‹‹មេរៀនស្រាវជ្រាវ បង្កើតឡើងក្នុង គោលបំណង ដើម្បើប្រមូល ព័ត៌មាន និង កំណត់ត្រាព្រឹត្តិការណ៍ និងប្រវត្តិសាស្រ្ត ផ្សេងៗ ដូចជា ចំណេះដឹងទូទៅ សេដ្ឋកិច្ច កសិកម្ម ប្រវត្តិសាស្រ្ត សុខភាពជាដើមចេញពីប្រភពផ្សេងៗ ដូចជា កាសែត ទស្សនាវដ្តី វិទ្យុ ទូរទស្សន៍ គេហទំព័រ ជាដើម សម្រាប់ មិត្តអ្នកអាន ទាំងអស់ ទុកជាដំណឹង បទពិសោធន៍ ចំណេះដឹងថ្មី ។ ទំព័រនេះគឺជាប្រភេទ បណ្តាល័យ អេឡិកត្រូនិកតូច មួយ ដែល ចារឹក ប្រមូលផ្តុំ រក្សាទុក និង ចែករំលែក ឯកសារ ដែលបាន ចេញផ្សាយ ជាសាធារណៈ ដល់ មិត្តអ្នកអានទូទៅ ទុកជា ចំណេះដឹង ឯកសារយោងសម្រាប់ ការសិក្សា ការងារ និង បុព្វហេតុត្រឹមត្រូវ ។ ខ្ញុំសង្ឃឹមថាគេហទំព័រនេះអាចជាជ្រុងមួយសម្រាប់ជាជំនួយដល់បងប្អូនរួមជាតិក្នុងការសិក្សាស្រាវជ្រាវ សូមអរគុណ!

Thursday, November 1, 2018

សម័យសាធារណរដ្ឋខ្មែរនិងសង្គ្រាម


សាធារណរដ្ឋខ្មែរនិងសង្គ្រាម

ផែនទីអាស៊ីនៅឆ្នាំ ១៨៩០

ពេលដែលកំពុងធ្វើទស្សនកិច្ចនៅប៉ីជិងឆ្នាំ ១៩៧០ ព្រះសីហនុត្រូវបានបណ្ដេញចេញពីតំណែងដោយរដ្ឋប្រហារយោធាដឹកនាំដោយនាយករដ្ឋមន្ត្រី ឧត្តមសេនីយ៍លន់-ណុល និងអ្នកអង្គម្ចាស់ស៊ីសុវត្ថិ-សិរិមតៈនៅប៉ុន្មានម៉ោងដំបូងនៃថ្ងៃ ១៨ មីនា ១៩៧០។ ទោះបីជាមានការពោលអះអាងរបស់ព្រះសីហនុក៏ដោយ ក៏គ្មានភស្តុតាងថារដ្ឋប្រហារនេះត្រូវបានរៀបចំផែនការដោយទីភ្នាក់ងារស៊ើបការណ៍កណ្ដាល ​របស់សហរដ្ឋឡើយ។ [៥១][ត្រូវការអំណះអំណាង] កាលណោះនៅក្រៅប្រទេសនៅឡើយ ព្រះសីហនុត្រូវបានក្រើនរំលឹក ដោយមេដឹកនាំនៅសហភាពសូវៀត និងប៉េកាំងថាព្រះអង្គគួរតែត្រឡប់ចូលស្រុកវិញភ្លាម ដោយគ្មានការពន្យារពេលទៀតឡើយ។[៥២] នៅពេលភ្លាមៗដូចគ្នានោះដែរ នៅថ្ងៃ ១២ មីនា ១៩៧០ នាយស្ថានីយសេអ៊ីអាបានប្រាប់វ៉ាស៊ីងតោនថា ផ្អែកទៅលើទំនាក់ទំនងគ្នាខ្លះៗពី សិរិមតៈ បងប្អូនជីដូនមួយលន់-នល់ បានឱ្យដឹងថា កងទ័ព (កម្ពុជា) ត្រៀមខ្លួនរួចរាល់ហើយដើម្បីធ្វើរដ្ឋប្រហារ។ [៥៣] លន់-ណុល បានក្ដោបក្ដាប់អំណាចបន្ទាប់ពីរដ្ឋប្រហារយោធា និងភ្លាមៗកម្ពុជាក៏បានចងសម្ព័ន្ធមិត្តជាមួយសហរដ្ឋអាមេរិក។ ភ្លាមៗនោះ សឺន-ង៉ុកថាញ់ អ្នកប្រឆាំងនឹងប៉ុល-ពតម្នាក់បានប្រកាសការគាំទ្ររបស់លោកចំពោះរដ្ឋាភិបាលថ្មីនេះ។ នៅថ្ងៃទី ៩ តុលា របបរាជានិយមកម្ពុជាត្រូវលុបបំបាត់ចោល ហើយប្រទេសនេះត្រូវបានដាក់ឈ្មោះសាជាថ្មីថា សាធារណរដ្ឋខ្មែរវិញ។ របបថ្មីនេះបានទាមទារភ្លាមៗ ឱ្យពួកកុម្មុនិស្តយួនចាកចេញពីកម្ពុជា។[៥៤]
ទីក្រុងហាណូយបានច្រានចោលសំនើរបស់សាធារណរដ្ឋថ្មីនេះ ដែល ឲ្យដកទ័ព​វៀតណាម​ខាងជើងចេញ (កវជ)។ ខ្មែរ ២០០០-៤០០០ នាក់ ដែលបានទៅវៀតណាមខាងជើងនៅឆ្នាំ ១៩៥៤ បានត្រឡប់ចូលកម្ពុជាវិញ តាមពួកទាហានវៀតណាមខាងជើង។ ជាការឆ្លើយតបវិញ សហរដ្ឋអាមេរិកបានប្ដូរមកផ្ដល់ជំនួយជាសម្ភារៈសឹក ដល់កងកម្លាំងប្រដាប់អាវុធនៃរដ្ឋាភិបាលថ្មី ដែលភ្ជាប់នឹងការប្រឆាំងពួកបះបោរបក្សកុម្មុយនិស្តកម្ពុជា (គកក) និងកងកម្លាំងប្រដាប់អាវុធវៀតណាមខាងជើង (កវជ)។ កងកម្លាំងវៀតណាមខាងជើង និងវៀតកុង ដោយទាល់ច្រកក្នុងការដណ្ដើមយកកន្លែងលាក់ខ្លួន និងខ្សែបណ្ដាញផ្គត់ផ្គង់របស់ខ្លួនមកវិញបាន ភ្លាមៗខ្លួនក៏បានចាប់ផ្ដើមការវាយប្រហារប្រដាប់អាវុធលើរដ្ឋាភិបាលថ្មីនេះ។ ព្រះមហាក្សត្របានជំរុញឱ្យពួកអ្នកដែលដង្ហែតាមទ្រង់ឱ្យជួយក្នុងការផ្ដួលរំលំរដ្ឋាភិបាលនេះ ដែលបណ្ដាឱ្យមានសង្គ្រាមរដ្ឋប្បវេណីកើតឡើង។[៥៥]
នៅខែ មេសា ១៩៧០ ប្រធានាធិបតីអាមេរិកនិច្សុនបានប្រកាសដល់ជនជាតិអាមេរិកជាសាធារណៈថា សហរដ្ឋអាមេរិក និងកងពលជើងគោកវៀតណាមខាងត្បូង បានចូលទៅកាន់ប្រទេសកម្ពុជាក្នុងយុទ្ធនាការ ប៉ុនប៉ងកម្ទេចតំបន់មូលដ្ឋានទ័ពវៀតណាមខាងជើងនៅក្នុងប្រទេសកម្ពុជា (សូមមើល ការលុកលុយកម្ពុជា) ។[៥៦] សហរដ្ឋអាមេរិកបានកំពុងទម្លាក់គ្រាប់លើទីតាំងរបស់វៀតណាម នៅកម្ពុជាច្រើនជាងមួយឆ្នាំទៅតាមចំនុចទាំងនោះ។
ទោះបីជាចំនួននៃសម្ភារៈសឹកជាច្រើនសន្ធឹកសន្ធាប់ត្រូវ បានរឹបអូស រឺ កម្ទេចចោលដោយកងកម្លាំង​វៀតណាមខាងត្បូង និងសហរដ្ឋអាមេរិកក៏ដោយ ក៏នៅតែមានកងកម្លាំងវៀតណាមខាងជើងគេចខ្លួនរួចដដែល។ ពួកវៀតណាមខាងជើងបានចូលកាន់តែជ្រៅទៅក្នុងប្រទេសកម្ពុជា ដើម្បីជៀសឲ្យផុតពីការវាយលុករបស់សហរដ្ឋអាមេរិក និងវៀតណាមខាងត្បូង។ អង្គភាពកងទ័ពវៀតណាមខាងជើងជាច្រើន បានរាតត្បាតទៅលើទីតាំងកងទ័ពកម្ពុជានានា កំឡុងពេល ដែលពួកបក្សកុម្មុយនិស្តកម្ពុជាបានពង្រីកការវាយប្រហារជាទ្រង់ទ្រាយតូច លើបណ្ដាញគមនាគមន៍មួយចំនួន។
ពួកមេដឹកនាំសាធារណរដ្ឋខ្មែរត្រូវបានញាំញី ដោយការបែកបាក់សាមគ្គីគ្នាក្នុងចំណោមជនសំខាន់ៗទាំងបីនៃរបបសាធារណរដ្ឋ៖ លន់-ណុល ព្រះភាតាអយ្យកាមួយរបស់ព្រះសីហនុ សិរិមតៈ និងមេដឹកនាំសភាជាតិ អ៊ិន-តាំ។ លន់-ណុល នៅស្ថិតក្នុងអំណាច ម្យ៉ាងពីព្រោះគ្មានអ្នកណាផ្សេងចង់ជំនួសតំណែងលោក។ នៅឆ្នាំ ១៩៧២ រដ្ឋធម្មនុញ្ញបានអនុម័ត សភាតំណាងរាស្ត្របានសម្រេចរួចរាល់ ហើយលន់-ណុលក៏បានក្លាយជាប្រធានាធិបតី។ ផ្ទុយទៅវិញ អសាមគ្គីភាព បញ្ហាការផ្ទេរកងទ័ព ៣០០០០ នាក់ ចូលទៅក្នុងកងកម្លាំងប្រយុទ្ធជាតិក្នុងចំណោមយុទ្ធជន ២០០០០០ ​នាក់ និង​អំពើពុករលួយដែលកំពុងរីករាលដាលបានធ្វើឲ្យរដ្ឋបាលអសេនិក និងកងទ័ពចុះទន់ខ្សោយជាលំដាប់។
ការបះបោររបស់ពួកកុម្មុយនិស្តនៅក្នុងប្រទេសកម្ពុជាបានបន្តធំឡើង ដោយមានការជួយតាមរយៈការផ្គត់ផ្គង់ និងជំនួយយោធាពីវៀតណាមខាងជើង។ ប៉ុល-ពត និង អៀង-សារីអះអាងថាបានសង្កត់សង្កិនលើពួកកុម្មុយនិស្តដែលបំពាក់បំប៉នដោយយួន ក្នុងចំណោមអ្នកទាំងនោះ ដែលភាគច្រើនត្រូវបានបន្សុទ្ធកម្ម។ នៅពេលដូចគ្នានោះដែរ កងកម្លាំងបក្សកុម្មុយនិស្តកម្ពុជាមានកម្លាំងកាន់តែខ្លាំងឡើងៗ និងកាន់តែមានភាពម្ចាស់ការងាករេឆ្ងាយពីអ្នកផ្ដល់ជំនួយគាំទ្ររបស់ខ្លួន គឺវៀតណាម។ នៅឆ្នាំ ១៩៧៣ បក្សកុម្មុយនិស្តកម្ពុជា (គកក) កំពុងធ្វើសង្គ្រាមប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាល ជាមួយ និងជំនួយដ៏តិចតួចពីវៀតណាមខាងជើង រឺ ក៏គ្មានទាល់តែសោះ ហើយពួកគេក៏បានកាន់កាប់បានទឹកដីកម្ពុជាស្ទើរតែ ៦០% និងប្រជាជនសរុប ២៥% នៃផ្ទៃប្រទេស។ ចាប់ពីការនិរទេសខ្លួនរបស់ទ្រង់នៅប៉ីជិងមក ព្រះសីហនុបានបង្ហាញខ្លួនរួមនិង ការគាំទ្រពីសាធារណរដ្ឋប្រជាមានិតចិន ទ្រង់បានមានព្រះបន្ទូលទៅកាន់ប្រជាជនពិភពលោកថាខ្មែរក្រហមជាអង្គការរំដោះជាតិកម្ពុជា។ មានសំណើជារឿយៗដើម្បីឱ្យមានការចរចាសន្តិភាព ប៉ុន្តែ ព្រះអង្គបានបដិសេធចោល។[៥៧]
រដ្ឋាភិបាលបានខិតខំដើម្បីឱ្យមានការចូលទៅកាន់កិច្ចចរចាបីលើកជាមួយពួកកុបករ ប៉ុន្តែត្រូវបរាជ័យ ផ្ទុយទៅវិញនៅឆ្នាំ ១៩៧៤ ពួកបក្សកុម្មុយនិស្តកម្ពុជាបានកំពុងធ្វើប្រតិបត្តិការសឹកតាមរយៈកងពលធំៗដោយបើកចំហ ហើយកងកម្លាំងប្រយុទ្ធរបស់វៀតណាមខាងជើងមួយចំនួន បានចល័តទៅកាន់វៀតណាមខាងត្បូង។ ការត្រួតត្រារបស់លន់-ណុលត្រូវបានកាត់បន្ថយមកត្រឹមបរិភូមិតូចៗក្បែរទីក្រុង និងច្រកដឹកជញ្ជូនធំៗវិញ។ ជនភៀសខ្លួនច្រើនជាង ២ លាននាក់បានរត់គេចចេញពីសង្គ្រាម ហើយទៅរស់នៅក្នុងទីក្រុងភ្នំពេញ និងបណ្ដាទីក្រុងផ្សេងៗទៀត។
នៅថ្ងៃចូលឆ្នាំថ្មី ១៩៧៥ កងទ័ពកុម្មុយនិស្តបានចាប់ផ្ដើមការវាយលុកមួយ ក្នុងសង្គ្រាមប្រយុទ្ធគ្នាដ៏ស្វិតស្វាញបំផុតរយៈពេល ១១៧ ថ្ងៃ ដែលបានធ្វើឲ្យដួលរលំរបបសាធារណរដ្ឋខ្មែរ។ ការវាយប្រហារដំណាលគ្នានៅជុំវិញបរិវេណទីក្រុងភ្នំពេញ បានខ្ទាស់កងកម្លាំងសាធារណរដ្ឋជាប់ ពេលនោះអង្គភាពនៃបក្សកុម្មុយនិស្តផ្សេងៗ បានលុកលុយរាតត្បាតដុតបំផ្លាញមូលដ្ឋានទ័ពជាច្រើន ដែលគ្រប់គ្រងផ្លូវផ្គត់ផ្គង់ចុះឡើងនៃតំបន់មេគង្គក្រោមដ៏សំខាន់។ ការដឹកជញ្ជូនអាវុធយុទ្ធភណ្ឌ និងស្រូវអង្ករតាមអាកាស ដែលបានផ្ដល់ដោយសហរដ្ឋអាមេរិកបានបញ្ចប់ នៅពេលដែលមានសមាជបដិសេធការផ្ដល់ជំនួយបន្ថែមទៀតដល់កម្ពុជា។ រដ្ឋាភិបាលលន់-ណុលនៅភ្នំពេញបានចុះចាញ់នៅថ្ងៃទី ១៧ មេសា ១៩៧៥ ត្រឹមតែប្រាំ (៥) ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីបេសកម្មសហរដ្ឋអាមេរិកបានដកចេញពីកម្ពុជា។[៥៨]
ទំនាក់ទំនងគ្នាក្នុងការទម្លាក់គ្រាប់បែកក្រាលព្រំច្រើនសន្ធឹកសន្ធាប់នៅកម្ពុជាដោយសហរដ្ឋ និង ការផុសឡើងនៃពួកខ្មែរក្រហម ជាហេតុឱ្យមានការកែនទ័ព និង ការគាំទ្ររបស់ប្រជាជន គឺជាចំណុចគួរឱ្យចាប់អារម្មណ៍ចំពោះពួកអ្នកប្រវត្តវិទូ។ ពួកអ្នកប្រវត្តិវិទូខ្លះបានទាញហេតុសំអាងថាអន្តរាគមន៍ និងយុទ្ធនាការទម្លាក់គ្រាប់បែករបស់ស.រ. (រយៈពេលចាប់ពី ១៩៦៥-១៩៧៣) ជាកត្តាសំខាន់នាំឱ្យមានកំណើនការគាំទ្រដល់ពួកខ្មែរក្រហមចំណោមពួកកសិករខ្មែរ។ យ៉ាងណាមិញ អ្នកជីវលេខន៍ប៉ុល-ពត លោកដាវីដ-ឈែនដ្លឺរបានលើកឡើងថា ការទម្លាក់គ្រាប់បែកនេះ មានប្រសិទ្ធិភាពដូចដែលអាមេរិកចង់បាន-វាបានបំបែកការឡោមព័ទ្ធរបស់កុម្មុយនិស្តនៅភ្នំពេញ[៥៩] ភីតថឺរ-រ៉ដម៉ឹននិងម៉ៃឃល-លីនដ៍បានអះអាងថាអន្តរាគមន៍របស់ស.រ.បានសង្គ្រោះកម្ពុជាពីការដួលរលំនៅឆ្នាំ ១៩៧០ និង ១៩៧៣ ទៅវិញទេ។[៦០][៦១]លោកខ្រេខ-អិឆឆិសសឹនបានយល់ស្របថាវា មិនសមហេតុផលទេ ដែលអះអាងថាអន្តរាគមន៍ស.រ.បានបណ្ដាលឱ្យខ្មែរក្រហមមានជ័យជម្នះ គ្រាដែលគេយល់ថាវាប្រហែលជាដើរតួនាទីតូចមួយក្នុងការកែនកងទ័ព​ កើនឡើងដោយពួកកុបករ។[៦២] វ៉ឹល្លៀម-ឝខ្រសយ៉ាងណាៗ បានសសេរថាការទម្លាក់គ្រាប់បែក និងការលុកលុយលើដីគោករបស់ស.រ.បានធ្វើឱ្យកម្ពុជាធ្លាក់លិចចូលក្នុង​ភាពចលាចល​ ដែលព្រះសីហនុបានធ្វើការងារអស់រយៈពេលជាច្រើនឆ្នាំដើម្បីជៀសវាងឱ្យផុត។[៦៣]
ពួកអ្នកប្រវត្តិវិទូបិន-ខៀរណឹន និង ថេលឡឺ-អូវ៉ិនបានលើកឡើងថា:
[ចាប់]ពីថ្ងៃ ៤ តុលា ១៩៦៥ ដល់ ១៥ សីហា ១៩៧៣ សហរដ្ឋបានទម្លាក់គ្រាប់យុទ្ធភណ្ឌចម្ងាយឆ្ងាយបន្ថែមទៀតលើកម្ពុជាច្រើនជាងកាលពីមុន ​ដែលគេគិតថា: ២៧៥៦៩៤១ តោន បានទម្លាក់ជាង ២៣០៥១៦ ជើង លើទីកន្លែង ១១៣៧១៦ កន្លែង។ មានត្រឹមតែការទម្លាក់គ្រាប់បែកជាង ១០ ភាគរយ ប៉ុណ្ណោះមិនរើសគោលដៅដែលក្នុងនោះមាន ៣៥៨០ កន្លែង បានចុះបញ្ជីថាជាគោលដៅមិនស្គាល់ និង ៨២៣៨ កន្លែង ផ្សេងៗទៀតគ្មានគោលដៅចុះបញ្ជីអ្វីទាំងអស់។ . . . "កិច្ចសរុបការទម្លាក់គ្រាប់បែកកំឡុងប៉ុន្មានឆ្នាំនេះ ស្ទើរតែជិតប្រាំដងច្រើនជាងតួលេខដែលគេទទួលយកបានជាសកល។ សរុបទៅចំនួន ២៧៥៦៩៤១ តោន ដោយពិនិត្យឃើញជាប្រយោល ពួកសម្ព័ន្ធមិត្តបានទម្លាក់គ្រាប់បែកជាង ២ លានតោន កំឡុងពេលសង្គ្រាមលោកលើកទី២ទាំងមូល រួមមានគ្រាប់បែកដែលបានវាយប្រហារហ៊ីរ៉ូឝ៊ិម៉ាក់ និង ណាហ្គាសសាកគិ: ១៥០០០ និង ២០០០០ តោន ដោយឡែកៗ។ កម្ពុជាជាក់ស្ដែងទំនងជាប្រទេសដែលត្រូវបានគេទម្លាក់គ្រាប់បែក​ ធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រ។ . . . [ការ]ទម្លាក់គ្រាប់បែកបានបង្ខំឱ្យពួកកុម្មុយនិស្តយួនចូលកម្ពុជាកាន់តែជ្រៅទៅៗ នាំឱ្យពួកគេមានទំនាក់ទំនងកាន់តែល្អជាមួយពួកកុបករខ្មែរក្រហម . . . [និង]បានជំរុញប្រជាជនខ្មែរសាមញ្ញឱ្យចូលទៅក្នុងកងប្រដាប់អាវុធនៃពួកខ្មែរក្រហម ដែលជាក្រុមមួយដើមឡើយហាក់បីដូចជាមានក្ដីសង្ឃឹមតិចតួចចំពោះ​ ការនឹងទទួលជោគជ័យនៃបដិវត្តន៍របស់ខ្លួន។"[៦៤]
លោករ៉ដម៉ឹន យ៉ាងណាមិញ មិនបានយល់ស្របជាមួយទិដ្ឋភាពនេះទេ:
"នៅពេលសមាជ នៅរដូវក្ដៅ ១៩៧៣ បានអនុម័តច្បាប់បញ្ចប់សកម្មភាពយោធាស.រ. ក្នុង លើ រឺ នៅក្រៅឆ្នេរឥណ្ឌូចិន ហើយសកម្មភាពយោធាស.រ. ដែលកំពុងបន្តគឺជាការជួយពីលើអាកាសដល់រដ្ឋាភិបាលនិងកងទ័ព​កម្ពុជាជាមិត្ត​ ដែលគ្មានសង្ឃឹមការពារប្រទេសពីវៀតណាមខាងជើងនិងការប្រយុទ្ធតទល់នឹង​ ខ្មែរក្រហម...​អ្វីដែលធ្វើឱ្យមានភាពចលាចលដល់កម្ពុជាគឺជាការកាន់កាប់របស់​ វៀតណាមខាងជើងនូវចម្រៀក​ដ៏ធំនៃទឹកដីកម្ពុជា​តាំងពីឆ្នាំ ១៩៦៥ រហូតមក​ ដោយការប្រើទឹកដីទាំងនោះជាមូលដ្ឋានយោធាក្នុងគោលបំណងចាប់ផ្ដើមការវាយប្រហារលើកងកម្លាំងស.រ. ​និងវៀតណាមខាងត្បូង​នៅឯទឹកដីវៀតណាមខាងត្បូង។ មេដឹកនាំកម្ពុជាសម្ដេចសីហនុបានត្អូញត្អែរយ៉ាងខ្លាំងដល់ពួកយើងអំពី​ មូលដ្ឋានទ័ពវៀតណាមខាងជើង​នៅក្នុងប្រទេសរបស់ទ្រង់ និងបានសុំឱ្យពួកយើងវាយលុកមូលដ្ឋានទ័ពទាំងនោះ (ដែលក្នុងនោះពួកយើងបានចាប់ផ្ដើមធ្វើពីលើអាកាសនៅឆ្នាំ ១៩៦៩-៧០)។ ក្រោយមកក៏ជំរុញឱ្យមានការប៉ុនប៉ងរបស់វៀតណាមខាងជើងលុកលុយរាតត្បាតប្រទេសនេះទាំងមូលកំឡុងខែមីនា-មេសា ឆ្នាំ១៩៧០ ដោយហេតុតែកងកម្លាំងស.រ. និង វៀតណាមខាងជើងបានតទល់គ្នាតាមរយៈការលុកលុយលើដីគោក​ គួរឱ្យកត់សំគាល់នៅចុងខែមេសា...បានបង្កជាផលវិបាកនៅឥណ្ឌូចិនដែលមិនត្រូវបានគេគិតស្មានដល់ ​ជាមុនឡើយ។ សមាជបានសម្រេចជាចុងក្រោយ យ៉ាងណាមិញ ក៏នៅ រវាងឆ្នាំ ១៩៧៣ និង ១៩៧៥ ដែរ។"[៦៥]
អន្តរាគមន៍របស់វៀតណាមនៅកម្ពុជា បានកើតឡើងដោយសារតែសំណើរបស់ខ្មែរក្រហម[៦៦] រឿងនេះត្រូវបានគេទាញហេតុផលថាជាកត្តាសំខាន់នៃជោគជ័យជាចុងក្រោយបង្អស់របស់ពួកគេ ជាទឡ្ហីករណ៍លើកឡើងដោយលោកឝខ្រស។[៦៧] វៀតណាមក្រោយមកក៏បានសារភាពថាខ្លួនបានដើរ តួនាទីលើសលប់ ក្នុងការដណ្ដើមអំណាចឱ្យពួកខ្មែរក្រហម។[៦៨] ចិនបាន បំពាក់អាវុធ និងហ្វឹកហ្វឺន ពួកខ្មែរក្រហមកំឡុងសង្គ្រាមរដ្ឋប្បវេណី និងបានបន្តជួយរយៈពេលប៉ុន្មានឆ្នាំតទៅទៀត។[៦៩]

No comments:

Post a Comment