‹‹មេរៀនស្រាវជ្រាវ បង្កើតឡើងក្នុង គោលបំណង ដើម្បើប្រមូល ព័ត៌មាន និង កំណត់ត្រាព្រឹត្តិការណ៍ និងប្រវត្តិសាស្រ្ត ផ្សេងៗ ដូចជា ចំណេះដឹងទូទៅ សេដ្ឋកិច្ច កសិកម្ម ប្រវត្តិសាស្រ្ត សុខភាពជាដើមចេញពីប្រភពផ្សេងៗ ដូចជា កាសែត ទស្សនាវដ្តី វិទ្យុ ទូរទស្សន៍ គេហទំព័រ ជាដើម សម្រាប់ មិត្តអ្នកអាន ទាំងអស់ ទុកជាដំណឹង បទពិសោធន៍ ចំណេះដឹងថ្មី ។ ទំព័រនេះគឺជាប្រភេទ បណ្តាល័យ អេឡិកត្រូនិកតូច មួយ ដែល ចារឹក ប្រមូលផ្តុំ រក្សាទុក និង ចែករំលែក ឯកសារ ដែលបាន ចេញផ្សាយ ជាសាធារណៈ ដល់ មិត្តអ្នកអានទូទៅ ទុកជា ចំណេះដឹង ឯកសារយោងសម្រាប់ ការសិក្សា ការងារ និង បុព្វហេតុត្រឹមត្រូវ ។ ខ្ញុំសង្ឃឹមថាគេហទំព័រនេះអាចជាជ្រុងមួយសម្រាប់ជាជំនួយដល់បងប្អូនរួមជាតិក្នុងការសិក្សាស្រាវជ្រាវ សូមអរគុណ!

Monday, March 4, 2019

សាវតារដ្ឋសភា

សាវតារដ្ឋសភាកម្ពុជា
I-សេចក្តីផ្តើមៈ
   ប្រទេសកម្ពុជាជាព្រះរាជាណាចក្រ ដែលព្រះមហាក្សត្រទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងតាមលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត អចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ មានទីតាំងស្ថិតនៅក្នុង ភូមិភាគអាស៊ី-អាគ្នេយ៍ មានផ្ទៃក្រឡា ១៨១.០៣៥ គីឡូម៉ែត្រការ៉េ មានភ្នំពេញជារាជធានី និងមាន រាជធានី-ខេត្ត៖ ២៥ ក្រុង-ស្រុក-ខណ្ឌ៖ ១៩៧ ឃុំ-សង្កាត់៖ ១.៦៣៣ ភូមិ៖ ១៤.១៣៩ មានប្រជាពលរដ្ឋ ១៤លាននាក់ ។
-ភាសា និងអក្សរដែលប្រើជាផ្លូវការ គឺភាសា និងអក្សរខ្មែរ ហើយព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ។
-អំណាចទាំងអស់ជារបស់ប្រជាពលរដ្ឋ ហើយអំណាចបែងចែកដាច់ពីគ្នា​ រវាងអំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ ។
ព្រះមហាក្សត្រ
ព្រះបាទសម្តេចព្រះបរមនាថ​ នរោត្តម សីហមុនី
ប្រធានព្រឹទ្ធសភានីតិកាលទី​ ៣
សម្តេច ជា ស៊ីម
ប្រធានរដ្ឋសភានីតិកាលទី ៥
សម្តេច ហេង សំរិន​
នាយករដ្ឋមន្ត្រី នីតិកាលទី ៥ នៃរដ្ឋសភា
សម្តេច ហ៊ុន សែន​​

II-ប្រវត្តិរបស់រដ្ឋសភាៈ
    ព្រះរាជាណាចក្រកម្ពុជា ត្រូវបានអាណានិគមនិយមបារាំងត្រួតត្រាពីឆ្នាំ១៨៦៣ ដល់ ឆ្នាំ១៩៥៣ ។ ក្នុងរជ្ជកាលព្រះបាទ ស៊ីសុវត្ថិ មានព្រះរាជ-ប្បញ្ញត្តិមួយ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩១៣ សម្រេចបង្កើតសភាពិគ្រោះយោបល់ដែលមាន សមាជិក៣៩រូប តំណាងឱ្យ១០ ខេត្ត-ក្រុង។ នេះជាសញ្ញាដំបូង នៃការកកើតសភា ។
-ថ្ងៃទី១០ ខែមេសា ឆ្នាំ១៩៤០ សភាពិគ្រោះយោបល់បានកែប្រែទៅជាសភាតំណាងប្រជាជនកម្ពុជា ក្រោមរជ្ជកាលព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស ។
-ថ្ងៃទី២៩ ខែមីនា ឆ្នាំ១៩៤៥ ការបង្កើតសភាពិគ្រោះយោបល់ ដែលមានសមាជិក៣៣រូប តំណាងឱ្យ ១៤ ខេត្ត-ក្រុង ។
-ខែវិច្ឆិកា ឆ្នាំ១៩៤៥ ការបង្កើតគណៈកម្មការបារាំង-ខ្មែរមួយ ដើម្បីរៀបរៀងសេចក្តីព្រាងរដ្ឋធម្មនុញ្ញដំបូង ។
-ឆ្នាំ១៩៤៦ មានព្រះរាជក្រម៤ សម្រេចផ្តល់សេរីភាពសារព័ត៌មាន សេរីភាពបង្កើតសមាគម សេរីភាពបង្កើតគណបក្សនយោបាយ និងឱ្យប្រើច្បាប់ បោះឆ្នោតសាកលជ្រើសតាំងរដ្ឋសភាបណ្តោះអាសន្ន (សភាធម្មនុញ) ។
-ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៤៦ ការបោះឆ្នោតសាកលលើកដំបូងនៅកម្ពុជាជ្រើសតាំង សមាជិកសភាធម្មនុញ្ញ ៦៧រូប មានបេសកកម្មតាក់តែង រដ្ឋធម្មនុញ្ញទី១ នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានប្រកាសឱ្យប្រើនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ១៩៤៧ ។


ខាងក្រោមនេះ គឺជាតារាងស្តីពីប្រវត្តិរបស់រដ្ឋសភាកម្ពុជា ពីការកកើតមកដល់បច្ចុប្បន្ន 
ល.រ
        រដ្ឋសភា រយៈកាល
ចំនួនគណបក្ស
ចំនួនអាសនៈ
កាលបរិច្ឆេទបោះឆ្នោត
ពហុបក្ស
៦៧
០១-០៩-១៩៤៦
ពហុបក្ស
៧៥
២១-១២-១៩៤៧
ពហុបក្ស
៧៨
០៩-០៩-១៩៥១
បក្សតែមួយ
៩១
១១-០៩-១៩៥៥
បក្សតែមួយ
៦១
២៣-០៩-១៩៥៨
បក្សតែមួយ
៧៧
១០-០៦- ១៩៦២
បក្សតែមួយ
៨២
១១-០៩-១៩៦៦
បក្សតែមួយ
១២៦
០៣-០៩-១៩៧២
០៩
បក្សតែមួយ
២៥០
២០-០៣-១៩៧៦
១០
បក្សតែមួយ
១១៧
០១-០៥-១៩៨១
១១
ពហុបក្ស
១២០
២៣ . ២៨-០៥-១៩៩៣
១២
ពហុបក្ស
១២០
២៣ . ២៨-០៥-១៩៩៣
១៣
ពហុបក្ស
១២២
២៦-០៧-១៩៩៨
១៤
ពហុបក្ស
១២៣
២៧-០៧-២០០៣
១៥
ពហុបក្ស
១២៣
២៧-០៧-២០០៨
១៦
ពហុបក្ស
១២៣
២៨-០៧-២០១៣

កំណត់សំគាល់៖
( )ជាលើកដំបូងដែលស្ត្រីខ្មែរមានសិទ្ធិសេរីភាព ទៅបោះឆ្នោត និងឈរឈ្មោះឱ្យគេបោះឆ្នោត ។
( ) ជាសម័យកម្ពុជាប្រជាធិបតេយ្យ លទ្ធផលស្រាវជ្រាវរកឃើញត្រឹមសមាសភាព គណៈកម្មាធិការ អចិន្ត្រៃយ៍ ប៉ុណ្ណោះ ។

 III-រដ្ឋសភាបច្ចុប្បន្នៈ
រដ្ឋសភានីតិកាលទី៥ កើតចេញពីការបោះឆ្នោតសកល កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ តាមប្រព័ន្ធសមាមាត្រ មាន២៤​មណ្ឌល រាជធានី-ខេត្ត មានគណបក្សនយោបាយចំនួន៨ចូលរួម។ ប្រជាពលរដ្ឋបានចុះឈ្មោះបោះឆ្នោតចំនួន ៩.៦៧៥.៤៥៣នាក់ ប្រជាជនបានទៅ​បោះឆ្នោតចំនួន ៦.៧៣៥.២៤៤នាក់ ស្មើនឹង ៦៩,៦១%។ អាសនៈដែលទទួលបាន: គណបក្សប្រជាជនកម្ពុជា ៦៨ អាសនៈ ស្មើនឹង៥៥,២៨% គណបក្សសង្គ្រោះជាតិ ៥៥ អាសនៈ ស្មើនឹង៤៤,៧១%។ តំណាងរាស្រ្តសរុបចំនួន១២៣រូប ក្នុងនោះ​តំណាងរាស្ត្រស្ត្រី២៥រូប ស្មើនឹង ២០,៣២% តំណាងរាស្រ្តជនជាតិភាគតិចចំនួន ២រូប ក្រុមស្រ្តីសមាជិករដ្ឋសភាត្រូវបានបង្កើត។

រដ្ឋសភានីតិកាលទី៥ បានបើកសម័យប្រជុំដំបូងក្រោមព្រះរាជាធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទសម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០១៣។ តំណាងរាស្រ្ត​បានធ្វើសច្ចាប្រណិធាន នៅព្រះបរម រាជវាំង មុនចូលកាន់តំណែងនៅរសៀលថ្ងៃដដែល។

រដ្ឋសភាបានប្រជុំក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា ​ដើម្បីបោះឆ្នោតជ្រើសតាំង​ប្រធាន អនុប្រធាន រដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មការជំនាញ និងផ្តល់សេចក្តីទុកចិត្តរាជរដ្ឋាភិបាល នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣។



No comments:

Post a Comment