‹‹មេរៀនស្រាវជ្រាវ បង្កើតឡើងក្នុង គោលបំណង ដើម្បើប្រមូល ព័ត៌មាន និង កំណត់ត្រាព្រឹត្តិការណ៍ និងប្រវត្តិសាស្រ្ត ផ្សេងៗ ដូចជា ចំណេះដឹងទូទៅ សេដ្ឋកិច្ច កសិកម្ម ប្រវត្តិសាស្រ្ត សុខភាពជាដើមចេញពីប្រភពផ្សេងៗ ដូចជា កាសែត ទស្សនាវដ្តី វិទ្យុ ទូរទស្សន៍ គេហទំព័រ ជាដើម សម្រាប់ មិត្តអ្នកអាន ទាំងអស់ ទុកជាដំណឹង បទពិសោធន៍ ចំណេះដឹងថ្មី ។ ទំព័រនេះគឺជាប្រភេទ បណ្តាល័យ អេឡិកត្រូនិកតូច មួយ ដែល ចារឹក ប្រមូលផ្តុំ រក្សាទុក និង ចែករំលែក ឯកសារ ដែលបាន ចេញផ្សាយ ជាសាធារណៈ ដល់ មិត្តអ្នកអានទូទៅ ទុកជា ចំណេះដឹង ឯកសារយោងសម្រាប់ ការសិក្សា ការងារ និង បុព្វហេតុត្រឹមត្រូវ ។ ខ្ញុំសង្ឃឹមថាគេហទំព័រនេះអាចជាជ្រុងមួយសម្រាប់ជាជំនួយដល់បងប្អូនរួមជាតិក្នុងការសិក្សាស្រាវជ្រាវ សូមអរគុណ!

Thursday, February 28, 2019

បុរេប្រវត្តិសាស្ត្រ និង ប្រវត្តិសាស្ត្រដើមដំបូង

បុរេប្រវត្តិសាស្រ្ដខ្មែរ និង ប្រវត្តិសាស្ត្រដើមដំបូង

   ការចុះកាលបរិច្ឆេទកាបូន១៤ នៃរូងភ្នំនៅឯល្អាងស្ពាននៅភាគពាយព្យកម្ពុជា បានសឱ្យឃើញថាឧបករណ៍ធ្វើអំពីថ្មមានចាប់តាំងពី ៦០០០-៧០០០ ឆ្នាំ ម.គ. និងគ្រឿងស្មូនមានចាប់តាំងពី ៤២០០ ឆ្នាំ មគ. មកម៉្លេះ (មុនសម័យធម្មតា)។[១] ភស្តុតាងខាងបុរាណវត្ថុបន្ថែមទៀតបង្ហាញថាប៉ែកផ្សេងៗនៃតំបន់នេះ សព្វថ្ងៃត្រូវបានគេហៅថា កម្ពុជា ដែលមានមនុស្សរស់នៅចាប់តាំងពីប្រហែល ១០០០-២០០០ ឆ្នាំ មគ. ស្ថិតក្នុងវប្បធម៌សម័យថ្មរំលីង។ លលាដ៍ក្បាល និងឆ្អឹងមនុស្សដែលបានរកឃើញ នៅសំរោងសែនក្នុងខែត្រកំពង់ឆ្នាំងបានចុះកាលបរិច្ឆេទចាប់ពីឆ្នាំ ១៥០០ មគ.[១]
 លោកហេង-សុផាឌី (២០០៧) បានទាញនូវការប្រៀបធៀបរវាងស្ថានីយ៍បន្ទាយគូសំរោងសែន និងស្ថានីយ៍​បន្ទាយគូនៅភាគខាងកើតកម្ពុជា។ មនុស្សទាំងនេះទំនងជាបានធ្វើទេសន្តរប្រវេសន៍ពីចិនភាគអាគ្នេយ៍មកកាន់ទៀបកោះឥណ្ឌូចិន។ ពួកអ្នកប្រាជ្ញរកឃើញថាការធ្វើស្រូវ និងសំរិទ្ធិដំបូងគេដែលធ្វើនៅតំបន់អាស៊ីអាគ្នេយ៍​ត្រូវធ្វើឡើងដោយពួកមនុស្សអស់ទាំងនេះ។[១]នៅសតវត្សទី១ នៃគស. ពួកអ្នកស្រុកបានរីកចំរើនប្រកបដោយចេរភាពខាងទំនាក់ទំនង ដោយបានរៀបចំសង្គម និង និយាយភាសាមួយចំនួន ដែលមានទំនាក់ទំនងនឹងភាសាខ្មែរនៅសម័យបច្ចុប្បន្ននេះយ៉ាងស្អិតល្មួត។[១] វប្បធម៌ និង ជំនាញបច្ចេកទេសនៃមនុស្សទាំងនេះ នៅសតវត្សទី១ នៃគស. បានចាកហួសឆ្ងាយពីដំណាក់កាលបុព្វកាលហើយ។ ពួកក្រុមដែលមានការវិវត្តរីកចំរើនមួយភាគធំបានរស់នៅតាមបណ្ដោយឆ្នេរ ដងទន្លេមេគង្គក្រោម ហើយនិងតំបន់ដីសណ្ដដោយពួកគេបានរស់នៅក្នុងផ្ទះ សង់លើសសរខ្ពស់ៗ ជាទីកន្លែងដែលពួកគេដាំស្រូវ នេសាទត្រី និងចិញ្ចឹមសត្វ។ ការស្រាវជ្រាវថ្មីៗនេះ បានបង្ហាញឱ្យឃើញនូវរបកគំហើញនៃបន្ទាយគូរាងមូល ដែលចុះកាលកំណត់ទៅដល់សម័យយុគថ្មរំលីងរបស់កម្ពុជា។
 ជនជាតិខ្មែរគឺជាក្រុមមនុស្សមួយក្រុមក្នុងចំណោម ពួកអ្នកស្រុកដំបូងបង្អស់នៃតំបន់អាស៊ីអាគ្នេយ៍។ ពួកគេស្ថិតនៅក្នុងចំណោមមនុស្សដំបូងៗនៅ អាស៊ីអាគ្នេយ៍ ដែលទទួលយកគំនិតសាសនា និងស្ថាប័ននយោបាយពីឥណ្ឌា និងបានបង្កើតឡើងជាបណ្ដារាជាអាណាចក្រមជ្ឈការដែលមានទីតាំងស្ថិតនៅពាសពេញទឹកដីដ៏ធំធេងនៃអាស៊ីអាគ្នេយ៍។
ការពិនិត្យនៃសំណាកគ្រោងឆ្អឹងឆ្នាំ២០១០យកចេញពីផ្នូរនៅភូមិស្នាយក្នុងប្រទេសកម្ពុជាភាគពាយព្យបាននិយាយថាស្លាកស្នាមរបួសជាច្រើនខុសប្លែកពីធម្មតា ជាពិសេសនៅត្រង់ក្បាល ហាក់បីដូចជាត្រូវបានបង្កឡើងដោយអំពើហិង្សាកើតឡើងរវាងមនុស្សនឹងមនុស្ស។ ផ្នូរទាំងនេះក៏មានដាវមួយចំនួន និងសាស្ត្រាវុធវាយប្រហារផ្សេងៗទៀតត្រូវបានគេប្រើក្នុងការប៉ះទង្គិចគ្នានេះដែរ។[២]

សម័យយុគដែកនៃអាស៊ីអាគ្នេយ៍បានចាប់ផ្ដើមនៅប្រហែល ម.គ. ៥០០ និង បន្តរហូតដល់ចុងបញ្ចប់នៃសម័យ​ហ៊្វូណាន ប្រហែលគ.ស.៥០០ ខណៈដែលវាផ្ដល់ភស្តុតាងរឹងមាំលើកដំបូងអំពីពាណិជ្ជកម្មសមុទ្រដែលមិនចេះដាច់ និង អន្តរកម្មសង្គមនយោបាយជាមួយឥណ្ឌា និង អាស៊ីខាងត្បូង។ ជិតដល់សតវត្សទី១ ពួកអ្នកស្រុកបានវិវឌ្ឍខ្លួនកាន់តែសាំញ៉ាំ ដោយបានរៀបចំជាសង្គមៗ និង លោកធាតុវិទ្យាបែបសាសនាផ្សេងៗ ដែលតំរូវឱ្យមានភាសានិយាយរីកចំរើនកាន់តែខ្លាំងឡើងពាក់ព័ន្ធគ្នានឹងភាសាដែលគេនិយាយនាពេលបច្ចុប្បន្ននេះ។[៣][៤][៥]

No comments:

Post a Comment