តំណមទាំង៨
ហាមធ្វើពេលយប់ គួរពិចារណា
ថ្ងៃនេះផ្កាស្លា ផាតនើ (Phkasla
Partner) សូមលើកយកនូវ រឿងទាំង៨
ហាមធ្វើពេលយប់ ឬអាធ្រាត្រឲ្យសោះ មកជូនប្រិយមិត្តអានកម្សាន្តទាំងអស់គ្នា!
ចង់ដឹងថាមានអ្វីខ្លះ សូមប្រិយមិត្តចូលរួមអាន អត្ថបទខាងក្រោម៖
ជំនឿ
គឺជារឿងដែលមនុស្សសម័យមុនតាំងពីជំនាន់តាយាយនិយមធ្វើតៗគ្នាមកដើម្បីបង្រៀនកូនចៅឲ្យចេះគោរពច្បាប់
មានវិន័យ ព្រោះមនុស្សសម័យមុនជឿលើរឿងស័ក្តិសិទ្ធិដែលមើលមិនឃើញដោយភ្នែកទទេខ្លាំងណាស់
រឹតតែកណ្តាលយប់ផងនោះ នឹងរឹតតែមានចំណុចហាមយ៉ាងតឹងរ៉ឹងជាពិសេស ដូចខាងក្រោម ៖
១-គោះចានបាយនៅពេលញ៉ាំបាយពេលយប់
ព្រោះនឹងមានភ្ញៀវដែលមើលមិនឃើញមកលេង…
មកមានអារម្មណ៍ប្រគំតន្ត្រីស្អីនៅពេលបាយយប់ព្រលប់ហ្នឹង!?
ចាស់ៗបុរាណគាត់ហាមគោះចានបាយ ព្រោះនឹងក្លាយជាការអន្ទងហៅវិញ្ញាណដែលពេនេចរ
អនាថា ព្រោះពួកនោះនៅពេលបានឮសំឡេងយើងគោះចាន ក៏នឹងនាំគ្នាមកដណ្តើមយើងស៊ីបាយ ស៊ីម្ហូប
បង្អែម ចម្អាប។ ធ្លាប់ឃើញដែរឬទេ ពេលយើងក្រាបសំពះសព ឬសំពះសែនក្នុងថ្ងៃសំខាន់ណាមួយ
យើងនឹងរៀបចំម្ហូបអាហារមួយឈុតសម្រាប់ពួកខ្មោចដែលគ្មានញាតិសន្តាន និងធ្វើពិធីអន្ទងហៅឲ្យមកស៊ីដោយការគោះចានគោះកែវ
ដូច្នេះទើបមនុស្សចាស់ប្រកាន់ណាស់ ហាមកូនចៅគោះចានពេលញ៉ាំបាយ
មិនដូច្នោះទេកៅអីដែលទំនេរនៅជិតហ្នឹងអាចមានភ្ញៀវដែលមិនបានអញ្ជើញ ចូលមកលេងក៏បានដែរ។
២-កណ្តាលយប់ ហាមបោសសម្អាតផ្ទះ
ព្រោះជឿថា នឹងក្លាយជាការបោសលុយ
បោសកាក់ ឬជោគលាភសំណាង បុណ្យបារមីដែលសន្សំមកតាំងពីពេលព្រឹកចេញទៅក្រៅអស់
ដែលវាអាចទៅរួចដែលថា កាលពីមុនគ្មានភ្លើងអគ្គិសនីប្រើ
ផ្ទះសំបែងនៅពេលយប់នឹងងងឹតខ្លាំងណាស់ ទើបការបោសផ្ទះនៅពេលយប់មិនមានសុវត្ថិភាពឡើយ។
ជិតគេងទៅហើយ មិនចាំបាច់មកធ្វើជាមេផ្ទះល្អស្អីពេលហ្នឹងទេ។
៣-កុំរៀបចំគ្រែដេកដោយដាក់ក្បាលដំណេកបែរទៅជល់នឹងបន្ទប់ទឹក
ព្រោះនឹងធ្វើឲ្យជោគលាភសំណាងរត់គេចបាត់អស់
និងកុំដាក់គ្រែដេកដោយបែរចុងជើងគ្រែទៅចំមាត់ទ្វារចូល
ព្រោះនឹងធ្វើឲ្យយល់សប្តិអាក្រក់ គេងលក់មិនស្រួល ខ្មោចអាចនឹងមកសង្កត់លេង
និងអ្នកខ្លះមានជំនឿថា បើគេងលើគ្រែដែលធំទូលាយតែម្នាក់ឯង អាចនឹងមាននរណាម្នាក់មកគេងជាមួយក្បែរៗខ្លួនយើង
ដូច្នេះចាស់ៗប្រាប់ថា ត្រូវយកតុក្កតា ឬខ្នើយឱបមកដាក់ឲ្យពេញលើគ្រែ។
៤-ហាមកាត់ក្រចកដៃនៅពេលយប់
វិញ្ញាណបុព្វបុរសនឹងគ្មានសេចក្តីសុខ
ព្រោះសម័យមុន ការកាត់ក្រចកដៃជើងច្រើនតែប្រើកាំបិតចិតស្លា ឬកូនកាំបិតមុតៗកាត់ឆ្វៀល
ទើបហាមកាត់ក្រចកដៃជើងនៅពេលយប់ ព្រោះអាចនឹងមានគ្រោះថ្នាក់
និងជឿថាអាចនឹងត្រូវថាមពលអ្វីម្យ៉ាងមករុញដៃធ្វើឲ្យយើងកាត់ក្រចកដៃជើងទៅដាច់សាច់ម្រាមដៃ
ម្រាមជើងបាន។
៥-សំឡេងដង្ហោយហៅពីខាងណា
ក៏កុំឆ្លើយតបឲ្យសោះ
កណ្តាលយប់ បើបានឮសំឡេងស្រែកហៅ
ឬសំឡេងអ្វីប្លែកៗទាំងដែលយើងនៅម្នាក់ឯងនោះ ហាមឆ្លើយតបជាដាច់ខាត!
ព្រោះជឿថា ជាសំឡេងរបស់ដួងវិញ្ញាណដែលអាចនឹងមកលងបន្លាច ឬបើយើងឆ្លើយតប
វានឹងក្លាយជាការអញ្ជើញវិញ្ញាណខ្មោចនោះចូលមកក្នុងផ្ទះ
ដូច្នេះក៏ធ្វើជាមិនដឹងមិនឮទៅប្រសើរជាង ឬក៏កែបញ្ហានេះដោយការបើកបទភ្លេងឲ្យឮខ្លាំងៗ
ឬមើលកុនក៏បាន។
៦-អេស!? ក្លិនផ្សែងធូបមកពីណាអ៊ីចេះ អ្នកណាគេដុត?
ពេលកណ្តាលយប់ បើបានធំក្លិនផ្សែងធូបរសាត់មក ចាស់ៗបុរាណជឿថា
ជាវិញ្ញាណរបស់សាច់ញាតិជិតដិតក្នុងគ្រួសារមករកហើយ
តែជួនកាលអាចជាក្លិនទៀនក្រអូបក៏មានដែរ។
៧-កញ្ចក់…ម៉េចបានឆ្លុះហើយមិនឃើញរូបយើងតែម្នាក់ឯង?
ឆ្លុះកញ្ចក់នៅពេលយប់អាធ្រាត្រ!
នឹងរឹតតែសិតសក់ផងនោះ កុំគិតឲ្យសោះថា វានឹងគួរឲ្យភ័យរន្ធត់ប៉ុនណានោះ
បើសិនជាមានអ្វីមួយលេចចេញឡើងនៅក្នុងកញ្ចក់ជារូបអ្នកផ្សេងដែលមិនមែនជារូបខ្លួនយើង។
៨-សសរធ្នឹមផ្ទះ…កុំហ៊ានទៅដេកក្រោមហ្នឹងឲ្យសោះ
បុរាណលោកនិយាយថា
កុំទៅដេកនៅក្រោមសសរធ្នឹមផ្ទះ
ព្រោះសសរធ្នឹមផ្ទះក៏គឺគ្រឿងឈើខាងលើដែលយឹតសសរផ្នែកទទឹងជាច្រើនដែលទទួលទ្រទម្ងន់ខ្លាំង
បើអ្នកណាទៅគេងនៅពីក្រោមនោះ នឹងគេងមិនសុខ គេងលក់មិនស្រួល
ព្រោះអាចត្រូវខ្មោចចូលនៅពេលណាមួយក៏បាន។ កន្លែងមានឲ្យគេងម៉ាគំនរ ម៉េចមិនទៅគេងហ្ន៎?៕
ក្រុមការងារយើងខ្ញុំ
សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ
និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់
ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ផ្សាយពាណិជ្ជកម្មពីអាជីវកម្មរបស់លោកអ្នក
សូមផ្សាយជាមួយ ផ្កាស្លា ផាតនើ!
អត្ថបទដកស្រង់ និងកែសម្រួលដោយ
៖ កំប៉្រុក (ភ្នំ)
ប្រភព : https://lareine.com.kh
No comments:
Post a Comment