ស្អាត សូមអរគុណ!! On International Women's Day, March 8, 2019, we would like to wish everyone a happy, healthy, prosperous, healthy, wise person if they wish. Special wishes, let's be beautiful, thank you !!

Thursday, November 1, 2018

សម័យអាណានិគមនិយមបារាំង


 អាណាព្យាបាលបារាំងនៅកម្ពុជា និង សហភាពឥណ្ឌូចិន

សហភាពឥណ្ឌូចិន នៅឆ្នាំ១៩១៣



  ព្រះបាទនរោត្តម

                          

នៅឆ្នាំ ១៨៦៣ ព្រះបាទនរោត្ដមបានចុះកិច្ចព្រមព្រៀងជាមួយពួកបារាំង ដើម្បីបង្កើតអាណាព្យាបាលលើព្រះរាជាណាចក្ររបស់ទ្រង់។ រដ្ឋនេះបានស្ថិតនៅក្រោមការត្រួតត្រារបស់អាណានិគមបារាំងម្ដងបន្តិចៗ។

ឥណ្ឌូចិន - ១៨៨៦
កំឡុងសង្គ្រាមលោកលើកទី២ ពួកជប៉ុនបានអនុញ្ញាតឲ្យមានរដ្ឋាភិបាលបារាំង (ដែលមានមូលដ្ឋាននៅវិចឈី) ធ្វើសហប្រតិបត្តិការជាមួយក្រុមពួកសាធារណរដ្ឋ និងបានព្យាយាមចរចាលើលក្ខខណ្ឌសមស្រប ដើម្បីឱ្យកម្ពុជាបានឯករាជ្យពីពួកបារាំង។
ខណៈនោះ រដ្ឋាភិបាលថៃ ក្រោមក្រុមមេដឹកនាំទំនោរទៅរកជប៉ុនគឺលោកសេនាប្រមុខប្លែក-វិបុលសង្គ្រាម បានឆ្លៀតឱកាសចូលលុកលុយខេត្តភាគខាងលិចរបស់កម្ពុជា។[៤៣]
ស្ថានភាពប្រទេសកម្ពុជានៅក្រោយសង្គ្រាមលោកមានភាពវឹកវរ។ ពួកបារាំងសេរី ក្រោមការដឹកនាំរបស់លោកឧត្ដមសេនីយ៍ហ្សាល-ដឺ-ហ៊្គោលបានប្ដេជ្ញាថានឹងយកឥណ្ឌូចិនមកវិញ ​ឱ្យទាល់តែបាន បើទោះបីជាខ្លួនប្រគល់ឲ្យកម្ពុជា និងរដ្ឋអាណាព្យាបាលនៅឥណ្ឌូចិនដទៃទៀតនូវការគ្រប់គ្រងស្វយ័តខ្លះក៏ដោយ ប៉ុន្តែបារាំងក៏បានដាក់កម្រិតព្រំដែននៃការគ្រប់គ្រងយ៉ាងប្រុងប្រយ័ត្នផងដែរ។ ដោយបានបញ្ចុះបញ្ចូលថា ពួកខ្លួនមានបេសកកម្មអរិយធម៌ ពួកបារាំងបានប្រមើលមើលឃើញការចូលរួមចំណែករបស់ឥណ្ឌូចិន ក្នុងអតីតសហភាពអាណានិគមបារាំង ដែលបានចែករំលែកបទពិសោធន៍វប្បធម៌បារាំងជាទូទៅ។

រាជការលើកទីមួយរបស់ព្រះសីហនុ១៩៥៣-១៩៧០

ថ្ងៃ ៩ មីនា ១៩៤៥ កំឡុងការត្រួតត្រារបស់ជប៉ុននៅកម្ពុជា យុវក្សត្រនរោត្តម-សីហនុ បានប្រកាសឯករាជ្យ ព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីមានសំណូមពររបស់ជប៉ុនជាផ្លូវការ។ ក្នុងរយៈកាលដ៏ខ្លី បន្ទាប់ពីនោះមករដ្ឋាភិបាលជប៉ុនបានធ្វើសច្ចាប័នផ្ដល់ឯករាជ្យឱ្យកម្ពុជាមានតែឈ្មោះ ហើយក៏បានបង្កើតឡើងស្ថានកុងស៊ុលមួយនៅភ្នំពេញ។[៤៤] រដ្ឋាភិបាលថ្មីនេះបានបោះបង់ចោលបារាំងភាវូបនីយកម្មនៃភាសាខ្មែរដែលរដ្ឋបាលអាណានិគម​បារាំងកំពុងចាប់ផ្ដើម​អនុវត្ត ហើយក៏បានដាក់បញ្ចូលអក្សរខ្មែរឱ្យប្រើជាផ្លូវការដូចដើមវិញ។ វិធានការនេះបាននាំមកដោយអាជ្ញាធររដ្ឋាភិបាលដែលមានអាយុកាលខ្លីនឹងមានប្រជាប្រិយភាព និងបន្តរៀងរហូតមក តាំងពីពេលនោះមក គ្មានរដ្ឋាភិបាលកម្ពុជាមួយណាព្យាយាមធ្វើឡាតាំងនីយកម្មភាសាខ្មែរទៀតឡើយ។[៤៥] បន្ទាប់ពីអង្គភាពយោធាសម្ព័ន្ធមិត្តបានចូលមកកម្ពុជា កងកម្លាំងយោធាជប៉ុនដែលមានវត្តមាននៅក្នុងប្រទេសនេះត្រូវបានគេដកហូតអាវុធ និងបានធ្វើបិតុភូមិនិវត្តន៍។ ពួកបារាំងអាចដាក់រដ្ឋាភិបាលអាណានិគមឡើងវិញនៅភ្នំពេញ នៅ ខែ តុលា ឆ្នាំដដែល។[៤៦]
ព្រះរាជបូជនីយកិច្ចដើម្បីឯករាជ្យរបស់ ព្រះសីហនុជាលទ្ធផល ឱ្យមានការយល់ព្រមរបស់បារាំងដោយទើសទាល់ចិត្ត ចំពោះការទាមទាររបស់ទ្រង់សុំឱ្យមាន ការផ្ទេរអធិបតេយ្យភាពមកវិញ។ កិច្ចព្រមព្រៀងមិនស្មើភាពគ្នាត្រូវបានសម្រេចឡើងនៅខែ តុលា ១៩៥៣។ ព្រះបាទសីហនុក្រោយមកទ្រង់បានប្រកាសឯករាជ្យជាស្ថាពរ ហើយបានយាងត្រឡប់មកភ្នំពេញវិញដោយជោគជ័យ។ តាមរយៈ លទ្ធផលនៃសន្និសីទសឺណែវស្ដីពីឥណ្ឌូចិន កម្ពុជាសុំឲ្យមានការដកទ័ពរបស់វៀតមិញពីទឹកដីរបស់ខ្លួន ហើយនិងទប់ស្កាត់ ការប៉ះទង្គិចដែលនៅសេសសល់លើអធិបតេយ្យភាពរបស់ខ្លួនដោយពួកមហាអំណាចពីខាងក្រៅ។
អព្យាក្រិត្យជាធាតុស្នូលនៃនយោបាយការបរទេស របស់កម្ពុជាកំឡុងទសវត្សឆ្នាំ ១៩៥០ និង ១៩៦០។ នៅពាក់កណ្ដាលទសវត្សឆ្នាំ ១៩៦០ ភាគខ្លះនៃបណ្ដាខេត្តនៅភាគខាងកើត របស់កម្ពុជាកំពុងត្រូវបានប្រើជាមូលដ្ឋានទ័ពរបស់កងទ័ពវៀតណាមខាងជើង និងកងកម្លាំងវៀតកុង (NVA/VC) ដែលកំពុងប្រតិបត្តិការតទល់នឹងវៀតណាមខាងត្បូង ហើយកំពង់ផែព្រះសីហនុក៏ត្រូវបានប្រើដើម្បីផ្គត់ផ្គង់ដល់ពួកគេដែរ។ ពេលនោះសកម្មភាពរបស់វៀតកុង (NVA/VC) បានរីកធំឡើង បណ្ដាលឱ្យសហរដ្ឋអាមេរិក និងវៀតណាមខាងត្បូងមានការព្រួយបារម្ភ ហើយនៅឆ្នាំ ១៩៦៩ សហរដ្ឋអាមេរិកបានផ្ដើមការវាយឆ្មក់ ដោយទម្លាក់គ្រាប់បែកជាបន្តបន្ទាប់យ៉ាងយូរ ១៤ ខែតម្រង់ទៅចំណុចសំខាន់ៗរបស់វៀតកុង ដែលបង្កឱ្យមានភាពជ្រួលច្របល់។ សម្ដេចសីហនុ ខ្លាចថាការប៉ះទង្គិចរវាងវៀតណាមខាងជើងកុម្មុយនិស្ត និងវៀតណាមខាងត្បូងអាចនឹងបែកខ្ចាយរាលដាលមកលើកម្ពុជា ទ្រង់ក៏បានប្រឆាំងយ៉ាងខ្លាំងលើយុទ្ធនាការទម្លាក់គ្រាប់បែក ដោយសហរដ្ឋអាមេរិកតាមបណ្ដោយព្រំដែនវៀតណាម-កម្ពុជា និងនៅក្នុងទឹកដីកម្ពុជា។ យ៉ាងណាមិញ លោកភីតថឺរ-រ៉ដម៉ឹនបានអះអាងថា សម្ដេចសីហនុបានត្អូញត្អែរយ៉ាងខ្លាំងមកកាន់ពួកយើងអំពីមូលដ្ឋានទ័ព ​វៀតណាមខាងជើងទាំងនេះនៅ​ ក្នុងប្រទេសរបស់ទ្រង់ហើយបានសុំឱ្យយើងវាយប្រហារមូលដ្ឋានទ័ពទាំងនោះ។ នៅខែ ធ្នូ ១៩៦៧ អ្នកសារព័ត៌មានវ៉ាឝ៊ិងថឹនផូសថ៍លោកស្ទែនលី-ខារណូវត្រូវបានប្រាប់ដោយព្រះសីហនុថា បើសិនជាស.រ.ចង់ទម្លាក់គ្រាប់បែកលើកន្លែងលាក់ខ្លួនរបស់យួនកុម្មុយនិស្ត ទ្រង់នឹងមិនបដិសេធឡើយ លុះត្រាតែប្រជាជនកម្ពុជាស្លាប់ទើបទ្រង់មិនយល់ស្រប។[៤៧] សារដូចគ្នានេះក៏បានទៅដល់អ្នកនាំពាក្យរបស់ប្រធានាធិបតីស.រ.ចនសុន លោកឆិសស្តឺរ-ប៊ល នៅខែ មករា ១៩៦៨។[៤៨] ដូច្នេះហើយ ស.រ.គ្មានការជំរុញចិត្តពិតដើម្បីផ្ដួលរំលំព្រះសីហនុឡើយ។ យ៉ាងណាមិញ សម្ដេចសីហនុចង់ឲ្យកម្ពុជាស្ថិតនៅក្រៅការប៉ះទង្គិចគ្នារវាងវៀតណាមខាងជើង-វៀតណាមខាងត្បូង និងបានទិះតៀនយ៉ាងខ្លាំងចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន (រដ្ឋាភិបាលវៀតណាមខាងត្បូង)។ សហរដ្ឋអាមេរិកអះអាងថាយុទ្ធនាការទម្លាក់គ្រាប់បែក បានប្រព្រឹត្តិទៅមិនលើសពីដប់ដងឡើយ និងចុងក្រោយ ៣២ គ.ម. នៅខាងក្នុងព្រំដែនកម្ពុជា ជាតំបន់ដែលប្រជាជនកម្ពុជាត្រូវបានបណ្ដេញចេញដោយវៀតកុង[៤៩] សម្ដេចសីហនុ កំពុងតែប្រឈមមុខនឹងការតស៊ូប្រឆាំងខាងក្នុងប្រទេសទល់នឹងព្រះអង្គផ្ទាល់ ដោយសារតែការរើបំរះរបស់ពួកខ្មែរក្រហម ទ្រង់មិនចង់ឲ្យកម្ពុជាមានការជាប់ពាក់ព័ន្ធក្នុងការប៉ះទង្គិចគ្នានេះឡើយ។ ព្រះសីហនុចង់ឲ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត (វៀតណាមខាងត្បូង) រក្សាសង្គ្រាមឱ្យនៅឆ្ងាយពីព្រំដែនកម្ពុជា។ មិនត្រឹមតែប៉ុណ្ណឹងទេ ព្រះអង្គក៏បានព្យាយាម ទប់ស្កាត់ពួកកងទ័ពវៀតណាមខាងជើងកុម្មុយនិស្តចូលទឹកដីកម្ពុជា ហើយទ្រង់ក៏មិនអនុញ្ញាតឲ្យសហរដ្ឋអាមេរិកប្រើដែនអាកាស និងព្រលានយន្តហោះសម្រាប់គោលបំណងយោធារបស់ខ្លួនផងដែរ។ រឿងនេះបានធ្វើឲ្យសហរដ្ឋអាមេរិកអាក់អន់ចិត្តជាខ្លាំង។ សហរដ្ឋអាមេរិកបានមើលឃើញថា សម្ដេចសីហនុជាអ្នកមានចិត្តមេត្តាដល់វៀតណាមខាងជើង និងជាបន្លាក្នុងកែវភ្នែកសហរដ្ឋអាមេរិក អាមេរិកក៏បានប្រើពួកស៊ីអាយអេ រឺសេអ៊ីអា (CIA) ឲ្យរៀបចំផែនការកម្ចាត់ព្រះសីហនុចេញ។[៥០] យ៉ាងណាមិញ ឯកសារបើកចំហមួយចំនួនបង្ហាញថា នៅចុងខែ មីនា ១៩៧០ ដដែល រដ្ឋការនិច្សុនមានបំណងរក្សាទុក ទំនាក់ទំនងជាមិត្ត ជាមួយព្រះសីហនុ។
ពេញមួយទសវត្សឆ្នាំ ១៩៦០ នយោបាយក្នុងប្រទេសកម្ពុជាបានបែកខ្ញែកជាពីរ។ ពួកអ្នកប្រឆាំងនឹងរាជរដ្ឋាភិបាលបានកើនឡើងក្នុងវណ្ណៈកណ្ដាល ហើយនិងពួកឆ្វេងនិយមរួមមានពួកមេដឹកនាំរៀនសូត្រនៅប៉ារីសដូចជា ស៊ុន-សេន អៀង-សារី និងសាឡុត-ស (ដែលក្រោយមកត្រូវបានគេស្គាល់ថា ប៉ុល-ពត) បានដឹកនាំកុបកម្មក្រោមការដឹកនាំរបស់ បក្សកុម្មុយនិស្តកម្ពុជាដោយសម្ងាត់ (CPK)។ ព្រះសីហនុបានហៅពួកកុបករទាំងនោះថា ខ្មែរក្រហម។ ក៏ប៉ុន្តែការបោះឆ្នោតសភាជាតិឆ្នាំ ១៩៦៦ បានបង្ហាញឲ្យឃើញនូវការទោរទន់ទៅខាងស្ដាំនិយម ហើយលោកឧត្ដមសេនីយ៍លន់-ណុលបានបង្កើតរដ្ឋាភិបាលថ្មីដែលមានអាយុកាលរហូតដល់ឆ្នាំ ១៩៦៧។ កំឡុងឆ្នាំ ១៩៦៨ និង ១៩៦៩ ស្ថានភាពកុបកម្មបានកាន់តែអាក្រក់ឡើង។ យ៉ាងណាមិញសមាជិកនៃរដ្ឋាភិបាលនិងកងទ័ព មិនពេញចិត្តនឹងរបៀបដឹកនាំរបស់ព្រះសីហនុ ដូចគ្នានេះដែរ ការងាកឆ្ងាយរបស់ទ្រង់ពីសហរដ្ឋ បានធ្វើឱ្យមានការជំរុញចិត្តដើម្បីផ្ដួលរំលំព្រះអង្គ។ នៅខែ សីហា ១៩៦៩ លន់-ណុល បានបង្កើតរដ្ឋាភិបាលថ្មីមួយឡើង។ សម្ដេចសីហនុបានយាងចេញទៅក្រៅប្រទេស ដោយសារតែមូលហេតុព្រះរាជសុខភាពនៅខែ មករា ១៩៧០។

No comments:

Post a Comment