លោក Abraham Lincoln កើតនៅថ្ងៃទី ១២ ខែកុម្ភៈ
ឆ្នាំ១៨០៩ នៅរដ្ឋ Kentucky ប្រទេសអាមេរិក
ហើយបានកាន់ដំណែងជាសមាជិកសភានៃរដ្ឋ Illinois ក្នុងកំឡុងឆ្នាំ
១៨៤៧-១៨៤៩ ហើយលោកបានក្លាយជាប្រធានាធិបតីអាមេរិកទី ១៦ នៅថ្ងៃទី ០៤ ខែមិនា ឆ្នាំ១៨៦១
រហូតដល់ថ្ងៃទី ១៥ ខែមេសា ឆ្នាំ១៨៦៥
តែគួរឱ្យស្តាយលោកត្រូវបានគេធ្វើឃាតខណៈពេលលោកកំពុងកាន់ដំណែងនៅឡើយ។
(ពីឆ្វេងមកស្តាំ)
ប្រធានាធិបតីអាមេរិក Abraham Lincoln និងឃាតក John
Wilkes Booth
សូមបញ្ជាក់ថា លោក Abraham Lincoln ត្រូវបានគេធ្វើឃាតនៅថ្ងៃទី
១៤ ខែមេសា ឆ្នាំ១៨៦៥ ដែលឃាតកបាញ់ត្រូវក្បាលខាងក្រោយ នៅម៉ោង ១០ និង ១៥ នាទី យប់
ខណៈពេលដែលប្រធានាធិបតីរូបនេះកំពុងមើលរឿងឈ្មោះថា “Our American Cousin” ជាមួយនឹងប្រពន្ធរបស់លោក
Mary Todd Lincoln និងភ្ញៀវពីរនាក់ផ្សេងទៀត នៅរោងកុន Ford’s នៃក្រុងវ៉ាស៊ីនតោន
ឌីស៊ី។ តាមពិតឃាតកដែលបាញ់សម្លាប់ប្រធានាធិបតី គឺតារាភាពយន្ត John Wilkes
Booth។
ឃាតកបានបាញ់សម្លាប់ Abraham Lincoln ខណៈពេលលោកកំពុងទស្សនារឿង
ក្នុងហេតុការណ៍នោះដែរ មេបញ្ជាការ Henry Rathbone បានព្យាយាមបញ្ឈប់លោក
John Wilkes Booth ដើម្បីរំដោះលោក Abraham Lincoln ចេញពីកន្លែងកើតហេតុ ប៉ុន្តែ John Wilkes Booth បានព្យាយាមចាក់ដើមទ្រូងលោក
Abraham Lincoln បន្ថែមទៀត ដោយកាំបិតស្នៀត។ បន្ទាប់មក Abraham
Lincoln សន្លប់បាត់ស្មារតី
ហើយភ្លាមៗនោះត្រូវបានគេដឹកឆ្លងកាត់តាមផ្លូវពីរោងភាពយន្តទៅផ្ទះ Petersen ជាកន្លែងដែលគាត់ស្នាក់នៅ។
ឃាតក និងអាវុធទាំងពីរប្រភេទ ដែលបានសម្លាប់លោក Abraham Lincoln
ក្រោយពីគ្រូពេទ្យត្រួតពិនិត្យទៅលើមុខរបួស
ត្រូវបានគេប្រកាសថា លោកមានគ្រោះថ្នាក់ដល់ជីវិត ដោយលោកបានសន្លប់អស់រយៈពេល ៩ ម៉ោង ក្រោយមកទៀតលោកបានស្លាប់នៅថ្ងៃទី
១៥ ខែមេសា នៅម៉ោង ៧ និង ២២ នាទី ព្រឹក។
លោក Abraham Lincoln ត្រូវពិនិត្យដោយគ្រូពេទ្យក្រោយពេលកើតហេតុ
ដោយឡែកសម្រាប់ឃាតក John Wilkes Booth ត្រូវបានទាហានតាមស្វែងរក
ហើយបានបាញ់សម្លាប់ដោយពលបាលត្រីឈ្មោះ Boston Corbett នៅថ្ងៃទី
២៦ ខែមេសា ឆ្នាំ ១៨៦៥។ ឃាតក John Wilkes Booth ជឿជាក់ថា ការសម្លាប់លោក Abraham
Lincoln នឹងអាចផ្លាស់ប្តូរយ៉ាងខ្លាំងចំពោះគោលនយោបាយរបស់អាមេរិកឆ្ពោះទៅភាគខាងត្បូង។
ពលបាលត្រីឈ្មោះ Boston Corbett ដែលបានបាញសម្លាប់ John
Wilkes Booth នៅក្នុងកសិដ្ឋាននេះ
ក្រោយពីបានសម្លាប់ John Wilkes Booth រួច
ប៉ូលីសក៏បានសើបអង្កេត និងដឹងពីមេផ្សំគំនិតផ្សេងទៀតក្នុងការសម្លាប់ប្រធានាធិបតីលោក Abraham
Lincoln មានដូចជាលោកស្រី Mary Surratt (អតីម្ចាស់ផ្ទះសំណាក់)
និង លោក David Herold (អតីតអ្នកលក់ថ្នាំពេទ្យ)។
លោកស្រី Mary Surratt និង លោក David Herold
ទន្ទឹមនឹងនោះដែរ
ក៏មានការប៉ុនប៉ងធ្វើឃាតអនុប្រធានាធិបតី Andrew Johnson និងរដ្ឋមន្រ្តីក្រសួងការពារជាតិ
William H. Seward ដោយឃាតកឈ្មោះ George Atzerodt និង Lewis Powell តែត្រូវបរាជ័យ
ដោយបានត្រឹមតែធ្វើឱ្យរបួសស្នាមតិចតួចតែប៉ុណ្ណោះ ពីព្រោះបាញ់មិនចេញគ្រាប់ និងមានការជួយអន្តរាគមន៍ពីគ្រួសាររបស់
William H. Seward។ ឃាតក George Atzerodt និង Lewis Powell ត្រូវបានគេកាត់ទោសព្យួករផងដែរ៕
ការព្យួកលោក Mary Surratt, Lewis
Powell, David Herold និង George Atzerodt កាលពីថ្ងៃទី ៧ ខែកក្កដា ឆ្នាំ១៨៦៥
No comments:
Post a Comment