១-រដ្ឋសភាជាអង្គការដែលមានអំណាចនីតិប្បញ្ញត្តិ
ហើយបំពេញភារកិច្ចរបស់ខ្លួនដូចបានកំណត់ក្នុង រដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន (
រ.ធ.មាត្រា ៩០ ថ្មី (ពីរ ) ។
២-រដ្ឋសភាមានសមាជិកជាតំណាងរាស្ត្រយ៉ាងតិច
១២០ រូប ( រ.ធ. មាត្រា ៧៦ ) ។
៣-នីតិកាលរបស់រដ្ឋសភាមានកំណត់
៥ ឆ្នាំ ហើយផុតកំណត់នៅពេលដែលរដ្ឋសភាថ្មីចូលកាន់តំណែង (រ.ធ.មាត្រា៧៨
) ។ រដ្ឋសភាបើកសម័យប្រជុំដំបូងហុកសិបថ្ងៃយ៉ាងយូរ ក្រោយពេលបោះឆ្នោតតាមការកោះ
ប្រជុំរបស់ព្រះមហាក្សត្រ ( រ.ធ មាត្រា៨២ ) ។
៤-រដ្ឋសភាមិនអាចត្រូវបានរំលាយមុនផុតអាណត្តិបានទ្បើយ
វៀរលែងតែក្នុងករណីដែលរាជរដ្ឋាភិបាលត្រូវបាន ទម្លាក់ពីរដងក្នុងរយៈ ១២ ខែ ( រ.ធ. មាត្រា ៧៨ ) ។
៥-តំណាងរាស្ត្រមានអភ័យឯកសិទ្ធិសភា
( រ.ធ. មាត្រា៨០ និងច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្ត្រ ) ។
៦-ការលើកអភ័យឯកសិទ្ធិសភារបស់តំណាងរាស្ត្រ
ត្រូវអនុម័តដោយសម្លេង ២ ភាគ ៣ នៃចំនួន សមាជិករដ្ឋសភា ទាំងមូល ( រ.ធ . មាត្រា ៨០ និង ច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្ត្រ ) ។
៧-ការសំរេចអោយតុលាការផ្អាកការចោទប្រកាន់
ឬការឃាត់ខ្លួន ឬការឃុំខ្លួន រដ្ឋសភាត្រូវអនុម័ត ដោយសម្លេង ៣ ភាគ ៤ នៃចំនួនសមាជិករដ្ឋសភាទាំងមូល
( រ.ធ. មាត្រា ៨០ ) ។
៨-រដ្ឋសភាប្រជុំសាមញ្ញពីរដង
ក្នុងមួយឆ្នាំ សម័យប្រជុំនីមួយៗមានថេរៈវេលាយ៉ាងតិច ៣ ខែ ( រ.ធ. មាត្រា ៨៣ ) ។
៩-រដ្ឋសភាអាចប្រជុំជាវិសាមញ្ញ
បើមានសំណូមពរពីព្រះមហាក្សត្រ ឬសំណើពីនាយករដ្ឋមន្ត្រី ឬពីតំណាងរាស្ត្រ
មួយភាគបីយ៉ាងតិច ( រ.ធ. មាត្រា ៨៣ ) ។
១០-រដ្ឋសភាអាចប្រជុំជាសម្ងាត់
( រ.ធ. មាត្រា ៨៨ ថ្មី (ពីរ ) ។
១១-សម្លេងភាគច្រើន
២ ភាគ ៣ នៃចំនួនសមាជិករដ្ឋសភាទាំងមូលប្រើសំរាប់អនុម័តរដ្ឋធម្មនុញ្ញ ឬការលើកអភ័យ
ឯកសិទ្ធិសភា ឬការបន្តនីតិកាលរដ្ឋសភាមួយឆ្នាំ
ត្រូវមានកូរ៉ុមលើសពី ២ ភាគ ៣ ( រ.ធ. មាត្រា ៧៨-មាត្រា ៨០-មាត្រា ១៥១ ថ្មី ) ។
១២-សម្លេងភាគច្រើនដាច់ខាត
( ឬពាក់កណ្តាលបូកមួយ ) នៃចំនួនសមាជិករដ្ឋសភាទាំងមូល ប្រើ សំរាប់អនុម័តច្បាប់
ទាំងទ្បាយអនុម័តថវិកាជាតិ ផែនការរដ្ឋ ការសន្យាផ្នែកហិរញ្ញវត្ថុ ឬបោះ ឆ្នោតទុកចិត្ត
ឬបោះឆ្នោតទម្លាក់ រាជរដ្ឋាភិបាលឬអនុម័តបទបញ្ជា ផ្ទៃក្នុងនៃរដ្ឋសភា ឬ
បោះឆ្នោតជ្រើសតាំងប្រធាន អនុប្រធាន សមាជិកគណៈកម្មការនានារបស់រដ្ឋសភា ។
រដ្ឋសភាអនុម័ត យល់ព្រម ឬលុបចោលសន្ធិសញ្ញា ឬអនុសញ្ញា អន្តរជាតិ ។
រដ្ឋសភាអនុម័តច្បាប់ស្តីពីការប្រកាស សង្គ្រាម ( រ.ធ. មាត្រា៨២ ថ្មី មាត្រា ៩០ថ្មី (ពីរ )
។
១៣-តំណាងរាស្ត្រមានសិទ្ធិដាក់សំណួរដល់រាជរដ្ឋាភិបាល
វេទិកាសំណួរចម្លើយ ការជជែក ដេញ ដោល រដ្ឋសភាកំណត់ ទុកពេល ១ ថ្ងៃ ក្នុងមួយសប្តាហ៍
សម្រាប់ការឆ្លើយសំណួរ ( រ.ធ. មាត្រា ៩៦ ) ។
១៤-សមាជិកព្រឹទ្ធសភា
សមាជិករដ្ឋសភាមានសិទ្ធិផ្តួចផ្តើមគំនិតធ្វើសេចក្តីស្នើច្បាប់ (រ.ធ.មាត្រា ៩១
ថ្មី)។
១៥-នាយករដ្ឋមន្ត្រីមានសិទ្ធិផ្តួចផ្តើមគំនិតធ្វើសេចក្តីព្រាងច្បាប់
( រ.ធ. មាត្រា ៩១ ថ្មី ) ។
១៦-ហាមឃាត់មិនឱ្យសើរើ
ឬកែប្រែរដ្ឋធម្មនុញ្ញកាលបើប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យសេរី ពហុបក្ស ឬប៉ះ
ពាល់របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ។
No comments:
Post a Comment