​ហេតុអ្វីប្រារព្ធទិវាសិទ្ធិនារីអន្ដរជាតិ? នៅក្នុងទិវាសិទ្ធិនារីអន្តរជាតិ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩នេះ យើងខ្ញុំសូមគោរព ជូនពរដល់ ស្រ្ដី គ្រប់ៗរូបសូមជួបប្រទះតែសេចក្ដីសុខសេចក្ដីចម្រើន រកទទួលទានមានបាន មានសុខភាពល្អ ប្រាជ្ញាវៀងវៃ បើប្រាថ្នាអ្វីសូមឱ្យបានសម្រេចដូចសេចក្ដីប្រាថ្នា ជាពិសេសសូមឱ្យសម្រស់កាន់តែស្រស់ស្អាត សូមអរគុណ!! ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី ៨ ខែមីនាដើម្បីអបអរសាទរចំពោះសមិទ្ធផលសម្រេចបានរបស់ស្ត្រីទូទាំងប្រវត្តិសាស្ត្រ និងទូទាំងប្រទេសលើពិភពលោក។ ទិវានេះ ត្រូវបានគេស្គាល់ផងដែរថា ជាទិវាអង្គការសហប្រជាជាតិ ដើម្បីសិទ្ធិស្ត្រី និងសន្តិភាពអន្តរជាតិ។ ប្រវត្តិ ទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ការប្រជុំគ្នាថ្ងៃទី៨ ខែមីនា នៅទីក្រុងដាកា ប្រទេសបង់ក្លាដេស ទិវានារីអន្តរជាតិ (៨មីនា) គឺជាទិវាមួយដែលនារីជុំវិញពិភពលោកប្រារព្ធពិធីដើម្បីរំលឹកអប អរសាទរ។ជាឱកាសមួយ ត្រូវអបអរ ដោយមានពិធីបុណ្យរំលឹកខួបប្រារព្ធធ្វើដោយនារីជុំវិញ ពិភពលោក។ អង្គការសហប្រជាជាតិ ក៏ប្រារព្ធពិធីអបអរសាទរទិវានេះ និងប្រទេសជាច្រើន បានកំណត់ទិវានេះ ថាជាថ្ងៃបុណ្យជាតិរបស់ខ្លួនផងដែរ នៅពេលនារីក្នុងទ្វីបទាំងអស់ ដែលជាញឹកញាប់តែងត្រូវបែងចែក ដោយព្រំដែនជាតិ និងដោយជាតិពន្ធខុសគ្នា ដោយភាពខុសគ្នាខាងភាសា វប្បធម៌ សេដ្ឋកិច្ច និងនយោបាយ មកជួបជុំគ្នាដើម្បីធ្វើពិធីបុណ្យរំលឹកខួបទិវារបស់ខ្លួន គេអាចរំលឹកឡើងវិញអំពីប្រពៃណីដែលតំណាងឲ្យយ៉ាងតិចប្រាំបួនទសវត្ស នៃការតស៊ូដើម្បី សមភាព យុត្តិធម៌ សន្តិភាព និង អភិវឌ្ឍន៍។ ទិវានារីអន្តរជាតិ គឺជារឿងរបស់នារីសាមញ្ញ ដែលជាអ្នកកសាងប្រវត្តិសាស្ត្រ។ វាបានចាក់ឫស ក្នុងការតស៊ូរបស់នារី អស់ពេលរាប់សតវត្ស ដើម្បីចូលរួមក្នុងសង្គមដោយស្មើភាពជាមួយបុរស។ នៅក្នុងប្រទេសក្រិចដែលជាប្រទេសចំណាស់ លីស៊ីស្ត្រាតា (Lysistrata) បានផ្ដើមគំនិតធ្វើកូដកម្មផ្លូវភេទ ប្រឆាំងនឹងបុរសដើម្បីបញ្ចប់ សង្គ្រាម និងនៅអំលុងបដិវត្តន៍បារាំង នារីក្នុងទីក្រុងប៉ារីស បានអំពាវនាវរក "សេរីភាព សមភាព ភាតរភាព" ដោយដើរជាក្បួនឆ្ពោះទៅកាន់ទីក្រុងវែរសៃ ដើម្បីទាមទារសិទ្ធិបោះឆ្នោតសម្រាប់នារី។ គំនិតនៃទិវានារីអន្តរជាតិបានលេចឡើងជាដំបូងនៅរបត់នៃសតវត្ស ដែលក្នុងពិភពឧស្សាហូបនីយកម្ម គឺជារយៈពេលនៃដំណើរវាតទី និងចលាចល កំណើនប្រជាជនយ៉ាងឆាប់រហ័ស និងមនោគមវិជ្ជា មូលវិវឌ្ឍនិយម។ ប្រវត្តិសង្ខេប នៃព្រឹត្តិការណ៍នេះរៀបតាមលំដាប់នៃកាលវេលា ដូចខាងក្រោម៖ ឆ្នាំ១៩០៩ យោងតាមសេចក្ដីថ្លែងការណ៍របស់បក្សសង្គមនិយមអាមេរិក ទិវានារីជាតិលើកទីមួយត្រូវបានគេគោរពអបអរសាទរទូទាំងសហរដ្ឋ អាមេរិក នៅថ្ងៃទី២៨ ខែកុម្ភៈ។ នារីបានបន្តធ្វើបុណ្យរំលឹកខួបទិវានេះ រហូតទៅដល់ថ្ងៃអាទិត្យចុងក្រោយនៃខែនោះនាឆ្នាំ១៩១៣។ ឆ្នាំ១៩១០ សមាគមសង្គមនិយមអន្តរជាតិ ជួបប្រជុំគ្នានៅទីក្រុង Copenhagen បានបង្កើតជាទិវានារីមួយដែលមានលក្ខណៈជាអន្តរជាតិ ដើម្បីអបអរចលនា ដើម្បីសិទ្ធិនារី និងដើម្បីជួយសម្រេចឲ្យបាននូវសិទ្ធិបោះឆ្នោតជាសកល សម្រាប់នារី។ សំណើនេះត្រូវបានទទួលអបអរដោយមានការអនុមតិជាឯកច្ឆន្ទដោយសន្និសីទ របស់នារីជាង១០០នាក់មកពីប្រទេស១៧ដែលរួមមាននារីដំបូងគេ បីនាក់ត្រូវបានជាប់ឆ្នោតជាតំណាងរាស្ត្រ សភាហ្វាំងឡង់។ ពុំមានកាលបរិច្ឆេទជាក់លាក់ណាមួយត្រូវបានជ្រើសរើសសម្រាប់ធ្វើ ពិធីអបអរនិងគោរពទិវានេះទេ។ ឆ្នាំ១៩១១ ជាលទ្ធផលនៃកិច្ចពិភាក្សាដែលបានសម្រេចនៅទីក្រុង Copenhagen កាលពីឆ្នាំមុន ទិវានារីអន្តរជាតិ ត្រូវបានគេធ្វើពិធីទទួលអបអរជាលើកដំបូង (នៅ ថ្ងៃទី១៩ខែមិនា) នៅប្រទេសអូទ្រីស ប្រទេសដាណឺម៉ាក ប្រទេសអាល្លឺម៉ង់ និង ប្រទេសស្វីស ដែលក្នុងប្រទេសទាំងនោះ មាននារីនិងបុរសជាងមួយលាននាក់បានមកចូល រួមគាំទ្រទាំងអស់គ្នា។ ជាបន្ថែមទៅលើសិទ្ធិក្នុងការបោះឆ្នោតនិងសិទ្ធិបម្រើការងាររដ្ឋ នារីទាំងនោះបានទាមទារឲ្យមានសិទ្ធិក្នុងការធ្វើការងារសិទ្ធិ ទទួលការបណ្ដុះបណ្ដាល និងសិទ្ធិក្នុងការបញ្ចប់ការរើសអើងចំពោះ ការងារ។ ជិតមួយសប្ដាហ៍ក្រោយមក នៅថ្ងៃទី២៥ខែមិនា សោកនាដកម្មដ៏ខ្លោចផ្សាបណ្ដាលមកពីអគ្គីភ័យ ឆាបឆេះរោងចក្រត្រីកោណផលិតអាវម៉ាដាំ រឹបរាង នៅទីក្រុងញីវយ៉កថ្មី បានផ្ដាច់អាយុជីវិតនារីបម្រើការរោងចក្រនោះអស់ជាង១៤០នាក់ ដែលភាគច្រើនជានារីអន្តោប្រវេសន៍ អ៊ីតាលី និង ជ្វីហ្វ។ ព្រឹត្តិការណ៍នេះមានផលប៉ះពាល់យ៉ាងធំធេងលើច្បាប់ការងារក្នុង សហរដ្ឋអាមេរិក ហើយលក្ខខណ្ឌការងារដែលនាំឲ្យមានគ្រោះមហន្តរាយនេះត្រូវបានគេ ស្មិងស្មាធិ៍ រំលឹកប្រតិស្ឋ អធិស្ឋានក្នុងអំឡុងពិធីបុណ្យជាបន្តបន្ទាប់ដើម្បីរំលឹកទិវានារី អន្តរជាតិ។ ឆ្នាំ១៩១៣-១៩១៤ ជាផ្នែកមួយនៃចលនាសន្តិភាពដែលកំពុងប្រុងប្រៀបដំណើរការនៅពេល មុនព្រឹត្តិការណ៍សង្គ្រាមលោកលើកទី១ នារីរុស្សីបានធ្វើពិធីរំលឹកខួបទិវានារីអន្តរជាតិរបស់គេជាលើក ទីមួយ នៅថ្ងៃអាទិត្យចុងក្រោយក្នុងខែកុម្ភៈឆ្នាំ១៩១៣។ នៅតំបន់ផ្សេងទៀតក្នុង[អឺរ៉ុប] នៅថ្ងៃ ឬប្រហែលថ្ងៃទី៨ខែមិនា នៃឆ្នាំបន្ទាប់មក នារីបានមកមូលផ្ដុំជុំគ្នាដើម្បី ឬមួយតវ៉ាប្រឆាំងនឹងសង្គ្រាម ឬមួយដើម្បីសម្ដែងសាមគ្គីភាពជាមួយបងប្អូននារីៗរបស់គេ។ ឆ្នាំ១៩១៧ ជាមួយនឹងទាហានរុស្សី២លាននាក់ នារីរុស្សីជាថ្មីម្ដងទៀតបានជ្រើសរើសយកថ្ងៃអាទិត្យចុងក្រោយ ក្នុងខែកុម្ភៈ ដើម្បីធ្វើកូដកម្ម ទាមទារ "ចំណីអាហារហូបចុក និង សន្តិភាព"។ មេដឹកនាំនយោបាយបានជំទាស់នឹងការកំណត់ពេលធ្វើកូដកម្មនេះ ប៉ុន្តែទោះជាយ៉ាងណាក្ដី ក៏នារីទាំងនោះនៅតែបោះជំហានទៅមុខជានិច្ច។ ប្រវត្តិបន្ទាប់មកទៀតគឺ បួនថ្ងៃក្រោយមកស្ដេចរុស្សី (The Czar) ត្រូវបង្ខំឲ្យដាក់រាជ្យ ហើយរដ្ឋាភិបាលបណ្ដោះអាសន្នបានផ្ដល់សិទ្ធិបោះឆ្នោតដល់នារី។ ថ្ងៃអាទិត្យប្រកបដោយអត្ថន័យសំខាន់ជាប្រវត្តិសាស្ត្រនោះបាន ប្រព្រឹត្តឡើងចំថ្ងៃទី២៣ខែកុម្ភៈ តាមប្រតិទិន ជូល្យ៉ិនៀ [Julian Calendar =ប្រតិទិនបង្កើតដោយរដ្ឋបុរស Julius Caesar ក្នុងឆ្នាំ៤៦មុនគ្រិស្តសករាជ ដែលកំណត់ពេល១ឆ្នាំម្ដង មាន១២ខែ មួយខែៗមាន៣០ឬ ៣១ថ្ងៃ លើកលែងតែខែកុម្ភៈចេញ] ដែលកាលនោះត្រូវបានគេប្រើប្រាស់ក្នុងប្រទេសរុស្សី ប៉ុន្តែវាត្រូវចំថ្ងៃទី៨មិនា តាមប្រតិទិន Gregorian [(គឺប្រតិទិនជូល្យ៉ិន ដែលត្រូវគេ កែទម្រង់និងដែលគេប្រើប្រាស់សព្វថ្ងៃ] ដែលត្រូវគេប្រើនៅទីដទៃទៀត។ |ចាប់តាំងពីឆ្នាំដំបូងៗនោះមក ទិវានារីអន្តរជាតិ មានទំហំធំធេងថ្មីជាសកលសម្រាប់នារីទាំងឡាយ ទាំងនៅក្នុងប្រទេសអភិវឌ្ឍន៍ ទាំងនៅក្នុងប្រទេសកំពុងអភិវឌ្ឍ។ ការរីកធំធាត់នៃចលនារីអន្តរជាតិ ដែលត្រូវពង្រឹងដោយសន្និសីទនារីជាសកលរបស់អង្គការសហប្រជាជាតិ ចំនួនបួន បានជួយធ្វើឲ្យពិធីបុណ្យរំលឹកខួប ទិវានេះជាចំណុចប្រមូលផ្ដុំមួយសម្រាប់សម្របសម្រួលកម្លាំងដើម្បី ទាមទារសិទ្ធិនារី និងទាមទារឲ្យនារីអាចចូលរួមក្នុងដំណើរការនយោបាយ និងសេដ្ឋកិច្ច។ ទិវានារីអន្តរជាតិកាន់តែប្រែក្លាយទៅជាពេលវេលាមួយសម្រាប់ឆ្លុះ បញ្ចាំង លើការរីកចម្រើនដែលទទួលបាន ដើម្បីអំពាវនាវឲ្យមានការប្រែប្រួល និងធ្វើពិធីអបអរសាទរសកម្មភាពទាំងឡាយដែលធ្វើដោយសេចក្ដីក្លាហាន និងការប្ដេជ្ញាចិត្តដោយនារីសាមញ្ញដែលបានបំពេញតួនាទីវិសាមញ្ញ ក្នុងប្រវត្តិសាស្ត្រនៃសិទ្ធិរបស់នារី។

Recent Comments

នៅក្នុងថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩នេះ យើងខ្ញុំសូមគោរព ជូនពរដល់ ស្រ្ដី គ្រប់ៗរូបសូមជួបប្រទះតែសេចក្ដីសុខសេចក្ដីចម្រើន រកទទួលទានមានបាន មានសុខភាពល្អ ប្រាជ្ញាវៀងវៃ បើប្រាថ្នាអ្វីសូមឱ្យបានសម្រេចដូចសេចក្ដីប្រាថ្នា ជាពិសេសសូមឱ្យសម្រស់កាន់តែស្រស់ស្អាត សូមអរគុណ!! On International Women's Day, March 8, 2019, we would like to wish everyone a happy, healthy, prosperous, healthy, wise person if they wish. Special wishes, let's be beautiful, thank you !!

Monday, February 18, 2019

ទស្សនៈរបស់ខុងជឺ (‌​៥៥១-៤៧៩ មុន គ.ស.​ )

ទស្សនៈរបស់ខុងជឺ (‌​៥៥១-៤៧៩ មុន គ.ស.​ )

ជីវប្រវត្តិរបស់ខុងជឺ


ខុងជឺ​​ 
ជាមហាទស្សនវិទូចិនមួយរូប ដ៏ល្បីល្បាញ មានកិត្តិនាមស្មើនឹង សូក្រាត នៅប្រទេសក្រិចដែរ ​។​ តាមពិតឈ្មោះរបស់លោកគឺ ជឺ​ ស្ថិតនៅសម្ព័ន្ធ​​លូ​ ។​ ត្រកូលរាជវង្សរបស់លោក ជាអភិជន ​ហើយបើតាមការស្រាវជ្រាវត្រកូលនេះ មានពូជធារមកពីរាជវង្ស​‍ ‍«ចាង»​ ដែលជាសន្តតិវង្សមួយគ្រប់គ្រងប្រទេសចិន ​នាសម័យរដ្ឋកាលចូវ​ ។​ ដោយសារសង្រាមវាយលុកពីកុលសម្ព័ន្ធចូវ​ ស្ថិតនៅទិសពាយ័ព្យ ​ទន្លេលឿងរាជវង្សចាង ក៏ត្រូវរលាយបាត់បង់ក្នុងសង្រ្គាម​ ។ ​ឯសមាជិកគ្រួសារ ដែលរួចផុតពីសេចក្តីស្លាប់វិញ ​ក៏បន្លំខ្លួនក្នុងកុលសម្ព័ន្ធ «លូ»  ខុងជឺ កើតនៅឆ្នាំ ៥៥១ មុន គ.ស​ ក្នុងទីងងឹត នៃកំហែងថ្មភ្នំមួយ នៃស្រុកចាងតុង​ ក្បែរវាលចិញ្ចឹមសត្វ របស់លោកមានៃសន្តតិវង្ស​លូ ។ ​មុនពេលចាប់កំណើត​ និងថ្ងៃចាប់កំណើតរបស់ខុងជឺ មានអព្ពូតហេតុចំលែក គួរឲ្យកត់សម្គាល់ គឺផ្ទុះភ្នំភ្លើង ​រន្ទះ​ រញ្ជួយភ្នំភ្លើង​ ។​ ខុងជឺ កំព្រាឪពុកតាំងពីអាយុ​ ៣ ឆ្នាំ ​​ហើយមានចិត្តសប្បុរសធម៌​ តាំងពីក្មេង តែគាត់រស់ក្នុងទីទល់ក្រ​ ។ ​លុះបានអាយុ​ ២០ ឆ្នាំ គាត់បានរៀបការជាមួយនឹងស្រី​ជនជាតិម៉ុងហ្គោលម្នាក់​ ដែលមានកូនប្រុសឈ្មោះលី ។ ដោយកាខិតខំស្រាវជ្រាវ ខុងជឺ​ បានក្លាយជាគ្រូម្នាក់ ដែលចេះដឹងសព្វមុខវិជ្ជា ពិសេសខាងវិជ្ជាពេទ្យ ខុងជឺ ចេះទស្សន៍ទាយ​ ជាអ្នកបង្ហាត់បង្រៀន ឲ្យប្រជាជនចិន ចេះសែនព្រេនដូនតា ​តាមលក្ខណៈនេះ​ គាត់ជាអាចារ្យពេលមានអាពាហ៍ពិពាហ៍ និងវិធីបុណ្យផ្សេងៗ ផងដែរ ​។ កិត្តិនាម របស់ខុងជឺ ល្បីល្បាញពេញស្រុកចាន់ស៊ី ហើយពេលនោះ ទស្សនៈវិជ្ជា បស់ខុងជឺ ក៏ចាប់រីកដុះដាល គេនាំគ្នាប្រសិទ្ធិនាម ឲ្យគាត់ថា «ជូ» មានន័យថា «​បណ្ឌិត» ចាប់ពីពេលនោះមក​ ។ ​នៅអាយុ​ ៤៩ ឆ្នាំ ខុងជឺ ត្រូវបានព្រះមហាក្សក្យ​ ​តែងតាំងធ្វើជាសេនាបតីធំម្នាក់ក្នុងវាំង ​។ ខុងជឺ បានផ្សព្វផ្សាយទស្សនៈវិជ្ជារបស់គាត់គ្រប់ទិសទីពាសពេញប្រទេសចិន​ ក្នុងគោលបំណងឲ្យប្រជាជនចិន​ស្គាល់ យល់ដឹងនូវតំលៃរបស់ខ្លួន ​និងចង់កែរប្រែរបៀបអប់រំសីលធម៌​ តែត្រូវមហាក្សត្រលូជំនាស់​ ។ ដោយវិបត្តិនយោបាយ ​ខុងជឺ បានភៀសខ្លួនពីស្រុកមួយ ទៅស្រុកមួយ​ ​អស់រយៈពេល ១៣ ឆ្នាំ​ ។​ ខុងជឺ បានវិលត្រឡប់ចូលស្រុកលូវិញ​ ក្នុងជន្មាយុ​ ៧០ ឆ្នាំ​ ។ ​ខុងជឺ បានផ្សាយទស្សនវិជ្ជា របស់គាត់​ អស់រយៈពេល ១៣ ​ឆ្នាំ​ ក្នុងស្រុកចិនទាំងមូល ​ព្រមទាំងបើកបង្រៀនដល់សាវ័កទៀតផង​ ។ ​ខុងជឺ មិនគ្រាន់តែជាគ្រូបង្ហាត់ខ្បួនខ្នាតប៉ុណ្ណោះទេ​ ថែមទាំង ជាអ្នកដឹកនាំប្រជាជន ​ឲ្យអនុវត្តន៍នូវទំនៀមទំលាប់ចាស់​ ឲ្យរីកចម្រើនឡើងវិញ​ គេសង្កតឃើញប្រជាជនចិន ចាប់ប្រើក្រដាស និងជក់ខ្មៅដុសថ្នាំ សម្រាប់សរសេរ និងឲ្យចេះសែនព្រេនដូនតា រាល់ឆ្នាំ តាំងពីសម័យខុងជឺមក ​។ គាត់រស់បាន​ ៣ ឆ្នាំ ក្នុងសំណាក់សាវ័កទាំងឡាយ​ ហើយបានទទួលមរណភាព​ ក្នុងឆ្នាំ​ ៤៧៩ មុន ​គ.ស ។
ស្នាដៃទស្សនវិជ្ជារបស់ខុងជឺ

ខុងជឺ បានចងក្រងគម្ពីរឈ្មោះថា ​«លាវយី​» ​មានន័យថា​ សិល្បៈទាំង​ ៦​ ជាសិល្បៈសេរី ​មានគោលដៅស្វែងរកនូវសេរីភាព ​ក្នុងនយោបាយ​ និងសេដ្ឋកិច្ច​ ។
ទស្សនវិជ្ជាទាំង ​៦​ របស់ ខុងជឺគឺ
១-គម្ពីរឈ្មោះយីនិយាយ ពីការផ្ទេរកម្មសិទ្ធិ​ និងផ្ទេរមរតក ។
២-គម្ពីរឈ្មោះចេ=ជាកំណាព្យនិទាន ​សម្រាប់បម្រើសោភ័ណ្ឌធម្មជាតិ​ ។ ​
៣-គម្ពីរឈ្មោះលីនិយាយ ពីការប្រារព្ធពិធីសែនព្រេនផ្សេងៗ ​។
៤-គម្ពីរឈ្មោះយ៉ូនិយាយ ពីបទភ្លេង​ និងចម្រៀងបណ្តែតអារម្មណ៍​ ។
៥-​គម្ពីរឈ្មោះជូ=និយាយ ពីប្រវត្តិសាស្រ្ត​ និងពង្សាវតា នៃប្រទេសចិន ។ 
៦-គម្ពីរឈ្មោះឈូស៊ាវ ឬ​គម្ពីរនិទាឃរដូវ=​និយាយ ពីសរទរដូវ ជាប្រវត្តិសាស្រ្ត ជាក់ស្តែងរបស់សន្តតិវង្សលូ​ ។
ចំពោះទស្សនវិជ្ជា​ ​ខុងជឺ បានឲ្យតំលៃ ទៅលើសីលធម៌​ មនុស្សធម៌​ និងសច្ចធម៌​ ។ តាមទស្សនៈ ខុងជឺ នៅក្នុងសង្គម មានមនុស្សពីរប្រភេទដែលតែងតែស្វែងរកវត្ថុពីរផ្ទុយគ្នា ​។ ​មនុស្សប្រភេទទីមួយ ​ជាមនុស្ស​ប្រកបដោយគតិបណ្ឌិត ​​ដែលសុខចិត្តលះបង់គុណប្រយោជន៍ គ្រប់បែបយ៉ាង ​ដើម្បីស្វែងរកយុត្តិធម៌​ និងដើម្បីបណ្តុះកិត្តិស័ព្ទ​របស់ខ្លួន​ ។ ​ចំណែកមនុស្សប្រភេទទី​ពីរ ជាប្រភេទមនុស្សសាមញ្ញ ដែលសុខចិត្តលះបង់យុត្តិធម៌ កិត្តិយស​ដើម្បីស្វែងរកគុណប្រយោជន៍​ ។
ខុងជឺបានបែងចែកទស្សនៈដូចខាងក្រោម
មនុស្សធម៌ខុងជឺ បានហាមមិនឲ្យធ្វើសង្រ្គាមជាដាច់ខាត ​ទោះស្ថិក្នុងសភាពបែបណាក៏ដោយ​ ។​ ខុងជឺមើលឃើញសង្រ្គាម ជាប្រភពនៃអមនុស្សធម៌​ ។ លោកមិនពេញចិត្តចំពោះអំពើឃោរឃៅ​ អមនុស្សធម៌ ដែលពួកមនុស្ស ធ្វើទៅលើសត្វ​ និងធ្វើទៅលើមនុស្សគ្នាឯង ដូចករណីកងទ័ព ចាប់ឈ្លើយសង្រ្គាមមកកាត់ដៃ​ កាត់ជើង បោះទៅលើចុងលំពែង ចាប់មនុស្សយកទៅស្រុះ​ទឹកក្តៅដូចជាស្រុះមាន់​​ គាបក្បាលពិរុទ្ធជន ឲ្យស្លាប់ដោយទារុណកម្ម​ ។ល។ ​អំពើទាំងនេះ​ សុទ្ធសឹង ជាអំពើ​អមនុស្សធម៌​ ។
យុត្តិធម៌ខុងជឺ មើលឃើញយុត្តិធម៌​ ក្នុងរូបភាពពីរយ៉ាង ​គឺយុត្តិធម៌នៅក្នុងសង្គម​ និងយុត្តិធម៌នៅក្នុងគ្រួសារ ​។ ​ដំបូងឡើយ យុត្តិធម៌​ កើតមាននៅក្នុងគ្រួសារជាមុនសិន ​ក្រោយមក ទើបវារាលដាលដល់សង្គម​ ។ ​ខុងជឺ​ មើលឃើញ​យុត្តិធម៌ពួនសំងំនៅក្នុងចិត្ត ​និងកាយវិការរបស់មនុស្ស ។​ ហេតុនេះ ​ដើម្បីឲ្យយុត្តិធម៌​សង្គមកើតមានឡើង ​ជំហ៊ានទីមួយ ​ត្រូវធ្វើឲ្យមានយុត្តិធម៌ ​នៅក្នុងគ្រួសារជាមុន​សិន ​។ ​ខុងជឺ បានឈរលើទស្សនៈថា ​​​«​កូនត្រូវស្តាប់បង្គាប់ឪពុកម្តាយ និងរាមច្បងរបស់ខ្លួន​» ។​
សីលធម៌​ខុងជឺ បានបង្គាប់ឲ្យមនុស្សគ្រប់វណ្ណៈ​ទាំងអស់ នៅក្នុងសង្គម ​និងគ្រប់ស្រទាប់វណ្ណៈទាំងអស់ នៅក្នុងគ្រួសារ ​ត្រូវតែហ៊ានទទួលនូវកំហុសរបស់ខ្លួន​ នៅចំពោះមុខគ្រួសារ​ និងចំពោះមុខច្បាប់ផងដែរ ​​។ ​អ្នកប្រព្រឹត្តល្មើសនឹងច្បាប់​ ត្រូវទទួលខុសត្រូវ ទទួលទារុណកម្ម ឲ្យសមនឹងកំហុស ​ដែលគេបានសាង​ ។ ​ប្រសិនបើកំហុសនោះ​ ធ្ងន់ដល់ប្រហារជីវិត​ អ្នកទោស ត្រូវតែហ៊ាន​ធ្វើអត្តឃាតខ្លួនឯង ​។ ​ទស្សនៈ របស់លោកខុងជឺ សង្កត់ធ្ងន់ថា «​មនុស្សម្នាក់ៗ​ ត្រូវមានស្មារតី​អៀនខ្មាស់ ត្រូវតែចេះយល់នូវអ្វី​ ដែលត្រឹមត្រូវយុត្តិធម៌​ សម្រាប់ជីវិត​» ។​ ខុងជឺ បានបង្កើតសីលធម៌មួយទៀត ហៅថា​ ​«ជិន» ​មានន័យថា «​ស្រលាញ់ អ្នកដទៃ» ​ដោយខុងជឺ មានបំណង ឲ្យអ្នសិក្សាស្រលាញ់​ផលប្រយោជន៍​ និងជីវិតអ្នកដទៃ ឲ្យដូចជាស្រលាញ់ជីវិតរបស់ខ្លួន ។​
សីលធម៌នោះគឺ
-ធ្វើគុណទៅហើយ បើគេតបមកវិញ​ ចាត់ទុកដូចជាពុំបានធ្វើគុណ ។
-ធ្វើគុណទៅហើយ​ បើបានផលអាក្រក់វិញ​ ត្រូវទទួលថា ជាបទពិសោធន៍ដោយដៃពីរ ។
-អំពើណា ដែលអ្នកពុំចង់ឲ្យគេធ្វើមកលើរូបអ្នក ចូរអ្នកកុំធ្វើអំពើនោះទៅអ្នកដទៃ ។
-អំពើណា ដែលអ្នកស្រលាញ់ ចង់បាន ​ឲ្យគេធ្វើមកលើរូបអ្នក ​ចូរអ្នកធ្វើនូវអំពើនោះ​ទៅអ្នកដទៃជាមុនសិន​ ។
-អំពើណា ដែលធ្វើទៅហើយ ​បានទទួលផលដល់ខ្លួនឯង​ហើ​យ មានទុក្ខដល់អ្នកដទៃ ​សូមជៀសវាងកុំធ្វើនូវអំពើនោះ ជាដាច់ខាត ​។​
-បើជួយអ្នកដទៃហើយ ​បែរជាត្រឡប់មកទទួលទោសវិញ​ ចូររត់គេច ឲ្យផុតពីទុក្ខទោសនោះ​ ឲ្យបានមុនទុក្ខទោសនោះ មកដល់ ។
-បើធ្វើប្រយោជន៍ហើយ​ សូមកុំរំលឹកគុណទាំងនោះ​នៅចំពោះមុខគេឲ្យសោះ​ បើមិនដូច្នោះទេ ​ទោះជាគុណប៉ុនភ្នំ ក៏ត្រូវរលាយដែរ​ ។
-ត្រូវទុកឲ្យអ្នកដទៃ និយាយពីគុណរបស់អ្នកវិញ​ ទើបប្រសើរជាង​ ។
-អ្វីដែលអ្នកមិនសប្បាយចិត្ត​ ចំពោះអ្នកធំ​ធ្វើមកលើរូបអ្នក ចូរអ្នកកុំយកវាទៅអនុវត្តន៍​ លើមនុស្សដែលនៅក្រោមបង្គាប់អ្នក ឲ្យសោះ​ ។
គុណធម៌របស់ខុងជឺ
គុណធម៌ របស់ខុងជឺ​ គឺសំដៅលើចិត្ត​មេត្តា ​ករុណា​ និងភាពត្រឹមត្រូវ ​។ ​លោកថា «មនុស្សម្នាក់ៗ​ នៅក្នុងសង្គម​​ សុទ្ធតែមានកាតព្វកិច្ច ដែលគួរធ្វើ​ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន របស់ពួកគេ​ ត្រូវប្រកបដោយសីលធម៌ និងភាពត្រឹមត្រូវ​» ​​។​ ​នេះ​ទើបហៅថា​ «គុណធម៌» ។ តែបើគេធ្វើកិច្ចការទាំងឡាយ ​ដោយគ្រាន់តែពិចារណា ​ប៉ុន្តែ ខ្វះសីលធម៌​នោះ ​សកម្មភាពរបស់ពួកគេ​ នឹងក្លាយទៅជាសកម្មភាព​ មិនត្រឹមត្រូវ និងខ្វះគុណធម៌ ​។​ មួយវិញទៀត ​ខុងជឺ​ ចាត់ទុកថា ​«ការគ្រប់គ្រងដោយគុណធម៌​ មានលក្ខណល្អប្រសើរ ជាងគ្រប់គ្រងដោយច្បាប់​» ។​


គាត់រំពឹងថា ​ការគ្របគ្រងរដ្ឋ ប្រកបដោយគុណធម៌ អាច​ដំណើរការទៅរួច ថែមទាំងឈានទៅសម្រេចផ្លែផ្កាទៀតផង ។ ​ការគ្រប់គ្រងល្អ គឺទាល់តែអ្នកគ្រប់គ្រង ធ្វើសង្គមឲ្យមានសណ្តាប់ធ្នាប់​ និងជីវភាពរុងរឿង ​។ ​ចង់ឲ្យសង្គមមានសណ្តាប់ធ្នាប់ និងជីវភាពរុងរឿង ​ត្រូវធ្វើសណ្តាប់ធ្នាប់ និងចេះគ្រប់គ្រងជីវភាពគ្រួសារជាមុនសិន ​។​​មនុស្ស ដែលមានទឹកចិត្តល្អ​ លុះត្រាតែមានឆន្ទៈស្មោះត្រង់​ និង​មានការអប់រំល្អ​ ។ ​នៅពេលដែលមនុស្ស បានទទួលការអប់រំល្អហើយ​ ជីវភាពគ្រួសាររបស់គេ ក៏ត្រូវបានគ្រប់គ្រងល្អដែរ​ ។ ​បើជីវភាពគ្រួសារបានគ្រប់គ្រងហើយនោះ​ នាំឲ្យជីវភាពសង្គម ឬប្រទេសជាតិ មានសណ្តាប់ធ្នាប់​ ។ ​លទ្ធផលចុងក្រោយ គឺពិភពលោកនឹងមានសន្តិភាព​ ។​ ខុងជឺយល់ថា ​ដើម្បីឲ្យសង្គមមានសណ្តាប់ធ្នាប់​ លុះត្រាតែនៅក្នុងសង្គមនោះ​ មានការប្រតិបត្តិត្រឹមត្រូវ ​នូវអ្វីដែលគាត់ហៅថា​ «ការកែតំរូវ ឲ្យត្រឹមត្រូវតាមឈ្មោះ​» នោះជាមុនសិន ​។ ​នេះមានន័យថា​ «ម្នាក់ៗ ត្រូវតែស្គាល់ឈ្មោះ​កាតព្វកិច្ច និងតួនាទីរបស់ខ្លួន ​ឲ្យបានច្បាស់លាស់» ។ ខ្លឹមសារសំខាន់នោះ ឋិននៅត្រង់ថា អ្នកគ្រប់គ្រង​គឺអ្នកគ្រប់គ្រង​​ រដ្ឋមន្រ្តីគឺរដ្ឋមន្រ្តី​ ឪពុកគឺឪពុក​ កូនគឺកូន ​។ល។​ គ្រប់ឈ្មោះទាំងអស់ ​គឺសុទ្ធតែឋានៈ មានកាតព្វកិច្ច​ តួនាទី​ និងមុខងារ ខុសៗ គ្នា​ ។ បើឈ្មោះណាមួយ បំពេញមុខងាររបស់ខ្លួនមិនត្រឹមត្រូវ​ អ្នកនោះមិនអាចក្លាយទៅជាបុគ្គល ដ៏ល្អតាមឋានៈនោះឡើយ​ ។ ឧទាហរណ៍ថា៖​ បើអ្នកដឹកនាំ គ្រប់គ្រងគេ មិន​ខ្វល់ខ្វាយចំពោះ​វិជ្ជា ឬវិធីដឹកនាំគ្រប់គ្រងនោះទេ​ ទោះបីជាអ្នកនោះ មានប្រជាប្រិយភាពប៉ុណ្ណាក៏ដោយ ​ក៏គេនោះមិនអាច ជាអ្នកដឹកនាំ ដ៏ល្អបានដែរ​ ។​
ដូចនេះ ឃើញថា ​ទស្សននយោបាយ របស់ខុងជឺ​ ពិតជាបានរួមវិភាគទាន យ៉ាងធំ​សម្បើម ក្នុងការរុញច្រាន​ទ្រឹស្តីនយោបាយ បែបទស្សនវិជ្ជា ​ដែលមានសីលធម៌ ឲ្យមានភាពរីកដុះដាលឡើង​ ។​ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ​គឺខុងជឺ មិនបានប្រើប្រាស់កម្លាំងខាងក្រៅ មកជួយរៀបចំ​ និងដោះស្រាយបញ្ហា ក្នុងសង្គមមនុស្សទេ​ ។ ​តែលោកប្រើក្បួនច្បាប់ គុណធម៌ និងសីលធម៌ ធ្វើជាមូលដ្ឋាន សម្រាប់ដោះស្រាយបញ្ហា ក្នុងសង្គមមនុស្សទៅវិញ​ ។​​

No comments:

Post a Comment