‹‹មេរៀនស្រាវជ្រាវ បង្កើតឡើងក្នុង គោលបំណង ដើម្បើប្រមូល ព័ត៌មាន និង កំណត់ត្រាព្រឹត្តិការណ៍ និងប្រវត្តិសាស្រ្ត ផ្សេងៗ ដូចជា ចំណេះដឹងទូទៅ សេដ្ឋកិច្ច កសិកម្ម ប្រវត្តិសាស្រ្ត សុខភាពជាដើមចេញពីប្រភពផ្សេងៗ ដូចជា កាសែត ទស្សនាវដ្តី វិទ្យុ ទូរទស្សន៍ គេហទំព័រ ជាដើម សម្រាប់ មិត្តអ្នកអាន ទាំងអស់ ទុកជាដំណឹង បទពិសោធន៍ ចំណេះដឹងថ្មី ។ ទំព័រនេះគឺជាប្រភេទ បណ្តាល័យ អេឡិកត្រូនិកតូច មួយ ដែល ចារឹក ប្រមូលផ្តុំ រក្សាទុក និង ចែករំលែក ឯកសារ ដែលបាន ចេញផ្សាយ ជាសាធារណៈ ដល់ មិត្តអ្នកអានទូទៅ ទុកជា ចំណេះដឹង ឯកសារយោងសម្រាប់ ការសិក្សា ការងារ និង បុព្វហេតុត្រឹមត្រូវ ។ ខ្ញុំសង្ឃឹមថាគេហទំព័រនេះអាចជាជ្រុងមួយសម្រាប់ជាជំនួយដល់បងប្អូនរួមជាតិក្នុងការសិក្សាស្រាវជ្រាវ សូមអរគុណ!

Thursday, November 1, 2018

ប្រវត្តិ និងការកសាង ប្រាសាទបាយ័ន

ប្រាសាទបាយ័ន

Jump to navigationJump to search
ប្រាសាទបាយ័ន
Angkor Head1.jpg
ឈ្មោះ:ប្រាសាទបាយ័ន
អ្នកកសាង:ព្រះបាទជ័យវរ្ម័នទី៧
កាលបរិច្ឆេទកសាង:ចុងគ្រិស្តសតវត្សរ៍ទី ១២
ឧទ្ទិសថ្វាយ:ព្រះពុទ្ធសាសនាមហាយាន ព្រះពោធិសត្វលោកេស្វរៈ
ស្ថាបត្យកម្ម:ខ្មែរ
ទីតាំង:ក្រុងអង្គរធំ ខេត្តសៀមរាប
ប្រាសាទបាយ័នស្ថិតនៅចំកណ្តាលនៃក្រុងអង្គរធំ។ ប្រាសាទនេះកសាងនៅចុងគ្រិស្តសតវត្សរ៍ទី ១២ និងដើមគ្រិស្តសតវត្សរ៍ទី ១៣ ដោយព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទនេះមាន តួប៉មនីមួយៗ មានមុខបួន ដែលមានកំពូល ៤៩ និងកំពូលក្លោងទ្វារចូល៥ ទៀត សរុបទាំងអស់ ៥៤ កំពូល ដែលតំណាងឲ្យខេត្តក្រុងខ្មែរ ទាំង ៥៤ នៅសម័យកាលនោះ។ មានអ្នកប្រាជ្ញមួយចំនួនបានគិតថា មុខទាំង ៤ នោះតំណាងឲ្យព្រះពោធិសត្វលោកេស្វរៈនៃព្រះពុទ្ធសាសនាមហាយាន អ្នកខ្លះទៀត គិតថា ជារូបតំណាងព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទបាយ័នមានប្លង់បីជាន់។ ជាន់ទី១ និងទី ២ មានថែវដែលមានចម្លាក់ដ៏ល្វិចិត្រអ។ ប្រាង្គនៅកណ្តាល ១៦ និងស្ថិតនៅជាន់ទី ៣ មានរាងកាកបាទ។ សំណង់ប្រាសាទបាយ័នមានលក្ខណៈស្មុគស្មាញ ទាំងថែវ ផ្លូវដើរ និងជណ្តើរ។ ក្រៅពីទឹកមុខញញឹមនៃរូបបាយ័ន ប្រាសាទនេះមានចម្លាក់ដ៏ល្អប្រណីត ដែលរៀបរាប់ពីរឿងទេវកថានៅថែវខាងក្នុង និងខាងក្រៅ រៀបរាប់ពីជីវភាពរស់នៅរបស់ប្រជាជននៅសម័យអង្គរ មានទាំងផ្សារ ការនេសាទ ពិធីបុណ្យ ល្បែងប្រដាល់ ជល់មាន់ ។ល។ និងថែមទាំងមានការរៀបរាប់ពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្តចម្បាំង និងព្យុហយាត្រាជាដើម។ ចម្លាក់នោះឆ្លាក់បានជ្រៅជាងនៅ ប្រាសាទអង្គរវត្ត តែ​មាន​លក្ខណៈ​សាមញ្ញ។ ទិដ្ឋភាព​នៃ​ចម្លាក់ បង្ហាញដោយផ្ទាំងតាមជួរ ពីរឬបីជួរ[១]
ប្រាសាទ បាយ័ន
ប្រាសាទ បាយ័ន

ប្រវត្តិនៃឈ្មោះបាយ័ន[កែប្រែ]

ពាក្យ​ថា​បាយ័ន អ្នក​គ្រូ ពៅ សាវរស បាន​លើក​យក​គំនិត​របស់​លោក ប្វាស្សឺលីយ៉េរ៍ (Boisselier) ដែល​បាន​កំណត់​លើ​ឫស​នៃ​ពាក្យ​នេះ ដោយ​បាន​លើក​ឡើង​ថា បាយ័ន​ជា​ស្នា​ដៃ​របស់ ព្រះ​បាទ​ជយវរ្ម័ន ទី ៧ ដែល​បាន​កសាង​នៅ​ក្នុង​ប្លង់​ខុស​គេ មាន​រាង​មូល ដែល​រំលឹក​ដល់​យន្ត្រ។ គំនិត​ខាង​លើ​នេះ​មិន​អាច​យក​ជា​ការ​បាន​ទេ ហើយ​អ្នក​គ្រូ ពៅ សាវរស បាន​បន្ថែម​ទៅ​គំនិត​របស់​លោក សេដែស (Cœdès) ដែល​បាន​ឲ្យ​យោបល់​ប្រៀប​ធៀប​នៃ​ពាក្យ​បាយ័ន ជា​មួយ វជយន្ត ដែល​និយាយ​នៅ​ក្នុង​សិលាចារឹក។ វជយន្ត គឺ​ជា​វាំង​របស់​ព្រះ​ឥន្ទ បើ​តាម​អត្ថបទ ល្បើក​អង្គរវត្ត ដែល​បាន​សរសេរ​ឡើង​នៅ​ក្នុង​សម័យ​កណ្តាល គឺ​ព្រះ​ឥន្ទ​បាន​ឲ្យ​ព្រះ​ពិស្ណុការ (វិឝ្វកម៌ន៑) ចុះ​មក​ឋាន​កណ្តាល​ ដើម្បី​ក​សាង​ប្រាសាទ​ឲ្យ​ព្រះ​កេតុ​មាលា ដែល​រំលឹក​ដល់​វាំង​របស់​ព្រះ​អង្គ​ក្នុង​គំនិត​ខ្មែរ គឺ​ពេជយន្តរត្ន ឬ ទេវ​ជយន្ត។ ឈ្មោះ​មក​ពី​ការ​ធ្វើ​ឡើង​វិញ​ជា​ច្រើន និង​ការ​បង្ហាញ​ពី​ការ​ធ្វើ​ឲ្យ​ដូច​ទៅ​នឹង​ស្នា​ដៃ​ នៅ​លើ​ផែន​ដី​របស់​វិឝ្វកម៌ន៑។[២]
ប្រាសាទបាយ័ន

ព្រះពុទ្ធរាជនៅប្រាសាទបាយ័ន[កែប្រែ]

គេ​បាន​ប្រទះ​ឃើញ​ចម្លាក់​ព្រះ​ពុទ្ធ​អង្គ​ប្រក់​នាគ ស្ថិត​នៅ​ក្នុង​ឥរិយាបថសមាធិ នៅ​បាត​អណ្តូង ដែល​ស្ថិត​នៅ​ចំ​កណ្តាល​ប្រាសាទ​បាយ័ន កាល​ពី​ឆ្នាំ ១៩៣២ ។ ចម្លាក់​ព្រះ​ពុទ្ធ​អង្គ​នេះ បង្អាញ​ឲ្យ​យើង​ដឹង​នូវ​ផ្នត់​គំនិត​នយោបាយ​នា​សម័យ​ព្រះ​បាទ​ជយវរ្ម័នទី ៧ កាល​ពី​ចុង​គ្រិស្តសតវត្សរ៍ទី១២ ដើម​គ្រិស្តសតវត្សរ៍​ទី ១៣ ។ បណ្ឌិត មីសែល ត្រាណេ អ្នក​ឯកទេស​ខាង​វប្បធម៌‌​ប្រវត្តិសាស្រ្ត បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្រៅ​ពី​ការ​បង្ហាញ​នូវ​ផ្នត់​គំនិត​នយោបាយ​របស់ ព្រះ​បាទ​ជយវរ្ម័ន ទី ៧ នា​សតវត្សរ៍​នោះ ចម្លាក់​ថ្ម​បុរាណ​នេះ​នៅ​មាន​សារៈ​សំខាន់​មួយ​ទៀត គឺ​បង្ហាញ​ពី​ការ​ផ្លាស់​ប្តូរ​ពី​លទ្ធិ​ទេវរាជ​មក​លទ្ធិ​ពុទ្ធរាជ​ក្នុង​រជ្ជកាល​របស់​ព្រះ​បាទ​ជយវរ្ម័ន ទី ៧ ។ ពី​ព្រោះ​ថា​ បល្ល័ង្ក ឬ​ព្រះ​អាទិទេព​ខាង​ព្រហ្មញ្ញសាសនា ត្រូវ​បាន​ជំនួស​ដោយ​ព្រះ​បដិមា​តំណាង​ឲ្យ​ព្រះ​សម្មាសម្ពុទ្ធ​អង្គ ឬ​ព្រះ​អវលោកេស្វរៈ​ទៅ​វិញ ដូច​ករណីច​ម្លាក់​ព្រះ​ពុទ្ធ​អង្គ​ខាង​លើ​នេះ ជាដើម ។ លោក​បណ្ឌិត​បាន​បន្ត​ឲ្យ​ដឹង​ថា ការ​ផ្លាស់​ប្តូរ​ប្រព័ន្ធ​សាសនា​ខាង​លើ​នេះ អាច​គូស​បញ្ជាក់​តាម​រយៈ​ព្រះ​ភក្រ្ត​របស់​ព្រះ​អង្គ ដែល​តំណាង​ឲ្យ​ព្រះ​រូប​របស់​ព្រះ​មហាវីរក្សត្រ គឺ​ព្រះ​បាទ​ជ័យវរ្ម័ន ទី ៧ តែ​ម្តង នេះ​ជា​ចំណុច​យ៉ាង​សំខាន់​បំផុត ។ តាម​ការ​ស្រាវ​ជ្រាវ​ខាង​បុរាណវិទ្យា និង ខាង​សិលាចារឹក លោក​សាស្រ្តាចារ្យ​បាន​ឲ្យ​ដឹង​ថា ការ​ដែល​គេ​ឆ្លាក់​ព្រះ​រូប​ព្រះ​មហាក្ស​ក្រោម​រូបភាព​របស់​ព្រះ​ពុទ្ធ ឬ​គេ​ថ្វាយ​ព្រះ​នាម​ព្រះ​មហាក្សត្រ​ទៅ​ជា​ព្រះ​ពុទ្ធរូប គឺ​ជា​ប្រពៃណី​ទូទៅ​ក្នុង​សង្គម​ខែ្មរ​បុរាណ ។ លោក​ ត្រាណេ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា កត្តា​ទាំង​នេះ​ហើយ​ដែល​បង្ហាញ​ឲ្យ​យើង​ដឹង​ថា ព្រះ​ពុទ្ធអង្គ​នៃ​ប្រាសាទ​បាយ័ន ដែល​សព្វ​ថៃ្ង គេ​បាន​យក​ទៅ​ទុក​នៅ​ក្នុង​អគារ​កែ្បរ លាន​ព្រះ​គម្លង់ ពិត​ជា​តំណាង​ឲ្យ​ព្រះ​ពុទ្ធរាជ​ ជំនួស​ឲ្យ​ទេវរាជ​យ៉ាង​ប្រាកដ​មែន។ ចំពោះ​ចលនា​បន្លាស់​ប្រព័ន្ធ​គំនិត​ពី​ទេវរាជ មក​ពុទ្ធរាជ​ បាន​ទទួល​ការ​​គាំទ្រ​ពី​អ្នក​ប្រាជ្ញ​ធំៗ ដូច​ជា ហ្គ្រោស៍លីយ៉េរ៍ និង សេដែស ជា​ដើម ។ គួរ​រំឭក​ថា ព្រះ​ពុទ្ធ​ដ៏​ធំ​របស់​យើង ត្រូវ​បាន​គេ​ជួល​ជុល​ឡើង​វិញ ព្រោះ​ត្រូវ​បាន​គេ​កមេ្ទច​ជា​ច្រើន​ចំណែក ហើយ​ទម្លាក់​ចោល​ក្នុង​បាត​អណ្តូង ​ក្រោយ​ពី​ប្រតិកម្ម​សិវនិយម​ចំពោះ​លទ្ធិ​ព្រះ​ពុទ្ធសាសនា ក្រោយ​ពី ព្រះ​បាទ​ជយវរ្ម័ន ទី ៧ បាន​សោយ​ទិវង្គត​ទៅ​នោះ [៣]
ប្រាង្គកណ្តាល

ចម្លាក់ត្រីប្រាសាទបាយ័ន្តនិងអង្គរវត្ត[កែប្រែ]

ចម្លាក់ក្រឡោតទាបនៅលើជញ្ជាំងរោងំខាងកើត ស្លាបខាងត្បូង ប្រាសាទអង្គវត្ត បង្ហាញពីរឿងទេវកថាមួយបរិយាអំពី”ការកូរសមុទ្រទឹកដោះ”។ផ្ទាំងចម្លាក់នេះមានបណ្តោយប្រវែង ៥០ មែត្រ ចែកជាបីផ្នែក ផ្នែកខាងលើនៃផ្ទាំងចម្លាក់ បង្ហាញនូវពូកទេពអប្សរា កំពុងហោះរេរាំនៅលើផ្ទៃ អាកាស។ ផ្នែកកណ្តាល បង្ហាញពសកម្មភាពកូរសមុទ្រទឹកដោះដោយពូកអាសូនិងទេវតាដែលមានព្រះនារាយណ៍ជាអាជ្ញាកណ្តាល។ពួកអាសូរដែលឈរនៅផ្នែក ខាងក្រោមបង្ហាញពី ពពួកសត្វទឹកជាច្រើនប្រភេទដែលមានរូបរាងប្លែកៗ។ ក្នុងនោះ ត្រីខ្លះមានរូបរាងចម្លែកណាស់ ហើយមិនដែលប្រទះឃើញក្នុងធម្មជាតិទៀតផង។ តាមរយៈដំណើររឿងខាងលើ ការកូសមុទ្រទឹកដោះប្រព្រឹត្តទៅ អស់រយៈពេល១.០០០ឆ្នាំ ហើយលេចចេញនូវបាតុភូត ផ្សេងៗជាច្រើនដូចជា ពួកទេពអប្សរា ដំរីព្វរ៉ាវ័ន្ត សេះ ឧច្ច័យស្រព នាងលក្សីនិងអ្វីៗជាច្រើនទៀត ។ចុងក្រោយបង្អស់គឺទឹកអម្រឹតដែលជាទឹកមន្តពិសិដ្ឌសម្រាប់ធ្វើអោយជីវិតលែងស្លាប់។ ក្រៅពីប្រាសាទអង្គវត្ត ចម្លាក់ត្រីក៍មានបង្ហាញនៅលើជញ្ជាំងប្រាសាទដទៃដែរ។ ប្រាសាទបាយ័ន ដែលសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័ន (ទី៧)នៅអំពីរឿងរ៉ាវប្រវត្តិសាស្រ្តទេវកថានិងជីវកថាប្រចាំថ្ងៃរបស់ប្រជាជន។ ចម្លាក់នៅរោងទងខាងត្បូង ស្លាបខាងកើតនៃប្រាសាទនេះបង្ហាញអំពីការប្រើប្រាស់ឧបករណ៍នេសាទដូចជាធ្មុកដៃ និងសំណាញ់ ។លើសពីនេះ ចម្លាក់ហាក់ដូចជា បង្ហាញពីផល់ប្រយោជន៍ត្រីក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជននាសម័យអង្គរ។ ម្យ៉ាងទៀត ចម្លាក់ទាំងនេះមើលទៅហាក់ ដូចជាត្រីកំពុងហែលក្នុងទឹកតាមបែបធម្មជាតិ។ តាមរយៈសារណាបញ្ចាប់បរិញ្ញាប័ត្ររបស់ លោក ជ័យ ឈន (១៩៧៣) យើងអាច ស្គាល់ ឈ្មោះត្រី ខ្លះដែល ឆ្លាក់នៅលើជញ្ជាំង ប្រាសាទបាយ័នវិភាគរក ប្រភេទពូជត្រីទាំអស់នេះទេ។ ដោយមានការជួយជ្រោមជ្រែងពីរលោក ទូច សៀង តាណា អ្នកឯកទេសត្រីប្រចាំគណៈកម្មាធិការជាតិទន្លេ មេគង្គ និងអ្នកស្រី Barbara Albrecht យើងអាចបញ្ចាក់ អំពីអំបូរត្រី ឬជួនកាលថែមទាំងអាចស្គាល់ប្រភេទពូជ ត្រីដែលឆ្លាក់នៅលើជញ្ជាំងរោងទងខាងត្បូងនៃប្រាសាទបាយ័ន និងរោងទងខាងកើតនៃប្រាសាទអង្គរវត្តទៀតផង ។
រូបគំនូរ
ក្នុងចំណោមប្រភេទត្រីចំនួន១៦ដែល ឆ្លាក់បង្ហា្ញញនៅលើជញ្ជាំងនៃរោងទងប្រាសាទអង្គវត្ត និងបាយ័ន យើងអាចវិភាគស្គាល់ពូជត្រីចំនួន១៣ ការសង្កេតពិនិត្យផ្ទាល់លើចម្លាក់នៃប្រាសាទទាំងពីនេះ យើងរាប់ឃើញមានត្រីចំនួន ១.១៩៣។ ចំនូននេះយើងរាប់ចំពោះត្រីដែលអាចមើលឃើញច្បាស់ប៉ុណ្ណោះ។ ក្រៅពីនេះ មានត្រីជាច្រើនទៀតដែលយើងពុំមានលទ្ធភាពវិភាគបាន ដោយហេតុថាចម្លាក់ខ្លះឆ្លាក់មិនទាន់រូច ហើយផ្នែកខ្លះពុកផុយដោយសារធម្មជាតិនិងការបំផ្លាញដោយទង្វើមនុស្ស។ ចម្លាក់មច្ឆជាតិមិនត្រឹមតែឆ្លាក់ទៅលើប្រាសាទទាំងពីរខាងលើទេ។ នៅលើជញ្ជាំងស្រះស្រី(ឈ្មោះបុរាណគេហៅ “សិលាតដាក”) ដែលស្ថិតក្នុង បរិវេណព្រះបរមរាជ្យវាំងអង្គរ និងជញ្ជាំងលានស្តេច គម្លង់ចម្លាក់ត្រីច្រើនដែរ។ តែនៅទីនេះយើងសូមលើកយកតែចម្លាក់ត្រីនៅប្រាសាទអង្គរវត្តនិងបាយ័នមកសិក្សាតែប៉ុណ្ណោះ។ ចម្លាក់នៅប្រាសាទអង្គវត្តមាន បង្ហាញអំបូរត្រីមានស្រកាច្រើន ។គេចាត់ទុកថាប្រភេទត្រីមានស្រកានេះប្រហែល ៧៨%នៃប្រភេទត្រីទាំងអស់ ។ក្រៅពីនោះ អំបូរត្រីស្លាតមាន៧%អំបូរត្រីរាស់មាន៤%និងអំបូរត្រីផ្ទូងមាន៤.៦។

No comments:

Post a Comment