“កុំហ៊ានសនិដ្ឋានរឿងអ្វីដែលអ្នកគ្រាន់តែឃើញតែមិនយល់”
លោកគ្រូ ខុងជឺ បានដឹកនាំ ក្រុមសិស្សរបស់គាត់ ធ្វើដំណើរពីប្រទេសរបស់គាត់ ទៅកាន់ ប្រទេសជិតខាង ។ ក្នុងការធ្វើដំណើរនោះគាត់បាននាំទៅនៅសិស្សសំណព្វចិត្តពីរនាក់ផងដែរ។ ពេលធ្វើដំណើរសិស្សរបស់គាត់មានការស្រេក ឃ្លានជាខ្លាំង តែមិនមាននណាម្នាក់ ហ៊ានត្អូញត្អែរ នោះទេ ព្រោះពួកគេមានចិត្តអាណិតគោរពលោកគ្រូរបស់ពួកគេ។ ពេលទៅ ដល់ប្រទេសមួយនោះ សំណាងល្អមានគេល្បីឈ្មោះរបស់ ខុងជឺ គេបានបរិច្ចាគ អង្ករមួយ ចំនួនសំរាប់សិស្សនិង គ្រូរបស់គាត់បរិភោគ ។ គាត់បានបែងចែកសិស្សជំនិត របស់គាត់ពីរ នាក់ ម្នាក់នាំសិស្សដទៃទៅរកបន្លែ និង ម្នាក់ទៀតនៅដាំបាយ។
ក្នុងពេលដាំបាយ ខុងជឺ
កំពុងអានសៀវភៅ គាត់បានលឺសំលេងចេញពី ផ្ទះបាយ គាត់បាន ទៅលួចមើល គាត់បានឃើញ
កូនសិស្សជាទីស្រលាញ់របស់គាត់ ដែលគាត់ទុកចិត្ត បានកំពុងតែយក វែកដួសបាយ ហើយមើលឆ្វេង
ស្តាំ រួចដាក់ចូល ក្នុងមាត់ ។ ខុងជឺ មានការខកចិត្តយ៉ាងខ្លាំងចំពោះសិស្សម្នាក់នេះ
ដែលហ៊ាន ក្បត់ នឹង គ្រូ និង មិត្តភក្ត័។ ពេល បាយថ្ងៃត្រង់មកដល់ ខុងជឺ
បាននិយាយថា លោកសូមអរគុណអ្នកទាំង អស់គ្នាដែលបាន តាមលោកគ្រូមក ដោយមិនគិតពីការនឿយហត់
និងមិនបានរអ៊ូរទំាអ្វីទាំងអស់ លោកគ្រូ នឹកស្រុកកំណើតរបស់យើង និង ឪពុកម្តាយរបស់គ្រូណាស់
គ្រូចង់យកបាយមួយចានតូច សំរាប់សែនជូនពួកគាត់ ប៉ុន្តែមិនដឹងថា
បាយនេះជាបាយនូវល្អឬអត់? សិស្សគ្រប់គ្នាមិន
យល់ពីអ្វីដែលលោកគ្រូបាននិយាយ នោះទេ ពួកគេក៏ស្ងាត់ ។
រំពេច នោះសិស្សម្នាក់ដែល
ជាអ្នកដាំបាយបាននិយាយ លោកគ្រូបាយមិនស្អាតស្អំទេ ព្រោះពេលដាំមានកំទេចធូលី
ធ្លាក់ចូល ធ្វើឲ្យបាយ កខ្វក់ តែខ្ញុំមិនហ៊ានដួសចេញ ព្រោះបាយមានតិចខ្លាចខ្វះដល់លោក
គ្រូ និងមិត្តដទៃ ដូចនេះខ្ញុំក៏សំរេចចិត្តបរិភោគផ្នែកដែរកខ្វក់នោះហើយខ្ញុំក៏ចង់ប្រាប់
អ្នកទាំងអស់គ្នាថា ខ្ញុំមិនញំាបាយទេ ខ្ញុំតែបន្លែទេ ព្រោះខ្ញុំបានញាំបាយរួចហើយ
។ លោក គ្រូ ខុងជឺ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយ ពោលថា ព្រះអើយហេតុការដែលខ្ញុំបាន
ឃើញផ្ទាល់ភ្នែកហើយតែវានៅ តែខ្ញុំមិនអាចយល់ត្រូវបានទៀតពិតជាគួរឲ្យសោកស្តាយ
មែន៕
#កុំហ៊ានសនិដ្ឋានរឿងអ្វីដែលអ្នកគ្រាន់តែឃើញតែមិនយល់
ប្រភព៖
គំនិត
ដកស្រង់ដោយ៖
Learning for Success Institute
No comments:
Post a Comment