ថ្វីដ្បិតនៅក្នុងវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត មានពាក្យ ( ចែស ) និង ( ចេស ) ក៏ពិតមែន។
ប៉ុន្តែត្រូវចងចាំថា
បើកាលណាប្រើក្នុងន័យថា ស្រឡះមុខមាត់ ស្វាងអារម្មណ៍ ភ្លឺស្រឡះ ស្វាងឯកើត
ភ្លឺឯលិចនោះ គេប្រើពាក្យ«ស្វាងចែស» មិនមែន«ស្វាងចេស»ទេ។កាលណាគេប្រើជាពាក្យ
ស្វាងចេស គឺមានន័យថា សូត្រ ឬអំបោះភ្លឺស្រឡះទៅវិញទេ ដែលមិនត្រូវន័យពិតប្រាកដរបស់វា
ថាជាការស្រឡះមុខមាត់ឡើយ។ពាក្យ«ចែស»និង«ចេស»មាននៅក្នុងវចនានុក្រមខ្មែរក៏ពិតមែន តែពាក្យទាំងពីរនេះមានន័យខុសគ្នា។ «ចែស»បញ្ជាក់ពីភាពជាក់ច្បាស់,ឃើញច្បាស់ចែស,ភ្លឺចែស។ ក្នុងន័យមួយទៀត សំដៅលើ
ក្តៅចែស រឹងចែស គឺក្តៅខ្លាំង និងរឹងខ្លាំង។ ចំណែកពាក្យ«ចេស»សំដៅលើសូត្រ ឬអំបោះខ្មាញ់តូចឆ្មារ សម្រាប់ប្រើក្នុងការដេរ៕
No comments:
Post a Comment