តើពាក្យ «អោយ, ឲ្យ, ឱ្យ, ឱយ» មួយណាត្រូវ?
មនុស្សស្ទើរគ្រប់គ្នានៅតែសរសេរពាក្យនេះខុស
ដោយមិនដឹងថាពាក្យមួយណាត្រូវ ឬណាមួយខុសនៅឡើយទេ បើតាមវចនានុក្រមខ្មែរ
របស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ថាពាក្យដែលត្រឹមត្រូវ គឺសរសេរជា «ឲ្យ» ឬ «ឱ្យ» ក៏បានដែរ ពាក្យនេះមានន័យពីរផ្សេងគ្នា។
ន័យទី១៖ គឺធ្វើអំណោយ
ដោយលះអ្វីៗដល់អ្នកដទៃ។ ឧទាហរណ៍៖ ឲ្យប្រាក់,
ឱ្យស្បៀង, ឲ្យគ្រឿងស្លៀកពាក់។ល។
ន័យទី២៖
គឺប្រើ, បង្គាប់, ញ៉ាំង
មានន័យថា ឲ្យធ្វើ, ឱ្យរៀន, ឲ្យទៅ។
ល៕
[ដកស្រង់ពីវចនានុក្រមខ្មែរ
សម្តេចព្រះសង្ឃរាជ ជួន ណាតត (Version 2.0)]

No comments:
Post a Comment