‹‹មេរៀនស្រាវជ្រាវ បង្កើតឡើងក្នុង គោលបំណង ដើម្បើប្រមូល ព័ត៌មាន និង កំណត់ត្រាព្រឹត្តិការណ៍ និងប្រវត្តិសាស្រ្ត ផ្សេងៗ ដូចជា ចំណេះដឹងទូទៅ សេដ្ឋកិច្ច កសិកម្ម ប្រវត្តិសាស្រ្ត សុខភាពជាដើមចេញពីប្រភពផ្សេងៗ ដូចជា កាសែត ទស្សនាវដ្តី វិទ្យុ ទូរទស្សន៍ គេហទំព័រ ជាដើម សម្រាប់ មិត្តអ្នកអាន ទាំងអស់ ទុកជាដំណឹង បទពិសោធន៍ ចំណេះដឹងថ្មី ។ ទំព័រនេះគឺជាប្រភេទ បណ្តាល័យ អេឡិកត្រូនិកតូច មួយ ដែល ចារឹក ប្រមូលផ្តុំ រក្សាទុក និង ចែករំលែក ឯកសារ ដែលបាន ចេញផ្សាយ ជាសាធារណៈ ដល់ មិត្តអ្នកអានទូទៅ ទុកជា ចំណេះដឹង ឯកសារយោងសម្រាប់ ការសិក្សា ការងារ និង បុព្វហេតុត្រឹមត្រូវ ។ ខ្ញុំសង្ឃឹមថាគេហទំព័រនេះអាចជាជ្រុងមួយសម្រាប់ជាជំនួយដល់បងប្អូនរួមជាតិក្នុងការសិក្សាស្រាវជ្រាវ សូមអរគុណ!

Thursday, November 1, 2018

ប្រវត្តិ​នៃ​ព្រឹត្តិការណ៍​ថ្ងៃ ១៧ មេសា ១៩៧៥​​

         ការ​វាយ​ប្រយុទ្ធ​គ្នា រវាង​កងទ័ព របស់​សាធារណៈរដ្ឋ​ខ្មែរ របស់​សេនាប្រមុខ​លន់ នល់ និង​កងទ័ព​ខ្មែរក្រហម ត្រូវបាន​មើលឃើញ និង​លាន់ឮ​ស្ទើរ​ពេញ មួយ​យប់ នៅ​យប់​ថ្ងៃទី​១៦ មេសា ១៩៧៥​។​
​             កងទ័ព​ក្រហម​បាន​បើក​រណៈសិរ្យ គ្រប់​ទិស​ទាំង​បួន​ហើយ​ខ្លាំង បំផុត គឺ​នៅ​តាម​ផ្លូវជាតិ​លេខ​០១​។ ដោយ​កងទ័ព​សាធារណៈ រដ្ឋ​ខ្មែរ​ត្រៀម​ចុះចាញ់ និង​មាន​ការបាញ់​តប​រប៉េះរប៉ោះ​កងទ័ព ខ្មែរក្រហម ក៏​បាន​ចូលលុកលុយ​ទីក្រុង​ភ្នំពេញ នៅវេលា ម៉ោង ០៧​និង ៣០​នាទី​ព្រឹក ថ្ងៃទី ១៧ មេសា ១៩៧៥​។ នៅ​ម៉ោង​ប្រហែលជា ១០​ព្រឹក ថ្ងៃទី​១៧ មេសា ខ្មែរក្រហម បាន​កាន់កាប់​ទីក្រុង​បាន​ទាំ​ស្រុង​។​
​      ទង់ជាតិ​របប​សាធារណៈរដ្ឋ​ខ្មែរ របស់​លោក​សេនាប្រមុខ​លន់ នល់ ដែល​មាន​ផ្ទៃ​ពណ៌​ខៀវ និង​ជ្រុង​ម្ខាង​រូប​ប្រាសាទអង្គរវត្ត កំពូល​បី ពណ៌​ស និង​ផ្ទៃ​ជុំវិញ ពណ៌​ក្រហម ហើយ​ជ្រុង​ខាងលើ មាន​សញ្ញា​ផ្កាយ ព័ណ​ស​ចំនួន​៣ បាន​ត្រូវ​ទាញ​ទំលាក់ ជាមួយនឹង​បទ​ចំរៀង​ជាតិ ដោយ​ជំនួស​មកវិញ ទង់ជាតិ​និង​ភ្លេងជាតិ​របស់​របប​កម្ពុ​ជា​ប្រជាធិបតេយ្យ​។​
​ទង់ជាតិ​របប​កម្ពុជា ប្រជាធិបតេយ្យ ត្រូវបាន បង្ហូត​ឡើង ទង់ជាតិ នេះ រំលិច​ដោយ​ផ្ទៃ ពណ៌​ក្រហម និង​រូប​ប្រាសាទ​កំពូល​បី ពណ៌​លឿង នៅ​ចំ​កណ្ដាល​។ ផ្ទៃ​ពណ៌​ក្រហម តំណាងឲ្យ ចលនា​បដិវត្ត មានន័យ​ថា បូជា​ជិវិត ដ៏​មុះមុត និង​អង់អាច​ក្លាហាន ដើម្បី​ប្រជាជន​កម្ពុជា រំ​លោះ​ប្រទេស ការពារ និង​កសាង​ប្រទេស​។​
        ផ្ទៃ​ប្រាសាទ​កំពូល បី ពណ៌​លឿង​ជា​និមិត្តរូប នៃ​ប្រពៃណី​ជាតិ​របស់​ប្រជាជន​កម្ពុជា ដែល​បាន​ការពារ និង​កសាង​ប្រទេស​ឆ្ពោះទៅ​រក​ភាពរុងរឿង មហាលោតផ្លោះ មហាអស្ចារ្យ​។​
​        ប្រជាជន​ទីក្រុង​ភ្នំពេញ ឬ​គេ​ហៅថា អ្នក ១៧ មេសា រាប់​សែ​នាក់ ត្រូវ បាន​ទ័ព​ខ្មែរក្រហម​គៀរ និង​បង្ខំ​ឲ្យ​ចាកចេញ​ទីក្រុង​។ មាន​រទេះគោ រទេះសេះ រ៉ឺម៉ក ម៉ូតូ អ្នកដើរ​ថ្មើជើង ចេញ​ដើរ​តាមផ្លូវ ចេញពី​ទីក្រុង ប៉ុន្តែ​ភាព​និរាស​គ្រួសារ​ក៏​ចាប់ផ្ដើម ប្រពន្ធ​បាត់​ប្ដី ម្ដាយ​ព្រាត់កូន កូន ព្រាត់​ឪពុក បង​បាត់​ប្អូន ចៅ បាត់ ជីតា ជីដូន បាត់​ចៅ បាន​កើតមាន​ស្ទើរ​គ្រប់កន្លែង​។ អ្នកខ្លះ​រត់​ទៅ​ស្រុកកំណើត អ្នកខ្លះ ដេក​រង់ចាំ​ថ្ងៃ​ត្រឡប់​ចូល​ក្រុង​វិញ តែ​ទីបំផុត​មានតែ​និរាស​ន៍ និង ព្រាត់ប្រាស់​គ្នា​។​
​        ភាព​ខ្មៅ​ងងឹត និង​សោកនាដកម្ម កាន់តែ​ធំធេង និង​ឈឺចាប់​។ សាកសព​ទាហាន របស់​សាធារណៈ រដ្ឋ និង​ជន​ស៊ីវិល ត្រូវ​គេ​ប្រទះឃើញ ស្លាប់​ជា​ច្រើន​នៅ​ពាសវាល​ពាសកាល និង​តាម​ដងផ្លូវ​។ ឈាម​របស់​ខ្មែរ​ចាប់​ហូរ​កើត​ជា​ថ្លុកឈាម ថ្ងៃ​នោះ​មក​។​
​ប៉ុន្តែ​ក្រោយ​បន្តិច​ខ្មែរ​ហាក់ដូច​បាន​ សន្តិភាព ជាមួយនឹង​ការធ្វើសមាហរណកម្ម រវាង​អ្នក​ទីក្រុង គេ​ហៅថា ១៧ មេសា និង​អ្នក​ជនបទ គេ​ហៅ​ពួក​មូលដ្ឋាន​។ រយៈពេល​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ ខ្មែរក្រហម បាន​បង្កើត​សហករណ៍​មូលដ្ឋាន​បាន​ដោយ​ជោគជ័យ​។​
         ​អ្នក ១៧ មេសា ច្រើន​ជា​និស្សិត បញ្ញវ័ន្ត ត្រូវ​គេ​ស្នើ​ឲ្យ​ចុះ​ស្រែ​ដក​ស្ទូង និង​កាន់​នង្គ័ល ព្យួរ​រាស់​។ នៅពេលនោះ ទីផ្សារ និង​កម្ម​សិទ្ធ​ឯកជន​ត្រូវបាន​លុបបំបាត់​។ កម្ពុជា​ប្រជាធិបតេយ្យ ឬ ខ្មែរក្រហម ចាប់ផ្ដើម​ពង្រឹង វណ្ណៈ​កសិករ ដែល​ពាក្យស្លោក​របស់​ខ្មែរ ក្រហម សរសេរ​ថា​កសិករ​គឺជា​វណ្ណៈ អ​ធន់ និង​ឈាន​មុខ​គេ ដែល​សាក​សម និង​បទ​ចំរៀង​របស់​ខ្មែរក្រហម មួយ​បទ​ដែល​មាន​អត្ត​ន័យ ដូច​បទ​ចំរៀង “​កសិករ របស់​ខ្មែរក្រហម​”​។​
​      ក្រោយ​ពី​ស្ថានការណ៍​យោធា បាន​ស្ងប់ស្ងាត់​ប្រទេសជាតិ​ទាំងមូល ត្រូវ​បាន​ទាញ​ទំលាក់ ក្នុង​ជំរុំ​លត់​ដំ​ពលកម្ម​។ ការងារ​ពលកម្ម ចាប់ផ្ដើម ធ្វើ​នៅ​ពេល​ថ្ងៃ​រះ រហូតដល់​ពេល​ថ្ងៃ​លិច ។ ក្រុម​ណា មិនអាច បញ្ចប់​ការងារ​ទាន់ ផែនការ ដែល​ដាក់ចុះ ដោយ​ថ្នាក់លើ នឹង មិន​ត្រូវបាន​អនុញ្ញាតិ​ឲ្យ​សម្រាក​នោះទេ​។​
         ​ប៉ុន្តែ​នៅក្នុង​ជំរុំ​លត់​ដំ​ពលកម្ម គេ​ឃើញ​មាន​ការសំដែង​សិល្ប ល្ខោន រឿង និយាយ​អំពី យុទ្ធជន​ខ្មែរក្រហម​ជា​ជន​អង់អាច ក្លាហាន​តែមួយគត់ ដែល​ហ៊ាន ពលី​ជិវិត ដើម្បី​បុព្វហេតុ​ប្រទេស​ប្រយុទ្ធប្រឆាំង នឹង​បន​ចក្រព័ត្រ​អាមេរិក ហើយ​អត្ត​ន័យ​ដូច​បទ “​យុទ្ធជន តស៊ូ ដើម្បី បុព្វហេតុ​ប្រទេស​” ​។​
​       ជាមួយនឹង​ការធ្វើសមាហរណកម្ម ទៅ​ជា​របប​សមូហភាព និយម បាន​ដោយ​ជោគ ជ័យ ហើយ​នោះ ឃើញថា រដ្ឋាភិបាល កម្ពុជា ប្រជា​ជា​ធិបតេយ្យ ដែល​មាន​លោក សាឡុត​ស ហៅ ប៉ុលពត ជា​មេដឹកនាំ បានប្រែក្លាយ​ប្រទេស ទៅ​ជា​សង្គម​ទាសករ​។ ប៉ុលពត សម្រេច គោលដៅ​របស់​ខ្លួន​បាន​មួយ​តំណាក់​ទៀត គឺ​លុបបំបាត់បាន​នូវ សាសនា វត្ត​អារាម មន្ទីរពេទ្យ​សាលារៀន​។​
        ប៉ុលពត សម្រេចបាន នូវ​សុបិន​របស់គាត់​គឺ កម្ពុជា​ឆ្នាំ​សូន្យ គឺ​ឲ្យស្រប​នឹង រដ្ឋធម្មនុញ្ញ ឆ្នាំ​១៩៧៦ ។ ប្រជាជន​ណា មិន​អាច​ជំ​រៈបានរបប​សង្គមចាស់​នឹង​ត្រូវកំទេច ។ ជន​ណា​នៅ​មាន​គំនិត វប្បធម៌​ជឿនលឿន នឹង​ត្រូវ​ចាត់ទុកជា​ខ្មាំង​របស់ បដិវត្ត គ្រួសារ​របស់​ពួកគេ នឹង​ត្រូវ​យក​ទៅ អប់រំ​លត់​ដំ ក្នុង​ជំរុំ​ពលកម្ម ហើយ​បើ​មិន​អាច​អប់រំ​បាន​នឹង​ត្រូវ​កំទេចចោល​។​
​             បើ​តាម​ការស្រាវជ្រាវ​ដោយ កំណត់ហេតុ​និពន្ធ របស់​អ្នកកាសែត​បរទេស ចំនួន ២​នាក់ គឺ Grant Evans និង Kelvin Rowley នៅ ១៩៨៤ បាន​ស្រង់​គោលនយោបាយ​ជាតិ​នៅ ឆ្នាំ​១៩៧៨ របស់​ប៉ុល​ពត​មក​ចុះផ្សាយ​ថា​ ៖ “​យើង​កំពុង​កសាង​របប​សង្គម​មួយ​ដោយ​មិន​យក​គំរូ​តាម ប្រទេស​ណាមួយ​នោះ​ទេ​។ យើង​ចង់​មាន​បទពិសោធន៍ ដោយ​ខ្លួន​យើង ដែល​ចេញពី​ការតស៊ូ​រំដោះប្រទេស គឺជា​បទពិសោធន៍​របស់​យើង ដ៏​អស្ចារ្យ​។ យើង​មិនឲ្យ​មាន​មហាវិទ្យាល័​យ សាកលវិទ្យាល័យ នៅក្នុង​គំនិត​ជាតិ​និយម​របស់​យើង​។ បើ​ប្រទេស​ពុំមាន ចរាចរ​សាច់ប្រាក់ គ្មាន​ទីផ្សារ គ្មាន​មុខ​ជំនួញ មានន័យថា​យើង បាន​កសាង​សង្គម​មួយ ផ្ដល់​សេរីភាព​វណ្ណៈ​ស្មើភាព ទៅឲ្យ ប្រជាជន ទៅ​ឲ្យ​កសិករ​។ ប្រជាជន​ប្រហែល បី​លាន​នាក់ ជាភា​សសឹក ពួកគេ បានធ្វើ​សមាហរណកម្ម​មក​ជន​បទ​យើង បាន​ផ្ដល់ឲ្យ​ពួកគេ នូវ ស្ថានភាព​រស់នៅ​មាន​ភាពស្មើគ្នា ដូច​កសិករ នៅពេលនោះ ប្រទេស របស់​យើង ប្រែក្លាយ​ជា​របប​សង្គម​និយម មួយ​បែប​ថ្មី​”​។ យ៉ាងហោចណាស់​ក៏​ប៉ុលពត ជា​មេដឹកនាំ​ម្នាក់​គត់ នៅ​កម្ពុជា ដែល​មាន​និន្នាការ​ដ៏​ជិតស្និត ជាមួយ​មេដឹកនាំ​ចិន​ម៉ៅ​សេង​ទុង ។ រាល់​លទ្ធិ និង​របៀប​គ្រប់គ្រង​ប្រទេស​របស់​ចិន ក្នុង​រាជ​កាល​របស់ មេដឹកនាំ​ម៉ៅ​ត្រូវបាន ប៉ុលពត​យក​ម​អនុវត្ត​។​
​         កំណត់ហេតុ​និពន្ធ​របស់ អ្នកនិពន្ធ​បាន​សំណេរ និង​មាន​អត្ថន័យ​ដូចនេះ ថា​៖ នៅ​ឆ្នាំ ១៩៧៦ ប្រទេស ត្រូវបាន​ប្ដូរ​ឈ្មោះ​ជា​ថ្មី ទៅ​ជា​កម្ពុជា ប្រជាធិបតេយ្យ​។ សម្ដេចព្រះ​នរោត្តម សីហនុ បាន​យាង​ចេញពី​តំណែង និង​ត្រូវ​ឃុំ​ព្រះកាយ នៅក្នុង​រាជវាំង​។​
​លោក ខៀវ សំផន បានតែងតាំង​ជំនួស ព្រះអង្គ​ក្នុង​ឋានៈ​ជា ប្រមុខរដ្ឋ​ផ្លូវកា​រហើយ​ប៉ុលពត ជា​នាយករដ្ឋមន្ត្រី​។ ផែនការណ៍​បួន​ឆ្នាំ ត្រូវបាន​បង្កើតឡើង ដើម្បី ដឹកនាំ​ប្រទេស​មួយ​ក្នុង​សម័យកាល ធ្វើ​សមូហភាព​វូប​នីយកម្ម មានន័យ​ថា​កំទេចចោល​របប​ឯកជន ទ្រព្យសម្បតិ គោល ក្របី ដីស្រែ​ចំការ ដាក់​ជា​ទ្រព្យ​រួម​របស់​រដ្ឋ​។​
​        ក្រុម​គ្រួសារ​មិន​អាច​រស់នៅ​រួមគ្នា គេ​ត្រូវ​បំបែក ចូលទៅ​ក្នុង​ស​ហករ គឺ​ក្នុង​គោល ដៅ​របស់​បក្ស និង​រដ្ឋ ធ្វើស្រែ​ឲ្យបាន​ផលបីតោន ក្នុង​មួយ​ហិច​តា​។ ប៉ុន្តែ​ផែនការ​នេះ ត្រូវ​បាន​ទាញ​ទំលាក់​ប្រទេស ចូលទៅ​ក្នុង​ភព​ខៅ្ម​ងងឹត មួយ គឺ​កសិករ​ក្លាយជា​ទាសករ​របស់​បក្ស​គុ​ម្មុយ​និស្ត​បដិវត្ត​កម្ពុជា​។​
       ​នៅក្នុង​ប្រទេស​ចិន​ក្រោយ មាន​បដិវត្ត​វ​ប្បធម័​ឮ និង​ក្រោយ​ពី មេដឹកនាំ​ម៉ៅ ទទួលមរណៈភាព​។ ប៉ុល​ពត​បាន​តាំងខ្លួន គាត់​ជា​មេដឹកនាំ ម៉ៅ​សេង​ទុង​នៅ​កម្ពុជា​។ ទ្រឹស្ដី​មួយ​ត្រូវ​ប៉ុលពត យកមកអនុវត្ត គឺ​កំទេច​ជំងឺ​ផ្ទៃក្នុង​បក្ស មានន័យ​ថា​ត្រូវកំទេច​ជន​ណា ដែល​ប្រឆាំង​នឹង​ការកែ​ទំរង់​របស់​បក្ស ត្រូវ​គេ​លាប​ពណ៌​ជា​ជន​ក្បត់ ក្រោយ​ពាក្យ​នេះ ប្រែក្លាយ​ជា​ជន​ក្បត់​អង្គការ​។​
​          នៅ​ឆ្នាំ​១៩៧៦ ប្រជាជន​កម្ពុជា រាប់រយ​ពាន់​នាក់ ត្រូវ​គេ​ធ្វើ​ទារុណកម្ម និង​សម្លាប់ នៅ​មន្ទីរ​សន្តិសុខ ឬ​មន្ទីរ​សន្តិបាល​។ នៅ​ខែ​ឧសភា ១៩៧៦ ប៉ុលពត និង​បក្ស​គុ​ម្មុយ​និស្ត​កម្ពុជា ចាប់ផ្ដើម​បង្កើត មន្ទីរ​សន្តិបាល ស​២១ អតីត​វិទ្យាល័យ​ទួលស្លែង នៅក្នុង​ទីក្រុង​ភ្នំពេញ​។​
​           គោលដៅ នៃ​ការបង្កើត ស​២១ គឺ​សំដៅ ចាប់​ជន​ក្បត់​អង្គការ​មក​សួរចម្លើយ​នៅ​ទីនោះ​។ ស​២១ ឬ​គុក​ទួលស្លែង ត្រូវបាន​ដាក់​ឲ្យ​ស្ថិត​នៅក្រោម ការគ្រប់គ្រង​របស់​កម្មាភិបាល​ជាន់ខ្ពស់ របស់​បក្ស​គុ​ម្មុយ​និ​ស្ត គឺ​កាំ​ង​ហ្គិ​ច​អៀវ ហៅ​ឌុ​ច ដែល​មាន​ជិវិត​មកដល់ពេលនេះ​។​
           ​ទោះជា​បែបណា​របប​កម្ពុជា​ប្រជាធិបតេយ្យ​ បាន​ធ្វើឲ្យ​ឈាម របស់​ខ្មែរ ជិត​ពីរ​លាន​នាក់​បាន​ស្លាប់ ដោយ ការធ្វើ​ទារុណកម្ម ការ​បង្អត់ បាយ ស្លាប់​ដោយ​ជំងឺ ការ​ធ្វើ​ពលកម្ម​ដោយ​បាក់កំលាំង ដែល​ជា​បុព្វហេតុ​មកពី​ការផ្ដួលរំលំ​របប​សាធារណៈ​ខ្មែរ​។ ប្រវត្តិ សាស្ត្រ ខ្មែរ និង​ពិភពលោក​ចាត់ទុកថា​ជា​ឆ្នាំ​សូន្យ និង​ពិភពដ័​ខ្មៅ​ងងឹត នៃ​ប្រទេស​កម្ពុជា ដែល​គេ​មិន​ត្រូវ​ឲ្យ​ដា​នប្រវត្តិសាស្ត្រ​ដ៏​ខ្មៅ​ងងឹត​នេះ កើតឡើង​វិញ​ឡើយ​៕

---------សំរាប់ពត៏មានបន្ថែមសូមចូលទៅកាន់ http://vodhotnews.com

No comments:

Post a Comment