​ហេតុអ្វីប្រារព្ធទិវាសិទ្ធិនារីអន្ដរជាតិ? នៅក្នុងទិវាសិទ្ធិនារីអន្តរជាតិ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩នេះ យើងខ្ញុំសូមគោរព ជូនពរដល់ ស្រ្ដី គ្រប់ៗរូបសូមជួបប្រទះតែសេចក្ដីសុខសេចក្ដីចម្រើន រកទទួលទានមានបាន មានសុខភាពល្អ ប្រាជ្ញាវៀងវៃ បើប្រាថ្នាអ្វីសូមឱ្យបានសម្រេចដូចសេចក្ដីប្រាថ្នា ជាពិសេសសូមឱ្យសម្រស់កាន់តែស្រស់ស្អាត សូមអរគុណ!! ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី ៨ ខែមីនាដើម្បីអបអរសាទរចំពោះសមិទ្ធផលសម្រេចបានរបស់ស្ត្រីទូទាំងប្រវត្តិសាស្ត្រ និងទូទាំងប្រទេសលើពិភពលោក។ ទិវានេះ ត្រូវបានគេស្គាល់ផងដែរថា ជាទិវាអង្គការសហប្រជាជាតិ ដើម្បីសិទ្ធិស្ត្រី និងសន្តិភាពអន្តរជាតិ។ ប្រវត្តិ ទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ការប្រជុំគ្នាថ្ងៃទី៨ ខែមីនា នៅទីក្រុងដាកា ប្រទេសបង់ក្លាដេស ទិវានារីអន្តរជាតិ (៨មីនា) គឺជាទិវាមួយដែលនារីជុំវិញពិភពលោកប្រារព្ធពិធីដើម្បីរំលឹកអប អរសាទរ។ជាឱកាសមួយ ត្រូវអបអរ ដោយមានពិធីបុណ្យរំលឹកខួបប្រារព្ធធ្វើដោយនារីជុំវិញ ពិភពលោក។ អង្គការសហប្រជាជាតិ ក៏ប្រារព្ធពិធីអបអរសាទរទិវានេះ និងប្រទេសជាច្រើន បានកំណត់ទិវានេះ ថាជាថ្ងៃបុណ្យជាតិរបស់ខ្លួនផងដែរ នៅពេលនារីក្នុងទ្វីបទាំងអស់ ដែលជាញឹកញាប់តែងត្រូវបែងចែក ដោយព្រំដែនជាតិ និងដោយជាតិពន្ធខុសគ្នា ដោយភាពខុសគ្នាខាងភាសា វប្បធម៌ សេដ្ឋកិច្ច និងនយោបាយ មកជួបជុំគ្នាដើម្បីធ្វើពិធីបុណ្យរំលឹកខួបទិវារបស់ខ្លួន គេអាចរំលឹកឡើងវិញអំពីប្រពៃណីដែលតំណាងឲ្យយ៉ាងតិចប្រាំបួនទសវត្ស នៃការតស៊ូដើម្បី សមភាព យុត្តិធម៌ សន្តិភាព និង អភិវឌ្ឍន៍។ ទិវានារីអន្តរជាតិ គឺជារឿងរបស់នារីសាមញ្ញ ដែលជាអ្នកកសាងប្រវត្តិសាស្ត្រ។ វាបានចាក់ឫស ក្នុងការតស៊ូរបស់នារី អស់ពេលរាប់សតវត្ស ដើម្បីចូលរួមក្នុងសង្គមដោយស្មើភាពជាមួយបុរស។ នៅក្នុងប្រទេសក្រិចដែលជាប្រទេសចំណាស់ លីស៊ីស្ត្រាតា (Lysistrata) បានផ្ដើមគំនិតធ្វើកូដកម្មផ្លូវភេទ ប្រឆាំងនឹងបុរសដើម្បីបញ្ចប់ សង្គ្រាម និងនៅអំលុងបដិវត្តន៍បារាំង នារីក្នុងទីក្រុងប៉ារីស បានអំពាវនាវរក "សេរីភាព សមភាព ភាតរភាព" ដោយដើរជាក្បួនឆ្ពោះទៅកាន់ទីក្រុងវែរសៃ ដើម្បីទាមទារសិទ្ធិបោះឆ្នោតសម្រាប់នារី។ គំនិតនៃទិវានារីអន្តរជាតិបានលេចឡើងជាដំបូងនៅរបត់នៃសតវត្ស ដែលក្នុងពិភពឧស្សាហូបនីយកម្ម គឺជារយៈពេលនៃដំណើរវាតទី និងចលាចល កំណើនប្រជាជនយ៉ាងឆាប់រហ័ស និងមនោគមវិជ្ជា មូលវិវឌ្ឍនិយម។ ប្រវត្តិសង្ខេប នៃព្រឹត្តិការណ៍នេះរៀបតាមលំដាប់នៃកាលវេលា ដូចខាងក្រោម៖ ឆ្នាំ១៩០៩ យោងតាមសេចក្ដីថ្លែងការណ៍របស់បក្សសង្គមនិយមអាមេរិក ទិវានារីជាតិលើកទីមួយត្រូវបានគេគោរពអបអរសាទរទូទាំងសហរដ្ឋ អាមេរិក នៅថ្ងៃទី២៨ ខែកុម្ភៈ។ នារីបានបន្តធ្វើបុណ្យរំលឹកខួបទិវានេះ រហូតទៅដល់ថ្ងៃអាទិត្យចុងក្រោយនៃខែនោះនាឆ្នាំ១៩១៣។ ឆ្នាំ១៩១០ សមាគមសង្គមនិយមអន្តរជាតិ ជួបប្រជុំគ្នានៅទីក្រុង Copenhagen បានបង្កើតជាទិវានារីមួយដែលមានលក្ខណៈជាអន្តរជាតិ ដើម្បីអបអរចលនា ដើម្បីសិទ្ធិនារី និងដើម្បីជួយសម្រេចឲ្យបាននូវសិទ្ធិបោះឆ្នោតជាសកល សម្រាប់នារី។ សំណើនេះត្រូវបានទទួលអបអរដោយមានការអនុមតិជាឯកច្ឆន្ទដោយសន្និសីទ របស់នារីជាង១០០នាក់មកពីប្រទេស១៧ដែលរួមមាននារីដំបូងគេ បីនាក់ត្រូវបានជាប់ឆ្នោតជាតំណាងរាស្ត្រ សភាហ្វាំងឡង់។ ពុំមានកាលបរិច្ឆេទជាក់លាក់ណាមួយត្រូវបានជ្រើសរើសសម្រាប់ធ្វើ ពិធីអបអរនិងគោរពទិវានេះទេ។ ឆ្នាំ១៩១១ ជាលទ្ធផលនៃកិច្ចពិភាក្សាដែលបានសម្រេចនៅទីក្រុង Copenhagen កាលពីឆ្នាំមុន ទិវានារីអន្តរជាតិ ត្រូវបានគេធ្វើពិធីទទួលអបអរជាលើកដំបូង (នៅ ថ្ងៃទី១៩ខែមិនា) នៅប្រទេសអូទ្រីស ប្រទេសដាណឺម៉ាក ប្រទេសអាល្លឺម៉ង់ និង ប្រទេសស្វីស ដែលក្នុងប្រទេសទាំងនោះ មាននារីនិងបុរសជាងមួយលាននាក់បានមកចូល រួមគាំទ្រទាំងអស់គ្នា។ ជាបន្ថែមទៅលើសិទ្ធិក្នុងការបោះឆ្នោតនិងសិទ្ធិបម្រើការងាររដ្ឋ នារីទាំងនោះបានទាមទារឲ្យមានសិទ្ធិក្នុងការធ្វើការងារសិទ្ធិ ទទួលការបណ្ដុះបណ្ដាល និងសិទ្ធិក្នុងការបញ្ចប់ការរើសអើងចំពោះ ការងារ។ ជិតមួយសប្ដាហ៍ក្រោយមក នៅថ្ងៃទី២៥ខែមិនា សោកនាដកម្មដ៏ខ្លោចផ្សាបណ្ដាលមកពីអគ្គីភ័យ ឆាបឆេះរោងចក្រត្រីកោណផលិតអាវម៉ាដាំ រឹបរាង នៅទីក្រុងញីវយ៉កថ្មី បានផ្ដាច់អាយុជីវិតនារីបម្រើការរោងចក្រនោះអស់ជាង១៤០នាក់ ដែលភាគច្រើនជានារីអន្តោប្រវេសន៍ អ៊ីតាលី និង ជ្វីហ្វ។ ព្រឹត្តិការណ៍នេះមានផលប៉ះពាល់យ៉ាងធំធេងលើច្បាប់ការងារក្នុង សហរដ្ឋអាមេរិក ហើយលក្ខខណ្ឌការងារដែលនាំឲ្យមានគ្រោះមហន្តរាយនេះត្រូវបានគេ ស្មិងស្មាធិ៍ រំលឹកប្រតិស្ឋ អធិស្ឋានក្នុងអំឡុងពិធីបុណ្យជាបន្តបន្ទាប់ដើម្បីរំលឹកទិវានារី អន្តរជាតិ។ ឆ្នាំ១៩១៣-១៩១៤ ជាផ្នែកមួយនៃចលនាសន្តិភាពដែលកំពុងប្រុងប្រៀបដំណើរការនៅពេល មុនព្រឹត្តិការណ៍សង្គ្រាមលោកលើកទី១ នារីរុស្សីបានធ្វើពិធីរំលឹកខួបទិវានារីអន្តរជាតិរបស់គេជាលើក ទីមួយ នៅថ្ងៃអាទិត្យចុងក្រោយក្នុងខែកុម្ភៈឆ្នាំ១៩១៣។ នៅតំបន់ផ្សេងទៀតក្នុង[អឺរ៉ុប] នៅថ្ងៃ ឬប្រហែលថ្ងៃទី៨ខែមិនា នៃឆ្នាំបន្ទាប់មក នារីបានមកមូលផ្ដុំជុំគ្នាដើម្បី ឬមួយតវ៉ាប្រឆាំងនឹងសង្គ្រាម ឬមួយដើម្បីសម្ដែងសាមគ្គីភាពជាមួយបងប្អូននារីៗរបស់គេ។ ឆ្នាំ១៩១៧ ជាមួយនឹងទាហានរុស្សី២លាននាក់ នារីរុស្សីជាថ្មីម្ដងទៀតបានជ្រើសរើសយកថ្ងៃអាទិត្យចុងក្រោយ ក្នុងខែកុម្ភៈ ដើម្បីធ្វើកូដកម្ម ទាមទារ "ចំណីអាហារហូបចុក និង សន្តិភាព"។ មេដឹកនាំនយោបាយបានជំទាស់នឹងការកំណត់ពេលធ្វើកូដកម្មនេះ ប៉ុន្តែទោះជាយ៉ាងណាក្ដី ក៏នារីទាំងនោះនៅតែបោះជំហានទៅមុខជានិច្ច។ ប្រវត្តិបន្ទាប់មកទៀតគឺ បួនថ្ងៃក្រោយមកស្ដេចរុស្សី (The Czar) ត្រូវបង្ខំឲ្យដាក់រាជ្យ ហើយរដ្ឋាភិបាលបណ្ដោះអាសន្នបានផ្ដល់សិទ្ធិបោះឆ្នោតដល់នារី។ ថ្ងៃអាទិត្យប្រកបដោយអត្ថន័យសំខាន់ជាប្រវត្តិសាស្ត្រនោះបាន ប្រព្រឹត្តឡើងចំថ្ងៃទី២៣ខែកុម្ភៈ តាមប្រតិទិន ជូល្យ៉ិនៀ [Julian Calendar =ប្រតិទិនបង្កើតដោយរដ្ឋបុរស Julius Caesar ក្នុងឆ្នាំ៤៦មុនគ្រិស្តសករាជ ដែលកំណត់ពេល១ឆ្នាំម្ដង មាន១២ខែ មួយខែៗមាន៣០ឬ ៣១ថ្ងៃ លើកលែងតែខែកុម្ភៈចេញ] ដែលកាលនោះត្រូវបានគេប្រើប្រាស់ក្នុងប្រទេសរុស្សី ប៉ុន្តែវាត្រូវចំថ្ងៃទី៨មិនា តាមប្រតិទិន Gregorian [(គឺប្រតិទិនជូល្យ៉ិន ដែលត្រូវគេ កែទម្រង់និងដែលគេប្រើប្រាស់សព្វថ្ងៃ] ដែលត្រូវគេប្រើនៅទីដទៃទៀត។ |ចាប់តាំងពីឆ្នាំដំបូងៗនោះមក ទិវានារីអន្តរជាតិ មានទំហំធំធេងថ្មីជាសកលសម្រាប់នារីទាំងឡាយ ទាំងនៅក្នុងប្រទេសអភិវឌ្ឍន៍ ទាំងនៅក្នុងប្រទេសកំពុងអភិវឌ្ឍ។ ការរីកធំធាត់នៃចលនារីអន្តរជាតិ ដែលត្រូវពង្រឹងដោយសន្និសីទនារីជាសកលរបស់អង្គការសហប្រជាជាតិ ចំនួនបួន បានជួយធ្វើឲ្យពិធីបុណ្យរំលឹកខួប ទិវានេះជាចំណុចប្រមូលផ្ដុំមួយសម្រាប់សម្របសម្រួលកម្លាំងដើម្បី ទាមទារសិទ្ធិនារី និងទាមទារឲ្យនារីអាចចូលរួមក្នុងដំណើរការនយោបាយ និងសេដ្ឋកិច្ច។ ទិវានារីអន្តរជាតិកាន់តែប្រែក្លាយទៅជាពេលវេលាមួយសម្រាប់ឆ្លុះ បញ្ចាំង លើការរីកចម្រើនដែលទទួលបាន ដើម្បីអំពាវនាវឲ្យមានការប្រែប្រួល និងធ្វើពិធីអបអរសាទរសកម្មភាពទាំងឡាយដែលធ្វើដោយសេចក្ដីក្លាហាន និងការប្ដេជ្ញាចិត្តដោយនារីសាមញ្ញដែលបានបំពេញតួនាទីវិសាមញ្ញ ក្នុងប្រវត្តិសាស្ត្រនៃសិទ្ធិរបស់នារី។

Recent Comments

នៅក្នុងថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩នេះ យើងខ្ញុំសូមគោរព ជូនពរដល់ ស្រ្ដី គ្រប់ៗរូបសូមជួបប្រទះតែសេចក្ដីសុខសេចក្ដីចម្រើន រកទទួលទានមានបាន មានសុខភាពល្អ ប្រាជ្ញាវៀងវៃ បើប្រាថ្នាអ្វីសូមឱ្យបានសម្រេចដូចសេចក្ដីប្រាថ្នា ជាពិសេសសូមឱ្យសម្រស់កាន់តែស្រស់ស្អាត សូមអរគុណ!! On International Women's Day, March 8, 2019, we would like to wish everyone a happy, healthy, prosperous, healthy, wise person if they wish. Special wishes, let's be beautiful, thank you !!

Thursday, February 28, 2019

សម័យ កម្វុជ ឬ​ ចេនឡា
Jump to navigationJump to search
នគរចេនឡា
កម្វុជ

៥៥០–៨០២
Chen-La locator.png
Capitalស្រេស្ឋបុរ ភវបុរ សម្ភុបុរឦឝានបុរ
Common languagesខ្មែរបុរាណ
Religion
ព្រហ្មញ្ញសាសនា ពុទ្ធសាសនា
Governmentរាជាធិបតេយ្យផ្ដាច់ការ
Historical eraមជ្ឈិមសម័យ
• សាមន្តរដ្ឋនគរវ្នំ
៥៥០
• បន្តទៅឱ្យ​អាណាចក្រខ្មែរ
៨០២
Preceded by
Succeeded by
នគរវ្នំ
អាណាចក្រខ្មែរ
Today part of កម្ពុជា
 លាវ
 ថៃ
 វៀតណាម


ចេនឡា រឺ កម្វុជ (កាំវុជៈ) (ចិនសម័យ真腊ចិនបុរាណ真臘ភិងអ៊ិងZhēnlàវ៉េដ–ហ្គែយល្ស៍: Chēn-là; វៀតណាម ៖ Chân Lạp) ជាឈ្មោះចិនហៅកម្ពុជាបន្ទាប់ពីការធ្លាក់ចុះនៃនគរភ្នុំ (扶南) ដែលគេស្គាល់ថាចឹងឡាបជាភាសាយួន (ដែលមាននៅក្នុងការបញ្ចេញសំឡេងចិន-យួន)។ ឈ្មោះនេះនៅតែឃើញប្រើនៅក្នុងសតវត្សទី១៣ ដោយបេសកជនចិនជីវ-តាក្វាន់ (周達觀) អ្នកនិពន្ធ ចឹនឡាផ្វុងធ្ហូជី (លក្ខណៈនិងទំនៀមទំលាប់នៃកម្ពុជា) (真蠟風土記)។ ពួកអ្នកប្រាជ្ញមួយចំនួនសម័យទំនើប បានប្រើឈ្មោះនេះសំដៅតែរដ្ឋខ្មែរនៅសម័យកាលចាប់ពីចុងសតវត្សទី៦ ដល់​ដើមសតវត្​សទី៩ តែប៉ុណ្ណោះ
កាលពីដើម គួរហៅថា ពួកមេកន្ទ្រាញដងរែក​ [១] ដែលដែនមេកន្ទ្រាញតូចៗ ភាគខាងជើងនិងខាងត្បូង​នៃជួរភ្នំដងរែក គេមិនសូវស្គាល់ទេ។ ពួកព្រះអង្គម្ចាស់ដែលគេស្គាល់លើកទីមួយត្រូវបានវែកញែក នៅក្នុងសិលាចារឹកដើមដំបូងខ្លះដែរ។ សិលាចារឹកសំស្ក្រឹត (ដែលមិនបានចុះកាលបរិច្ឆេទ) នៅវាលកន្ទេល ខេត្តស្ទឹងត្រែង (K.៣៥៩)[២] មានឈ្មោះក្សត្រមួយអង្គព្រះនាមវីរវម៌្មជាបិតានៃព្រះនាងមួយអង្គ ព្រះនាមព្រះនាងមិនត្រូវបានវែកញែកទេ ដែលបានរៀបអភិសេកជាមួយនឹងព្រាហ្មណ៍ម្នាក់នាម សោមសម៌ន និង ជាព្រះភគិនីនៃព្រះបាទភវវម៌្ម។ តាមរយៈសិលាចារឹកមួយមកពីចន្ទនគរនៅបាសាក់/លាវ (K.៣៦៣) [៣] ព្រះបាទវីរវម៌្មក៏ជាបិតាព្រះអង្គម្ចាស់ចិត្រសេនាដែរ ដែលត្រូវជាព្រះអនុជនៃព្រះ
បាទភវវម៌្ម។ មែនហើយព្រះអង្គម្ចាស់ទាំងពីរអង្គមានព្រះមាតាតែមួយតែបិតាផ្សេងគ្នា ដែលត្រូវបានបញ្ជាក់អះអាងដោយសិលាចារឹកស្រីទេព K. ៩៧៨ (ប្រទេសថៃសម័យបច្ចុប្បន្ន៖១៥° ២៧’ ជ, ១០១° ៤’ ក)[៤]ដែលផ្ដល់ព័ត៌មានថាព្រះបាទភវវម៌្មជាបុត្រនៃព្រះប្រថិវេន្ទ្រវម៌្មនិងជាព្រះនត្តានៃព្រះចក្រវរ្តិន (រុទ្រវម៌្ម) រីឯសិលាចារឹកមួយទៀតមកពីបាកមូល (ปากมูล) នៅឧប្បល/ប្រទេសថៃ (K. ៤៩៦) [៥] បានឲ្យដឹងថាព្រះនាមនៃព្រះបិតាព្រះបាទវីរវម៌្មមានព្រះនាមថា សាវ៌ភៅម។ សិលាចារឹកទាំងប៉ុន្មាននេះបានបញ្ជាក់ថាទឹកដីដ៏ធំមួយកាលណោះ បានគ្រប់គ្រងដោយបណ្ដាស្ដេចអស់ទាំងនេះ។ ដោយបានកត់ត្រានៅក្នុងសិលាចារឹក K. ១៥១ ពីរបងរមាសនៅឦសានបុរ (រមណីយដ្ឋានបុរាណវត្ថុសំបូរព្រៃគុហ៍) បញ្ជាក់ថានរសិម្ហគុប្តគឺជាបរិវារ (សមាន្តន្ឫប) នៃស្ដេចស្នងរាជ្យបន្តពីព្រះបាទភវវម៌្មទី១ ព្រះបាទមហេន្ទ្រវម៌្ម (ព្រះនាមសំរាប់រាជ្យនៃព្រះអង្គម្ចាស់ចិត្រសេនា) និងព្រះបាទឦឝានវម៌្មបានកសាងនៅថ្ងៃ ១៣ មេសា ឆ្នាំ ៥៩៨ កំឡុងរជ្ជកាលព្រះបាទភវវម៌្មនូវរូបបដិមាតំណាងឱ្យកល្បវាសុទេវ (Kalpavāsudeva) (ព្រះវិស្ណុ)។[៦] មានការស្របគ្នាជាច្រើនជាមួយនិងអត្ថបទចិនបុរាណដ៏ចាស់បំផុតដែលបានវែកញែកអំពីចេនឡា ស៊្ហ្រុយឝ៊ូក 隋書 (កំណត់ត្រាប្រវត្តិសាស្ត្ររាជវង្សសួយ) បានចងក្រងដោយ អួយ-ចឹង 魏徵 (៥៨០-៦៤៣) នៅឆ្នាំ ៦៣៦ គ.ស ដែលក្នុងនោះផ្ដល់ព័ត៌មានថាចំណាប់ផ្ដើមនៃសតវត្សទី៧ ចេនឡាត្រូវបានគ្រប់គ្រងដោយ ជឺទួស៊ឺណា (ចិត្រសេនា) (質多斯那) និង អ៊ីស្ឈ័រណាសៀនតែយ (ឦឝានវម៌្ម) (伊奢那先代)។ រាជធានីចុងក្រោយគឺឦឝានបុរ[៧] កាលពីរជ្ជកាលព្រះបាទភវវម៌្មទី១ រាជធានីស្ថិតនៅភវបុរជាកន្លែងមួយទំនងជាតាំងនៅក្នុងបរិវេណទីរួមស្រុកធារាបរិវត្តន៍ (ថាឡាបរិវ៉ាត់) នាសម័យនេះ (១៣°៣៣’ ជ, ១០៥°៥៧’ ក)។[៨]

និរុត្តិសាស្ត្រ[កែប្រែ]

ចំពោះឈ្មោះចេនឡានេះអ្នកសិក្សាស្រាវជ្រាវបានបញ្ចេញទស្សនៈផ្សេងៗដូចតទៅ៖
១.ទស្សនៈលោក លី​ ធាមតេង យោងទៅកំណត់ហេតុរបស់ជីវ-តាក្វាន់ ចេនឡាគឺពួកចិនបានដាក់ឈ្មោះឲ្យប្រទេសមួយដែលមានព្រៃក្រាស់ ដែលស្ថិតនៅភាគខាងលើវ្នំ ដោយសារតែស្រុកនោះមានក្រមួនជាច្រើន ទើបឈ្មួញចិនឧស្សាហ៍ទៅទិញក្រមួននៅទីនោះទើបមានឈ្មោះថាចេនឡា គឺថា ចេន រឺ ចេង ប្រែថា សុទ្ធ ឯ ឡា រឺ ឡាក់ ប្រែថា ក្រមួន ឬ ឃ្មុំ រឺ ទៀន (ភាសាចិនគេដាក់គុណនាមមុននាម) មានន័យថាស្រុកក្រមួនសុទ្ធ
២.ទស្សនៈលោកឆត្រាប្រេមឬឌី លោកថាប្រទេសខ្មែរកាលពីសម័យបុរាណផ្នែកខាងលើហៅថា ជាន់លើ ឯផ្នែកខាងក្រោមហៅថា ក្រោមពូជ ។ (ទំនង) ពាក្យជាន់លើចិនហៅមិនច្បាស់ក៏ក្លាយជាចេនឡា ជាន់លើ > ចេនឡា ។ [៩]

ទីតាំងភូមិសាស្ត្រ[កែប្រែ]

កម្វុជ ជាសាមន្តរដ្ឋមួយរបស់អាណាចក្រវ្នំ ស្ថិតនៅទីវាលទំនាបភាគកណ្ដាលទន្លេមេគង្គក្នុងតំបន់បាសាក់ប្រទេសលាវសព្វថ្ងៃ។ រាជធានីឈ្មោះ ភវបុរក្សត្រដែលគ្រងរាជ្យនៅចេនឡាជាខ្សែសូរ្យវង្ស។ ចាប់ពីសតវត្សទី៣មក អាណាចក្រវ្នំបានចងសម្ព័ន្ធមិត្តនឹងប្រទេសចាម្ប៉ា។ ប៉ុន្តែមកដល់សតវត្សទី៥ ចក្រភពនេះបានបដិសេធចោលសម្ព័ន្ធភាព ហើយឈប់ជួយចាម្ប៉ាក្នុងការច្បាំងនឹងប្រទេសចិន។ ព្រឹត្តិការណ៍នេះកើតមានឡើង បន្ទាប់ពីមានទំនាក់ទំនងពាណិជ្ជកម្មនាំទៅប្រទេសចិននូវគ្រឿងអលង្ការ សូត្រ ភ្លុក ចាន ...។

ប្រវត្តិសាស្ត្រ[កែប្រែ]

ព្រះបាទឦសានវម៌្មនេះហើយ ដែលជាអ្នករៀបចំដើម្បីលេបយកទឹកដីវ្នំបុរាណដែលនាំឱ្យ ឝ៊ិនថាងស្ឈូក (ពង្សាវតាររាជវង្សថាងថ្មី) (新唐書) ចងក្រងដោយ ឪយ៉ាង-សៀវ 歐陽修 (១០០៧-១០៧២) និង ស៊ង-ឈ៊្ហីក 宋祁 (៩៩៨-១០៦១) នៅឆ្នាំ ១០៦០ នៃ គ.ស. បញ្ជាក់ពីការសញ្ជ័យប្រកបដោយប្រសិទ្ធភាពលើប្រទេសនេះឱ្យទៅជា​ប្រទេសរបស់ទ្រង់។ កាលបរិច្ឆេទដែលគេដឹងដំបូងបង្អស់នៃរជ្ជកាលព្រះបាទឦសានវម៌្ម ជាកាលបរិច្ឆេទមិនយូរប៉ុន្មានទេ បន្ទាប់ពីការឡើងកាន់អំណាចរបស់ព្រះអង្គ ហើយបាននិយាយថារាជទូតលើកទីមួយរបស់ព្រះអង្គទៅកាន់ប្រទេសចិនទៅដល់ក្នុងរាជ​សវនការសួយនៅឆ្នាំ ៦១៦-១៧ នៃគ.ស។ ស្ដេចអង្គនេះក៏ត្រូវបានគេដឹងតាមរយៈសិលាចារឹកផ្ទាល់របស់ព្រះអង្គ មួយបានចារិកនៅឦសានបុរ ចុះកាលបរិច្ឆេទថ្ងៃទី ១៣ កញ្ញា ឆ្នាំ ៦២៧ នៃ គ.ស. (K. ៦០៤)[១០] មួយទៀតនៅខៅណយ (ប្រទេសថៃ) ចុះកាលបរិច្ឆេទថ្ងៃ ៧ ឧសភា ឆ្នាំ ៦៣៧ (K. ៥០៦)។[១១] បន្ទាប់ពីព្រះបាទឦសានវម៌្ម បានបញ្ចប់រជ្ជកាលនៅប្រហែលឆ្នាំ ៦៣៧ សិលាចារឹកខ្លះបានប្រាប់យើងអំពីស្ដេចមួយអង្គទៀត ព្រះនាមភវវម៌្មទី២។ សិលាចារឹកចុះកាលបរិច្ឆេទមានតែប៉ុណ្ណេះឯង ដែលយើងមានស្ដីអំពីព្រះអង្គគឺនៅតាកែវ (K. ៧៩) ចុះកាលបរិច្ឆេទថ្ងៃ ៥ មករា ឆ្នាំ ៦៤៤ [១២] និងនៅពញាហូរ ខាងត្បូងតាកែវ (K. ២១)[១៣] បានចុះកាលបរិច្ឆេទថ្ងៃ ពុធ ទី ២៥ មីនា ឆ្នាំ ៦៥៥។ ក្រោយបន្តមកទៀតទំនងជាមានស្ដេចមួយអង្គប្រាកដខ្លួនឡើងព្រះនាមចន្ទ្រវម៌្ម ដែលគេបានស្គាល់ពីសិលាចារឹកគ្មានកាលបរិច្ឆេទ K. ១១៤២ [១៤] ដោយមិនស្គាល់ដើមកំណើត ដែលជាស្ដេចមកពីរាជវង្សនៃព្រះបាទឦសានវម៌្ម។ ព្រះរាជបុត្រារបស់ព្រះបាទចន្ទ្រវម៌្មគឺជាស្ដេចដ៏ល្បីល្បាញបំផុតព្រះនាមជយវម៌្មទី១ដែលសិលាចារឹកដំបូងៗបង្អស់របស់ទ្រង់យកមកពីទួលកោះព្រះ ខេត្តព្រៃវែង (K. ៤៩៣) [១៥] និងពីបាសិត ខេត្តបាត់ដំបង (K. ៤៤៧)[១៦] សិលាចារឹកទាំងពីរនេះបានចុះកាលបរិច្ឆេទនៅ ថ្ងៃ ១៤ មិថុនា ឆ្នាំ ៦៥៧។ សិលាចារឹក១៩ រឺ ២០ផ្ទាំងភាគខ្លះចុះកាលបរិច្ឆេទពីរជ្ជកាលរបស់ទ្រង់ ត្រូវបានគេរកឃើញនៅតំបន់មួយដែលលាតសន្ធឹងពីវត្តភូ នៅភាគខាងជើងទៅ ឈូងសមុទ្រសៀមនៅភាគខាងត្បូង។ តាមរយៈ ឝ៊ិនថាងស្ឈូក អាណាចក្រចេនឡាបានសញ្ជ័យបានក្សត្របុរីផ្សេងៗ នៅប្រទេសកម្ពុជាទិសពាយព្យ បន្ទាប់ពីចុងនៃសម័យរជ្ជកាលរបស់ចិន យុងហួយ 永徽 (ឧ.បន្ទាប់ពី ថ្ងៃទី ៣១ មករា ឆ្នាំ ៦៥៦) ដែលនៅមុនពេល (នៅឆ្នាំ ៦៣៨/៣៩) នាំសួយសារអាករទៅប្រទេសចិន។[១៧] រជ្ជកាលរបស់ព្រះបាទជយវម៌្មទី១បានបន្តប្រហែលជា ៣០ ឆ្នាំ និងទំនងបានបញ្ចប់បន្ទាប់ពីឆ្នាំ ៦៩០ មក។ វាហាក់បីដូចជាបន្ទាប់ពីការសោយទិវង្គតនៃព្រះបាទជយវម៌្មទី១ (សិលាចារឹកដែលបានដឹងពីព្រះអង្គចុងក្រោយ K. ៥៦១ [១៨] ត្រូវបានចុះកាលបរិច្ឆេទ ៦៨១/៨២ ភាពវឹកវរបានកើតឡើងលើអាណាចក្រនេះនិងនៅពេលចាប់ផ្ដើមនៃសតវត្សទី៨ អាណាចក្រនេះត្រូវបានបែកបាក់ទៅជាក្សត្របុរីជាច្រើន។ តំបន់អង្គរត្រូវបានគ្រប់គ្រងដោយបុត្រីរបស់ព្រះអង្គ ព្រះមហាក្សត្រីជយទេវី ទ្រង់បានត្អូញត្អែរនៅក្នុងសិលាចារឹកបារាយណ៍ខាងលិចរបស់ព្រះនាង K. ៩០៤[១៩] បានចុះកាលបរិច្ឆេទនៅថ្ងៃ ពុធ ទី៥ មេសា ឆ្នាំ ៧១៣ ថាប្រទេសស្ថិតនៅក្នុង កាលៈទេសៈដ៏អាក្រក់ ។ ការបែកបាក់​ចេនឡា​ជា​ពីរ ត្រូវបាន​កត់ត្រា​ដោយ​ប្រវត្តិវិទូ​ចិន​ម្នាក់​ឈ្មោះម៉ា​តួន-លីន។ រាជពង្សាវតារ​នៃ​ព្រះរាជ​វង្ស​ថា​ងបាន​កត់សំគាល់ថា នៅ​រវាង​ឆ្នាំ ៧០៥ និង ៧០៦ អាណាចក្រ​ចេនឡា បាន​បែកបាក់​ជា​ពីរ គឺ​ចេនឡា​ទឹក និង​ចេនឡា​ដែនដី​គោក។ ពង្សាវតារថាងប្រាប់យើងថាបន្ទាប់ពីចុងសម័យរជ្ជកាល ឝិនឡុង 神龍 (ឧ.បន្ទាប់ពី ខែ កុម្ភៈ ឆ្នាំ ៧០៧ សតវត្សទី ៦) ចេនឡាបានបែកជាពីររាជាអាណាចក្រ លូចឹនឡា 陸真蠟 ("ចេនឡាគោក" ក៏ហៅថាវឹនតាន់ 文單 រឺ ភឡូវ 婆鏤 ផងដែរ) ដែលសម្បូរដោយភ្នំនិងជ្រលងភ្នំ បើតាមការស្រាវជ្រាវមានវិសាលភាពលាតសន្ធឹងចាប់ពីលាវកណ្ដាលរហូតដល់ភាគខាងត្បូងសព្វថ្ងៃនេះ និង សួយចេនឡា 水真蠟 ("ចេនឡាទឹក") ដែលជាតំបន់សម្បូរដោយបឹងបួរនឹងសមុទ្រហ៊ុំព័ទ្ធជុំវិញគ្របដណ្ដប់លើតំបន់អាងទឹកទន្លេមេគង្គចាប់ពី​ល្បាក់ទឹកខោន រហូតដល់សមុទ្រ ទំហំ​របស់​ចេនឡា​ទឹកគឺ ៨០០ លី ហើយ​ព្រះមហាក្សត្រ​ប្រថាប់​នៅ​ទីក្រុង​នោះ​មាន​ព្រះនាម​ថា ព​-​ល​-​ទី​-​ប៉ា ដែល​ត្រូវ​នឹង​ពាក្យ​សំស្ក្រឹត ពា​លា​ទិ​ត្យ​បុ​រ ដែល​ត្រូវបាន​ចារ​ទុក​ក្នុង​សិលាចារឹក។[២០][២១] ប្រទេសបានត្រឡប់ទៅជារដ្ឋអនាធិបតេយ្យ ដែលធ្លាប់មានកាលពីសម័យមុន មុនពេលប្រទេសនេះត្រូវបានបង្រួបបង្រួមក្រោមក្រុមស្ដេចវ្នំ និងស្ដេចដំបូងនៃចេនឡា។ មូលហេតុនៃការបែកបាក់នេះគឺដោយសារខ្វះរាជបុត្រាស្នងរាជ្យ និងកំសោយអំណាចកណ្ដាលដែលត្រូវបានគ្រប់គ្រង ក្នុងដៃព្រះនាងជយទេវីដែលជាស្ត្រី ទើបបណ្ដាលឲ្យចេនឡាបែកជាពីរដូច្នេះ។[២២]
ព្រះមហាក្សត្រមួយចំនួនដូចជាព្រះបាទស្រុតវម៌្មទី២ ព្រះបាទស្រេស្ឋវម៌្ម និងព្រះបាទបុស្ករាក្សត្រូវបានបញ្ជាក់ជាច្រើនតមកទៀតតែក្នុងសិលាចារឹកអង្គរប៉ុណ្ណោះ ប្រវត្តិភាពរបស់ពួកទ្រង់គឺពោរពេញដោយមន្ទិល រឿងរ៉ាវទាំងអស់ដែលយើងបានដឹងអំពីចេនឡាដីគោកគឺដោយសារតែចេនឡាដីគោកបានបញ្ជូនរាជទូតទៅប្រទេសចិនក្នុងឆ្នាំ ៧១៧។ គណៈរាជទូតមួយផ្សេងទៀតដែលទៅធ្វើទស្សនកិច្ចនៅចិនឆ្នាំ ៧៥០ ទំនងជាមកពីចេនឡាទឹកលិច។ តាមរយៈកំណត់ត្រាប្រវត្តិសាស្ត្រចិនបុត្រានៃស្ដេចវឹនតាន់ (ចេនឡាដីគោក រីឯ​ចេនឡា​ដីគោក​វិញ ដែលជា​តំបន់​ព្រៃភ្នំ និង​មាន​ជ្រលង​ភ្នំ​ស្ថិតនៅ​ខាងជើង ជនជាតិ​ចិន​ហៅថា វេន​-​តាន ឬ ព​-​លូវ ដែល​ត្រូវ​នឹង​ឈ្មោះ​របស់​កុលសម្ព័ន្ធ​ខ្មែរលើ​មួយក្រុម​ឈ្មោះ វ្នៅ ឬ ព្រៅ។) ចេនឡា​ដីគោក​វិញ អាណាចក្រ​នេះ មាន​ទំហំ​តែ ៧០០ លី​ប៉ុណ្ណោះ ហើយ​ដឹកនាំ​ដោយ​ព្រះមហាក្សត្រ​មួយអង្គ មាន​ព្រះនាម​ថាត្សៀគី​វ។ ឯកសារ​ចិន​ដដែល​ខាងលើនេះ ក៏បាន​បញ្ជាក់​ផងដែរ​ថា ព្រះរាជា​អង្គ​នេះបាន​បញ្ជូន​ប្រតិភូ​ទូត​របស់​ទ្រង់ទៅកាន់​ប្រទេស​ចិន​ជាច្រើនលើកជាពិសេស​នៅ​ឆ្នាំ ៧១៧ និង ៧៥៣ នៃ​គ​.​ស។ ម្យ៉ាងវិញទៀតគឺ​ព្រះរាជបុត្រ​របស់​ព្រះអង្គ​ផ្ទាល់ ដែល​បាន​យាង​ទៅកាន់​ព្រះបរមរាជវាំង​ចិននៅ​ឆ្នាំ ៧៥៤។ សូម​រំលឹក​ឡើង​ថា គឺ​ព្រះរាជបុត្រ​អង្គ​នេះ​ដែល​បាន​ដឹកនាំ​ទ័ពតទល់​នឹង​នគរ​ណាន​ចាវ។ បន្ទាប់ពីគណៈទូតវឹនតាន់នៅឆ្នាំ ៧៧១ រជ្ជទាយាទ ភូមី 婆彌 បានមកដល់ក្នុងសវនការអធិរាជ ហើយនៅថ្ងៃទី ១៣ ធ្នូ ឆ្នាំ ៧៧១ ទ្រង់ក៏បានទទួលងារថា ខាយភ្វូកអ៊ីថុងសាន់ស៊្ហ្រឺក 開府儀同三司 (អ្នកបើកសវនការ ដែលពេញព្រះទ័យនឹងព្រះកិត្តិយសស្មើនឹងមន្ត្រីជាន់ខ្ពស់ទាំងបី)។ នៅឆ្នាំ ៧៩៩ បេសកជនម្នាក់មកពីវឹនតាន់មានឈ្មោះថា លីថ្រវ់ឈ្ហ្រីក 李頭及 ក៏បានទទួលគោរម្យងារចិនមួយដែរ។ [២៣] ខណៈពេលនោះក្សត្រនៃសម្ភុបុរត្រូវបានគេចារិកក្នុងសិលាចារឹក K. ១២៤ ចុះកាលបរិច្ឆេទ ៨០៣/០៤ [២៤]ថាមានស្ដេចមួយអង្គ ព្រះបាទឥន្ទ្រលោក ហើយព្រះមហាក្សត្រីស្នងរាជ្យបន្តបន្ទាប់បីអង្គទៀតគឺ ន្ឫបតេន្ទ្រទេវី ជយេន្ទ្រភា និង ជ្យេស្ថាយ៌ា។ សិលាចារឹកពីរផ្ទាំងបញ្ជាក់ថាមានក្សត្រមួយអង្គព្រះនាមថាជយវម៌្ម៖ សិលាចារឹកទី១ K. ១០៣ មកពីព្រះធាតុព្រះស្រីភាគខាងត្បូងកំពង់ចាម ចុះកាលបរិច្ឆេទ ២០ មេសា ឆ្នាំ ៧៧០[២៥] សិលាចារឹកទីពីរមកពីល្បុកស្រុត នៅបរិវេណក្រចេះក្បែរសម្ភុបុរ (K. ១៣៤) ចុះកាលបរិច្ឆេទ ៧៨១ )។[២៦] លោកសឺដេសបានហៅទ្រង់ថាព្រះបាទជយវម៌្មទី១(ស្ទួន) ប៉ុន្តែទំនងជាព្រះអង្គមិនប្លែកគ្នាជាមួយនិងព្រះបាទជយវម៌្មទី៣ បិតាស្ថាបនិកអាណាចក្រអង្គរទេ តាមលោកវីខ្ខឺរីបានគូសបង្ហាញ៖ព្រះបាទជយវម៌្មទី៣មិនមែនត្រឹមតែមកពី​ភាគខាងត្បូងប៉ុណ្ណឹងនោះទេ ច្រើនជាងអ្វីដែលយើងបានដឹងពីព្រះរាជាអង្គនេះទៅទៀត ទ្រង់មានខ្សែស្រឡាយជិតស្និទជាពិសេសជាមួយរាជវង្សនៅវ្យាធបុរ។ ត្រង់នេះត្រូវបានកត់ត្រាក្នុងសិលាចារឹកបុរេអង្គរតែមួយគត់ប៉ុណ្ណោះ K. ១០៩/៦៥៥ [ពិតប្រាកដ:ទី១០ កុម្ភៈ ឆ្នាំ ៦៥៦] ក៏ប៉ុន្តែនៅក្នុងអត្ថបទសម័យអង្គរទាំង១៦ បានចុះកាលបរិច្ឆេទចុងក្រោយឆ្នាំ ១០៦៩ [K. ៤៤៩ មកពីបាហាល់ (Pàlhàl) បានចុះកាលបរិច្ឆេទថ្ងៃអាទិត្យ ទី៣ មីនា ឆ្នាំ ១០៦៩] … ពីរក្នុងចំណោមអត្ថបទនោះ K. ៤២៥/៩៦៨ និង K.៤៤៩/១០៦៩ គឺជាការកត់ត្រាជាក់លាក់អំពីព្រះបាទជយវម៌្មទី៣ ដែលបានដឹកនាំប្រជារាស្ត្រពីវ្យាធបុរទៅតាំងលំនៅនៅបាត់ដំបងវិញ។[២៧]
ការស្រាវជ្រាវ​របស់លោកហ្សក-ម៉ា​ស្ប៉េរ៉ូបាន​ឲ្យ​ដឹងថាតាមពិតទៅចេនឡា​ទឹក និង​ចេនឡា​គោកគឺជា​ក្សត្រប្រ​ទេស​ទាំងពីរនៃ​អតីត​ព្រះរាជាណាចក្រ​កម្ពុជា​តែមួយ​ប៉ុណ្ណោះ។ ការដែល​ចិន​ហៅថា ចេនឡា​ទឹក និង​ចេនឡា​គោក គឺជា​កត្តា​បង្ហាញ​នូវ​ស្ថានភាព​ភាព​បែកបាក់ ប្រេះឆា​ខាង​នយោបាយ​ក្នុង​អតីតកាល។ លើសពីនេះ​ទៀត លោក​ក៏បាន​បញ្ជាក់​បន្ថែមទៀត​ថា ក្សត្រ​រដ្ឋ​ទាំងពីរ​ខាងលើនេះបាន​ដើរតួនាទី​យ៉ាងសំខាន់​បំផុតក្នុង​ប្រវត្តិសាស្ត្រ​នៃ​ចក្រភព​កម្វុជទេឝ ដោយហេតុថា វង្ស​ត្រកូល​របស់​ព្រះបាទ​យ​សោ​វម៌្មនា​សម័យ​មហា​នគរ​បាន​ចាប់​ពន្លក​ក្នុង​ដែនដី នៃ​ចេនឡា​ដែនដី​គោក។ លោក​បាន​បន្តទៀតថាចេនឡា​ទឹក គឺ​វ្យា​ធ​បុ​រ ឬ​អង្គរបុរីដែលជា​រាជធានី​របស់​នគរ​វ្នំ។ រីឯ​ចេនឡា​គោក គឺ​ស​ម្ភុ​បុ​រ ឬ​សំបូរណ៍​ផ្នែក​ខាងលើ​នៃ​ដង​ទន្លេមេគង្គ ដែល​ត្រូវ​ផ្សារភ្ជាប់​ទៅនឹង​ស្រេ​ស្ឋ​បុ​រក្បែរ​វត្ត​ភូនៅ​ខ្វែងចម្ប៉ា​សក្ដិ ប្រទេស​លាវ​បច្ចុប្បន្ន។ តែ​ទោះបី​យ៉ាងនេះ​ក្តី ក៏​លោក​ពុំបាន​កំណត់​ទីតាំង​នៃ​មណ្ឌលកណ្តាល​នៃ​ចេនឡា​គោកឲ្យ​បានច្បាស់លាស់​នៅឡើយ។ ចំណែក​លោកហ្ស​ក-ស៊ឺ​ដេ​សវិញ លោក​ក៏បាន​ចូលរួម​វិភាគទាន​យ៉ាងច្រើន​ក្នុងការ​ចងក្រង​ប្រវត្តិសាស្ត្រនៃ​ព្រះរាជាណាចក្រ​កម្ពុជា​បុរាណ​ដែរ។ ​លោក​បានចេញ​យោបល់​រួម​ថា វ្យា​ធ​បុ​រ ដែល​ភាគច្រើន​ស្ថិតនៅ​បាភ្នំ​ជាង​នៅ​អង្គរបុរី គឺជា​ឈ្មោះ​របស់ ហ្វូ​-​ណន ឬ​នគរ​ភ្នំ​យ៉ាង​ប្រាកដ។ ពោលគឺ​មិនមែន​ចេនឡា​ទឹក ដូច​មាន​ក្នុង​ខ្លឹមសារ​សិលាចារឹករបស់​ព្រះបាទ​យ​សោ​វម៌្ម​នោះទេ។ សព្វថ្ងៃនេះ តាមរយៈ​របកគំហើញ​ថ្មី​ខាង​បុរាណវិទ្យា យើង​អាច​កែលំអ​ទស្សនទានរបស់​អ្នកប្រាជ្ញ​ខាង​ប្រវត្តិសាស្ត្រ​ខាងលើនេះ។ តាមពិតទៅ ការស្រាវជ្រាវ​កន្លងមក​នេះបាន​ឲ្យ​ដឹងថា វ្យា​ធ​បុ​រគឺ​ស្ថិតនៅ​អង្គរបុរី នៅ​ខេត្តតាកែវ ពុំមែន​នៅ​បាភ្នំ នៅ​ខេត្តព្រៃវែងនោះទេ។​ ចេនឡា​គោក វេន​តាន/វ្រៅ គឺជា​ទីតាំង​ដើម​របស់​សន្តតិវង្ស​ខ្មែរ​នា​សម័យ​ចេនឡា ដែល​ធ្លាប់ជា​ប្រទេស​ចំណុះ​របស់​នគរ​វ្នំ ហើយ​បាន​ឲ្យ​កំណើតជា​សន្តតិវង្ស​ខ្មែរ​នា​សម័យអង្គរ​នោះ។ ចំពោះ​យើង យើង​ជឿថាទីតាំង​របស់​ចេនឡា (​ដីគោក​) ស្ថិតនៅ​ម្តុំ​វត្ត​ភូ​យ៉ាង​ប្រាកដ ដែលមាន​ឈ្មោះថា ស្រេ​ស្ឋ​បុ​រ ក៏ប៉ុន្តែ​ឥទ្ធិពល​នៃ​ចេនឡា​បាន​លាតសន្ធឹង រហូតដល់​តំបន់​ខ្ពង់រាប​នគររាជ​សីមាជាពិសេស​រវាង​ដងស្ទឹង​ស្រែ​មូល និង​ស្ទឹង​ស្រែ​ជី​ថែម​ទៀតផង ដូច​វត្តមាន​របស់​សិ​ល្បៈ ស្ថាបត្យកម្មប្រាសាទខ្មែរ និង​សិលាចារឹក​ជា​សក្ខីភាព​ស្រាប់។ ម្យ៉ាងវិញទៀត យោងតាម​ទស្សនៈ​របស់លោកហ្ស​ក-ស៊ឺ​ដេ​ស និង​លទ្ធផល​នៃ​ការស្រាវជ្រាវ​ចុងក្រោយបង្អស់ យើង​អាច​និយាយបានថាឈ្មោះ​មូល​ទេស ដែលមាន​ក្នុង​សិលាចារឹក ពិតជា​បាន​ឲ្យ​កំណើត​ទៅ​ឈ្មោះនៃ​ដងស្ទឹង​ស្រែ​មូល នៅ​ប្រទេស​សៀម​បច្ចុប្បន្ន ដែលជា​ភាគ​មួយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជាដែនដី​គោក។ នេះ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញថា ការហៅ​ស្ទឹង​ស្រែ​មូល​ខាងលើនេះ ដែល​សៀម​ថា សេ​មូ​ន មិនមែន​ជាការ​ចៃដន្យ​នោះទេ ក៏ប៉ុន្តែ​គឺជា​ប្រពៃណី​បុរាណ​ខ្មែរ​នា​សម័យ​ចេនឡា​សុទ្ធសាធ ពោលគឺ​បាន​រក្សា​នូវ​ស្លាកស្នាម​នៃ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នា​សម័យ​ដើមតាមរយៈ​ស្ថាន​នាម។ មានន័យថា មណ្ឌល​អំណាចកណ្តាល​របស់​ចេនឡា​គោក (​វេន​តាន​) គឺ​ស្រេ​ស្ឋ​បុ​រ ដែល​ស្ថិតនៅ​ភូមិភាគ​ខាងត្បូង​នៃ​ចម្ប៉ា​សក្ដិ ប្រទេស​លាវ​បច្ចុប្បន្ន តែ​បាន​គ្រប់គ្រង​លើ​តំបន់​នានា នៃ​ភូមិភាគ​ឦសាន​នៃ​ប្រទេស​ថៃ​បច្ចុប្បន្ន និង​ប្រទេស​កម្ពុជា​ដូចជា ខេត្តស្ទឹងត្រែង​ កំពង់ចាម ​និង​កំពង់ធំ​ជាដើម ដែល​ស្ថិតក្រោម​ការត្រួតត្រា​រប​ស់​ទីក្រុង​ឦសាន​បុ​រ ឬ​សំបូរណ៍ព្រៃ​គុហ៍​ជា​មជ្ឈមណ្ឌល​នយោបាយ​ក​ណ្តា​ល។ [២៨]

ចំបាំងចេនឡានិងអាណាចក្រភ្នំ[កែប្រែ]

យើងគួរដឹងថាមុនកាលចូលវាយលុករបស់ចេនឡាស្ដេចរុទ្រវម៌្ម បានបញ្ជូនទូតទៅប្រទេសចិនចុងក្រោយបង្អស់នៅឆ្នាំ ៥៣៩។ តាមឯកសារចិននៅពាក់កណ្ដាលសតវត្សទី៧ អាណាចក្រភបានបញ្ជូនទូតទៅចិននៅឡើយ ហើយអាណាចក្រវ្នំបានរើរាជធានីពីតូមូទៅភាគខាងត្បូង ព្រោះរាជធានីត្រូវបានបំផ្លិចបំផ្លាញ។ អាណាចក្រចេនឡាស្ថិតនៅទិសនិរតីនៃប្រទេសលីនយី ជាសាមន្តរដ្ឋនៃអាណាចក្រវ្នំ ហើយមជ្ឈមណ្ឌលរបស់វាបានតាំងនៅតំបន់បាសាក់ក្នុងប្រទេសលាវសព្វថ្ងៃនេះ។ នៅជិតរាជធានីមានភ្នំមួយឈ្មោះថាលិង្គបវ៌ត (លិងកៀប៉ូផូ) ដែលនៅលើកំពូលភ្នំមានប្រាសាទមួយមានទាហានយាម ១០០០ នាក់ជាប្រចាំ ហើយឧទ្ទិសថ្វាយព្រះឥសូរ (ផូតូលី) គេតែងតែយកមនុស្សមកបូជា។ រៀងរាល់ឆ្នាំព្រះរាជាតែងប្រារព្ធពិធីបូជាយញ្ញនៅទីនោះនៅពេលយប់។ បើតាមសិលាចារឹកបក្សីចាំក្រុងស្ដេចចេនឡាមានដើមកំណើត ពីឥសីកម្វុស្វយម្ភុវ និង នាងទេពអប្សរ មេរា ដែលព្រះឥសូរប្រទានឲ្យធ្វើព្រះមហេសី។ ស្ដេចដំបូងមានស្រុតវម៌្ម ឯរាជបុត្រព្រះនាមស្រេស្ឋវម៌្ម ហើយបានកសាងក្រុងស្រេស្ឋបុរដែលប្រហែលជានៅតំបន់បាសាក់។ ប្រហែលជាស្ដេចទាំងនេះហើយ ដែលជួយរំដោះអ្នកស្រុកឲ្យផុតពីច្រវាក់សួយសាអាករ ដោយខំរើបំរះខ្លួនពីការគ្រប់គ្រងអាណាចក្រវ្នំ។ នៅពាក់កណ្ដាលទី២នៃសតវត្សទី៦ ចេនឡាកាន់តែមានអានុភាពកាន់តែខ្លាំងបានវាយលុកនឹងអាណាចក្រវ្នំ។ កាលណោះព្រះបាទភវវម៌្មទី១ជាបុត្រព្រះបាទប្ឫថិវេន្ទ្រវម៌្មត្រូវជាព្រះនត្តា នៃព្រះបាទរុទ្រវម៌្មទ្រង់បានរៀបអភិសេកជាមួយក្សត្រីកម្ពុជរាជលក្ស្មីត្រូវជាព្រះញាតិខាង​មាតាព្រះបាទស្រេស្ឋវម៌្ម។ ដោយហេតុនេះហើយបានជាស្លោកទី១១ នៃសិលាចារឹកបក្សីចាំក្រុងបានបញ្ជាក់ថា កូនចៅឥសីកម្វុបានភ្ជាប់សូរ្យវង្ស (ខាងចេនឡា) ទៅនឹង សោមវង្ស (ខាងអាណាចក្រវ្នំ)។ បុព្វហេតុនៃចំបាំងនេះមានសម្មតិកម្មជាច្រើនដូចតទៅ៖ អ្នកខ្លះយល់ថាព្រះបាទភវវម៌្មទី១លើកទ័ពមកតទល់នឹងការដណ្ដើមរាជ្យបល្លង្ករបស់គុណវម៌្ម។ បើតាមយីស៊ីងពុទ្ធបរិស័ទចិនបានសរសេរថានៅចុងសតវត្សទី៧៖ ពីដើមនៅវ្នំព្រះធម៌បាន​ចំរើនលូតលាស់​ហើយផ្សព្វផ្សាយទៅគ្រប់ទិសទី តែឥឡូវនេះមានព្រះរាជាកំណាចមួយអង្គបានបំផ្លាញចោលអស់ ឯព្រះសង្ឃតែមួយអង្គក៏គ្មានដែរ។ គេអាចសន្និដ្ឋានថាព្រះរាជាកំណាចនោះប្រាកដជាព្រះបាទភវវម៌្មនេះហើយ។ តែលោកបឺនាដ-ភ្វីលីព-ហ្ក្រុស្លៀរ យល់ថាមកពីទឹកជំនន់បំផ្លាញប្រព័ន្ធបញ្ចូលទឹក ពេលនោះកម្ពុជាក្រោមក៏ក្លាយជាដីល្បាប់ស្ងាត់ជ្រងំ ប្រជារាស្ត្ររត់ទៅកាន់ដីខ្ពស់ភាគខាងជើង ដោយហេតុនេះនៅឆ្នាំ ៥៥០ ព្រះបាទភវវម៌្មបានវាយលុកនគរវ្នំ ដើម្បីបង្កើតរាជាណាចក្រកម្វុជ។ យើងឃើញថានេះជាមូលហេតុដែលមានចំបាំងចេនឡា និងអាណាចក្រវ្នំបូករួមទាំងទំនាស់រាជបល្លង្កផង។ នៅពាក់កណ្ដាលសតវត្សទី៦ ភវវម៌្មទី១ និងបងប្អូនរួមមាតាតែមួយរបស់ព្រះអង្គព្រះនាមចិត្រសេនា បានផ្ដើមការវាយលុកនគរវ្នំ។ បើតាមសិលាចារឹករបស់ព្រះភវវម៌្ម និងប្អូន ចិត្រសេនាបានវាយសំរុកចូលដល់ក្រចេះនៅលើច្រាំងខាងកើតនៃទន្លេមេគង្គ ដល់បុរីរម្យនៅចន្លោះទន្លេមូល និងជួរភ្នំដងរែក និងដល់មង្គលបុរីនៅខាងលិចបឹងទន្លេសាប។ នៅចំពោះមុខអាសន្ននេះទ័ពអាណាចក្រវ្នំបានថយដៃ ហើយក៏បានលើករាជធានីពីវ្យាធបុរទៅតាំងនៅភាគខាងត្បូងត្រង់ណាហ្វូណា (នរវរនគរ) ដែលអ្នកប្រវត្តិវិទូថាត្រូវនឹងអង្គរបុរីខេត្តតាកែវសព្វថ្ងៃនេះ។[២៩]

បំរែបំរួលប្រជាករ និង ស្ថានភាពសង្គម[កែប្រែ]

ការលូតលាស់ពូជពង្សនៃជនជាតិខ្មែរសម័យនោះពុំទាន់ធាត់ធំទេ ជាកត្តាចំបងធ្វើឲ្យមានការបែកបាក់ផ្ទៃក្នុងប្រទេស។ ម្យ៉ាងទៀត លក្ខណៈពិសេសនៃសេដ្ឋកិច្ចរបស់ប្រទេស និងការវិវត្តខាងនយោបាយនៃប្រទេសពឹងផ្អែកទៅលើដីស្រែចំការ។ វាលទំនាបទន្លេមេគង្គ សំបូរថ្លុកត្រពាំង។ ដូចនេះនៅនគរវ្នំ ផ្ទៃដីសំរាប់ដាំស្រូវមានតូច តំរូវឲ្យមានការវាតដីជាបន្តបន្ទាប់ ដោយវិធីបង្ខិតបង្ខំកំលាំងទាសាទាសី ដែលជាកសិករ។ ដីស្រែចំការគឺជាកម្មសិទ្ធិរបស់រដ្ឋ ហើយសំណង់ទំនប់ទឹក និងប្រព័ន្ធបង្ហូរទឹក គឺកសាង និងដឹកនាំដោយរាជការ។ 
ចេនឡាមានការរីកចំរើនខ្លាំងខាងវិស័យសេដ្ឋកិច្ច។ រីឯអាណាចក្រវ្នំវិញរងគ្រោះធម្មជាតិបណ្ដាលឲ្យសេដ្ឋកិច្ចធ្លាក់ចុះ។ នេះជាឱកាសល្អសំរាប់រាជវង្សខាងចេនឡាធ្វើសញ្ជ័យលើអាណាចក្រវ្នំ។ ព្រះរាជាចេនឡា ព្រះបាទភវវម៌្ម និងប្អូនចិត្រសេនា បានវាយលុកអាណាចក្រវ្នំប្រហែលរវាងគ.ស ៥៥០។ អាណាចក្រវ្នំក៏ធ្លាក់ក្នុងកណ្ដាប់ដៃរាជវង្សនៅចេនឡាគឺព្រះបាទភវវម៌្មទី១ ហើយអាណាចក្រវ្នំក៏ប្រែឈ្មោះជា កម្ពុជា។ នៅសតវត្សទី៨ រវាងឆ្នាំ ៧០៦ កម្ពុជាត្រូវបានបែងចែកជាពីរគឺចេនឡាដីគោកដែលសំបូរភ្នំ និងជ្រលងភ្នំ និងចេនឡាទឹកលិច ដែលសំបូរទៅដោយបឹងនិងមានឆ្នេរសមុទ្រ 
ការបែកបាក់ផ្ទៃក្នុងរវាងចេនឡាទាំងពីរ ជាការបើកឱកាសឲ្យពួកចោរជាតិជ្វាក្នុងសម័យរាជវង្សសៃលេន្ទ្រ ចូលឈ្លានពាន ហើយបានកៀរយកប្រជាជនមន្ត្រី និងរាជវង្សទៅកាន់ប្រទេសជ្វា

អរិយធម៌[កែប្រែ]

អរិយធម៌ចេនឡាត្រូវពឹងផ្អែកលើឯកសារចិនរាជវង្សសួយដែលកត់ត្រាក្នុងរជ្ជកាលព្រះបាទ​ឦសានវម៌្មទី១ ហើយលោកម៉ា-តួនលិនបានចំលងដាក់ក្នុងសៀវភៅ ការសិក្សាពីប្រជារាស្ត្រក្រៅប្រទេសចិន របស់លោកនៅសតវត្សទី១៣។[៣០]

ជីវភាពមនុស្ស[កែប្រែ]

មនុស្សនៅសម័យនោះ មាឌតូចហើយសំបុរខ្មៅ ដូចមនុស្សនគរវ្នំដែរ ស្រីៗភាគច្រើនសម្បុរស (នេះមកពីមានការចូលម្លប់ទេដឹង?)។ ទាំងប្រុសស្រីបួងសក់ ហើយពាក់រយ៉ាថែមទៀត។ លក្ខណៈរូបរាងកាយបែបនេះឃើញថា ដូចពួកខ្មែរលើដែលរស់នៅតំបន់ខ្ពង់រាបសព្វថ្ងៃច្រើន។ ពួកអ្នកស្រុកចេនឡាមានគំនិតឆ្លាតវាងវៃ និងមានមាឌមាំមួនទៀតផង។ គេចាត់ទុកដៃស្ដាំបរិសុទ្ធហើយដៃឆ្វេងមិនបរិសុទ្ធ។ រាល់ព្រឹកគេលុបលាងមុខចាក់ធ្មេញរួចអានសៀវភៅ រឺ សូត្រធម៌។ មុនពេលហូបអាហារគេតែងលុបលាងសាជាថ្មីលុះទទួលទានរួចហើយគេតែងចាក់ធ្មេញ ហើយគេសូត្រធម៌ជាថ្មីថែមទៀត។ ក្នុងម្ហូបអាហារគេចូលចិត្តប្រើ ទឹកដោះគោ ស្ករគ្រាប់ល្អិត បាយ និង millet។ គេនិយមរាប់ញាតិខ្សែខាងម្ដាយ (សិលាចារឹក)។ ការរើសគូរស្រករវិញគឺប្រុសៗទៅដណ្ដឹងស្រីៗ ឃើញថាសម័យនេះខុសពីសម័យវ្នំ។ មុនដំបូងប្រុសៗត្រូវលើកជំនូនទៅខាងស្រី បន្ទាប់មកខាងស្រីត្រូវរើសថ្ងៃមង្គលការ ដើម្បីនាំកូនស្រីទៅផ្ទះកូនប្រុស តាមរយៈមេអណ្ដើកម្នាក់។ គ្រួសារទាំងសងខាងត្រូវនៅផ្ទះរហូតរយៈពេល ៨ ថ្ងៃ ហើយអុជចង្កៀងទាំងយប់ទាំងថ្ងៃ។ លុះមង្គលការចប់ហើយ កូនប្រុសទទួលកេរមត៌កពីឪពុកម្ដាយខ្លួន ហើយទៅរស់នៅបែកផ្ទះដោយឡែក។ ដល់ឪពុកម្ដាយស្លាប់ទៅ កូនណាដែលនៅលីវនឹងទទួលបាកកេរមរតកដែលនៅសេសសល់ បើសិនជាកូនទាំងអស់នោះមានប្ដីប្រពន្ធអស់ ហើយទ្រព្យសម្បត្តិទាំងនោះត្រូវយកទៅដាក់ក្នុងឃ្លាំងជាតិ។ ក្នុងពិធីបុណ្យសពកូនទាំងអស់ត្រូវអត់បាយ ៧ ថ្ងៃ និងកោរសក់ហើយត្រូវយំស្រែកខ្លាំងៗ។ ក្រុមគ្រួសារសព ភិក្ខុ និង ភិក្ខុនីដើរដង្ហែសពដោយមានច្រៀងនិងលេងភ្លេងផង។ សពគេបូជាក្នុងបច្ឆាសង់ពីឈើក្រអូប រួចគេរើសធាតុដាក់ក្នុងកោដ្ឋមាស ឬ ប្រាក់រួចយកទៅបោះចូលក្នុងទឹក។ ពួកអ្នកក្រប្រើកោដ្ឋដីមានលាបពណ៌ផ្សេងៗ អ្នកខ្លះយកសពបោះចោលទៅក្នុងព្រៃស្មសានឲ្យសត្វស៊ី។ ទំលាប់មួយទៀតរបស់អ្នកស្រុកមួយទៀតគឺពេលចេញទៅណាមកណាមានពាក់អាវក្រោះ និងកាន់អាវុធ ហើយបើមានរឿងបន្តិចបន្តួច គេក៏ប្រយុទ្ធបង្ហូរឈាមគ្នាភ្លាម។[៣១]

នយោបាយ និង រដ្ឋបាល[កែប្រែ]

ក្នុងរជ្ជកាលព្រះបាទឦសានវម៌្ម រាជធានីតាំងនៅឦសានបុរហើយមានគ្រួសារ ២០០០ គ្រួ។ នៅកណ្ដាលក្រុងមានសាលធំមួយ ជាទីដែលព្រះរាជាទ្រង់ព្រះប្រទានសវនការនិងជួបជុំពួកមន្ត្រីសេនាបតី។ នៅខាងក្រៅរាជធានីមានក្រុងចំនួន ៣០ ទៀតក្រុងនីមួយៗ មានច្រើនពាន់គ្រួសារហើយគ្រប់គ្រងដោយអភិបាលម្នាក់។ ៣ ថ្ងៃ ព្រះរាជាយាងទៅសាលប្រជុំ។ មន្ត្រីជាន់ខ្ពស់មាន ៥ នាក់៖ ទី១មានងារហៅតាមចិនថា Kou-lo-yeou, ទី២ Siang-kao-ping, ទី៣ Po-hoto-ling (ពហុទេព រឺ ពហុទេវៈ), ទី៤ Cho-mo-ling (យោមរាជ រឺ យមរាជ), ទី៥ jan-lo-leou ។ គេមិនទាន់ដឹងគោរម្យងារនេះត្រូវនឹងពាក្យខ្មែរថាម៉េចទេ។ ឯមន្ត្រីតូចតាចវិញមានចំនួនច្រើនណាស់។ នៅចំពោះមុខព្រះរាជា ពួកមន្ត្រីត្រូវធ្វើគារវកិច្ចឱនក្បាលដល់ដីបីដង។ បើស្ដេចមានព្រះបន្ទូលហៅឬប្រើ ពួកមន្ត្រីត្រូវលុតជង្គង់រត់ទៅ ទៅអង្គុយដំកង់ជុំវិញព្រះរាជាដើម្បីពិភាក្សាពីកិច្ចប្រទេសជាតិ។ ចប់កិច្ចហើយគេត្រូវលុតជង្គង់សំពះសាជាថ្មីមុននឹងត្រឡប់ទៅវិញ។ ទាហានរាប់ពាន់នាក់បំពាក់អាវក្រោះកាន់លំពែងឈរយាមគ្រប់ទីកន្លែង តាំងពីជុំវិញរាជបល្លង្ករហូតដល់ទ្វារទាំងឡាយ។ ចំពោះការផ្ទេររាជសម្បត្តិគឺមានតែបុត្ររបស់អគ្គមហេសីទេ ទើបឡើងសោយរាជ្យបាន។ ដល់ថ្ងៃប្រារព្ធពិធីអភិសេកព្រះរាជាថ្មី គេកាត់ម្រាមដៃច្រមុះនៃបុត្រឯទៀតៗ រួចយកទៅឃុំទុកនៅកន្លែងទីទៃៗពីគ្នា ដោយមិនឲ្យកាន់តំណែងអ្វីមួយសោះឡើយ។ [៣២]

សេដ្ឋកិច្ច[កែប្រែ]

សម័យចេនឡាសេដ្ឋកិច្ចខ្មែរពឹងលើវិស័យកសិកម្មជាចម្បង ពីព្រោះទីក្រុងធំដែលរីកចម្រើនទាំងអស់សុទ្ធតែ នៅក្បែរមាត់ស្ទឹងបូករួមទាំងនយោបាយទឹក ដែលមានពីអាណាចក្រវ្នំផងសេដ្ឋកិច្ចចេះតែលូតលាស់ជាលំដាប់។ ឧ.ក្រុងឦសានបុរៈបានកសាងនៅក្បែរមាត់ស្ទឹងសែន ឯទឹកស្ទឹងត្រូវបង្ហូរចូលស្រះដែលព័ទ្ធជុំវិញក្រុង និងអាងទឹកក្នុងផ្ទៃក្រុង៖ ធ្វើដូច្នេះគេអាចមានទឹកប្រើប្រាស់គ្រប់គ្រាន់ ហើយមានលទ្ធភាពពង្រីកដីដាំដំណាំទៀតផង។ បើតាមឯកសារចិនគេដាំស្រូវ seigle, mil និង gros millet។ គេដឹងថាស្រូវប្រាកដជាមានតែដំណាំផ្សេងៗទៀតមិនដឹងថាមានឬអត់ទេ។[៣៣]

វប្បធម៌[កែប្រែ]

នៅក្នុងវិស័យអក្សរសាស្ត្រគេឃើញមានសិលាចារឹកជាភាសាខ្មែរបុរាណនៅអង្គរបុរីជាលើកទីមួយ។ ក្នុងវិស័យអក្សរសិល្ប៍បើតាមសិលាចារឹកវាលកន្ទេលបាននិយាយថា គេសូត្ររៀងរាល់ថ្ងៃនូវរឿងរាមាយណៈ រឿងមហាភារតៈនិងគម្ពីរបុរាណ។ ក្នុងវិស័យជំនឿសាសនាបើតាមសិលាចារឹកឃើញមានការគោរពបូជាគណៈផ្សេងៗ៖
  • គណៈសិវៈ : ជាសាសនាផ្លូវការ ព្រោះមានកសាងលិង្គព្រះឥសូរជាច្រើនដូចព្រះបាទភវវម៌្មទី១ និងប្អូនរួមមាតាតែមួយចិត្រសេនាបានធ្វើ។ ព្រះបាទជយវម៌្មទី១ បានយកមរណនាមរួចទៅហើយ។ យ៉ាងណាមិញសិលាចារឹកឆ្នាំ ៧១៣ និយាយថា ព្រះរាជាដែលយាងទៅកាន់សិវបុរ ប្រហែលជាចង់សំដៅចំពោះព្រះអង្គនេះឯង។ ចំណែកមរណនាមឥន្ទ្រលោកដែលចារក្នុងសិលាចារឹក នៅឆ្នាំ ៨០៣ ក៏ទំនងសំដៅចំពោះព្រះបាទបុស្ករាក្ស ដែលទ្រង់បានយាងទៅសោយរាជ្យនៅសម្ភុបុរនៅពេលដែលរាជបល្លង្កនៅទីនោះទំនេរហើយ​ដែលព្រះអង្គប្រើកំលាំងផង។ ក្រៅពីគោរពបូជាលិង្គព្រះឥសូរនៅមានគណៈមួយទៀតដែលគោរពព្រះឥសូរដែរ គឺគណៈបាសុបត
  • គណៈវិស្ណុ : មិនសូវមានគេនិយមទេ។ មានការគោរពចំពោះគណៈបញ្ចរាត្រ
  • ហរិហរៈ : គេគោរពព្រះហរិហរៈបន្តពីសម័យអាណាចក្រវ្នំមក។ មានរូបបដិមាហរិហរៈយ៉ាងល្អវិចិត្រ ហើយមានរាងសង្ហារថែមទៀត ដូចជាហរិហរៈប្រាសាទអណ្ដែត (ស្ទោង-កំពង់ធំ) ជាដើម។ តែក្រោយពីនេះគេពុំឃើញ មានការគោរពហរិហរៈទៀតឡើយ។
  • ពុទ្ធសាសនា : មិនបាត់បង់ទេតែទំនងជាត្រូវសាបសូន្យបន្តិចម្ដងៗជាពិសេសនៅស.វ.ទី៧ បើផ្អែកទៅលើសក្ខីភាព របស់ពុទ្ធសាសនិកចិនឈ្មោះយីស៊ីង។ គេឃើញមានតែសិលាចារឹកមួយគត់និយាយពីព្រះភិក្ខុពីរអង្គ។ ពុទ្ធសាសនាមហាយានចាប់ផ្ដើមឃើញមានគេគោរពបូជាខ្លះៗហើយ។
ក្នុងវិស័យស្ថាបត្យកម្ម ប្រាសាទច្រើនតែសង់ពីឥដ្ឋដាច់ៗ ពីគ្នាឬផ្ដុំគ្នាជាក្រុម។ ផ្ដែនិងក្របក្លោងទ្វារគេធ្វើពីថ្មភក់។ រូបចំលាក់បដិមានៅមានជាប់លក្ខណៈឥណ្ឌានៅឡើយ តែភាគច្រើន បានបង្ហាញក្បាច់រចនាបែបខ្មែរ ហើយមានរាងសង្ហារផង (ហរិហរៈ ប្រាសាទអណ្ដែត)។ ​ចំលាក់តុបតែង (Sculpture decorative) មានសភាពល្អប្រណីតហើយថែមទាំងបានបន្តអានុភាពរបស់ខ្លួន រហូតដល់ក្នុងសម័យអង្គរទៀត។[៣៤]

បញ្ជីព្រះមហាក្សត្រ[កែប្រែ]

លេខរៀងព្រះមហាក្សត្រព្រះនាមផ្ទាល់រជ្ជកាល
កម្វុស្វយម្ភុវកម្វុ (ព្រះថោង)?
ទេវនិកមិនស្គាល់៥០០-៥៥៥
ស្រុតវម៌្មទី២មិនស្គាល់៥០០-៥៥៥
ស្រេស្ឋវម៌្មមិនស្គាល់៥៥៥-៥៦០
វីរវម៌្មមិនស្គាល់៥៦០-៥៧៥
កម្ពុជរាជលក្ស្មីទី១មិនស្គាល់៥៧៥-៥៨០
ភវវម៌្មទី១ភវវម៌្ម៥៨០-៥៩៨
មហេន្ទ្រវម៌្មទី១ចិត្រសេនា៥៩៨-៦១០
ឦសានវម៌្មទី១ឦសានសេនា៦១០-៦៣៥
១០ភវវម៌្មទី២ភវវម៌្ម៦៣៥-៦៥៧
១១ជយវម៌្មទី១ជយវម៌្ម៦៥៧-៦៨១
១២ព្រះមហាក្សត្រី: ជយទេវីទី១ជយទេវី៦៨១-៧១៦
នគរចេនឡាពីរ: ចេនឡាគោក និង ចេនឡាទឹក: ៧១៦-៨០២
ចេនឡាដីគោក: ៧១៦-៨០២
១៣ត្សៀគី​វមិនស្គាល់ប្រ.៧១៧-ប្រ.៧៥៤
១៤ប្រហែលបុត្ររបស់ត្សៀគីវមិនស្គាល់ប្រ.៧៥៤-?
១៥ជយសិង្ឃវម៌្មមិនស្គាល់៧??-៧??
១៦ប្រហែលឧបយុវរាជភូមីមិនស្គាល់ប្រ.៧៩៩
ចេនឡាទឹកលិច: ៧១៦-៨០២
១៧ពាលាទិត្យ (ពាលាទិត្យបុរ)មិនស្គាល់?-?
១៨វិស្វរូប (អនិន្ទិតបុរ)មិនស្គាល់?-?
១៩ន្ឫបតេន្ទ្រវម៌្មទី១ (អនិន្ទិតបុរ)មិនស្គាល់?-?
២០បុស្ករាក្ស (សម្ភុបុរ)មិនស្គាល់៧១៦-៧៣០
២១នរេន្ទ្រវម៌្ម (ប្រហែលក្សត្របុរីណាមួយ)មិនស្គាល់??
២២រាជបតិវម៌្ម (វ្យាធបុរ)មិនស្គាល់??
២៣សម្ភុវម៌្ម (សម្ភុបុរ)មិនស្គាល់៧៣០-៧៥០
២៤រាជេន្ទ្រវម៌្មទី១ (សម្ភុបុរ)៧៥០-៧៧០
២៥ឥន្ទ្រលោក (សម្ភុបុរ)មិនស្គាល់?
២៦ន្ឫបតេន្ទ្រទេវីទី២ (សម្ភុបុរ)មិនស្គាល់?
២៧ជយេន្ទ្រភា (សម្ភុបុរ)មិនស្គាល់?
២៨ជ្យេស្ថាយ៌ា (សម្ភុបុរ)មិនស្គាល់?
២៩ជយវម៌្មទី២ (សម្ភុបុរ)មិនស្គាល់៧៧០-៧៨១
៣០មហីបតិវម៌្ម (សម្ភុបុរ)មិនស្គាល់៧៨១-៧៨៨
ការលុកលុយរបស់ជ្វា: ៧៧៤-៨០២

No comments:

Post a Comment