​ហេតុអ្វីប្រារព្ធទិវាសិទ្ធិនារីអន្ដរជាតិ? នៅក្នុងទិវាសិទ្ធិនារីអន្តរជាតិ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩នេះ យើងខ្ញុំសូមគោរព ជូនពរដល់ ស្រ្ដី គ្រប់ៗរូបសូមជួបប្រទះតែសេចក្ដីសុខសេចក្ដីចម្រើន រកទទួលទានមានបាន មានសុខភាពល្អ ប្រាជ្ញាវៀងវៃ បើប្រាថ្នាអ្វីសូមឱ្យបានសម្រេចដូចសេចក្ដីប្រាថ្នា ជាពិសេសសូមឱ្យសម្រស់កាន់តែស្រស់ស្អាត សូមអរគុណ!! ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី ៨ ខែមីនាដើម្បីអបអរសាទរចំពោះសមិទ្ធផលសម្រេចបានរបស់ស្ត្រីទូទាំងប្រវត្តិសាស្ត្រ និងទូទាំងប្រទេសលើពិភពលោក។ ទិវានេះ ត្រូវបានគេស្គាល់ផងដែរថា ជាទិវាអង្គការសហប្រជាជាតិ ដើម្បីសិទ្ធិស្ត្រី និងសន្តិភាពអន្តរជាតិ។ ប្រវត្តិ ទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ការប្រជុំគ្នាថ្ងៃទី៨ ខែមីនា នៅទីក្រុងដាកា ប្រទេសបង់ក្លាដេស ទិវានារីអន្តរជាតិ (៨មីនា) គឺជាទិវាមួយដែលនារីជុំវិញពិភពលោកប្រារព្ធពិធីដើម្បីរំលឹកអប អរសាទរ។ជាឱកាសមួយ ត្រូវអបអរ ដោយមានពិធីបុណ្យរំលឹកខួបប្រារព្ធធ្វើដោយនារីជុំវិញ ពិភពលោក។ អង្គការសហប្រជាជាតិ ក៏ប្រារព្ធពិធីអបអរសាទរទិវានេះ និងប្រទេសជាច្រើន បានកំណត់ទិវានេះ ថាជាថ្ងៃបុណ្យជាតិរបស់ខ្លួនផងដែរ នៅពេលនារីក្នុងទ្វីបទាំងអស់ ដែលជាញឹកញាប់តែងត្រូវបែងចែក ដោយព្រំដែនជាតិ និងដោយជាតិពន្ធខុសគ្នា ដោយភាពខុសគ្នាខាងភាសា វប្បធម៌ សេដ្ឋកិច្ច និងនយោបាយ មកជួបជុំគ្នាដើម្បីធ្វើពិធីបុណ្យរំលឹកខួបទិវារបស់ខ្លួន គេអាចរំលឹកឡើងវិញអំពីប្រពៃណីដែលតំណាងឲ្យយ៉ាងតិចប្រាំបួនទសវត្ស នៃការតស៊ូដើម្បី សមភាព យុត្តិធម៌ សន្តិភាព និង អភិវឌ្ឍន៍។ ទិវានារីអន្តរជាតិ គឺជារឿងរបស់នារីសាមញ្ញ ដែលជាអ្នកកសាងប្រវត្តិសាស្ត្រ។ វាបានចាក់ឫស ក្នុងការតស៊ូរបស់នារី អស់ពេលរាប់សតវត្ស ដើម្បីចូលរួមក្នុងសង្គមដោយស្មើភាពជាមួយបុរស។ នៅក្នុងប្រទេសក្រិចដែលជាប្រទេសចំណាស់ លីស៊ីស្ត្រាតា (Lysistrata) បានផ្ដើមគំនិតធ្វើកូដកម្មផ្លូវភេទ ប្រឆាំងនឹងបុរសដើម្បីបញ្ចប់ សង្គ្រាម និងនៅអំលុងបដិវត្តន៍បារាំង នារីក្នុងទីក្រុងប៉ារីស បានអំពាវនាវរក "សេរីភាព សមភាព ភាតរភាព" ដោយដើរជាក្បួនឆ្ពោះទៅកាន់ទីក្រុងវែរសៃ ដើម្បីទាមទារសិទ្ធិបោះឆ្នោតសម្រាប់នារី។ គំនិតនៃទិវានារីអន្តរជាតិបានលេចឡើងជាដំបូងនៅរបត់នៃសតវត្ស ដែលក្នុងពិភពឧស្សាហូបនីយកម្ម គឺជារយៈពេលនៃដំណើរវាតទី និងចលាចល កំណើនប្រជាជនយ៉ាងឆាប់រហ័ស និងមនោគមវិជ្ជា មូលវិវឌ្ឍនិយម។ ប្រវត្តិសង្ខេប នៃព្រឹត្តិការណ៍នេះរៀបតាមលំដាប់នៃកាលវេលា ដូចខាងក្រោម៖ ឆ្នាំ១៩០៩ យោងតាមសេចក្ដីថ្លែងការណ៍របស់បក្សសង្គមនិយមអាមេរិក ទិវានារីជាតិលើកទីមួយត្រូវបានគេគោរពអបអរសាទរទូទាំងសហរដ្ឋ អាមេរិក នៅថ្ងៃទី២៨ ខែកុម្ភៈ។ នារីបានបន្តធ្វើបុណ្យរំលឹកខួបទិវានេះ រហូតទៅដល់ថ្ងៃអាទិត្យចុងក្រោយនៃខែនោះនាឆ្នាំ១៩១៣។ ឆ្នាំ១៩១០ សមាគមសង្គមនិយមអន្តរជាតិ ជួបប្រជុំគ្នានៅទីក្រុង Copenhagen បានបង្កើតជាទិវានារីមួយដែលមានលក្ខណៈជាអន្តរជាតិ ដើម្បីអបអរចលនា ដើម្បីសិទ្ធិនារី និងដើម្បីជួយសម្រេចឲ្យបាននូវសិទ្ធិបោះឆ្នោតជាសកល សម្រាប់នារី។ សំណើនេះត្រូវបានទទួលអបអរដោយមានការអនុមតិជាឯកច្ឆន្ទដោយសន្និសីទ របស់នារីជាង១០០នាក់មកពីប្រទេស១៧ដែលរួមមាននារីដំបូងគេ បីនាក់ត្រូវបានជាប់ឆ្នោតជាតំណាងរាស្ត្រ សភាហ្វាំងឡង់។ ពុំមានកាលបរិច្ឆេទជាក់លាក់ណាមួយត្រូវបានជ្រើសរើសសម្រាប់ធ្វើ ពិធីអបអរនិងគោរពទិវានេះទេ។ ឆ្នាំ១៩១១ ជាលទ្ធផលនៃកិច្ចពិភាក្សាដែលបានសម្រេចនៅទីក្រុង Copenhagen កាលពីឆ្នាំមុន ទិវានារីអន្តរជាតិ ត្រូវបានគេធ្វើពិធីទទួលអបអរជាលើកដំបូង (នៅ ថ្ងៃទី១៩ខែមិនា) នៅប្រទេសអូទ្រីស ប្រទេសដាណឺម៉ាក ប្រទេសអាល្លឺម៉ង់ និង ប្រទេសស្វីស ដែលក្នុងប្រទេសទាំងនោះ មាននារីនិងបុរសជាងមួយលាននាក់បានមកចូល រួមគាំទ្រទាំងអស់គ្នា។ ជាបន្ថែមទៅលើសិទ្ធិក្នុងការបោះឆ្នោតនិងសិទ្ធិបម្រើការងាររដ្ឋ នារីទាំងនោះបានទាមទារឲ្យមានសិទ្ធិក្នុងការធ្វើការងារសិទ្ធិ ទទួលការបណ្ដុះបណ្ដាល និងសិទ្ធិក្នុងការបញ្ចប់ការរើសអើងចំពោះ ការងារ។ ជិតមួយសប្ដាហ៍ក្រោយមក នៅថ្ងៃទី២៥ខែមិនា សោកនាដកម្មដ៏ខ្លោចផ្សាបណ្ដាលមកពីអគ្គីភ័យ ឆាបឆេះរោងចក្រត្រីកោណផលិតអាវម៉ាដាំ រឹបរាង នៅទីក្រុងញីវយ៉កថ្មី បានផ្ដាច់អាយុជីវិតនារីបម្រើការរោងចក្រនោះអស់ជាង១៤០នាក់ ដែលភាគច្រើនជានារីអន្តោប្រវេសន៍ អ៊ីតាលី និង ជ្វីហ្វ។ ព្រឹត្តិការណ៍នេះមានផលប៉ះពាល់យ៉ាងធំធេងលើច្បាប់ការងារក្នុង សហរដ្ឋអាមេរិក ហើយលក្ខខណ្ឌការងារដែលនាំឲ្យមានគ្រោះមហន្តរាយនេះត្រូវបានគេ ស្មិងស្មាធិ៍ រំលឹកប្រតិស្ឋ អធិស្ឋានក្នុងអំឡុងពិធីបុណ្យជាបន្តបន្ទាប់ដើម្បីរំលឹកទិវានារី អន្តរជាតិ។ ឆ្នាំ១៩១៣-១៩១៤ ជាផ្នែកមួយនៃចលនាសន្តិភាពដែលកំពុងប្រុងប្រៀបដំណើរការនៅពេល មុនព្រឹត្តិការណ៍សង្គ្រាមលោកលើកទី១ នារីរុស្សីបានធ្វើពិធីរំលឹកខួបទិវានារីអន្តរជាតិរបស់គេជាលើក ទីមួយ នៅថ្ងៃអាទិត្យចុងក្រោយក្នុងខែកុម្ភៈឆ្នាំ១៩១៣។ នៅតំបន់ផ្សេងទៀតក្នុង[អឺរ៉ុប] នៅថ្ងៃ ឬប្រហែលថ្ងៃទី៨ខែមិនា នៃឆ្នាំបន្ទាប់មក នារីបានមកមូលផ្ដុំជុំគ្នាដើម្បី ឬមួយតវ៉ាប្រឆាំងនឹងសង្គ្រាម ឬមួយដើម្បីសម្ដែងសាមគ្គីភាពជាមួយបងប្អូននារីៗរបស់គេ។ ឆ្នាំ១៩១៧ ជាមួយនឹងទាហានរុស្សី២លាននាក់ នារីរុស្សីជាថ្មីម្ដងទៀតបានជ្រើសរើសយកថ្ងៃអាទិត្យចុងក្រោយ ក្នុងខែកុម្ភៈ ដើម្បីធ្វើកូដកម្ម ទាមទារ "ចំណីអាហារហូបចុក និង សន្តិភាព"។ មេដឹកនាំនយោបាយបានជំទាស់នឹងការកំណត់ពេលធ្វើកូដកម្មនេះ ប៉ុន្តែទោះជាយ៉ាងណាក្ដី ក៏នារីទាំងនោះនៅតែបោះជំហានទៅមុខជានិច្ច។ ប្រវត្តិបន្ទាប់មកទៀតគឺ បួនថ្ងៃក្រោយមកស្ដេចរុស្សី (The Czar) ត្រូវបង្ខំឲ្យដាក់រាជ្យ ហើយរដ្ឋាភិបាលបណ្ដោះអាសន្នបានផ្ដល់សិទ្ធិបោះឆ្នោតដល់នារី។ ថ្ងៃអាទិត្យប្រកបដោយអត្ថន័យសំខាន់ជាប្រវត្តិសាស្ត្រនោះបាន ប្រព្រឹត្តឡើងចំថ្ងៃទី២៣ខែកុម្ភៈ តាមប្រតិទិន ជូល្យ៉ិនៀ [Julian Calendar =ប្រតិទិនបង្កើតដោយរដ្ឋបុរស Julius Caesar ក្នុងឆ្នាំ៤៦មុនគ្រិស្តសករាជ ដែលកំណត់ពេល១ឆ្នាំម្ដង មាន១២ខែ មួយខែៗមាន៣០ឬ ៣១ថ្ងៃ លើកលែងតែខែកុម្ភៈចេញ] ដែលកាលនោះត្រូវបានគេប្រើប្រាស់ក្នុងប្រទេសរុស្សី ប៉ុន្តែវាត្រូវចំថ្ងៃទី៨មិនា តាមប្រតិទិន Gregorian [(គឺប្រតិទិនជូល្យ៉ិន ដែលត្រូវគេ កែទម្រង់និងដែលគេប្រើប្រាស់សព្វថ្ងៃ] ដែលត្រូវគេប្រើនៅទីដទៃទៀត។ |ចាប់តាំងពីឆ្នាំដំបូងៗនោះមក ទិវានារីអន្តរជាតិ មានទំហំធំធេងថ្មីជាសកលសម្រាប់នារីទាំងឡាយ ទាំងនៅក្នុងប្រទេសអភិវឌ្ឍន៍ ទាំងនៅក្នុងប្រទេសកំពុងអភិវឌ្ឍ។ ការរីកធំធាត់នៃចលនារីអន្តរជាតិ ដែលត្រូវពង្រឹងដោយសន្និសីទនារីជាសកលរបស់អង្គការសហប្រជាជាតិ ចំនួនបួន បានជួយធ្វើឲ្យពិធីបុណ្យរំលឹកខួប ទិវានេះជាចំណុចប្រមូលផ្ដុំមួយសម្រាប់សម្របសម្រួលកម្លាំងដើម្បី ទាមទារសិទ្ធិនារី និងទាមទារឲ្យនារីអាចចូលរួមក្នុងដំណើរការនយោបាយ និងសេដ្ឋកិច្ច។ ទិវានារីអន្តរជាតិកាន់តែប្រែក្លាយទៅជាពេលវេលាមួយសម្រាប់ឆ្លុះ បញ្ចាំង លើការរីកចម្រើនដែលទទួលបាន ដើម្បីអំពាវនាវឲ្យមានការប្រែប្រួល និងធ្វើពិធីអបអរសាទរសកម្មភាពទាំងឡាយដែលធ្វើដោយសេចក្ដីក្លាហាន និងការប្ដេជ្ញាចិត្តដោយនារីសាមញ្ញដែលបានបំពេញតួនាទីវិសាមញ្ញ ក្នុងប្រវត្តិសាស្ត្រនៃសិទ្ធិរបស់នារី។

Recent Comments

នៅក្នុងថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩នេះ យើងខ្ញុំសូមគោរព ជូនពរដល់ ស្រ្ដី គ្រប់ៗរូបសូមជួបប្រទះតែសេចក្ដីសុខសេចក្ដីចម្រើន រកទទួលទានមានបាន មានសុខភាពល្អ ប្រាជ្ញាវៀងវៃ បើប្រាថ្នាអ្វីសូមឱ្យបានសម្រេចដូចសេចក្ដីប្រាថ្នា ជាពិសេសសូមឱ្យសម្រស់កាន់តែស្រស់ស្អាត សូមអរគុណ!! On International Women's Day, March 8, 2019, we would like to wish everyone a happy, healthy, prosperous, healthy, wise person if they wish. Special wishes, let's be beautiful, thank you !!

Monday, February 18, 2019

ទស្សនៈរបស់ James Madison ( ១៧៥១-១៨៣៦ នៃគ.ស.​ )

ទស្សនៈរបស់ James Madison ( ១៧៥១-១៨៣៦ នៃគ.ស.​ )

ជីវប្រវត្តិរបស់ James Madison



លោក James Madison ជារដ្ឋបុរស ជាទស្សនវិទូនយោបាយ និងត្រូវបានគេទទួលស្គាល់ថាជា «បិតារដ្ឋធម្មនុញ្ញ» ​របស់សហរដ្ឋអាមេរិក លោកមានជំនឿជឿជាក់លើសេរីភាព របស់សាធារណរដ្ឋនិយម  លោក James Madison កើតនៅថ្ងៃទី ១៦ ខែមិនា ឆ្នាំ ១៧៥១ នៅផតខនវ៉េរដ្ឋវឺជីនា សហរដ្ឋអាមេរិ​  ហើយបានទទួលមរណកាលនៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ១៨៣៦ ក្នុងជន្មាយុ ៨៥ ឆ្នាំ នៅមន់ផិល្លឺ ក្នុងរដ្ឋវឺជីនាសហរដ្ឋអាមេរិក ​ នៅក្នុងកំឡុងឆ្នាំ ១៨០៩-១៨១៧ (គឺនៅថ្ងៃទី  ខែមិនា ឆ្នាំ ១៨០៩ ដល់ថ្ងៃទី  ខែមិនា ឆ្នាំ ១៨១៧គាត់ក៏ត្រូវបានគេជ្រើសតាំងជាប្រធានាធិបតីទី  របស់សហរដ្ឋអាមេរិកផងដែរ 

ទស្សនៈរបស់ James Madison

លោក Madison ប្រកាន់ខ្ជាប់នូវទស្សនៈថា «ប្រជាជន ជាប្រភពតែមួយគត់ នៃអំណាចនយោបាយ ហើយចំណែកការបោះឆ្នោតវិញ ជាលក្ខណៈពិសេស របស់ការដឹកនាំ បែបសាធារណរដ្ឋនិយម» ។ ប៉ុន្តែ លោក Madison មានការចង្អៀតចង្អល់ចិត្ត ចំពោះភាគី ដែលមានការគាំទ្រភាគច្រើន គឺនៅពេលដែលភាគីនេះ នៅក្នុងអំណាច ក្នុងករណីនេះ លោកគិតថា ជៀសមិនរួចឡើយ នូវការសង្កត់សង្កិន ទៅលើផលប្រយោជន៍ របស់ភាគីភាគតិច ។ ការចង់បំបាត់ភាគច្រើន ដែលមានមហិច្ឆិតា ហើយផលប្រយោជន៍ និងលទ្ធភាព ធ្វើសកម្មភាព តែម្យ៉ាងគត់ គឺគំនិតបោកប្រាស់ របស់អ្នកដឹកនាំផ្តាច់ការ ដើម្បីធានានូវសិទ្ធិ សេរីភាព របស់មនុស្ស ភាគតិច ។
ដើម្បីកុំឲ្យមានការរំលោភ ពីសំណាក់ភាគីភាគច្រើន បើតាមយោបល់របស់លោក Madison អាចធ្វើទៅបាន មានតែសាធារណរដ្ឋ ដែលខុសពីរាជាធិបតេយ្យ ។​ លោក Madison បានគិតអំពីកត្តាចាំបាច់ ក្នុងការបែងចែកអំណាច ជាពិសេស គឺការបែងចែកស្ថាប័នអំណាចនិតិបញ្ញត្តិ ជាពីរថ្នាក់ ។ អ្នកនយោបាយ អាមេរិច បានឈរលើគោលការណ៍ នៃការបែងចែកអំណាចរបស់លោក Montesquieu ដែលបង្កើត​ នូវប្រព័ន្ធ បែងចែកអំណាច ឲ្យមានតុល្យភាព នឹងគ្នា ហើយអំណាចទាំងបី ត្រូវមានអំណាចប្រហាក់ប្រហែលគ្នា ។ យន្តការ នៃការបែងចែកអំណាចរដ្ឋនេះ នៅតែបន្តអត្ថិភាព និងប្រសិទ្ធិភាព នៅក្នុងប្រព័ន្ធនយោបាយ របស់សហរដ្ឋអាមេរិច ក្នុងពេលបច្ចុប្បន្ន ។ តាមទស្សនៈរបស់លោក អំណាចទាំង ៣ ត្រូវឈរនៅលើទំនាក់ទំនង សមភាព ។ យន្តការនេះ ត្រូវបានប្រើនៅក្នុងសហរដ្ឋអាមេរិច រហូតមកដល់សព្វថ្ងៃនេះ ។ ទ្រឹស្តី និងសកម្មភាព នយោបាយរបស់ Madison មានតួនាទីសំខាន់ នៅក្នុងការបង្កើត រចនាសម្ព័ន្ធរដ្ឋ របស់សហរដ្ឋអាមេរិច ។ តែការបង្វែរទិស ពីទ្រឹស្តីសុទ្ធសាធ ឲ្យងាកទៅរកការអនុវត្តន៍ជាក់ស្តែង ត្រូវបានធ្វើឡើង ដោយ Madison នៅលើផែនដីសហរដ្ឋអាមេរិច ។ នោះគឺនៅក្នុងឱកាស ដែលសហរដ្ឋអាមេរិច ត្រូវបានបង្កើតឡើង ក្នុងតំណាក់កាលដំបូង ។ អាមេរិច បានធ្វើឲ្យទ្រឹស្តីនេះ ក្លាយទៅជា ការអនុវត្តន៍ ប្រកបដោយប្រសិទ្ធិភាពមុនគេ ។

របបសាធារណរដ្ឋ ដែលពួកគេ បានបង្កើតឡើងនាពេលនោះ គឺជារដ្ឋ ដែលក្នុងនោះ អំណាចរដ្ឋ ត្រូវបានកំណត់ព្រំដែន ផ្ទុយគ្នា ទៅនឹងរបបរាជានិយមផ្តាច់ការ ដែលគ្មានព្រំដែននោះ ។ សហរដ្ឋអាមេរិច បានដើរមុនគេ នៅក្នុងទ្រឹស្តីនេះ ដោយតំរូវឲ្យប្រជាពលរដ្ឋ ទទួលបាននូវអ្វី ដែលជាបំណងប្រាថ្នា របស់ប្រជាពលរដ្ឋ ផ្តល់ឲ្យនូវសិទ្ធិនយោបាយ និងសិទ្ធិផ្សេងៗ ទៀត ជាពិសេសគឺ លទ្ធិប្រជាធិបតេយ្យ គ្រប់ៗ គ្នា និងទាំងអស់គ្នា ទទួលបាននូវវឌ្ឍនភាព និងពុំសូវមានវិសមភាព ក្នុងសង្គម ។

សាធារណរដ្ឋ ដែលលោកលើកឡើង មានប្រជាពលរដ្ឋ ចូលរួមយ៉ាងសកម្ម នៅក្នុងកិច្ចការនយោបាយ ។ ប្រជាពលរដ្ឋ ជាម្ចាស់នៃវាសនាប្រទេស របស់គេយ៉ាងពិតប្រាកដ ។ សិទ្ធិនយោបាយ ត្រូវបានធ្វើឡើង តាមរយៈ ការឈរឈ្មោះឲ្យគេបោះឆ្នោត និងការបោះឆ្នោត ជ្រើសរើសអ្នកតំណាងរបស់ខ្លួន ។
យើងអាចនិយាយបានថា James Madison គឺជាអ្នកទីមួយ ដែលធ្វើឲ្យទ្រឹស្តីនយោបាយរបស់គាត់ ឈានទៅដល់ការអនុវត្តន៍ ក្នុងសង្គមពិតៗ ។ ខ្លឹមសារសំខាន់ នៅទីនេះ​ គឺតួនាទី ដ៏ចម្បងរបស់ប្រជាពលរដ្ឋ ក្នុងការបង្កើត អំណាចរដ្ឋ ក្នុងការកំណត់វាសនារបស់ខ្លួន ដោយខ្លួនឯង ដោយមិនពឹងផ្អែកទៅលើកម្លាំង ខាងក្រៅអ្វីឡើយ គឺជាសមត្ថភាពពិតៗ របស់ពលរដ្ឋតែម្តង ។ ពលរដ្ឋម្នាក់ៗ គឺជាព្រលឹងរបស់រដ្ឋ ពោលគឺជាវត្ថុ ដែលរដ្ឋភិបាលអាមេរិច ឲ្យតំលៃឥតគណនា ៕

No comments:

Post a Comment