​ហេតុអ្វីប្រារព្ធទិវាសិទ្ធិនារីអន្ដរជាតិ? នៅក្នុងទិវាសិទ្ធិនារីអន្តរជាតិ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩នេះ យើងខ្ញុំសូមគោរព ជូនពរដល់ ស្រ្ដី គ្រប់ៗរូបសូមជួបប្រទះតែសេចក្ដីសុខសេចក្ដីចម្រើន រកទទួលទានមានបាន មានសុខភាពល្អ ប្រាជ្ញាវៀងវៃ បើប្រាថ្នាអ្វីសូមឱ្យបានសម្រេចដូចសេចក្ដីប្រាថ្នា ជាពិសេសសូមឱ្យសម្រស់កាន់តែស្រស់ស្អាត សូមអរគុណ!! ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី ៨ ខែមីនាដើម្បីអបអរសាទរចំពោះសមិទ្ធផលសម្រេចបានរបស់ស្ត្រីទូទាំងប្រវត្តិសាស្ត្រ និងទូទាំងប្រទេសលើពិភពលោក។ ទិវានេះ ត្រូវបានគេស្គាល់ផងដែរថា ជាទិវាអង្គការសហប្រជាជាតិ ដើម្បីសិទ្ធិស្ត្រី និងសន្តិភាពអន្តរជាតិ។ ប្រវត្តិ ទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ការប្រជុំគ្នាថ្ងៃទី៨ ខែមីនា នៅទីក្រុងដាកា ប្រទេសបង់ក្លាដេស ទិវានារីអន្តរជាតិ (៨មីនា) គឺជាទិវាមួយដែលនារីជុំវិញពិភពលោកប្រារព្ធពិធីដើម្បីរំលឹកអប អរសាទរ។ជាឱកាសមួយ ត្រូវអបអរ ដោយមានពិធីបុណ្យរំលឹកខួបប្រារព្ធធ្វើដោយនារីជុំវិញ ពិភពលោក។ អង្គការសហប្រជាជាតិ ក៏ប្រារព្ធពិធីអបអរសាទរទិវានេះ និងប្រទេសជាច្រើន បានកំណត់ទិវានេះ ថាជាថ្ងៃបុណ្យជាតិរបស់ខ្លួនផងដែរ នៅពេលនារីក្នុងទ្វីបទាំងអស់ ដែលជាញឹកញាប់តែងត្រូវបែងចែក ដោយព្រំដែនជាតិ និងដោយជាតិពន្ធខុសគ្នា ដោយភាពខុសគ្នាខាងភាសា វប្បធម៌ សេដ្ឋកិច្ច និងនយោបាយ មកជួបជុំគ្នាដើម្បីធ្វើពិធីបុណ្យរំលឹកខួបទិវារបស់ខ្លួន គេអាចរំលឹកឡើងវិញអំពីប្រពៃណីដែលតំណាងឲ្យយ៉ាងតិចប្រាំបួនទសវត្ស នៃការតស៊ូដើម្បី សមភាព យុត្តិធម៌ សន្តិភាព និង អភិវឌ្ឍន៍។ ទិវានារីអន្តរជាតិ គឺជារឿងរបស់នារីសាមញ្ញ ដែលជាអ្នកកសាងប្រវត្តិសាស្ត្រ។ វាបានចាក់ឫស ក្នុងការតស៊ូរបស់នារី អស់ពេលរាប់សតវត្ស ដើម្បីចូលរួមក្នុងសង្គមដោយស្មើភាពជាមួយបុរស។ នៅក្នុងប្រទេសក្រិចដែលជាប្រទេសចំណាស់ លីស៊ីស្ត្រាតា (Lysistrata) បានផ្ដើមគំនិតធ្វើកូដកម្មផ្លូវភេទ ប្រឆាំងនឹងបុរសដើម្បីបញ្ចប់ សង្គ្រាម និងនៅអំលុងបដិវត្តន៍បារាំង នារីក្នុងទីក្រុងប៉ារីស បានអំពាវនាវរក "សេរីភាព សមភាព ភាតរភាព" ដោយដើរជាក្បួនឆ្ពោះទៅកាន់ទីក្រុងវែរសៃ ដើម្បីទាមទារសិទ្ធិបោះឆ្នោតសម្រាប់នារី។ គំនិតនៃទិវានារីអន្តរជាតិបានលេចឡើងជាដំបូងនៅរបត់នៃសតវត្ស ដែលក្នុងពិភពឧស្សាហូបនីយកម្ម គឺជារយៈពេលនៃដំណើរវាតទី និងចលាចល កំណើនប្រជាជនយ៉ាងឆាប់រហ័ស និងមនោគមវិជ្ជា មូលវិវឌ្ឍនិយម។ ប្រវត្តិសង្ខេប នៃព្រឹត្តិការណ៍នេះរៀបតាមលំដាប់នៃកាលវេលា ដូចខាងក្រោម៖ ឆ្នាំ១៩០៩ យោងតាមសេចក្ដីថ្លែងការណ៍របស់បក្សសង្គមនិយមអាមេរិក ទិវានារីជាតិលើកទីមួយត្រូវបានគេគោរពអបអរសាទរទូទាំងសហរដ្ឋ អាមេរិក នៅថ្ងៃទី២៨ ខែកុម្ភៈ។ នារីបានបន្តធ្វើបុណ្យរំលឹកខួបទិវានេះ រហូតទៅដល់ថ្ងៃអាទិត្យចុងក្រោយនៃខែនោះនាឆ្នាំ១៩១៣។ ឆ្នាំ១៩១០ សមាគមសង្គមនិយមអន្តរជាតិ ជួបប្រជុំគ្នានៅទីក្រុង Copenhagen បានបង្កើតជាទិវានារីមួយដែលមានលក្ខណៈជាអន្តរជាតិ ដើម្បីអបអរចលនា ដើម្បីសិទ្ធិនារី និងដើម្បីជួយសម្រេចឲ្យបាននូវសិទ្ធិបោះឆ្នោតជាសកល សម្រាប់នារី។ សំណើនេះត្រូវបានទទួលអបអរដោយមានការអនុមតិជាឯកច្ឆន្ទដោយសន្និសីទ របស់នារីជាង១០០នាក់មកពីប្រទេស១៧ដែលរួមមាននារីដំបូងគេ បីនាក់ត្រូវបានជាប់ឆ្នោតជាតំណាងរាស្ត្រ សភាហ្វាំងឡង់។ ពុំមានកាលបរិច្ឆេទជាក់លាក់ណាមួយត្រូវបានជ្រើសរើសសម្រាប់ធ្វើ ពិធីអបអរនិងគោរពទិវានេះទេ។ ឆ្នាំ១៩១១ ជាលទ្ធផលនៃកិច្ចពិភាក្សាដែលបានសម្រេចនៅទីក្រុង Copenhagen កាលពីឆ្នាំមុន ទិវានារីអន្តរជាតិ ត្រូវបានគេធ្វើពិធីទទួលអបអរជាលើកដំបូង (នៅ ថ្ងៃទី១៩ខែមិនា) នៅប្រទេសអូទ្រីស ប្រទេសដាណឺម៉ាក ប្រទេសអាល្លឺម៉ង់ និង ប្រទេសស្វីស ដែលក្នុងប្រទេសទាំងនោះ មាននារីនិងបុរសជាងមួយលាននាក់បានមកចូល រួមគាំទ្រទាំងអស់គ្នា។ ជាបន្ថែមទៅលើសិទ្ធិក្នុងការបោះឆ្នោតនិងសិទ្ធិបម្រើការងាររដ្ឋ នារីទាំងនោះបានទាមទារឲ្យមានសិទ្ធិក្នុងការធ្វើការងារសិទ្ធិ ទទួលការបណ្ដុះបណ្ដាល និងសិទ្ធិក្នុងការបញ្ចប់ការរើសអើងចំពោះ ការងារ។ ជិតមួយសប្ដាហ៍ក្រោយមក នៅថ្ងៃទី២៥ខែមិនា សោកនាដកម្មដ៏ខ្លោចផ្សាបណ្ដាលមកពីអគ្គីភ័យ ឆាបឆេះរោងចក្រត្រីកោណផលិតអាវម៉ាដាំ រឹបរាង នៅទីក្រុងញីវយ៉កថ្មី បានផ្ដាច់អាយុជីវិតនារីបម្រើការរោងចក្រនោះអស់ជាង១៤០នាក់ ដែលភាគច្រើនជានារីអន្តោប្រវេសន៍ អ៊ីតាលី និង ជ្វីហ្វ។ ព្រឹត្តិការណ៍នេះមានផលប៉ះពាល់យ៉ាងធំធេងលើច្បាប់ការងារក្នុង សហរដ្ឋអាមេរិក ហើយលក្ខខណ្ឌការងារដែលនាំឲ្យមានគ្រោះមហន្តរាយនេះត្រូវបានគេ ស្មិងស្មាធិ៍ រំលឹកប្រតិស្ឋ អធិស្ឋានក្នុងអំឡុងពិធីបុណ្យជាបន្តបន្ទាប់ដើម្បីរំលឹកទិវានារី អន្តរជាតិ។ ឆ្នាំ១៩១៣-១៩១៤ ជាផ្នែកមួយនៃចលនាសន្តិភាពដែលកំពុងប្រុងប្រៀបដំណើរការនៅពេល មុនព្រឹត្តិការណ៍សង្គ្រាមលោកលើកទី១ នារីរុស្សីបានធ្វើពិធីរំលឹកខួបទិវានារីអន្តរជាតិរបស់គេជាលើក ទីមួយ នៅថ្ងៃអាទិត្យចុងក្រោយក្នុងខែកុម្ភៈឆ្នាំ១៩១៣។ នៅតំបន់ផ្សេងទៀតក្នុង[អឺរ៉ុប] នៅថ្ងៃ ឬប្រហែលថ្ងៃទី៨ខែមិនា នៃឆ្នាំបន្ទាប់មក នារីបានមកមូលផ្ដុំជុំគ្នាដើម្បី ឬមួយតវ៉ាប្រឆាំងនឹងសង្គ្រាម ឬមួយដើម្បីសម្ដែងសាមគ្គីភាពជាមួយបងប្អូននារីៗរបស់គេ។ ឆ្នាំ១៩១៧ ជាមួយនឹងទាហានរុស្សី២លាននាក់ នារីរុស្សីជាថ្មីម្ដងទៀតបានជ្រើសរើសយកថ្ងៃអាទិត្យចុងក្រោយ ក្នុងខែកុម្ភៈ ដើម្បីធ្វើកូដកម្ម ទាមទារ "ចំណីអាហារហូបចុក និង សន្តិភាព"។ មេដឹកនាំនយោបាយបានជំទាស់នឹងការកំណត់ពេលធ្វើកូដកម្មនេះ ប៉ុន្តែទោះជាយ៉ាងណាក្ដី ក៏នារីទាំងនោះនៅតែបោះជំហានទៅមុខជានិច្ច។ ប្រវត្តិបន្ទាប់មកទៀតគឺ បួនថ្ងៃក្រោយមកស្ដេចរុស្សី (The Czar) ត្រូវបង្ខំឲ្យដាក់រាជ្យ ហើយរដ្ឋាភិបាលបណ្ដោះអាសន្នបានផ្ដល់សិទ្ធិបោះឆ្នោតដល់នារី។ ថ្ងៃអាទិត្យប្រកបដោយអត្ថន័យសំខាន់ជាប្រវត្តិសាស្ត្រនោះបាន ប្រព្រឹត្តឡើងចំថ្ងៃទី២៣ខែកុម្ភៈ តាមប្រតិទិន ជូល្យ៉ិនៀ [Julian Calendar =ប្រតិទិនបង្កើតដោយរដ្ឋបុរស Julius Caesar ក្នុងឆ្នាំ៤៦មុនគ្រិស្តសករាជ ដែលកំណត់ពេល១ឆ្នាំម្ដង មាន១២ខែ មួយខែៗមាន៣០ឬ ៣១ថ្ងៃ លើកលែងតែខែកុម្ភៈចេញ] ដែលកាលនោះត្រូវបានគេប្រើប្រាស់ក្នុងប្រទេសរុស្សី ប៉ុន្តែវាត្រូវចំថ្ងៃទី៨មិនា តាមប្រតិទិន Gregorian [(គឺប្រតិទិនជូល្យ៉ិន ដែលត្រូវគេ កែទម្រង់និងដែលគេប្រើប្រាស់សព្វថ្ងៃ] ដែលត្រូវគេប្រើនៅទីដទៃទៀត។ |ចាប់តាំងពីឆ្នាំដំបូងៗនោះមក ទិវានារីអន្តរជាតិ មានទំហំធំធេងថ្មីជាសកលសម្រាប់នារីទាំងឡាយ ទាំងនៅក្នុងប្រទេសអភិវឌ្ឍន៍ ទាំងនៅក្នុងប្រទេសកំពុងអភិវឌ្ឍ។ ការរីកធំធាត់នៃចលនារីអន្តរជាតិ ដែលត្រូវពង្រឹងដោយសន្និសីទនារីជាសកលរបស់អង្គការសហប្រជាជាតិ ចំនួនបួន បានជួយធ្វើឲ្យពិធីបុណ្យរំលឹកខួប ទិវានេះជាចំណុចប្រមូលផ្ដុំមួយសម្រាប់សម្របសម្រួលកម្លាំងដើម្បី ទាមទារសិទ្ធិនារី និងទាមទារឲ្យនារីអាចចូលរួមក្នុងដំណើរការនយោបាយ និងសេដ្ឋកិច្ច។ ទិវានារីអន្តរជាតិកាន់តែប្រែក្លាយទៅជាពេលវេលាមួយសម្រាប់ឆ្លុះ បញ្ចាំង លើការរីកចម្រើនដែលទទួលបាន ដើម្បីអំពាវនាវឲ្យមានការប្រែប្រួល និងធ្វើពិធីអបអរសាទរសកម្មភាពទាំងឡាយដែលធ្វើដោយសេចក្ដីក្លាហាន និងការប្ដេជ្ញាចិត្តដោយនារីសាមញ្ញដែលបានបំពេញតួនាទីវិសាមញ្ញ ក្នុងប្រវត្តិសាស្ត្រនៃសិទ្ធិរបស់នារី។

Recent Comments

នៅក្នុងថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩នេះ យើងខ្ញុំសូមគោរព ជូនពរដល់ ស្រ្ដី គ្រប់ៗរូបសូមជួបប្រទះតែសេចក្ដីសុខសេចក្ដីចម្រើន រកទទួលទានមានបាន មានសុខភាពល្អ ប្រាជ្ញាវៀងវៃ បើប្រាថ្នាអ្វីសូមឱ្យបានសម្រេចដូចសេចក្ដីប្រាថ្នា ជាពិសេសសូមឱ្យសម្រស់កាន់តែស្រស់ស្អាត សូមអរគុណ!! On International Women's Day, March 8, 2019, we would like to wish everyone a happy, healthy, prosperous, healthy, wise person if they wish. Special wishes, let's be beautiful, thank you !!

Monday, February 18, 2019

ទស្សនៈរបស់​ John Locke ( ១៦៣២-១៧០៤ នៃគ.ស.​ )

ទស្សនៈរបស់​ John Locke ( ១៦៣២-១៧០៤ នៃគ.ស.​ )

ជីវប្រវត្តិរបស់ Jonh Locke

លោក​ John Locke ជាទស្សនវិទូ​ និងជាអ្នកទ្រឹស្តីនយោបាយ ជនជាតិអង់គ្លេស ​។​ គាត់កើតនៅ​ថ្ងៃទី​ ២៩​ ខែសីហា​ ១៦៣២ ​នៃគ.ស. នៅក្នុង​​​ភូមិ​Wrington ​ក្រុង Somerset ខាងត្បូងឈៀងខាងលិច នៃ​​ប្រទេសអង់គ្លេស ​។ ​​ហើយបានទទួលមរណកាលនៅថ្ងៃ​ទី​ ២៨ ខែតុលា ​ឆ្នាំ​ ១៧០៤ ​នៃគ.ស​. ក្នុងជន្មាយុ​ ៧២ ឆ្នាំ​ ​ក្នុងក្រុង Essex ​ភាគខាងកើត នៃប្រទេសអង់គ្លេស​ ។ គាត់ក៏ជាស្ថាបនិកទ្រឹស្តីសេរីនិយម ​​(Liberalism) ម្នាក់ដែរ ។​
ទស្សនៈវិជ្ជារបស់​ John Locke
ទស្សននយោបាយរបស់លោក John Locke ដែលធ្វើឲ្យលោកមានកិត្យានុភាពល្បីល្បាញ​ ក្លាយជាអ្នកនយោបាយវិទ្យា គឺស្នាដៃ«អភិប្រាយពីរនៃការដឹកនាំរដ្ឋ​ (Two Treatises of Government)» ​ដែលបានបោះពុម្ពផ្សាយលើកទីមួយ​ នៅក្នុងឆ្នាំ​ ១៦៩០ ។ ​នៅក្នុងស្នាដៃលោក John Locke បានបង្ហាញយ៉ាងច្បាស់​ នូវការកំណត់មូលន័យ ​នៃសេរីនិយម​ ដូចជា «បុគ្គលភាព​» ​ «សង្គម» ​«រដ្ឋ» ​ហើយបានដាក់«បុគ្គលភាព» ​ឲ្យខ្ពស់ជាង «សង្គម» ​និង «រដ្ឋ» ។​ ​ពោលគឺបានបកស្រាយ អំពីបញ្ហារបស់មនុស្ស​ តាមសភាពធម្មជាតិ​ ការកកើតសង្គម និងការកកើតរដ្ឋ​ ។ ​«អ្វីដែលមាននៅក្នុងគំនិត ​គឺអ្វីដែលធ្លាប់មានក្នុងពិសោធន៍​»​ នេះជាការអះអាងរបស់ ​John Locke ។ ​យោងតាមទស្សនៈបស់លោក​ John Locke ថា​​ «មនុស្សមានសិទ្ធិ​រស់ ​សេរីភាព​ កម្មសិទ្ធិ​»​ នេះជាលក្ខណៈ ពិសេសរបស់មនុស្ស ដែលមានមកតាំងពីកំណើត​ ។ លោកJohn Locke មានការចាប់អារម្មណ៍ ទៅលើបញ្ហាកម្មសិទ្ធិជាឯកជន ​​ចាត់ទុកជាច្បាប់ធម្មជាតិរបស់មនុស្ស ​ហើយការសន្សំទ្រព្យសម្បត្តិ​ អាចផ្តល់លទ្ធភាពឲ្យមនុស្ស​ផ្តត់ផ្គង់ចិញ្ចឹមខ្លួនឯង ​និងគ្រួសារ​ នូវអ្វីដែលខ្លួនចាំបាច់ ។ ​​ប៉ុន្តែនៅពេលដែលមនុស្ស​ មាននូវអ្វីជាចាំបាច់ហើយ​នោះ ​គេនឹងយកចិត្តទុកដាក់​ ថែមទាំងធ្វើឲ្យរីកចម្រើន​នូវទ្រព្យសម្បត្តិរបស់គេបន្ថែមទៀត​ ។ ​តែទោះជាយ៉ាងណាក៏ដោយ​ ក៏លោក John Locke មិនធ្ងន់ តែកម្មសិទ្ធិជារបស់ឯកជនតែម្យ៉ាងនោះទេ ​ថែមទាំង​រិះរកមធ្យោបាយ ដើម្បីរក្សាកម្មសិទ្ធិ​ ដែលជាធាតុចាប់ផ្តើម របស់សង្គមសេរីនិយម ​។​
លោក​ John Locke យល់ថា ​«រដ្ឋ ត្រូវមានស្ថានភាព​ជាអ្នកនាំមុខសង្គម​» ​ រដ្ឋ ជាយន្តការ មានលទ្ធភាព​ និងប្រសិទ្ធិភាព ​ការពារយុត្តិធម៌​ ។ ​ចំណែកការរស់នៅក្នុងធម្មជាតិ​ មានលក្ខណៈខុសពីរដ្ឋ​ ។ ​លោក John Locke បានសរសេរថា ​​«ដោយឈរលើវិចារណញ្ញាណ មនុស្សបានសន្មតគ្នា ដើម្បីអនុវត្តន៍ច្បាប់ ដោយឆ្ពោះទៅរកគោលការណ៍​ នៃកិច្ចព្រមព្រៀងគ្នា ​ដោយរួមជាសង្គម​ (Social Contract) ហើយបង្កើតបានជារដ្ឋ​»​ ។ John Locke គឺជាអ្នកបង្កើតទ្រឹស្តី​បែងចែកអំណាច ដែលជាមូលដ្ឋាននៃនីតិរដ្ឋ​ ។​ និយាយជារួម ទេពកោសល្យ​ដែលបានបង្ហាញក្នុងស្នាដៃរបស់លោក​ មានឥទ្ធិពលយ៉ាងខ្លាំង ទៅលើ​វិទ្យាសាស្រ្តនយោបាយ​ និងទស្សនៈវិជ្ជា​នយោបាយ ក្នុងសតវត្ស​ទី ​២០ និងទី​ ២១ ​។​ជីវិតរបស់លោក បានឆ្លងកាត់ព្រឹត្តិការណ៍ជាច្រើន​ ចំពេលដែលប្រទេសអង់គ្លេស មានបដិវត្តន៍​ប្រឆាំង នឹងវិទ្យាសាស្រ្ត​ ។ ​ដោយឈរលើទ្រឹស្តីច្បាប់ធម្មជាតិ​ John Locke បានសិក្សាពីស្ថានភាព​របស់មនុស្សក្នុងតំណាក់កាលដំបូង ​គឺចាប់ពីពេលដែលរដ្ឋមិនទាន់ចាប់បដិសន្ធិ​ ។ ចំណុចថ្មីមួយ ដែល​ John Locke រកឃើញ​គឺកម្មសិទ្ធិឯកជន​ដែលកើតមានមុនការកកើតសង្គមឬកកើតនៃអំណាចនយោបាយ​ ។ ​កម្មសិទ្ធិឯកជន​ កើតមាននៅក្នុងសភាពធម្មជាតិ​ ។​​ កម្មសិទ្ធិឯកជន ​ជាសារធាតុ មិនអាចញែកចេញពីមនុស្សបានទេ​​ ព្រោះកម្មសិទ្ធិជាសមិទ្ធិផល ​នៃការងាររបស់មនុស្ស ​។ ​តាមរយៈ បទពិសោធន៍ទ្រឹស្តីធម្មជាតិ ​ហើយនឹងតាមរយៈ ការបកស្រាយ​ស្តីពីការគ្រប់គ្រងរដ្ឋ​ John Locke បានពន្យល់ថា ​«ដំបូងមនុស្ស ត្រូវការចំណីអាហារ ​ផ្លែឈើ បរិភោគចំអែតក្រពះ​» ។ គាត់ថា «​​ដោយសារតែកម្លាំងពលកម្មរបស់គេ ​មនុស្សត្រូវបេះផ្លែឈើឲ្យបានច្រើន ​ដាំដើមឈើហូបផ្លែ ឲ្យបានច្រើន​នេសាទ ឲ្យបានច្រើន ​ឬផលិតគ្រឿងឧបភោគបរិភោគឲ្យបានច្រើន​ ដើម្បីទុកសម្រាប់ពេលក្រក្សត់»​ ។ ​​ដូច្នេះ ចេញពីផលិតផលដែលគេខំផលិតសម្រាប់ទុកបរិភោគនេះឯង ​​​ដែលទាំងនេះជាប្រភព ​ឬជាហតុនាំឲ្យកើតមានកម្មសិទ្ធិ​ ។​ កម្មសិទ្ធិពីធម្មជាតិ របស់មនុស្ស​ដែល​ John Locke លើកមកបង្ហាញផងដែរ គឺ​សិទ្ធិ​ និងសេរីភាព​ ។ គាត់យល់ថា​ «​មនុស្ស មានវិចារណញ្ញាណ​ដែលបង្ខំឲ្យគេមានការងារ ​ឬករណីយកិច្ចជាច្រើន​ ហើយកិច្ចមុនដំបូងគេបង្អស់នោះ គឺ​ការរក្សាអាត្មាខ្លួនឯងជា​មុនសិន​​ ។​ បើការរក្សាខ្លួនឯង​ជាករណីយកិច្ចនោះ​ក៏បញ្ជាក់ឲ្យឃើញថា​ មនុស្សម្នាក់ៗ មានសិទ្ធិលើខ្លួនឯផ្ទាល់​គេ គឺជាកម្មសិទ្ធិរបស់ខ្លួនគេផ្ទាល់​ ។​ ពីធម្មជាតិ គេមានខ្លួនគេជាប់ជាមួយនឹងកម្លាំងការងារ ​​ដូច្នេះអ្វី ដែលកើតចេញពីកម្លាំង​របស់គេ ក៏ជាកម្មសិទ្ធិរបស់ខ្លួនគេដែរ​» 
លក្ខណៈជាកម្មសិទ្ធិមាន ៣ ប្រការ
១​​-ការយកមកធ្វើជារបស់ខ្លួន​ វាត្រឹមត្រូវតាមធម្មជាតិ​ ព្រោះគេជាម្ចាស់លើខ្លួនឯ​ង ​ជាម្ចាស់លើរូបកាយខ្លួន ​ហើយអ្វីដែលកើតចេញពីរូបកាយ របស់ខ្លួន ​ក៏ជាមរតករបស់ខ្លួនដែរ ​។
២-​ការចេញពីសភាពធម្មជាតិ​ មិនមែនជាការចាំបាច់ដាច់ខាតនោះទេ​ តែការចូលមករស់ នៅក្នុងសភាពជាសង្គម វាមានការធានាមួយខ្ពស់ជាង​ ។ ​សង្គមមួយ ដែលមិនមានគោលដៅ​​​ សម្រាប់ការថែរក្សាកម្មសិទ្ធិ​ ក៏មិនអាចមានឈ្មោះថា​សង្គមនោះទេ​ ។​ សារៈសំខាន់របស់សង្គម គឺការពារកម្មសិទ្ធិ​ ។​
៣-មានតែកិច្ចព្រមព្រៀង ដោយស្ម័គ្រចិត្ត​ រវាងបុគ្គលជាម្ចាស់កម្មសិទ្ធិ ពោលគឺកិច្ចព្រមព្រៀង​សំដៅធានាដល់កម្មសិទ្ធិ​ ដែលបង្កើតបានជាសង្គម​នយោបាយ​នោះ ។
លក្ខណៈធម្មជាតិរបស់មនុស្ស
John Locke បានបកស្រាយស្ថានភាពធម្មជាតិ របស់មនុស្ស ជាស្ថានភាពដែលមានសេរីភាព​គ្រប់គ្រាន់ ក្នុងការទំនាក់ទំនង ​រវាងបុគ្គល និងបុគ្គល​ ។ ​ស្ថានភាពធម្មជាតិ​ ជាស្ថានភាព ដែលពោរពេញទៅដោយ​សមភាព​ទាំងអំណាច ​ទាំងសិទ្ធិ​ សុទ្ធតែស្មើៗ គ្នា ​គ្រប់បុគ្គលទាំងអស់ ​ដោយមិនមានបុគ្គលណាម្នាក់​ មានសិទ្ធិអំណាច​ច្រើនជាងអ្នកដទៃនោះទេ​ ហើយមានសិទ្ធិសេរីភាព មិនអាចមិនអាចកាត់ផ្តាច់ពីបុគ្គលឡើយ ​ក្នុងស្ថានភាពធម្មជាតិ​ ។ ​សភាពធម្មជាតិ ជាកន្លែងដំបូង​ ដែលបានផ្តល់សិទ្ធិ ឲ្យមនុស្ស​ ។ ​ស្ថានភាពធម្មជាតិ មានសភាពសន្តិភាព ​និងជាសភាពដែលមនុស្សមានសុឆន្ទៈ​ ចង់ជួយគ្នាទៅវិញទៅមក ​ជាសភាពដែលមាន​វិចារណញ្ញាណ​ អាចយល់ដឹងពីច្បាប់ធម្មជាតិ​បាន ​និង​ជាសភាពដែលមនុស្សចេះសម្របសម្រួល​ នូវអាកប្បកិរិយារបស់ខ្លួន ​ទៅនឹងច្បាប់ធម្មជាតិ ​។ ​តាមតែសភាពធម្មជាតិ ក៏ជាសភាពដែលខ្វះខាត ព្រោះមិនមានការកំណត់ច្បាប់​ និងប្រកាសឲ្យប្រើប្រាស់ច្បាប់​សម្រាប់អ្នកទាំងអស់គ្នាឡើយ​ ។​ ក្នុងសភាពធម្មជាតិ ខ្វះនូវអំណាចតុលាការ សម្រាប់ទប់ស្កាត់​ មិនឲ្យមានការសងសឹកគ្នា ​ការជែជកគ្នា យកចាញ់ឈ្នះ​ តាមលក្ខណៈជាក់ស្តែងឡើង​ ដូចរូបភាពជាកូនក្តីផង ​ជាមេធាវីផង ​ជាចៅក្រមផងនោះឡើយ ​។ ​ប្រព័ន្ធរស់នៅក្នុងសភាពធម្មជាតិ ​មិនអាចឋិតនៅបាន ​ដូច្នេះ កម្មសិទ្ធិរបស់មនុស្ស​ មិនអាចរក្សាទុកល្អបានទេ ​បើគ្មានសង្គម​ ក៏គ្មានរដ្ឋដែរ​ ។ ដូច្នេះ សង្គមជាអ្នកថែរក្សា​ ជាអ្នកជួយសម្រួល​ស្ថានភាព ដល់កម្មសិទ្ធិទាំងនោះ​ ។ ​ធម្មជាតិនេះ មានសារៈសំខាន់ណាស់​ ពីព្រោះសេរីភាពជាសម្បត្តិ ដ៏ពិសិដ្ឋរបស់មនុស្ស កើតចេញពីធម្មជាតិ​ហ្នឹងឯង ​។​​ John Locke យល់ថា​​ «តាមធម្មជាតិ​មនុស្ស កើតមកនាំមកជាមួយ នូវគំនិតចង់បានកម្មសិទ្ធិឯកជន ​​។​កម្មសិទ្ធិឯកជន ចាក់ឫសយ៉ាងជ្រៅ ក្នុងសភាពធម្មជាតិ​ ។ ការដែលមនុស្ស ចង់បានកម្មសិទ្ធិនោះ​ គឺមិនមានអ្វីប្រឆាំង នឹងសង្គមដែរ​ ។ តែផ្ទុយទៅវិញ​ កម្មសិទ្ធិឯកជននេះ ​បានជួយរុញច្រានសង្គម ​ឲ្យមានសំទុះទៅមុខ ​ជាមួយនឹងវឌ្ឍនភាពយ៉ាងឆាប់រហ័ស» ​
មូលហេតុដែលនាំឲ្យមនុស្សត្រូវការកិច្ចព្រមព្រៀងគ្នាជាសង្គម
ទី១-មនុស្ស ចូលមករួមគ្នាជាសង្គម​ មូលហេតុ គឺព្យាយាមរកសន្តិភាព​ សុវត្ថិភាព ​និងការថែរក្សាសម្បត្តិ​ កម្មសិទ្ធិរបស់ខ្លួន ឲ្យគង់វង្ស​ ។​ ដូច្នេះដើម្បីទទួលបាន នូវសុវត្ថិភាព​ ចាំបាច់ត្រូវការច្បាប់ និងតុលាការ ​ក្នុងសង្គមនោះ​ ។ ​ក្នុងសភាពធម្មជាតិ​ បើមានការរំលោភបំពានណាមួយកើតឡើង​ ក៏ពុំទាន់មានការដាក់ទណ្ឌកម្ម​ឲ្យសមស្របទៅនឹងឆន្ទៈរបស់ជនរងគ្រោះដែរ​ ។​ ដូច្នេះ ការដាក់ទណ្ឌកម្ម ​គឺធ្វើឡើងតាមគំនិតផ្តួចផ្តើម នៃជនរងគ្រោះ​និងប្រជារាស្រ្តទូទៅ ។ ​ការស្វែងរកយុត្តិធម៌ ក្នុងសភាពធម្មជាតិ ​នៅមានលក្ខណៈជាការស្វែងរក​សម្រាប់បុគ្គលម្នាក់ៗ​ ដែលជាអ្នករងគ្រោះនោះ​ ឬទង្វើនោះ ធ្វើតាមកំហឹង​ផ្ទល់ខ្លួនតែប៉ុណ្ណោះ​ ។ ​យ៉ាងនេះ គេឲ្យឈ្មោះថា​
​«
យុត្តិធម៌ឯកជន»​ ។ ​ក្នុងករណីជនរងគ្រោះ មិនមានសមត្ថភាព ​និងលទ្ធភាពស្វែងរកយុត្តិធម៌​នោះ ពួកគេត្រូវឋិននៅក្នុងជនរងគ្រោះ​ អយុត្តិធម៌​ ។​​ John Locke មើលឃើញថា «​ក្នុងសភាពបែបធម្មជាតិ​ មនុស្សទាំងឡាយមិនត្រូវបានការពារដោយច្បាប់ ​ពីសំណាក់ការរំលោភបំពានឡើយ ​ព្រោះមនុស្ស ពុំទាន់បានបង្កើត​អង្គការ រៀបចំសណ្តាប់ធ្នាប់សង្គម ​និងការដាក់ទណ្ឌកម្ម ទៅលើបទល្មើសនៅឡើយ​ ។ ​​ដោយចង់បញ្ចប់នូវជម្លោះពីម្នាក់ទៅម្នាក់​ និងទទួលបាននូវយុត្តិធម៌​នោះ​ ទើបមនុស្សទាំងឡាយ ​យល់ព្រមគ្នានឹងគ្នា​ បង្កើយឲ្យមានជាអង្គការសង្គមមួយដែលអាច​ការពារជីវិតបុគ្គល ​និងសិទ្ធិសេរីភាព គ្រប់យ៉ាងរបស់ពួកគេ​ ។
ទី២-ហេតុផល ដែល​តំរូវឲ្យមនុស្សរួបរួមគ្នា ជាសង្គមតូចៗ ​ឬធំៗ​ គឺជួយកាត់បន្ថយនូវបន្ទុកនៃការលំបាក​។​ ដូចនេះ​ ចាំបាច់បង្កើត​វត្ថុដែលតំណាងឲ្យសម្ភារៈពោល គឺពាកើព័ន្ធនឹងការប្រើប្រាស់រូបិយប័ណ្ណនេះ​ ក្នុងគោលបំណងរក្សានូវកម្មសិទ្ធិផ្ទាល់ខ្លួន​ ។ នេះជាកត្តាចម្បង ដែលបង្ហាញឲ្យឃើញថា​ មនុស្សកំពុងតែដកខ្លួនបន្តិចម្តងៗ​ឲ្យឃ្លាតឆ្ងាយពីជីវភាពបែបធម្មជាតិ​ ។ ​ចរន្តនេះ បានធ្វើឲ្យមនុស្ស ក្នុងសង្គម​មានភាពខុសប្លែកពីគ្នាកាន់តែខ្លាំង​។​ដូច្នេះ រដ្ឋគឺជាទីកន្លែងបង្អែក​ ជាកន្លែងដែលមានសុវត្ថិភាព ​មានសណ្តាប់ធ្នាប់ មានច្បាប់​ហើយក៏ជាក្តីសង្ឃឹមរបស់គេ​នាពេលអនាគតដែរ ។
ទី​៣-​មនុស្ស បានទទួលផលប្រយោជន៍​ ពេលគេចាកចេញពីសភាពធម្មជាតិ​ គឺដោយសារគេមានបញ្ហាសន្តិសុខ​ បញ្ហាចាញ់ប្រៀប ​ហើយគេទាំងអស់គ្នា តែងគិតថា ​គេនឹងបានស្រួលជាងនេះ ​ប្រសិនបើមានច្បាប់ជា ធរមាន​មានចៅក្រមសម្រាប់បកស្រាយ​ច្បាប់ និងអនុវត្តន៍ច្បាប់នោះផង ​។
ទី៤​-ដើម្បីបញ្ចប់សង្រ្គាម មិនចេះឈប់ឈររវាងមនុស្ស​ ​និងមនុស្ស​ ជាបុគ្គល​ជាក្រុម ​និងដើម្បីការពារជីវិតបុគ្គលនោះឯ​ង ​។
ទី៥​-មនុស្ស ចាកចេញពីសភាពធម្មជាតិ ​មករស់នៅក្នុងសភាពបែបថ្មី​ ក្នុងរដ្ឋនេះ សុទ្ធតែមានមូលហេតុ​បានន័យថា ​បើគ្មានភ្លើង ក៏គ្មានផ្សែងដែរ​ព្រោះកាលណាកម្មសិទ្ធិរបស់ពួកគេ ​កាន់តែសម្បូរ​ ក៏ធ្វើឲ្យពួកគេកាន់តែមានវិសមភាពធំធេងជាងមុន ​។ ​សុវត្ថិភាពរបស់ពួកគេ ​ក៏កាន់តែត្រូវបានទទួល​ការគំរាមគំហែង​ ។ ច្បាប់ដែលបានអនុម័តនៅក្នុងរដ្ឋ​ ចាំបាច់ត្រូវតែការពារសុវត្ថិភាព​សង្គម និងរដ្ឋខ្លួនឯងតែម្តង ​។ ​តាមទស្សនៈបស់លោក John Locke រដ្ឋមានតួនាទីសំខាន់ គឺដាក់ទណ្ឌកម្មដល់អ្នករំលោភច្បាប់ ​ក្រៅពីនេះ​រដ្ឋមានតួនាទីផង ដែរក្នុងការធានា​ឲ្យមាននូវសិទ្ធិ​សេរីភាព​ សមភាព ​និងសុវត្ថិភាពរបស់ពលរដ្ឋ​ ។ រដ្ឋ គឺជាអង្គការរបស់អ្នកមានសិទ្ធិដែលចង់បាន​មធ្យោបាយ ដ៏មានប្រសិទ្ធិភាព​ ដើម្បីថែរក្សាកម្មសិទ្ធិ​ ដែលគេរកបានសមស្របទៅ នឹងស្ថានភាព​ធម្មជាតិរបស់ពួកគេ​ ។ ​ក្នុងន័យនេះ​ រដ្ឋគឺគ្រាន់តែជាឧបករណ៍​​សម្រាប់បម្រើកម្មសិទ្ធិតែប៉ុណ្ណោះ ​។​
ការបែងចែកអំណាចរបស់ John Locke​
១-អំណាចនីតិបញ្ញត្តិ ស្ថិតក្នុងដៃសភា​ ។
២-អំណាចនីតិប្រតិបត្តិ​ ស្ថិតក្នុងដៃរដ្ឋាភិបាល ​តុលាការ និងយោធា ។
៣-អំណាចសហព័ន្ធ​ ស្ថិតក្នុងដៃស្តេច​ និងរដ្ឋមន្រ្តីនានា​ ។
ស្តេចជាប្រមុខនៃអំណាចនីតិប្រតិបត្តិ​ និងអំណាចសហព័ន្ធ​ ។ ​អភ័យឯកសិទ្ធិរបស់រដ្ឋាភិបាល​ ត្រូវបានកំណត់ក្នុងច្បាប់ ​។
អំណាចនិតិបញ្ញត្តិ ជាអំណាចកំពូល ក្នុងចំណោមអំណាចទាំងបី ។ ​អំណាចនិតិបញ្ញត្តិ និងអំណាចនិតិប្រតិបត្តិ​ មិនត្រូវស្ថិតនៅក្នុងដៃ របស់បុគ្គ​លណាមួយឡើយ ​ព្រោះបើបុគ្គលនោះ យកអំណាចនោះ ទៅប្រើ​សម្រាប់ផលប្រយោជន៍បុគ្គល ពុំបានបម្រើផលប្រយោជន៍រួមទេ​ នឹងធ្វើឲ្យកើតមានរបបផ្តាច់ការ​ ។ ​ដូច្នេះការបែងចែកអំណាចជាវិធីសាស្រ្ត ​ជៀសវាង មិនឲ្យកើតមានឡើង ​នូវការប្រើអំណាចតាមទំនើងចិត្ត​បែបអាជ្ញាព្រឹត្តិ​ ដែលជាកត្តា មិនធានាដល់សិទ្ធិសេរីភាព​ ​និងកម្មសិទ្ធិ​របស់ពលរដ្ឋឡើយ​ ។​ បន្ថេមលើការបែងចែកអំណាចនេះ​ John Lockeបានចាត់ទុកនូវវិធានការណ៍​ពីរផ្សេងទៀត ​ដើម្បីឲ្យរដ្ឋស្គាល់​តួនាទីរបស់ខ្លួននៅក្នុងសង្គម ​។​
វិធានការណ៍ទាំងពីរនោះគឺ​
១-ត្រូវបែងចែកសាសនា ឲ្យដាច់ពីរដ្ឋ​ ឬនិយាយម្យ៉ាងទៀតថា​ បែងចែកអំណាចសាសនា ឲ្យដាច់ពីអំណាចរដ្ឋ​ ។
២-ត្រូវរក្សាសិទ្ធិតស៊ូចំពោះការគាបសង្កត់​ ។​ ចំណែកឯការបះបោរ ​បាតុកម្ម​ កូដកម្ម​ ។ ល ។​ វិញ​ មានផលជាអវិជ្ជមានខ្លាំងណាស់ ​ប្រសិនបើរដ្ឋ មិនបានបំពេញករណីយកិច្ច​របស់ខ្លួននោះទេ​ ។​ John Locke ប្រឆាំងនឹងរបបរាជានិយមផ្តាច់ការ ​ដែលយកពន្ធដារតាមទំនើងចិត្ត ​រឹបអូសយកកម្មសិទ្ធិ​រំលោភលើសេរីភាព​ ។ ល ។ ​លើសពីនេះ​ អំណាចផ្តាច់ការ ឬរាជានិយមផ្តាច់ការ ​រឹតតែធ្វើឲ្យ​ John Locke កាន់តែព្រួយបារម្មណ៍ថែមទៀត​ ។​ ដូច្នេះគំនិតរបស់​ John Locke ចង់ឲ្យវត្តមានរដ្ឋ​ ដែលអនុញ្ញាត​ និងថែរក្សា ឲ្យមាននូវកម្មសិទ្ធិឯកជន​ ។​ ដូច្នេះទស្សនៈរបស់គាត់​ផ្តោតខ្លាំងទៅលើអំណាច​ និងកម្មសិទ្ធិឯកជន ​​។ ​ចំណុចទាំងពីរ នេះ​វាត្របាញ់ចូលគ្នា ក្នុងទស្សនៈ​វិស័យវឌ្ឍនភាពសេដ្ឋកិច្ច​ ដែលជាកត្តាដ៏សំខាន់​ ដែលត្រូវលើកឡើង ជាបញ្ហាក្នុងបច្ចុប្បន្ន​ ។​

No comments:

Post a Comment