​ហេតុអ្វីប្រារព្ធទិវាសិទ្ធិនារីអន្ដរជាតិ? នៅក្នុងទិវាសិទ្ធិនារីអន្តរជាតិ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩នេះ យើងខ្ញុំសូមគោរព ជូនពរដល់ ស្រ្ដី គ្រប់ៗរូបសូមជួបប្រទះតែសេចក្ដីសុខសេចក្ដីចម្រើន រកទទួលទានមានបាន មានសុខភាពល្អ ប្រាជ្ញាវៀងវៃ បើប្រាថ្នាអ្វីសូមឱ្យបានសម្រេចដូចសេចក្ដីប្រាថ្នា ជាពិសេសសូមឱ្យសម្រស់កាន់តែស្រស់ស្អាត សូមអរគុណ!! ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី ៨ ខែមីនាដើម្បីអបអរសាទរចំពោះសមិទ្ធផលសម្រេចបានរបស់ស្ត្រីទូទាំងប្រវត្តិសាស្ត្រ និងទូទាំងប្រទេសលើពិភពលោក។ ទិវានេះ ត្រូវបានគេស្គាល់ផងដែរថា ជាទិវាអង្គការសហប្រជាជាតិ ដើម្បីសិទ្ធិស្ត្រី និងសន្តិភាពអន្តរជាតិ។ ប្រវត្តិ ទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ការប្រជុំគ្នាថ្ងៃទី៨ ខែមីនា នៅទីក្រុងដាកា ប្រទេសបង់ក្លាដេស ទិវានារីអន្តរជាតិ (៨មីនា) គឺជាទិវាមួយដែលនារីជុំវិញពិភពលោកប្រារព្ធពិធីដើម្បីរំលឹកអប អរសាទរ។ជាឱកាសមួយ ត្រូវអបអរ ដោយមានពិធីបុណ្យរំលឹកខួបប្រារព្ធធ្វើដោយនារីជុំវិញ ពិភពលោក។ អង្គការសហប្រជាជាតិ ក៏ប្រារព្ធពិធីអបអរសាទរទិវានេះ និងប្រទេសជាច្រើន បានកំណត់ទិវានេះ ថាជាថ្ងៃបុណ្យជាតិរបស់ខ្លួនផងដែរ នៅពេលនារីក្នុងទ្វីបទាំងអស់ ដែលជាញឹកញាប់តែងត្រូវបែងចែក ដោយព្រំដែនជាតិ និងដោយជាតិពន្ធខុសគ្នា ដោយភាពខុសគ្នាខាងភាសា វប្បធម៌ សេដ្ឋកិច្ច និងនយោបាយ មកជួបជុំគ្នាដើម្បីធ្វើពិធីបុណ្យរំលឹកខួបទិវារបស់ខ្លួន គេអាចរំលឹកឡើងវិញអំពីប្រពៃណីដែលតំណាងឲ្យយ៉ាងតិចប្រាំបួនទសវត្ស នៃការតស៊ូដើម្បី សមភាព យុត្តិធម៌ សន្តិភាព និង អភិវឌ្ឍន៍។ ទិវានារីអន្តរជាតិ គឺជារឿងរបស់នារីសាមញ្ញ ដែលជាអ្នកកសាងប្រវត្តិសាស្ត្រ។ វាបានចាក់ឫស ក្នុងការតស៊ូរបស់នារី អស់ពេលរាប់សតវត្ស ដើម្បីចូលរួមក្នុងសង្គមដោយស្មើភាពជាមួយបុរស។ នៅក្នុងប្រទេសក្រិចដែលជាប្រទេសចំណាស់ លីស៊ីស្ត្រាតា (Lysistrata) បានផ្ដើមគំនិតធ្វើកូដកម្មផ្លូវភេទ ប្រឆាំងនឹងបុរសដើម្បីបញ្ចប់ សង្គ្រាម និងនៅអំលុងបដិវត្តន៍បារាំង នារីក្នុងទីក្រុងប៉ារីស បានអំពាវនាវរក "សេរីភាព សមភាព ភាតរភាព" ដោយដើរជាក្បួនឆ្ពោះទៅកាន់ទីក្រុងវែរសៃ ដើម្បីទាមទារសិទ្ធិបោះឆ្នោតសម្រាប់នារី។ គំនិតនៃទិវានារីអន្តរជាតិបានលេចឡើងជាដំបូងនៅរបត់នៃសតវត្ស ដែលក្នុងពិភពឧស្សាហូបនីយកម្ម គឺជារយៈពេលនៃដំណើរវាតទី និងចលាចល កំណើនប្រជាជនយ៉ាងឆាប់រហ័ស និងមនោគមវិជ្ជា មូលវិវឌ្ឍនិយម។ ប្រវត្តិសង្ខេប នៃព្រឹត្តិការណ៍នេះរៀបតាមលំដាប់នៃកាលវេលា ដូចខាងក្រោម៖ ឆ្នាំ១៩០៩ យោងតាមសេចក្ដីថ្លែងការណ៍របស់បក្សសង្គមនិយមអាមេរិក ទិវានារីជាតិលើកទីមួយត្រូវបានគេគោរពអបអរសាទរទូទាំងសហរដ្ឋ អាមេរិក នៅថ្ងៃទី២៨ ខែកុម្ភៈ។ នារីបានបន្តធ្វើបុណ្យរំលឹកខួបទិវានេះ រហូតទៅដល់ថ្ងៃអាទិត្យចុងក្រោយនៃខែនោះនាឆ្នាំ១៩១៣។ ឆ្នាំ១៩១០ សមាគមសង្គមនិយមអន្តរជាតិ ជួបប្រជុំគ្នានៅទីក្រុង Copenhagen បានបង្កើតជាទិវានារីមួយដែលមានលក្ខណៈជាអន្តរជាតិ ដើម្បីអបអរចលនា ដើម្បីសិទ្ធិនារី និងដើម្បីជួយសម្រេចឲ្យបាននូវសិទ្ធិបោះឆ្នោតជាសកល សម្រាប់នារី។ សំណើនេះត្រូវបានទទួលអបអរដោយមានការអនុមតិជាឯកច្ឆន្ទដោយសន្និសីទ របស់នារីជាង១០០នាក់មកពីប្រទេស១៧ដែលរួមមាននារីដំបូងគេ បីនាក់ត្រូវបានជាប់ឆ្នោតជាតំណាងរាស្ត្រ សភាហ្វាំងឡង់។ ពុំមានកាលបរិច្ឆេទជាក់លាក់ណាមួយត្រូវបានជ្រើសរើសសម្រាប់ធ្វើ ពិធីអបអរនិងគោរពទិវានេះទេ។ ឆ្នាំ១៩១១ ជាលទ្ធផលនៃកិច្ចពិភាក្សាដែលបានសម្រេចនៅទីក្រុង Copenhagen កាលពីឆ្នាំមុន ទិវានារីអន្តរជាតិ ត្រូវបានគេធ្វើពិធីទទួលអបអរជាលើកដំបូង (នៅ ថ្ងៃទី១៩ខែមិនា) នៅប្រទេសអូទ្រីស ប្រទេសដាណឺម៉ាក ប្រទេសអាល្លឺម៉ង់ និង ប្រទេសស្វីស ដែលក្នុងប្រទេសទាំងនោះ មាននារីនិងបុរសជាងមួយលាននាក់បានមកចូល រួមគាំទ្រទាំងអស់គ្នា។ ជាបន្ថែមទៅលើសិទ្ធិក្នុងការបោះឆ្នោតនិងសិទ្ធិបម្រើការងាររដ្ឋ នារីទាំងនោះបានទាមទារឲ្យមានសិទ្ធិក្នុងការធ្វើការងារសិទ្ធិ ទទួលការបណ្ដុះបណ្ដាល និងសិទ្ធិក្នុងការបញ្ចប់ការរើសអើងចំពោះ ការងារ។ ជិតមួយសប្ដាហ៍ក្រោយមក នៅថ្ងៃទី២៥ខែមិនា សោកនាដកម្មដ៏ខ្លោចផ្សាបណ្ដាលមកពីអគ្គីភ័យ ឆាបឆេះរោងចក្រត្រីកោណផលិតអាវម៉ាដាំ រឹបរាង នៅទីក្រុងញីវយ៉កថ្មី បានផ្ដាច់អាយុជីវិតនារីបម្រើការរោងចក្រនោះអស់ជាង១៤០នាក់ ដែលភាគច្រើនជានារីអន្តោប្រវេសន៍ អ៊ីតាលី និង ជ្វីហ្វ។ ព្រឹត្តិការណ៍នេះមានផលប៉ះពាល់យ៉ាងធំធេងលើច្បាប់ការងារក្នុង សហរដ្ឋអាមេរិក ហើយលក្ខខណ្ឌការងារដែលនាំឲ្យមានគ្រោះមហន្តរាយនេះត្រូវបានគេ ស្មិងស្មាធិ៍ រំលឹកប្រតិស្ឋ អធិស្ឋានក្នុងអំឡុងពិធីបុណ្យជាបន្តបន្ទាប់ដើម្បីរំលឹកទិវានារី អន្តរជាតិ។ ឆ្នាំ១៩១៣-១៩១៤ ជាផ្នែកមួយនៃចលនាសន្តិភាពដែលកំពុងប្រុងប្រៀបដំណើរការនៅពេល មុនព្រឹត្តិការណ៍សង្គ្រាមលោកលើកទី១ នារីរុស្សីបានធ្វើពិធីរំលឹកខួបទិវានារីអន្តរជាតិរបស់គេជាលើក ទីមួយ នៅថ្ងៃអាទិត្យចុងក្រោយក្នុងខែកុម្ភៈឆ្នាំ១៩១៣។ នៅតំបន់ផ្សេងទៀតក្នុង[អឺរ៉ុប] នៅថ្ងៃ ឬប្រហែលថ្ងៃទី៨ខែមិនា នៃឆ្នាំបន្ទាប់មក នារីបានមកមូលផ្ដុំជុំគ្នាដើម្បី ឬមួយតវ៉ាប្រឆាំងនឹងសង្គ្រាម ឬមួយដើម្បីសម្ដែងសាមគ្គីភាពជាមួយបងប្អូននារីៗរបស់គេ។ ឆ្នាំ១៩១៧ ជាមួយនឹងទាហានរុស្សី២លាននាក់ នារីរុស្សីជាថ្មីម្ដងទៀតបានជ្រើសរើសយកថ្ងៃអាទិត្យចុងក្រោយ ក្នុងខែកុម្ភៈ ដើម្បីធ្វើកូដកម្ម ទាមទារ "ចំណីអាហារហូបចុក និង សន្តិភាព"។ មេដឹកនាំនយោបាយបានជំទាស់នឹងការកំណត់ពេលធ្វើកូដកម្មនេះ ប៉ុន្តែទោះជាយ៉ាងណាក្ដី ក៏នារីទាំងនោះនៅតែបោះជំហានទៅមុខជានិច្ច។ ប្រវត្តិបន្ទាប់មកទៀតគឺ បួនថ្ងៃក្រោយមកស្ដេចរុស្សី (The Czar) ត្រូវបង្ខំឲ្យដាក់រាជ្យ ហើយរដ្ឋាភិបាលបណ្ដោះអាសន្នបានផ្ដល់សិទ្ធិបោះឆ្នោតដល់នារី។ ថ្ងៃអាទិត្យប្រកបដោយអត្ថន័យសំខាន់ជាប្រវត្តិសាស្ត្រនោះបាន ប្រព្រឹត្តឡើងចំថ្ងៃទី២៣ខែកុម្ភៈ តាមប្រតិទិន ជូល្យ៉ិនៀ [Julian Calendar =ប្រតិទិនបង្កើតដោយរដ្ឋបុរស Julius Caesar ក្នុងឆ្នាំ៤៦មុនគ្រិស្តសករាជ ដែលកំណត់ពេល១ឆ្នាំម្ដង មាន១២ខែ មួយខែៗមាន៣០ឬ ៣១ថ្ងៃ លើកលែងតែខែកុម្ភៈចេញ] ដែលកាលនោះត្រូវបានគេប្រើប្រាស់ក្នុងប្រទេសរុស្សី ប៉ុន្តែវាត្រូវចំថ្ងៃទី៨មិនា តាមប្រតិទិន Gregorian [(គឺប្រតិទិនជូល្យ៉ិន ដែលត្រូវគេ កែទម្រង់និងដែលគេប្រើប្រាស់សព្វថ្ងៃ] ដែលត្រូវគេប្រើនៅទីដទៃទៀត។ |ចាប់តាំងពីឆ្នាំដំបូងៗនោះមក ទិវានារីអន្តរជាតិ មានទំហំធំធេងថ្មីជាសកលសម្រាប់នារីទាំងឡាយ ទាំងនៅក្នុងប្រទេសអភិវឌ្ឍន៍ ទាំងនៅក្នុងប្រទេសកំពុងអភិវឌ្ឍ។ ការរីកធំធាត់នៃចលនារីអន្តរជាតិ ដែលត្រូវពង្រឹងដោយសន្និសីទនារីជាសកលរបស់អង្គការសហប្រជាជាតិ ចំនួនបួន បានជួយធ្វើឲ្យពិធីបុណ្យរំលឹកខួប ទិវានេះជាចំណុចប្រមូលផ្ដុំមួយសម្រាប់សម្របសម្រួលកម្លាំងដើម្បី ទាមទារសិទ្ធិនារី និងទាមទារឲ្យនារីអាចចូលរួមក្នុងដំណើរការនយោបាយ និងសេដ្ឋកិច្ច។ ទិវានារីអន្តរជាតិកាន់តែប្រែក្លាយទៅជាពេលវេលាមួយសម្រាប់ឆ្លុះ បញ្ចាំង លើការរីកចម្រើនដែលទទួលបាន ដើម្បីអំពាវនាវឲ្យមានការប្រែប្រួល និងធ្វើពិធីអបអរសាទរសកម្មភាពទាំងឡាយដែលធ្វើដោយសេចក្ដីក្លាហាន និងការប្ដេជ្ញាចិត្តដោយនារីសាមញ្ញដែលបានបំពេញតួនាទីវិសាមញ្ញ ក្នុងប្រវត្តិសាស្ត្រនៃសិទ្ធិរបស់នារី។

Recent Comments

នៅក្នុងថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩នេះ យើងខ្ញុំសូមគោរព ជូនពរដល់ ស្រ្ដី គ្រប់ៗរូបសូមជួបប្រទះតែសេចក្ដីសុខសេចក្ដីចម្រើន រកទទួលទានមានបាន មានសុខភាពល្អ ប្រាជ្ញាវៀងវៃ បើប្រាថ្នាអ្វីសូមឱ្យបានសម្រេចដូចសេចក្ដីប្រាថ្នា ជាពិសេសសូមឱ្យសម្រស់កាន់តែស្រស់ស្អាត សូមអរគុណ!! On International Women's Day, March 8, 2019, we would like to wish everyone a happy, healthy, prosperous, healthy, wise person if they wish. Special wishes, let's be beautiful, thank you !!

Thursday, November 1, 2018

កម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)

 កម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)  

កម្ពុជាប្រជាធិបតេយ្យ និង ការគ្រប់គ្រងរបស់ខ្មែរក្រហមនៅកម្ពុជា 

ទង់កម្ពុជាប្រជាធិបតេយ្យ



ទង់បក្សកុម្មុយនិស្តកម្ពុជា 


កម្ពុជាប្រជាធិបតេយ្យគឺឈ្មោះនៃរដ្ឋដែលគ្រប់គ្រងដោយខ្មែរក្រហមនៅរវាងឆ្នាំ១៩៧៥ និង១៩៧៩ ដែលបានដឹកនាំប្រទេសអាស៊ីអាគ្នេយ៍ កម្ពុជា ។ វាត្រូវបានបង្កើតឡើងនៅពេលដែលកងកម្លាំងខ្មែរក្រហមបានកម្ចាត់សាធារណរដ្ឋខ្មែររបស់លន់-ណុលចេញ ។ បន្ទាប់ពីបាត់បង់ការគ្រប់គ្រងភាគច្រើននៃទឹកដីកម្ពុជាទៅក្រោមការកាន់កាប់របស់វៀតណាម រដ្ឋនេះបានរស់រានជារដ្ឋស្រមោលដែលគាំទ្រដោយចិន ។ 
ភ្លាមៗបន្ទាប់ពីជ័យជំនះរបស់ខ្លួន បក្សកុម្មុយនិស្តកម្ពុជាបានបញ្ជាឲ្យមានការជម្លៀសប្រជាជនពីទីក្រុង និងទីរួមខេត្តនានាទាំងអស់ ដោយបញ្ជូនប្រជាជនក្នុងក្រុងទាំងអស់ទៅទីជនបទដើម្បីធ្វើការជាកសិករ តាមរយៈបក្សកុម្មុយនិស្តកម្ពុជាកំពុងតែខិតខំព្យាយាម ដើម្បីកែទម្រង់សង្គមឡើងវិញទៅតាមគំរូដែល ប៉ុល-ពតបានផ្ដួចផ្ដើមឡើង។
រាប់ពាន់នាក់បានអត់អាហារ រឺស្លាប់ដោយជំងឺកំឡុងពេលជម្លៀស ដែលជាផលវិបាកនៃការជម្លៀសដ៏អាក្រក់ព្រៃផ្សៃ។ **ភាគច្រើននៃពួកអ្នកទាំងនោះត្រូវបានបង្ខំឲ្យចាកចេញពីទីក្រុង ឱ្យទៅតាំងទីលំនៅនៅក្នុងភូមិនានាដែលបានបង្កើតថ្មី នៅទីនោះខ្វះអាហារ ឧបករណ៍កសិកម្ម និង តំហែទាំសុខភាព។ អ្នកធ្លាប់រស់នៅទីក្រុងខ្លះបានបាត់បង់មុខរបររកស៊ីចិញ្ចឹមជីវិត នៅក្នុងបរិស្ថានស្រុកស្រែចម្ការ។ មនុស្សរាប់ពាន់នាក់រងការអត់ឃ្លានមុនពេលការប្រមូលផលលើកដំបូងមកដល់។ ភាពអត់ឃ្លាន និងកង្វះជីវជាតិ—ស្ទើរតែឈានដល់ការដាច់ពោះ— កើតមានជានិច្ចកំឡុងពេលប៉ុន្មានឆ្នាំនោះ។ ពួកមេដឹកនាំយោធា និងរដ្ឋការកណ្ដាលភាគច្រើននៃរបបមុនៗដែលបានបែកធ្លាយអាថ៌កំបាំងអំពីអតីតភាពផ្ទាល់ខ្លួន ​ត្រូវបានគេយកទៅ​​សម្លាប់ចោល។
នៅក្នុងបក្សកុម្មុយនិស្តកម្ពុជា មេដឹកនាំដែលបានរៀនសូត្រនៅប៉ារីស—ប៉ុល-ពត អៀង-សារី នួន-ជា និង ស៊ុន-សេន— ពួកគេជាអ្នកក្ដោបក្ដាប់អំណាច។ រដ្ឋធម្មនុញ្ញថ្មីនៅខែ មករា ១៩៧៦ បានធ្វើឲ្យកម្ពុជាប្រជាធិបតេយ្យក្លាយជាសាធារណរដ្ឋប្រជាមានិតកុម្មុយនិស្ត និងសមាជិកសភា ២៥០ រូប ជាអ្នកតំណាងប្រជាជនកម្ពុជា (សតប) ត្រូវបានជ្រើសតាំងនៅខែ មីនា ដើម្បីជ្រើសរើសមេដឹកនាំសមូហភាពនៃគណៈប្រធានរដ្ឋ ដែលប្រធាននៃគណៈនេះបានក្លាយជាប្រមុខរដ្ឋ។
សម្ដេចសីហនុបានលាលែងពីតំណែងប្រមុខរដ្ឋនៅថ្ងៃទី ៤ មេសា។ ថ្ងៃ ១៤ មេសា បន្ទាប់ពីការប្រជុំលើកទីមួយ សភាប្រជាជនកម្ពុជា (សតប) បានប្រកាសថា ខៀវ-សំផន នឹងកាន់តំណែងគណៈប្រធានរដ្ឋ (ប្រធានរដ្ឋ) សម្រាប់រយៈពេល៥ឆ្នាំ។ សភាបានជ្រើសសមាជិកគណៈរដ្ឋមន្ត្រី ១៥ រូប ដែលដឹកនាំដោយប៉ុល-ពត ជានាយករដ្ឋមន្ត្រី។ សម្ដេចសីហនុប្រាកដជាត្រូវបានគេចាប់ដាក់ឃុំក្នុងព្រះរាជដំណាក់។
រដ្ឋាភិបាលថ្មីបានតម្រង់ទៅរកការបង្កើតរចនាសម្ព័ន្ធសង្គមកម្ពុជាឡើងវិញទាំងស្រុង។ កម្អែលសង្គមចាស់ត្រូវបានលុបបំបាត់ព្រមទាំងសាសនា ជាពិសេសព្រះពុទ្ធសាសនា និងសាសនាកាតូលិកត្រូវបានគាបសង្កត់។ កសិកម្មបានក្លាយជាសមូហភាព និងផ្នែកឧស្សាហកម្មសំខាន់ៗត្រូវបានបោះបង់ចោល រឺក៏ ជំនួសវិញក្រោមការគ្រប់គ្រងរបស់រដ្ឋ។ កម្ពុជាមិនមានរូបិយវត្ថុ រឺ ក៏ប្រព័ន្ធធនាគារឡើយ។
ទំនាក់ទំនងរបស់កម្ពុជាប្រជាធិបតេយ្យជាមួយវៀតណាម និងថៃកាន់តែអាក្រក់ឡើងៗជាហេតុបណ្ដាលឱ្យមានការប៉ះទង្គិចគ្នាតាមព្រំដែន បូករួមទាំងការខុសគ្នាខាងមនោគមវិជ្ជាផងនោះ។ កាលណោះ ពួកអ្នកកុម្មុយនិស្ត ប.ក.ក.ជាតិនិយមដ៏កាចសាហាវ បានបន្សុទ្ធកម្មពួកសមាជិកខ្លួនភាគច្រើនដែលធ្លាប់បានរស់នៅវៀតណាម។ កម្ពុជាប្រជាធិបតេយ្យបានបង្កើតចំណងជិតស្និទជាមួយសាធារណរដ្ឋប្រជាមានិតចិន ហើយការប៉ះទង្គិចកម្ពុជា-វៀតណាមបានក្លាយជាផ្នែកនៃបដិវាដកម្មចិន-សូវៀត ដែលមានមូស្គូនៅពីក្រោយខ្នងវៀតណាម។ ការប៉ះទង្គិចគ្នាតាមព្រំដែនកាន់តែអាក្រក់ឡើងៗ​ នៅពេលដែលកងទ័ពកម្ពុជាប្រជាធិបតេយ្យបានវាយប្រហារ​ភូមិនានានៅវៀតណាម។ របបនេះបានផ្ដាច់ទំនាក់ទំនងជាមួយហាណូយនៅខែ ធ្នូ ១៩៧៧ ប្រឆាំងនឹងការប៉ុនប៉ងរបស់វៀតណាមដែលបានលើកឡើងថាចង់បង្កើតសហព័ន្ធឥណ្ឌូចិន។ នៅពាក់កណ្ដាលឆ្នាំ ១៩៧៨ កងកម្លាំងវៀតណាមបានលុកលុយកម្ពុជា កំពុងរុលចូលមកប្រហែល ៤៨ គម មុនពេលចូលរដូវវស្សា។
ជីវិតក្នុង 'របបកម្ពុជាប្រជាធិបតេយ្យ' តឹងតែង ដាច់ខាត ហើយនិង កាចសាហាវ ឃោរឃៅ។ នៅក្នុងតំបន់មួយចំនួននៃប្រទេស ប្រជាជនត្រូវបានគេកៀងគរ និងយកទៅសម្លាប់ចោល ដោយសារតែការនិយាយភាសាបរទេស ពាក់វ៉ែនតា (ស្នងភ្នែក) រកអាហារហូបចុក និងសូម្បីតែការយំសោកចំពោះសពអ្នកជាទីស្រលាញ់ក៏ដោយ។ អតីតអ្នកជំនួញ និងអ្នករដ្ឋការត្រូវបានដេញតាមចាប់ខ្លួន និងសម្លាប់រួមគ្នាជាមួយក្រុមគ្រួសាររបស់ពួកគេទាំងអស់ ពួកខ្មែរក្រហមភ័យខ្លាច ដោយសារពួកគេគិតថាពួកអ្នកទាំងនោះអាចនឹងដឹកនាំឲ្យមានការប្រឆាំងនឹងរបបរបស់ខ្លួន។ ពួកអ្នកស្មោះស្ម័គ្រនឹងខ្មែរក្រហមមួយចំនួនតូច ក៏ត្រូវបានគេកាប់សម្លាប់ដោយសារតែរកមិនឃើញអ្នកប្រឆាំងបដិវត្តន៍បានគ្រប់ចំនួន យកទៅប្រហារជីវិត។
ការប៉ាន់ស្មានចំនួនអ្នកស្លាប់ពិតប្រាកដរវាង ឆ្នាំ ១៩៧៥ និង ១៩៧៩ អាចយកជាការបាន ប៉ុន្តែប្រហែលជារាប់រយពាន់នាក់ក្នុងចំណោមនោះត្រូវបានគេយកទៅសម្លាប់។ មនុស្សរាប់រយពាន់នាក់បានស្លាប់ដោយសារតែការអត់ឃ្លាន និង ជំងឺ (ទាំងក្រោមការដឹកនាំរបស់បក្សកម្មុយនិស្តកម្ពុជា និងកំឡុងការលុកលុយឈ្លានពានរបស់វៀតណាមនៅឆ្នាំ ១៩៧៨)។ ការប៉ាន់ប្រមាណនៃអត្រាមរណៈមួយចំនួន ថាមានចាប់ពី ១ ដល់ ៣ លាន នាក់ ដោយហេតុថាប្រជាជនឆ្នាំ ១៩៧៥ ដែលគេប៉ាន់ស្មានថានៅសល់ ៧,៣ លាន នាក់។ សេអ៊ីអា (CIA) បានប៉ាន់ស្មានថា ៥០០០០–១០០០០០ នាក់ ត្រូវបានសម្លាប់ដោយការបន្សុទ្ធកម្មតែមួយគត់ដោយរដ្ឋ និង ១,៥ លាន នាក់ (ពីចន្លោះ ១,២ ដល់១,៨ លាននាក់) ត្រូវបានសម្លាប់ដោយពួកខ្មែរក្រហមពីឆ្នាំ ១៩៧៥ ដល់ ១៩៧៩។[៧០]
មូលហេតុដែលនាំឱ្យមានជំនួយរបស់ចិនមកលើបក្សកុម្មុយនិស្តកម្ពុជាគឺដើម្បីទប់ស្កាត់ចលនា ​ឥណ្ឌូចិនតែមួយ និងរក្សាឧត្តមភាពកងទ័ពចិននៅក្នុងតំបន់។ សហភាពសូវៀតបានគាំទ្រវៀតណាមយ៉ាងខ្លាំង ដើម្បីទុកខ្សែត្រៀមជួរខាងមុខទីពីរប្រឆាំងនឹងចិនក្នុងករណីមានអរិភាព និងរារាំងការពង្រីកខ្លួនរបស់ចិនបន្តទៅទៀត។ ចាប់តាំងពីមរណៈភាពរបស់ស្តាលីនមក ទំនាក់ទំនងរវាងចិនដែលគ្រប់គ្រងដោយលោកម៉ៅ និងសហភាពសូវៀតមិនសូវកក់ក្ដៅទេ។ នៅខែ កុម្ភៈ ដល់ មីនា ១៩៧៩ ចិន និងវៀតណាមបានពើបប្រយុទ្ធគ្នាក្នុងសង្គ្រាមចិន-វៀតណាមមួយរយៈខ្លីលើបញ្ហានេះ។
នៅខែ ធ្នូ ១៩៧៨ វៀតណាមបានប្រកាសការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា (រសសជក) ក្រោមការដឹកនាំរបស់ហេង-សំរិនអតីតមេបញ្ជាការកងពលធំរបស់កម្ពុជាប្រជាធិបតេយ្យ (កប)។ រដ្ឋនេះត្រូវបានបង្កើតឡើងដោយពួកកុម្មុយនិស្តខ្មែរ ដែលបាននៅសេសសល់នៅវៀតណាមបន្ទាប់ពីឆ្នាំ ១៩៧៥ និងមន្ត្រីរដ្ឋការមួយចំនួន មកពីភូមិភាគបូព៌ា—ដូចជា ហេង-សំរិន និង ហ៊ុន-សែន—ដែលជាអ្នកបានគេចខ្លួនពីកម្ពុជាទៅវៀតណាមក្នុងឆ្នាំ ១៩៧៨។ នៅចុងខែ ធ្នូ ១៩៧៨ កងកម្លាំងកងទ័ពរបស់វៀតណាមបានបើកការលុកលុយទាំងស្រុងលើកម្ពុជា ដោយកាន់កាប់បានទីក្រុងភ្នំពេញនៅថ្ងៃ ៧ មករា ១៩៧៩ ហើយក៏រុញច្រានកងទ័ពកម្ពុជាប្រជាធិបតេយ្យដែលនៅសេសសល់ ឱ្យធ្វើដំណើរឆ្ពោះទៅភាគខាងលិចទៅជិតប្រទេសថៃ។

ការជាប់ទាក់ទងខាងសង្គម និង វប្បធម៌នៃរបបនេះ

រាប់ពាន់នាក់បានអត់ឃ្លាន រឺ ស្លាប់ដោយសារជំងឺកំឡុងការជម្លៀស ដោយក្រុមបរិវាររបបនេះ។ ពួកអ្នកទាំងនោះភាគច្រើនដែលត្រូវបានគេបង្ខំឱ្យជម្លៀសខ្លួនពីទីក្រុងត្រូវឱ្យមកតាំងទីលំនៅ ​ឡើងវិញនៅក្នុង​ភូមិបង្កើតថ្មី ខ្វះខាតស្បៀងអាហារ ឧបករណ៍កសិកម្ម និងតំហែទាំវេជ្ជសាស្ត្រ។ អ្នកមួយចំនួនដែលធ្លាប់រស់នៅឯទីក្រុងបានបាត់បង់មុខរបរសម្រាប់ចិញ្ចឹមជីវិតក្នុងបរិស្ថាន ​ស្រុកស្រែចម្ការ។ រាប់ពាន់នាក់បានអត់ឃ្លានមុនការប្រមូលទិន្នផលលើកទីមួយ។ ការស្រេកឃ្លាន និង កង្វះអាហារូបត្ថម្ភ—ស្ទើរតែដាច់ពោះ—ជានិច្ចកំឡុងពេលប៉ុន្មានឆ្នាំនោះ។ កងទ័ពនិងមេដឹកនាំអសេនិកភាគច្រើននៃរបបមុនៗ ដែលបានភ្លាត់មាត់និយាយពីសាវតារផ្ទាល់ខ្លួនត្រូវបានគេយកទៅ​ប្រហារជីវិតចោល។ ក្រុមជនជាតិខ្លះនៅកម្ពុជា ដូចជាចាម បានរងនូវការធ្វើទុក្ខបុកម្នេញដោយចំពោះ ដោយចំៗ ហើយនិងប្រកបដោយអំពើហិង្សា។ តាមទស្សនៈពីមជ្ឈដ្ឋានអន្តរជាតិមួយចំនួនខ្លះបានចាត់ទុកថាវាជា ការប្រល័យពូជសាសន៍ចាម។ គ្រួសារទាំងមូលនិងទីប្រជុំជនត្រូវបានគេកំណត់ទុកជាមុន និងវាយប្រហារចំគោលដៅដោយការកាត់បន្ថយជាសំខាន់លើចំនួនរបស់ពួកគេ និងនៅទីបំផុតកម្ចាត់ពួកគេចោល។[១]ជីវិតក្នុង 'កម្ពុជាធិបតេយ្យ' តឹងតែងនិងព្រៃផ្សៃ។ គ្រប់តំបន់នៃប្រទេស ប្រជាជនត្រូវបានកៀងប្រមូលនិងសម្លាប់ចោលដោយសារតែការនិយាយភាសាបរទេស ពាក់ស្នងភ្នែក (វ៉ែនតា) ការដើររើសអាហារ និងសូម្បីតែយំសោកចំពោះអ្នកជាទីស្រលាញ់ដែលបានស្លាប់ទៅហើយក៏ដោយ។ អតីតពួកឈ្មួញនិងពួកអ្នកការិយាធិបតេយ្យត្រូវបានដេញតាមចាប់ខ្លួន និងសម្លាប់ព្រមគ្នាជាមួយគ្រួសារទាំងមូលរបស់ពួកគេ ខ្មែរក្រហមបានភ័យខ្លាចដោយគិតថា ពួកអ្នកទាំងនោះអាចដឹកនាំឱ្យមានការប្រឆាំងនឹងរបបរបស់ខ្លួន។ ពួកអ្នកស្មោះត្រង់នឹងខ្មែរក្រហមមួយចំនួន ក៏ត្រូវបានគេសម្លាប់ចោលដែរ ដោយសារការបរាជ័យចំពោះការស្វែងរក 'ពួកជនប្រឆាំងបដិវត្តន៍' មិនគ្រប់ចំនួនដើម្បីឱ្យគេយក​ទៅប្រហារជីវិត។
ការស្រាវជ្រាវសម័យទំនើបបានរកឃើញរណ្ដៅសពធំៗ ២០០០០ រណ្ដៅ សល់ពីរបបខ្មែរក្រហមទូទាំងប្រទេសកម្ពុជា។ ការសិក្សាផ្សេងៗបានប៉ាន់ស្មានចំនួនមរណភាពនៅរវាង ៧៤០០០០ និង ៣០០០០០០ នាក់ ជាទូទៅភាគច្រើនបំផុតនៅចន្លោះ ១,៤ លាន និង ២,២ លាន នាក់ ប្រហែលពាក់កណ្ដាលនៃការស្លាប់ទាំងនោះគឺដោយសារតែការប្រហារជីវិត ហើយក្រៅពីនោះគឺដោយសារតែការអត់ឃ្លាន និង ជំងឺតម្កាត់។[៧១]
គម្រោងប្រល័យពូជសាសន៍ខ្មែរយ៉េលដែលបានផ្ដល់មូលនិធិដោយនាយកដ្ឋានរដ្ឋស.រ.​ប៉ាន់ប្រមាណថាប្រហែល​ ១,៧ លាន នាក់។[៧២]លោករ. ច. រ៉ាមមាំល អ្នកវិភាគនៃការសម្លាប់នយោបាយក្នុងប្រវត្តិសាស្ត្រ ផ្ដល់នូវតួលេខ ២ លាន នាក់។[៧៣]
ការស៊ើបអង្កេតរបស់ស.រ.បានរាយការណ៍ថា ២-៣ លាន នាក់ បានស្លាប់ ខណៈពេលនោះយូនីសែហ្វបានប៉ាន់ស្មានថា ៣ លាន នាក់ ត្រូវបានគេសម្លាប់។[៧៤] ការវិភាគតាមបែបប្រជាសាស្ត្រដោយ ផាតធ្រិខ-យូវ៉ឹលលីនអោយយោបល់ថាខ្មែររវាង ១,១៧ និង ៣,៤២ លាន នាក់ត្រូវបានគេកាប់សម្លាប់[៧៥] គ្រានោះដែរលោកម៉ារ៉ិខ-ស៊្លីវវីនស្គីប៉ាន់ប្រមាណថា ១,៨លាន គឺជាតួលេខមិនប្រែប្រួល។[៧៦] អ្នកស្រាវជ្រាវលោកខ្រេខ-អិឆឆឹសសឹននៃមជ្ឈមណ្ឌលឯកសារកម្ពុជាផ្ដល់យោបល់ថាចំនួន​អ្នកស្លាប់ចន្លោះពី ២ និង ២,៥ លាន នាក់ ជាមួយ តួលេខប្រហាក់ប្រហែលខ្លាំងបំផុតគឺ ២,២ លាន នាក់។ បន្ទាប់ពី៥ឆ្នាំនៃការស្រាវជ្រាវឡើងវិញពីទីរណ្ដៅនានាទាំងនោះមក លោកបានសន្និដ្ឋានថា រណ្ដៅធំៗទាំងនេះមានសំណល់សាកសពជនរងគ្រោះ ១៣៨៦៧៣៤ នាក់ ដោយសារការប្រហារជីវិត[៧១]

No comments:

Post a Comment