ក-សេចក្តីព្រាងច្បាប់
-ក្រសួងសាមីរៀបរៀងសេចក្តីព្រាងច្បាប់ម្នាក់ឯង ឬដោយសហការជាមួយក្រសួង
ឬស្ថាប័នផ្សេងទៀតដែល ត្រូវបានសិក្សាដោយក្រុមអ្នកច្បាប់ ( ពិនិត្យធម្មនុញ្ញភាព និងច្បាប់ពាក់ព័ន្ធទាំងឡាយ
ដែលនៅធរមាន )
-រួចបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រី ។
-ការប្រជុំអាចធ្វើមួយលើក ឬច្រើនលើក
ហើយត្រូវដាក់ជូនអង្គប្រជុំគណៈរដ្ឋមន្ត្រីពិនិត្យ និង សម្រេច ។
-នាយករដ្ឋមន្ត្រីត្រូវបំពេញទម្រង់បែបបទ
ដើម្បីផ្ញើសេចក្តីព្រាងច្បាប់ជូនប្រធានរដ្ឋសភា មានជាអាទិ៍ អត្ថបទ
សេចក្តីព្រាងច្បាប់ និងលិខិតស្នើសុំឱ្យរដ្ឋសភាពិនិត្យ និងអនុម័ត សេចក្តីថ្លែងហេតុ
ដែលចុះហត្ថលេខាដោយ នាយករដ្ឋមន្ត្រី ។
ខ-
សេចក្តីស្នើច្បាប់របស់តំណាងរាស្ត្រ ឬសមាជិកព្រឹទ្ធសភា
-តំណាងរាស្ត្រ ឬសមាជិកព្រឹទ្ធសភា អាចផ្តួចផ្តើមគំនិតធ្វើសេចក្តីស្នើច្បាប់
។
-សេចក្តីស្នើច្បាប់ដើម
ត្រូវបានដាក់ឱ្យក្រុមអ្នកជំនាញច្បាប់ដែលពាក់ព័ន្ធប្រជុំពិនិត្យ
ពិភាក្សាអំពីធម្មនុញ្ញភាព និងបញ្ហាទាក់ទងទៅនឹងច្បាប់នានាជាធរមាន
រហូតដល់សម្រេចបានជាសេចក្តីស្នើច្បាប់ចុងក្រោយ ។
-អ្នកតែងសេចក្តីស្នើច្បាប់ ឬតំណាងក្រុមតំណាងរាស្ត្រ ឬក្រុមសមាជិកព្រឹទ្ធសភាហត្ថលេខី
ត្រូវធ្វើទម្រង់បែប បទផ្ញើជូនប្រធានរដ្ឋសភាមានជាអាទិ៍ ៖
អត្ថបទសេចក្តីស្នើច្បាប់ លិខិតស្នើសុំឱ្យរដ្ឋសភា ពិនិត្យ និងអនុម័ត និង
សេចក្តីថ្លែងហេតុ ។
២-នីតិវិធីពិនិត្យ
និង អនុម័តច្បាប់នៅរដ្ឋសភា
ក-គណៈកម្មាធិការអចិន្ត្រៃយ៍
ប្រធានរដ្ឋសភាកោះប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍
ពិនិត្យ សម្រេច បញ្ជូនសេចក្តីព្រាងច្បាប់ ឬសេចក្តី
ស្នើច្បាប់ឱ្យគណៈកម្មការជំនាញពិនិត្យ ។
ខ-គណៈកម្មការជំនាញ
-ប្រជុំពិនិត្យផ្ទៃក្នុង ។
-អាចរៀបចំវេទិកាសាធារណៈ ( ស្តាប់ និងប្រមូលអនុសាសន៍ពីសាធារណៈមតិ ) ។
-ប្រជុំជ៉ាមួយតំណាងរាជរដ្ឋាភិបាល ឬតំណាងក្រុមតំណាងរាស្ត្រ
ឬក្រុមសមាជិកព្រឹទ្ធសភាហត្ថលេខីនៃសេចក្តីស្នើ ច្បាប់ ( ប្រជុំមួយលើក ឬច្រើនលើក កែប្រែ
ឬរក្សាទុកទាំងស្រុង ) រួចអនុម័ត ព្រម ឬមិនព្រមដាក់ចូលសម័យ ប្រជុំរដ្ឋសភា ។
-កូរ៉ុមសម្រាប់ការប្រជុំគណៈកម្មការនានា
ត្រូវឱ្យមានលើសពីពាក់កណ្តាលនៃចំនួនសមាជិកទាំងមូល ។ ឯការ
អនុម័តត្រូវយកតាមសម្លេងភាគច្រើនដាច់ខាតនៃចំនួនសមាជិកគណៈកម្មការទាំងមូល ។
-គណៈកម្មការជំនាញធ្វើលិខិតជូនប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា
ធ្វើរបាយការណ៍ អំពីលទ្ធផលនៃការ ពិនិត្យសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ ។
គ-
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា
ប្រជុំពិនិត្យ
និងអនុម័តបញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភា ។
ឃ-
សម័យប្រជុំរដ្ឋសភា
ឃ១-រដ្ឋសភាអនុម័តព្រមបញ្ចូលក្នុងរបៀបវារៈ
ឃ២-ប្រធានគណៈកម្មការជំនាញរាយការណ៍អំពីលទ្ធផលការងាររបស់ខ្លួនជូនរដ្ឋសភា
ឃ ៣ -ការពិភាក្សា
និងអនុម័តត្រូវធ្វើដូចតទៅ ៖
-ពិភាក្សា និងអនុម័តលើខ្លឹមសារទាំងមូល គឺបញ្ចោញមតិថា តើគួរទទួលពិចារណាឬទេ ?
-ពិភាក្សា និងអនុម័តលើមាត្រាមួយម្តងៗ ឬលើជំពូកមួយម្តងៗ
ដោយអានអត្ថបទសេចក្តីព្រាងច្បាប់ ឬសេចក្តី ស្នើច្បាប់ទាំងស្រុង
ឬដោយធ្វើរបាយការណ៍សង្ខេប ខ្លឹមសារជំពូក មិនអានអត្ថបទ ឬ
-អង្គសភាអាចប្រើនីតិវិធីសង្ខេប ដោយពិភាក្សាតែមាត្រា
ឬជំពូកណាដែលមានសំណើធ្វើវិសោធនកម្មជាលាយ- លក្ខណ៍អក្សរ
-តំណាងរាជរដ្ឋាភិបាល ឬតំណាងក្រុមតំណាងរាស្ត្រ
ឬក្រុមសមាជិកព្រឹទ្ធសភាហត្ថលេខី និងប្រធានគណៈកម្មការ ជំនាញ
សហការគ្នាការពារសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ ។
៣-ការបញ្ជន្ជូទៅព្រឹទ្ធសភាពិនិត្យ
និង ឱ្យយោបល់
-អត្ថបទសេចក្តីព្រាងច្បាប់
ឬសេចក្តីស្នើច្បាប់ដែលរដ្ឋសភាបានអនុម័តលើកដំបូងរួចហើយ ត្រូវបញ្ជូនទៅ ព្រឹទ្ធសភា
ពិនិត្យនិងឱ្យយោបល់ ។
-ព្រឹទ្ធសភាពិនិត្យ ហើយឱ្យយោបល់ក្នុងរយៈពេលមួយខែយ៉ាងយូរលើសេចក្តីព្រាងច្បាប់
ឬ សេចក្តីស្នើច្បាប់ដែល រដ្ឋសភាបានអនុម័តយល់ព្រមលើកដំបូងរួចហើយ
ព្រមទាំងលើបញ្ហាទាំងពួងដែល រដ្ឋសភាបានដាក់ឱ្យពិនិត្យ ។ បើជាការប្រញាប់
រយៈពេលនោះត្រូវបន្ថយមកនៅត្រឹមតែប្រាំថ្ងៃ ។
-បើព្រឹទ្ធសភាបានឱ្យយោបល់យល់ព្រម ឬពុំបានឱ្យយោបល់សោះ ក្នុងរយៈពេលដែលមានកំណត់ទុកហើយនោះទេ
ច្បាប់ដែលរដ្ឋសភាបានអនុម័តយល់ព្រមហើយនោះ នឹងត្រូវបានយកទៅ ប្រកាសឱ្យប្រើ ។
-បើព្រឹទ្ធសភាសុំឱ្យកែសម្រួលសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់នោះ
រដ្ឋសភាត្រូវយកមក ពិចារណាភ្លាមជា លើកទី២ ។ រដ្ឋសភាត្រូវពិនិត្យ
និងសម្រេចតែត្រង់បទប្បញ្ញត្តិ ឬចំណុចណាដែល ព្រឹទ្ធសភាសុំឱ្យកែសម្រួល ដោយ
បដិសេធចោលទាំងមូល ឬទុកជាបានការខ្លះ ។
-ការបង្វិលទៅបង្វិលមក រវាងព្រឹទ្ធសភា និងរដ្ឋសភា
ត្រូវធ្វើតែក្នុងរយៈពេលមួយខែ ។ រយៈពេលនេះត្រូវបន្ថយមក ត្រឹមដប់ថ្ងៃ
បើត្រូវពិនិត្យសម្រេចពីថវិកាជាតិ និងហិរញ្ញវត្ថុ ហើយមកត្រឹមតែ ពីរថ្ងៃ បើជាការប្រញាប់
។
-បើរដ្ឋសភាទុកឱ្យហួសរយៈពេលកំណត់ ឬពន្យារពេលដែលកំណត់ទុកសម្រាប់ពិនិត្យនោះ
រយៈពេលជាគោលការណ៍ សម្រាប់រដ្ឋសភា និងព្រឹទ្ធសភា ត្រូវបន្ថែមឱ្យស្មើគ្នាដែរ ។
-បើព្រឹទ្ធសភាបដិសេធសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់នោះជាអសារបង់
រដ្ឋសភាមិនអាច នឹងយកមក ពិចារណាជាលើកទី២បាន មុនរយៈពេលមួយខែទេ ។ រយៈពេលនេះ
ត្រូវបន្ថយមកត្រឹម១៥ថ្ងៃ បើពិនិត្យពីថវិកា ជាតិ និងហិរញ្ញវត្ថុ
ហើយមកត្រឹមតែបួនថ្ងៃ បើជាការប្រញាប់ ។
-ក្នុងការពិនិត្យសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ជាលើកទី២នេះ
រដ្ឋសភាត្រូវអនុម័តដោយ វិធីបោះឆ្នោតចំហ និងយកតាមមតិភាគច្រើនដាច់ខាត ។
-សេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ណា ដែលបានសម្រេចដូចខាងលើនេះហើយនោះ
នឹងត្រូវបានយកទៅ ប្រកាសឱ្យប្រើ ។
៤-នីតិវិធីប្រកាសឱ្យប្រើ
ប្រធានរដ្ឋសភា ត្រូវផ្ញើលិខិត
និងឯកសារភ្ជាប់ជូននាយករដ្ឋមន្ត្រី ដើម្បីអោយចាត់ការតាម នីតិវិធី
ស្នើសុំព្រះមហាក្សត្រ ទ្រង់ទ្បាយព្រះហស្តលេខា លើ ព្រះរាជក្រម ប្រកាសឱ្យប្រើ ។
ចំពោះច្បាប់រៀបចំអង្គការ បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ត្រូវផ្ញើជូន ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យអំពីធម្មនុញ្ញភាព ជាមុនសិន មុននឹងប្រកាសអោយប្រើ ។
No comments:
Post a Comment