លើសពីនេះទៅទៀត
ការស្រាវជ្រាវនេះមានបំណងផ្ដល់ចំណេះដឹងដល់អ្នកសិក្សាផ្នែកសាសនា វប្បធម៌
និងសង្គមវិទ្យា ដើម្បីអភិវឌ្ឍសមត្ថភាពក្នុងការវិភាគ បកស្រាយ
និងយល់ដឹងអំពីតម្លៃបុណ្យពិធីជាតិ ដូចជា ពិធីបុណ្យកឋិន។ ខ្ញុំសង្ឃឹមថា កិច្ចការស្រាវជ្រាវនេះនឹងអាចចូលរួមជាផ្នែកមួយក្នុងការជម្រុញការសិក្សាស្រាវជ្រាវ
និងការចងក្រងចំណេះដឹងអំពីសាសនានិងវប្បធម៌ខ្មែរ។
សេចក្តីផ្តើម
ក្នុងចំណោមពិធីបុណ្យធំៗ ក្នុងព្រះពុទ្ធសាសនាដូចជាបុណ្យចូលឆ្នាំថ្មី
ភ្ជុំបុណ្យ ពិសាខបូជា មាឃ បូជាជាដើម។
ដោយឡែនពិធិបុណ្យកឋិន
ក៏ជាបុណ្យមួយក្នុងចំណោម ពិធីបុណ្យប្រពៃណីសាសនារបស់ខ្មែរយើងដែរ
ដែលពិធីបុណ្យនេះគេចាប់ផ្តើមធ្វើឡើងនៅក្រោយពេលព្រះសង្ឃទ្រង់គង់ចាំព្រះវស្សាអស់រយៈកាលបីខែ
បុណ្យកឋិន ជាកុសលដែលធ្វើឡើងដោយនាំសំពត់ ចីវរទៅប្រគេនព្រះសង្ឃ
ដែលបានគង់ចាំព្រះវស្សាអស់កាលត្រៃមាសក្នុងអាវាសណាមួយ បុណ្យកឋិនមានរយៈកាល ២៩ថ្ងៃ
គឺចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ ថ្ងៃ ១៥កើត ខែកក្តិក លក្ខណៈពិសេសរបស់កឋិនទានគឺមានដូចតទៅ ៖
-មិនអាចធ្វើបានរាល់ថ្ងៃរាល់ខែបានទេគឺក្នុងមួយឆ្នាំមួយវត្តធ្វើក្នុងថ្ងៃណាក៏បានឱ្យតែស្ថិតនៅក្នុងរដូវកាលកឋិន។
-វត្ថុគឺសំពត់ដែលជាកឋិនវត្ថុ បានតែស្បង់ ឬចីវរ ឬសង្ឃដី
ក្រៅពីនេះពុំបានសូម្បីតែវត្ថុទាំងបីរួមគ្នាក៏ពុំបានដែរ។
-អ្នកធ្វើ
និងសង្ឃក្រាលគ្រង គប្បីធ្វើឱ្យបានត្រឹមត្រូវតាមវិន័យបញ្ញត្តិ ។
-បុគ្គលអ្នកធ្វើបានអានិសង្ឃប្រាំយ៉ាងមានចែងក្នុងវិន័យបិដកភាគ៩
។
-អ្នកទទួលបានតែភិក្ខុ ក្រៅពីនេះពុំបានទេហើយភិក្ខុនោះលុះត្រាតែបាននៅចាំព្រះវស្សាអស់កាល បីខែទើបបាន។
ក្រោយពីរៀបចំពិធីបុណ្យចេញវស្សារួចរាល់ពុទ្ធបរិសដែលជាអ្នកប្រព្រឹត្តប្រតិបត្តិតាមព្រះធម៌នៃអង្គព្រះសម្មាសម្ពុទ្ធជាម្ចាស់ បានស្រុះស្រួលមូលមតិគ្នា រៀបចំធ្វើពិធីបុណ្យកឋិន ដើម្បីដង្ហែរចូលទៅកាន់វត្តអារាម។ ត្រង់ចំណុចនេះដើម្បីរៀបចំពិធីបុណ្យនេះបាន ពុទ្ធបរិស័ទត្រូវគៀងគរ អ្នកដែលមាននិស្ស័យ មានចេតនា និងចិត្តជ្រះថ្លាចង់កសាងបុណ្យកុសល រហូតមូលមតិគ្នាជាឯកច្ឆន្ទ ស្នើសុំទៅព្រះចៅអធិកាវត្តណាមួយដែលមិនទាន់បានទទួលកឋិនទានក្នុងអំឡុងកឋិនកាល ទើបពុទ្ធបរិស័ទអាចដង្ហែរក្បួនបុណ្យកឋិនទាននេះទៅកាន់ទីអារាមបាន។
ពិធីហែអង្គកឋិនទៅកាន់ទីអារាមនីមួយៗ
គេរៀបចំធ្វើឡើងយ៉ាងអធិកអធម្ម សប្បាយរីករាយយ៉ាងក្រៃលែង
អ្នកផ្ដើមបុណ្យបានរៀបចំបរិក្ខាកឋិនមានត្រៃចីវរ ចិវរ សង្ឃាដិ ស្បង់ ព្រមដោយ
ទេយ្យទាន ផ្សេងៗទៀតដូចជា បាត ចានស្រាក់ កាំបិតចេស ម្ជុល ថង់យាម ឆ័ត្រជាដើម
សព្វគ្រប់អស់ហើយ គេនាំគ្នាហែទៅទីអារាម ដែលបានកំណត់ទុក បើកឋិននោះដង្ហែទៅវត្តឆ្ងាយ
គេជួបជុំគ្នាពីព្រលឹមរួចនាំគ្នាឡើងរថយន្តសំដៅទៅវត្តនោះ បើវត្តនៅតាមដងទន្លេ
គេជិះទូកឬកប៉ាល់។
កាលពីដើមឡើយ
ស្រុកយើងពុំទាន់មានការរីកចម្រើនខាងផ្លូវគមនាគមន៍នូវឡើយ
យានយន្ដទៀតសោតក៏ពុំសូវមាន គេច្រើនឃើញពុទ្ធបរិសទ្ធហែអង្គកឋិនទៅកាន់ទីវត្ដឆ្ងាយៗ
ដោយប្រើដំរីជាយានជំនិះ ក្នុងពិធីហែអង្គកឋិនដោយដំរីនេះ មើល
ទៅគួរឲ្យសប្បាយរីករាយខ្លាំងណាស់ មានដំរីជាច្រើន រហូតដល់២០ ទៅ ៣០ដំរី
ដើរដង្ហែជាជួរ ដំរីនីមួយៗគេ តុបតែងរចនាដូចជាដំរីព្រះអិន្ទ្រច្យុតពីស្ថានសួគ៌ នៅលើខ្នងដំរី គេចងរយាង រំលេចដោយភ្ញីផ្កា ក្បាច់ក្បូររចនា
ភ្លឺចិញ្ចាំងចញ្ជែង មនុស្សម្នាប្រុសស្រី ក្មេងចាស់ តែងខ្លូន លាបម្សៅ សិតសក់
ស្លៀកសំពត់អាវថ្មីៗ បាំងក្លស់ចំរុះពណ៌គួរជាទីត្រេកត្រអាលក្រៃពេក ក្នុងការហែនេះ
គេមានប្រគំភ្លេងតូរ្យតន្ដ្រីយ៉ាងពិរោះ ហើយជាពិសេស គឺជាក្រុមភ្លេងឆៃយ៉ាំ
ដែលធ្វើឲ្យបរិយាកាសរិតតែគគ្រឹកគគ្រេង រស់រវើកសប្បាយក្រៃលែង ។
ជំពូកទី១
ពិធីបុណ្យកឋិន
កឋិនទានបវេណីព្រះពុទ្ធសាសនាគឺជាឧត្ដមបុណ្យរបស់ពុទ្ធបរិស័ទ ពាក្យថា“កឋិន“ជាភាសា បាលីសំដៅយកក្របក្ដារ
ដែលភិក្ខុសង្ឃសម័យបុរាណឥណ្ឌាប្រើសម្រាប់ដេរសំពត់ធ្វើជាស្បង់ចីវរ។
សំពត់ដែលបានរៀបចំតាក់តែងឡើងនោះមានឈ្មោះថា“សំពត់កឋិន“ ។
I
អត្ថន័យនៃបុណ្យកឋិន
តាមអដ្ឋកថាសំដៅយកព្រះពុទ្ធដីកា
ដែលព្រះពុទ្ធទ្រង់បានបញ្ញត្តិទុកមកថាកឋិនគឺការប្រជុំរួមនូវរូបធម៌
និងនាមធម៌ ដែលប្រព្រឹត្តទៅក្នុងអត្ថន័យពីរយ៉ាងគឺៈ
បុណ្យកឋិន
ជាពិធីបុណ្យមួយចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញវស្សា
បុណ្យកឋិនតែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ ពុំមានទំនេរវត្ដណាមួយ
ត្រូវបានខកខានឡើយដូច្នេះគេតែងតែឃើញ ក្បួនកឋិនទានតែងបានដង្ហែទៅកាន់ទីអារាមរៀងៗ ខ្លួនចាប់ពីថ្ងៃ ១រោច
ខែអស្សុជដល់ថ្ងៃទី១៥កើត ខែកត្តិក ហើយបើទីអារាមណាមួយ
មិនមានកឋិនណាមួយហែចូលទេ។ ទីអារាមនោះក៏ត្រូវតែរៀបចំជាកឋិនជើងវត្តដែរ ។
ពិធីហែអង្គកឋិនទៅកាន់ទីអារាមនិមួយៗ
គេរៀបចំធ្វើឡើងយ៉ាងអធិកអធម្ម សប្បាយរីករាយយ៉ាងក្រៃលែង
អ្នកផ្ដើមបុណ្យបានរៀបចំបរិក្ខាកឋិនមានត្រៃចីវរ ចិវរ សង្ឃាដិ ស្បង់ ព្រមដោយ
ទេយ្យទាន ផ្សេងៗទៀតដូចជា បាត ចានស្រាក់ កាំបិតចេស ម្ជុល ថង់យាម ឆ័ត្រជាដើម
សព្វគ្រប់អស់ហើយ គេនាំគ្នាហែទៅទីអារាម ដែលបានកំនត់ទុក បើកឋិននោះដង្ហែទៅវត្តឆ្ងាយ
គេជួបជុំគ្នាពីព្រលឹមរួចនាំគ្នាឡើងរថយន្តសំដៅទៅវត្តនោះ បើវត្តនៅតាមដងទន្លេ
គេជិះទូករឺ កប៉ាល់ កាលខ្ញុំនៅកុមារភាពស្រុកយើង ពុំទាន់មាន
ការរីកចំរើនខាងផ្លូវគមនាគមន៍នៅឡើយ យានយន្ដទៀតសោតក៏ពុំសូវមាន
ខ្ញុំច្រើនឃើញពុទ្ធបរិសទ្ធហែអង្គកឋិនទៅកាន់ទីវត្ដឆ្ងាយៗ ដោយប្រើដំរីជាយានជំនិះ
ក្នុងពិធីហែអង្គកឋិនដោយដំរីនេះ មើលទៅគួរអោយសប្បាយរីករាយខ្លាំងណាស់
មានដំរីជាច្រើនរហូតដល់ ២០ ទៅ៣០ដំរី ដើរដង្ហែជាជួរ ដំរីនិមួយៗគេ តុបតែងរចនាដូចជាដំរីព្រះអិន្ទ្រច្យុតពីស្ថានសួគ៌
នៅលើខ្នងដំរី គេចងរយាង រំលេចដោយភ្ញីផ្កា ក្បាច់ក្បូររចនា ភ្លឺចិញ្ចាំងចញ្ជែង
មនុស្សម្នាប្រុសស្រី ក្មេងចាស់ តែងខ្លូន លាបម្សៅ សិតសក់ ស្លៀកសំពត់អាវថ្មីៗ
បាំងក្លស់ចំរុះពណ៌គួរជាទីត្រេកត្រអាលក្រៃពេក ក្នុងការហែនេះ គេមានប្រគំភ្លេងតូរ្យតន្ដ្រីយ៉ាងពិរោះ ហើយជាពិសេស គឺជាក្រុមភ្លេងឆៃយ៉ាំ ដែលធ្វើអោយបរិយាកាស
រិតតែគគ្រឹកគគ្រេង រស់រវើកសប្បាយក្រៃលែង ។
លុះទៅដល់វត្ត គេមិនទាន់យកអង្គកឋិននេះចូលទៅក្នុងព្រះវិហារភ្លាមទេ គេតំកល់អង្គកឋិនទុកនៅក្នុងសាលាបុណ្យមួយដែលគេបានរៀបចំទុកជាស្រេច។ គេនិមន្ដព្រះសង្ឃឆាន់ពេលថ្ងៃត្រង់ បន្ទាប់ពីនោះ ពុទ្ធបរិសទ្ធ ជើងវត្ដមានតួនាទីរៀបចំទទួលភោជនាហារលៀងដល់ភ្ញៀវ ដែលនាំអង្គកឋិនចូលមកកាន់វត្ដរបស់ខ្លួនយ៉ាងអឹកអធឹក កក់ក្ដៅរាក់ទាក់រីករាយជាពន់ពេក លុះរសៀលជ្រេរទាបបន្ដិច គេនាំគ្នាហែអង្គកថិនព័ទ្ធជុំវិញព្រះវិហារចំនួនបីជុំ ទើបនាំគ្នាចូលក្នុងវិហារ ចៅ អធិការ វត្ដ បានចាត់អោយភិក្ខុមួយអង្គជាអ្នកគ្រងអង្គកឋិននោះ ពុទ្ធបរិស័ទចាប់ផ្ដើមនម្សកាថ្វាយបង្គំព្រះ ហើយវេរអង្គកឋិនប្រគេនព្រះសង្ឃ ជាកិច្ចឆ្លងបង្ហើយបុណ្យ អត្ថន័យនៃបុណ្យកឋិន តាមអដ្ឋកថាសំដៅយកព្រះពុទ្ធដីកា ដែលព្រះពុទ្ធទ្រង់បានបញ្ញត្តិទុកមកថាកឋិនគឺការប្រជុំរួមនូវរូបធម៌ និងនាមធម៌ ដែលប្រព្រឹត្តទៅក្នុងអត្ថន័យពីរយ៉ាងគឺ
១-រស់បានដោយកម្រ
សមដូចវិគ្គហៈថា
"កថតិ កិច្ឆេន ជីវតីតិ កឋិនោ" ប្រែថាៈ
សភាវឯណារស់នៅបានដោយកម្រសភាវនោះហៅថា កឋិន ។
ព្រោះលោកប្រៀបប្រដូចជាឈើស្នឹងដែលបុគ្គលកាត់ចាកចេញពីដើមហើយយកទៅបោះ ភ្ជាប់នឹងដី
រមែងដុះលូតលាស់ឬរស់នៅដោយ កម្រយ៉ាងណា ឯកិច្ចដែលនឹងកើតឡើង ឬក៏តាំងឡើងជាកឋិនពេញទី
គឺបានដោយកម្រពន់ពេកណាស់ ក៏យ៉ាងនោះដែរ ។
២-ពោលសរសើរ
ព្រោះចីវរទាន ដែលយើងបានកសាងជាកឋិន នោះជាទានពិសេសជាងទានដទៃ ដែលព្រះអរិយទាំងឡាយមាន ព្រះសម្ពុទ្ធជាប្រធាន តែងពោលសរសើរថា ជាទានវិសេស អាចរួបរួម ឬសង្គ្រោះ នូវអានិសង្ស៥យ៉ាង របស់ភិក្ខុអ្នកក្រាលគ្រង មិនអោយទៅ គ្រងនៅទីដទៃបាន សមដូចវិគ្គហៈថា បញ្ច អានិសំសេ អញ្ញត្ថ គន្តុំ អទត្វា កថិតិ សង្គណ្ហាតីតិ កឋិនំ ប្រែថា ធម្មជាតិឯណាក្រៀកទុកឬសង្គ្រោះ នូវអានិសង្សទាំង៥ មិនអោយទៅក្នុងទីដទៃបាន ធម្មជាតិនោះឈ្មោះថា កឋិន
កឋិន
នេះអាចអោយសម្រេចផលដល់បុគ្គលទាំងពីរផ្នែក គឺ៖
១-ទាយក
ឬ ទាយិកា ដែលជាអ្នកអោយ ត្រូវបានទទួលអានិសង្ស ច្រើន បានទទួលផលច្រើន
ក្នុងអនាគតកាល មានការទទួលនូវសម្បត្តិ ក្នុងឋានទេវលោកជាដើម។
២-បដិគាហកៈ ដែលជាភិក្ខុអ្នកក្រាលគ្រងកឋិន
ឬបុគ្គល ឬគណៈ ឬសង្ឃ ដែលបានអនុមោទនា ក៏ត្រូវបានសម្រេចនូវអានិសង្ស៥យ៉ាង
ពេញលេញគ្រប់ក្រាន់ ដរាបដល់រយៈកាលនៃកឋិនខេត្ត។
ពិធីដែលទាយកទាយិកានាំយកសំពត់កឋិនទៅប្រគេនចំពោះភិក្ខុសង្ឃ
ដែលបានគង់ចាំវស្សា អស់មួយត្រៃមាស(៣ខែ) ក្នុងអវាស(វត្ត)ណាមួយ
ក្នុងកំណត់២៩ថ្ងៃ(ចាប់តាំងពីថ្ងៃ១រោច ខែអស្សុជ រហូតដល់ថ្ងៃ១៥កើត ពេញបូណ៌មី
ខែកក្តឹក) អោយលោកក្រាលគ្រង មាន ឈ្មោះថា បុណ្យកឋិន ឬ កឋិនទាន។ ចីវរកឋិន
មិនខុសគ្នាអំពីចីវរទាន ដទៃ ទៀតទេ គ្រាន់តែការធ្វើបុណ្យកឋិនចីវរ
មានកំណត់កាលបរិច្ឆេទ ច្បាស់លាស់ និងមានប្រជាប្រិយភាពច្រើន ដែលហៅថា កាលទាន
បុណ្យកឋិនមានលក្ខណៈប្លែក៥យ៉ាង អំពីបុណ្យផ្សេងៗ
និងក្លាយជាបុណ្យដ៏មានសារៈសំខាននៅក្នុងវត្តពុទ្ធសាសនា
និងនៅក្នុងចំណោមពុទ្ធបរិស័ទទូទៅ
II
បុព្វហេតុកឋិន
វិន័យបិដក ភាគ៨ កឋិនក្ខន្ធកៈ
បានចែងអំពីបុព្វហេតុនៃបុណ្យកឋិនថា“ក្នុងសម័យពុទ្ធកាល ផផឲផឥឲផព្រះសម្ពុទ្ធ
ទ្រង់ពុទ្ធានុញ្ញាតឱ្យភិក្ខុប្រើប្រាស់ តែបង្សុកូលចីវរ
ព្រះអង្គពុំទាន់បានពុទ្ធា នុញ្ញាតឱ្យប្រើគហបតីចីវរនៅឡើយ ។
នាសម័យមួយនោះនៅក្នុងរវាងមជ្ឈិមពោធិកាល
ព្រះសម្ពុទ្ធទ្រង់កំពុងតែចាំព្រះវស្សាក្នុងវត្តជេតពន ដែលជាអារាមរបស់អនាថបិណ្ឌិកសេដ្ឋី
សាងថ្វាយនៅទៀបក្រុងសាវត្ថី គ្រានោះមានភិក្ខុ៣០អង្គ”ភទ្ទវគ្គិយត្ធេរ
ក្នុងដែនបាឋេយ្យ
ជាអ្នកប្រព្រឹត្តធម៌ធុតុង្គរុក្ខមូលនៅក្នុងព្រៃបាននាំគ្នានិមន្តចេញពីទីនោះមកកាន់ក្រុងសាវត្ថី
ដើម្បីនឹងចូលក្រាបបង្គំគាល់ព្រះសម្ពុទ្ធ
ប៉ុន្តែពេលភិក្ខុទាំងអស់បានមកដល់តែត្រឹមសាកេត (ភូមិមួយនៅជាប់នឹងក្រុងសាវត្ថី)
ស្រាប់តែថ្ងៃចូលវស្សាក៏មកដល់នឹងស្រូតមកទៀតមិនទាន់
ក៏នាំគ្នាផ្អាកធ្វើដំណើរស្វែងរកទីសេនាសនៈនៅចាំវស្សា៣ខែ
នាទីនោះតែម្ដងទៅ។
ភិក្ខុសង្ឃទាំង៣០អង្គ នោះមានសេចក្ដីអផ្សុកកើតទុក្ខតូចព្រះទ័យយ៉ាងខ្លាំង ដោយគិតឃើញថាព្រះសម្ពុទ្ធ ទ្រង់គង់នៅទីនោះចម្ងាយត្រឹមតែ៦យោជន៍ ស្មើនឹង ៩៦គីឡូម៉ែត្រ ទៀតសោះ មិនសមយើងទាំងឡាយស្កុនដំណើរមិនបានចូលគាល់បម្រើព្រះអង្គដូចបំណង។
លុះដល់ថ្ងៃចេញវស្សាបវារណាស្រេចហើយ
ភិក្ខុទាំងអស់ក៏នាំគ្នាប្រញាប់ប្រញាល់ចូលកាន់ក្រុងសាវត្ថី លុះដល់ហើយ
ភិក្ខុទាំង៣០អង្គ ក៏បានចូលទៅក្រាបថ្វាយបង្គំគាល់ព្រះសម្មាសម្ពុទ្ធ
ដោយមានស្បង់ចីវរទទឹកជោក ព្រះសម្ពុទ្ធ
ក៏មានព្រះភាគទ្រង់មានព្រះបន្ទូលរួសរាយរាក់ទាក់
និងត្រាស់សួរសុខទុក្ខភិក្ខុទាំងនោះថា៖
ម្នាលភិក្ខុទាំងឡាយ!
តើសរីរយន្តរបស់អ្នកទាំងឡាយ ល្មមអត់សង្កត់បានឬទេ?
ល្មមប្រព្រឹត្តទៅបានឬទេ? តើអ្នកទាំងឡាយមានសេចក្ដីព្រមព្រៀងស្មោះស្មើឥតមានវិវាទទាស់ទែងគ្នាទេឬ?“។
ភិក្ខុទាំងឡាយនោះក៏ក្រាបបង្គំទូលនូវសេចក្ដីលំបាកខ្លាំងរបស់ខ្លួនក្នុងការធ្វើដំណើរ
ដែលមានមកតាមផ្លូវ ដោយសព្វគ្រប់ប្រការ។
លំដាប់នោះ
ព្រះសម្មាសម្ពុទ្ធសម្ដែងនូវធម្មកថាប្រារព្ធអំពីសង្សារវដ្ដមិនមានទីបំផុតប្រោសប្រទានដល់ភិក្ខុទាំងនោះលុះចប់ធម៌ហើយ
ភិក្ខុទាំងឡាយនោះបានសម្រេចព្រះអរហត្តផលគ្រប់ៗអង្គរួចហើយក៏នាំគ្នាក្រាបថ្វាយបង្គំលាព្រះសម្ពុទ្ធចៀសចេញទៅ។
លំដាប់តអំពីនោះមកព្រះសម្ពុទ្ធទ្រង់ព្រះពុទ្ធចិន្ដាថា
“ប្រសិនបើតថាគតបានអនុញ្ញាតនូវកឋិនត្ថារកិច្ចដល់ភិក្ខុទាំងឡាយទុករួចពីគ្រាមុនមកម៉្លេះសមភិក្ខុទាំង៣០អង្គនេះបានលះចីវរមួយទុកនៅកន្លែង
ហើយយកជាប់មកជាមួយខ្លួន
តែស្បង់មួយប៉ុណ្ណោះមានអត្ថិភាពស្រាលមិនលំបាកតាមផ្លូវយ៉ាងនេះសោះឡើយ
រីឯកឋិនត្ថារកិច្ចនេះសោត ព្រះពុទ្ធទាំងឡាយគ្រប់ព្រះអង្គក៏ធ្លាប់បានអនុញ្ញាតទុកដល់សាវកពុំដែលលះបង់ផង“។
លុះព្រះសម្ពុទ្ធទ្រង់ព្រះតម្រិះយ៉ាងដូច្នេះហើយ
ទើបទ្រង់ត្រាស់ឱ្យប្រជុំភិក្ខុទាំងឡាយរួចហើយ
ទ្រង់អនុញ្ញាតនូវកឋិនត្ថារកិច្ចដល់ភិក្ខុទាំងឡាយថា អនុជានាមិ ភិក្ខវេ
វស្សំ វុត្ថានំ ភិក្ខុនំ កឋិនំ អត្ថរិតុំ អត្ថតកឋិនទានំ វោ ភិក្ខវេ បញ្ច
កប្បិស្សន្តិ“ ប្រែថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឱ្យភិក្ខុទាំងឡាយ
ដែលនៅចាំវស្សារួចហើយទទួលក្រាលគ្រងកឋិនបាន ម្នាលភិក្ខុទាំង ឡាយ
អានិសង្ស៥ប្រការនឹងសម្រេចដល់ភិក្ខុទាំងឡាយ ដែលជាអ្នកបានក្រាលគ្រង និងបានអនុមោទនាកឋិនរួចហើយនោះ។
កឋិនកាល
(កាលទាន) ចីវរកឋិនមិនខុសប្លែកគ្នាអំពីចីវរទានដទៃទៀតទេ
គ្រាន់តែការធ្វើបុណ្យកឋិនចីវរមានកំណត់កាលបរិច្ឆេទច្បាស់លាស់
និងមានប្រជាប្រិយភាពច្រើន ដែលហៅថា “កឋិនកាល ឬកាលទាន“។
ព្រះសម្ពុទ្ធទ្រង់ពុទ្ធានុញ្ញាតឱ្យភិក្ខុសង្ឃទទួលស្បង់ចីវរអំពីពុទ្ធបរិស័ទ
និងគហបតីទាំងឡាយ ក្នុងពេលមួយខែ កំណត់ពីថ្ងៃ១រោច
ខែអស្សុជដល់ថ្ងៃ១៥កើតពេញបូណ៌មីខែកត្តិក (ការរវាងពាក់កណ្ដាលខែតុលាដល់ពាក់កណ្ដាលខែវិច្ឆិកា)
ព្រះសម្ពុទ្ធទ្រង់ព្រះមេត្តាប្រោសអនុញ្ញាត ដល់ភិក្ខុសង្ឃ ជាអ្នកក្រាលគ្រង
និងអនុមោទនាកឋិននោះបានទទួលអានិសង្ស៥ប្រការ។
ជនមានសទ្ធាដែលបានធ្វើកឋិនទានឈ្មោះថាជាអ្នកបានគោរពនូវព្រះពុទ្ធដីកា ដែលទ្រង់បានពុទ្ធានុញ្ញាតឱ្យភិក្ខុសង្ឃ បានទទួលអានិសង្ស៥ប្រការផង ជាអ្នកមានចិត្តអាណិតអាសូរ ចំពោះភិក្ខុសង្ឃដែលបានគង់ចាំវស្សាអស់ត្រីមាសនោះផង និងជាអ្នកតអាយុព្រះពុទ្ធសាសនា អស់កាលជាយូរអង្វែងទៅផង។
ព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងជាគាថាយ៉ាងនេះថា សុខស្ស ទាតា មេធាវី សុខំ សោអធិគច្ឆតិ ប្រែថា ជនដ៏មានប្រាជ្ញា បានធ្វើនូវសេចក្ដីសុខស្រួលដល់អ្នកដទៃ ជននោះឯងរមែងបានជួបប្រទះនឹងសេចក្ដីសុខស្រួល ជាពិតប្រាកដពុំដែលខានឡើយ។
សេចក្ដីអធិប្បាយជាយ៉ាងនេះថា
ជនណាបានធ្វើកឋិនទាន
ដែលនាំឱ្យភិក្ខុសង្ឃបានទទួលនូវអានិសង្ស៥យ៉ាងក្នុងរវាង ៥ខែតុលា បានឈ្មោះថាជាអ្នកឱ្យសេចក្ដីសុខស្រួលដល់អ្នកដទៃក្នុងបច្ចុប្បន្នជាតិ
ជននោះឯងតែងបានសុខក្នុងមនុស្សលោក និងទេវលោកក្នុងអនាគត។
ដោយអំណាចផលានិសង្សនៃកឋិននោះក្នុងអនាគតកាល
ជននោះនឹងបានជាឯហិភិក្ខុ មានត្រៃចីវរកើតឡើងឯកឯងដោយឫទ្ធិនៅពេលបព្វជ្ជាជាបព្វជិតនៅក្នុងសាសនា
ព្រះពុទ្ធអង្គណាមួយហើយក៏នឹងបានសម្រេចមគ្គផលនិព្វានក្នុងពេលបព្វជ្ជានោះពុំខានឡើយ។
តាំងពីពេលនោះតរៀងមកបុណ្យកឋិនបានក្លាយជាបុណ្យទំនៀមមួយរបស់ពួកពុទ្ធបរិស័ទ
ដើម្បីបំពេញនូវសេផចក្ដីត្រូវការស្បង់ចីវរដ៏វិសេសនេះ។
III
មានលក្ខណៈប្លែកពីបុណ្យដទៃ ៥ យ៉ាង
កឋិនទាន
គឺជាបុណ្យប្រពៃណីព្រះពុទ្ធសាសនា ដែលមានសម្តែងទុកក្នុង ព្រះវិន័យបិដក
មហាវគ្គ កឋិនក្ខន្ធកៈ ជាបុណ្យដែលមានលក្ខណៈប្លែកពីបុណ្យដទៃ ៥យ៉ាង គឺ
១.
ប្លែកដោយកាល
ព្រះពុទ្ធទ្រង់អនុញាតកឋិនកាល
មានតែចំនួន២៩ថ្ងៃ គឺៈ ១៤ថ្ងៃក្នុងខែ អស្សុជ កំណត់ពីថ្ងៃ១រោច រហូត ដល់ថ្ងៃ១៤រោចឬខែដាច់ និង១៥ថ្ងៃក្នុង ខែកក្តឹក
កំណត់ពីថ្ងៃ១កើត ដល់ថ្ងៃ១៥កើត ពេញបូណ៌មី រយៈពេលនេះហៅតាមពាក្យសាមញថា រដូវកឋិន
បុណ្យកឋិនធ្វើ បានតែម្តងគត់ ក្នុងមួយឆ្នាំ សម្រាប់វត្តមួយ និងត្រូវធ្វើតាមពេលកំណត់
មិនមានមុន និងមិនមានក្រោយ ភិក្ខុអាចទទួលសំពត់កឋិនបាន តែមួយដងគត់ក្នុងមួយរដូវកឋិន។
២.
ប្លែកដោយវត្ថុ
សំពត់ដែលជាអង្គកឋិន
នោះមានៈ ស្បង់ ចីវរ និងសង្ឃាដី ដេលបានធ្វើត្រឹមត្រូវតាមពុទ្ធបញ្ញត្តិ
យោងតាមវិន័យបញ្ញត្តិ ទោះបីជាទាយកឬទាយិកា នាំសំពត់មួយត្រៃមកប្រគេនភិក្ខុសង្ឃ ក៏ភិក្ខុសង្ឃអ្នកក្រាលគ្រង
លោករើសយកតែមួយមុខ មកធ្វើជាអង្គកឋិន
តាមធម្មតាភិក្ខុច្រើន តែរើស យកសង្ឃាដីធ្វើជាអង្គកឋិន
ពីព្រោះសង្ឃាដីជាសំពត់ធំជាងគេបង្អស់ ក្នុងត្រៃចីវរ
ហើយអាចប្រើសម្រាប់ដណ្តប់ដូចជាភួយ នៅពេលរងាក៏បាន។
៣.
ប្លែកដោយអំពើ
តាមទំនៀមទម្លាប់
ពុទ្ធបរិស័ទតែងតែមានជំនឿថា ការធ្វើបុណ្យចំពោះភិក្ខុមួយអង្គៗ
ពុំសូវមានអានិសង្សច្រើនដូចជាធ្វើនឹងសង្ឃទេ (សង្ឃសំដៅយកភិក្ខុ
ចំនួនពី៤អង្គឡើងទៅ) យោងតាមវិន័យបញ្ញត្តិ អង្គកឋិនអាចវេរប្រគានចំពោះសង្ឃ
យ៉ាងហោចណាស់ ក៏មានវត្តមានភិក្ខុ៥អង្គដែរ ដើម្បីអោយកើតជាកឋិនពេញលក្ខណៈបាន។
៤.
ប្លែកដោយបដិគ្គាហកៈ (ដោយអ្នកទទួល)
មានតែភិក្ខុទេ ដែលអាចទទួលសំពត់កឋិនបាន (រីឯសាមណេរនិងអ្នកដទៃទទួលពុំបាន)
ភិក្ខុនោះត្រូវតែគង់ចាំវស្សាគម្រប់៣ខែ
ក្នុងវត្តឬអាវាសណាមួយ ភិក្ខុមិនបានគង់ចាំវស្សាគ្មានសិទ្ធិទទួលអង្គកឋិនទេ។
៥.ប្លែកដោយអានិសង្ស
នៅក្នុងការធ្វើបុណ្យកឋិន
ទាយកនិងទាយិកា តែងទទួលបានអានិសង្សច្រើន យោងតាមវិន័យបិដក ភាគ៨ ត្រង់កឋិនក្ខន្ធកៈ
ភិក្ខុសង្ឃដែលជាអ្នកអនុមោទនា និងក្រាលគ្រងកឋិន ត្រូវបានទទួលអានិសង្ស៥យ៉ាង
ក្នុងរយៈពេល៥ខែ។
ក-អានិសង្ស៥យ៉ាងនោះគឺៈ
១.មានប្រាជ្ញាក្លៀវក្លាមុះមុត
២.មានពណ៌សម្បុរល្អ
៣.មានរូបល្អ
៤.មានទ្រង់ទ្រាយល្អ
៥.នឹងបានជាស្តេចចក្រក្នុងជាតិណាមួយពុំខានឡើយ។
ខ-បដិគ្គាហកៈ (អ្នកទទួល) អានិសង្ស៥ដូចគ្នាគឺ
១.និមន្តទៅទីណាមិនបាច់លាភិក្ខុផងគ្នា
២.
និមន្តទៅណា មិនបាច់យកត្រៃចីវរគ្រប់
៣.ឆាន់គណភោជនបាន
៤.ទុកដាក់អតិរេកចីវរបានតាមត្រូវការ
៥.ចីវរណាដែលកើតឡើងក្នុងអាវាសនោះ
ចីវរនោះ នឹងមានដល់ភិក្ខុទាំងនោះ។
ក្រៅពីនេះតាមរយៈកឋិនទាន វត្តនីមួយៗ ក៏មានលទ្ធភាពអាចទទួលបាននូវ
បរិវារកឋិនរួមមាន សម្ភារថវិកា សម្រាប់បម្រើដល់ការកសាងទីសេនាសនៈផ្សេងៗ មានដូចជា
ព្រះវិហារ កុដិ ឧបដ្ឋានសាលា ការទំនុកបម្រុងវិស័យពុទ្ធិកសិក្សា
ជួយឧបត្ថម្ភដល់ការកសាងសមិទ្ធផលសង្គម និងវិស័យ សង្គមកិច្ចជាដើម។
បុណ្យកឋិនទាន
ប្រារព្ធឡើងក្នុងគោលបំណងសំខាន់ៗមួយចំនួនដូចខាងក្រោម
ដើម្បីបង្កើនសាមគ្គីភាពរវាងបុគ្គល គ្រួសារ និងសង្គម,
ទ្រទ្រង់ព្រះពុទ្ធសាសនាឱ្យបានចំរើនរុងរឿងគង់វង្សស្ថិតស្ថេរនៅយូរអង្វែង,ផ្តល់កម្លាំងកាយ ចិត្តដល់ព្រះភិក្ខុសង្ឃ បុគ្គលជាសាសនទាយាទបន្តអាយុព្រះពុទ្ធសាសនាតទៅ
ដើម្បីបានថ្វាយឧបការៈ ទំនុកបម្រុងឧបត្ថម្ភព្រះភិក្ខុសាមណេរ ដែលជាមហាកុសលដ៏ប្រសើរ
និងដើម្បីកុំឱ្យកើតសេចក្តីប្រមាថចំពោះមហាកុសលរបស់ខ្លួន។
គ្រប់វត្តអារាម
ប្រសិនបើទេយ្យវត្ថុ មានភោជនាហារ នំចំណីជាដើម លើសពីសេចក្តីត្រូវការ គួរចាត់ចែង
រៀបចំជូនដល់ចាស់ព្រឹទ្ធាចារ្យ កុមារកំព្រា ជនពិការ និងជនងាយរងគ្រោះផ្សេងៗ។
ជាមួយគ្នានេះ ក្រសួងធម្មការ និងសាសនា ហាមដើររៃអង្គាសនៅតាមផ្លូវសាធារណៈ តាមផ្សារ
និងទីប្រជុំជនជាដើម ឬធ្វើសកម្មភាពណាមួយ ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់
របៀបរៀបរយសង្គម និងកិត្យានុភាពព្រះពុទ្ធសាសនា។
IV កិច្ច៨ថ្នាក់ដែលពុខ្មែរតែងប្រារពនៅក្នុងពិធីបុណ្យកឋិន
កិច្ចបុណ្យកឋិន
ដែលខ្មែរយើងតែងធ្វើជាប់ជាប្រពៃណីតាំងពីបុរាណមកមាន ៨ថ្នាក់គឺ
១-
កិច្ចធ្វើសំពត់កឋិន
តាមពុទ្ធនុញ្ញាតសំពត់ដែលជាវត្ថុនៃកឋិននោះ ទោះជាសំពត់ថ្មីក៏ បាន សំពត់ជំនំដែលបោកស្អាតក៏បាន សំពត់បង្សុកូលក៏បាន សំពត់ធ្លាក់ក្នុងចន្លោះរានផ្សារក៏បាន ដែលអ្នកណានីមួយជាគ្រហស្ថក៏ដោយ ជាបព្វជិតក៏ដោយ មានសទ្ធាជ្រះថ្លា ។
សម័យបច្ចុប្បន្ននេះ ទាយកទាយិកាអ្នកធ្វើកឋិន គេតែងធ្វើដោយត្រៃចីវរ គឺស្បង់ចីពរ សង្ឃាដី ដែលដេរជ្រលក់បាន ពណ៌ត្រឹមត្រូវស្រេច ហើយគេដង្ហែងទៅវេរប្រគេនព្រះសង្ឃដែលគងចាំវស្សាអស់ ៣ខែ នៅវត្តណា មួយតាមចិត្តដែលគេជ្រះថ្លា
២-កិច្ចសុំវត្ដធ្វើកឋិន
កាលទាយកជាម្ចាសកឋិន
គេចាត់ចែងធ្វើសំពត់កឋិនបានហើយ គេទៅទួលសុំវត្តនោះ
ដល់គ្រូចៅអធិការឲ្យបានជ្រាបជាមុន ថាខ្លួននឹងហែកឋិនចូលមកនៅថ្ងៃ ខែតាម ដែលត្រូវការ
កាលបើលោកយល់ព្រមហើយ គេក៏កំណត់ថា និងហែតាមកាលបរិច្ឆេទនោះ ។
៣-កិច្ចផ្សាយដំណឹងបុណ្យកឋិន
សម័យបុរាណ គេកំណត់ថា នឹងហែទៅចូលវត្តណាដោយ
បានទួលដំណឹងដល់ព្រះសង្ឃក្នុងវត្តនោះហើយគេប្រាប់ដោយមាត់ទទេ ដល់ញាតិមិត្តជិតឆ្ងាយ
និងអ្នកចំណុះជើងវត្តជាមួយឲ្យជួយអនុមោទនា តែសម័យបច្ចុប្បន្ន
គេប្រាប់ដោយបោះពុម្ពប្រូក្រាម បុណ្យ ចែកជូនដល់ញាតិមិត្តរបស់គេ
និងធ្វើសេចក្តីជូនដំណឹងតាមរយៈ វិទ្យុនិងទូរទស្សន៍ ។
៤-កិច្ចសូត្រមន្តកឋិន
កិច្ចសូត្រមន្តកឋិន
និងទេសនាកិច្ចចម្រើនព្រះបរិត្ត ដែលអ្នកផងតែងហៅថា សូត្រមន្ត
នោះជាកិច្ចគឺពុទ្ធសាសនិកជនតែងធ្វើតាមពេលដែលត្រូវការ ដោយគេជឿថា ជាកិច្ចរំដោះគ្រោះ
ថ្នាក់ កំចាត់ចង្រៃ ចម្រើនសិរីសួស្តីជ័យមង្គល ។
ក.កិច្ចចម្រើនព្រះបរិត្ត ឬសូត្រមន្តមាន ៦ថ្នាក់គឺ៖
១.កិច្ច
រៀបចំទីកន្លែង និងគ្រឿងសក្ការៈ
២.កិច្ចនិមន្តព្រះសង្ឃ
និងទទួលព្រះសង្ឃ
៣.កិច្ចនមស្សការព្រះរតនត្រ័យ
និងសមាទានសីល
៤.កិច្ចអារាធនាព្រះសង្ឃចម្រើនព្រះបរិត្ត
៥.កិច្ចប្រគេនទេយ្យទាន
ដល់ព្រះសង្ឃ
៦.កិច្ចឧទ្ទិសផលបន្ទាប់ពីព្រះសង្ឃចម្រើនព្រះបរិត្តចប់អារាធនាព្រះធម្មកឋិកសម្តែងធម៌ទេសនា
៥-កិច្ចហែកឋិន
ម្ចាស់ដើមបុណ្យចាប់ផ្តើមរៀបចំដង្ហែអង្គកឋិនទាន
ចេញពីផ្ទះទៅកាន់វត្ត លុះហែដល់វត្តដែល គេត្រូវការនោះហើយ អ្នកផ្តើមស្រ្តី
ទួលត្រៃអង្គកឋិនអ្នកផ្តើមបុណ្យប្រុស កាន់បាត្រ ឬបរិក្ខារ ពួកញាតិមិត្តខ្លះ
កាន់បរិក្ខារផ្សេងៗ ដើរហែប្រទក្សិណព្រះវិហារ ជាទក្ខិណ(វិលស្តាំ) ៣ជុំ ហើយអាចារ្យស្រែកឃោសនាថា សូមអនុមោទនា លោកអើយ អនុមោទនា
អ្នកដើរហែទាំងអស់ទទួលថា សាធុ សាធុ ដើម្បីធ្វើឲ្យពុទ្ធបរិស័ទ
មានសេចក្តីសោមនស្សជ្រះថ្លា រីករាយឡើងថែមទៀត
ហើយចូលទៅក្នុងព្រះវិហារដំកល់ត្រៃអង្គកឋិន ក្នុងជំនុំសង្ឃ ។
៦-កិច្ចសូត្រសុន្ទរកថា
ពណ៌នាពីបុណ្យកឋិន
បន្ទាប់ពីហែ ៣ជុំរួច ចូលទៅក្នុងព្រះវិហារអង្គុយ ក្នុងកន្លែងដ៏សមគួរហើយ
លោកអាចារ្យនាំនមស្សការព្រះរតនត្រ័យ និងសមាទានសីល រួចហើយ ម្ចាស់ដើមបុណ្យផ្ទាល់
ឬលោកអាចារ្យវត្ត ឬអ្នកក៏តំណាងម្ចាស់ដើមបុណ្យ ឡើងថ្លែងសុន្ទរកថាអំពី
ដំណើរការបុណ្យកឋិនទាន ។
៧-កិច្ចវេរសំពត់កឋិន
លុះចប់សុន្ទរកថាហើយឧបាសក ឧបាសិកា ទាំងអស់អង្គុយបត់ជើងបែរមុខឆ្ពោះទៅព្រះសង្ឃលើកដៃប្រណម្យឡើង អ្នកដើមការ
ឬអាចារ្យនាំសូត្រនមោ ៣ដងរួចវេរ សំពត់កឋិន ៣លើក ។
លើកទី១ ថា
ឥមំ ទុស្សំ កឋិនចីវរំ សង្ឃស្ស ទេម ។
លើកទី២ ថា
ទុតិយម្បិ ឥមំ ទុស្សំ ។ល។ ទេម ។
លើកទី៣
ថាតតិយម្បិ ឥមំ ទុស្សំ ។ល។ ទេម ។
ប្រែលើកទី១ថា បពិត្រព្រះគម្តែងសង្ឃដ៏ចម្រើនអើយ យើងខ្ញុំទាំងឡាយ សូមវេរនូវសំពត់នេះ ជាសំពត់ដើម្បីកឋិនចីវ ប្រគេនដល់ព្រះសង្ឃ ។
ប្រែលើកទី២ថា
បពិត្រព្រះ ។ល។ ដល់ព្រះសង្ឃជាគម្រប់ពីរដងផង ។
ប្រែលើកទី៣ថា
បពិត្រព្រះ ។ល។ ដល់ព្រះសង្ឃជាគម្រប់បីដងផង ។
កាលវេរសំពត់កឋិនហើយ
គេវេរគ្រឿងបរិក្ខារជាបរិវារកឋិន ៣លើកតទៅទៀត
លើកទី ១ថា
យេនម្ហាកំ កឋិន គហិតំ កឋិនានិសង្សានិ តស្សេវ ទេមិ ។
លើកទី ២ថា
ទុតិយម្បិ យេនម្ហាកំ ។ល។ ទេម ។
លើកទី ៣ថា
តតិយម្បិ យេនម្ហាកំ។ល។ ទេម ។
ប្រែលើកទី១ថា
បពិត្រព្រះគម្តែងសង្ឃដ៏ចម្រើនអើយ រីកឋិននៃយើងខ្ញុំទាំងឡាយ គឺលោកម្ចាស់
អង្គណាបានទទួលកាន់យកហើយ យើងខ្ញុំទាំងឡាយសូមវេរនូវគ្រឿងបរិក្ខារជាបរិវារនៃកឋិនទាំង
ឡាយ ប្រគេនដល់លោកម្ចាស់អង្គនោះ ។
ប្រែលើកទី២ថា
បពិត្រព្រះ ។ល។ អង្គនោះ ជាគម្រប់ពីរដងផង ។
ប្រែលើកទី៣ថា
បពិត្រព្រះ ។ល។ អង្គនោះ ជាគម្រប់បីដងផង ។
កាលវេរដោយវាចាហើយ
គម្បីតម្តល់សំពត់កឋិន នៅចំពោះមុខព្រះសង្ឃ ក្នុងហត្ថបាស គឺប្រវែង ២ហត្ថ ១ចំអាមពីលោក
មិនបានប្រគេនដោយដៃទេ ព្រោះក្នុងវិន័យមានចែងថា គម្បី ប្រគេនតែដោយវាចា
មិនគម្បីប្រគេនដោយកាយឡើយ ។កាលទាយកវេរសំពត់កឋិន ព្រមទាំងគ្រឿងបរិក្ខារកឋិនហើយ
ព្រះសង្ឃលោកទទួលដោយតុណ្ហីភាព ហើយលោកសូត្រធម៌អនុមោទនាដោយគាថាផ្សេងៗ
មានគាថាសម្តែងពីកាលទានជា ដើម ។
លុះអនុមោទនាចប់ហើយ ទាយកទាយិកាគប្បីចូលទៅប្រគេន នូវគ្រឿងបរិក្ខារផ្សេងៗជា បរិវារកឋិន ដល់ព្រះសង្ឃគ្រប់អង្គតាមលំដាប់លំដោយ រហូតដល់សព្វគ្រប់ព្រះអង្គ ម្ចាស់ដើមទាន ប្រធានដើមបុណ្យ ឬលោកតាអាចារ្យ ឬតំណាងម្ចាស់ដើមបុណ្យ គប្បីបវារណាបច្ច័យ ជាលទ្ធផល នៃបុណ្យកឋិនចំពោះសង្ឃ ។
ឯបច្ច័យជាលទ្ធផលនៃបុណ្យនោះ
គប្បីចែកជា២ ចំណែក ទី១បច្ច័យ សម្រាប់បវារណាចំពោះព្រះសង្ឃគ្រប់ព្រះអង្គ
និងទី២បច្ច័យ សង្កត់ត្រៃសម្រាប់កសាង សេនាសនផ្សេងៗក្នុងវត្តអារាម ។
៨-កិច្ចឧទ្ទិសផល
បន្ទាប់ពីបវារណាបច្ច័យដល់ព្រះសង្ឃ
និងប្រគេនបច្ច័យសង្កត់ត្រៃហើយ លោកតាអាចារ្យដឹកនាំសូត្រយំ កិញ្ចិ ឧទ្ទិសផលជាកិច្ចបង្ហើយកម្មវិធីបុណ្យ
។
V
តើគេអាចផ្អាកបុណ្យកឋិនទានបានដែរឬទេ?
មានមតិខ្លះលើកឡើងថា
នៅសម័យជំងឺកូវីដ១៩កំពុងរីករាលដាល ដើម្បីទប់ស្កាត់
ឬកាត់បន្ថយការចម្លងមេរោគកូវីដ១៩ពិសេសមេរោគបំប្លែងខ្លួនថ្មី
ប្រភេទដែលតា ដែលមានកម្រិតនៃការឆ្លងរាលដាលឆាប់រហ័ស
និងយោងលើភាពចាំបាច់ ដើម្បីធានាការពារអាយុជីវិត
និងសុខភាពសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព ក្រសួងធម្មការ
និងសាសនាគួរតែផ្អាកបុណ្យកឋិនទានឆ្នាំនេះសិនទៅ ។
បើដូច្នេះ
តើគេអាចផ្អាកបុណ្យកឋិនទានដូចផ្អាកបុណ្យភ្ជុំបិណ្ឌបានដែរឬទេ?
ចម្លើយគឺផ្អាកមិនបានជាដាច់ខាត
ព្រោះថាបើយោងតាមខ្លឹមសារនៃបុណ្យកឋិនទានជាបុណ្យពិសេសមួយផ្នែកខាងព្រះវិន័យជាបុណ្យប្លែកពីចីវរទានឯទៀតដោយលក្ខណៈ៥យ៉ាងដូចបានរៀបរាប់ខាងលើ
ហើយដោយកឋិនទានជាទានសង្គ្រោះព្រះសង្ឃ
ឬហៅថាជាទាននាំឲ្យភិក្ខុសង្ឃជាអ្នកទទួលក្រាលគ្រង និងអនុមោទនា
បានអានិសង្ស៥យ៉ាងក្នុងរវាងប្រាំខែដូចពោលមក
នេះហើយ
ទើបបុណ្យកឋិនទានមិនត្រូវបានផ្អាកដូចបុណ្យនានា ។
ប៉ុន្តែជាមួយគ្នានេះក៏មានការកត់សម្គាល់ថា
ទាក់ទងនឹងកឋិនទាននេះ
នៅសម័យពុទ្ធកាលហាក់ដូចជាងាយនឹងធ្វើសោះទោះបីជនក្រីក្រ
ខ្វះខាតថ្នាក់ទាបបំផុតក៏ដោយ ឱ្យតែមានស្បង់១ ឬចីវរ១ ឬសង្ឃាដី១
ឬមានសំពត់ត្រឹមតែពីរឬបីម៉ែត្រក៏អាចយកទៅវេរចំពោះព្រះសង្ឃដែលគង់ចាំវស្សាអស់ត្រីមាសក្នុងវត្តណាមួយក៏ឈ្មោះថាជាអ្នកបានធ្វើកឋិនហើយ
មិនចាំបាច់កៀរគរប្រមែប្រមូលមនុស្សមកជុំគ្នាច្រើននោះទេ
បើអ្នកយល់ពីខ្លឹមសារនៃកឋិនទាន គឺមិនលំបាកធ្វើទេ ។
ប៉ុន្តែសម្រាប់កឋិននៅកម្ពុជានាសម័យនេះលំបាកណាស់
កុំថាឡើយអ្នកក្រីក្រ សូម្បីតែអ្នកមានល្មមៗក៏មិនអាចធ្វើបានដែរ
លុះណាតែអ្នកមានស្តុកស្តម្ភ ឬមានគ្នាច្រើនទើបអាចធ្វើកឋិនកើត
ព្រោះកឋិនទាននៅកម្ពុជាពុំមែនមានតែស្បង់១ ឬចីវរ១ ឬសង្ឃាដី១ប៉ុណ្ណោះទេ
គឺត្រូវមានបរិក្ខារដ៏ច្រើនផ្សេងៗទៀត ជាពិសេសបច្ច័យសង្កត់ត្រៃសម្រាប់កសាងវត្តអារាមនិងសមិទ្ធិសាធារណៈនានាមានសាលារៀន
មន្ទីរពេទ្យជាដើមទើបអាចឈ្មោះថាជាកឋិននៅកម្ពុជានាសម័យទំនើបបាន ។
ជំពូកទី២
កឋិនក្នុង ព្រះវិន័យបិដក មហាវគ្គ
តតិយភាគ
កឋិន ជាបុណ្យរបស់ព្រះពុទ្ធសាសនា ដែលមានចែងក្នុងព្រះវិន័យបិដកភាគ៨ មហាវគ្គ តតិយភាគ ព្រះវិជ្ជាកោវិទ សាន ភារ៉េត បានមានសង្ឃដីកាថា ហេតុនាំឱ្យព្រះពុទ្ធទ្រង់បញ្ញត្តិបុណ្យកឋិននេះឡើង ដើម្បីសម្រួលដល់ភិក្ខុសង្ឃដែលគង់ចាំព្រះវស្សាអស់រយៈពេល ៣ខែ។
ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាបទសម្ភាសរវាង លោក តុប វណ្ណរ៉ា
អ្នកសារព័ត៌មាននៃសារព័ត៌មានថ្មីៗ ជាមួយ ព្រះវិជ្ជាកោវិទ សាន ភារ៉េត
ព្រះភិក្ខុសង្ឃគង់នៅវត្តបទុមរតី៖
បើតាមព្រះវិជ្ជាកោវិទ សាន ភារ៉េត បុណ្យកឋិន
គឺជាបុណ្យ១របស់ព្រះពុទ្ធសាសនា ដែលមានរយៈពេល២៩ថ្ងៃ គឺចាប់ពីថ្ងៃ១រោច
ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកក្តិក។ អាចនិយាយបានថា ពុទ្ធបរិស័ទ
ចាប់ផ្តើមធ្វើបុណ្យកឋិន នៅក្រោយថ្ងៃចេញព្រះវស្សា
ការចូលព្រះវស្សារបស់ព្រះសង្ឃ មានរយៈពេល៣ខែ។
កឋិនកាល គឺជារដូវដែលប្រជាពុទ្ធបរិស័ទ
នាំយកសំពត់ជាគ្រឿងស្លៀកដណ្តប់របស់ព្រះសង្ឃ មានចីពរជាដើម
ទៅប្រគេនព្រះសង្ឃ។ បច្ចុប្បន្ន គេ ឃើញពុទ្ធបរិស័ទ មិនត្រឹមតែប្រគេនចីពរទេ
នៅប្រគេនទេយ្យទានផ្សេងៗទៀត ដូចជា គ្រឿងបរិភោគ និង ថ្នាំសង្កូវ ជាដើម
រួមទាំងបច្ច័យផងដែរ (ថវិកា) អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺថាបុណ្យកឋិន មិនត្រឹមតែទាយក ទាយិកានោះទេ ដែលអាចធ្វើបាន សូម្បីតែព្រះសង្ឃខ្លួនឯងផ្ទាល់
ក៏អាចផ្តួចផ្តើមធ្វើជាម្ចាស់បុណ្យកឋិនបានដែរ។
I
អាទាយសត្តកៈ ជាបឋម
សម័យនោះ ព្រះពុទ្ធមានព្រះភាគគង់ក្នុងជេតវនារាម
របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង
ពួកភិក្ខុនៅក្នុងដែនបាឋា ប្រមាណ៣០រូប
សុទ្ធតែជាអ្នកប្រព្រឹត្តនៅក្នុងព្រៃ ជាអ្នកប្រព្រឹត្តបិណ្ឌបាត
ជាអ្នកប្រព្រឹត្តប្រើសំពត់បង្សុកូល ជាអ្នកប្រព្រឹត្តប្រើតែចីវរ៣
គ្រប់រូបទាំងអស់ នាំគ្នាទៅកាន់ក្រុងសាវត្ថី ដើម្បីគាល់ព្រះមានព្រះភាគ
កាលបើតិថី ដែលចូលវស្សាជិតណាស់មកហើយ
ក៏មិនអាចនឹងទៅឲ្យទាន់ចូលវស្សា ក្នុងក្រុងសាវត្ថីបានឡើយ
ហើយនាំគ្នាចូលទៅចាំវស្សាក្នុងក្រុងសាកេត នាពាក់កណ្តាលផ្លូវ
ភិក្ខុទាំងនោះនៅចាំវស្សាទាំងមានសេចក្តីអផ្សុក ព្រោះគិតថា
ព្រះមានព្រះភាគ ព្រះអង្គគង់នៅក្នុងទីជិតយើងទាំងឡាយ
ចម្ងាយ៦យោជន៍អំពីទីនេះទៅ យើងទាំងឡាយ
មិនសមបើមិនបានទៅគាល់ព្រះអង្គសោះ គ្រានោះពួកភិក្ខុទាំងនោះ
នៅចាំវស្សាអស់ត្រៃមាស រួចហើយក៏នាំគ្នាធ្វើបវារណា រដូវនោះ
នៅមានទឹកភ្លៀងធ្លាក់ជោកជាំ មានទឹកភក់រអិលនៅ ឡើយ ភិក្ខុទាំងនោះ
ក៏មានចីវរទាំងឡាយទទឹកជោក បានសេចក្តីលំបាកកាយ
នាំគ្នាដើរសំដៅទៅកាន់ក្រុងសាវត្ថី ហើយចូលទៅវត្តជេតពន
របស់អនាថបិណ្ឌិកសេដ្ឋី ដែលព្រះដ៏មានព្រះភាគគង់នៅ
លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ
រួចអង្គុយក្នុងទីសមគួរ។
ការស្រុសស្រួលទទួលជាមួយនឹងពួកភិក្ខុអាគន្តុកៈនេះ ជាទំនៀមរបស់ព្រះពុទ្ធដ៏មានព្រះភាគគ្រប់ព្រះអង្គ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះបន្ទូលនេះ នឹងភិក្ខុទាំងនោះថា ម្នាលភិក្ខុទាំងឡាយ អ្នករាល់គ្នាល្មមអត់ទ្រាំបានទេឬ អ្នករាល់គ្នា ល្មមប្រព្រឹត្តទៅ បានស្រួលទេឬ អ្នកទាំងឡាយ មានសេចក្តីសាមគ្គីស្មោះសរ មិនវិវាទទាស់ទែងគ្នា នៅចាំវស្សាស្រួលបួល មិនលំបាក ដោយអាហារបិណ្ឌបាតទេឬ ភិក្ខុទាំងនោះ ក្រាបបង្គំទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គទាំងអស់គ្នា ល្មមអត់ទ្រាំបាន បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គទាំងអស់គ្នាល្មមប្រព្រឹត្តទៅបាន បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គទាំងអស់គ្នា សាមគ្គីស្មោះសរ ឥតវិវាទទាស់ទែងគ្នាទេ នៅចាំវស្សាក៏ស្រួលបួល មិនលំបាក ដោយអាហារបិណ្ឌបាតទេ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គទាំងឡាយ នៅក្នុងដែនបាឋា ប្រមាណ៣០រូប មកកាន់ក្រុងសាវត្ថីនេះ ដើម្បីគាល់ព្រះអង្គ កាលបើតិថីចូលវស្សាជិតណាស់ហើយ ក៏មិនអាចនឹងមកទាន់ពេលចូលវស្សា ក្នុងក្រុងសាវត្ថីបានឡើយ ក៏នៅចាំវស្សា ក្នុងក្រុងសាកេត នាពាក់កណ្តាលផ្លូវនោះទៅ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គទាំងនោះ នៅចាំវស្សាទាំងមានសេចក្តីអផ្សុក ព្រោះគិតថា ព្រះដ៏មានព្រះភាគ ព្រះអង្គគង់នៅក្នុងទីជិតយើងទាំងឡាយ ចម្ងាយ៦យោជន៍ អំពីទីនេះទៅ យើងទាំងឡាយ មិនសមបើមិនបានទៅគាល់ព្រះអង្គសោះ បពិត្រព្រះអង្គដ៏ចំរើន លុះខ្ញុំព្រះអង្គទាំងអស់គ្នា នៅចាំវស្សាអស់ត្រៃមាសហើយ ក៏នាំគ្នាធ្វើបវារណា ព្រោះរដូវនេះ នៅមានទឹកភ្លៀងធ្លាក់ជោកជាំ មានទឹកភក់រអិលនៅឡើយ ទើបខ្ញុំព្រះអង្គទាំងអស់គ្នា មានចីវរទាំងឡាយទទឹកជោក បានសេចក្តីលំបាកកាយ មកតាមផ្លូវឆ្ងាយ
ព្រោះនិទាននេះ
ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយថា
ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យពួកភិក្ខុ
ដែលនៅចាំវស្សារួចហើយ ក្រាលកឋិនបាន។ ម្នាលភិក្ខុទាំងឡាយ
កាលបើអ្នកទាំងឡាយ បានក្រាលកឋិនហើយ នឹងសម្រេចអានិសង្ស ៥ យ៉ាង
គឺត្រាច់ទៅ (ណា) មិនបាច់លា (ភិក្ខុផងគ្នា)១ ត្រាច់ទៅ (ណា)
មិនបាច់យកត្រៃចីវរ (គ្រប់ប្រដាប់)១ (ឆាន់) គណភោជនបាន១
(ទុកដាក់) អតិរេកចីវរបានតាមត្រូវការ១ ចីវរណា ដែលកើតឡើង
ក្នុងអាវាសនោះ ចីវរនោះ នឹងមានដល់ភិក្ខុទាំងនោះ១។
ម្នាលភិក្ខុទាំងឡាយ អានិសង្សទាំង៥នេះ
នឹងសម្រេចដល់អ្នកទាំងឡាយដែលបានក្រាលកឋិន ម្នាលភិក្ខុទាំងឡាយ
ក៏ឯកឋិន (នោះ) ត្រូវអ្នកទាំងឡាយ ក្រាលយ៉ាងនេះ
គឺត្រូវឲ្យភិក្ខុអ្នកឆ្លាស ប្រតិពល ប្តឹងសង្ឃឲ្យដឹងថា
បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ (ដ្បិត)
សំពត់កឋិននេះ កើតឡើងដល់សង្ឃហើយ បើកម្មមានកាលគួរ ដល់សង្ឃហើយ
គួរសង្ឃឲ្យសំពត់កឋិននេះ ដល់ភិក្ខុឈ្មោះនេះ ដើម្បីនឹងក្រាលកឋិន
នេះជាញត្តិ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ
(ដ្បិត) សំពត់កឋិននេះ កើតឡើងដល់សង្ឃហើយ (ឥឡូវ)
សង្ឃឲ្យសំពត់កឋិននេះ ដល់ភិក្ខុឈ្មោះនេះ ដើម្បីនឹងក្រាលកឋិន
ការឲ្យសំពត់កឋិននេះ ដល់ភិក្ខុឈ្មោះនេះ ដើម្បីនឹងក្រាលកឋិន (បើ)
គួរ ដល់លោកដ៏មានអាយុអង្គណា ត្រូវលោកដ៏មានអាយុអង្គនោះស្ងៀម
(បើ) មិនគួរ ដល់លោកដ៏មានអាយុអង្គណាទេ
ត្រូវលោកដ៏មានអាយុអង្គនោះនិយាយឡើង សំពត់កឋិននេះ
សង្ឃឲ្យដល់ភិក្ខុឈ្មោះនេះ ដើម្បីនឹងក្រាលកឋិនហើយ
ការឲ្យសំពត់កឋិននេះ ដល់ភិក្ខុឈ្មោះនេះ ទំនងជាគួរដល់សង្ឃហើយ
ព្រោះហេតុនោះ បានជាសង្ឃស្ងៀម ខ្ញុំសូមចាំទុកនូវការនេះ
ដោយអាការស្ងៀមនៅយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ ឯកឋិន
ដែលភិក្ខុក្រាលឡើងបែបនេះ ក្រាលមិនឡើងបែបនេះ។
ម្នាលភិក្ខុទាំងឡាយ ចំណែកកឋិនដែលភិក្ខុក្រាលមិនឡើង
តើដូចម្តេច ឯកឋិនដែលភិក្ខុក្រាលមិនឡើងនោះគឺ
សំពត់ដែលគ្រាន់តែវាស់គូសក្រិតចំណាំ ហើយក្រាល មិនឡើងជាកឋិន
សំពត់ដែលគ្រាន់តែបោកគក់លាង ហើយក្រាល មិនឡើងជាកឋិន
សំពត់ដែលគ្រាន់តែចាត់ចែងលៃលកជាចីវរ ជាខ័ណ្ឌមានបញ្ចខ័ណ្ឌជាដើម
ហើយក្រាល មិនឡើងជាកឋិន សំពត់ដែលគ្រាន់តែកាត់ ហើយក្រាល
មិនឡើងជាកឋិន សំពត់ដែលគ្រាន់តែដានភ្ជាប់គ្នា ហើយក្រាល
មិនឡើងជាកឋិន សំពត់ដែលគ្រាន់តែដេរ មានដេរបណ្តោយជាដើម ហើយក្រាល
មិនឡើងជាកឋិន សំពត់ដែលគ្រាន់តែភ្ជាប់កណ្ឌុំ ហើយក្រាល
មិនឡើងជាកឋិន សំពត់ដែលគ្រាន់តែថែមសំពត់ឲ្យមាំ ហើយក្រាល
មិនឡើងជាកឋិន សំពត់ដែលគ្រាន់តែប្រក់អនុវាត ខាងខ្នង ហើយក្រាល
មិនឡើងជាកឋិន សំពត់ដែលគ្រាន់តែប្រក់អនុវាតខាងពោះ ហើយក្រាល
មិនឡើងជាកឋិន សំពត់ដែលគ្រាន់តែដេរគួបគ្នា ហើយក្រាល
មិនឡើងជាកឋិន សំពត់ដែលគ្រាន់តែជ្រលក់ម្តង មានពណ៌ដូចភ្លុកដំរី
ឬដូចស្លឹកឈើទុំ ហើយក្រាល មិនឡើងជាកឋិន សំពត់ដែលបានមក
ព្រោះធ្វើនិមិត្ត ហើយក្រាល មិនឡើងជាកឋិន។
សំពត់ដែលបានមកព្រោះនិយាយបញ្ចុះបញ្ចូលគេ ហើយក្រាល មិនឡើងជាកឋិន
សំពត់ដែលខ្ចីគេមកក្រាល មិនឡើងជាកឋិន
សំពត់ដែលមិនបានធ្វើឲ្យស្រេចក្នុងថ្ងៃនោះ ហើយក្រាល មិនឡើងជាកឋិន
សំពត់ដែលធ្វើឲ្យកន្លងរាត្រី គឺឲ្យអរុណរះឡើងទាន់ ហើយក្រាល
មិនឡើងជាកឋិន សំពត់ដែលមិនបានធ្វើពិន្ទុកប្ប ហើយក្រាល
មិនឡើងជាកឋិន វៀរចាកសង្ឃាដី ហើយក្រាល មិនឡើងជាកឋិន
វៀរចាកឧត្តរាសង្គ ហើយក្រាល មិនឡើងជាកឋិន វៀរចាកអន្តរវាសក
ហើយក្រាលមិនឡើង ជាកឋិន វៀរចាកចីវរមានមណ្ឌលគ្រប់គ្រាន់
ដែលកាត់ដាច់ជាបញ្ចខ័ណ្ឌក្តី លើសពីបញ្ចខ័ណ្ឌក្តី ក្នុងថ្ងៃនោះឯង
ហើយក្រាល ក៏មិនឡើងជាកឋិន មិនឲ្យបុគ្គលក្រាល (ទៅឲ្យសង្ឃ
ឬគណៈក្រាលវិញ) មិនឡើងជាកឋិន ការក្រាលមិនត្រឹមត្រូវ ក៏មិនឡើងជាកឋិន។
បើភិក្ខុនៅក្រៅសីមា ហើយអនុមោទនាកឋិននោះ ការក្រាលបែបនេះ
មិនឡើងជាកឋិនឡើយ ម្នាលភិក្ខុទាំងឡាយ ការក្រាលកឋិនដូចន័យ
ដែលតថាគតពោលមកនេះឯង មិនឡើងជាកឋិនទេ។
ម្នាលភិក្ខុទាំងឡាយ ចំណែកកឋិនដែលភិក្ខុក្រាលឡើង(នោះ)
តើដូចម្តេច (ឯកឋិនដែលភិក្ខុក្រាលឡើងនោះគឺ) សំពត់ថ្មី
ក្រាលឡើងជាកឋិន សំពត់ជំនំ ក្រាលឡើងជាកឋិន
សំពត់ចាស់ក្រាលឡើងជាកឋិន សំពត់បង្សុកូល ក្រាលឡើងជាកឋិន
សំពត់ដែលធ្លាក់ទៀបរានផ្សារ ក្រាលឡើងជាកឋិន។ សំពត់ដែលបានមកដោយមិនបានធ្វើនិមិត្ត
ក្រាលឡើងជាកឋិន សំពត់ដែលបានមក ដោយមិនបាននិយាយបញ្ចុះបញ្ចូល
ក្រាលឡើងជាកឋិន សំពត់ដែលមិនខ្ចីគេ ក្រាលឡើងជាកឋិន
សំពត់ដែលបានធ្វើឲ្យស្រេចក្នុងថ្ងៃនោះ ក្រាលឡើងជាកឋិន
សំពត់ដែលមិនធ្វើឲ្យកន្លងរាត្រី គឺមិនឲ្យអរុណរះឡើងទាន់
ក្រាលឡើងជាកឋិន សំពត់ដែលបានធ្វើពិន្ទុកប្បហើយ ក្រាលឡើងជាកឋិន
សង្ឃាដិ ក្រាលឡើងជាកឋិន ឧត្តរាសង្គ ក្រាលឡើងជាកឋិន អន្តរវាសក
ក្រាលឡើងជាកឋិន។ សំពត់ដែលមានមណ្ឌលគ្រប់គ្រាន់ កាត់ដាច់ត្រឹមត្រូវជាបញ្ចខ័ណ្ឌក្តី
លើសពីបញ្ចខ័ណ្ឌក្តី ក្នុងថ្ងៃនោះឯង ហើយក្រាល ឡើងជាកឋិន
ឲ្យបុគ្គលក្រាល ទើបឡើងជាកឋិន ការក្រាលដោយត្រឹមត្រូវ
ទើបបានឡើងជាកឋិន បើភិក្ខុនៅក្នុងសីមា ហើយអនុមោទនាកឋិននោះ ការក្រាលបែបនេះ
ទើបឡើងជាកឋិន ម្នាលភិក្ខុទាំងឡាយ
ការក្រាលកឋិនដូចន័យដែលតថាគតពោលមកនេះឯង ទើបឡើងជាកឋិនបាន។
ម្នាលភិក្ខុទាំងឡាយ
ឯកឋិននឹងដោះ (នោះ) តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ
មាតិកាទាំង៨ ប្រការនេះ នាំឲ្យកឋិនដោះ គឺមានការចៀសចេញទៅជាកំណត់១
មានការធ្វើចីវរសម្រេច ជាកំណត់ ១ មានសេចក្តីសន្និដ្ឋាន ជាកំណត់១
មានចីវរវិនាសទៅ ជាកំណត់១ មានការឮដំណឹង ជាកំណត់១
អស់សេចក្តីសង្ឃឹម១ មានការកន្លងខេត្តកឋិន ជាកំណត់១
សង្ឃព្រមព្រៀងគ្នាដោះកឋិន១។
ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរដែលខ្លួនធ្វើស្រេចចៀសចេញទៅ ដោយគិតថា អាត្មា អញនឹងមិនត្រឡប់វិញទេ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ការដែលចៀសចេញទៅជាកំណត់
ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរចៀសចេញទៅ កាលភិក្ខុនោះ
ទៅដល់ក្រៅសីមា ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា
អាត្មាអញនឹងធ្វើចីវរនេះក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ
ភិក្ខុនោះ ក៏បានធ្វើចីវរនោះឲ្យស្រេច កឋិនរបស់ភិក្ខុនោះ
ឈ្មោះថាដោះ ត្រង់ធ្វើចីវរឲ្យស្រេច ជាកំណត់។
ភិក្ខុបានក្រាលកឋិនរួចហើយ
នាំយកចីវរចៀសចេញទៅ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា
ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា
អាត្មាអញនឹងមិនធ្វើចីវរនេះ អាត្មាអញ នឹងមិនត្រឡប់វិញទេ
កឋិនរបស់ភិក្ខុនោះឈ្មោះថាដោះត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។
ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរចៀសចេញទៅ
កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា
អាត្មាអញនឹងធ្វើចីវរនេះក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ
ភិក្ខុនោះ ក៏បានធ្វើចីវរនោះ កាលភិក្ខុនោះកំពុងធ្វើ
ចីវរនោះក៏វិនាសទៅ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស
ជាកំណត់។
ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរចៀសចេញទៅ
ដោយគិតថា អាត្មាអញ នឹងត្រឡប់វិញ ភិក្ខុនោះ ទៅដល់ក្រៅសីមា
ក៏បានធ្វើចីវរនោះលុះភិក្ខុនោះធ្វើចីវរស្រេចហើយ ឮដំណឹងថា
សង្ឃបានដកកឋិនក្នុងអាវាសនោះហើយ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ
ត្រង់បានឮដំណឹង ជាកំណត់។
ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរចៀសចេញទៅ ដោយគិតថា
អាត្មាអញនឹងត្រឡប់វិញ ភិក្ខុនោះ ទៅដល់ក្រៅសីមា
ក៏បានធ្វើចីវរនោះ លុះភិក្ខុនោះធ្វើចីវរស្រេចហើយ ក៏នៅតែគិតថា
អាត្មាអញនឹងត្រឡប់វិញ អាត្មាអញនឹងត្រឡប់វិញដែរ
(តែមិនទាន់បានត្រឡប់នៅឡើយ) កឋិនក៏ដោះខាងក្រៅ (នោះ) ទៅ
កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់កន្លងខេត្តកឋិន ជាកំណត់។
ភិក្ខុបានក្រាលកឋិនរួចហើយ
នាំយកចីវរចៀសចេញទៅ ដោយគិតថា អាត្មាអញនឹងត្រឡប់វិញ ភិក្ខុនោះ
ទៅដល់ក្រៅសីមាក៏បានធ្វើចីវរនោះ លុះភិក្ខុនោះបានធ្វើចីវររួចហើយ
គិតថា អាត្មាអញនឹងត្រឡប់វិញ អាត្មាអញនឹងត្រឡប់វិញ
ហើយក៏បានមកទាន់ពេលដោះកឋិនមែន កឋិនរបស់ភិក្ខុនោះ
ឈ្មោះថាដោះជាមួយនឹងភិក្ខុទាំងឡាយ។
II
សមាទាយសត្តកៈទី២
ភិក្ខុបានក្រាលកឋិនរួចហើយ
ប្រមូលយកចីវរដែលធ្វើហើយចៀសចេញទៅ ដោយគិតថា
អាត្មាអញនឹងមិនត្រឡប់វិញទេ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ
ត្រង់ការដែលចៀសចេញទៅ ជាកំណត់។
ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយកចីវរចៀសចេញទៅ
កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា
អាត្មាអញនឹងធ្វើចីវរនេះក្នុងទីនេះឯងអាត្មាអញនឹងមិនត្រឡប់វិញទេ
ភិក្ខុនោះ ក៏បានធ្វើចីវរនោះឲ្យស្រេច កឋិនរបស់ភិក្ខុនោះ
ឈ្មោះថាដោះ ត្រង់ធ្វើចីវរឲ្យស្រេច ជាកំណត់។
ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយកចីវរចៀសចេញទៅ
កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា
អាត្មាអញនឹងមិនធ្វើចីវរនេះទេ អាត្មាអញ នឹងមិនត្រឡប់វិញទេ
កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់ ។
ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយកចីវរចៀសចេញទៅ
កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា
អាត្មាអញនឹងធ្វើចីវរនេះក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ
ភិក្ខុនោះ ក៏បានធ្វើចីវរនោះ កាលភិក្ខុនោះកំពុងធ្វើ ចីវរនោះក៏វិនាសទៅ
កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់។
ភិក្ខុបានក្រាលកឋិនរួចហើយ
ប្រមូលយកចីវរចៀសចេញទៅ ដោយគិតថា អាត្មាអញ នឹងត្រឡប់វិញ
ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏បានធ្វើចីវរនោះ លុះភិក្ខុនោះបានធ្វើចីវររួច
ក៏បានឮដំណឹងថា កឋិនក្នុងអាវាសនោះ សង្ឃបានព្រមគ្នាដកហើយ
កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់បានឮដំណឹង ជាកំណត់។
ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយកចីវរចៀសចេញទៅ
ដោយគិតថា អាត្មាអញនឹងត្រឡប់វិញ ភិក្ខុនោះ ទៅដល់ក្រៅសីមា
ក៏បានធ្វើចីវរនោះ លុះភិក្ខុនោះបានធ្វើចីវរស្រេចហើយ ក៏នៅតែគិតថា
អាត្មាអញនឹងត្រឡប់វិញ អាត្មាអញនឹងត្រឡប់វិញដែរ
(តែមិនទាន់បានត្រឡប់នៅ ឡើយ) កឋិនក៏ដោះខាងក្រៅ (នោះ) ទៅ
កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់កន្លងខេត្តកឋិន ជាកំណត់ ។
ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយកចីវរចៀសចេញទៅ
ដោយគិតថា អាត្មាអញនឹងត្រឡប់វិញ ភិក្ខុនោះ ទៅដល់ក្រៅសីមា
ក៏បានធ្វើចីវរនោះ។ លុះភិក្ខុនោះបានធ្វើចីវររួចហើយ គិតថា អាត្មាអញនឹងត្រឡប់វិញ
អាត្មាអញនឹងត្រឡប់វិញ ហើយក៏បានមកទាន់ពេលដោះកឋិនមែន។
កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ជាមួយនឹងភិក្ខុទាំងឡាយ។
III
អាទាយឆក្កៈ ទី៣
ភិក្ខុបានក្រាលកឋិនរួចហើយ
នាំយកចីវរដែលធ្វើមិនទាន់ស្រេចចៀសចេញទៅ កាលភិក្ខុនោះទៅដល់ក្រៅសីមា
ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា
អាត្មាអញនឹងធ្វើចីវរនេះក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ
ភិក្ខុនោះ ក៏បានធ្វើចីវរនោះឲ្យសម្រេច កឋិនរបស់ភិក្ខុនោះ
ឈ្មោះថាដោះ ត្រង់ធ្វើចីវរសម្រេច ជាកំណត់។
ភិក្ខុបានក្រាលកឋិនរួចហើយ
នាំយកចីវរដែលធ្វើមិនទាន់ស្រេចចៀសចេញទៅ កាលភិក្ខុនោះ
ទៅដល់ក្រៅសីមា ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា
អាត្មាអញនឹងមិនធ្វើចីវរនេះទេ អាត្មាអញ នឹងមិនត្រឡប់វិញទេ
កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់ ។
ភិក្ខុបានក្រាលកឋិនរួចហើយ
នាំយកចីវរដែលធ្វើមិនទាន់ស្រេចចៀសចេញទៅ កាលភិក្ខុនោះ
ទៅដល់ក្រៅសីមា ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា
អាត្មាអញនឹងធ្វើចីវរនេះក្នុងទីនេះឯង អាត្មាអញ
នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះ កាលភិក្ខុនោះ
កំពុងធ្វើ ចីវរនោះក៏វិនាសទៅ កឋិនរបស់ភិក្ខុនោះ
ឈ្មោះថាដោះត្រង់ចីវរវិនាស ជាកំណត់។
ភិក្ខុបានក្រាលកឋិនរួចហើយ
នាំយកចីវរដែលធ្វើមិនទាន់ស្រេចចៀសចេញទៅ ដោយគិតថា អាត្មាអញ
នឹងត្រឡប់វិញ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏បានធ្វើចីវរនោះ
លុះភិក្ខុនោះបានធ្វើចីវររួចហើយ ក៏ស្រាប់តែឮដំណឹងថា
កឋិនក្នុងអាវាសនោះ សង្ឃព្រមគ្នាដកហើយ កឋិនរបស់ភិក្ខុនោះ
ឈ្មោះថាដោះ ត្រង់បានឮដំណឹង ជាកំណត់។
ភិក្ខុបានក្រាលកឋិនរួចហើយ
នាំយកចីវរដែលធ្វើមិនទាន់ស្រេចចៀសចេញទៅ ដោយគិតថា
អាត្មាអញនឹងត្រឡប់វិញ ភិក្ខុនោះ ទៅដល់ក្រៅសីមា
ក៏បានធ្វើចីវរនោះ លុះភិក្ខុនោះបានធ្វើចីវររួចហើយ គិតថា
អាត្មាអញនឹងត្រឡប់វិញ អាត្មាអញនឹងត្រឡប់វិញដែរ
(តែមិនទាន់បានត្រឡប់នៅ ឡើយ) កឋិនក៏ដោះខាងក្រៅ (នោះ) ទៅ
កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់កន្លងខេត្តកឋិន ជាកំណត់។
ភិក្ខុបានក្រាលកឋិនរួចហើយ
នាំយកចីវរដែលធ្វើមិនទាន់ស្រេចចៀសចេញទៅ ដោយគិតថា
អាត្មាអញនឹងត្រឡប់វិញ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏បានធ្វើចីវរនោះ
លុះភិក្ខុនោះបានធ្វើចីវររួចហើយ ក៏គិតថា អាត្មាអញនឹងត្រឡប់វិញ
អាត្មាអញនឹងត្រឡប់វិញ ហើយក៏បានមកទាន់ពេលដោះកឋិនមែន
កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ជាមួយនឹងភិក្ខុទាំងឡាយ។
IV សមាទាយឆក្កៈទី៤
ភិក្ខុបានក្រាលកឋិនរួចហើយ
ប្រមូលយកចីវរដែលធ្វើមិនទាន់ស្រេចចៀសចេញទៅ កាលភិក្ខុនោះ
ទៅដល់ក្រៅសីមា ក៏មានសេចក្តីតាំងចិត្តយ៉ាងនេះថា
អាត្មាអញនឹងធ្វើចីវរនេះក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ
ភិក្ខុនោះ ក៏បានធ្វើចីវរនោះឲ្យសម្រេច កឋិនរបស់ភិក្ខុនោះ
ឈ្មោះថាដោះ ត្រង់ធ្វើចីវរឲ្យសម្រេច ជាកំណត់ ។
ភិក្ខុបានក្រាលកឋិនរួចហើយ
ប្រមូលយកចីវរដែលធ្វើមិនទាន់ស្រេចចៀសចេញទៅ កាលភិក្ខុនោះ
ទៅដល់ក្រៅសីមា ក៏មានសេចក្តីតាំងចិត្តយ៉ាងនេះថា
អាត្មាអញនឹងមិនធ្វើចីវរនេះទេ អាត្មាអញ នឹងមិនត្រឡប់វិញទេ
កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។
ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយកចីវរដែលធ្វើមិនទាន់ស្រេចចៀសចេញទៅ
កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា
អាត្មាអញនឹងធ្វើចីវរនេះក្នុងទីនេះឯង អាត្មាអញ
នឹងមិនត្រឡប់វិញទេ ភិក្ខុនោះ ក៏បានធ្វើចីវរនោះ
កាលភិក្ខុនោះកំពុងធ្វើ ចីវររបស់ភិក្ខុនោះក៏វិនាសទៅ។
កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់ ។
ភិក្ខុបានក្រាលកឋិនរួចហើយ
ប្រមូលយកចីវរដែលធ្វើមិនទាន់ស្រេចចៀសចេញទៅ ដោយគិតថា អាត្មាអញ
នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏បានធ្វើចីវរនោះ
លុះភិក្ខុនោះបានធ្វើចីវរហើយ ឮដំណឹងថា កឋិនក្នុងអាវាសនោះ
សង្ឃបានព្រមគ្នាដកហើយ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ
ត្រង់ឮដំណឹង ជាកំណត់ ។
ភិក្ខុបានក្រាលកឋិនរួចហើយ
នាំយកចីវរដែលធ្វើមិនទាន់ស្រេចចៀសចេញទៅ ដោយតាំងចិត្តថា
អាត្មាអញនឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា
ក៏បានធ្វើចីវរនោះ លុះភិក្ខុនោះធ្វើចីវរហើយ ក៏នៅគិតថា
អាត្មាអញនឹងត្រឡប់វិញ
អាត្មាអញនឹងត្រឡប់វិញដែរ (តែមិនទាន់បានត្រឡប់នៅឡើយ) កឋិនក៏ដោះខាងក្រៅ
(នោះ) ទៅ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ
ត្រង់កន្លងខេត្តកឋិន ជាកំណត់ ។
ភិក្ខុបានក្រាលកឋិនរួចហើយ
ប្រមូលយកចីវរដែលធ្វើមិនទាន់ស្រេចចៀសចេញទៅ ដោយតាំងចិត្តថា
អាត្មាអញនឹងត្រឡប់វិញ ភិក្ខុនោះ ទៅដល់ក្រៅសីមា
ក៏បានធ្វើចីវរនោះ។
ភិក្ខុនោះធ្វើចីវរហើយ តាំងចិត្តថា
អាត្មាអញនឹងត្រឡប់វិញ អាត្មាអញនឹងត្រឡប់វិញ
ហើយក៏បានមកទាន់ពេលដោះកឋិនមែន។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ
ជាមួយនឹងភិក្ខុទាំងឡាយ។
V
សមាទាយភាណវារៈ
ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរចៀសចេញទៅ
កាលភិក្ខុនោះទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា
អាត្មាអញនឹងធ្វើចីវរនេះក្នុងទីនេះឯងអាត្មាអញ នឹងមិនត្រឡប់វិញទេ
ភិក្ខុនោះ ក៏បានធ្វើចីវរនោះឲ្យសម្រេច កឋិនរបស់ភិក្ខុនោះ
ឈ្មោះថាដោះ ត្រង់ធ្វើចីវរសម្រេច ជាកំណត់ ។
ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរចៀសចេញទៅ
កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា
អាត្មាអញនឹងមិនធ្វើចីវរនេះទេ អាត្មាអញ នឹងមិនត្រឡប់វិញទេ
កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់ ។
ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរចៀសចេញទៅ
កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា
អាត្មាអញនឹងធ្វើចីវរនេះក្នុងទីនេះឯងអាត្មាអញ នឹងមិនត្រឡប់វិញទេ
ភិក្ខុនោះ ក៏បានធ្វើចីវរនោះ កាលភិក្ខុនោះកំពុងធ្វើ
ចីវរនោះក៏វិនាសទៅ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស
ជាកំណត់។
ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរចៀសចេញទៅ
ដោយតាំងចិត្តថា អាត្មាអញនឹងមិនត្រឡប់វិញទេ
កាលភិក្ខុនោះទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា
អាត្មាអញនឹងធ្វើចីវរនេះក្នុងទីនេះឯង ភិក្ខុនោះ
ក៏បានធ្វើចីវរនោះឲ្យសម្រេច កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ
ត្រង់ធ្វើចីវរសម្រេចជាកំណត់ ។
ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរចៀសចេញទៅ
ដោយតាំងចិត្តថា អាត្មាអញនឹងមិនត្រឡប់វិញទេ កាលភិក្ខុនោះ
ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញនឹងមិនធ្វើចីវរនេះឡើយ
កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។
ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរចៀសចេញទៅ
ដោយតាំងចិត្តថា អាត្មាអញនឹងមិនត្រឡប់វិញទេ កាលភិក្ខុនោះ
ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា
អាត្មាអញនឹងធ្វើចីវរនេះក្នុងទីនេះឯង ភិក្ខុនោះ ក៏បានធ្វើចីវរនោះ។
កាលភិក្ខុនោះកំពុងធ្វើ ចីវរនោះក៏វិនាសទៅ កឋិនរបស់ភិក្ខុនោះ
ឈ្មោះថាដោះត្រង់ចីវរវិនាសជាកំណត់។
ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរចៀសចេញទៅ ដោយមិនបានតាំងចិត្ត គឺភិក្ខុនោះគ្មានគំនិតថា អាត្មាអញនឹងត្រឡប់វិញ ទាំងគំនិតរបស់ភិក្ខុនោះថា អាត្មាអញនឹងមិនត្រឡប់វិញ ក៏គ្មានដែរ ។ កាលភិក្ខុនោះទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញនឹងធ្វើចីវរនេះក្នុងទីនេះឯង អាត្មាអញនឹងមិនត្រឡប់វិញទេ ភិក្ខុនោះ ក៏បានធ្វើចីវរនោះឲ្យសម្រេច កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរសម្រេច ជាកំណត់ ។
ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរចៀសចេញទៅ ដោយមិនបានតាំងចិត្ត គឺភិក្ខុនោះគ្មានគំនិតថា អាត្មាអញនឹងត្រឡប់វិញ ទាំងគំនិតរបស់ភិក្ខុនោះថា អាត្មាអញនឹងមិនត្រឡប់វិញ ក៏គ្មានដែរ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញនឹងមិនធ្វើចីវរនេះទេ អាត្មាអញ នឹងមិនត្រឡប់វិញទេ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់
ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរចៀសចេញទៅ
ដោយមិនបានតាំងចិត្ត គឺភិក្ខុនោះគ្មានគំនិតថា អាត្មាអញនឹងត្រឡប់វិញ
ទាំងគំនិតរបស់ភិក្ខុនោះថា អាត្មាអញនឹងមិនត្រឡប់វិញ ក៏គ្មានដែរ។
កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា
អាត្មាអញនឹងធ្វើចីវរនេះក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ
ភិក្ខុនោះ ក៏បានធ្វើចីវរនោះ កាលភិក្ខុនោះកំពុងធ្វើ
ចីវរនោះក៏វិនាសទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ
ត្រង់ចីវរវិនាស ជាកំណត់។
ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរចៀសចេញទៅ
ដោយបំណងថា អាត្មាអញនឹងត្រឡប់វិញ កាលភិក្ខុនោះទៅដល់ក្រៅសីមា
ក៏មានគំនិតយ៉ាងនេះថា អាត្មាអញនឹងធ្វើចីវរនេះក្នុងទីនេះឯង អាត្មាអញ
នឹងមិនត្រឡប់វិញទេ ភិក្ខុនោះ ក៏បានធ្វើចីវរនោះឲ្យសម្រេច
កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ធ្វើចីវរសម្រេច ជាកំណត់ ។
ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរចៀសចេញទៅ ដោយបំណងថា អាត្មាអញនឹងត្រឡប់វិញ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញនឹងមិនធ្វើចីវរនេះទេ អាត្មាអញ នឹងមិនត្រឡប់វិញទេ កឋិនរបស់ភិក្ខុនោះឈ្មោះថាដោះត្រង់សេចក្តីសន្និដ្ឋានជាកំណត់
ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរចៀសចេញទៅ
ដោយបំណងថា អាត្មាអញនឹងត្រឡប់វិញ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា
ក៏មានគំនិតយ៉ាងនេះថា អាត្មាអញនឹងធ្វើចីវរនេះក្នុងទីនេះឯង អាត្មាអញ
នឹងមិនត្រឡប់វិញទេ ភិក្ខុនោះ ក៏បានធ្វើចីវរនោះ
កាលភិក្ខុនោះកំពុងធ្វើ ចីវរនោះក៏វិនាសទៅ កឋិនរបស់ភិក្ខុនោះ
ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់ ។
ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរចៀសចេញទៅ
ដោយបំណងថា អាត្មាអញនឹងត្រឡប់វិញ ភិក្ខុនោះ ទៅដល់ក្រៅសីមា
ក៏បានធ្វើចីវរនោះ។ ភិក្ខុនោះធ្វើចីវររួចហើយ ឮដំណឹងថា
កឋិនក្នុងអាវាសនោះ សង្ឃព្រមគ្នាដកហើយ កឋិនរបស់ភិក្ខុនោះ
ឈ្មោះថាដោះ ត្រង់ឮដំណឹង ជាកំណត់
ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរចៀសចេញទៅ
ដោយបំណងថា អាត្មាអញ នឹងត្រឡប់វិញ ភិក្ខុនោះ ទៅដល់ក្រៅសីមា
ក៏បានធ្វើចីវរនោះ លុះភិក្ខុនោះធ្វើចីវរស្រេចហើយ គិតថា អាត្មាអញ
នឹងត្រឡប់វិញ អាត្មាអញនឹងត្រឡប់វិញដែរ
(តែមិនទាន់បានត្រឡប់នៅឡើយ) កឋិនក៏ដោះខាងក្រៅ (នោះ) ទៅ
កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់កន្លងខេត្តកឋិន ជាកំណត់ ។
ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរចៀសចេញទៅ
ដោយបំណងថា អាត្មាអញ នឹងត្រឡប់វិញ លុះភិក្ខុនោះ ទៅដល់ក្រៅសីមា
ក៏បានធ្វើចីវរនោះ ភិក្ខុនោះធ្វើចីវរនោះស្រេចហើយ គិតថា អាត្មាអញ
នឹងត្រឡប់វិញ អាត្មាអញ នឹងត្រឡប់វិញ
ហើយក៏បានមកទាន់ពេលដោះកឋិនមែន កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ
ជាមួយនឹងភិក្ខុទាំងឡាយ។
ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយកចីវរចៀសចេញទៅ
(ពាក្យយ៉ាងនេះ ប្រហែលនឹងអាទាយវារៈ
បណ្ឌិតគប្បីសំដែងឲ្យពិស្តារចុះ) ភិក្ខុបានក្រាលកឋិនរួចហើយ
នាំយកចីវរដែលធ្វើមិនទាន់សម្រេចចៀសចេញទៅ។ កាលភិក្ខុនោះ
ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា
អាត្មាអញនឹងធ្វើចីវរនេះក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ
ភិក្ខុនោះ ក៏បានធ្វើចីវរនោះឲ្យសម្រេច កឋិនរបស់ភិក្ខុនោះ
ឈ្មោះថាដោះ ត្រង់ចីវរសម្រេច ជាកំណត់ (ពាក្យយ៉ាងនេះ
ប្រហែលនឹងសមាទាយវារៈ បណ្ឌិតគប្បីសំដែងឲ្យពិស្តារចុះ)។
ភិក្ខុបានក្រាលកឋិនរួចហើយ
ប្រមូលយកចីវរដែលធ្វើមិនទាន់សម្រេចចៀសចេញទៅ។
កាលភិក្ខុនោះទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញនឹងធ្វើចីវរនេះក្នុងទីនេះឯង
អាត្មា អញ នឹងមិនត្រឡប់វិញទេ ភិក្ខុនោះ
ក៏បានធ្វើចីវរនោះឲ្យសម្រេច កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ
ត្រង់ចីវរសម្រេច ជាកំណត់ ។
ភិក្ខុបានក្រាលកឋិនរួចហើយ
ប្រមូលយកចីវរដែលធ្វើមិនទាន់សម្រេចចៀសចេញទៅ កាលភិក្ខុនោះ
ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញនឹងមិនធ្វើចីវរនេះទេ
អាត្មាអញ នឹងមិនត្រឡប់វិញទេ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ
ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់ ។
ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយកចីវរដែលធ្វើមិនទាន់សម្រេចចៀសចេញទៅ
កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា
អាត្មាអញនឹងធ្វើចីវរនេះក្នុងទីនេះឯង អាត្មា អញ
នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះ
កាលភិក្ខុនោះកំពុងធ្វើ ចីវរនោះក៏វិនាសទៅ កឋិនរបស់ភិក្ខុនោះ
ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់។
ភិក្ខុបានក្រាលកឋិនរួចហើយ
ប្រមូលយកចីវរដែលធ្វើមិនទាន់សម្រេចចៀសចេញទៅ ដោយបំណងថា អាត្មាអញ
នឹងមិនត្រឡប់វិញទេ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា
ក៏មានគំនិតយ៉ាងនេះថា អាត្មាអញនឹងធ្វើចីវរនេះក្នុងទីនេះឯង
ភិក្ខុនោះ ក៏បានធ្វើចីវរនោះឲ្យសម្រេច កឋិនរបស់ភិក្ខុនោះ
ឈ្មោះថាដោះ ត្រង់ចីវរសម្រេច ជាកំណត់ ។
ភិក្ខុបានក្រាលកឋិនរួចហើយ
ប្រមូលយកចីវរដែលធ្វើមិនទាន់សម្រេចចៀសចេញទៅ ដោយបំណងថា អាត្មាអញ
នឹងមិនត្រឡប់វិញទេ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា
ក៏មានគំនិតយ៉ាងនេះថា អាត្មាអញនឹងមិនធ្វើចីវរនេះទេ
កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់ ។
ភិក្ខុបានក្រាលកឋិនរួចហើយ
ប្រមូលយកចីវរដែលធ្វើមិនទាន់សម្រេចចៀសចេញទៅ ដោយបំណងថា អាត្មាអញ
នឹងមិនត្រឡប់វិញទេ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា
ក៏មានគំនិតយ៉ាងនេះថា អាត្មាអញនឹងធ្វើចីវរនេះក្នុងទីនេះឯង
ភិក្ខុនោះ ក៏បានធ្វើចីវរនោះ កាលភិក្ខុនោះកំពុងធ្វើ
ចីវរនោះក៏វិនាសទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ
ត្រង់ចីវរវិនាស ជាកំណត់។
ភិក្ខុបានក្រាលកឋិនរួចហើយ
ប្រមូលយកចីវរដែលធ្វើមិនទាន់សម្រេចចៀសចេញទៅ ដោយមិនបានតាំងចិត្ត
គឺភិក្ខុនោះគ្មានគំនិតថា អាត្មាអញ នឹងត្រឡប់វិញ
ទាំងគំនិតរបស់ភិក្ខុនោះថា អាត្មាអញ នឹងមិនត្រឡប់វិញ
ក៏គ្មានដែរ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា
អាត្មាអញនឹងធ្វើចីវរនេះក្នុងទីនេះឯង អាត្មាអញនឹងមិនត្រឡប់វិញទេ។
ភិក្ខុនោះ ក៏បានធ្វើចីវរនោះឲ្យសម្រេច។ កឋិនរបស់ភិក្ខុនោះ
ឈ្មោះថាដោះ ត្រង់ចីវរសម្រេច ជាកំណត់។
ភិក្ខុបានក្រាលកឋិនរួចហើយ
ប្រមូលយកចីវរដែលធ្វើមិនទាន់សម្រេចចៀសចេញទៅ ដោយមិនបានតាំងចិត្ត
គឺភិក្ខុនោះគ្មានគំនិតថា អាត្មាអញ នឹងត្រឡប់វិញ
ទាំងគំនិតរបស់ភិក្ខុនោះថា អាត្មា អញ នឹងមិនត្រឡប់វិញ
ក៏គ្មានដែរ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា
អាត្មាអញនឹងមិនធ្វើចីវរនេះទេ អាត្មាអញ នឹងមិនត្រឡប់វិញទេ។
កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។
ភិក្ខុបានក្រាលកឋិនរួចហើយ
ប្រមូលយកចីវរដែលធ្វើមិនទាន់សម្រេចចៀសចេញទៅ ដោយមិនបានតាំងចិត្ត
គឺភិក្ខុនោះគ្មានគំនិតថា អាត្មាអញ នឹងត្រឡប់វិញ
ទាំងគំនិតរបស់ភិក្ខុនោះថា អាត្មា អញ នឹងមិនត្រឡប់វិញ
ក៏គ្មានដែរ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា
អាត្មាអញនឹងធ្វើចីវរនេះក្នុងទីនេះឯង អាត្មាអញ
នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះ។
កាលភិក្ខុនោះកំពុងធ្វើ ចីវរនោះក៏វិនាសទៅ។ កឋិនរបស់ភិក្ខុនោះ
ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់។
ភិក្ខុបានក្រាលកឋិនរួចហើយ
ប្រមូលយកចីវរដែលធ្វើមិនទាន់សម្រេចចៀសចេញទៅ ដោយបំណងថា
អាត្មាអញនឹងត្រឡប់វិញ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា
ក៏មានគំនិតយ៉ាងនេះថា អាត្មា អញនឹងធ្វើចីវរនេះ ក្នុងទីនេះឯង
អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ
ក៏បានធ្វើចីវរនោះឲ្យសម្រេច កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ
ត្រង់ចីវរសម្រេច ជាកំណត់។
ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយកចីវរ ដែលធ្វើមិនទាន់សម្រេច
ចៀសចេញទៅ ដោយបំណងថា អាត្មាអញនឹងត្រឡប់វិញ។ កាលភិក្ខុនោះ
ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញនឹងមិនធ្វើចីវរនេះទេ
អាត្មាអញ នឹងមិនត្រឡប់វិញទេ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ
ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់ ។
ភិក្ខុបានក្រាលកឋិនរួចហើយ
ប្រមូលយកចីវរដែលធ្វើមិនទាន់សម្រេចចៀសចេញទៅ ដោយបំណងថា
អាត្មាអញនឹងត្រឡប់វិញ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា
ក៏មានគំនិតយ៉ាងនេះថា អាត្មាអញនឹងធ្វើចីវរនេះ ក្នុងទីនេះឯង
អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះ
កាលភិក្ខុនោះកំពុងធ្វើ ចីវរនោះក៏វិនាសទៅ។ កឋិនរបស់ភិក្ខុនោះ
ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់។
ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយកចីវរដែលធ្វើមិនទាន់សម្រេចចៀសចេញទៅ
ដោយបំណងថា អាត្មាអញនឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា
ក៏បានធ្វើចីវរនោះ លុះភិក្ខុនោះ ធ្វើចីវរសម្រេចហើយ ក៏ឮដំណឹងថា
កឋិនក្នុងអាវាសនោះ សង្ឃព្រមគ្នាដកហើយ កឋិនរបស់ភិក្ខុនោះ
ឈ្មោះថាដោះ ត្រង់បានឮដំណឹង ជាកំណត់។
ភិក្ខុបានក្រាលកឋិនរួចហើយ
ប្រមូលយកចីវរដែលធ្វើមិនទាន់សម្រេចចៀសចេញទៅ ដោយបំណងថា អាត្មាអញ
នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏បានធ្វើចីវរនោះ
ភិក្ខុនោះធ្វើចីវរស្រេចហើយ គិតថា អាត្មាអញ នឹងត្រឡប់វិញ
អាត្មាអញនឹងត្រឡប់វិញដែរ (តែមិនទាន់បានត្រឡប់នៅឡើយ)
កឋិនក៏ដោះខាងក្រៅ (នោះ) ទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ
ត្រង់កន្លងខេត្តកឋិន ជាកំណត់។
ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយកចីវរដែលធ្វើមិនទាន់សម្រេច
ចៀសចេញទៅដោយបំណងថា អាត្មាអញ នឹងត្រឡប់វិញ។ ភិក្ខុនោះ
ទៅដល់ក្រៅសីមា ក៏បានធ្វើចីវរនោះ។ លុះភិក្ខុនោះ
ធ្វើចីវរនោះសម្រេចហើយ គិតថា អាត្មាអញ នឹងត្រឡប់វិញ អាត្មាអញ
នឹងត្រឡប់វិញ ហើយក៏បានមកទាន់ពេលដោះកឋិនមែន។ កឋិនរបស់ភិក្ខុនោះ
ឈ្មោះថាដោះ ជាមួយនឹងភិក្ខុទាំងឡាយ។
ក.
ការបានចីវរ ខុសបំណង១២ប្រការ
១-ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ
ព្រោះចង់បានចីវរ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា
ក៏ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ ក៏បាន (ចីវរ) ខុសបំណង
គឺមិនបានតាមបំណង។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ
នឹងធ្វើចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។
ភិក្ខុនោះ ក៏បានធ្វើចីវរនោះឲ្យសម្រេច។ កឋិនរបស់ភិក្ខុនោះ
ឈ្មោះថាដោះ ត្រង់ចីវរសម្រេច ជាកំណត់។
២-ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ
ព្រោះចង់បានចីវរ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា
ក៏ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ ក៏បាន (ចីវរ) ខុសបំណង
គឺមិនបានតាមបំណង។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ
នឹងមិនធ្វើចីវរនេះទេ អាត្មាអញ នឹងមិនត្រឡប់វិញទេ។
កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។
៣-ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ
ព្រោះចង់បានចីវរ។ លុះភិក្ខុនោះ ទៅដល់ក្រៅសីមា
ក៏ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ ក៏បាន (ចីវរ) ខុសបំណង
គឺមិនបានតាមបំណង។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ
នឹងធ្វើចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។
ភិក្ខុនោះ ក៏បានធ្វើចីវរនោះ។ កាលភិក្ខុនោះកំពុងធ្វើ ចីវរនោះ
ក៏វិនាសទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស
ជាកំណត់។
៤-ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ
ព្រោះចង់បានចីវរ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា
ក៏មានគំនិតយ៉ាងនេះថា អាត្មាអញ
នឹងចូលទៅកាន់ទីដែលអាត្មាអញចង់បានចីវរនេះ ក្នុងទីនេះឯង អាត្មាអញ
នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ
ក៏ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ។
ឯសេចក្តីចង់បានចីវររបស់ភិក្ខុនោះ ក៏ដាច់ទៅ។
កឋិនរបស់ភិក្ខុនោះ
ឈ្មោះថាដោះ ត្រង់អស់សេចក្តីសង្ឃឹម។
៥-ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ
ព្រោះចង់បានចីវរ ដោយបំណងថា អាត្មាអញ នឹងមិនត្រឡប់វិញទេ។
ភិក្ខុនោះ ទៅដល់ក្រៅសីមា
ក៏ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះក៏បាន (ចីវរ) ខុសបំណង
គឺមិនបានតាមបំណង។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ
នឹងធ្វើចីវរនេះក្នុងទីនេះឯង ភិក្ខុនោះ
ក៏បានធ្វើចីវរនោះឲ្យសម្រេច កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ
ត្រង់ចីវរសម្រេច ជាកំណត់។
៦-ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ
ព្រោះចង់បានចីវរ ដោយបំណងថា អាត្មា អញ នឹងមិនត្រឡប់វិញទេ។
ភិក្ខុនោះ ទៅដល់ក្រៅសីមា ហើយចូលទៅកាន់ទីដែលខ្លួនចង់បានចីវរ
ក៏បាន (ចីវរ) ខុសបំណង គឺមិនបានតាមបំណង។ ភិក្ខុនោះ
មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងមិនធ្វើចីវរនេះទេ។
កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។
៧-ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ
ព្រោះចង់បានចីវរ ដោយបំណងថា អាត្មា អញ នឹងមិនត្រឡប់វិញទេ។
ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ
ក៏បាន (ចីវរ) ខុសបំណង គឺមិនបានតាមបំណង ភិក្ខុនោះ មានគំនិតយ៉ាងនេះថា
អាត្មាអញ នឹងធ្វើចីវរនេះ ក្នុងទីនេះឯង។ ភិក្ខុនោះ
ក៏បានធ្វើចីវរនោះ។ កាលភិក្ខុនោះកំពុងធ្វើ ចីវរនោះ ក៏វិនាសទៅ
កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់។
៨-ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ
ព្រោះចង់បានចីវរ ដោយបំណងថា អាត្មា អញ នឹងមិនត្រឡប់វិញទេ។
កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញ
នឹងចូលទៅកាន់ទីដែលអាត្មាអញចង់បានចីវរនេះ ក្នុងទីនេះឯង។
ភិក្ខុនោះ ក៏ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ។
ឯសេចក្តីចង់បានចីវររបស់ភិក្ខុនោះ ក៏ដាច់ទៅ កឋិនរបស់ភិក្ខុនោះ
ឈ្មោះថាដោះ ត្រង់អស់សេចក្តីសង្ឃឹម។
៩-ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ
ព្រោះចង់បានចីវរ ដោយមិនបានតាំងចិត្ត គឺភិក្ខុនោះគ្មានគំនិតថា
អាត្មាអញ នឹងត្រឡប់វិញ ទាំងគំនិតរបស់ភិក្ខុនោះថា អាត្មាអញ
នឹងមិនត្រឡប់វិញ ក៏គ្មាដែរភិក្ខុនោះ ទៅដល់ក្រៅសីមា
ក៏ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ ក៏បាន (ចីវរ) ខុសបំណង
គឺមិនបានតាមបំណង។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ
នឹងធ្វើចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។
ភិក្ខុនោះ ក៏ធ្វើចីវរនោះឲ្យសម្រេច។ កឋិនរបស់ភិក្ខុនោះ
ឈ្មោះថាដោះ ត្រង់ចីវរសម្រេច ជាកំណត់។
១០-ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ
ព្រោះចង់បានចីវរ ដោយមិនបានតាំងចិត្ត គឺភិក្ខុនោះគ្មានគំនិតថា
អាត្មាអញ នឹងត្រឡប់វិញ ទាំងគំនិតរបស់ភិក្ខុនោះថា អាត្មាអញ
នឹងមិនត្រឡប់វិញ ក៏គ្មាដែរ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា
ក៏ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ ក៏បាន (ចីវរ) ខុសបំណង
គឺមិនបានតាមបំណង។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថាអាត្មាអញ
នឹងមិនធ្វើចីវរនេះទេ អាត្មាអញ នឹងមិនត្រឡប់វិញទេ។
កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។
១១-ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ
ព្រោះចង់បានចីវរ ដោយមិនបានតាំងចិត្ត គឺភិក្ខុនោះគ្មានគំនិតថា
អាត្មាអញ នឹងត្រឡប់វិញ ទាំងគំនិតរបស់ភិក្ខុនោះថា អាត្មាអញ
នឹងមិនត្រឡប់វិញ ក៏គ្មាដែរ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ
ក៏បាន (ចីវរ) ខុសបំណង គឺមិនបានតាមបំណង។ ភិក្ខុនោះ
មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងធ្វើចីវរនេះ ក្នុងទីនេះឯង
អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះ។ កាលភិក្ខុនោះកំពុងធ្វើ
ចីវរនោះ ក៏វិនាសទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ
ត្រង់ចីវរវិនាស ជាកំណត់។
១២-ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ
ព្រោះចង់បានចីវរ ដោយមិនបានតាំងចិត្ត គឺភិក្ខុនោះគ្មានគំនិតថា
អាត្មាអញ នឹងត្រឡប់វិញ ទាំងគំនិតរបស់ភិក្ខុនោះថា អាត្មាអញ
នឹងមិនត្រឡប់វិញ ក៏គ្មាដែរ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា
ក៏មានគំនិតយ៉ាងនេះថា អាត្មាអញ
នឹងចូលទៅកាន់ទីដែលអាត្មាអញចង់បានចីវរនេះ ក្នុងទីនេះឯង អាត្មាអញ
នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ
ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ។
ឯសេចក្តីចង់បានចីវររបស់ភិក្ខុនោះ ក៏ដាច់ទៅ។ កឋិនរបស់ភិក្ខុនោះ
ឈ្មោះថាដោះ ត្រង់អស់សេចក្តីសង្ឃឹម។
ខ.
ការបានចីវរ ត្រូវតាមបំណង១២ប្រការ
១-ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ
ព្រោះចង់បានចីវរ ដោយបំណងថា អាត្មា អញ នឹងត្រឡប់វិញ ភិក្ខុនោះ
ទៅដល់ក្រៅសីមា ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះក៏បាន (ចីវរ)
ត្រូវតាមបំណង គឺមិនបានខុសបំណង ភិក្ខុនោះ មានគំនិតយ៉ាងនេះថា
អាត្មាអញ នឹងធ្វើចីវរនេះ ក្នុងទីនេះឯង អាត្មាអញ
នឹងមិនត្រឡប់វិញទេ ភិក្ខុនោះ ក៏ធ្វើចីវរនោះឲ្យសម្រេច
កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរសម្រេច ជាកំណត់។
២-ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ
ព្រោះចង់បានចីវរ ដោយបំណងថា អាត្មា អញ នឹងត្រឡប់វិញ ភិក្ខុនោះ
ទៅដល់ក្រៅសីមាហើយ ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរ ក៏បាន (ចីវរ)
ត្រូវតាមបំណង គឺមិនបានខុសបំណង ភិក្ខុនោះ មានគំនិតយ៉ាងនេះថា
អាត្មាអញ នឹងមិនធ្វើចីវរនេះទេ អាត្មាអញ នឹងមិនត្រឡប់វិញទេ
កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។
៣-ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ
ព្រោះចង់បានចីវរ ដោយបំណងថា អាត្មា អញ នឹងត្រឡប់វិញ ភិក្ខុនោះ
ទៅដល់ក្រៅសីមាហើយ ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះក៏បាន
(ចីវរ) ត្រូវតាមបំណង គឺមិនបានខុសបំណង ភិក្ខុនោះ
មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងធ្វើចីវរនេះ ក្នុងទីនេះឯង
អាត្មាអញ នឹងមិនត្រឡប់វិញទេ ភិក្ខុនោះ ក៏បានធ្វើចីវរនោះ
កាលភិក្ខុនោះកំពុងធ្វើ ចីវរនោះ ក៏វិនាសទៅ កឋិនរបស់ភិក្ខុនោះ
ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់។
៤-ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ព្រោះចង់បានចីវរ ដោយបំណងថា អាត្មា អញ នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ហើយមានគំនិតយ៉ាងនេះថា អាត្មាអញ នឹងចូលទៅកាន់ទីដែលអាត្មាអញចង់បានចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ ភិក្ខុនោះ ក៏ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះឯសេចក្តីចង់បានចីវររបស់ភិក្ខុនោះ ក៏ដាច់ទៅកឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះត្រង់អស់សេចក្តីសង្ឃឹម។
៥-ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ
ព្រោះចង់បានចីវរ ដោយបំណងថា អាត្មា អញ នឹងត្រឡប់វិញ ភិក្ខុនោះ
ទៅដល់ក្រៅសីមា ក៏ឮដំណឹងថា កឋិនក្នុងអាវាសនោះ សង្ឃព្រមគ្នាដកហើយ
ភិក្ខុនោះ មានគំនិតយ៉ាងនេះថា កឋិនក្នុងអាវាសនោះ
កាលណាបើសង្ឃព្រមគ្នាដកហើយ
អាត្មាអញនឹងចូលទៅកាន់ទីដែលអាត្មាអញចង់បានចីវរនេះ ក្នុងទីនេះឯង
ភិក្ខុនោះ ក៏ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ ក៏បាន (ចីវរ)
ត្រូវតាមបំណង គឺមិនបានខុសបំណង ភិក្ខុនោះមានគំនិតយ៉ាងនេះថា
អាត្មាអញ នឹងធ្វើចីវរនេះ ក្នុងទីនេះឯង អាត្មាអញ
នឹងមិនត្រឡប់វិញទេ ភិក្ខុនោះ ក៏បានធ្វើចីវរនោះឲ្យសម្រេច
កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរសម្រេច ជាកំណត់។
៦-ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ
ព្រោះចង់បានចីវរ ដោយបំណងថា អាត្មា អញ នឹងត្រឡប់វិញ ភិក្ខុនោះ
ទៅដល់ក្រៅសីមា ក៏បានឮដំណឹងថា កឋិនក្នុងអាវាសនោះ
សង្ឃព្រមគ្នាដកហើយ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា
កឋិនក្នុងអាវាសនោះ កាលណាបើសង្ឃព្រមគ្នាដកហើយ អាត្មាអញ
នឹងចូលទៅកាន់ទី ដែលអាត្មាអញចង់បានចីវរនេះ ក្នុងទីនេះឯង
ភិក្ខុនោះ ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ ក៏បាន (ចីវរ)
ត្រូវតាមបំណង គឺមិនបានខុសបំណង ភិក្ខុនោះមានគំនិតយ៉ាងនេះថា អាត្មាអញ
នឹងមិនធ្វើចីវរនេះទេ អាត្មាអញ នឹងមិនត្រឡប់វិញទេ
កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។
៧-ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ
ព្រោះចង់បានចីវរ ដោយបំណងថា អាត្មា អញ នឹងត្រឡប់វិញ ភិក្ខុនោះ
ទៅដល់ក្រៅសីមា ក៏ឮដំណឹងថា កឋិនក្នុងអាវាសនោះ សង្ឃព្រមគ្នាដកហើយ
ភិក្ខុនោះ មានគំនិតយ៉ាងនេះថា កឋិនក្នុងអាវាសនោះ
កាលណាបើសង្ឃព្រមគ្នាដកហើយ
អាត្មាអញនឹងចូលទៅកាន់ទីដែលអាត្មាអញចង់បានចីវរនេះ ក្នុងទីនេះឯង
ភិក្ខុនោះ ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរ ក៏បាន (ចីវរ)
ត្រូវតាមបំណង គឺមិនបានខុសបំណង ភិក្ខុនោះមានគំនិតយ៉ាងនេះថា
អាត្មាអញ នឹងធ្វើចីវរនេះ ក្នុងទីនេះឯង អាត្មាអញ
នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏ធ្វើចីវរនោះ កាលភិក្ខុនោះកំពុងធ្វើ
ចីវរក៏វិនាសទៅ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស
ជាកំណត់ ។
៨-ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ
ព្រោះចង់បានចីវរ ដោយបំណងថា អាត្មា អញ នឹងត្រឡប់វិញ ភិក្ខុនោះ
ទៅដល់ក្រៅសីមា ក៏បានឮដំណឹងថា កឋិនក្នុងអាវាសនោះ
សង្ឃព្រមគ្នាដកហើយ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា
កឋិនក្នុងអាវាសនោះ កាលណាបើសង្ឃព្រមគ្នាដកហើយ
អាត្មាអញនឹងចូលទៅកាន់ទីដែលអាត្មាអញចង់បានចីវរនេះ ក្នុងទីនេះឯង
អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ
ក៏ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ
ឯសេចក្តីចង់បានចីវរនោះរបស់ភិក្ខុនោះ ក៏ដាច់ទៅ
កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់អស់សេចក្តីសង្ឃឹម។
៩-ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ
ព្រោះចង់បានចីវរ ដោយបំណងថា អាត្មា អញ នឹងត្រឡប់វិញ ភិក្ខុនោះ
ទៅដល់ក្រៅសីមា ក៏ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ ក៏បាន
(ចីវរ) ត្រូវតាមបំណង គឺមិនបានខុសបំណង ភិក្ខុនោះ
ក៏បានធ្វើចីវរនោះលុះភិក្ខុនោះ ធ្វើចីវររួចហើយ ក៏ឮដំណឹងថា
កឋិនក្នុងអាវាសនោះ សង្ឃព្រមគ្នាដកហើយ កឋិនរបស់ភិក្ខុនោះ
ឈ្មោះថាដោះ ត្រង់ឮដំណឹង ជាកំណត់
១០-ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ព្រោះចង់បានចីវរ ដោយបំណងថា អាត្មា អញ នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងចូលទៅកាន់ទីដែលអាត្មាអញចង់បានចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ ភិក្ខុនោះ ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ ឯសេចក្តីចង់បានចីវររបស់ភិក្ខុនោះ ក៏ដាច់ទៅ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់អស់សេចក្តីសង្ឃឹម។
១១-ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ
ព្រោះចង់បានចីវរ ដោយបំណងថា អាត្មា អញ នឹងមិនត្រឡប់វិញទេ
ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ
ក៏បាន (ចីវរ) ត្រូវតាមបំណង គឺមិនបានខុសបំណង ភិក្ខុនោះ
ក៏បានធ្វើចីវរនោះ ភិក្ខុនោះធ្វើចីវររួចហើយក៏គិតថា អាត្មាអញ
នឹងត្រឡប់វិញ អាត្មាអញ នឹងត្រឡប់វិញដែរ
(តែមិនទាន់បានត្រឡប់នៅឡើយ) កឋិនក៏ដោះខាងក្រៅ (នោះ)ទៅ។ កឋិនរបស់ភិក្ខុនោះ
ឈ្មោះថាដោះ ត្រង់កន្លងខេត្តកឋិន ជាកំណត់ ។
១២-ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ
ព្រោះចង់បានចីវរ ដោយបំណងថា អាត្មា អញ នឹងត្រឡប់វិញ ភិក្ខុនោះ
ទៅដល់ក្រៅសីមា ក៏ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ ក៏បាន
(ចីវរ) ត្រូវតាមបំណង គឺមិនបានខុសបំណងភិក្ខុនោះ
ក៏បានធ្វើចីវរនោះ ភិក្ខុនោះធ្វើចីវររួចហើយ គិតថា អាត្មាអញ
នឹងត្រឡប់វិញ អាត្មាអញ នឹងត្រឡប់វិញ ហើយក៏មកទាន់ពេលដោះកឋិនមែន
កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះជាមួយនឹងភិក្ខុទាំងឡាយ។
គ.
ករណីយកិច្ច១២ប្រការ
១-ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ដោយមានកិច្ចឯណានីមួយ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា សេចក្តីចង់បានចីវរ ក៏កើតឡើង។ ភិក្ខុនោះ ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរ ក៏បាន (ចីវរ) ខុសបំណង គឺមិនបានតាមបំណង ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងធ្វើចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ ភិក្ខុនោះ ក៏ធ្វើចីវរនោះឲ្យសម្រេច។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរសម្រេច ជាកំណត់។
២-ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ
ដោយមានកិច្ចឯណានីមួយ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា សេចក្តីចង់បានចីវរ
ក៏កើតឡើង។ ភិក្ខុនោះ ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរ ក៏បាន
(ចីវរ) ខុសបំណង គឺមិនបានតាមបំណង។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា
អាត្មាអញ នឹងមិនធ្វើចីវរនេះទេ អាត្មាអញ នឹងមិនត្រឡប់វិញទេ។
កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។
៣-ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ
ដោយមានកិច្ចឯណានីមួយ ភិក្ខុនោះ ទៅ ដល់ក្រៅសីមាហើយ
សេចក្តីចង់បានចីវរ ក៏កើតឡើង ភិក្ខុនោះ
ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរ ក៏បាន (ចីវរ) ខុសបំណង
គឺមិនបានត្រូវតាមបំណង ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ
នឹងធ្វើចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។
ភិក្ខុនោះ ក៏បានធ្វើចីវរនោះ។ កាលភិក្ខុនោះ កំពុងធ្វើ ចីវរនោះ
ក៏វិនាសទៅ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស
ជាកំណត់។
៤-ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ
ដោយមានកិច្ចឯណានីមួយ ភិក្ខុនោះ ទៅដល់ក្រៅសីមា សេចក្តីចង់បានចីវរ
ក៏កើតឡើង ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងចូលទៅកាន់ទី
ដែលអាត្មាអញចង់បានចីវរនេះ ក្នុងទីនេះឯង អាត្មាអញ
នឹងមិនត្រឡប់វិញទេ ភិក្ខុនោះ ចូលទៅកាន់ទី
ដែលខ្លួនអញចង់បានចីវរនោះ ឯសេចក្តីចង់បានចីវរនោះ របស់ភិក្ខុនោះ
ក៏ដាច់ទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ
ត្រង់អស់សេចក្តីសង្ឃឹម។
៥-ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ
ដោយមានកិច្ចឯណានីមួយ ដោយបំណងថា អាត្មាអញ នឹងមិនត្រឡប់វិញទេ។
កាលភិក្ខុនោះ ទៅដល់ក្រៅសីមា សេចក្តីចង់បានចីវរ ក៏កើតឡើងភិក្ខុនោះ ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ ក៏បាន (ចីវរ) ខុសបំណង
គឺមិនបានត្រូវតាមបំណង។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ
នឹងធ្វើចីវរនេះ ក្នុងទីនេះឯង។ ភិក្ខុនោះ
ក៏បានធ្វើចីវរនោះឲ្យសម្រេច។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ
ត្រង់ចីវរសម្រេច ជាកំណត់។
៦-ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ
ដោយមានកិច្ចឯណានីមួយ ដោយបំណងថា អាត្មាអញ នឹងមិនត្រឡប់វិញទេ។
កាលភិក្ខុនោះ ទៅដល់ក្រៅសីមា សេចក្តីចង់បានចីវរ ក៏កើតឡើង។
ភិក្ខុនោះ ចូលទៅកាន់ទី ដែលខ្លួនចង់បានចីវរនោះ ក៏បាន (ចីវរ)ខុស
បំណង គឺមិនបានត្រូវតាមបំណង។ ភិក្ខុនោះមានគំនិតយ៉ាងនេះថា អាត្មាអញ
នឹងមិនធ្វើចីវរនេះទេ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ
ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។
៧-ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ
ដោយមានកិច្ចឯណានីមួយដោយបំណងថា អាត្មាអញ នឹងមិនត្រឡប់វិញទេ។
កាលភិក្ខុនោះ ទៅដល់ក្រៅសីមា សេចក្តីចង់បានចីវរ ក៏កើតឡើង។
ភិក្ខុនោះ ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ ក៏បាន (ចីវរ)
ខុសបំណង គឺមិនបានត្រូវតាមបំណង។ ភិក្ខុនោះមានគំនិតយ៉ាងនេះថា
អាត្មាអញ នឹងធ្វើចីវរនេះ ក្នុងទីនេះឯង។ ភិក្ខុនោះ
ក៏បានធ្វើចីវរនោះ។ កាលភិក្ខុនោះកំពុងធ្វើ ចីវរក៏វិនាសទៅ។
កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់។
៨-ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ
ដោយមានកិច្ចឯណានីមួយ ដោយបំណងថា អាត្មាអញ នឹងមិនត្រឡប់វិញទេ។
កាលភិក្ខុនោះ ទៅដល់ក្រៅសីមា សេចក្តីចង់បានចីវរ ក៏កើតឡើង។
ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញនឹងចូលទៅកាន់ទី
ដែលអាត្មាអញចង់បានចីវរនេះ ក្នុងទីនេះឯង។ ភិក្ខុនោះ ចូលទៅកាន់ទី
ដែលខ្លួនចង់បានចីវរនោះ។ ឯសេចក្តីចង់បានចីវរ របស់ភិក្ខុនោះ
ក៏ដាច់ទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ
ត្រង់អស់សេចក្តីសង្ឃឹម។
៩-ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ
ដោយមានកិច្ចឯណានីមួយ ដោយមិនបានតាំងចិត្ត គឺភិក្ខុនោះ
គ្មានគំនិតថា អាត្មាអញ នឹងត្រឡប់វិញ ទាំងគំនិតរបស់ភិក្ខុនោះថា
អាត្មាអញ នឹងមិនត្រឡប់វិញក៏គ្មានដែរ កាលភិក្ខុនោះ
ទៅដល់ក្រៅសីមា សេចក្តីចង់បានចីវរ ក៏កើតឡើង។ ភិក្ខុនោះ ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ
ក៏បាន (ចីវរ) ខុសបំណង គឺមិនបានត្រូវតាមបំណង។ ភិក្ខុនោះ
មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងធ្វើចីវរនេះ ក្នុងទីនេះឯង
អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ
ក៏បានធ្វើចីវរនោះឲ្យសម្រេច។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ
ត្រង់ចីវរសម្រេច ជាកំណត់។
១០-ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ
ដោយមានកិច្ចឯណានីមួយ ដោយមិនបានតាំងចិត្ត គឺភិក្ខុនោះ
គ្មានគំនិតថា អាត្មាអញ នឹងត្រឡប់វិញ ទាំងគំនិតរបស់ភិក្ខុនោះថា
អាត្មាអញ នឹងមិនត្រឡប់វិញ ក៏គ្មានដែរ។ កាលភិក្ខុនោះ
ទៅដល់ក្រៅសីមា សេចក្តីចង់បានចីវរ ក៏កើតឡើង។ ភិក្ខុនោះ
ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ ក៏បាន (ចីវរ) ខុសបំណង
គឺមិនបានត្រូវតាមបំណង។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ
នឹងមិនធ្វើចីវរនេះទេ អាត្មាអញ នឹងមិនត្រឡប់វិញទេ។
កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។
១១-ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ
ដោយមានកិច្ចឯណានីមួយ ដោយមិនបានតាំងចិត្ត គឺភិក្ខុនោះ
គ្មានគំនិតថា អាត្មាអញ នឹងត្រឡប់វិញ ទាំងគំនិតរបស់ភិក្ខុនោះថា
អាត្មាអញ នឹងមិនត្រឡប់វិញ ក៏គ្មានដែរ ភិក្ខុនោះ ទៅដល់ក្រៅសីមា
សេចក្តីចង់បានចីវរ ក៏កើតឡើង។ កាលភិក្ខុនោះ ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ
ក៏បាន (ចីវរ) ខុសបំណង គឺមិនបានតាមបំណង ភិក្ខុនោះ
មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងធ្វើចីវរនេះ ក្នុងទីនេះឯង
អាត្មាអញ នឹងមិនត្រឡប់វិញទេ ភិក្ខុនោះ ក៏ធ្វើចីវរនោះ។
កាលភិក្ខុកំពុងធ្វើ ចីវរក៏វិនាសទៅ កឋិនរបស់ភិក្ខុនោះ
ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់។
១២-ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ
ដោយមានកិច្ចឯណានីមួយ ដោយមិនបានតាំងចិត្ត គឺភិក្ខុនោះ
គ្មានគំនិតថា អាត្មាអញ នឹងត្រឡប់វិញ ទាំងគំនិតរបស់ភិក្ខុនោះថា
អាត្មាអញ នឹងមិនត្រឡប់វិញ ក៏គ្មានដែរ។ កាលភិក្ខុនោះ
ទៅដល់ក្រៅសីមា សេចក្តីចង់បានចីវរ ក៏កើតឡើង។ ភិក្ខុនោះ
មានគំនិតយ៉ាងនេះថា អាត្មាអញ
នឹងចូលទៅកាន់ទីដែលអាត្មាអញចង់បានចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ
ភិក្ខុនោះ ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ។
ឯសេចក្តីចង់បានចីវររបស់ភិក្ខុនោះ ក៏ដាច់ទៅ កឋិនរបស់ភិក្ខុនោះ
ឈ្មោះថាដោះ ត្រង់អស់សេចក្តីសង្ឃឹម។
ឃ.
កិរិយានៅជាសុខសប្បាយ ៥ប្រការ
ភិក្ខុបានក្រាលកឋិនរួចហើយ មានដំណើរទៅកាន់ទិស ក៏ចៀសចេញទៅ ឥតមានសេចក្តីខ្វល់ខ្វាយនឹងចំណែកនៃចីវរ (របស់ខ្លួន) ភិក្ខុទាំងឡាយ សួរភិក្ខុដែលទៅកាន់ទិសនោះថា ម្នាលលោកដ៏មានអាយុ លោកនៅចាំវស្សាក្នុងអាវាសណា ម្យ៉ាងទៀត ចំណែកចីវររបស់លោក (មាននៅ) ក្នុងអាវាសណា។ ភិក្ខុនោះ ពោលតបយ៉ាងនេះថា ខ្ញុំនៅចាំវស្សាក្នុងអាវាសឯណោះ ឯចំណែកចីវររបស់ខ្ញុំ (ក៏មាននៅ) ក្នុងអាវាសនោះដែរ។ ទើបភិក្ខុទាំងនោះ ពោលយ៉ាងនេះថា ម្នាលលោកដ៏មានអាយុ ចូរលោកទៅយកចីវរនោះមក យើងទាំងឡាយ នឹងធ្វើចីវរឲ្យលោកក្នុងទីនេះ។ លុះភិក្ខុនោះទៅកាន់អាវាសនោះហើយ ក៏សួរភិក្ខុទាំងឡាយថា នែលោកដ៏មានអាយុទាំងឡាយ ចំណែកចីវររបស់ខ្ញុំ ទុកក្នុងទីណា។ ភិក្ខុទាំងនោះ ពោលតបយ៉ាងនេះថា ម្នាលលោកដ៏មានអាយុ ចីវរនេះ ជាចំណែករបស់លោកហើយ តើលោកនឹងទៅក្នុងទីណា។ ភិក្ខុនោះឆ្លើយយ៉ាងនេះថា ខ្ញុំនឹងទៅកាន់អាវាសឯណោះ ដ្បិតពួកភិក្ខុក្នុងអាវាសនោះ បំរុងនឹងធ្វើចីវរឲ្យខ្ញុំ។ ភិក្ខុទាំងនោះ និយាយយ៉ាងនេះថា ណ្ហើយលោកដ៏មានអាយុ លោកកុំទៅឡើយ យើងទាំងឡាយនឹងធ្វើចីវរឲ្យលោកក្នុងទីនេះ។ ឯភិក្ខុនោះមានគំនិតយ៉ាងនេះថា អាត្មាអញ នឹងធ្វើចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេភិក្ខុនោះ ក៏បានធ្វើចីវរនោះឲ្យសម្រេច កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរសម្រេច ជាកំណត់
ភិក្ខុបានក្រាលកឋិនរួចហើយ មានដំណើរទៅកាន់ទិស
ក៏ចៀសចេញទៅ។បេ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ
ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។
ភិក្ខុបានក្រាលកឋិនរួចហើយ មានដំណើរទៅកាន់ទិស
ក៏ចៀសចេញទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស
ជាកំណត់។
ភិក្ខុបានក្រាលកឋិនរួចហើយ មានដំណើរទៅកាន់ទិស
ក៏ចៀសចេញទៅ គ្មានសេចក្តីខ្វល់ខ្វាយនឹងចំណែកចីវរ (របស់ខ្លួន)។
ភិក្ខុទាំងឡាយ សួរភិក្ខុដែលទៅកាន់ទិសនោះថា ម្នាលលោកដ៏មានអាយុ
លោកនៅចាំវស្សាក្នុងអាវាសណា មួយទៀត ចំណែកចីវររបស់លោក (មាននៅ)
ក្នុងអាវាសណា។ ភិក្ខុនោះ ឆ្លើយតបយ៉ាងនេះថា
ខ្ញុំនៅចាំវស្សាក្នុងអាវាសឯណោះ ឯចំណែកចីវររបស់ខ្ញុំ (មាននៅ)
ក្នុងអាវាសនោះដែរ។ ភិក្ខុទាំងនោះ និយាយថា ម្នាលលោកដ៏មានអាយុ
ចូរលោកទៅយកចីវរនោះមក យើងទាំងឡាយ នឹងធ្វើចីវរឲ្យលោកក្នុងទីនេះ។
លុះភិក្ខុនោះទៅកាន់អាវាសនោះហើយ ក៏សួរភិក្ខុទាំងឡាយថា
នែលោកដ៏មានអាយុទាំងឡាយ ចំណែកចីវររបស់ខ្ញុំ (ទុក)ក្នុងទីណា។
ភិក្ខុទាំងនោះ ឆ្លើយតបយ៉ាងនេះថា ម្នាលលោកដ៏មានអាយុ ចីវរនេះ
ជាចំណែករបស់លោក។ ភិក្ខុនោះ ក៏នាំយកចីវរនោះ
ហើយដើរទៅកាន់អាវាសនោះ។ ដល់ពាក់កណ្តាលផ្លូវ ភិក្ខុទាំងឡាយ
ក៏សួរភិក្ខុនោះថា ម្នាលលោកដ៏មានអាយុ លោកទៅឯណា។
ភិក្ខុនោះប្រាប់យ៉ាងនេះថា ខ្ញុំនឹងទៅអាវាសឯណោះ (ដ្បិត)
ពួកភិក្ខុក្នុងអាវាសនោះ បំរុងនឹងធ្វើចីវរឲ្យខ្ញុំ ភិក្ខុទាំងនោះ
និយាយយ៉ាងនេះថា ណ្ហើយលោកដ៏មានអាយុ លោកកុំទៅឡើយ យើងទាំងឡាយ
នឹងធ្វើចីវរឲ្យលោក ក្នុងទីនេះភិក្ខុនោះមានគំនិតយ៉ាងនេះថា
អាត្មាអញ នឹងធ្វើចីវរនេះ ក្នុងទីនេះឯង អាត្មាអញ
នឹងមិនត្រឡប់មកវិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះឲ្យសម្រេច។
កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរសម្រេច ជាកំណត់។
ភិក្ខុបានក្រាលកឋិនរួចហើយ មានដំណើរទៅកាន់ទិស
ក៏ចៀសចេញទៅ គ្មានសេចក្តីខ្វល់ ខ្វាយនឹងចំណែកចីវរ (របស់ខ្លួនទេ)។
ភិក្ខុទាំងឡាយ សួរភិក្ខុដែលទៅកាន់ទិសនោះថា ម្នាលលោកដ៏មានអាយុ
លោកនៅចាំវស្សាក្នុងអាវាសណា មួយទៀត ចំណែកចីវររបស់លោក (មាននៅ)
ក្នុងអាវាសណា។ ភិក្ខុនោះ ឆ្លើយតបយ៉ាងនេះថា
ខ្ញុំនៅចាំវស្សាក្នុងអាវាសឯណោះ ឯចំណែកចីវររបស់ខ្ញុំ (មាននៅ)
ក្នុងអាវាសនោះដែរ។ ភិក្ខុទាំងនោះ និយាយយ៉ាងនេះថា
ម្នាលលោកដ៏មានអាយុ លោកចូរទៅយកចីវរនោះមក យើងទាំងឡាយ
នឹងធ្វើចីវរឲ្យលោកក្នុងទីនេះ។ លុះភិក្ខុនោះទៅកាន់អាវាសនោះហើយ
ក៏សួរភិក្ខុទាំងឡាយថា នែលោកដ៏មានអាយុទាំងឡាយ ចំណែកចីវររបស់ខ្ញុំ
(ទុក)ក្នុងឯទីណា។ ភិក្ខុទាំងនោះ និយាយយ៉ាងនេះថា
ម្នាលលោកដ៏មានអាយុ ចីវរនេះ ជាចំណែករបស់លោក។ ភិក្ខុនោះ
ក៏នាំយកចីវរនោះ ហើយដើរទៅកាន់អាវាសនោះ។ ដល់ពាក់កណ្តាលផ្លូវ
ភិក្ខុទាំងឡាយ ក៏សួរភិក្ខុនោះថា ម្នាលលោកដ៏មានអាយុ លោកទៅឯណា។
ភិក្ខុនោះឆ្លើយប្រាប់យ៉ាងនេះថា ខ្ញុំទៅកាន់អាវាសឯណោះ (ដ្បិត)
ពួកភិក្ខុក្នុងអាវាសនោះ បំរុងនឹងធ្វើចីវរឲ្យខ្ញុំ។ ភិក្ខុទាំងនោះ
និយាយយ៉ាងនេះថា ណ្ហើយលោកដ៏មានអាយុ លោកកុំទៅឡើយ យើងទាំងឡាយ
នឹងធ្វើចីវរឲ្យលោក ក្នុងទីនេះ។ ភិក្ខុនោះមានគំនិតយ៉ាងនេះថា
អាត្មាអញ នឹងមិនធ្វើចីវរនេះទេ អាត្មាអញ នឹងមិនត្រឡប់វិញទេ។
កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។
ភិក្ខុបានក្រាលកឋិនរួចហើយ មានដំណើរទៅកាន់ទិស
ក៏ចៀសចេញទៅ គ្មានសេចក្តីខ្វល់ ខ្វាយនឹងចំណែកចីវរ (របស់ខ្លួន)។
ភិក្ខុទាំងឡាយ សួរភិក្ខុដែលទៅកាន់ទិសនោះថា ម្នាលលោកដ៏មានអាយុ
លោកនៅចាំវស្សាក្នុងអាវាសណា មួយទៀត ចំណែកចីវររបស់លោក (មាននៅ)
ក្នុងអាវាសណា ភិក្ខុនោះ ប្រាប់យ៉ាងនេះថា
ខ្ញុំនៅចាំវស្សាក្នុងអាវាសឯណោះ ឯចំណែកចីវររបស់ខ្ញុំ (មាននៅ)
ក្នុងអាវាសនោះដែរ។ ភិក្ខុទាំងនោះ និយាយយ៉ាងនេះថា
ម្នាលលោកដ៏មានអាយុ ចូរលោកទៅយកចីវរនោះមក យើងទាំងឡាយ
នឹងធ្វើចីវរឲ្យលោកក្នុងទីនេះ។ លុះភិក្ខុនោះទៅកាន់អាវាសនោះហើយ
ក៏សួរភិក្ខុទាំងឡាយថា នែលោកដ៏មានអាយុទាំងឡាយ ចំណែកចីវររបស់ខ្ញុំ
(ទុក)ក្នុងទីណា ភិក្ខុទាំងនោះ និយាយយ៉ាងនេះថា
ម្នាលលោកដ៏មានអាយុ ចីវរនេះ ជាចំណែករបស់លោក។ ភិក្ខុនោះ
ក៏នាំយកចីវរនោះ ហើយទៅកាន់អាវាសនោះ។ ដល់ពាក់កណ្តាលផ្លូវ ភិក្ខុទាំងឡាយ
សួរភិក្ខុនោះថា ម្នាលលោកដ៏មានអាយុ លោកទៅឯណា
ភិក្ខុនោះតបយ៉ាងនេះថា ខ្ញុំនឹងទៅកាន់អាវាសឯណោះ (ដ្បិត)
ភិក្ខុទាំងឡាយ ក្នុងអាវាសនោះ បំរុងនឹងធ្វើចីវរឲ្យខ្ញុំ។
ភិក្ខុទាំងនោះ និយាយយ៉ាងនេះថា ណ្ហើយលោកដ៏មានអាយុ លោកកុំទៅឡើយ
យើងទាំងឡាយ នឹងធ្វើចីវរឲ្យលោក ក្នុងទីនេះ។ ភិក្ខុនោះ
មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងធ្វើចីវរនេះ ក្នុងទីនេះឯង
អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏ធ្វើចីវរនោះ។
កាលភិក្ខុនោះកំពុងធ្វើ ចីវរនោះក៏វិនាសទៅ។ កឋិនរបស់ភិក្ខុនោះ
ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់។
ភិក្ខុបានក្រាលកឋិនរួចហើយ
មានដំណើរទៅកាន់ទិស ក៏ចៀសចេញទៅ គ្មានសេចក្តីខ្វល់ខ្វាយនឹងចំណែកចីវរ
(របស់ខ្លួន) ភិក្ខុទាំងឡាយ សួរភិក្ខុដែលទៅកាន់ទិសនោះថា
ម្នាលលោក ដ៏មានអាយុ លោកនៅចាំវស្សាក្នុងអាវាសណា មួយទៀត
ចំណែកចីវររបស់លោក (មាននៅ) ក្នុងអាវាសណា ភិក្ខុនោះ
ប្រាប់យ៉ាងនេះថា ខ្ញុំនៅចាំវស្សាក្នុងអាវាសឯណោះ
ឯចំណែកចីវររបស់ខ្ញុំ (មាននៅ) ក្នុងអាវាសនោះដែរ ភិក្ខុទាំងនោះ
និយាយយ៉ាងនេះថា ម្នាលលោកដ៏មានអាយុ ចូរលោកទៅយកចីវរនោះមក
យើងទាំងឡាយ នឹងធ្វើចីវរឲ្យលោកក្នុងទីនេះ។
លុះភិក្ខុនោះទៅកាន់អាវាសនោះហើយ ក៏សួរភិក្ខុទាំងឡាយថា
នែលោកដ៏មានអាយុទាំងឡាយ ចំណែកចីវររបស់ខ្ញុំ (ទុក)ក្នុងទីណា។
ភិក្ខុទាំងនោះ និយាយយ៉ាងនេះថា ម្នាលលោកដ៏មានអាយុ ចីវរនេះ
ជាចំណែករបស់លោកភិក្ខុនោះ ក៏នាំយកចីវរនោះ
ហើយទៅកាន់អាវាសនោះ។ លុះភិក្ខុនោះទៅដល់អាវាសនោះហើយ មានគំនិតយ៉ាងនេះថា
អាត្មាអញ នឹងធ្វើចីវរនេះ ក្នុងទីនេះឯង អាត្មាអញ
នឹងមិនត្រឡប់វិញទេ ភិក្ខុនោះ ក៏បានធ្វើចីវរនោះឲ្យសម្រេច
កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរសម្រេច ជាកំណត់។
ភិក្ខុបានក្រាលកឋិនរួចហើយ មានដំណើរទៅកាន់ទិស
ក៏ចៀសចេញទៅ។បេ។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ
នឹងមិនធ្វើចីវរនេះទេ អាត្មាអញ នឹងមិនត្រឡប់វិញទេ។
កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។
ភិក្ខុបានក្រាលកឋិនរួចហើយ មានដំណើរទៅកាន់ទិស
ក៏ចៀសចេញទៅ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ
នឹងធ្វើចីវរនេះមួយទៀត ចំណែកចីវររបស់លោក (មាននៅ) ក្នុងអាវាសណា។
ភិក្ខុនោះ ប្រាប់យ៉ាងនេះថា ខ្ញុំនៅចាំវស្សាក្នុងអាវាសឯណោះ
ឯចំណែកចីវររបស់ខ្ញុំ (មាននៅ)ក្នុងអាវាសនោះដែរ។ ភិក្ខុទាំងនោះ
និយាយយ៉ាងនេះថា ម្នាលលោកដ៏មានអាយុ ចូរលោកទៅយកចីវរនោះមក
យើងទាំងឡាយ នឹងធ្វើចីវរឲ្យលោកក្នុងទីនេះ។
លុះភិក្ខុនោះទៅកាន់អាវាសនោះហើយ ក៏សួរភិក្ខុទាំងឡាយថា
នែលោកដ៏មានអាយុទាំងឡាយ ចំណែកចីវររបស់ខ្ញុំ (ទុក)ក្នុងទីណា។
ភិក្ខុទាំងនោះ និយាយយ៉ាងនេះថា ម្នាលលោកដ៏មានអាយុ ចីវរនេះ
ជាចំណែករបស់លោក។ ភិក្ខុនោះ ក៏នាំយកចីវរនោះ
ហើយទៅកាន់អាវាសនោះ។ លុះភិក្ខុនោះទៅដល់អាវាសនោះហើយ មានគំនិតយ៉ាងនេះថា
អាត្មាអញ នឹងធ្វើចីវរនេះ ក្នុងទីនេះឯង អាត្មាអញ
នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះឲ្យសម្រេច។
កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរសម្រេច ជាកំណត់។
ភិក្ខុបានក្រាលកឋិនរួចហើយ មានដំណើរទៅកាន់ទិស
ក៏ចៀសចេញទៅ។បេ។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ
នឹងមិនធ្វើចីវរនេះទេ អាត្មាអញ នឹងមិនត្រឡប់វិញទេ។
កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។
ភិក្ខុបានក្រាលកឋិនរួចហើយ មានដំណើរទៅកាន់ទិស
ក៏ចៀសចេញទៅ។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ
នឹងធ្វើចីវរនេះនឹងទៅកាន់អាវាសឯណោះ បើក្នុងអាវាសនោះ
មានសេចក្តីសប្បាយដល់អាត្មាអញ ៗនឹងនៅ
បើគ្មានសេចក្តីសប្បាយដល់អាត្មាអញទេ អាត្មាអញនឹងទៅកាន់អាវាសឯណោះ
(ទៀត) បើក្នុងអាវាសនោះ មានសេចក្តីសប្បាយដល់អាត្មាអញ ៗនឹងនៅ
បើឥតមានសេចក្តីសប្បាយ ដល់អាត្មាអញទេ អាត្មាអញ នឹងទៅកាន់អាវាសឯណោះ
(ទៀត) បើក្នុងអាវាសនោះ មានសេចក្តីសប្បាយ ដល់អាត្មាអញ ៗនឹងនៅ
បើឥតសេចក្តីសប្បាយដល់អាត្មាអញទេ អាត្មាអញ នឹងត្រឡប់វិញ។
ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញ
នឹងមិនធ្វើចីវរនេះទេ អាត្មាអញ នឹងមិនត្រឡប់វិញទេ។
កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។
ភិក្ខុបានក្រាលកឋិនរួចនៅជាសុខសប្បាយ ហើយនាំយកចីវរ ដែលមិនទាន់ធ្វើ ចៀសចេញទៅ ដោយគិតថា អាត្មាអញ នឹងទៅកាន់អាវាសឯណោះ បើក្នុងអាវាសនោះ មានសេចក្តីសប្បាយដល់អាត្មាអញៗនឹងនៅ បើឥតមានសេចក្តីសប្បាយដល់អាត្មាអញទេ អាត្មាអញនឹងទៅកាន់អាវាសឯណោះ (ទៀត) បើក្នុងអាវាសនោះ មានសេចក្តីសប្បាយដល់អាត្មាអញ ៗនឹងនៅ បើឥតមានសេចក្តីសប្បាយដល់អាត្មាអញទេ អាត្មាអញ នឹងទៅកាន់អាវាសឯណោះ (ទៀត) បើក្នុងអាវាសនោះ មានសេចក្តីសប្បាយដល់អាត្មាអញ ៗនឹងនៅ បើឥតមានសេចក្តីសប្បាយ ដល់អាត្មាអញទេអាត្មាអញ នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងធ្វើចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះឲ្យសម្រេច។ កាលភិក្ខុកំពុងធ្វើ ចីវរនោះ ក៏វិនាសទៅ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់
ភិក្ខុបានក្រាលកឋិនរួចនៅជាសុខសប្បាយ ហើយនាំយកចីវរ ដែលមិនទាន់ធ្វើ ចៀសចេញទៅ ដោយគិតថា អាត្មាអញ នឹងទៅកាន់អាវាសឯណោះ បើក្នុងអាវាសនោះ មានសេចក្តីសប្បាយដល់អាត្មាអញៗនឹងនៅ បើឥតមានសេចក្តីសប្បាយដល់អាត្មាអញទេ អាត្មាអញនឹងទៅកាន់អាវាសឯណោះ (ទៀត) បើក្នុងអាវាសនោះ មានសេចក្តីសប្បាយដល់អាត្មាអញៗនឹងនៅ បើឥតមានសេចក្តីសប្បាយដល់អាត្មាអញទេ អាត្មាអញ នឹងទៅកាន់អាវាសឯណោះ (ទៀត) បើក្នុងអាវាសនោះ មានសេចក្តីសប្បាយដល់អាត្មាអញៗនឹងនៅ បើឥតមានសេចក្តីសប្បាយ ដល់អាត្មាអញទេ អាត្មាអញ នឹងត្រឡប់វិញ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏ធ្វើចីវរនោះ ភិក្ខុនោះ ធ្វើចីវររួចហើយ គិតថា អាត្មាអញ នឹងត្រឡប់វិញ អាត្មាអញ នឹងត្រឡប់វិញដែរ (តែមិនទាន់មកនៅឡើយ) កឋិន ក៏ដោះខាងក្រៅ (នោះ) ទៅ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់កន្លងខេត្តកឋិន ជាកំណត់។
ភិក្ខុបានក្រាលកឋិនរួចនៅជាសុខសប្បាយហើយនាំយកចីវរ ដែលមិនទាន់ធ្វើហើយ ចៀសចេញទៅ ដោយគិតថា អាត្មាអញ នឹងទៅកាន់អាវាសឯណោះ បើក្នុងអាវាសនោះ មានសេចក្តីសប្បាយដល់អាត្មាអញ ៗនឹងនៅ បើឥតមានសេចក្តីសប្បាយដល់អាត្មាអញទេ អាត្មាអញនឹងទៅកាន់អាវាសឯណោះ (ទៀត) បើក្នុងអាវាសនោះ មានសេចក្តីសប្បាយដល់អាត្មាអញ ៗនឹងនៅ បើឥតមានសេចក្តីសប្បាយដល់អាត្មាអញទេ អាត្មាអញ នឹងទៅកាន់អាវាសឯណោះ (ទៀត) បើក្នុងអាវាសនោះ មានសេចក្តីសប្បាយដល់អាត្មាអញៗនឹងនៅ បើឥតមានសេចក្តីសប្បាយ ដល់អាត្មា អញទេ អាត្មាអញ នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏បានធ្វើចីវរនោះឲ្យសម្រេច ភិក្ខុនោះ ធ្វើចីវររួចហើយ គិតថា អាត្មាអញ នឹងត្រឡប់វិញ អាត្មាអញ នឹងត្រឡប់វិញ ហើយក៏មកទាន់ពេលដោះកឋិននោះមែន។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ជាមួយនឹងភិក្ខុទាំងឡាយ។
VI កឋិនក្ខន្ធកៈ ទី៧
ម្នាលភិក្ខុទាំងឡាយ បលិពោធ (កង្វល់) របស់កឋិននេះ
មាន២យ៉ាង អបលិពោធ (គ្មានកង្វល់) របស់កឋិននេះ មាន២យ៉ាង។
ម្នាលភិក្ខុទាំងឡាយ បលិពោធរបស់កឋិនទាំង២យ៉ាង (នោះ) ដូចម្តេច។
(ឯបលិពោធរបស់កឋិនទាំង២យ៉ាងនោះ) គឺ អាវាសបលិពោធ
(កង្វល់ក្នុងអាវាស)១ ចីវរបលិពោធ (កង្វល់ក្នុងចីវរ)១។
ម្នាលភិក្ខុទាំងឡាយ ឯអាវាសបលិពោធ (នោះ) ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ
ភិក្ខុក្នុងសាសនានេះ នៅក្នុងអាវាសនោះក្តី
មានសេចក្តីអាល័យចំពោះអាវាសនោះ ហើយចៀសចេញទៅ ដោយបំណងថា អាត្មាអញ
នឹងត្រឡប់វិញក្តី។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯង ហៅថា
អាវាសបលិពោធ។ ម្នាលភិក្ខុទាំងឡាយ ឯចីវរបលិពោធ (នោះ)
តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ចីវរដែលភិក្ខុក្នុងសាសនានេះ
មិនទាន់បានធ្វើឬ ឬថាបានធ្វើហើយ តែមិនទាន់ស្រេច
ទាំងសេចក្តីប្រាថ្នាចីវរ ក៏មិនទាន់ដាច់នៅឡើយ។ ម្នាលភិក្ខុទាំងឡាយ
យ៉ាងនេះហើយ ដែលហៅថា ចីវរបលិពោធ។ ម្នាលភិក្ខុទាំងឡាយ
បលិពោធរបស់កឋិន មាន២យ៉ាងដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ
ចំណែកអបលិពោធ របស់កឋិន មាន២យ៉ាង (នោះ) ដូចម្តេចខ្លះ។
(ឯអបលិពោធទាំង២យ៉ាងនោះ) គឺ អាវាសាបលិពោធ
(គ្មានកង្វល់ក្នុងអាវាស)១ ចីវរាបលិពោធ
(គ្មានកង្វល់ក្នុងចីវរ)១។ ម្នាលភិក្ខុទាំងឡាយ អាវាសាបលិពោធ
(នោះ) តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ
ដើរចៀសចេញ ទៅចាកអាវាសនោះ ដោយលះបង់ចោលស្រឡះ ដាច់អាល័យថា
អាត្មាអញ នឹងមិនត្រឡប់វិញទេ។
ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯង ហៅថា អាវាសាបលិពោធ
ម្នាលភិក្ខុទាំងឡាយ ឯចីវរាបលិពោធ (នោះ) តើដូចម្តេច។
ម្នាលភិក្ខុទាំងឡាយ ចីវរដែលភិក្ខុក្នុងសាសនានេះ បានធ្វើហើយក្តី
បាត់ទៅក្តី វិនាសទៅក្តី ភ្លើងឆេះទៅក្តី
សេចក្តីប្រាថ្នាចីវរដាច់ទៅក្តី។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯង
ហៅថា ចីវរាបលិពោធ។ ម្នាលភិក្ខុទាំងឡាយ អបលិពោធ របស់កឋិន
មាន២យ៉ាងដូច្នេះឯង។
សេចក្តីសន្និដ្ឋាន
ពិធីបុណ្យកឋិន គឺជាបុណ្យសាសនាដ៏ធំមួយនៅក្នុងព្រះពុទ្ធសាសនាថេរវាទ
ដែលពុទ្ធបរិស័ទនៅកម្ពុជាប្រារព្ធឡើងដើម្បីឧទ្ទិសកុសលដល់អ្នកដែលចែកលោកទៅ
និងជាឱកាសដើម្បីចូលរួមរក្សាសាសនា និងឧបត្ថម្ភគាំទ្រចំពោះព្រះសង្ឃ
ពិធីនេះមានសារៈសំខាន់ខាងផ្នែកសាសនា វប្បធម៌ និងសង្គម ហើយត្រូវបានប្រារព្ធធ្វើឡើងចាប់ពីថ្ងៃ
១៥ កើត ខែ អស្សុជ ដល់ថ្ងៃ ១៥ កើត ខែកត្តិកា បន្ទាប់ពីពិធីចេញវស្សា។
ពិធីកឋិនមានដើមកំណើតតាំងពីសម័យព្រះពុទ្ធ
ដែលព្រះពុទ្ធទ្រង់អនុញ្ញាតឱ្យភិក្ខុសង្ឃទទួលយកសំពត់កឋិនដើម្បីជាស្បង់ចីវរ
នៅកម្ពុជា ពិធីនេះត្រូវបានគេធ្វើឡើងយ៉ាងអធិកអធម ដោយមានការរៀបចំយានជំនិះដង្ហែរហែ
ដើម្បីនាំយកសំពត់កឋិន និងវត្ថុដទៃទៀតដូចជាបាត្រ ស្បង់ ចីវរ ទៅវត្តអារាម
ពិធីនេះមានសារៈសំខាន់ណាស់ក្នុងការជួយឧបត្ថម្ភដល់ព្រះសង្ឃ
និងជាការបង្ហាញពីសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ។
ពិធីនេះចាប់ផ្តើមដោយការរៀបចំយានជំនិះដង្ហែរហែ
ដែលអ្នកស្រុកនាំគ្នាចូលរួមយ៉ាងច្រើនកុះករ មានការរៀបចំរបាំប្រពៃណី ភ្លេងពិណពាទ្យ
និងការសម្តែងសិល្បៈផ្សេងៗ ដើម្បីបង្ហាញពីការរីករាយ នៅពេលដល់វត្ត
ពុទ្ធបរិស័ទនាំយកដង្ហែកឋិនធ្វើបុណ្យទាន និងសូត្រធម៌ឧទ្ទិសកុសល
ព្រះសង្ឃនឹងធ្វើពិធីសំពះ និងទទួលយកសំពត់កឋិន
ហើយអនុម័តឱ្យភិក្ខុដែលសមគួរបានទទួលសំពត់នោះ។
ពិធីបុណ្យកឋិនមិនត្រឹមតែជាពិធីសាសនាប៉ុណ្ណោះទេ
ប៉ុន្តែវាក៏ជាឱកាសដើម្បីពង្រឹងសាមគ្គីភាពសង្គម
និងជាការបង្ហាញពីវប្បធម៌ខ្មែរដ៏រុងរឿង
ពិធីនេះជួយឲ្យមនុស្សយល់ពីសារៈសំខាន់នៃការបរិច្ចាគ និងការរស់នៅដោយមានសទ្ធា
បន្ថែមពីនេះ ពិធីកឋិនក៏ជាឱកាសដ៏ល្អដើម្បីអភិវឌ្ឍទំនាក់ទំនងរវាងព្រះសង្ឃ
និងសាធារណជន។
ពិធីបុណ្យកឋិនគឺជាពិធីបុណ្យដ៏វិចិត្រនៅកម្ពុជា
ដែលបង្ហាញពីសទ្ធាយ៉ាងជ្រះថ្លារបស់ពុទ្ធបរិស័ទ វាមានសារៈសំខាន់ខាងផ្នែកសាសនា
វប្បធម៌ និងសង្គម ហើយជាឱកាសដ៏ល្អក្នុងការរួមចំណែករក្សាព្រះពុទ្ធសាសនាឱ្យគង់វង្ស
ការចូលរួមពិធីនេះពិតជាបានផលប្រយោជន៍ដល់អ្នកចូលរួមទាំងអស់គ្នា
ទាំងផ្នែកខាងផ្លូវចិត្ត និងផ្លូវកាយ។
សរុបសេចក្តីមកពិធីបុណ្យកឋិនគឺជាការបញ្ចូលគ្នាដ៏ល្អឥតខ្ចោះវាង
សាសនា និង វប្បធម៌
ដែលជាប្រភពនៃស្នាដៃខ្មែរតាំងពីបុរាណ។ ទោះបីសង្គមខ្មែរមានការផ្លាស់ប្តូរយ៉ាងណា
ក៏ពិធីនេះនៅតែរក្សាបាននូវអត្តសញ្ញាណដើមរបស់ខ្លួន ដោយក្លាយជាមរតកដែលជំនាន់ក្រោយត្រូវថែរក្សា។
ឯកសារយោង
-
https://www.5000-years.org/en/read/1212
-
http://m.ti-kh.org/books?book=8
មាតិកា
ចំណងជើង ទំព័រ
III មានលក្ខណៈប្លែកពីបុណ្យដទៃ ៥ យ៉ាង
៤. ប្លែកដោយបដិគ្គាហកៈ (ដោយអ្នកទទួល)
ខ-បដិគ្គាហកៈ (អ្នកទទួល) អានិសង្ស៥ដូចគ្នាគឺ
IV កិច្ច៨ថ្នាក់ដែលពុខ្មែរតែងប្រារពនៅក្នុងពិធីបុណ្យកឋិន
ក.កិច្ចចម្រើនព្រះបរិត្ត ឬសូត្រមន្តមាន ៦ថ្នាក់គឺ៖
V តើគេអាចផ្អាកបុណ្យកឋិនទានបានដែរឬទេ?
កឋិនក្នុង ព្រះវិន័យបិដក មហាវគ្គ តតិយភាគ
ក. ការបានចីវរ ខុសបំណង១២ប្រការ
ខ. ការបានចីវរ ត្រូវតាមបំណង១២ប្រការ
ឃ. កិរិយានៅជាសុខសប្បាយ ៥ប្រការ
No comments:
Post a Comment