​ហេតុអ្វីប្រារព្ធទិវាសិទ្ធិនារីអន្ដរជាតិ? នៅក្នុងទិវាសិទ្ធិនារីអន្តរជាតិ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩នេះ យើងខ្ញុំសូមគោរព ជូនពរដល់ ស្រ្ដី គ្រប់ៗរូបសូមជួបប្រទះតែសេចក្ដីសុខសេចក្ដីចម្រើន រកទទួលទានមានបាន មានសុខភាពល្អ ប្រាជ្ញាវៀងវៃ បើប្រាថ្នាអ្វីសូមឱ្យបានសម្រេចដូចសេចក្ដីប្រាថ្នា ជាពិសេសសូមឱ្យសម្រស់កាន់តែស្រស់ស្អាត សូមអរគុណ!! ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី ៨ ខែមីនាដើម្បីអបអរសាទរចំពោះសមិទ្ធផលសម្រេចបានរបស់ស្ត្រីទូទាំងប្រវត្តិសាស្ត្រ និងទូទាំងប្រទេសលើពិភពលោក។ ទិវានេះ ត្រូវបានគេស្គាល់ផងដែរថា ជាទិវាអង្គការសហប្រជាជាតិ ដើម្បីសិទ្ធិស្ត្រី និងសន្តិភាពអន្តរជាតិ។ ប្រវត្តិ ទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ការប្រជុំគ្នាថ្ងៃទី៨ ខែមីនា នៅទីក្រុងដាកា ប្រទេសបង់ក្លាដេស ទិវានារីអន្តរជាតិ (៨មីនា) គឺជាទិវាមួយដែលនារីជុំវិញពិភពលោកប្រារព្ធពិធីដើម្បីរំលឹកអប អរសាទរ។ជាឱកាសមួយ ត្រូវអបអរ ដោយមានពិធីបុណ្យរំលឹកខួបប្រារព្ធធ្វើដោយនារីជុំវិញ ពិភពលោក។ អង្គការសហប្រជាជាតិ ក៏ប្រារព្ធពិធីអបអរសាទរទិវានេះ និងប្រទេសជាច្រើន បានកំណត់ទិវានេះ ថាជាថ្ងៃបុណ្យជាតិរបស់ខ្លួនផងដែរ នៅពេលនារីក្នុងទ្វីបទាំងអស់ ដែលជាញឹកញាប់តែងត្រូវបែងចែក ដោយព្រំដែនជាតិ និងដោយជាតិពន្ធខុសគ្នា ដោយភាពខុសគ្នាខាងភាសា វប្បធម៌ សេដ្ឋកិច្ច និងនយោបាយ មកជួបជុំគ្នាដើម្បីធ្វើពិធីបុណ្យរំលឹកខួបទិវារបស់ខ្លួន គេអាចរំលឹកឡើងវិញអំពីប្រពៃណីដែលតំណាងឲ្យយ៉ាងតិចប្រាំបួនទសវត្ស នៃការតស៊ូដើម្បី សមភាព យុត្តិធម៌ សន្តិភាព និង អភិវឌ្ឍន៍។ ទិវានារីអន្តរជាតិ គឺជារឿងរបស់នារីសាមញ្ញ ដែលជាអ្នកកសាងប្រវត្តិសាស្ត្រ។ វាបានចាក់ឫស ក្នុងការតស៊ូរបស់នារី អស់ពេលរាប់សតវត្ស ដើម្បីចូលរួមក្នុងសង្គមដោយស្មើភាពជាមួយបុរស។ នៅក្នុងប្រទេសក្រិចដែលជាប្រទេសចំណាស់ លីស៊ីស្ត្រាតា (Lysistrata) បានផ្ដើមគំនិតធ្វើកូដកម្មផ្លូវភេទ ប្រឆាំងនឹងបុរសដើម្បីបញ្ចប់ សង្គ្រាម និងនៅអំលុងបដិវត្តន៍បារាំង នារីក្នុងទីក្រុងប៉ារីស បានអំពាវនាវរក "សេរីភាព សមភាព ភាតរភាព" ដោយដើរជាក្បួនឆ្ពោះទៅកាន់ទីក្រុងវែរសៃ ដើម្បីទាមទារសិទ្ធិបោះឆ្នោតសម្រាប់នារី។ គំនិតនៃទិវានារីអន្តរជាតិបានលេចឡើងជាដំបូងនៅរបត់នៃសតវត្ស ដែលក្នុងពិភពឧស្សាហូបនីយកម្ម គឺជារយៈពេលនៃដំណើរវាតទី និងចលាចល កំណើនប្រជាជនយ៉ាងឆាប់រហ័ស និងមនោគមវិជ្ជា មូលវិវឌ្ឍនិយម។ ប្រវត្តិសង្ខេប នៃព្រឹត្តិការណ៍នេះរៀបតាមលំដាប់នៃកាលវេលា ដូចខាងក្រោម៖ ឆ្នាំ១៩០៩ យោងតាមសេចក្ដីថ្លែងការណ៍របស់បក្សសង្គមនិយមអាមេរិក ទិវានារីជាតិលើកទីមួយត្រូវបានគេគោរពអបអរសាទរទូទាំងសហរដ្ឋ អាមេរិក នៅថ្ងៃទី២៨ ខែកុម្ភៈ។ នារីបានបន្តធ្វើបុណ្យរំលឹកខួបទិវានេះ រហូតទៅដល់ថ្ងៃអាទិត្យចុងក្រោយនៃខែនោះនាឆ្នាំ១៩១៣។ ឆ្នាំ១៩១០ សមាគមសង្គមនិយមអន្តរជាតិ ជួបប្រជុំគ្នានៅទីក្រុង Copenhagen បានបង្កើតជាទិវានារីមួយដែលមានលក្ខណៈជាអន្តរជាតិ ដើម្បីអបអរចលនា ដើម្បីសិទ្ធិនារី និងដើម្បីជួយសម្រេចឲ្យបាននូវសិទ្ធិបោះឆ្នោតជាសកល សម្រាប់នារី។ សំណើនេះត្រូវបានទទួលអបអរដោយមានការអនុមតិជាឯកច្ឆន្ទដោយសន្និសីទ របស់នារីជាង១០០នាក់មកពីប្រទេស១៧ដែលរួមមាននារីដំបូងគេ បីនាក់ត្រូវបានជាប់ឆ្នោតជាតំណាងរាស្ត្រ សភាហ្វាំងឡង់។ ពុំមានកាលបរិច្ឆេទជាក់លាក់ណាមួយត្រូវបានជ្រើសរើសសម្រាប់ធ្វើ ពិធីអបអរនិងគោរពទិវានេះទេ។ ឆ្នាំ១៩១១ ជាលទ្ធផលនៃកិច្ចពិភាក្សាដែលបានសម្រេចនៅទីក្រុង Copenhagen កាលពីឆ្នាំមុន ទិវានារីអន្តរជាតិ ត្រូវបានគេធ្វើពិធីទទួលអបអរជាលើកដំបូង (នៅ ថ្ងៃទី១៩ខែមិនា) នៅប្រទេសអូទ្រីស ប្រទេសដាណឺម៉ាក ប្រទេសអាល្លឺម៉ង់ និង ប្រទេសស្វីស ដែលក្នុងប្រទេសទាំងនោះ មាននារីនិងបុរសជាងមួយលាននាក់បានមកចូល រួមគាំទ្រទាំងអស់គ្នា។ ជាបន្ថែមទៅលើសិទ្ធិក្នុងការបោះឆ្នោតនិងសិទ្ធិបម្រើការងាររដ្ឋ នារីទាំងនោះបានទាមទារឲ្យមានសិទ្ធិក្នុងការធ្វើការងារសិទ្ធិ ទទួលការបណ្ដុះបណ្ដាល និងសិទ្ធិក្នុងការបញ្ចប់ការរើសអើងចំពោះ ការងារ។ ជិតមួយសប្ដាហ៍ក្រោយមក នៅថ្ងៃទី២៥ខែមិនា សោកនាដកម្មដ៏ខ្លោចផ្សាបណ្ដាលមកពីអគ្គីភ័យ ឆាបឆេះរោងចក្រត្រីកោណផលិតអាវម៉ាដាំ រឹបរាង នៅទីក្រុងញីវយ៉កថ្មី បានផ្ដាច់អាយុជីវិតនារីបម្រើការរោងចក្រនោះអស់ជាង១៤០នាក់ ដែលភាគច្រើនជានារីអន្តោប្រវេសន៍ អ៊ីតាលី និង ជ្វីហ្វ។ ព្រឹត្តិការណ៍នេះមានផលប៉ះពាល់យ៉ាងធំធេងលើច្បាប់ការងារក្នុង សហរដ្ឋអាមេរិក ហើយលក្ខខណ្ឌការងារដែលនាំឲ្យមានគ្រោះមហន្តរាយនេះត្រូវបានគេ ស្មិងស្មាធិ៍ រំលឹកប្រតិស្ឋ អធិស្ឋានក្នុងអំឡុងពិធីបុណ្យជាបន្តបន្ទាប់ដើម្បីរំលឹកទិវានារី អន្តរជាតិ។ ឆ្នាំ១៩១៣-១៩១៤ ជាផ្នែកមួយនៃចលនាសន្តិភាពដែលកំពុងប្រុងប្រៀបដំណើរការនៅពេល មុនព្រឹត្តិការណ៍សង្គ្រាមលោកលើកទី១ នារីរុស្សីបានធ្វើពិធីរំលឹកខួបទិវានារីអន្តរជាតិរបស់គេជាលើក ទីមួយ នៅថ្ងៃអាទិត្យចុងក្រោយក្នុងខែកុម្ភៈឆ្នាំ១៩១៣។ នៅតំបន់ផ្សេងទៀតក្នុង[អឺរ៉ុប] នៅថ្ងៃ ឬប្រហែលថ្ងៃទី៨ខែមិនា នៃឆ្នាំបន្ទាប់មក នារីបានមកមូលផ្ដុំជុំគ្នាដើម្បី ឬមួយតវ៉ាប្រឆាំងនឹងសង្គ្រាម ឬមួយដើម្បីសម្ដែងសាមគ្គីភាពជាមួយបងប្អូននារីៗរបស់គេ។ ឆ្នាំ១៩១៧ ជាមួយនឹងទាហានរុស្សី២លាននាក់ នារីរុស្សីជាថ្មីម្ដងទៀតបានជ្រើសរើសយកថ្ងៃអាទិត្យចុងក្រោយ ក្នុងខែកុម្ភៈ ដើម្បីធ្វើកូដកម្ម ទាមទារ "ចំណីអាហារហូបចុក និង សន្តិភាព"។ មេដឹកនាំនយោបាយបានជំទាស់នឹងការកំណត់ពេលធ្វើកូដកម្មនេះ ប៉ុន្តែទោះជាយ៉ាងណាក្ដី ក៏នារីទាំងនោះនៅតែបោះជំហានទៅមុខជានិច្ច។ ប្រវត្តិបន្ទាប់មកទៀតគឺ បួនថ្ងៃក្រោយមកស្ដេចរុស្សី (The Czar) ត្រូវបង្ខំឲ្យដាក់រាជ្យ ហើយរដ្ឋាភិបាលបណ្ដោះអាសន្នបានផ្ដល់សិទ្ធិបោះឆ្នោតដល់នារី។ ថ្ងៃអាទិត្យប្រកបដោយអត្ថន័យសំខាន់ជាប្រវត្តិសាស្ត្រនោះបាន ប្រព្រឹត្តឡើងចំថ្ងៃទី២៣ខែកុម្ភៈ តាមប្រតិទិន ជូល្យ៉ិនៀ [Julian Calendar =ប្រតិទិនបង្កើតដោយរដ្ឋបុរស Julius Caesar ក្នុងឆ្នាំ៤៦មុនគ្រិស្តសករាជ ដែលកំណត់ពេល១ឆ្នាំម្ដង មាន១២ខែ មួយខែៗមាន៣០ឬ ៣១ថ្ងៃ លើកលែងតែខែកុម្ភៈចេញ] ដែលកាលនោះត្រូវបានគេប្រើប្រាស់ក្នុងប្រទេសរុស្សី ប៉ុន្តែវាត្រូវចំថ្ងៃទី៨មិនា តាមប្រតិទិន Gregorian [(គឺប្រតិទិនជូល្យ៉ិន ដែលត្រូវគេ កែទម្រង់និងដែលគេប្រើប្រាស់សព្វថ្ងៃ] ដែលត្រូវគេប្រើនៅទីដទៃទៀត។ |ចាប់តាំងពីឆ្នាំដំបូងៗនោះមក ទិវានារីអន្តរជាតិ មានទំហំធំធេងថ្មីជាសកលសម្រាប់នារីទាំងឡាយ ទាំងនៅក្នុងប្រទេសអភិវឌ្ឍន៍ ទាំងនៅក្នុងប្រទេសកំពុងអភិវឌ្ឍ។ ការរីកធំធាត់នៃចលនារីអន្តរជាតិ ដែលត្រូវពង្រឹងដោយសន្និសីទនារីជាសកលរបស់អង្គការសហប្រជាជាតិ ចំនួនបួន បានជួយធ្វើឲ្យពិធីបុណ្យរំលឹកខួប ទិវានេះជាចំណុចប្រមូលផ្ដុំមួយសម្រាប់សម្របសម្រួលកម្លាំងដើម្បី ទាមទារសិទ្ធិនារី និងទាមទារឲ្យនារីអាចចូលរួមក្នុងដំណើរការនយោបាយ និងសេដ្ឋកិច្ច។ ទិវានារីអន្តរជាតិកាន់តែប្រែក្លាយទៅជាពេលវេលាមួយសម្រាប់ឆ្លុះ បញ្ចាំង លើការរីកចម្រើនដែលទទួលបាន ដើម្បីអំពាវនាវឲ្យមានការប្រែប្រួល និងធ្វើពិធីអបអរសាទរសកម្មភាពទាំងឡាយដែលធ្វើដោយសេចក្ដីក្លាហាន និងការប្ដេជ្ញាចិត្តដោយនារីសាមញ្ញដែលបានបំពេញតួនាទីវិសាមញ្ញ ក្នុងប្រវត្តិសាស្ត្រនៃសិទ្ធិរបស់នារី។

Recent Comments

នៅក្នុងថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩នេះ យើងខ្ញុំសូមគោរព ជូនពរដល់ ស្រ្ដី គ្រប់ៗរូបសូមជួបប្រទះតែសេចក្ដីសុខសេចក្ដីចម្រើន រកទទួលទានមានបាន មានសុខភាពល្អ ប្រាជ្ញាវៀងវៃ បើប្រាថ្នាអ្វីសូមឱ្យបានសម្រេចដូចសេចក្ដីប្រាថ្នា ជាពិសេសសូមឱ្យសម្រស់កាន់តែស្រស់ស្អាត សូមអរគុណ!! On International Women's Day, March 8, 2019, we would like to wish everyone a happy, healthy, prosperous, healthy, wise person if they wish. Special wishes, let's be beautiful, thank you !!

Monday, February 18, 2019

ទស្សនៈរបស់​ផ្លាតូ (​៤២៧-៣៤៧ មុន គ.ស.)

ទស្សនៈរបស់​ផ្លាតូ (​៤២៧-៣៤៧ មុន គ.ស.)

ជីវប្រវត្តិសង្ខេបរបស់ផ្លាតូ


ផ្លាតូ កើតក្នុងឆ្នាំ ៤២៧ មុន គ.ស. គឺជាទស្សនវិទូក្រិចបុរាណ ដែលបានរួមចំណែកបង្កើតនូវមូលដ្ឋាន​សម្រាប់​ទស្សនវិជ្ជាលោកខាងលិច​ជាមួយគ្រូរបស់គាត់ សូក្រាត និងសិស្សរបស់គាត់ អារីស្តូត ។ ផ្លាតូ ក៏ជាគណិតវិទូ​​ អ្នកនិពន្ធនៃទស្សនវិជ្ជាបែបសន្ទនា​ និងជាអ្នកបង្កើតសាលាទស្សនវិជ្ជាជាន់ខ្ពស់​អាកាដឺមី​ (Academi)​ នៅក្រុង អាតែនដែលជាវិទ្យាស្ថានគរុវិជ្ជាជាន់ខ្ពស់ដំបូងបង្អស់​នៅ​លោកខាងលិច​ ។ ផ្លាតូ​គឺជាសិស្សរបស់សូក្រាត និងបានទទួលឥទ្ធិពលយ៉ាងខ្លាំង​ពីការត្រិះរិះ​របស់សូក្រាត ។ មរណៈភាពរបស់គាត់ក្នុងឆ្នាំ ៣៤៧ មុន គ.ស​ ៕

លក្ខណៈទូទៅរបស់ផ្លាតូ
ផ្លាតូ​ ក៏ជាអ្នកនយោបាយម្នាក់ដែរ​ ក្នុងចំណោមអ្នកនយោបាយទាំងឡាយ​​។​ចំណង់ចំណូលចិត្តរបស់គាត់​ គឺផ្តោតទៅលើរដ្ឋ​នយោបាយ ​និងច្បាប់ ​។ ធាតុទាំងនេះ​ ជាកត្តាជុំរុញឲ្យគាត់ចាប់អារម្មណ៍ទៅលើប្រជាជន​​​ ចង់ឲ្យប្រជាជនមានភាពប្រសើរសំបូរសប្បាយ​ និងសុភមង្គល​ ព្រមទាំងធ្វើឲ្យសង្គមទាំងមូល ស្ថិតក្នុងស្ថេរភាព​ទាំងផ្នែកសេដ្ឋកិច្ច​ទាំងផ្នែក​នយោបាយ​ ។ ល ​។ ផ្លាតូ ​ព្យាយាមដោះស្រាយរាល់បញ្ហាទាំងឡាយ ដែលគេតែងតែជួបប្រទះ​ក្នុងរដ្ឋក្នុងសង្គម ក៏ដូចជាក្នុងជីវភាពរស់នៅផងដែរ​ ដោយប្រើវីធីមួយ គឺ​បង្កើតរដ្ឋគំរូ ដែលមាន​មេដឹកនាំប្រកបដោយគំនិតស្នេហាជាតិ​ ​មានសុភវិនិច្ឆ័យ ​។ ​រដ្ឋគំរូនោះ ​លោកផ្លាតូ បានធ្វើ​ការប្រៀបធៀបរវាងទំរង់គ្រប់គ្រងនយោបាយ ​ដែលមានលក្ខណៈមិនគ្រប់គ្រាន់ជាច្រើន​ ដូចជាទំរង់​សក្តិភូមិ (Timocracy) គណាធិបតេយ្យ (Oligarchy) និងប្រជាធិបតេយ្យ (Democracy) ទំរង់ទាំង​ ៣ ​នេះ គាត់ឲ្យឈ្មោះថា​ជាទំរង់អាក្រក់​ គ្មានសេ្ថរភាពហើយទីបំផុតក្លាយទៅជា​ទុជនាធិបតេយ្យ​(Tyranny) ។​​
អត្ថន័យរដ្ឋគំរូរបស់លោក​ផ្លាតូ​ បានបង្ហាញឲ្យឃើញនូវភាពយុត្តិធម៌​​ ក្នុងការដឹកនាំដោយជ្រើស​រើសយកអ្នកទស្សនវីទូដ៏វៃឆ្លាត​ ពីព្រោះចំណេះដឹងពិតប្រាកដ ​និងចិត្តសាងកុសលចំពោះអ្នកដទៃ​ មានតែនៅក្នុងជំពូកមនុស្សប្រភេទនេះទេ ដែលបានធ្វើ​សម្បទាន ។ តួរអង្គដែលតំណាងឲ្យរដ្ឋគំរូរបស់លោកផ្លាតូ​ គឺអ្នកធ្វើការក្នុង Polis (ក្រុងក្រិចបុរាណ) ។​ នៅក្នុងគំនិតនយោបាយផ្ទាល់របស់ផ្លាតូ​ ពាក្យសង្គម​ ​និងរដ្ឋ​ គឺរលាយចូលគ្នាក្នុងបូរី​ ។ផ្លាតូមានជំនឿថា «គ្រប់បុគ្គលទាំងអស់ ពុំមានចំណេះដឹងពិតប្រាដកទេ​ ហេតុដូច្នេះហើយ បាន​​ជាពួកគេយកចិត្តទុកដាក់គោរពតាមបុគ្គលតែមួយអ្នកក្តី ​ឬរដ្ឋ​ » ។​
វណ្ណៈខ្ពស់បំផុត ​ដែលកំពុងកាន់អំណាច ​ពុំត្រូវអនុញ្ញាតឲ្យមាននូវករណីលើកលែង ​ឬករណីចាំបាច់ឡើយ​ គឺត្រូវធ្វីការបូជាជីវិតដើម្បីរដ្ឋ​ដើម្បីវឌ្ឍនភាពរបស់រដ្ឋ​ ។ ​ពលរដ្ឋទាំងអស់​ ត្រូវផ្សារសាច់ឈាមរលាយចូលទៅក្នុងរដ្ឋ​ហើយរដ្ឋ​ ក៏កើតឡើងដោយសារ​តែពលរដ្ឋដែរ ​។ ​ដូច្នេះ​ពុំអាចអ្នកណាម្នាក់​​ ក្នុងរដ្ឋាភិបាលមានសុភមង្គលតែឯកឯងបានទេ ហើយអ្នកដទៃទៀត​រស់លើគំនរទុក្ខ​ និងស្ទឹងទឹកភ្នែក​ បានន័យថា​ ពលរដ្ឋទាំងអស់ ក្នុងប្រទេសត្រូវតែមានសុភមង្គលដូចៗ ​គ្នា ​។ ​នៅក្នុងទ្រឹស្តីនយោបាយរបស់លោកផ្លាតូ​ គឺបង្ហា​ញឲ្យឃើញនូវគំនិតផ្តាច់ការទាំងឡាយ ​ដែលពុំអាចធ្វើការបិទបាំង នៃជំរៅអត្ថន័យរបស់វា​​ ហើយមិនមានការពិបាកយល់ទេ​ ព្រោះវាជាមូលដ្ឋានសុខមាលភាពរបស់រដ្ឋ​៕

ទស្សនវិជ្ជារបស់ផ្លាតូ
តាមទស្សនៈរបស់ផ្លាតូថា​​ «ពិភពលោក កើតឡើងដោយធាតុ​ ២ ​យ៉ាង ​គឺពិភពទស្សនៈ ​​និងរូប​ធាតុ​ ។​ ពិភពទស្សនៈ​ មិនសំដៅទៅលើរចនាសម្ព័ន្ធ​គំនិតនោះទេ​ ប៉ុន្តែ​​​ជាពិភពសច្ចៈ​​ដែលសម្តែងបង្ហាញនូវភាពជាក់ស្តែង ​។ ​ចំណែករូបធាតុនិយម​​នៅក្នុងដំណើរវិវត្តន៍របស់​ខ្លួន គ្មានភាពសច្ចៈទេ​»​ ។​ ផ្លាតូ​បានបង្ហាញថា​ ​«​គ្មានរូបធាតុណាមួយ​ មិនប្រែប្រួល​បាត់បង់នូវស្ថានភាពរបស់វាទេ គឺមានតែការប្រែប្រួលប៉ុណ្ណោះ​ ដែលមិនប្រែប្រួល​»​ ។ ​បានន័យថា​ គឺមានតែពិភពទស្សនៈទេ​ ​ដែលមានភាពសច្ចៈ​ និងមិនប្រែប្រួល​​​ ចំណែកឯរូបធាតុវិញ​ មានលក្ខណៈស្រពិចស្រពិល​មិនមានភាពសច្ចៈ​​ គឺវាមិនឆ្លើយតបទៅ នឹងសភាពលក្ខណៈខាងក្រៅ​ខ្លួនរបស់វា​ គ្រប់ពេលវេលានោះទេ​ ផ្លាតូបានរិះរកទស្សនៈរបស់មេដឹកនាំដ៏ល្បីល្បាញជាងគេ​ ​ដែលមាននៅក្នុងស្នាដៃរបស់គាត់ស្តីអំ​ពី ​«​ពលកម្ម​ និងពេលវេលា​»​ ដែលត្រូវបានគេទទួលស្គាល់​ និងចាត់ទុកថា​ជាទេវកថា​ ​​ឬជាសតវត្សមាសដ៏ល្អ​ អាចយកធ្វើជាគំរូបាន​ហើយជាស្នាដៃដែលប្រកាន់ភ្ជាប់នូវ​របបនយោបាយល្អប្រសើរ​ ។ ​នៅអតីតកាល ប្រវត្តិសាស្រ្ត ធ្វើដំណើរលើផ្លូវដែលមិនត្រូវដើរចេញ​ពីសតវត្សមាស​ទៅកាន់សតវត្សដែក ​គឺថារចនាសម្ព័ន្ធរបស់រដ្ឋគំរូ​ មានតែនៅក្នុងសតវត្សមាសទេ ​។​តើរដ្ឋគំរូ​របស់ផ្លាតូ មានសញ្ញាណយ៉ាងដូចម្តេច​? ​​បើតាមទស្សនៈរបស់ផ្លាតូ ដែលបាន​និយាយនៅក្នុងស្នាដៃរដ្ឋសញ្ញាណ​ដ៏សំខាន់របស់រដ្ឋជាគំរូ​​​ គឺភាពយុត្តិធម៌​ ។ ភាពយុត្តិធម៌​​បើតាមទស្សនៈរបស់ផ្លាតូគឺស្ថិតនៅត្រង់ថាពលរដ្ឋម្នាក់ ត្រូវតែមានការងារធ្វើ ហើយអាស្រ័យទៅតាម​ឧបនិស្ស័យរបស់គេ ​ដូច្នេះភាពយុត្តិធម៌របស់រដ្ឋគឺពលរដ្ឋត្រូវមានការងារធ្វើ​​ ហើយធ្វើសកម្មភាពស្របទៅតាមសមត្ថភាព ​និងអត្ថិភាពរបស់ខ្លួនផ្ទាល់​ ។ ​លោកផ្លាតូ​បាន​ធ្វើការបែងចែកយ៉ាងច្បាស់នូវឋានានុក្រម​ស្រទាប់របស់មនុស្ស ក្នុងសង្គមថា​ ពួកទស្សនៈ​វិទូ ដែលដឹកនាំប្រទេស​  ជាវណ្ណៈជាន់ខ្ពស់  ​អ្នកយាម​ និងទាហាន​មន្រ្តីរាជការ​  ជាវណ្ណៈ​កណ្ណាល​) ​អ្នកសិប្បករ​ និងកសិករ ​ជាវណ្ណៈក្រោម​។​ មិនតែប៉ុណ្ណោះ ប្លាតូបានពិនិត្យ​យ៉ាងហ្មត់ច​ត់​ លើបញ្ហាការ​សិក្សា​ និងការអប់រំ​​ ។
ផ្លាតូបានធ្វើការបែងចែកដូច្នេះ​​ «​អាស្រ័យលើឧបនិស្ស័យរបស់មនុស្ស​ គឺភាពវៃឆ្លាត​ ភាពម៉ឺងម៉ាត់​ និងការទទួលខុសត្រូវក្នុងភាពជាអ្នកដឹកនាំ​»​ ។ ​សម្រាប់លោកផ្លាតូ​ រចនាសម្ព័ន្ធល្អ​​ គឺនៅកន្លែងណា​ដែលពលរដ្ឋម្នាក់ៗ ​ធ្វើការដើម្បីប្រយោជន៍របស់ខ្លួន​នៅក្នុងទិសដៅអភិវឌ្ឍន៍សង្គម​ ។​ រដ្ឋ​និងសង្គមពលរដ្ឋរបស់ផ្លាតូ​ គឺមានលក្ខណៈតែមួយ​។ តាមការពិនិត្យវណ្ណៈទាំងឡាយ ដូចជាមេដឹកនាំ (ក្សត្រ) ​កងទ័ព ​(​អាមាត្យ)​ ឈ្មួញ សិប្បករ​ និងម្ចាស់ដី​​​ លោក​ផ្លាតូ បានបង្ហាញថា​ «​វណ្ណៈ​ដែលមានតួរនាទីសំខាន់ជាង​គេក្នុងរដ្ឋ​ គឺមេដឹកនាំ ក្សត្រ​) ​និងកងទ័ព (អាមាត្យ)។ ​រីឯឈ្មួញ​កសិករ ​និងដែល​មានជីវិតផ្សារភ្ជាប់នឹងផលិតផលសម្ភារៈនោះ​ ពួកគេមិនអាចជៀសផុតពីការអាស្រ័យនូវរដ្ឋនោះទេ​ ទីបំផុតពួកវណ្ណៈទាំងពីរនេះ​ប្រឹងប្រែងសន្សំទ្រព្យសម្បត្តិ​ ដែលជាហេតុនាំឲ្យកើតមានឡើង​នូវអ្នកមានពេក​និងអ្នកក្រពេក​»​ ។​ ដើម្បីរក្សាស្ថានភាពនេះ ​ផ្លាតូទាមទារឲ្យមានការបង្កើត​ ប្រព័ន្ធអប់រំពិសេសមួយសម្រាប់ក្រុមអ្នកដឹកនាំ​ និងអ្នកការពារ ​។​ នៅក្នុងមូលនៃប្រព័ន្ធអប់រំ​​នេះ​ ត្រូវមានសិល្បៈ​​​តូរ្យតន្រ្តី​ និងអត្តពលកម្មចូលរួមផងដែរ​។​ តូរ្យតន្រ្តីពង្រឹងដួងប្រលឹង​អប់រំឲ្យស្រលាញ់ជាតិ​មាតុភូមិ​ ចំណែកឯអត្តពលកម្ម​ពង្រឹងរាង្គកាយឲ្យរឹងមាំរៀបចំពលរដ្ឋ​ដើម្បីរដ្ឋរបស់ខ្លួន​ ។ ​តាមទស្សនៈរបស់ផ្លាតូ​ ការសិក្សាវិទ្យាសាស្រ្ត​ជាការស្វែងរកពិភពសច្ចភាព​ហើយមិនភូតភរ ​ដូចជាលក្ខណៈរូបធាតុទេ​ ។ ​បន្ទាប់ពីបានបញ្ចប់នូវមុខវីជ្ជាទាំងអស់នេះ​ យុវវ័យ​មានការចេះដឹង​និងប្រកបដោយសីលធម៌នោះ​ អាចរៀបចំខ្លួន​ដើម្បីដើរតួរជាមេដឹកនាំ​ ។ ​ពេលនេះ​គេសិក្សាវិភាគអំពីសិល្បៈ​ និងដឹកនាំជជែកពិភាក្សា​ បន្ទាប់មកសិក្សាទស្សនវិជ្ជា​ ដែលជាប្រភពដើមនៃរាល់ប្រព័ន្ធចំណេះដឹង​​​ ។ ​នៅចុងកម្មវិធីសិក្សា​ពួកគេត្រូវតែងតាំងឱ្យមាន​មុខងារជាបុគ្គលិករដ្ឋ​ ប៉ុន្តែមិនទាន់មានមុខងារដឹកនាំរដ្ឋទេ​ លុះត្រាតែមានវ័យចាប់ពី​ ៥០ ​ឆ្នាំឡើងទៅ​ ស្គាល់នូវទិសដៅនៃជីវិតច្បាស់លាស់​ ។​ ចេះធ្វើការអង្កេតពិនិត្យ​ទទួលយកនូវទស្សនៈ​ដែលជឿនលឿន​ និងមានការសម្របសម្រួលទទួលយកបទពិសោធន៍​ជាច្រើនអំពីរដ្ឋ​ ។ ​គេនៅពេលនោះ​គេមានលក្ខណសម្បត្តិពេញលេញ​ ក្លាយជាមេដឹកនាំរដ្ឋ​ពិតប្រាកដ​ ។ ​បើតាមទស្សនៈរបស់ផ្លាតូ​ ទិសដៅរបស់រដ្ឋ​ដែលផ្លាតូ គិតថា​ជារដ្ឋគំរូ​ គឺត្រូវ​ជួយផ្គត់ផ្គង់អតិបរមាដល់ដល់កង្វះខាតក្នុងជីវិតប្រជាពលរដ្ឋ​ ទាំងសម្ភារៈ​ ទាំងស្មារតី​ ។​ ស្ថានភាពនៃជីវិតនេះហើយ ​ដែលគេបានគិតទទួលយក​នៅក្នុងសម័យបុរេក្រិច​ និងរូម ​។​ ដូច្នេះ​រដ្ឋគំរូរបស់ផ្លាតូ​ត្រូវតែអាស្រ័យនឹងការបែងចែកជាក្រុម ដែលប្រកបដោយគុណធម៌ទាំងឡាយ​ បួនយ៉ាងគឺ
-ចំណេះដឹងជ្រៅជ្រះ​
-សេចក្តីក្លាហាន​
-វិចារណញ្ញាណ​
-យុត្តិធម៌ ​។
ចំណេះដឹងជ្រៅជ្រះ​ ក្នុងនាមជាអ្នកបំពេញតួនាទី​ ជាអ្នកដឹកនាំរដ្ឋ​ ។ សេចក្តីក្លាហាន​ ជាគុណសម្បត្តិរបស់ទាហានមានតួនាទី ​ជាអ្នកការពារ ​។ ទីបី​ និងទីបួន​ គឺវិចារណញ្ញាណ​ និងយុត្តិធម៌​ជាគុណធម៌ដែលមានគ្រប់ពលរដ្ឋទាំងអស់នៅក្នុងរដ្ឋគំរូ​។
ទន្ទឹមនឹងនេះ​ គួរតែធ្វើការកត់សំគាល់ផងដែរ ​នៅក្នុងសំណេរស្នាដៃរដ្ឋគំរូរបស់ផ្លាតូ​ គេសង្កេតឃើញមានការផ្សព្វផ្សាយ​នូវទេវកថាបុរេក្រិច​ ស្តីអំពីមនុស្សប្រាំជំនាន់​ ដែលបានផ្លាស់ប្តូរ​ដែលស្ថិតនៅក្នុងកំណាព្យរបស់កវី​ Gesioda ថា​ «​ពលកម្ម​ និងពេលវេលា​»​ ។​ ទីមួយ​ ឬសតវត្សមាស ​គឺជាជំនាន់មនុស្សដែលទទួលបាននូវអ្វីជាគំរូ ​។​នៅក្នុងជំនាន់នោះ ​គេមានគុណធម៌គ្រប់បែបយ៉ាងទាំងអស់​ ហើយឋិតក្រោមការដឹកនាំរបបរាជានិយម​។ ជំនាន់ក្រោយមក​ បានចប់ផ្តើមឃ្លាតចេញ ពីតំណាក់កាលសតវត្សមាស​ ។ ​កើតឡើង នូវតំណាក់កាល ដែលបានកាត់ផ្តាច់នូវគុណធម៌ទាំអស់​ ។ ​គឺនៅក្នុងទេវកថានេះ ​ត្រូវនឹងស្នាដៃរបស់ផ្លាតូ​ ដែលនិយាយអំពីរបបនយោបាយ​ និងរចនាសម្ព័ន្ធដឹកនាំ​ ដែលរបបរាជានិយម ​និងអភិជនាធិបតេយ្យ​ បានកាត់បង់នូវស្ថានសួគ៌របស់ខ្លួន​ រីឯរចនាសម្ព័ន្ធនយោបាយសង្គមបួនទៀត ​កំណត់ភាពទន់ខ្សោយរបស់ប្រជាពលរដ្ឋ​ ក្នុងការប្រឹងប្រែង​ដើម្បីគុណធម៌​ និងសីលធម៌នៅក្នុងជីវិត​ ។​ ទស្សនៈរបស់ផ្លាតូ​ មានគោលការណ៍ នៅក្នុងអតីតកាល ​ដែលអ្នកទស្សនវិទូ មើលឃើញគំរូនយោបាយរបស់ខ្លួន​ ៕​
ការបែងចែករបបអ្នកដឹកនាំរបស់ផ្លាតូ
ផ្លាតូបានបែងចែកនូវទ្រង់ទ្រាយដឹកនាំដូចតទៅ៖
-រាជាធិបតេយ្យ​((Monarchy)
-អភិជនាធិបតេយ្យ​((Aristocracy)
-សក្តិភូមិ​ (Timocracy)
-គណាធិបតេយ្យ​((Oligrachy )
-ប្រជាធិបតេយ្យ​( (Democracy )
-ទុជនាធិបតេយ្យ​( (Tyranny )
ផ្លាតូ បានបែងចែក​ដូច្នេះ​ ភាពត្រឹមត្រូវ​ជាគូ នឹងវិចារណញ្ញាណ​ បន្ទាប់មកគុណធម៌​ និងភាពខ្វះខាត ​(​អគុណធម៌​)​បន្ទាប់មក​សុភមង្គល​ និងអពមង្គល​ ។ ​ផ្លាតូ បានចាត់ទុករបបរាជាធិបតេយ្យ​ និងអភិជនាធិបតេយ្យ​ជារបបនយោបាយដឹកនាំល្អប្រសើរជាងគេ​ ដែលមានយុត្តិធម៌ ជាកន្លែង​ដែលមានមេដឹកនាំទាំងអស់ ព្រួយបារម្ភអំពីភាពរុងរឿងរបស់រដ្ឋ​ ដែលជាលក្ខណៈត្រឹមត្រូវ​ និងជាគំរូ​ ៕
ទ្រង់ទ្រាយរចនាសម្ព័ន្ធដឹកនាំ​ ៤ ​ទៀត គឺ​សក្តិភូមិ​ (Timocracy) ​គណាធិបតេយ្យ (Oligrachy) ​ប្រជាធិបតេយ្យ (Democracy) និងទុជនាធិបតេយ្យ​ (Tyranny) ​បានឃ្លាតចាកពីរដ្ឋគំរូ​ ។​ និយាយឲ្យខ្លីទៅ​ ទ្រង់ទ្រាយដឹកនាំរដ្ឋទាំង ​៤ ខាងលើ​ គឺជាការដឹកនាំមួយ​ដែលមេដឹកនាំមានការស្រលាញ់អំណាចហួស ​។ ​របបអភិជនាធិបតេយ្យ (Aristocracy) ​គឺជាការដឹកនាំមួយដ៏ល្អប្រសើរ​ មានទំនុកទុកចិត្តពីប្រជាជន​ ។ ​អំណាចរបស់រដ្ឋនៅក្នុងដៃអ្នកដែលប្រសើរជាង​ ដែលបានផ្តល់ឲ្យដោយសុទ្ធចិត្តពីប្រជាជន​ ។ ​អំណាចរបស់រដ្ឋ​ ដឹកនាំប្រកបទៅដោយគុណធម៌​ និងវ័យឆ្លាត​ ។ ​នៅលើគោលការណ៍​ និងទ្រង់ទ្រាយនៃរចនាសម្ព័ន្ធដឹកនាំបែបនេះ​ គឺមានសមភាពតាំងពីកំនើតម្លេះ​ ។​ផ្លាតូ​បានអះអាងថា ​«​សមភាពពីកំនើត​ បង្ខំឲ្យមានច្បាប់​សមភាពសម្រាប់ទាំងអស់គ្នា​ ដែលបានសរសេរទុកនៅក្នុងច្បាប់​និងជាកាតព្វកិច្ចសម្រាប់ទាំងអស់គ្នា​ ធ្វើសកម្មភាពចំពោះគ្នាទៅវិញទៅមក ​ក្នុងលក្ខណ្ឌដ៏ប្រកបមួយ ​គឺពោរពេញទៅដោយកម្លាំង​កិត្យានុភាព ​វីរភាព​ និងវិចរណញ្ញាណ​»​ 
ប៉ុន្តែទស្សនៈ របស់​ផ្លាតូ ​ ចំពោះតួនាទីរបស់មេដឹកនាំរដ្ឋគំរូ​ គឺចំពោះអ្នកណាមួយ ដែលស្ម័គ្រចិត្ត​ មិនចង់ធ្វើជាអ្នកដឹកនាំទាល់តែសោះ​ តែចង់ធ្វើការកែកំហុសរបស់អ្នកដទៃ​ ។​ អ្នកដែលមិនមែនជាអ្នកដឹកនាំគំរូ​ គឺសំដៅទៅលើអ្នកណា​ដែលស្រលាញ់ខ្លួនឯង​ស្រលាញ់លុយ​ និងស្រលាញ់បុណ្យសក្តិ​ ។​ ពីព្រោះអ្នកដឹកនាំណាមួយ​ដែលមានលក្ខណៈដឹកនាំល្អសុទ្ធសាធនោះ ​មិនមែនធ្វើសកម្មភាព​ដើម្បីតែខ្លួនឯងនោះទេ​ គឺដើម្បីភាពសំបូរសប្បាយរុងរឿង​ជូនអ្នកដែលនៅក្រោមបង្គាប់របស់ខ្លួន​ ។​ ផ្លាតូ ​បានបង្ហាញថា​បើនៅក្នុងរដ្ឋសុទ្ធតែមនុស្សល្អ​នោះលទ្ធភាពក្នុងការកាន់អំណាច​នឹងមានច្រើន ​។​ ប៉ុន្តែមេដឹកនាំពិតបា្រកដ​ ត្រូវមានគុណសម្បត្តិល្អ​ សម្រាប់ខ្លួនឯងផង​និងសម្រាប់អ្នកនៅក្រោមបញ្ជាផង ​។ ​ហេតុដូច្នេះ​ អ្នកដែលដឹកនាំល្អបំផុត​ មានលក្ខណៈវិសេសវិសាល​ឆ្លាតវៃជាងគេ​មានសមត្ថភាពខ្ពស់ជាងគេ​មានវង្សត្រកូលប្រកបទៅដោយគុណធម៌​ ហើយលើសពីនេះទៅទៀត​ គឺត្រូវគិតគូរដល់អ្នកដទៃ​និងរដ្ឋ​ ។ ​មានន័យថា​ការងាររួម​ គឺជាការងាររបស់ខ្លួនផ្ទាល់​ជ័យជំនះទៅលើការងាររួម​ក៏ជាជ័យជំនះរបស់ខ្លួនឯងដែរ ​។ ​ត្រូវតែជ្រើសរើសមេដឹកនាំ​ដែលមានគុណសម្បត្តិដូច្នេះ​ ។​ ព្រោះទិសដៅនៅក្នុងជីវិត​គឺដើម្បីវឌ្ឍនភាពរដ្ឋ​ ។ គុណសម្បត្តិដ៏សំខាន់ សម្រាប់មេដឹកនាំ​តាមទស្សនៈរបស់​ផ្លាតូ  គឺសីលធម៌​ ភាពនឹងហ្ន៎​ និងមិនឆេវឆាវ​ ។ ​ផ្លាតូ បានចង្អុលបង្ហាញគុណសម្បត្តិមេដឹកនាំ​ ដើម្បីអាចបង្កឱកាស​ឲ្យអ្នកធ្វើការជុំវិញ​បណ្តុំទៅដោយមនុស្សស្ម័គ្រចិត្ត​ ធ្វើការដោយសុទ្ធចិត្ត ​ហើយសុទ្ធតែជាមនុស្ស​ មានគុណសម្បត្តិល្អប្រពៃ​ហើយក៏ជាសម្ព័ន្ធមិត្តដ៏ល្អប្រសើរ របស់ប្រជាពលរដ្ឋផងដែរ ​។ ​ទាំងអស់នេះ ​ត្រូវដឹកនាំដោយវិចារណញ្ញាណ​ ។​ភាពឆ្លាតវៃ​ គឺជាផ្លូវចង្អុលបង្ហាញគំនិតដ៏ល្អប្រសើរ​ ។ ​អពមង្គល​ នឹងកើតឡើងមិនចេះចប់​ ទាំងចំពោះរដ្ឋ​ទាំងចំពោះពលរដ្ឋ​ ក្នុងខណៈណា​ ដែលអ្នកដឹកនាំមិនមែនជាទស្សនៈវិទូ​ ពីព្រោះទស្សនៈវិទូនេះហើយ ​គឺជាផលវិជ្ជមាននៃសច្ចធម៌​ និងអត្ថិភាព​ហើយក្រៅអំពីទស្សនៈវិទូនេះ​ គឺមិនដែលនាំមកនូវសមិទ្ធិផលអ្វីដ៏គាប់ប្រសើរធំធេងទេ​សម្រាប់បច្ចេកបុគ្គល (ខ្លួនឯង) ​ក៏ដូចជាសម្រាប់រដ្ឋ​ ឬពលរដ្ឋ​ ។ ​លក្ខណៈធម្មជាតិ​របស់ទស្សនៈវិទូ​ គឺជាលទ្ធភាពល្អ​លើកកម្ពស់គំរូទស្សនៈ ​និងភាពក្លាហាន ​។ ​លក្ខណៈធម្មជាតិ​របស់ទស្សនៈវិទូ​ ជាបងប្អូន នឹងការលើកកម្ពស់នូវភាពរុងរឿង​ ។ ​មានតែនៅក្នុងរដ្ឋ​ប្រកបដោយយុត្តិធម៌ទេ ​ដែលជាកន្លែងអភិជន​ នឹងដឹកនាំពោរពេញទៅដោយ​ភាពសម្បូរសប្បាយ ​ប៉ុន្តែមិនមែនសម្បូរមាសបា្រក់ទេ ​គឺសម្បូរសប្បាយដោយសុភមង្គល​ប្រកបដោយសីលធម៌​និងវិចារណញ្ញាណ នៅក្នុងជីវិត ​។ ​ច្បាប់ បង្ខំឲ្យកំណត់ទិស​ មិនមែនដើម្បីភាពសម្បូរសប្បាយតែម្នាក់ឯងទេ ​គឺដើម្បីរដ្ឋទាំងមូល​ ។​ នៅក្នុងរដ្ឋបច្ចុប្បន្ន ​ត្រូវតែមាននូវភាពយុត្តិធម៌ ​ព្រោះអំណាចរបស់រាជា អ្នកដឹកនាំ តាមទស្សនៈរបស់​ផ្លាតូ  ​គឺឆ្លើយតបទៅនឹងគុណធម៌ពេញលេញ ​។ ​បើសិនជាមេដឹកនាំមួយចំនួននោះ​ គឺជាអភិជនពិត​ ប៉ុន្តែការដឹកនាំរបស់ពួកនោះ​ ពុំសូវគ្រប់លក្ខណៈគុណធម៌ ដែលចង់បានទេ ​នោះឯង គឺជាមូលហេតុ​ឲ្យកើតការស្រលាញ់អំណាចហួស ​ដូច្នេះ ការដឹកនាំបែបនោះ​ គឺជាបែបសក្តិភូមិ
លក្ខណៈរបបសក្តិភូមិ ((Timocracy)​​​​​​​​​​​​​​​
សម្រាប់របបសក្តិភូមិ គឺមានលក្ខណៈ​ ជាគូប្រកួតប្រជែង​ និងការប្រឹងប្រែងដើម្បី​អំណាច ​នៅក្នុងរចនាសម្ព័ន្ធរដ្ឋបែបនេះ​ ​គេមិនចង់ដាក់មនុស្សវ័យឆ្លាត នៅក្នុងតួនាទីទេ ​គឺគេមិនឲ្យតំលៃ ចំពោះមនុស្សមានគុណធម៌ ​និងភក្តីទេ​ ប៉ុន្តែឲ្យតំលៃចំពោះមនុស្ស ដែលមាន​លក្ខណៈធម្មជាតិកាចសាហាវ​ មានកំណើតមកសម្រាប់ធ្វើសឹកសង្រ្គាម​ មានការអប់រំឲ្យធ្វើអំពើ​ហឹង្សា ​ហើយមិនមែនឈរលើគោលការណ៍​ ជឿជាក់លើខ្លួនឯងនោះទេ​ ។ មនុស្សនៅក្នុង​សក្តិភូមិ​មានលក្ខណៈកាចសាហាវ​ និងមានការចេះដឹងទាប​ ប៉ុន្តែគេស្តាប់មេដឹកនាំអំណាច ដោយ​ឥតលក្ខ័ន្ត​ ។ ​ទ្រង់ទ្រាយដឹកនាំនេះ (សក្តិភូមិ) ​មានលក្ខណៈ ប្រហាក់ប្រហែល នឹងលក្ខណៈ​អភិជន ​។ តើទ្រង់ទ្រាយដឹកនាំទាំងពីរនេះ​ មានលក្ខណៈខុសគ្នាយ៉ាងណា?​ ដូចម្តេច ដែលហៅថាសក្តិភូមិ ?​ ដើម្បីដោះស្រាយបញ្ហាឲ្យបានទូលំទូលាយ​ត្រូវយល់ថា ​ហេតុដូចម្តេចត្រូវបាត់បង់រចនាសម្ព័ន្ធរដ្ឋ​គំរូ?​ មូលហេតុនៃការបាត់បង់រចនាសម្ព័ន្ធគំរូ​ផ្លាតូ គិតថា​ មកពីមិនអាចថែរក្សា​ និងបន្តនូវគុណសម្បត្តិ នៃសីលធម៌ដ៏ខ្ពង់ខ្ពស់ពីជំនាន់មួយទៅជំនាន់មួយ ​ហេតុដូច្នេះហើយ​ បានជាកើតឡើងលើលោកនេះ​ នូវសីលធម៌មួយ ដែលមានគុណធម៌តិចជាង ​ហើយមនុស្សដែលមានសីលធម៌ច្រើន ក៏កាន់តែតិច​មនុស្សដែលមានសីលធម៌តិចជាងមុន​កាន់តែកើនឡើង​ ពួកគេមានទិសដៅប្រឹងប្រែងដើម្បីក្លាយជាអ្នកមាន ​។ ​ក្នុងលក្ខណៈនេះហើយ​ ដែលធ្វើឲ្យខូចបង់នូវរចនាសម្ព័ន្ធរបបអភិជន ​។ តែទោះជាយ៉ាងណាក៏ដោយ ​ក៏ផ្លាតូ ពុំបានអះអាងថា​ ទ្រព្យសម្បត្តិជាប្រភពនៃសភាវៈអាក្រក់នោះទេ​ ។​ សម្រាប់ផ្លាតូ  ការប្រឹងបែ្រងដើម្បីទ្រព្យសម្បត្តិ​ គឺជាការសន្សំសម្ភារៈ​ដែលនៅក្នុងទស្សនៈវិជ្ជារបស់លោកបានកំណត់ថា ជាកាយវិការមួយនាំឲ្យទស្សនៈសច្ចធម៌​ ប្រែក្លាយជាស្រអាប់ស្រពិចស្រពិល ​។ ​ក្រៅពីនេះ ​គឺភាពមាន​ និងក្ររបស់ប្រជាពលរដ្ឋ​នាំឲ្យមានការខូចខាតនូវទំនាក់ទំនងនយោបាយធម្មតានៅក្នុងសង្គម​ ។​ នៅលើគោលការណ៍នេះ ​បើនិយាយពីរដ្ឋគំរូ​ផ្លាតូ បានគិតថា​ «​ទ្រព្យសម្បត្តិ​ប្រពន្ធ​និងកូនរបស់ពីរក្រុមដ៏សំខាន់​ គឺអ្នកដឹកនាំ​ និងអ្នកការពារ ​ត្រូវតែស្ថិតនៅជាកម្មសិទ្ធិរួម​»​។​នៅក្នុងខណៈណា​ដែលធ្វើឲ្យខូចនូវលក្ខណៈគោលការណ៍នេះ​ ទោះរចនាសម្ព័ន្ធអភិជនក៏ដោយ​ វានឹងបាត់បង់នូវស្ថានភាពពិតរបស់ខ្លួន​ហើយទន្ទឹមនឹងនេះ​រចនាសម្ព័ន្ធរដ្ឋគំរូ​ក៏បាត់បង់ដែរ​ ។ ​ការប្រឹងប្រែងដើម្បីទទួលបាននូវស្ថានភាពពត៌មានអំពីសំភារៈ​ឬ​រូបធាតុនេះ ​ដែលធ្វើឲ្យមនុស្ស​កាន់តែការងឿងឆ្ងល់ថា ​ហេតុអ្វីបានជា​ស្ថានភាពពិតរបស់រូបធាតុ​ មិនស៊ីគ្នា​និងពិភពគំនិត​ ។​ ទន្ទឹមនឹងនេះ ​ពលរដ្ឋដែលមានលក្ខណៈវិសេសជាងគេពេលនេះ ​ជាជោគជ័យមួយមិនគ្រប់គ្រាន់ទេ​គេប្រឹងប្រែងថែមទៀត ​ដើម្បីពង្រឹង​ និងពង្រីកតួនាទីរបស់គេ ​នៅក្នុងសង្គម ​។ ​ក្នុងខណៈនេះ​ គឺមានតែទ្រព្យសម្បត្តិទេ ​ដែលគេត្រូវការ​ ហេតុដូច្នេះហើយ ​នៅក្នុងសង្គម​ នឹងនាំឲ្យមានការលើកកម្ពស់ទ្រព្យសម្បត្តិពីលើសីលធម៌​ ។​ ដូច្នេះហើយ ​ផ្លាតូ បានបង្ហាញថា​ «សេចក្តីស្រេកឃ្លានអំណាច នៅក្នុងរបបសក្តិភូមិ  ធ្វើឲ្យខូចខាត​ប្រព័ន្ធគ្រប់គ្រងអំណាចដោយខ្លួនឯងផ្ទាល់តែម្តង» ​
លក្ខណៈរបបគណាធិបតេយ្យ (Oligarchy)
បន្ទាប់ពីរបបសក្តិភូមិ  ផ្លាតូ បានហៅរបបថ្មីមួយទៀត​ គឺរបបគណាធិបតេយ្យ​ (Oligarchy) ដែលកើតចេញអំពីសក្តិភូមិ (Timocracy) នៅក្នុងលទ្ធផលនៃការដឹកនាំនៅក្នុងសង្គម​ ។ ​នៅក្នុងរបបគណាធិបតេយ្យ (Oligarchy) ចូលរួមក្នុងការដឹកនាំប្រទេស​មានតែពួកអ្នកមាន​ទ្រព្យសម្បតិ្តខ្ពង់ខ្ពស់​ រីឯពួកក្រីក្របានកាត់ផ្តាច់ស្រលះ​ ។ ​បើសិនជានៅក្នុងរបបសក្តិភូមិ (Timocracy) ​សារៈសំខាន់មានតែកេរ្តិ៍ឈ្មោះនោះ នៅក្នុងរបបគណាធិបតេយ្យ (Oligarchy) ទិសដៅសំខាន់​គឺទ្រព្យសម្បត្តិ​បើសិនជាប្រៀបធៀបរបបគណាធិបតេយ្យ (Oligarchy)​ ទៅនឹងរបបសក្តិភូមិ (Tomocracy) ​គឺទី ១ ​អាក្រក់ជាងទី ២ ​ទៅទៀត ​។ ​ការប្រមូលសន្សំមាស​របស់មនុស្ស​បានធ្វើឲ្យខូចខាតដល់ប្រព័ន្ធសក្តិភូមិ (Timocracy) ជាបឋម​ ពួកគេបានបោះបង់នូវ​ប្រព័ន្ធដែលគេកំពុងប្រើប្រាស់​ហើយដើម្បីបំពេញនូវទិសដៅនេះ​ គេត្រូវបង្កើតច្បាប់ ដែលគិតគូរ​តិចតួចណាស់ជាមួយនឹងមនុស្ស​ ។​នៅពេលណា​ដែលពួកគេឲ្យតំលៃ​មធ្យោបាយគាបសង្កត់កាន់​តែខ្លាំងឡើងនោះ​ គេនឹងឲ្យគុណធម៌កាន់តែតិចដែរ ​។ ​ផ្លាតូ​ បានបង្ហាញថា​ ដោយនៅក្នុងរដ្ឋ ​គេឲ្យតំលៃទៅលើភាពមានស្តុកស្តម្ភ​ទ្រព្យសម្បត្តិ​ មានន័យថា​ គេនឹងមានការចុះថយចំពោះតំលៃទៅលើគុណធម៌ដែរ ​។ ការឲ្យតំលៃ​ទៅលើទ្រព្យសម្បត្តិ​កាន់តែកើនឡើង​ ​​ការលើកកម្ពស់អ្នកមាន​​ នាំឲ្យមានការតែងតាំងពួកនេះ​ នៅក្នុងម៉ាស៊ីនដឹកនាំ​នៅពេលនោះ​ អ្នកក្រពុំមានលទ្ធភាពចូលកាន់តំណែងបានឡើយ​ ។ ដូច្នេះ ផ្លាតូ បានបង្ហាញថា​ ការកំណត់​ស្ថានភាពទ្រព្យសម្បត្តិ បានក្លាយជាច្បាប់​ និងឋានានុក្រម នៃរបបគណាធិបតេយ្យ (Oligarchy) ។​ យ៉ាងណាមិញ​ នៅពេលណា របបគណាធិបតេយ្យ (Oligarchy) កាន់តែរឹងមាំនោះ ​ការឲ្យតំលៃទៅលើទ្រព្យសម្បត្តិ​ ក៏កាន់តែ ខ្លាំងដែរ​ ។ ​ដូច្នេះយើងឃើញយ៉ាងច្បាស់ថា​របបនេះ អាចថែរក្សាគង់វង្សបាន​មានតែប្រើមធ្យាបាយហឹង្សាទេ​ ។​ ផ្លាតូ បានបង្ហាញថា​របបគណាធិបតេយ្យ  (Oligarchy) ​នឹងត្រូវបែកបាក់ជារដ្ឋពីរ ​គឺរដ្ឋសម្រាប់អ្នកមាន​ និងរដ្ឋសម្រាប់អ្នកក្រ​ ។​ រដ្ឋទាំងពីរ​ប្រឈមមុខនឹងគ្នាជានិរន្តន៍​ ។ ឧក្រិដ្ឋកម្ម​ នឹងកើតមានឡើងជាញឹកញាប់​ នៅក្នុងរបបនេះ  ​ដោយសារតែគំនិតឆ្កួតលីលា ​។ ​ភាពកំណាញ់​ និងភាពកេងចំណេញ​ បានក្លាយជា គុណសម្បត្តិមួយ សម្រាប់មនុស្ស ​ហើយប្រសិនបើមនុស្សប្រភេទនេះ ​​មានទីតាំងរបស់ខ្លួន ក្នុងរបបសក្តិភូមិ សេចក្តីស្នេហា នឹងយសស័ក្តិ​ នឹងក្លាយជាសេចក្តីស្នេហាមាសប្រាក់ ​៕
ក្ខ​ណៈរបបប្រជាធិបតេយ្យ (Democracy)
បន្តទៅនេះ​ ជារចនាសម្ព័ន្ធ ឬរបបនយោបាយ ដឹកនាំរដ្ឋ​តាមទស្សនៈរបស់ផ្លាតូថា ​របបប្រជាធិបតេយ្យ​​​​​​​​​​​​​​ ជារបបកើតចេញអំពីប្រព័ន្ធគណាធិបតេយ្យ ។​ លទ្ធិ​ប្រជាធិបតេយ្យ​ បានកើតឡើងនៅពេលណា ដែលអ្នកក្របានទទួលជ័យជំនះ​ នៅពេលនោះ​ ពួកសត្រូវរបស់គេ​មួយចំនួនត្រូវបានសម្លាប់​ហើយមួយចំនួនទៀត ត្រូវបានបណ្តេញចេញ​ រីឯអ្នក​ដែលនៅសល់​បានបន្តការរស់នៅក្នុងគោលការណ៍សមភាព ក្នុងឋានៈជាពលរដ្ឋ ​។ ​នៅក្នុងរដ្ឋ​ដែលមានសិទ្ធិសេរីភាពពេលលេញ​ឥតលាក់លៀម​ និងមានសទ្ធិធ្វើអ្វីដែលខ្លួនចង់ធ្វើ​មិនចាំបាច់ត្រូវឱនលំទោនចំពោះអ្នកណានោះទេ​ បើខ្លួនមិនចង់ធ្ធើ​  (ព្រោះជាសទ្ធិរបស់ខ្លួន) ​។ ​ដូច្នេះ មើលទៅ​ហាក់ដូចជា របបនយោបាយមួយនេះ ​ល្អប្រសើរបំផុតជាងគេ​ ។​ ប៉ុន្តែ នៅក្នុងរបបនេះ​ ពុំមានអ្នកណាមួយមានទួនាទី​ត្រូវតែដឹកនាំនោះទេ​ ។​ នៅក្នុងរបបប្រជាធិបតេយ្យ​ មនុស្សមានអំណាច​ កេរ្តិ៍ឈ្មោះ​ យសស័ក្តិ​ គឺអាស្រ័យពួកមហាជន​មើលឃើញ​ ជ្រើសរើសយក​ ។​ យ៉ាងណាមិញ​ នៅក្នុងរបបប្រជាធិបតេយ្យ​ ក៏មិនមែនអាស្រ័យទៅលើបុគ្គលណា​ ដែលចូលរួមក្នុងសកម្មភាពដឹកនាំរដ្ឋ​ ។​ ដូច្នេះ តាមទស្សនៈរបស់ផ្លាតូ នៅក្នុងរបបប្រជាធិបតេយ្យ​ នឹងកើតឡើងនូវភាពអួតអាង ​ការឲ្យមាន សេរីភាពហួសហេតុ​ ការមិនមានទំទួលខុសត្រូវ ចំពោះពាក្យសម្តី​ និងភាពឥតខ្មាសទាំងនេះ​ គឺជាវីរភាពរបស់គេ​ ។ ​នៅក្នុងរដ្ឋប្រជាធិបតេយ្យ​ អ្នកឭសូរតែពាក្យសរសើរ ​ដោយឥតព្រំដែនតែអំពីសទ្ធិសេរីភាពប៉ុណ្ណោះ​ ។ ​នៅពេលដែលអ្នកមិនស្តាប់បង្គាប់ បះបោរឡើង ​ធម្មតាពេលនោះ ​ឪពុកតែងតែមានទំលាប់គំរាមគំហែងកូន របស់ខ្លួន​បើសិនជាគ្រូវិញ​ គឺតែងតែប្រតិកម្មចំពោះកូនសិស្សរបស់ខ្លួន ​។ ​នៅក្នុងជួរប្រជាជន នៃរបបប្រជាធិបតេយ្យ​ និងកើតឡើងនូវភាពមិនសុខ​ មានអារម្មណ៍ហាក់ដូចជាចង្អៀតចង្អល់​រហូតដូចជាមានអ្វីមករារាំងគេ​ជាប់ជានិច្ច​ ទីបំផុតពួកគេលែងគិតអំពីច្បាប់​សំខាន់ គេចង់បាន​មិនត្រូវឲ្យមានអំណាចណាមួយ ​មកគ្របសង្កត់លើគេឡើយ​។​ ក្នុងលក្ខណៈនេះហើយ ​ដែលនាំឲ្យកើតមាននូវរបបផ្តាច់ការ ​។​ដូច្នេះ ចេញអំពីសេរីភាព​ នឹងកើតឡើង នូវរបបទាសភាពដ៏ព្រៃផ្សៃ​  និងកាចសាហាវបំផុត​ ៕
លក្ខណៈរបបទុជនាធិបតេយ្យ (Tyranny)
ទុជនាធិបតេយ្យ គឺជារបបផ្តាច់ការ ​ដែលមានទ្រង់ទ្រាយរចនាសម្ព័ន្ធរឹងមាំ​ ហើយក៏ជារបបកាចសាហាវ ​។ ​ពេលដែលពួកមហាជន ឱនលំទោនស្តាប់បង្គប់តាម​នៅពេលនោះ មេដឹកនាំ​ នឹងក្លាយជាមេដឹកនាំផ្តាច់ការ​ហើយមេដឹកនាំ ចាប់អារម្មណ៍ទៅនឹងសេចក្តីសម្រេចចិត្តរបស់តុលាការ​ ដែមានលក្ខណៈអយុត្តិធម៌​កាត់ផ្តាច់ពីមនុស្ស​ ដោយប្រើមធ្យោបាយដាក់ទណ្ឌកម្មយ៉ាងកាចសហាវ​ នៅពេលនេះ ​គេបានឈរនៅលើផ្លូវ នៃមេដឹកនាំរដ្ឋ​ដែលមិនមែនជាតំណាងរបស់ប្រជាជនទេ ​គឺជាមេដឹកនាំផ្តាច់ការ​ ។​ កម្មវិធីមួយ​របស់មេដឹកនាំផ្តាច់ការ ​ គឺការទាក់អារម្មណ៍ របស់ប្រជាជន ​ដើម្បីធ្វើសង្រ្គាម​ដើម្បីឲ្យប្រជាជនមានអារម្មណ៍ត្រូវគ្នា​ ជាមួយមេដឹកនាំជានិច្ច​ ។ ​ដើម្បី ការពារអំណាច​ មេដឹកនាំផ្តាច់ការ ​ត្រូវការតាមដានសកម្មភាពអ្នកណា ដែលក្លាហាន ​មានទឹកចិត្ត ទូលំទូលាយ​ប្រកបដោយវិចារណញ្ញាណ​ និងប្រាជ្ញាឈ្លាសវៃ​ ។ ​ភាពរឹងមាំរបស់អំណាចផ្តាច់ការ ​គឺធ្វើយ៉ាងណា​ដើម្បីបោលសំអាតពួកនេះចេញ ពីជួររដ្ឋាភិបាល​ ។ ​មធ្យោបាយ របស់មេដឹកនាំផ្តាច់ការ​  នៅពេលដែលគេធ្វើអំពើកាចសាហាវ ទៅលើប្រជាជន​ កាន់តែខ្លាំង​នោះ គេកាន់តែត្រូវការអ្នកការពារខ្លួនរបស់គេកាន់តែច្រើនថែមទៀត ​។ ​ដូច្នេះ ប្រជាជនដែលមានសេរីភាព ​ត្រូវធ្លាក់ចូលទៅក្នុងស្ថានភាព នូវអំណាចផ្តាច់ការ​សេរី របស់ពួកគេត្រូវបាត់បង់ទៅក្នុងរបបផ្តាច់ការ ​សេរីភាព ត្រូវបានប្រែក្លាយទៅជា ទាសភាពយ៉ាងធ្ងន់ធ្ងរ ​និងជូរចត់ជាទីបំផុត ក្នុងភាពជាទាសករ​។​បើនិយាយពីគុណសម្បត្តិ​របស់មេដឹកនាំផ្តាច់ការខ្សោយបំផុត​ ផ្លាតូ  បានបង្ហាញថា​ ទោះបីគេមានទំនាក់ទំនង ជាមួយអ្នកណាក៏ដោយ ​ ក៏គេតែងតែចង់ទាមទារឲ្យអ្នកនោះ​ ក្លាយជាទាសកររបស់គេ​ ។ ​មេដឹកនាំផ្តាច់ការ​ប្រៀបដូចជាអំណាចគ្មានច្បាប់ របស់មនុស្សម្នាក់​ សម្រាប់ប្រជាជនទាំងអស់ នៅក្នុងសង្គម​ ហើយផលប្រយោជន៍របស់ពួកគេ បានកំណត់ខ្ពស់ជាងផលប្រយោជន៍ របស់ប្រជាពលរដ្ឋទាំងអស់​ ។​ ផ្លាតូ បានបង្ហាញទៀតថា  ​«របបផ្តាច់ការ ​គឺជារបប កាចសាហាវជាទីបំផុតពីព្រោះ៖
ផ្លាតូ(ខាងឆ្វង)  និងអារីស្តូត(ខាងស្តាំ)

ទី១ ​ប្រជាពលរដ្ឋ នៅក្នុងរបបនេះ​ មិនមែនចាប់ផ្តើមគោរពឱនលំទោន ​ ចំពោះ មនោគមន៍វិជ្ជានោះទេ​ ចំពោះមនុស្សម្នាក់​។
ទី២ ចំណុចសំខាន់ សម្រាប់រដ្ឋ​ ត្រូវអាស្រ័យ នឹងមនោគមន៍វិជ្ជា  របស់ខ្លួន​ ។​ ផលប្រយោជន៍រដ្ឋ​ ត្រូវតែមានតំលៃ ខ្ពស់ជាងផលប្រយោជន៍ របស់បុគ្គល ​ឬផលប្រយោជន៍ ពលរដ្ឋក្នុងសង្គម ​។ ​មេអំណាចផ្តាច់ការ​ និងផលប្រយោជន៍ឯកជន របស់ខ្លួន​តែងតែត្រូវបានកំណត់ថា​ ជាផលប្រយោជន៍ របស់ប្រជាជនទូទៅ​ ហើយគោលបំណង របស់រដ្ឋ​បានត្រូវគេយកមកប្រើជា​គោលបំណង របស់ប្រជាជន»​ ​៕

No comments:

Post a Comment