​ហេតុអ្វីប្រារព្ធទិវាសិទ្ធិនារីអន្ដរជាតិ? នៅក្នុងទិវាសិទ្ធិនារីអន្តរជាតិ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩នេះ យើងខ្ញុំសូមគោរព ជូនពរដល់ ស្រ្ដី គ្រប់ៗរូបសូមជួបប្រទះតែសេចក្ដីសុខសេចក្ដីចម្រើន រកទទួលទានមានបាន មានសុខភាពល្អ ប្រាជ្ញាវៀងវៃ បើប្រាថ្នាអ្វីសូមឱ្យបានសម្រេចដូចសេចក្ដីប្រាថ្នា ជាពិសេសសូមឱ្យសម្រស់កាន់តែស្រស់ស្អាត សូមអរគុណ!! ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី ៨ ខែមីនាដើម្បីអបអរសាទរចំពោះសមិទ្ធផលសម្រេចបានរបស់ស្ត្រីទូទាំងប្រវត្តិសាស្ត្រ និងទូទាំងប្រទេសលើពិភពលោក។ ទិវានេះ ត្រូវបានគេស្គាល់ផងដែរថា ជាទិវាអង្គការសហប្រជាជាតិ ដើម្បីសិទ្ធិស្ត្រី និងសន្តិភាពអន្តរជាតិ។ ប្រវត្តិ ទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ការប្រជុំគ្នាថ្ងៃទី៨ ខែមីនា នៅទីក្រុងដាកា ប្រទេសបង់ក្លាដេស ទិវានារីអន្តរជាតិ (៨មីនា) គឺជាទិវាមួយដែលនារីជុំវិញពិភពលោកប្រារព្ធពិធីដើម្បីរំលឹកអប អរសាទរ។ជាឱកាសមួយ ត្រូវអបអរ ដោយមានពិធីបុណ្យរំលឹកខួបប្រារព្ធធ្វើដោយនារីជុំវិញ ពិភពលោក។ អង្គការសហប្រជាជាតិ ក៏ប្រារព្ធពិធីអបអរសាទរទិវានេះ និងប្រទេសជាច្រើន បានកំណត់ទិវានេះ ថាជាថ្ងៃបុណ្យជាតិរបស់ខ្លួនផងដែរ នៅពេលនារីក្នុងទ្វីបទាំងអស់ ដែលជាញឹកញាប់តែងត្រូវបែងចែក ដោយព្រំដែនជាតិ និងដោយជាតិពន្ធខុសគ្នា ដោយភាពខុសគ្នាខាងភាសា វប្បធម៌ សេដ្ឋកិច្ច និងនយោបាយ មកជួបជុំគ្នាដើម្បីធ្វើពិធីបុណ្យរំលឹកខួបទិវារបស់ខ្លួន គេអាចរំលឹកឡើងវិញអំពីប្រពៃណីដែលតំណាងឲ្យយ៉ាងតិចប្រាំបួនទសវត្ស នៃការតស៊ូដើម្បី សមភាព យុត្តិធម៌ សន្តិភាព និង អភិវឌ្ឍន៍។ ទិវានារីអន្តរជាតិ គឺជារឿងរបស់នារីសាមញ្ញ ដែលជាអ្នកកសាងប្រវត្តិសាស្ត្រ។ វាបានចាក់ឫស ក្នុងការតស៊ូរបស់នារី អស់ពេលរាប់សតវត្ស ដើម្បីចូលរួមក្នុងសង្គមដោយស្មើភាពជាមួយបុរស។ នៅក្នុងប្រទេសក្រិចដែលជាប្រទេសចំណាស់ លីស៊ីស្ត្រាតា (Lysistrata) បានផ្ដើមគំនិតធ្វើកូដកម្មផ្លូវភេទ ប្រឆាំងនឹងបុរសដើម្បីបញ្ចប់ សង្គ្រាម និងនៅអំលុងបដិវត្តន៍បារាំង នារីក្នុងទីក្រុងប៉ារីស បានអំពាវនាវរក "សេរីភាព សមភាព ភាតរភាព" ដោយដើរជាក្បួនឆ្ពោះទៅកាន់ទីក្រុងវែរសៃ ដើម្បីទាមទារសិទ្ធិបោះឆ្នោតសម្រាប់នារី។ គំនិតនៃទិវានារីអន្តរជាតិបានលេចឡើងជាដំបូងនៅរបត់នៃសតវត្ស ដែលក្នុងពិភពឧស្សាហូបនីយកម្ម គឺជារយៈពេលនៃដំណើរវាតទី និងចលាចល កំណើនប្រជាជនយ៉ាងឆាប់រហ័ស និងមនោគមវិជ្ជា មូលវិវឌ្ឍនិយម។ ប្រវត្តិសង្ខេប នៃព្រឹត្តិការណ៍នេះរៀបតាមលំដាប់នៃកាលវេលា ដូចខាងក្រោម៖ ឆ្នាំ១៩០៩ យោងតាមសេចក្ដីថ្លែងការណ៍របស់បក្សសង្គមនិយមអាមេរិក ទិវានារីជាតិលើកទីមួយត្រូវបានគេគោរពអបអរសាទរទូទាំងសហរដ្ឋ អាមេរិក នៅថ្ងៃទី២៨ ខែកុម្ភៈ។ នារីបានបន្តធ្វើបុណ្យរំលឹកខួបទិវានេះ រហូតទៅដល់ថ្ងៃអាទិត្យចុងក្រោយនៃខែនោះនាឆ្នាំ១៩១៣។ ឆ្នាំ១៩១០ សមាគមសង្គមនិយមអន្តរជាតិ ជួបប្រជុំគ្នានៅទីក្រុង Copenhagen បានបង្កើតជាទិវានារីមួយដែលមានលក្ខណៈជាអន្តរជាតិ ដើម្បីអបអរចលនា ដើម្បីសិទ្ធិនារី និងដើម្បីជួយសម្រេចឲ្យបាននូវសិទ្ធិបោះឆ្នោតជាសកល សម្រាប់នារី។ សំណើនេះត្រូវបានទទួលអបអរដោយមានការអនុមតិជាឯកច្ឆន្ទដោយសន្និសីទ របស់នារីជាង១០០នាក់មកពីប្រទេស១៧ដែលរួមមាននារីដំបូងគេ បីនាក់ត្រូវបានជាប់ឆ្នោតជាតំណាងរាស្ត្រ សភាហ្វាំងឡង់។ ពុំមានកាលបរិច្ឆេទជាក់លាក់ណាមួយត្រូវបានជ្រើសរើសសម្រាប់ធ្វើ ពិធីអបអរនិងគោរពទិវានេះទេ។ ឆ្នាំ១៩១១ ជាលទ្ធផលនៃកិច្ចពិភាក្សាដែលបានសម្រេចនៅទីក្រុង Copenhagen កាលពីឆ្នាំមុន ទិវានារីអន្តរជាតិ ត្រូវបានគេធ្វើពិធីទទួលអបអរជាលើកដំបូង (នៅ ថ្ងៃទី១៩ខែមិនា) នៅប្រទេសអូទ្រីស ប្រទេសដាណឺម៉ាក ប្រទេសអាល្លឺម៉ង់ និង ប្រទេសស្វីស ដែលក្នុងប្រទេសទាំងនោះ មាននារីនិងបុរសជាងមួយលាននាក់បានមកចូល រួមគាំទ្រទាំងអស់គ្នា។ ជាបន្ថែមទៅលើសិទ្ធិក្នុងការបោះឆ្នោតនិងសិទ្ធិបម្រើការងាររដ្ឋ នារីទាំងនោះបានទាមទារឲ្យមានសិទ្ធិក្នុងការធ្វើការងារសិទ្ធិ ទទួលការបណ្ដុះបណ្ដាល និងសិទ្ធិក្នុងការបញ្ចប់ការរើសអើងចំពោះ ការងារ។ ជិតមួយសប្ដាហ៍ក្រោយមក នៅថ្ងៃទី២៥ខែមិនា សោកនាដកម្មដ៏ខ្លោចផ្សាបណ្ដាលមកពីអគ្គីភ័យ ឆាបឆេះរោងចក្រត្រីកោណផលិតអាវម៉ាដាំ រឹបរាង នៅទីក្រុងញីវយ៉កថ្មី បានផ្ដាច់អាយុជីវិតនារីបម្រើការរោងចក្រនោះអស់ជាង១៤០នាក់ ដែលភាគច្រើនជានារីអន្តោប្រវេសន៍ អ៊ីតាលី និង ជ្វីហ្វ។ ព្រឹត្តិការណ៍នេះមានផលប៉ះពាល់យ៉ាងធំធេងលើច្បាប់ការងារក្នុង សហរដ្ឋអាមេរិក ហើយលក្ខខណ្ឌការងារដែលនាំឲ្យមានគ្រោះមហន្តរាយនេះត្រូវបានគេ ស្មិងស្មាធិ៍ រំលឹកប្រតិស្ឋ អធិស្ឋានក្នុងអំឡុងពិធីបុណ្យជាបន្តបន្ទាប់ដើម្បីរំលឹកទិវានារី អន្តរជាតិ។ ឆ្នាំ១៩១៣-១៩១៤ ជាផ្នែកមួយនៃចលនាសន្តិភាពដែលកំពុងប្រុងប្រៀបដំណើរការនៅពេល មុនព្រឹត្តិការណ៍សង្គ្រាមលោកលើកទី១ នារីរុស្សីបានធ្វើពិធីរំលឹកខួបទិវានារីអន្តរជាតិរបស់គេជាលើក ទីមួយ នៅថ្ងៃអាទិត្យចុងក្រោយក្នុងខែកុម្ភៈឆ្នាំ១៩១៣។ នៅតំបន់ផ្សេងទៀតក្នុង[អឺរ៉ុប] នៅថ្ងៃ ឬប្រហែលថ្ងៃទី៨ខែមិនា នៃឆ្នាំបន្ទាប់មក នារីបានមកមូលផ្ដុំជុំគ្នាដើម្បី ឬមួយតវ៉ាប្រឆាំងនឹងសង្គ្រាម ឬមួយដើម្បីសម្ដែងសាមគ្គីភាពជាមួយបងប្អូននារីៗរបស់គេ។ ឆ្នាំ១៩១៧ ជាមួយនឹងទាហានរុស្សី២លាននាក់ នារីរុស្សីជាថ្មីម្ដងទៀតបានជ្រើសរើសយកថ្ងៃអាទិត្យចុងក្រោយ ក្នុងខែកុម្ភៈ ដើម្បីធ្វើកូដកម្ម ទាមទារ "ចំណីអាហារហូបចុក និង សន្តិភាព"។ មេដឹកនាំនយោបាយបានជំទាស់នឹងការកំណត់ពេលធ្វើកូដកម្មនេះ ប៉ុន្តែទោះជាយ៉ាងណាក្ដី ក៏នារីទាំងនោះនៅតែបោះជំហានទៅមុខជានិច្ច។ ប្រវត្តិបន្ទាប់មកទៀតគឺ បួនថ្ងៃក្រោយមកស្ដេចរុស្សី (The Czar) ត្រូវបង្ខំឲ្យដាក់រាជ្យ ហើយរដ្ឋាភិបាលបណ្ដោះអាសន្នបានផ្ដល់សិទ្ធិបោះឆ្នោតដល់នារី។ ថ្ងៃអាទិត្យប្រកបដោយអត្ថន័យសំខាន់ជាប្រវត្តិសាស្ត្រនោះបាន ប្រព្រឹត្តឡើងចំថ្ងៃទី២៣ខែកុម្ភៈ តាមប្រតិទិន ជូល្យ៉ិនៀ [Julian Calendar =ប្រតិទិនបង្កើតដោយរដ្ឋបុរស Julius Caesar ក្នុងឆ្នាំ៤៦មុនគ្រិស្តសករាជ ដែលកំណត់ពេល១ឆ្នាំម្ដង មាន១២ខែ មួយខែៗមាន៣០ឬ ៣១ថ្ងៃ លើកលែងតែខែកុម្ភៈចេញ] ដែលកាលនោះត្រូវបានគេប្រើប្រាស់ក្នុងប្រទេសរុស្សី ប៉ុន្តែវាត្រូវចំថ្ងៃទី៨មិនា តាមប្រតិទិន Gregorian [(គឺប្រតិទិនជូល្យ៉ិន ដែលត្រូវគេ កែទម្រង់និងដែលគេប្រើប្រាស់សព្វថ្ងៃ] ដែលត្រូវគេប្រើនៅទីដទៃទៀត។ |ចាប់តាំងពីឆ្នាំដំបូងៗនោះមក ទិវានារីអន្តរជាតិ មានទំហំធំធេងថ្មីជាសកលសម្រាប់នារីទាំងឡាយ ទាំងនៅក្នុងប្រទេសអភិវឌ្ឍន៍ ទាំងនៅក្នុងប្រទេសកំពុងអភិវឌ្ឍ។ ការរីកធំធាត់នៃចលនារីអន្តរជាតិ ដែលត្រូវពង្រឹងដោយសន្និសីទនារីជាសកលរបស់អង្គការសហប្រជាជាតិ ចំនួនបួន បានជួយធ្វើឲ្យពិធីបុណ្យរំលឹកខួប ទិវានេះជាចំណុចប្រមូលផ្ដុំមួយសម្រាប់សម្របសម្រួលកម្លាំងដើម្បី ទាមទារសិទ្ធិនារី និងទាមទារឲ្យនារីអាចចូលរួមក្នុងដំណើរការនយោបាយ និងសេដ្ឋកិច្ច។ ទិវានារីអន្តរជាតិកាន់តែប្រែក្លាយទៅជាពេលវេលាមួយសម្រាប់ឆ្លុះ បញ្ចាំង លើការរីកចម្រើនដែលទទួលបាន ដើម្បីអំពាវនាវឲ្យមានការប្រែប្រួល និងធ្វើពិធីអបអរសាទរសកម្មភាពទាំងឡាយដែលធ្វើដោយសេចក្ដីក្លាហាន និងការប្ដេជ្ញាចិត្តដោយនារីសាមញ្ញដែលបានបំពេញតួនាទីវិសាមញ្ញ ក្នុងប្រវត្តិសាស្ត្រនៃសិទ្ធិរបស់នារី។

Recent Comments

នៅក្នុងថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩នេះ យើងខ្ញុំសូមគោរព ជូនពរដល់ ស្រ្ដី គ្រប់ៗរូបសូមជួបប្រទះតែសេចក្ដីសុខសេចក្ដីចម្រើន រកទទួលទានមានបាន មានសុខភាពល្អ ប្រាជ្ញាវៀងវៃ បើប្រាថ្នាអ្វីសូមឱ្យបានសម្រេចដូចសេចក្ដីប្រាថ្នា ជាពិសេសសូមឱ្យសម្រស់កាន់តែស្រស់ស្អាត សូមអរគុណ!! On International Women's Day, March 8, 2019, we would like to wish everyone a happy, healthy, prosperous, healthy, wise person if they wish. Special wishes, let's be beautiful, thank you !!

Thursday, November 1, 2018

កម្ពុជាសម័យទំនើប:១៩៩៣-បច្ចុប្បន្ន

កម្ពុជាសម័យទំនើប:១៩៩៣-បច្ចុប្បន្ន អត្ថបទដើមចំបង: កម្ពុជាទំនើប (១៩៩០–បច្ចុប្បន្ន) នៅថ្ងៃទី ២៣ តុលា ១៩៩១ សន្និសីទក្រុងប៉ារីសបានកោះប្រជុំម្ដងទៀតដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោគយល់គ្នា ដែលប្រគល់អំណាចទាំងស្រុងឲ្យ អសបជ (UN) ដើម្បីឱ្យត្រួតពិនិត្យលើបទឈប់បាញ់ ធ្វើមាតុភូមិនិវត្តន៍ជនជាតិខ្មែរគ្មានទីលំនៅតាមបណ្ដោយព្រំដែនថៃ ដកហូតអាវុធ និងរំសាយកងទ័ពគ្រប់ភាគី និងរៀបចំប្រទេសសម្រាប់ការបោះឆ្នោតជាសកល និង យុត្តិធម៌។ សម្ដេចសីហនុ ប្រធាននៃឧត្តមក្រុមប្រឹក្សាជាតិកម្ពុជា (ឧកជក) និងសមាជិកដទៃផ្សេងទៀតនៃ ឧកជក ត្រឡប់មកទីក្រុងភ្នំពេញវិញក្នុងខែ វិច្ឆិកា ១៩៩១ ដើម្បីផ្ដើមដំណើរការការផ្សះផ្សាជាតិនៅកម្ពុជា។ បេសកកម្មនាំមុខ សបនក ដើម្បីកម្ពុជា (បជសបជក រឺ UNAMIC) ត្រូវបានសំដែងចេញនៅពេលដូចគ្នា ដើម្បីថែរក្សាសម្ពន្ធការចំណោមបក្សសម្ព័ន្ធ និងចាប់ផ្ដើមការប្រត្តិបត្តិការដោះមីនដើម្បីធ្វើមាតុភូមិនិវត្តន៍នៃប្រជាជនកម្ពុជាប្រហែល ៣៧០០០០ នាក់ ឲ្យ​ឆាប់រហ័សចេញពីប្រទេសថៃ។ នៅថ្ងៃទី ១៦ មីនា ១៩៩២ អាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់) បានមកដល់កម្ពុជាដើម្បីចាប់ផ្ដើមនូវប្រត្តិបត្តិការ នៃផែនការកិច្ចព្រមព្រៀងរបស់ អសបជ (UN)។ គណៈកម្មាធិការជាន់ខ្ពស់សហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន បានចាប់ផ្ដើមការធ្វើមាតុភូមិនិវត្តិន៍ទ្រង់ទ្រាយធំនៅខែ មីនា ១៩៩២។ អ៊ុនតាក់ បានបង្កើនកងកម្លាំងរក្សាសន្តិភាពទាំងយោធា និង អសេនិកយ៉ាងច្រើន ២២០០០ នាក់ ដើម្បីធ្វើការបោះឆ្នោតដោយយុត្តិធម៌ បង្កើតសភាធម្មនុញ្ញ។ ប្រជាជនកម្ពុជាជាង ៤ លាន នាក់ (ប្រហែល ៩០% នៃអ្នកបោះឆ្នោតដែលមានសិទ្ធិបោះឆ្នោត) បានចូលរួមនៅក្នុងការបោះឆ្នោតខែ មីនា ១៩៩៣ ទោះបីយ៉ាងណាពួកខ្មែរក្រហម រឺ គណបក្សកម្ពុជាប្រជាធិបតេយ្យ (គកប) មិនបានចូលរួម ហើយ កងកម្លាំងរបស់ខ្លួនមិនបានទម្លាក់អាវុធចុះ រឺក៏ រំសាយកងទ័ពឡើយ លើសពីនោះពួកគេក៏ថែមទាំងបានរារាំងប្រជាជនមួយចំនួនមិនឱ្យចូលរួមការបោះឆ្នោតថែមទៀតផង។ គណបក្សហ៊្វុនស៊ិនប៉ិចរាជានិយមរបស់ព្រះអង្គម្ចាស់រណឫទ្ធិគឺជាគណបក្សដែលទទួល​បានសំឡេងឆ្នោតខ្ពស់​ដែលមាន​សំឡេង ៤៥,៥% បន្ទាប់មកគណបក្សប្រជាជនរបស់លោកហ៊ុន-សែន និងគណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា បានសំឡេងរៀងៗគ្នា។ ហ៊្វុនស៊ិនប៉ិចក្រោយមកបានចូលទៅក្នុងរដ្ឋាភិបាលចម្រុះជាមួយគណបក្សដទៃៗទៀតដែល​ បានចូលរួមក្នុង​ការបោះឆ្នោត។ គណបក្សទាំងប៉ុន្មានខាងលើបានជ្រើសតាំងបានសមាជិកសភា ១២០ រូប ហើយក៏បានចាត់ចែងពង្រាង និងអនុម័តរដ្ឋធម្មនុញ្ញថ្មីមួយ ដែលត្រូវបានប្រកាសឲ្យប្រើនៅថ្ងៃ ២៤ កញ្ញា ១៩៩៣។ រដ្ឋធម្មនុញ្ញក៏បានបង្កើតឡើងនូវ របបប្រជាធិបតេយ្យ សេរីពហុបក្ស ក្នុងក្របខណ្ឌ របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដែលមានអតីតសម្ដេចព្រះសីហនុបានឡើងគ្រងរាជ្យជាព្រះមហាក្សត្រ។ ព្រះអង្គម្ចាស់រណឫទ្ធិ និង លោកហ៊ុន-សែនបានក្លាយជានាយករដ្ឋមន្ត្រីទីមួយ និងទីពីររៀងគ្នាក្នុងរាជរដ្ឋាភិបាលកម្ពុជា (ររក)។ រដ្ឋធម្មនុញ្ញផ្ដល់ឲ្យនូវការគោរពសិទ្ធិមនុស្សពេញទីដែលទទួលស្គាល់ដោយអន្តរជាតិ។ នៅថ្ងៃទី ៤ តុលា ២០០៤ សភាជាតិកម្ពុជាបានផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង ជាមួយអង្គការសហប្រជាជាតិលើកាបង្កើតនូវសាលាក្ដី ដើម្បីបង្ខំឲ្យមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមទទួលខុសត្រូវចំពោះទារុណកម្មដ៏យង់ឃ្នងដែល ​បានប្រព្រឹត្តិដោយ​ពួកខ្មែរក្រហម។ ប្រទេសផ្ដល់ជំនួយបានសន្យាផ្ដល់ជំនួយអន្តរជាតិចំនួន ៤៣ $ លាននៃថវិកាសាលាក្ដីរយៈពេលបីឆ្នាំ ពេលនោះរដ្ឋាភិបាលកម្ពុជាក៏ជួយជាថវិកា ១៣,៣ $ លានដែរ។ សាលាក្ដីបានចាប់ផ្ដើមធ្វើការសាកសួរលើមេដឹកនាំជាន់ខ្ពស់ នៃរបបខ្មែរក្រហមនៅឆ្នាំ ២០០៨។ កម្ពុជាក៏កំពុងតែដោះមីនដែលត្រូវបានដាក់ដោយពួកខ្មែរក្រហម និង យួនជាច្រើន ដែលត្រូវចំណាយពេលប្រហែលមួយទសវត្សដើម្បីដោះមីនដ៏ច្រើនចេញពីប្រទេសកម្ពុជា។

No comments:

Post a Comment